Breaking

Friday, October 15, 2021

រឿង ល្បិចកម្ម ភាគទី ២

 

រឿង ល្បិចកម្ម

ភាគទី ២

និពន្ធដោយ Sotheara Theth

#Khmer_Novel69



សុទ្ធារ៉ាឱ្យខ្ញុំសុំមើលបន្តិចទៅណា”

មិនឱ្យមើលទេ ចាំមើលក្មេងខ្លាំងធ្លាក់មុខវិជ្ជានេះ ហាសហាហា”

ក៏បានខ្ញុំសុខចិត្តធ្លាក់ក៏មិនខ្ចីមើលឯងដែរ”

គេគិតមួយសន្ទុះហើយបន្ទាប់មកគេក៏និយាយរកខ្ញុំវិញ

អូខេ ខ្ញុំអាចឱ្យឯងមើលបានតែឯងត្រូវធ្វើតាមបញ្ជាដែលខ្ញុំប្រាប់”

អូខេៗ បញ្ជាអីក៏បានដែរឱ្យតែប្រឡងជាប់មុខវិជ្ជានេះសិន”

ខ្ញុំក៏ប្រញាប់ចម្លងឯកសារនោះរួចរាល់ ហើយយកទៅដាក់ជូនលោកគ្រូទាន់ពេលល្មម អាឡែងតែសប្បាយចិត្តភ្លេចរឿងខ្ញុំនឹងគេរហ័សពេកហ្នឹងខ្ញុំ

ប្រឡងរួចហើយ ដូចនេះឯងត្រូវធ្វើតាមការបញ្ជារបស់ខ្ញុំ”

(ត្រូវហើយព្រោះប្រញាប់ពេកភ្លេចសួរគេរឿងនឹង ខ្ញុំចាញ់ល្បិចគេហើយ ចប់ទាំងអាម៉ាសមុខតែម្តង)

ម៉េចហើយចង់គេចវេសមែនទេឯង?”

នរណាគេច ចឹងប្រាប់មកថាឱ្យខ្ញុំធ្វើអ្វីខ្លះ? តែមានរយៈពេលកំណត់”

មិនមានកំណត់ពេលវេលានោះទេ គឺជារៀងរហូត”

មិនធ្វើ ហើយក៏មិនចង់ធ្វើ តើឯងធ្វើអីខ្ញុំ?”

មិនធ្វើក៏មិនអីដែរ គ្រាន់តែខ្ញុំទៅប្រាប់លោកគ្រូថាឯងចំលងឯកសារពីខ្ញុំ ចាំមើលលោកគ្រូដាក់ទោសឯងយ៉ាងណាខ្លះ?”

ពិតជាឃោរឃៅណាស់ អាមនុស្សអត់ចិត្តឯងនេះ”

ខ្ញុំអត់ចិត្តតែជាមួយឯងទេម៉េង”

(ចប់ហើយខ្ញុំពេលនេះ មិនដឹងថាត្រូវធ្វើអ្វីទៀតនោះទេ ចប់ហើយ ចប់គ្រប់យ៉ាង)

ថ្ងៃនេះខ្ញុំទុកពេលឱ្យឯងទំនេរមួយថ្ងៃសិន ហើយចាំថ្ងៃស្អែកមកមើលការបញ្ជាខ្លួនឯងទៅ”

មួយថ្ងៃនេះមិនមានអារម្មណ៍នៅក្នុងខ្លួនសោះ អារម្មណ៍ហោះទៅណាអស់ហើយ ប្រហែលទៅគិតតែរឿងបញ្ជារបស់សុទ្ធារ៉ាទេដឹង មិនដឹងថាគេដាក់បញ្ជាលើខ្ញុំបែបណាទេមកលើខ្ញុំនោះ ឈប់គិតៗៗ។

ថ្ងៃស្អែក៏មកដល់។ ថ្ងៃនេះដូចជាមិនចង់ទៅរៀនសោះហើយខ្ញុំព្រោះត្រូវធ្វើតាមការបញ្ជារបស់គេ

អរុណសួស្តីអ្នកទាំងអស់គ្នា”

