រឿង ល្បិចកម្ម
ភាគទី ១
និពន្ធដោយ Sotheara Theth
សួស្តីអ្នកទាំងអស់គ្នា ជាពិសេសមិត្តៗដែលនៅក្នុងក្រុមនេះ
ថ្ងៃនេះអ្នកនិពន្ធរឿងអ្នកបំរើប្រុស បានវិលត្រលប់មករកអ្នកទាំងអស់គ្នាហើយ
ដោយសារបាត់រយៈកន្លងមកនេះ។
ថ្ងៃនេះផងដែរក៏បាននាំសាច់រឿងមួយមកជូនអ្នកទាំងអស់អានកំសាន្តផងដែរ
ដូចនេះសូមរីករាយជាមួយសាច់រឿង ដែលមានចំណងជើងថា រឿងល្បិចកម្ម ដូចតទៅ៖
ជីវិតអើយជីវិតពិតជាមានរឿងមិនចេះចប់មិនចេះហើយសោះ
តែសំណាងដែលដែរនៅតូចកុំអីត្រូវខ្វល់ខ្វាយស្លាប់ហើយ គិតៗទៅនៅក្មេងសប្បាយដែរតើ
ខ្ញុំពេញចិត្តនិងជីវិតបែបនេះណាស់
“ម៉េងក្រោកឡើងកូន
នេះដល់ម៉ោងទៅរៀនហើយណាកូន បងស្រីកូនកំពុងតែនៅចាំខាងក្រោម”
“បាទម៉ាក់កូនដឹងហើយ
ឱ្យគាត់ចាំខ្ញុំបន្តិចសិនទៅ តែរួចហើយ ខ្ញុំចុះទៅហើយម៉ាក់”
“ឱ្យលឿនឡើងទៅចឹងកូន”
តែប្រាំនាទីរួចរាល់ជាការស្រេច
“រួចរាល់អស់ហើយ តោះបងស្រីចេញដំណើរទៅ”
“លោកម្ចាស់ប្អូនអើយ
សូមមេត្តាក្រោកឱ្យលឿនជាងនេះបន្តិចបានទេនេះថ្នាក់ទីប្រាំមួយហើយណា”
“ដូចជាមិនឃើញពាក់ព័ន្ធគ្នាអីផងបង
ណាមួយសាលារៀនបងក៏នៅជិតសាលារៀនខ្ញុំដែរណាបងមានអីទៅពិបាកទៅបងស្រួលសឹងអីហើយ”
“បានហើយបងខ្ជិលនិយាយជាមួយឯងណាស់
ពូកែណាស់អាខាងរកលេសនឹង លេខមួយតែម្តង”
“ចេះតែសរសើរខ្ញុំចឹងណាបងឯង”
កំពុងតែនិយាយគ្នាជាមួយគាត់មិនដឹងជាម៉ូតូមួយទៀតមកពីណាទេជិះមកបុកពីក្រោយមួយទំហឹងតែម្តងធ្វើឱ្យខ្ញុំនិងបងស្រីដួលទៅនឹងដីឈឺសឹងអីហើយ
តែសំណាងហើយដែលមិនកើតអីធ្ងន់ធ្ងរ មិនចឹងទេលោកឯងដឹងគ្នាជាមិនខានទេ
ចូលចិត្តតើអាបើកម៉ូតូមិនដឹងខ្យល់អីបែបបនេះ
“បងប្រុសទៅជួយលើកពួកគាត់បន្តិចទៅបង”
សំលេងក្មេងប្រុសម្នាក់និយាយទៅបងប្រុសរបស់គេ
“ឱ្យខ្ញុំសុំទោសអ្នកទាំងពីរផង
ដែលធ្វើឱ្យអ្នកទាំងពីរទៅជាបែបនេះ”
“មិនបាច់មកចិត្តល្អអីនោះទេ
ហើយលោកបើកម៉ូតូអត់មើលផ្លូវគេជិះដែរទេអី?”
បងស្រីខ្ញុំថាឱ្យបងប្រុសម្នាក់នោះ
តែបងប្រុសនោះឈរសំលក់បងស្រីខ្ញុំឡើងភ្លឹកតែម្តង
ភ្លាមនោះខ្ញុំក៏បន្ថែមដែលជាជំនាញខ្ញុំស្រាប់
“ហ្នឹងហើយជិះម៉ូតូមិនមើលមុខទេអី ឬក៏យកភ្នែកទៅដាក់នៅពីក្រោយខ្នងអស់ហើយទេដឹង?”
