រឿង ស្នែហ៍មិនឈ្នះស្និទិ្ធ
(ភាគ ទី៣)
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69
- ភ្ញាក់ហើយហី ??? ម៉េចនុងភ្លឹកមើលអីហាស ? 😄 ថី ? ភ្ញាក់ផ្អើលរឿងអី ?
ឃើញគាត់សួរដែរឺពេក ខ្ញុំនិយាយទាំងងាកមុខចេញ
* ថីបានមកដេកនិង ?
- ម៉េចមកមិនបាន ?
* ដេក ដេកទៅ ខ្ញុំទៅដេកមុខវិញហើយ
- ម៉ោង11ជាងហើយ គេចាក់សោទ្វាដេកអស់ហើយ ឃើញដេកអត់ដាក់មុងមូសខាំឡើងសែង ខំអាណិតដាក់មុង និងដេកកំដរគ្រាន់បាន2នាក់លូវចង់ងើបចោលអែងទៀត ស្អប់បងរឿងអីធា បងចង់ដឹងហេតុផល អាចប្រាប់បងបានទេ ?
ខ្ញុំនិយាយអោយខ្នង
* អត់ស្អប់អីផង
- ចឹងម៉េចមិនមើលមុខបង និងមិនយ្យៃរកបងចឹង ដើរគេចៗធើអី ?
* ចុះបើគ្មានអីត្រូវយ្យៃផង អោយសួរពីអី ?
- មួយរយះមកនេះ ម៉េចក៍អូន មិនសួរបងថា បងកើតអី ? ម៉េចបានប្រែប្រួលខ្លាំងម្លេះ៉ ? អ្នកណាធ្វើអីបង ?
* ខ្ជិលចង់ដឹងណាស់ គ្មានទាក់ទងអីនិងខ្ញុំផង
- ស្អីគេ ??? មិនទាក់ទង ? នេះអូនអែងល្ងង់ រឺ ក៍ធ្វើពើហាស 😠បានអីក៍សង្កេតឃើញខ្លះៗដែរ
* ហុី ! បើមិនដឹងមែន វាទាក់ទងអីនិងខ្ញុំដែរ បើខ្ញុំមិនដែល ធ្វើបាបអ្នកណាផង
- អូន ធ្វើបាបបងរាប់ខែហើយ
* កាន់តែយ្យៃ ខ្ញុំកាន់តែវង្វេងហើយ ពន្យល់អោយច្បាស់តិចមក
- អូនធ្វើបាបបេះដូងបង
ខ្ញុំលឺភ្លែត ដឹងភ្លាមថាគាត់ចង់យ្យៃពីអី តែធ្វើជាមិនយល់
* ថីបានមកដេកនិង ?
- ម៉េចមកមិនបាន ?
* ដេក ដេកទៅ ខ្ញុំទៅដេកមុខវិញហើយ
- ម៉ោង11ជាងហើយ គេចាក់សោទ្វាដេកអស់ហើយ ឃើញដេកអត់ដាក់មុងមូសខាំឡើងសែង ខំអាណិតដាក់មុង និងដេកកំដរគ្រាន់បាន2នាក់លូវចង់ងើបចោលអែងទៀត ស្អប់បងរឿងអីធា បងចង់ដឹងហេតុផល អាចប្រាប់បងបានទេ ?
ខ្ញុំនិយាយអោយខ្នង
* អត់ស្អប់អីផង
- ចឹងម៉េចមិនមើលមុខបង និងមិនយ្យៃរកបងចឹង ដើរគេចៗធើអី ?
* ចុះបើគ្មានអីត្រូវយ្យៃផង អោយសួរពីអី ?
- មួយរយះមកនេះ ម៉េចក៍អូន មិនសួរបងថា បងកើតអី ? ម៉េចបានប្រែប្រួលខ្លាំងម្លេះ៉ ? អ្នកណាធ្វើអីបង ?
