Breaking

Saturday, October 16, 2021

រឿង ល្បិចកម្ម ភាគទី ៣

 

រឿង ល្បិចកម្ម

ភាគទី ៣

និពន្ធដោយ Sotheara Theth

#Khmer_Novel69



ទៅរកទិញអីញុំាសិន និងអាលបានចូលរៀនវិញ”

ឯងឃើញទេ នោះហើយជាសង្សារបស់សុទ្ធារ៉ា ស្អាតណាស់តើ”

តែមិននឹកស្មានថាស្រលាញប្រុសដូចគ្នាសោះ”

L

ខ្ញុំខំតែអរស្មានតែសរសើរថាឯងស្អាត ដឹងអីមកថាឱ្យឯអញ្ចឹងទៅវិញសោះពិតជាអស់អីនិយាយហ្មងខ្ញុំ សុទ្ធារ៉ាឯងបំផ្លាញអនាគតខ្ញុំអស់ហើយ។

ទើបតែមកពីណាហ្នឹងហាស?”

មកពីទិញនំញុំនឹងណា មិនឃើញទេអី?”

ល្អហើយ តែលើកក្រោយបើឆ្លើយសំនួររួចហើយជួយសរសេរប្រាប់ខ្ញុំផង”

ក្រែងជាប្រធានថ្នាក់មែនទេ ម៉េចឱ្យកូនចៅសរសេរប្រាប់អញ្ចឹង ណាមួយក្រែងអួតថាចេះដែរមែនទេ មកឱ្យខ្ញុំប្រាប់អញ្ចឹងទៅដូចជាមិនសមសោះហើយ”

គ្មានអីសមឬមិនសមនោះទេ ត្រូវតែប្រាប់ ហើយនេះជាបញ្ជា”

បាទដឹងហើយលោកប្រុសម្ចាស់”

បើមិនឱ្យឆ្លើយលឿនយ៉ាងម៉េច បើគេដើរចូលមករកខ្ញុំបែបនេះទៀតហើយនោះ។ ការងាររបស់ខ្ញុំមួយទៀតនោះគឺត្រូវចាំជូនគេទៅផ្ទះជារៀងរាល់ថ្ងៃ បើមិនអញ្ចឹងទោះបីជាខ្ញុំមានការងារអីក៏ដោយក៏ត្រូវជូនគេទៅផ្ទះសិនដែរ ពិតជាហត់ខ្លាំងណាស់។

សុទ្ធារ៉ាខ្ញុំសុំសួរឯងបន្តិចបានទេ?”

មានការអីសួរមក តែកុំសួរអាសំនួរណាដែលអត់ប្រយោជន៍ណាព្រោះមិនចង់ឆ្លើយ”(រៀបរាប់វែងឆ្ងាយណាស់យើងនឹង)

ហើយការបញ្ជារបស់ឯងនោះពេលណាទើបចប់ទៅ នេះរយៈពេលពីរសប្តាហ៍ហើយណា”

មិនមានកាលកំណត់នោះទេ លុះត្រាតែឯងរៀនចប់ឬក៏ប្តូរសាលា”

នេះមានន័យថា ឯងចង់ដេញខ្ញុំចេញពីសាលានេះមែនទេ? មិនបាច់បារម្ភនោះទេ តែចប់ឆមាសនេះខ្ញុំនិងចេញពីសាលានេះហើយ មិននៅជាមួយឯងទៀតនោះទេ”

អញ្ចឹងចាំដល់ពេលនឹងចាំគិតទៀត”

និយាយរួចគេក៏ដើរចូលផ្ទះធ្វើព្រងើយ ឱលោកអើយលោក មិនដែលឃើញមនុស្សបែបនេះពីមុនមកទេ តើនៅមានមនុស្សបែបនេះចំនួនប៉ុន្មានអ្នកទៀតទៅណ៎ដែលមានចរិកប្លែកៗដូចគេម្នាក់នេះ?។ (អ្នកសរសេរៈ នឹងមកពីខ្លួនយើងទេសន្សំកម្មជាមួយគេតាំងពីក្មេងចឹងហើយ។ ម៉េងៈ អ្នកសរសេរថាឱ្យទៀតហើយ តែសុំសរសើរអ្នកនិពន្ធតែម្តងដែរចេះរកនឹកឃើញរឿងប្លែកៗឱ្យតួវេទនារហូត។ អ្នកនិពន្ធៈ អរគុណដែលបានសរសើរ ចូលសាច់រឿងទៅ តិចអ្នកអានវាយងាប់)។ ម៉េងអើយជីវិតតបស់ឯងពេលនេះដូចជាឆាចោលចឹង មានតែពេលណាពេលហ្នឹងដូចគេនិយាយហើយមើលទៅនោះ។ ឈប់គិតច្រើន ហើយម៉េងក៏ជិះម៉ូតូចេញទៅ ដោយសុទ្ធារ៉ានៅឈរមើលពីលើផ្ទះមក។ ខ្ញុំមកដល់ផ្ទះវិញទាំងអារម្មណ៏មិននៅក្នុងខ្លួនសូម្បីតែបន្តិច