“នែ បងប្រុសខ្ញុំសុំទោសអ្នកទាំងពីរហើយតើ
នៅមកថាឱ្យបងប្រុសរបស់ខ្ញុំទៀត”ក្មេងនោះតប
“អរចឹងអរ
អូខេចាំមើលពេលខ្ញុំបុកឯងវិញហើយចាំនិយាយសុំទោសពេលនោះឯងនិងមានអារម្មណ៍បែបណា?”ខ្ញុំបន្ថែម
“បានហើយម៉េង ឈប់ថាឱ្យគេទៀតទៅ
គេបានសុំទោសយើងហើយ ហើយណាមួយក៏ដល់ម៉ោងចូលរៀនហើយកុំនៅតវ៉ាទៀតអី”
“បាទបងស្រី តោះយើងទៅ”
គ្រាន់តែនិយាយចប់ភ្លាមបងស្រីក៏ចេញម៉ូតូទៅ
“បងប្រុសយ៉ាងម៉េចហើយ
ម៉េចបានជាឈរភ្លឹកចឹងបង?”
“មានឯណា តោះទៅរៀន”
“បងកុំប្រាប់ណាថាបងចាំចិត្តលើបងស្រីម្នាក់នោះ”
“អត់ទេមានឯណា
នៅក្មេងសោះដូចជាចេះដឹងដល់ហើយឯងនេះ”
“ខ្ញុំនិយាយតាមការមើលឃើញតើបង
តែបងកុំស្រលាញ់បងស្រីនឹងអី ព្រោះប្អូនរបស់គាត់ញ៉េញណាស់បង”
“ឯងនេះពូកែនិយាយណាស់ មកដល់ម៉ោងចូលរៀនហើយ”
គ្រាន់តែប៉ុណ្ណេះបងប្រុសខ្ញុំញញឹមបិទមាត់មិនជិតបាត់ទៅហើយ
យ៉ាប់មែនស្នេហារបស់មនុស្សធំ។
ខ្ញុំមិនដឹងថាថ្ងៃនេះជាថ្ងៃស្អីនោះទេ
គ្រាន់តែព្រលីមភ្លាមមានគេជិះម៉ូតូមកបុក ហើយនៅលោកគ្រូហៅឱ្យឡើងធ្វើលំហាត់នៅក្តាខៀនទៀត
តែសំខាន់អត់ចេះហើយត្រូវឈរយ៉ាងអាម៉ាសពេញថ្នាក់ទៀតផង។
ប៉ុន្មានខែក្រោយមកមនុស្សម្នាក់នោះតែងតែមកចាំជិះម៉ូតូជួបជាមួយបងស្រីខ្ញុំជានិច្ច
តែពិសេសជាងនេះនោះគឺប្អូនប្រុសរបស់គាត់និងខ្ញុំគឺមិនត្រូវគ្នានោះទេ។
ការរាប់អានរបស់ពួកគាត់បានឈានដល់ស្រលាញ់រវាងបងស្រីរបស់ខ្ញុំនិងបុរសម្នាក់នោះ
ហើយឱ្យតែពេលទៅញុំាអីជាមួយគ្នាម្តងៗគឺពួកយើងទាំងពីរគឺមិនត្រូវគ្នានោះទេតែងតែឈ្លោះគ្នាគ្រប់ពេលដែលឃើញមុខគ្នាម្តងៗ
“បងស្រីខ្ញុំចង់ញុំាប្រហិតចៀន”
“បងប្រុសខ្ញុំចង់ញុំាភីហ្សា”
“អូនតើពួកយើងត្រូវគិតបែបណាទៅ
ប្អូនអូនចង់ញុំាប្រហិត ប្អូនបងចង់ញុំភីហ្សា”
“មិនអីទេបង
ចាំខ្ញុំទៅនិយាយជាមួយប្អូនប្រុសខ្ញុំឱ្យ កុំឱ្យបងពិបាកណាបង”
“អរគុណច្រើនហើយអូនសម្លាញ់”
ភ្លាមនោះបងស្រីក៏មកនិយាយជាមួយខ្ញុំ
“ម៉េង
អូនទៅញុំាភីហ្សាទៅណាព្រោះពួកយើងខានទៅទីនោះយូរហើយ”
“អត់ទេបងស្រី ខ្ញុំចង់ញុំប្រហិតចៀនវិញ”
“ស្តាប់បងណាទៅណាសំណពចិត្តបង
ចាំញុំារួចបងនាំទៅលេងហ្គេមទៀតណា”
“ណ្ហើយចុះ មិនចង់ឱ្យបងពិបាកនោះទេ ខ្ញុំដឹងហេតុផលបងហើយ
មិនបាច់មករ៉ាយរ៉ាប់ប្រាប់ខ្ញុំនោះទេ”
(ចាំមើលណា
អាម្សៀលម្នាក់នឹងជាសត្រូវនឹងខ្ញុំរហូតហើយចាំតែមើលទៅ)
ខ្ញុំគិតក្នុងចិត្តព្រមទាំងធ្វើមុខក្រញ៉ូវ។
មកដល់កន្លែងលក់ភីហ្សាខ្ញុំក៏មានល្បិចក្នុងការធ្វើបាបគេនោះ លើកនេះដឹងគ្នាហើយ
“បងស្រីខ្ញុំចង់អង្គុយនៅទីនេះ
បងទៅកម្មង់រសជាតិជាមួយបងប្រុសទៅ?”
