Breaking

Wednesday, October 20, 2021

រឿង ល្បិចកម្ម ភាគទី ៤

 

រឿង ល្បិចកម្ម

ភាគទី ៤

និពន្ធដោយ Sotheara Theth

#Khmer_Novel69



ភ្លាមនោះខ្ញុំក៏នឹកឃើញពីល្បិចមួយទៀតដែលអាចធ្វើបាបគេវិញបាន

សុទ្ធារ៉ាឯងមកគេងលើគ្រែជាមួយគ្នាក៏បានដែរ

ចិត្តល្អចឹងសង្ស័យតែមានល្បិចអីទៀតហ្មងមើលទៅ ព្រោះឬកពារដូរបីរយហុកសិបដឺក្រេហ្មង

អត់ទេ អត់មានល្បិចអីទេ ឆាប់មកគេងមក                           

អូខេ តែកុំឱ្យខ្ញុំដឹងថាឯង..........

នៅពេលគេឡើងលើគ្រែ ខ្ញុំក៏ទាញគេយកមកឱបបន្ទាប់មកក៏ស្រែកយ៉ាងឭៗ

សុទ្ធារ៉ាលែងខ្ញុំ ម៉េចក៏ឯងធ្វើបែបនេះដាក់ខ្ញុំទៅវិញ?

ភ្លាមនោះបងប្រុសរបស់សុទ្ធារ៉ានិងម៉ាក់ម៉េងក៏ឡើងមកមើល ក៏ឃើញសុទ្ធារ៉ាកំពុងតែឱបថើបម៉េង

នេះពួកប្អូនឯងធ្វើអីនឹង? បងសុទ្ធារ៉ាសួរ

គឺគេចង់.......... ខ្ញុំសម្តែងបែបកំសត់ឱ្យពួកគាត់ឃើញ។

អរគឺម៉េងនឹងណាបង គេថាគេហត់ពេកព្រោះរវល់មួយថ្ងៃហើយ ណាមួយគេចង់ឱ្យខ្ញុំធ្វើសរសៃឱ្យគេនឹងណាបង ហើយខ្ញុំក៏ជួយទៅ

បងស្មានតែពួកឯងមានរឿងអីតើឮស្រែកខ្លាំងចឹង

ម៉ាក់ខំតែភ័យ កូនៗអស់នេះលែងអីប្លែកៗមែន

បាទមិនអីទេបងប្រុសនិងអ្នកមីង ពួកបងអាចចុះទៅក្រោមវិញបានហើយ

ចឹងពួកមីងទៅហើយ ចឹងគេងតាមសប្បាយណា ម៉ាកនិយាយ

ចឹងបងចុះទៅក្រោមវិញហើយបងសុទ្ធារ៉ានិយាយ

គ្រាន់តែពួកគាត់ចុះអស់ សុទ្ធារ៉ាក៏សំលឹងមើលម៉េងដូចជាចង់សំលាប់ចោលអញ្ចឹង

ម៉េង ឯងនេះល្បិចច្រើនណាស់ ចាំមើលលើកនេះណាចាត់ការឯងឱ្យដឹងគ្នាម្តង

កុំអីណាសុទ្ធារ៉ា ខ្ញុំសុំទោសណា ខ្ញុំឈប់ធ្វើបែបនេះទៀតហើយ

មិនលើកទោសឱ្យឯងដោយងាយៗនោះទេ

ភ្លាមនោះគេក៏មកស្ទុះសង្កត់ពីលើខ្ញុំ ធ្វើឱ្យខ្ញុំរើបំរាស់ខ្លួនមិនរួចនោះទេ។ ហើយគេក៏ចាប់ថើបខ្ញុំនិងថើបមាត់ខ្ញុំទៀតផង ដោយការរើខ្លាំងពេកខ្ញុំក៏អស់កម្លាំងនិងឈប់រើ ហើយឱ្យគេធ្វើតាមចិត្តគេទៅចុះ។ ទឹកភ្នែករបស់ខ្ញុំក៏ហូរចេញមកព្រោះពេលនេះខ្ញុំបានបាត់បង់ភាពបរិសុទ្ធនៅក្រោមស្នាដៃរបស់គេនឹង ឯង។ ពេលឃើញម៉េងហូរទឹកភ្នែកបែបនេះសុទ្ធារ៉ាគេក៏បញ្ឈប់ទង្វើរបស់គេ ដោយការភ័យពេលឃើញម៉េងយំបែបនេះ