ម៉ាក់ខ្ញុំមកវិញហើយ”

យ៉ាងម៉េចនិងកូន មើលទៅអារម្មណ៏ដូចជារវើរវាយខ្លាំងម្លេះ? មានរឿងអីមែនទេកូន?”

បាទម៉ាក់មិនមានរឿងអីនោះទេ ខ្ញុំគ្រាន់តែគិតរឿងមេរៀនបន្តិចនឹងណាព្រោះមិនសូវយល់ពីមេរៀន”

ខំប្រឹងរៀនណាកូន បើមិនយល់អីអាចសួរប៉ាម៉ាក់នឹងបងស្រីកូនបានណា”

បាទម៉ាក់កូនសូមអរគុណច្រើនហើយ ចឹងកូនចូលបន្ទប់សិនហើយព្រោះរវើយណាស់”

និយាយរួចខ្ញុំក៏ចូលបន្ទប់ដើម្បីងូតទឹកនិងផ្លាស់ខោអាវចុះមកញុំាបាយជាមួយគ្រួសារ។ ពេលកំពុងតែញុំានោះបងស្រីគាត់ក៏និយាយ

លោកប៉ាអ្នកម៉ាក់”

មានរឿងអីមែនទេកូន ឆាប់និយាយភ្លាមមក”

គឺថា បងវីរានគាត់និងចូលស្រីដណ្តឹងខ្ញុំនៅអាទិត្យក្រោយនេះហើយ”

អរ អូស អរ អុ.....”

កើតអីមែនទេកូនម៉េចបានជាឈ្លក់បាយអញ្ចឹង?”

មិនមែនសប្បាយចិត្តជំនួសបងណាអីប្អូនសម្លាញ់”

មិនមែនទេបង មិនដឹងនរណាគេនិយាយដើមហ្នឹងណាបងបានជាបែបនេះនោះ”

អស់ពីមួយចូលមួយ យ៉ាប់មែនទែនហើយលើកនេះត្រូវធ្វើជាសាច់ញាត្តិជាមួយមនុស្សដែលធ្វើបាបខ្ញុំមែនទេ? មិនអាចទៅរួចទេ តើត្រូវធ្វើយ៉ាងម៉េចទៅពិបាកចិត្តទៀតហើយខ្ញុំ ពិតជាកម្មពៀរណាស់មិនដឹងពេលណារួចនោះទេ? យប់នេះយ៉ាងម៉េចហ្នឹងបានជាយល់សប្តិឃើញគេរហូតបែបនេះទៅវិញ

បានហើយឈប់មករំខានខ្ញុំទៀតទៅ ខ្ញុំសុំខ្លាចលោកហើយ”

យប់មិញនេះមិនបានគេងពេញមួយយប់ភ្នែកឡើងខ្មៅដូចជាខ្លាឃ្មុំផេនដាចឹង

ប៉ាម៉ាក់កូនទៅរៀនហើយ”

មិនញុំអាហារពេលព្រឹកសិនទេអីកូន?”

អត់ទេម៉ាក់ ព្រោះព្រឹកនេះមានកិច្ចការសាលាដែលត្រូវធ្វើ”

អញ្ចឹងប្រយ័ត្នខ្លួនផងណាកូនសម្លាញ់”

បាទអ្នកម៉ាក់កូនដឹងហើយ”

និយាយរួចខ្ញុំក៏ជិះម៉ូតូចេញមកយ៉ាងលឿនដើម្បីចេញទៅយកលោកប្រុសម្ចាស់ដែលប៉ិនខាងបញ្ជាខ្ញុំ បើមិនដូចនេះទេមានរឿងពិសេសអ្វីមួយកើតឡើងទៀតឥលូវហើយ។ គ្រាន់តែមកដល់ភ្លាម

ហើយនៅធ្វើអីបានជាយូរម្លេះថ្មើនិងទើបមកដល់ ដឹងទេថាខ្ញុំឈរចាំឯងឡើងចុកជើងហើយណាឃើញទេ?”