“មែនហើយបងប្រុស
បងទៅៗខ្ញុំនៅអង្គុយចាំជាមួយគេក៏បានដែរមិនអីទេបង”
“អូខេ តែកុំឈ្លោះគ្នាណា”
“បាទបងពួកខ្ញុំដឹងហើយ”
គ្រាន់តែពួកគាត់ទៅបាត់អស់ភ្លាម
សង្គ្រាមក៏ផ្ទុះឡើងដោយមិនបានកំណត់
“ខ្ញុំមិនចូលចិត្តសោះអាចរិកចង់ឈ្នះចាញ់នឹងនោះ”ខ្ញុំនិយាយ
“តែខ្ញុំមិនដែលចង់ឈ្នះចាញ់ជាមួយឯងម្តងណានោះទេ
ណាមួយឯងក្មេងជាងខ្ញុំ ហើយខ្ញុំក៏ទុកមុខឱ្យឯងទៅ”គេតប
“តែខ្ញុំមិនដែអង្វរឱ្យនរណាម្នាក់ទុកមុខឱ្យខ្ញុំនោះទេ
ចាំមើលណាថាខ្ញុំនិងធ្វើឱ្យឯងខ្មាសគេម្តង ចាំតែមើលទៅ”
“ស្មានតែខ្ញុំជឿថាឯងហ៊ានធ្វើមែនទេ?
បើបងស្រីឯងនៅជាមួយនោះ”
“ចាំតែមើលទៅចឹង
នោះប្រាកដជាដឹងហើយថាបែបណានោះ?”
និយាយគ្នារួចបងស្រីក៏មកដល់វិញល្មម
“ហើយមិញមានឈ្លោះគ្នាទេនឹង?”
“អត់ទេបង តែបងខ្ញុំចង់អង្គុយនៅទីនេះហើយ
បងអង្គុយជិតបងប្រុសទៅ”
“អញ្ចឹងក៏បាន តែកុំឈ្លោះគ្នាណាឭទេ?”
“បាទខ្ញុំដឹងហើយបងស្រី”
ភ្លាមនោះអ្នកលើកភីហ្សាក៏លើកមកដល់ល្មម
ហើយពួកយើងក៏រៀបចំកន្លែងញុំា តែខ្ញុំមិនភ្លេចនូវគម្រោងរបស់ខ្ញុំនោះទេ
ភ្លាមនោះខ្ញុំក៏ធ្វើជាកំពប់ទឹកម្ទេសទៅលើខ្លួនរបស់គេយ៉ាងច្រើន
ហើយបងប្រុសរបស់គេក៏ឆ្លេឆ្លារកក្រដាសជូតឱ្យគេភ្លាម
“ឱ្យខ្ញុំសុំទោសណា
មកពីខ្ញុំមិនប្រយ័ត្នបានជាមានរឿងកើតឡើងបែបនេះ” ខ្ញុំនិយាយ
“មិនមែនទេបង នេះជាគម្រោងរបស់គេ
គេធ្វើឱ្យប្រឡាក់ខ្ញុំអស់ហើយ គេចង់ធ្វើបាបខ្ញុំ បងឃើញទេ”
“បង
ចាំខ្ញុំជួយយកអាអូនទៅបន្ទប់ទឹកដើម្បីសម្អាតចេញណាបង”
“តោះយើងទៅទាំងអស់គ្នាទៅ”
បន្ទាប់មកពួកគាត់ក៏ចេញទៅបន្ទប់ទឹកបាត់ទៅ។
ភ្លាមនោះគម្រោងទីពីររបស់ខ្ញុំក៏ចាប់ផ្តើមដំណើរការទៀតនោះគឺចាក់ម្ទេសម៉ត់ទៅលើភីហ្សារបស់គេយ៉ាងច្រើន។
លើកនេះឱ្យគេដឹងម្តងថាមនុស្សដែលខ្ញុំមិនពេញចិត្តតើវាមានលទ្ធផលបែបណា។
បន្ទាប់មកពួកគាត់ក៏ត្រលប់មកវិញ
“ម៉េងឆាប់សុំទោសុទ្ធារ៉ាម្តងទៀតភ្លាមទៅ”
“បាទបងស្រី។
សុទ្ធារ៉ាឱ្យខ្ញុំសុំទោសផងណា”
“អូខេ បានខ្ញុំលើកទោសឱ្យទៅចុះ”
“អញ្ចឹតោះញុំាភីហ្សាទៅទាន់នៅក្តៅៗ
តែត្រជាក់ញុំាមិនឆ្ងាញ់នោះទេ” បងស្រីនិយាយ