* ខ្ជិលចង់ដឹងណាស់ គ្មានទាក់ទងអីនិងខ្ញុំផង
- ស្អីគេ ??? មិនទាក់ទង ? នេះអូនអែងល្ងង់ រឺ ក៍ធ្វើពើហាស 😠បានអីក៍សង្កេតឃើញខ្លះៗដែរ
* ហុី ! បើមិនដឹងមែន វាទាក់ទងអីនិងខ្ញុំដែរ បើខ្ញុំមិនដែល ធ្វើបាបអ្នកណាផង
- អូន ធ្វើបាបបងរាប់ខែហើយ
* កាន់តែយ្យៃ ខ្ញុំកាន់តែវង្វេងហើយ ពន្យល់អោយច្បាស់តិចមក
- អូនធ្វើបាបបេះដូងបង
ខ្ញុំលឺភ្លែត ដឹងភ្លាមថាគាត់ចង់យ្យៃពីអី តែធ្វើជាមិនយល់
- មិនមែន អូនដណ្តើមរ៉ាវីពីបងទេ គឺរ៉ាវី ទេដែលដណ្តើមអូនពីបង
* ថាម៉េច ?? មានតែគាត់និងស្រលាញ់ខ្ញុំ ?? គាត់ខ្ទើយមែន ? ហាហាាហា 😆
- ណូ !! បងមែនខ្ទើយទេ គ្រាន់តែមានអារម្មណ៍លើមនុស្សប្រុសតែប៉ុន្នោះ
* ចុះ វាខុសគ្នាម៉េចទៅ ?
- បើខ្ទើយចំ គេទុកសក់វែង ស្លៀកពាក់ដូចស្រី ផាត់ម្សៅ៉ លាបក្រេម ហើយកាច់រាងម្ញិម្ញ៉ក់ ពួកនេះបងស្អប់ណាស់ ឃើញពេលណាចង់តែហក់ធាក់អោយផ្កាប់មុខទេ ។ បងចាប់អារម្មណ៍តែ អ្នកណាដែលមានអាយុចាប់ពី25ឆ្នាំឡើងទៅ មានសាច់ដុំធំៗ រាងកាយមាំមួន សាច់ស ច្រមុះស្រួច សំបូររោម ចរិករឹងពឹង ថាទៅដូចអូននិងម៉ង ហិហិហិហិ 😆
* សុំទោសញ៉ុមអត់ស្រលាញ់ប្រុសដូចគ្នាទេ អាចពិចារណាម្តងទៀតបាន
- បងមិនជឿទេ ទាល់តែពិសោធន៍បានដឹង ខ្វះអីអ្នកមាត់រឹងដូចអូន តែទីបំផុតឆ្លងកាត់ការពិសោធន៍របស់បងមិនរួចដដែរ បងមិនអួតទេ រូបរាងប្រហែលបង ប្រុសពិតល្មមៗ ពិបាកទ្រាំដែរនិង 😄
* អូយ !!! មានមោទនភាពលើខ្លួនអែងម៉េស ចង់ពិសោធន៍អី សូមអញ្ជើញ
- ចឹងឈប់ បងទៅចាក់គន្លិះទ្វាសិន
និយាយរួច គាត់ក្រោកទៅដាក់គន្លិះទ្វា រួចបែរមុខមករកខ្ញុំ ស្រាយកន្សែងចេញ សល់តែលីអូ ពណ៏ខ្មៅ ខ្លួនទេស្នលខ្ញុំចង់អស់ព្រលឹង ស្រែកវ៉ាស
* អាកាចាស់រោគចិត្ត ចង់ធើអីនិង ?😦
- ចង់ពិសោធន៍នោះអី អត់មានងាកមុខចេញទេ ឆាប់មើលភ្លាម បើអត់មានប្រតិកម្មអីទេ បងសុំចាញ់ តែបើមានអីប្រែប្រួល អូនកុហកដែរហើយ បងនិងចាប់ថើបអូនអែង ពីបទកុហកបេះដូងខ្លួនអែង 😆
និយាយបណ្តើរ គាត់ដើរមកឈនៅពីមុខខ្ញុំ ហើយសំលឹងមុខខ្ញុំ រួចទាញខ្ញុំឱប ផ្ទប់ទ្រូងគាត់ សាច់និងសាច់ប៉ះគ្នា ខ្ញុំចាប់ផ្តើមចេញចំហាយក្តៅ ពីមុខភាយៗ បន្តិចក្រោយមក គាត់សើចតិចៗ ហើយនិយាយ
- ហេតុអី ក៍ ខ្លួនអូនអែង ក្តៅ ហើយបេះដូងលោតញាប់ម៉េស ?