ដូចជាមិនមានអីយូរណាស់ណាផងគ្រាន់តែយឺតដប់នាទីសោះនឹង ណាមួយយប់មិញមានមនុស្សមករំខានចឹងហើយបានគេរាងជ្រល់បន្តិចនឹងណា”

ចឹងថ្ងៃនេះត្រូវតែមានបញ្ជាថ្មីសម្រាប់ឯងមួយទៀតហើយសម្រាប់ការពិន័យ”

ស្អីឯងទៀតហើយ បញ្ជាថ្មីស្អីទៀតហើយ ចេះតែមានហ្មង”

ត្រូវហើយព្រោះឯងមកយកខ្ញុំយឺតអញ្ចឹងហើយបញ្ជាថ្មីត្រូវតែកើតមានឡើងដូចគ្នា”

លោកអើយមិនដែលឃើញទេមនុស្សអីក៏អាក្រក់ខុសគេបែបនេះ?”

មិនអាក្រក់ដូចអ្នកខ្លះទេនៅតូចសោះតែមានគំនិតធ្វើបានអ្នកដ៏ទៃ”

តែវាកន្លងហួសយូរមកហើយតើ ណាមួយពេលនឹងខ្ញុំក៏បានសុំទោសឯងរួចហើយដែរ ឬមួយក៏មកពីបែបនេះទើបឯងចងកម្មពៀរនិងខ្ញុំមែនទេ?”

អាចថាអញ្ចឹងក៏បានដែរ ព្រោះនេះជាអ្វីដែលឯងត្រូវទទួលវិញនោះអី”

(យ៉ាប់ហើយពេលនេះ គ្រាន់តែប៉ុណ្ណឹងគេធ្វើបាបចង់ឡប់ហើយ ចុះទំរាំតែខ្លាចជាសាច់ញ្ញាត្តិជាមួយគេទៀត ចប់ហើយជីវិតខ្ញុំមួយនេះ) ។

គ្រាន់តែមកដល់សាលាភ្លាមគេឱ្យខ្ញុំទៅទិញបាយឱ្យគេញុំាបន្ទាប់មកត្រូវពន្យល់មេរៀនឱ្យគេយល់ រួចហើយត្រូវមកទិញនំនិងទឹកទៀត គេថាបើខ្ញុំហ៊ានប្រើល្បិចធ្វើបាបគេទៀតនោះ គេនិងដាក់ទោសខ្ញុំលើសហ្នឹងថែមទៀត។ ឱលោកព្រះ ប្រធានថ្នាក់គេៗចេះជួយយកអាសារកូនក្រុមណាស់ តែប្រធានថ្នាក់ខ្ញុំវិញចេះតែម្យ៉ាងគត់គឺធ្វើបាបខ្ញុំហ្នឹងឯងកម្មក្រាស់ណាស់ខ្ញុំមិនដឹងថាជាប់កម្មស្ព័រឬក៏កម្មរង្វើលនោះទេបានជាជាប់រហូតបែបនេះមិនចេះអស់សោះហើយ។ តែបែបជាប់កម្មរន្ទះបាញ់ហើយមើលទៅ

ហើយយូរម្លេះដឹងថាខ្ញុំឃ្លានទេ?”

មកហើយតើ នេះដើរទៅទិញណាមិនមែនហោះទៅនោះទេ ណាមួយថ្នាក់រៀនយើងនៅជាន់ទៅប្រាំមិនមានជណ្តើរយោងនោះទេឱ្យចេះគិតគេខ្លះផង”

នៅតវ៉ាហ្នឹងហើយ ហើយនេះជាទណ្ឌកម្មនៅថ្ងៃនេះ”

ស្អីទៀតហើយ ចំលងមេរៀនរហូតដល់ដប់ទំព័រឯណោះ

ខ្ញុំសូមសរសើរលោកឯងហើយសុទ្ធារ៉ា”

អរគុណដែលបានសរសើរ តែឥលូវកុំសរសើរអីឆាប់កត់ភ្លាមទៅអាងបានឆាប់ហើយ និងអាលបានរៀនមេរៀនមួយទៀត ”

បាទដឹងហើយលោកប្រុសដែលពូកែខាងបញ្ជា”