ឱ្យខ្ញុំសុំទោសណា ដែលខ្ញុំធ្វើជ្រុលដាក់ឯងបែបនេះ

មិនបាច់សុំទោសអ្វីទេ មនុស្សដូចជាឯងនេះអ្វីៗក៏អាចធ្វើទៅរួចបានដែរ

យឺសនៅខ្លាំងផង ឯងខំតែអាណិត

ខ្ញុំមិនឱ្យនរណាមកអាណិតខ្ញុំនោះទេ

បានហើយខ្ជិលឈ្លោះជាមួយឯងណាស់ ដេកវិញប្រសើរជាង

ហើយគេក៏ដេកលើគ្រែរបស់ខ្ញុំធ្វើព្រងើយដោយមិនខ្វល់អ្វីទាំងអស់។ សំណាងហើយដែលទឹកភ្នែកខ្ញុំហូរចេញមកទាន់ កុំអីខ្ញុំត្រូវចប់ក្រោមស្នាដៃគេហើយ តែស្នើមថើបរបស់ខ្ញុំគេយកទៅបាត់ហើយ។ (អ្នកនិពន្ធៈ ស្នាមថើបនឹងក្រែងគេយកទៅតាំងពីនៅសាលាមកម្លេះអី? មកធ្វើឯងស្តាយអីនៅពេលហ្នឹងទៅវិញ។ ម៉េងៈ មកពីអ្នកនិពន្ធមិនចេះមកជួយសោះហ្មង។ អ្នកនិពន្ធៈ ខុសសាច់រឿងគេហើយ។ ម៉េងៈ អូខេអ្នកឯងឈ្នះ។) បន្ទាប់មកខ្ញុំក៏ដេកលក់ដែរទៅ។ ពេលល្ងាចបន្តិចក៏មានសំលេងគោះទ្វារបន្ទប់ តែពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនឡើងគឺនៅក្នុងរងវង្វង់ដៃរបស់គេ ដោយគេគេងអោបខ្ញុំយ៉ាងជាប់ហើយមុខរបស់គេនៅជាប់ជាមួយមុខរបស់ខ្ញុំ ពេលនោះបេះដូងសឹងលោតចេញមកក្រៅហើយ តើនេះជាអារម្មណ៏អីហ្នឹង?។ អាលែងតែស្លុងអារម្មណ៍

ម៉េងនរណាគេគោះទ្វារទៅបើកបន្តិចទៅ?

បើឯងអោបខ្ញុំជាប់បែបនេះឱ្យខ្ញុំទៅបើកទ្វារយ៉ាងម៉េចកើតទៅ?

ភ្លាមនោះគេក៏ព្រលែងដៃ ហើយខ្ញុំក៏ងើបទៅបើកទ្វារ

អរបងប្រុសមានការអីមែនទេ?