លឺហើយខ្ញុំប្រញាប់ឆ្លើយដោះសារ
* ខ្ញុំគ្រុន
គាត់កាន់ស្មាខ្ញុំទាំងសងខាង រួចទាញចេញពីទ្រូងគាត់ហើយសំលឹងមុខខ្ញុំរួចសួរទៀត
- ហើយមុខក្រហមម៉េស
* ប្រាប់ថាគ្រុន ៗហើយនៅសួរដែរៗទៀត 😠 តាក្តៅខ្លួនមុខក្រហមហើយ
- អត់ទេស អូនអែងស្រលាញ់បងម៉ង
* ឡប់ !!! ខ្ញុំមិនមែនដូចគាត់អែង សេរីសុីប្រុសរេ
- តែ បងមើលដឹងថា អូនមានចិត្តលើបង ឈប់មាត់រឹងទៀតទៅ ធាបងស្រលាញ់អូន តាំងពីបងមកធ្វើការថ្ងៃដំបូងម្លេះ៉ មួយរយះមកនេះអូនធ្វើអោយបង យំផង ខឹងផង ពេលខ្លះបងធ្លាក់ទឹកចិត្តដោយសារអូន ហើយក៍មានកំលាំងចិត្តដោយសារអូនដែរ ពេលឃើញអូនស្និទ្ធិស្នាល ជាមួយអ្នកផ្សេង បងតូចចិត្តណាស់ បងចង់ហាមឃាត់ បងចង់រករឿងគេ តែបងគិតឡើងវិញថា បងគ្មានសិទ្ធិនោះទេ បានត្រឹមតែគេចវេសប៉ុន្នោះ ថាបងអាត្មានិយមក៍បាន ពេលដឹងថារ៉ាវី ត្រូវចេញពីកន្លែងនេះបងសប្បាយចិត្តណាស់ បងតែងសង្ឃឹមថាបងនិងអាចបានអូនមកវិញ តែបងមិនទាន់ច្បាស់ថា អូនស្រលាញ់បងរឺអត់ទេ តែពេលនេះ បងដឹងច្បាស់ហើយ ថាអូនមានចិត្តលើបងដែរ ។ ធា !! អូនច្បាស់ជាយល់ហើយ ពីអារម្មណ៍ មនុស្សដែលបាត់បង់ ថាវាឈឺប៉ុន្នា ក្នុងរយះពេលដែលអូនខូចចិត្ត បងក៍ពិបាកចិត្តដែរ ពេលអូនលួចយំ ពេលអូនផឹកស្រវឹង បងតែងលួចមើលអូនពីចំងាយ ខ្លាចអូនគិតខ្លីផ្តេសផ្តាស កាលនោះបើអូននៅនិយាយរកបង ម្លេះ៉បងឱបអូនអោយជាប់ និងនាំអូនទៅកន្លែងដែលឆ្ងាយហើយអោយអូនស្រែកយំអោយអស់ចិត្ត ចាំជូតទឹកភ្នែក និងអោយស្មាអូនផ្អែក ធា !! ឈប់ធ្វើបាបខ្លួនអែងទៀតទៅ បងមិនដឹងទេ ថាសេចក្តីស្នេហារបស់អូនចំពោះរ៉ាវី ធំធេងប៉ុន្នានោះទេ តែសេចក្តីស្រលាញ់របស់បងចំពោះអូន ធំធេងដូចគ្នា គេទៅកន្លែងដែលគេត្រូវទៅហើយ ម្តេចក៍អូននៅធ្វើបាបខ្លួនអែងទៀត ម៉េចក៍អូនមិនបើកបេះដូងទទួលយកអ្នកថ្មីខ្លះផង អូនច្បាស់ទេថាគេ នៅតែស្រលាញ់អូនដូចមុននោះ បងមិនហ៊ានយកខ្លួនអែងទៅប្រៀបធៀបជាមួយគេទេ ព្រោះគេជាអ្នកមកមុន ហើយបងក៍បានត្រៀមចិត្តរួចហើយ ចំពោះលទ្ធផងមួយនេះ ព្រោះតែស្រលាញ់អូនទើបបងព្រមធ្វើអន់ជាមួយអូនគ្រប់យ៉ាង បងសុខចិត្តចាញ់អូន អោយតែអូនសប្បាយចិត្ត ។