ពេលនេះម៉ោងនេះខ្ញុំកំពុងតែកត់មេរៀនជាទំងន់ ហ៊ើយមិនដឹងម៉េចម៉ាទេខ្ញុំ ឱ្យតែបែបនេះខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទៀតទេ? រាល់ថ្ងៃប្រើឯងដូចជាម៉ាស៊ីនចឹង ទោះកុំព្យូទ័រក៏ត្រូវតែមានឈូសម៉ាស៊ីនចេញម្តងដែរ តែត្រូវតែទ្រាំព្រោះពេលប្រលងឆមាសនេះចប់ខ្ញុំអាចដូរសាលារៀនបានហើយអញ្ចឹងមិនចាំបាច់មើលមុខគេទៀតទេ។ គ្រាន់តែមកដល់ផ្ទះភ្លាមក៏រត់ទៅបន្ទប់ភ្លេតតែម្តង មិនចង់ឱ្យម៉ាក់និងបងស្រីឃើញទឹកមុខក៏អាក្រក់របស់ខ្ញុំនៅពេលនេះនោះទេ

ម៉េងមកញុំាបាយណាកូន”

បាទម៉ាក់កូនទៅហើយ”

ពេលចុះមកក្រោមញុំាបាយ

ម៉ាក់ថ្ងៃស្អែកបងវីរានគាត់និងមកចូលស្តីដណ្តឹងកូនហើយ ចឹងចាំកូននៅជួយរៀបចំម៉ាក់ណា”

អរមែនហើយ ម៉ាក់ភ្លេចឱ្យឈឹងទៅថាថ្ងៃស្អែកវីរានគេចូលមកស្តីដណ្តឹងកូន មិនអីទេកូនម៉ាក់អាចរៀបចំទាន់ព្រោះនៅមានម៉េងគេនៅចាំជួយម៉ាក់ដែរតើ”

ចា៎ អញ្ចឹងកូនអរគុណម៉ាក់និងប្អូនប្រុសខ្លាំងណាស់”

បាទបងមិនអីនោះទេ”

(តែពេលនេះដល់វេនខ្ញុំម្តងហើយ សុទ្ធារ៉ាឯងនិងមានរឿងជាមួយខ្ញុំម្តងហើយ គម្រោងចាស់នៅតែល្អសម្រាប់ខ្ញុំ) គ្រាន់តែគិតក៏សប្បាយចិត្តដែរខ្ញុំ

ម៉េង ឯងគិតអីបានជាញញឹមបែបនេះរហូតចឹង?”

អរគឺខ្ញុំសប្បាយចិត្តជួសបងស្រីនឹងណា ព្រោះបងស្រីគាត់ជិតបានប្តីហើយ”

យីសនៅមកថាឱ្យបងទៀត”

យ៉ាប់មែនកូនៗអស់នេះ”

ព្រឹកថ្ងៃបន្ទាប់ការរៀបចំកម្មវិធីក៏បានកើតឡើង ម្នាក់ៗគ្មានពេលទំនេរនោះទេសូម្បីតែខ្ញុំ

ម៉ាក់ ប៉ា ពួកគាត់បានមកដល់ហើយ”

ទៅរៀបចំខ្លួនទៅកូន”

ជំរាបសួអ្នក”

ចា៎ជំរាបសួ មកអ្នកអញ្ជើញចូលមកខាងក្នុងមក”

តោះកូន”

បាទ ជំរាបសួអ្នកមីង” សុទ្ធារ៉ានិយាយជំរាបសួម៉ាក់ខ្ញុំ តែគ្រាន់តែឃើញមុខខ្ញុំភ្លាមគេក៏ធ្វើមុខស្មើតែម្តង។ ការពិភាក្សាគ្នាក៏បានចាប់ផ្តើម ចំនែកឯខ្ញុំជាអ្នករៀបចំភេសជ្ជៈសម្រាប់ទទួលភ្ញៀវពន្លឺ

ចេះចឹងបានល្អ អញ្ចឹងបានគួរឱ្យស្រលាញ់”

យីស ខ្ពើមពាក្យឯងណាស់ ហរយកទៅ”