ម៉េងទៅដាស់សុទ្ធារ៉ាទៅថាដល់ម៉ោងទៅផ្ទះវិញហើយ

បាទខ្ញុំដឹងហើយបងចាំបន្តិចណា គេតប ហើយខ្ញុំក៏ទៅទាញគេឱ្យក្រោក

សុទ្ធារ៉ាក្រោកឡើងទៅ ដល់ម៉ោងទៅផ្ទះហើយ

ប្រញាប់តែហៅកំពុងតែគេលក់ស្រួលផង

នៅគេងនឹងហើយប្រយ័ត្នបងឯងគាត់ទៅផ្ទះចោលអស់ទៅ

ទៅៗ យ៉ាងច្រើនគេងនៅទីនេះមួយយប់តែប៉ុណ្ណឹងឯង

តែខ្ញុំមិនឱ្យឯងគេងនៅទីនេះទេ គ្មានផ្លូវនោះទេ

ខ្ញុំក៏ទាញគេឱ្យក្រោកឡើង តែគេបែរជាអោបខ្ញុំទៅវិញ

ពួកឯងទាំងពីរនៅអាលែងអោបគ្នានឹងហើយ បងប្រុសនិយាយ

មិនមែនទេបង ខ្ញុំទាញគេឱ្យក្រោកឡើងទេតើបង ខ្ញុំតប

សុទ្ធារ៉ាឆាប់ឡើងប៉ាម៉ាក់គាត់នៅចាំខាងក្រោមណា ឱ្យលឿនឡើងទៅ

បាទដឹងហើយបងប្រុស។ ម៉េងគេងអោបឯងបែបនេះពិតជាគេងលក់ស្រួលមែន

កុំសង្ឃឹមនោះគ្មានលើកក្រោយទៀតនោះទេ

ចាំតែមើលទៅថាមានទៀតឬអត់?

អូខេ ចាំតែមើលទៅចឹងនោះ បើមានទៀតឱ្យឯងទាត់ខ្ញុំអរ

បន្ទាប់ពីចប់កម្មវិធីរួចអស់ហើយ គ្រួសាររបស់សុទ្ធារ៉ាក៏ត្រលប់ទៅវិញអស់ទៅ ហើយការងារបន្ទាប់ទៀតគឺខ្ញុំជាអ្នកសំអាតនិងរៀបចំផ្ទះជាមួយបងស្រីនិងម៉ាក់ តែសំណាងដែរមានបងប្រុសសុទ្ធារ៉ាគាត់នៅជួយ កុំអីហត់ស្លាប់ហើយមើលទៅនោះ។ ថ្ងៃស្អែក៏ជាថ្ងៃដែលចូលរៀនវិញផងដែរ ពិតជាលឿនណាស់ពេលវេលាឈប់សំរាកបែបនេះសម្រាប់ខ្ញុំ។ គ្រាន់តែមកដល់ថ្នាក់ភ្លាមមិត្តរួមថ្នាក់ក៏មកសួរខ្ញុំភ្លាមតែម្តងមិនឱ្យរង់ចាំយូរ ដូចព័ត៌មានទាន់ហន់ចឹង

ម៉េង! ឮថាគ្រួសារឯងនិងគ្រួសាររបស់សុទ្ធារ៉ាបានភ្ជាប់ពាក្យធ្វើជាដណ្តងនិងគ្នាមែនទេ?

ម៉េចបានជាពួកឯងដឹង?

អរមកពីសុទ្ធារ៉ាគេប្រាប់នឹងណា ឯងតិចទៀតនឹងពិបាកជាងនេះហើយម៉េង?

គ្នាក៏គិតចឹងដែរ តែតើឱ្យគ្នាធ្វើយ៉ាងម៉េចទៅ? មានតែតាមនឹងហើយ ពេលណាពេលនឹងទៅ ព្រោះអ្វីៗអាចប្រែប្រួលតាមពេលវេលាបាន ហើយនឹងប្រាប់យើងឱ្យធ្វើអ្វីមូយផ្សេងទៀតផង

ល្អហើយដែរឯងចេះគិតបែបនេះនោះ។ គ្នាសង្ឃឹមថាឯងនិងមានជីវិតល្អប្រសើរជាងនេះ

គ្នាក៏គិតដូចឯងដែរ

នោះម៉េង សត្រូវឯងមកដល់ហើយ

គេមិនមែនជាសត្រូវនិងខ្ញុំនោះទេ គេជាមេរបស់ខ្ញុំទៅវិញទេ

គ្នាពិតជាអាណិតឯងណាស់ម៉េង

អរគុណពួកឯងហើយ តែមិនអីនោះទេមិនយូរទេគ្នានិងលេងបានត្រូវគេបញ្ជាទៀតហើយ ពួកឯងកុំបារម្ភអីណា