>> ស្តាប់គាត់រៀបរាប់ ហូរហែរួចមក ធ្វើអោយខ្ញុំមានអំនួតលើខ្លួនអែង ខ្ញុំនឹកក្នុងចិត្ត " អីយ៉ា ! អញអស្ចារ្យដែរតាស អាចមានឥទ្ធិពលលើមនុស្សម្នាក់នេះ ដល់ថ្នាក់និងផង តាមចរិកគេមិនចេះរណបអ្នកណានោះ ទេ តែជាមួយខ្ញុំគេ ដាក់ខ្លួនហ៊ាននិយាយទាំងមិនអៀនខ្មាស់បែបនេះ តែបើស្តាប់មើលទៅ គេយកចិត្តទុកដាក់និងអញដែរតាស អញមានចិត្តលើគាត់ដែរ គិតប្រថុយ លេងល្បែងនិងមួយក្តាទៀតទៅវេ៉ស យ៉ាងម៉េចយ៉ាងម៉ាចាំគិតទៀត " គិតហើយខ្ញុំងាកមុខមករកគាត់រួចនិយាយ
* ហើយនិយាយឡើងបែកអូរហូរស្ទឹងបែបនេះចង់បានអីពីខ្ញុំ ?☺️
- ដំបូងបងចង់ បានចំលើយមួយ ឆ្លើយអោយចេញពីចិត្ត ស្រលាញ់បងអត់?
* ស្រលាញ់តាស 😄
- ឃើញទេ ថាអីចេះខុស មុខមាត់ រាងរៅសង្ហារប៉ុណ្ណឹងដែរ រឿងអីមិនចាប់អារម្មណ៍នោះ ហិហិហិ
* អូយ ប្រញ៉ាប់តែ អង្គុយលើកន្ថោលើកខ្លួនអែង
- មិនមែន លើខ្លួនអែងទេ បងលឺពាក្យសសើរនេះ ចេញពីមាត់មនុស្សជាច្រើនមកហើយតែបងមិនចាប់អារម្មណ៍ឡើយ ប៉ុន្តែពេលនេះ បងបានលឺចេញពីមាត់មនុស្សពិសេសរបស់បង ទើបធ្វើអោយបងរំភើបចិត្ត បែបនេះ អូនជឿថាមានគេ សារភាពដាក់បងត្រង់ៗទេ មានទាំងមនុស្សស្រី ប្រុស ខ្ទើយក៍មានដែរ អោយតែបងហ៊ានតែថតរូបសិចសុីបង្ហោះfbតែបន្តិច ចាំមើលប្រអប់ឆាតវាលោត អ្នកខ្លះសុំមើលទាំង អាប្អូនបងទៀត 😄
* ចឹងមានអោយគេមើលអត់ ? 😡
- អត់ទេ បើសុំខ្លាំងពេក បងអោយមើលរោមប៉ុន្នោះ ហើយចាំបាច់សួរសំឡុតដូចជាខឹង ប្រចណ្ឌមែន ?? ហិហិហិ
ខ្ញុំភ្លេចខ្លួន ច្រលំសំដែងអោយគាត់ដឹង ខ្មាស់គេបណ្តោយ ដើម្បីបង្វែងដានកុំអោយគាត់សង្ស័យ ទើបធ្វើជានិយាយ
* មិនបានប្រចណ្ឌប្រជួយ អីទេ តែខ្ញុំខឹង ព្រោះខ្ញុំធ្លាប់ជួបដែរ អាខ្លះមិនដែលស្គាល់វាផងមកឆាតបបួលសិចប្រកាច់យ អីវាទេ មនុស្សស្រីចាស់ៗខ្លះក៍ចឹងដែរ ផ្ញើររូបស្រាតននលគក ហើយសួរថាប៉ុណ្ណឹងចាប់អារម្មណ៍អត់ ? ដោះឡើងយាក ស្បែកអោយធ្លាក់ស្តាក មាឌដូចដំរី គ្របមុខក្រណាត់10ជាន់ក៍លេបមិនចូលដែរ អាខ្ទើយ និង អាចេកខ្លះក៍ចឹងដែរ រាងស្វិតមើលតែកញ្ចាញ់ចេក ក្តតូចៗសោះ មក ចង់អូសក្រឡាអីណា ចំលើយយ៉ាងខ្លីរបស់ខ្ញុំគឺ ទៅចុះនរកទៅ 😠
No comments:
Post a Comment