អេ ថ្ងៃនេះប្រធានថ្នាក់យើងដូចជាមានអារម្មណ៍ល្អដល់ហើយន៎រ មានសង្សារមែនទេ?” ចិត្តនិយាយ

អរពិតជាមានអីលាក់បាំងជាក់ជាមិនខាន បា្រប់បានទេប្រធានថ្នាក់”វណ្ណនិយាយ

មិនប្រាប់ទេបានហើយឆាប់ចូលកន្លែងអង្គុយទៅ លោកគ្រូមកដល់ឥលូវហើយ។ តែ អេម៉េចថ្ងៃនេះដូចជាមិនទាន់ឃើញម៉េងមករៀនទេនែក”

ខ្ញុំក៏មិនដឹងដែរ ឃើញទឹកមុខស្រងូតស្រងាត់ម្នាក់ឯងតាំងពីម្សិលមិញម្លេះ មិនដឹងថាកើតមានរឿងអីនោះទេ?”

(ឬមួយក៏គេគេចវេសមែនទេ បានជាមិនមករៀនបែបនេះ)

កុំខ្វល់អី មនុស្សដែលមិនគោរពពាក្យសម្តីដែលខ្លួនឯងបាននិយាយគឺកំសាកតែអញ្ចឹងឯង”

នរណាគេថាខ្ញុំកំសាក”

ម៉េងដើរចូលមករកប្រធានថ្នាក់ទាំងអង់អាចក្លាហាន

អូខេ ល្អតើខ្ញុំចូលចិត្តមនុស្សចិត្តខ្លាំងបែបនេះណាស់”

បានហើយដាក់បញ្ជាមកតើឱ្យខ្ញុំធ្វើអ្វីខ្លះ? មិនបាច់រៀបរាប់ច្រើនទេ”

មិនបាច់និយាយឮៗបែបនេះទេ។ ល្អហើយចឹង ចាប់ពីពេលនេះទៅពេលឯងមករៀនត្រូវចូលទិញបាយឱ្យខ្ញុំរួមមានទាំងភេសជ្ជៈផងដែរ ហើយសល់ប៉ុន្មានឯងមើលក្រដាសខ្លួនឯងបន្ថែមទៅ” គេហុចក្រដាសបញ្ជាមកឱ្យខ្ញុំមើល

(ស្អីគេ មានទាំងអស់ដប់មួយប្រការ ម៉េចចង់ឃាំងខ្ញុំទុកធ្វើជាទាសករឯងមែនទេ?)

នែលោកប្រធានថ្នាក់ វាដូចជាហួសហេតុពេកទេដឹង?”

ប៉ុណ្ណឹងវាមិនហួសហេតុពេកទេសម្រាប់មនុស្សដូចជាឯងនោះ”

តែក៏មិដល់ថ្នាក់ឱ្យខ្ញុំជូនទៅផ្ទះដែរ នឹងស្រលាញ់ខ្ញុំហើយបានធ្វើចឹងនោះមែនទេ?”

ខ្ញុំមិនឆ្កួតដូចឯងគិតនោះទេ ខ្ញុំជាមនុស្សប្រុសស្រលាញ់មនុស្សស្រីរឿងអីទៅស្រលាញ់ឯងដែលជាមនុស្សប្រុសដូចគ្នានោះ ហើយធ្វើតែតាមអ្វីដែលខ្ញុំបានប្រាប់នៅក្នុងក្រដាសនោះទៅ”

មិនបាច់ប្រកែកលឿនបែបនេះទេ បើស្រលាញ់មែនសារភាពមកមាននរណគេថាអី?”