គ្រាន់តែញុំាបានមួយម៉ាត់គេក៏សំលេងមើលមុខខ្ញុំ។(យ៉ាងម៉េចដែរ
កុំចង់ខ្លាំងជាមួយខ្ញុំ បើសិនជាខ្លាំងគឺបែបនេះឯង)។
“ហិលណាស់បង ហិលខ្លាំងណាស់”
គ្រាន់តែគេស្រែកភ្លាមបងប្រុសរបស់គេក៏យកទឹក្រូចឱ្យគេញុំា
ហើយគាត់និងបងស្រីក៏សម្លឹងមើលមកខ្ញុំតែម្តង តែយ៉ាងណាខ្ញុំមិនខ្វល់នោះទេ
ព្រោះខ្ញុំស្អប់គេ
“ម៉េងនេះជាស្នាដៃរបស់អូនឯងមែនទេ?”បងស្រីសួរខ្ញុំ
“ទេ ខ្ញុំមិនដឹងអីទេ
បងស្រីកុំចេះតែចោទខ្ញុំណា គេខ្លួនគេទេដឹង ម៉េចបានជាមកថាឱ្យខ្ញុំទៅវិញ”
ពួកគាត់ឈប់និយាយហើយមកអង្គុយញុំាភីហ្សាបន្តទៀត។
ពេលញុំារួចហើយក៏ត្រលប់ទៅផ្ទះវិញទាំងអស់គ្នា។
ចាប់តាំងពីថ្ងៃនោះមកគឺខ្ញុំមិនដែលបានជួបសុទ្ធារ៉ាទៀតនោះទេ។
ចំណែកសុទ្ធារ៉ាគេបានសន្យាថានិងតបស្នងទៅមេងវិញនូវអ្វីដែរមេងបានធ្វើដាក់គេ។
អស់រយៈពេលបីឆ្នាំកន្លងផុតទៅខ្ញុំក៏ត្រូវមករៀននៅវិទ្យាល័យ ហើយត្រូវដូរសាលាទៀត ដែលនេះគឺជាថ្នាក់រៀនថ្មីរបស់ខ្ញុំសម្រាប់ការសិក្សាថ្នាក់វិទ្យាល័យមួយនេះ។
ម៉្យាងខ្ញុំត្រូវជិះម៉ូតូមករៀនដោយខ្លួនឯងព្រោះបងស្រីគាត់រៀននៅសាកលវិទ្យាល័យមិនអាចឌុបខ្ញុំមករៀនបានទៀតទេ។
ថ្ងៃនេះដូចជាមានអារម្មណ៍មិនល្អសោះហើយសម្រាប់ចូលរៀនថ្នាក់ដំបូងបែបនេះ
ដូចជាមានរឿងអីមួយរៀបនឹងកើតឡើងចឹង។
“សិស្សទាំងអស់គ្នាថ្ងៃនេះថ្នាក់រៀនរបស់យើងនិងមានសិស្សថ្មីមកចូលបន្ថែមម្នាក់ទៀត”
“ប្រធានថ្នាក់
ថ្នាក់របស់យើងមានសិស្សថ្មីចូលមកមួយទៀតហើយ”
“ខ្ញុំដឹងហើយ មិនបានថ្លង់នោះទេ”
“ម៉ោះចូលមកកូន
អ្នកទាំងអស់គ្នាស្វាគមន៍សិស្សថ្មីផង”
អ្នកគ្រូនិយាយ តែមួយៗមើលមកខ្ញុំដូចជាសត្វចំលែកចឹង
ដូចជាម៉េចទេ
“សិស្សថ្មីស្អាតដល់ហើយ”សិស្សស្រីៗនិយាយ
“សួស្តីអ្នកទាំងអស់គ្នា
ខ្ញុំមេងជាសិស្សចូលថ្មីក្នុងថ្នាក់រៀនេះសូមជួយណែនាំផង”
“គឺគេ.......”ប្រធានថ្នាក់និយាយ
“ម៉េចបានជាខ្ញុំជួបមុខគេនៅទីនេះទៅវិញ
ផែនដីនេះដូចជាវិលមិនជុំសោះហើយ” ខ្ញុំសំឡឹងមើលទៅប្រធានថ្នាក់
“ប្រធានថ្នាក់រកកន្លែងឱ្យមិត្តរបស់យើងគេអង្គុយផងទៅ?”