អរ ល្អហើយចឹង គ្នានិងលេងឃើញឯងវេទនាបែបនេះទៀត

តោះគេមកហើយឈប់និយាយគ្នាទៅ

អេម៉េង ម៉េចថ្ងៃនេះឯងអត់ទៅយកខ្ញុំចឹង? ហើយមិនតេប្រាប់ទៀត នេះល្មើសនិងបទបញ្ជាហើយណា

បាទមកពីថ្ងៃនេះរងើបយឺត ណាមួយទូរស័ព្ទអស់ថ្មទៀតព្រោះភ្លេចសាកពីម្សិលមិញ ចឹងហើយបានជាអត់មានអីតេប្រាប់ឯងវិញនឹងណា

បានហើយឯងនេះពូកែណាស់ខាងរកលេសលេខមួយតែម្តងហើយ

អរគុណដែលបានសរសើរ តែខ្ញុំក៏បានទិញអាហារពេលព្រឹកយកមកឱ្យឯងដែរតើ នេះនែក

ល្អហើយចឹងនោះ ដែលចេះទទួលស្គាល់កំហុសបែបនេះ

កម្មក្រាស់ណាស់ខ្ញុំ អញ្ចឹងត្រូវធ្វើបុណ្យឱ្យបានច្រើនតាមដែរអាចធ្វើទៅបាន បើមិនអញ្ចឹងទេមិនរួចកម្មនោះទេ។ ម៉ោងរៀនថ្ងៃនេះពិតជាហត់ណាស់ ព្រោះត្រូវឆ្លើយសំនួរនិងធ្វើលំហាត់ទៀត ចំនែកឯសុទ្ធារ៉ាគេអង្គុយកាន់សៀវភៅធំធ្វើជាមិនដឹងអ្វីទាំងអស់

អេសុទ្ធារ៉ា ឯងដូចជាទំនេរពេកហើយណា?

ម៉េចថាខ្ញុំទំនេរ ឯងឃើញទេថាពេលនេះខ្ញុំកំពុងតែធ្វើអីនោះ មើលទៅនេះជាបញ្ជីបូកពិន្ទុប្រចាំខែណា ចឹងហើយបានជាឱ្យឯងកត់មេរៀនឱ្យនឹងណា

ចុះបើឯងមិនប្រាប់ផងធ្វើយ៉ាងម៉េចខ្ញុំទៅដឹងនោះ?

បានហើយឈប់និយាយទៅ ហើយកត់មេរៀនឱ្យបានល្អណា ហាមកត់អក្សរគគ្រិចឱ្យសោះ មិនអញ្ចឹងទេនិងមានការពិន័យបន្ថែមទៀតហើយ

បានហើយ កុំប៉ិនខាងមកបញ្ជាពេកឯងនេះ

មេរៀននៅថ្ងៃនេះចប់រួចរាល់ ហើយកត់មេរៀនឡើងចងបាក់ដៃទៅហើយ កុំតែឯងធ្វើបញ្ជីទេកុំអីមិនកត់ឱ្យឯងនោះទេទុកចោលនឹងហ្មង

ម៉េង អរគុណហើយណា (ម៉េងៈ ទេ យ៉ាងម៉េចគេនឹងថ្ងៃនេះ។អ្នកនិពន្ធៈ តាំងគេអ្វើល្អតិចតាំងឡប់ទៀតហើយ។ម៉េងៈ អ្នកនិពន្ធថាឱ្យទៀតហើយ។អ្នកនិពន្ធៈ ចុះបើយើងចឹងមែននោះហាសហាហា។)

អរគុណរឿងអីទៅ?