មិនស្រលាញ់គឺមិនស្រលាញ់ហើយ”

ប្រកែកលឿនដល់ហើយនរគ្រាន់តែនិយាយលែងសោះក៏មិនបាន”

ការអនុវត្តចាប់ផ្តើមពីពេលនេះតទៅ ហើយថ្ងៃនេះឯងត្រូវនៅជាមួយខ្ញុំ ហាមដើរទៅណាជាដាច់ខាត”

កុំភ័យអីខ្ញុំមិនទៅណាទេ នៅក្បែរលោកប្រធានជារៀងរហូតនឹង”

(ខ្ញុំនិយាយរួមទាំងធ្វើកាយវិការកៀកស្មាគេនែបនិត្យគេបែបមានមនោសញ្ចេតនាដាក់គ្នា)

បានហើយ កុំមកកៀកស្មាខ្ញុំបែបនេះនោះ ហើយកុំមកធ្វើចរិកបែបនេះនោះឯងមិនមែនជាសង្សាររបស់យើងនោះទេ”

មិនឱ្យមែនយ៉ាងម៉េច បើលោកប្រធានឱ្យខ្ញុំនៅក្បែរលោកគ្រប់ពេលបែបនេះនោះ”

ឯងនេះគ្រាន់បើណាស់ ល្អណាស់ ខ្ញុំចូលចិត្តមនុស្សបែបនេះណាស់”

ខ្ញុំដឹងថាឯងចូលចិត្តខ្ញុំតាំងពីយូរមកម្លេះ”

(លើកនេះឯងខ្មាសគេជាមិនខានទេសុទ្ធារ៉ា ចង់សាកជាមួយខ្ញុំផងមែនទេ នេះហើយលទ្ធផលដែលឯងទទួលបានគឺបែបនេះឯង”

អេមើលប្រធានថ្នាក់ទៅ ស្អិតរមួតជាមួយសិស្សថ្មីដល់ហើយណ៎រ”ចិត្តនិយាយ

មិនមែនស្អិតរមួតនទេ គេហៅថាបែបលក្ខណៈសង្សារនឹងណា”ខ្ញុំតប

បានហើយម៉េង ឯងមិនឃើញគ្រប់គ្នាមើលមកពួកយើងទេអី”

ឃើញតើ តែដូចជាមិនអីផង ព្រោះឯងមិនឱ្យខ្ញុំទៅណាឆ្ងាយពីឯងផងនឹង”

អញ្ចឹងតើបានជាប្រធានថ្នាក់សប្បាយចិត្តណាស់ថ្ងៃនេះ តាមពិតគឺបែបនេះសោះ”បន្ទាប់មកពួកគេក៏ហ៊ោព្រមគ្នាឡើងផ្អើលពេញថ្នាក់រៀន

យ៉ាងម៉េចដែលសុទ្ធារ៉ាខ្មាស់គេទេ?”

ល្អណាស់ម៉េង ឯងចាំមើលណា”

ខ្ញុំមិនខ្វល់និងអាការៈនិងកាយវិការបស់គេពេលនោះទេ ស្រាប់តែភ្លាមនោះគេក៏មកថើបមាត់ខ្ញុំ ទាំងដែរខ្ញុំមិនបានដឹងខ្លួនជាមុន គ្រាន់តែឃើញបែបនេះភ្លាមសិស្សក្នុងថ្នាក់ក៏ស្រែកហ៊ោព្រមគ្នា។ ភ្លាមនោះខ្ញុំក៏រុញគេចេញ

ឯងថើបខ្ញុំ ស្នាមថើបដំបូងរបស់ខ្ញុំ យើងមិនទុកមុខឱ្យឯងទេ”

ខ្ញុំក៏ស្ទុះចូលទៅដាល់គេ តែគេចាប់ដៃខ្ញុំជាប់ហើយអោបខ្ញុំនិងថើបថ្ពាល់ខ្ញុំម្តងទៀត

ឯងៗៗៗ.........ឯងៗ”

យ៉ាងម៉េចដែរម៉េង ឯងចង់សាកជាមួយខ្ញុំមែនទេ? នេះហើយជាលទ្ធផលរបស់ឯង”

ខ្ញុំមិនតបតអ្វីទាំងអស់ ហើយក៏រត់ចេញទៅក្រៅទៅ(ខ្ញុំមិនចង់ជួបឯងទៀតទេសុទ្ធារ៉ា អាមនុស្សអាក្រក់ អាមនុស្សបិសាច ខ្ញុំស្អប់ឯង ចាំមើលណាខ្ញុំនិងប្តូរសាលានេះចេញហើយ មិននៅជួបឯងទៀតទេ)

យ៉ាងម៉េចនិងកូន ម៉េចបានជាចង់ដូរសាលារៀននៅពាក់កណ្តាលឆមាសចឹង?”