“បាទអ្នកគ្រូ
តែមិនបាច់រកនោះទេព្រោះមិនមានកន្លែងទំនេរនោះទេ
អង្គុយជាមួយខ្ញុំទៅ”(តែខ្ញុំគិតថាមនុស្សម្នាក់នេះមិនមែនចិត្តល្អដល់ថ្នាក់នេះនោះទេមើលទៅដូចជាមិនស្រួលសោះហើយ
សង្ឃឺមថាមិនមានរឿងអ្វីមួយកើតឡើងទៅចុះ)
“អញ្ចឹងក៏បាន
កូនទៅអង្គុយជាមួយប្រធានថ្នាក់ទៅបានគេជួយពន្យល់មេរៀនដល់កូនបន្ថែមទៀត”
“បាទអ្នកគ្រូ”
គ្រាន់តែមកអង្គុយជិតគេភ្លាម
គេក៏និយាយរកខ្ញុំ
“សុខសប្បាយទេម៉េង
មនុស្សដែលធ្វើបាបខ្ញុំកាលពីនៅបឋមសិក្សា”
“មានអីសុខនិងទុក្ខជាធម្មតារបស់មនុស្សយើងទៅហើយ
តែសំខាន់ឯងនៅចំណាំខ្ញុំបានល្អទៀតសូមអរគុណ”
“មិនអីទេ
តែពេលនេះដល់វេនរបស់ខ្ញុំវិញម្តងហើយណា ចាំតែមើលទៅ”
“បើឯងហ៊ានតែធ្វើ
ខ្ញុំនិងប្រាប់បងប្រុសឯង”
“ចាំមើលទៅថាតើគាត់គាំទ្រឯង
ឬក៏កាន់ជើងខ្ញុំ។ តាំងពីថ្ងៃនោះមកខ្ញុំបានសន្យាថាបើជួបឯងពេលណាម្តងទៀត
ខ្ញុំនិងធ្វើដាក់ឯងលើសឯងធ្វើដាក់ខ្ញុំមួយរយដងទៅទៀត”
“អូខេ តាមចិត្ត
តែថាពេលខាងមុខទៅមានរឿងអីកើតឡើងនោះខ្ញុំមិនធានាសុវត្ថិភាពចំពោះឯងនោះទេចាំទុកផងណា”
“ស្មានតែខ្ញុំខ្លាចឯងមែនទេ?”
ចាប់ពីពេលនោះមកសង្គ្រាមក៏បានកើតឡើងជាលំដាប់។
នៅក្នុងថ្នាក់គេព្យាយាមធ្វើបាបខ្ញុំគ្រប់ពេលទាំងអស់មិនលើកលែងឡើយ
ហើយពេលចេញទៅផ្ទះគេឱ្យខ្ញុំជាអ្នកកាន់កូនសោរថ្នាក់រៀនទៀត
លើកនេះពិតជាដូចអ្វីដែរអារម្មណ៍ខ្ញុំបានប្រាប់អញ្ចឹងមែន ពិតជាកម្មមែនខ្ញុំ
មិនដឹងពេលណាផុតកម្មទេខ្ញុំ។ ថ្ងៃប្រឡងប្រចាំខែក៏បានមកដល់
ហើយមេរៀនទាំងអស់ខ្ញុំមិនបានមើលអ្វីមួយព្រោះតែរងកម្មនិងគេម្នាក់នោះ
ចឹងហើយមានតែអត់ចេះនឹងឯង នឹងពេលប្រឡងមានតែបៀមប៊ិច
“ម៉េចហើយមនុស្សខ្លាំង ម៉េចមិនធ្វើទៅ
នៅអង្គុយបៀមប៊ិចនឹងហើយតិចធ្លាក់មុខវិជ្ជានេះ”
“កុំចេះរឿងរបស់ខ្ញុំ យ៉ាងណាក៏មិនពាក់ព័ន្ធនិងឯងដែរ”បន្ទាប់មកក៏បៀមប៊ិចបន្តទៀត។ លើកនេះចង់ធ្វើខ្លាំងក៏មិនបានដែរមើលទៅ គេចមិនផុតនោះទេខ្ញុំ ចប់ហើយមេ៉ង
No comments:
Post a Comment