គឺរឿងជួយកត់មេរៀនឱ្យនិងណា មិនអញ្ចឹងទេខ្ញុំមិនមានមេរៀនសម្រាប់មើលនោះទេ អរគុណ

អរមិនអីទេចឹង នេះជាបញ្ជាទេតើ បើខ្ញុំមិនធ្វើឯងនិងពិន័យខ្ញុំទៀតហើយ

អូខេ ចឹងថ្ងៃនេះឱ្យឯងសម្រាកមួយពេលចុះមិនបាច់ធ្វើអីនោះទេ

ល្អហើយចឹងនោះ ចេះយោគយល់បែបនេះ

តែថ្ងៃស្អែកលើសដើមគុណនឹងពីរ

មិនបាច់ក៏បានដែរ និយាយដូចអត់និយាយចឹង ខំតែអរ

និយាយលែងតើ បានហើយសម្រាកចុះ ព្រោះជិតដល់ម៉ោងចេញទោផ្ទះហើយ

អញ្ចឹងថ្ងៃនេះត្រូវឌុបឯងទៅផ្ទះទេ?

រឿងអីដែលថាមិនឌុប ត្រូវតែឌុបហើយ

ស្មានតែរួចខ្លួនទៀតហើយ

ដល់ម៉ោងចេញទៅផ្ទះសុទ្ធារ៉ាក៏ឈរចាំម៉េងឌុបទៅផ្ទះនៅខាងមុខសាលា។ ឱ្យតែជិះម៉ូតូសុទ្ធារ៉ាតែងអោបម៉េងឡើងជាប់ដូចជាខ្លាចធ្លាក់ចឹង

សុទ្ធារ៉ាដល់ផ្ទះឯងហើយ

អាវ ថ្ងៃនេះឯងបើកម៉ូតូលឿនម៉េស?

មិនបានបើកលឿននោះទេដូចរាល់ដងតើ

(អាប៉ិនេះដូចជាមិនស្រួលទៀតហើយ ប្រុងប្រយ័ត្នឱ្យមែនទែន។ អ្នកនិពន្ធៈ ប្រយ័ត្នគេស៊ីស៊ិនបាត់ទៅ។ ម៉េងៈ កុំចេះតែថានោះអ្នកនិពន្ធ។ អ្នកនិពន្ធៈ គ្រាន់តែជួយប្រាប់ទេ។)

អូខេ អញ្ចឹងថ្ងៃស្អែកមកយកឱ្យលឿនបន្តិចទៅណា

បាទដឹងហើយលោកប្រុស។ អញ្ចឹងខ្ញុំទៅសិនហើយណា(មើលទៅដូចជារៀងប្លែកៗម៉េចមិនដឹងទេ)

ក្រោយពេលមកដល់ផ្ទះភ្លាមម៉ាក់ក៏ចាប់សួរតែម្តង

ម៉េង កូនទៅយកសុទ្ធារ៉ាទៅរៀនរាល់ថ្ងៃមែនទេ?

ម៉េចបានជាម៉ាក់ដឹង? នរណាគេប្រាប់ម៉ាក់?

អរគឺបងប្រុសសុទ្ធារ៉ា គេប្រាប់បងស្រីកូន ហើយបងឯងក៏មកប្រាប់ម៉ាក់ទៅណា

បាទម៉ាក់ បានជាខ្ញុំទៅយកគេព្រោះថាសាលារៀនជាមួយគ្នា ហើយណាមួយតាមផ្លូវទៅសាលាតែមួយបែបនេះហើយបានជាកូនទៅយកគេនឹងណាម៉ាក់

ល្អហើយបានរាប់អានគ្នាមើលថែរគ្នាទៅ ព្រោះសុទ្ធតែគ្រួសារតែមួយនោះទេ (ខំតែភ័យស្មានតែម៉ាក់ដឹងរឿងអីផ្សេងទៀត។