មែនហើយប្អូនសម្លាញ់ ឯងមានរឿងអីនៅសាលារៀនមែនទេ? ប្រាប់បងមក”

ម៉ាក់និងបងស្រីសួរខ្ញុំ តែខ្ញុំមិនបាននិយាយច្រើននោះទេ ដឹងត្រឹមតែថាខ្ញុំចង់ដូរសាលាតែមួយមុខតែប៉ុណ្ណោះ

អ្នកម៉ាក់និងបងស្រីមិនចាំបាច់សួរនាំខ្ញុំច្រើននោះទេ ដឹងត្រឹមតែថាខ្ញុំចង់ដូរសាលាទៅបានហើយ”

បានៗ អញ្ចឹងធារី ទៅដូរសាលាឱ្យប្អូនបន្តិចទៅ”

ចា៎ម៉ាក់ ចាំខ្ញុំទៅប្តូរសាលាឱ្យលោកប្អូនកំពូលដួងចិត្តខ្ញុំម្នាក់នេះ”

បានសម្រេចហើយ តែប៉ុណ្ណេះខ្ញុំលែងបានឃើញមុខឯងទៀតហើយសុទ្ធារ៉ា។ ថ្ងៃស្អែកឡើងបងស្រីក៏មកសាលារៀនជាមួយខ្ញុំ

អត់ទោសលោកនាយក ឱ្យខ្ញុំសុំរំខានពេលលោកបន្តិចបានទេ?”

អរ មិនអីទេ កញ្ញាមានការអ្វីមែនទេអញ្ជើញនិយាយមក”

ចាស គឺថាប្អូនខ្ញុំម្នាក់នេះគេចង់ដូរសាលា អញ្ចឹងសូមលោកនាយកជួយផ្ទេរឈ្មោះឱ្យគេបានទៅសាលាផ្សេងផងលោកនាយក”

អរ ប្រហែលជាមិនបាននោះទេកញ្ញា”

“=-=”(ទឹកមុខខ្ញុំនិយាយមិនចេញ)

ម៉េចបានជាមិនបានបែបនេះចឹងលោកនាយក?”ខ្ញុំសួរទៅគាត់

គឺថា ពេលនេះជិតដល់ពេលប្រលងឆមាសហើយ អញ្ចឹងសាលាផ្សេងទៀតមិនទទួលសិស្សថ្មីនោះទេ”

(ចប់ហើយជីវិតខ្ញុំពេលនេះ រលាយដូចអំបិលត្រូវទឹកចឹងដែរ រលាយអស់ហើយគ្មានសេសសល់អ្វីនោះទេហើយបានក្លាយជាល្បាយស្មើសាច់ទៀតផង)

ចាស អញ្ចឹងសូមអរគុណលោកនាយកច្រើនហើយ”

បាទមិនអីនោះទេ”

បន្ទាប់មកបងធារីក៏ត្រលប់ទៅវិញ ដោយខ្ញុំត្រូវទៅរៀនបន្តនៅថ្នាក់ដ៏ដែរ

ម៉េចហើយម៉េង ទើបតែមកពីសុំលោកនាយកដូរសាលាមែនទេ? នេះចង់គេចវេសមែនទេ មនុស្សកំសាក”

អ្នកណាថាខ្ញុំគេច អ្នកណាថាខ្ញុំកំសាក ខ្ញុំនិងធ្វើតាម តែខ្ញុំនិងតបស្នងនូវអ្វីទាំងអស់ដែលឯងបានធ្វើមកលើខ្ញុំបែបនេះ តែមិននឹកស្មានថាឯងចាប់អារម្មណ៍ខ្ញុំដល់ថ្នាក់នេះសោះហើយ”