ខ្ញុំក៏ហុចទឹកផ្លែឈើឱ្យគេរួចក៏ដើរចូលទៅក្នុងវិញ។ ពេលនេះកម្មខ្ញុំបានមកដល់ទៀតហើយ ឱព្រះអើយពេលណាទើបជីវិតបានល្អនិងគេ។ បន្ទាប់ពីពិភាក្សាជើងការចប់រួចរាល់អស់ហើយក៏ដល់ម៉ោងអាហារពេលថ្ងៃត្រង់ល្មម ហើយចំណែកឯងម្ហូបអាហារក៏មានរួចជាស្រេចអស់ដែរ។ មើលទៅម្នាក់ៗដូចជាឃ្លានណាស់ចឹង តែសម្រាប់ខ្ញុំវិញគឺធម្មតា តែបងស្រីខ្ញុំវិញបិទមាត់មិនជិតនោះទេ។ ពេលបាយរួចខ្ញុំក៏ចូលក្នុងបន្ទប់ព្រោះភ្ញៀវពន្លឺបានទៅវិញជិតអស់ខ្លះហើយ នៅសល់តែបងប្អូនខាងប្រុសនិងឳពុកម្តាយតែពីរបីនាក់ប៉ុណ្ណោះ

តុៗៗ....”

នរណាគេរកអីចេះ? ចាំបន្តិចខ្ញុំទៅបើកហើយ”

គ្រាន់តែបើកទ្វាភ្លាមសុទ្ធារ៉ាមកកឈរនៅនិងមុខបន្ទប់ខ្ញុំ

ឯងមានការអីទៀតហើយ នេះមិនមែននៅសាលារៀនទេណា? ចឹងមិនមែនឯងធ្វើអីបានតាមចិត្តនោះទេ? ឱ្យចេះខ្លាចចិត្តគេផង”

ខ្ញុំដឹងតើ តែខ្ញុំចង់គេងដែរ ព្រោះអ៊ុំស្រីថាឱ្យមកគេងនៅទីនេះ”

មិនបាននោះទេ ឆាប់ចេញភ្លាមទៅអាមនុស្សឡប់”

ខ្ញុំមិនទៅ ព្រោះអ៊ុំស្រីថាមកគេងនៅទីនេះបាន”

នែ ឯងល្មមៗបានហើយណា នេះដូចជាលើសពេកហើយណា ម៉េចតាមធ្វើបាបខ្ញុំឱ្យដល់ទីបញ្ចប់មែនទេឯងនេះ?”

ខ្ញុំប្រាប់ឯងហើយតើថា ខ្ញុំនិងសកសឹកឯងវិញលើសពីឯងធ្វើដាក់ខ្ញុំរាប់រយដងទៅទៀត”

អើយ ដូចជាទ្រាំលែងបានហើយ”

មានការអីមែនទេម៉េង?” ម៉ាក់គាត់សួរ

អរ អត់មានអីទេអ្នកមីង”សុទ្ធារ៉ាតប

ម៉េង កូនឱ្យសុទ្ធារ៉ាគ្នាគេងផងទៅណា ព្រោះខាងក្រោមថ្លង់ណាស់គ្នាគេងមិនកើតទេ”

តែម៉ាក់.........”

មិបាច់តែស្ករអីទេ ឱ្យគ្នាគេងផងទៅ”

បាទម៉ាក់កូនដឹងហើយ”

សុទ្ធារ៉ាមើលមុខម៉េងដោយទឹកមុខឌឺដង។ ពេលនេះខ្ញុំត្រូវរងទុក្ខទៀតហើយ

ចូលមក ហើយចង់ដេកនៅកន្លែងណាក៏ដេកទៅសំខាន់ហាមដេកលើគ្រែជាមួយខ្ញុំ”

អា៎វ! បើមិនឱ្យដេកនៅលើគ្រែតើឱ្យខ្ញុំដេកនៅទីណាទៅ?”

គឺដេកនៅនឹងឥដ្ឋនឹងហើយ”

គ្រាន់តែសុទ្ធារ៉ាដើរចូលក្នុងបន្ទប់ភ្លាមក៏ដើរទាក់ខ្សែរកង្ហាហើយដួលទៅលើម៉េងយ៉ាងពេញទំហឹងតែ

ម្តងហើយធ្វើឱ្យសុទ្ធារ៉ាថើបម៉េងម្តងទៀត

ហើយវាស្អីឯងទៀតហើយនែក ដូចជាមិនចេះអស់រឿងសោះ?”

មកពីកង្ហារបស់លោកម្ចាស់ដាក់មានរបៀបពេកនឹងណា”

ដូចជាតភាគគ្នារហូតតែម្តង”

នេះមកពីឯងដែរនឹង ប្រយ័ត្នតែថ្ងៃណាមួយទាក់ខែកង្ហាឆក់ស្លាប់ទៅ”

No comments:

Post a Comment