Breaking

Tuesday, April 13, 2021

Tip06.ស្នេហាដែលមនុស្សជាច្រើនយល់មិនបាន

 

Tip06.ស្នេហាដែលមនុស្សជាច្រើនយល់មិនបាន



ពាក្យថា=ស្នេហាជាការផ្ដល់នូវភាពកក់ក្ដៅអោយគ្នានិងគ្មារវាងដៃគូដែលស្រលាញ់គ្នា។ ស្នេហារបស់មនុស្សក៏មានច្រើនប្រភេទច្រើនសណ្ឋាន? ហើយមានស្នេហាខ្លះ ដែលមនុស្សទូរទៅមើលមកថាវាមិនគួរកើតឡើងទាល់តែសោះ តែដៃគូដែលស្រលាញ់គ្នាពួកគេបានបង្កើតវាឡើងមក។ ដូចជាស្នេហារបស់មនុស្សដែលស្រលាញ់ភេទដូចគ្នាជាដើម មានមនុស្សជាច្រើនមើលមកថាមនុស្សដែលស្រលាញ់ភេទដូចគ្នា ជាមនុស្សដែលឡប់រឺក៏ឆ្កួតលីលា ដែលបង្កើតស្មេហារវាងភេទដូចគ្នាឡើងមក។ ហើយពួកគេតែងតែនិយាយថា អញ់ឆ្ងល់ដល់ហើយ វាឡប់អីបានជាវាទៅស្រលាញ់ប្រុសដូចគ្នា ស្រីអោយមួយគគូកមិនស្រលាញ់បែជាទៅស្រលាញ់ប្រុសដូចគ្នាទៅវិញ។ តើនិយាយឬយល់បែបនេះវាត្រឹមត្រូវទេ? អត់ទេ! ការយល់បែបនេះគឺជាការយល់ខុសមួយយ៉ាងធ្ងន់ ពីព្រោះក្នុងចិត្តរបស់អ្នកនិយាយបែបនេះ គឺពួកគេផ្ដើមចេញនឹងនឹកឃើញថាស្នេហាផ្ដោតទៅលើផ្លូវភេទតែម្យ៉ាង តែភាពពិតមិនចឹងទេ។ ពិតណាស់ថាអារម្មណ៌ផ្លូវភេទ ឬតណ្ហាជាផ្នែកមួយនៃចំណងស្នេហា ប៉ុន្តែវាមិនមែនជារឿងសំខាន់បំផុតសម្រាប់បង្កើតចំណងសេចក្ដីស្នេហាឡើយ។ 


មនុស្សខ្លះគេមិនបានស្រលាញ់គ្នាដើម្បីតែការរួមភេទឬបង្កើតកូនតពូជពង់វង់ត្រកូលឡើយ។ ពួកគេគ្រាន់តែត្រូវការដៃគូម្នាក់ដែលអាចស្វែងយល់ពីគេ ផ្ដល់ភាពកក់ក្ដៅអោយគេ និងដើរលើផ្លូវជីវិតតែមួយជាមួយគេប៉ុន្នោះ ដូច្នេះគេមិនបានគិតថាដៃគូដែលគេជ្រើសរើសនោះជាមនុស្សប្រុសឬស្រី ភេទដូចគ្នាឬខុសគ្នាឡើយ។ ហើយមានពេលខ្លះស្នេហារវាងមនុស្សពីរនាក់ដែលជាភេទដូចគ្នា វាsweet វាផ្អែមល្ហែមជាងស្នេហារបស់ប្រុសស្រីទៅទៀត ពីព្រោះពួកគេផ្ដើមស្នេហាពីការយល់ចិត្តគ្នាទៅវិញទៅមក អាចបំពេញតំរូវការរវាងគ្នានិងគ្នាបំពេញនៅភាពកកក្ដៅអោយគ្នាបានយ៉ាងឥតខ្ចោះ វាខុសពីស្នេហាប្រុសស្រីខ្លះដែលការផ្ដើមស្នេហ៍របស់គេផ្ដោតសំខាន់ទៅលើតែរូបសម្រស់ដើម្បីបំពេញតណ្ហាផ្ទាល់ខ្លួនតែប៉ុន្នោះ។ ហើយស្នេហាបែបតណ្ហាប្រៀបបីដូចជាភ្លើងចំបើងវាឆាបឆេះយ៉ាងលឿនហើយវាក៏រលុតទៅវិញយ៉ាងលឿនដែរ (សរុបមកពាក្យថាស្នេហាវាមិនបានប្រកាន់ភេទ ពណ៍សម្បុ វណ្ណះឬជាតិសាស្រ្តអ្វីឡើយ)វាគ្រាន់តែជាការបំពេញអោយគ្នាទៅវិញទៅមកនៅសេចក្ដីសុខ និងភាពកក់ក្ដៅដែលដៃគូម្ខាងៗត្រូវការ។

No comments:

Post a Comment