ម៉េចចង់ឱ្យខ្ញុំថើបឯងម្តងទៀតមែនទេ នឹងសង្ស័យតែជាប់ចិត្តជាមួយការថើបរបស់ខ្ញុំហើយមើលទៅ”

អាមនុស្សរោគចិត្ត មិនចេះខ្មាសគេសោះហើយឯងនេះ អាមនុស្សល្មោភកាម”

ថ្ងៃនេះមេរៀនច្រើនណាស់កត់ឡើងចង់បាក់ដៃទៅហើយ ណាមួយត្រូវធ្វើតាមបញ្ជារបស់គេទៀត ឡើងចង់ចេញក្អួតទៅហើយ បើអ្នកណាមិនដឹងថាឯងចាញ់កូនទៀតមើលទៅ

ម៉េង ចុះទៅទិញទឹកឱ្យខ្ញុំញុំាបន្តិចមក?”

អំបាញ់មិញមិនឱ្យទិញឱ្យហើយទេ ដឹងទេខ្ញុំហត់ណាស់ណា មិញទិញនំ ឥលូវឱ្យទិញទឹកទៀត ឱ្យចេះអាណិតគេខ្លះផងទៅមើល ជាមនុស្សណាក៏ចេះហត់ដែរតើមិនមែនមនុស្សយន្តទេណា”

តែនេះជាលក្ខខណ្ឌ ឯងគ្មានសិទ្ធិជំទាស់នោះទេ ហើយឯងក៏បានចុះហត្ថលេខាទទួលយល់ព្រមដែរ ម៉េចចង់គេចវេសហេសឯង?”

មិនបានគេចទៅណាទេលោកម្ចាស់”

និយាយរួចខ្ញុំក៏ចុះមកក្រោមដើមទិញនំឱ្យគេ តែកុំភ្លេចថាម្នាក់នេះមិនមែនស្លូតនោះទេ ខ្ញុំនិងធ្វើបាបឯងដូចគ្នាចាំតែមើលទៅ លើកនេះពិតជាឆ្ងាញ់មាត់ហើយសុទ្ធារ៉ា (អ្នកសរសេរៈ មនុស្សយើងនៅសុខមិនចេះនៅទេ? ម៉េងៈ អ្នកសរសេរមកថាឱ្យទៀត។ អ្នកសរសេរៈ និយាយតាមតែការពិតតើ។ ម៉េងៈ ខ្ជិលឈ្លោះជាមួយណាស់ខ្លាចសុទ្ធារ៉ាគេចាំ ចាំលើកក្រោយចាត់ការអ្នកសរសេរម្តង)

មួយសន្ទុះក្រោយមកម៉េងក៏ត្រលប់មកវិញជាមួយនិងនំមួយកញ្ចប់ព្រមទាំងទឹកមួយដបផងដែរ

ឱ្យលឿនមក មនុស្សកំពុងតែឃ្លានណា នៅអាឡែងដើរគ្រវីគ្រវាត់ហ្នឹងហើយ”

យកមកហើយតើលោកម្ចាស់ អញ្ជើញពិសារតាមសម្រួល ហើយនេះទឹក”

និយាយមិនទាន់ចប់ផងគេក៏ទាញនំយកទៅញុំា តែមួយភ្លេតសោះគេក៏សម្លឹងមើលមកខ្ញុំ ហើយពេលនោះមុខរបស់គេឡើងក្រហមដូចម្ទេសទុំចឹង

ម៉េង ឯង........ឯង”

យ៉ាងម៉េចហើយលោកម្ចាស់ ម៉េចបានជាមុខក្រហមខ្លាំងបែបនេះទៅវិញ នំនេះឆ្ងាញ់ណាស់មែនទេ?”

ហិលណាស់ ហិលណាស់ ទឹកៗៗ ទឹកនៅឯណា?”

នៅទីនេះ ហរនេះទឹក”

គេក៏លើកផឹក មួយភ្លេតអស់ជិតកន្លះដប តែគេក៏ព្រួសចេញមកវិញខ្លះផងដែរ ព្រោះថា

ប្រៃណាស់ៗ អេក.....”