អញ្ចឹងខ្ញុំទៅមុជទឹកសិនហើយម៉ាក់និងបានមកញុំាបាយព្រោះឃ្លានខ្លាំងណាស់

អូខេទៅចុះកូន ឆាប់បានមកញុំាទាន់ម្ហូបក្តៅៗ

រយៈពេលនៃការរៀននៅសាលានេះពិតជាលឿនមែន ព្រោះតិចទៀតដល់ថ្ងៃប្រឡងឆមាសហើយ ហើយនៅពេលប្រឡងចប់ក៏ជាថ្ងៃដែលការបញ្ជាអស់សុពលភាពដូចគ្នាដែរ ព្រោះក្រដាសដូរសាលាបានរៀបចំរួចរាល់អស់ហើយ។ ពេលនេះសិស្សក្នុងថ្នាក់ម្នាក់ៗរវល់រៀងៗខ្លួនមានតែខ្ញុំដែរព្រោះរវល់ឡើងជាទំលាប់ទៅហើយ

ម៉េង មើលទៅឯងប៉ុន្មានថ្ងៃនេះដូចជាសប្បាយចិត្តដល់ហើយ មានរឿងអីមែនទេ?ចិត្តនិយាយ

មិនឱ្យសប្បាយចិត្តយ៉ាងម៉េច បើតិចទៀតរួចពីកណ្តាប់ដៃបិសាចហើយនោះខ្ញុំតប

ខ្ញុំអាក្រក់ដល់ម្លឹងផងមែនទេម៉េង? សុទ្ធារ៉ានិយាយ

អត់ទេ អត់មានថាឱ្យលោកផងនឹង គ្រាន់តែនិយាយគ្នាលេងតើ

ល្អហើយចឹងដែលមិនថាឱ្យខ្ញុំបែបនេះ ពិតជាគួរឱ្យស្រលាញ់ណាស់

គេអង្អែលក្បាលខ្ញុំរួចក៏មកអង្គុយធ្វើព្រងើយ ឯងនេះខំតែភ័យ

និយាយអញ្ចឹងពេលប្រឡងចប់ឆមាសនេះពួកយើងគួរតែមានដំណើរកំសាន្តមួយយ៉ាងម៉េចដែរអ្នកទាំងអស់គ្នា? សុទ្ធារ៉ានិយាយទៅកាន់មិត្តរួមថ្នាក់

មានអីល្អតើប្រធានថ្នាក់ យូរៗបានដើរកំសាន្តជុំគ្នាយើងម្តង

អូខេ អញ្ចឹងសម្រេចថាថ្នាក់យើងនិងមានដំណើរកំសាន្តបន្ទាប់ពីប្រឡងចប់

យេ ល្អណាស់បានដើរលេងជុំគ្នាយើងម្តងហើយ អ្នកនៅក្នុងថ្នាក់សប្បយរីករាយណាស់។

(តែសម្រាប់ខ្ញុំមិនល្អនោះទេ ព្រោះតែទៅដឹងតែគេធ្វើបាបទៀតហើយ សេដL)

ពេលនេះជាពេលដែរត្រូវមើលមេរៀនហើយ ព្រោះនៅសល់តែពីរថ្ងៃទៀតទេត្រូវប្រឡងហើយ។ ហើយខ្ញុំក៏ដូចជាពួកគេដែរគឺត្រូវប្រឹងមើលមេរៀនទាំងយប់ទាំងថ្ងៃ។ ការរៀនជាមួយពួកគេនៅពេលនេះពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះបានផ្តល់នូវសេចក្តីសុខ និងភាពសប្បាយរីករាយច្រើនមែនសម្រាប់ខ្ញុំ។ បើទោះបីថាពេលខ្លះខ្ញុំត្រូវបំរើសុទ្ធារ៉ាក៏ពិតមែន តែក៏នៅមានមិត្តភក្តិចាំជួយនិងផ្តល់កម្លាំងចិត្តឱ្យគ្រប់ពេល សឹងតែពេលខ្លះក៏មានអារម្មណ៏ថាមិនចង់ដូរសាលារៀននេះផង។ ថ្ងៃប្រឡងក៏បានមកដល់ ហើយខ្ញុំត្រូវទៅយកសុទ្ធារ៉ាសិនមុននិងទៅសាលា

អាឡូ មកដល់មុខផ្ទះហើយលោកប្រុស? ពេលណាលោកប្រុសម្ចាស់អញ្ចើញចុះមក?


 

No comments:

Post a Comment