អាម៉េចចឹងទៅវិញ ខ្ញុំទិញទឹកធម្មតាមកតើ?”

ម៉េង ឯងមិនបាច់រស់ទេថ្ងៃនេះ”

អូ ខ្ញុំខ្លាចនិងពាក្យហ្នឹងណាស់ ខ្លាចណាស់”

និយាយរួចខ្ញុំក៏រត់ចេញទៅក្រៅយ៉ាងលឿនតាមដែរអាចធ្វើបាន បើនៅទៀតពិតជាពិបាកយល់ណាស់។ ភ្លាមនោះសុទ្ធារ៉ាក៏រត់ដេញតាមម៉េងយ៉ាងលឿនផងដែរ តែម៉េងក៏រត់លឿនផងដែរ។ ពួកគេទាំងពីររត់ដេញគ្នារហូតដល់សួនច្បារខាងក្រោយសាលា តែសំណាងអាក្រក់របស់ម៉េងធ្វើឱ្យសុទ្ធារ៉ាចាប់គេបាន ហើយសុទ្ធារ៉ាចាប់ផ្តួលម៉េងទៅលើស្មៅហើយសង្កត់ពីលើគេ

ឯងចង់ធ្វើអីយើងសុទ្ធារ៉ា?”

មកពីឯងទើបយើងទៅជាបែបនេះ ហើយឯងក៏ត្រូវទទួលដូចគ្នាដែរ”

គេមិនត្រឹមតែនិយាយទេថែមទាំងថើបខ្ញុំទៀតផងហើយនៅសង្កត់ខ្ញុំពីលើថែមទៀត ពិតជាកម្មទៀតហើយព្រោះថាមានមនុស្សមកឃើញនិងស្រែករួមទាំងថតរូបទៀតផង កម្មក្រាស់ណាស់ខ្ញុំពេលនេះ ឱ្យតែជួបគេម្តងណាគឺសំណាងដែលអាក្រក់ជាងគេលើលោកនេះហើយ ពេលនេះជីវិតខ្ញុំចប់ដោយគ្មានវាចា។ គ្រាន់តែស្អែកឡើងភ្លាមរូបថតរបស់ខ្ញុំក៏បានចែកចាយពេញបណ្តាញសង្គមនៅក្នុងសាលាតែម្តង ហើយខ្ញុំនិងសុទ្ធារ៉ាគឺជាចំនីចក្ខុដ៏មានន័យរបស់ពួកគេគ្រប់គ្នាតែម្តង

សុទ្ធារ៉ាឯងឃើញទេ ពួកគេថាខ្ញុំជាសង្សារបស់ឯងហើយ”

គ្មានអីគួរឱ្យភ្ញាក់ផ្អើលផង កុំបារម្ភអី ខ្ញុំមិនបានស្រលាញ់ឯងនោះទេ ពួកយើងសុទ្ធតែដូចគ្នាមិនអាចស្រលាញ់គ្នាបានទេ”

កុំមកនិយាយធ្វើមើលតែខ្លួនឯងនឹងអស្ចារ្យពេក”

ឬក៏ឯងស្រលាញ់ខ្ញុំមែន?”

ដេកចាំទៅ មនុស្សដូចឯងខ្ញុំមិនយកធ្វើជាគ្នានោះទេ សូម្បីតែគិត”

បន្ទាប់ពីនិយាយគ្នារួចមកខ្ញុំក៏មកអង្គុយរៀនធម្មតា។ ថ្ងៃនេះលោកគ្រូគាត់បង្រៀនមេរៀនច្រើនណាស់ ហើយនៅមានប្រលងទៀត តែលើកនេះហេងហើយដែលជាមេរៀនដែរខ្ញុំចេះទាំងអស់ដូចនេះមិនពិបាកសម្រាប់ខ្ញុំនោះទេ។ ការប្រលងលើកនេះខ្ញុំជាអ្នកចេញមុនគេ ដែលធ្វើឱ្យសុទ្ធារ៉ាតាមសំឡឹងមើលខ្ញុំ តែខ្ញុំមិនខ្វល់នោះទេ

No comments:

Post a Comment