Breaking

Saturday, June 9, 2018

រឿង ស្នែហ៍មិនឈ្នះស្និទិ្ធ (ភាគ ទី២)

រឿង ស្នែហ៍មិនឈ្នះស្និទិ្ធ 
(ភាគ ទី២)
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69

គាត់ឆ្លើយមួយៗ " អោយបងសុំគេងនៅនិងផងគេងនៅមុខពួកនោះស្រម៉ុកលឺៗ ណាស់ " ខ្ញុំប្រះខ្លួនដេកវិញហើយប្រាប់ទៅគាត់ " ចឹង ក៍បានដែរតែកុំគងកុំឱបខ្ញុំ ខ្ញុំស្អុះណាស់ឆាប់គេងទៅល្បងយប់ជ្រៅហើយ " និយាយរួចខ្ញុំទាញភួយរុំទ្រូងហើយដេកលក់ទៅ ។ លុះដឹងខ្លួនជិតភ្លឺ ឃើញគាត់ដេកចាក់ស្រែសដៃខ្ញុំជាប់ ខ្ញុំក៍មិនចាប់អារម្មណ៍អីដែរ បន្តដេករហូតដល់ភ្លឺ ។ ចាប់តាំងពីថ្ងៃនោះមក គាត់តែងតែយកលេស ទៅគេងនៅបន្ទប់ខាងក្រោយជាមួយខ្ញុំរាល់យប់ ហើយគ្មានយប់ណាដែលថាគាត់មិនគេងឱបខ្ញុំនោះទេ ។ មួយរយះក្រោយមកខ្ញុំដូចជាចង់វិលទៅរកចារិកដើមវិញ ពេលគាត់គង និងឱបខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅ ហើយមិនចង់អោយគាត់លែងដៃនោះទេ ព្រោះនៅជិតគាត់ពេលណាមានក្លិនក្រអូបប្រហើរគ្រប់ពេល មានពេលខ្លះខ្ញុំសំងំអោយគាត់ថើបថ្ពាល់ទៀតផង ។ ព្រឹកមួយនោះប្រហែលម៉ោង 7ជាង តាមទំលាប់ខ្ញុំពេលនោះគឺងូតទឹក រួចរាល់ទៅកន្លែងលក់ថ្នាំបាត់ទៅហើយ តែដោយសារគាត់គេងឱបមិនព្រមលែងបែបនេះ ខ្ញុំក៍ចេះតែសំងំដេកសិនទៅ រហូតដល់រា៉វី មកច្រានទ្វាឃើញបង ជីវាន់កំពុងឱបខ្ញុំ នាងចេញទៅនិយាយពីមុខបន្ទប់ " បងធាងើបឡើង អីុអោយហៅទៅជួយរៀបថ្នាំ " និយាយរួចនាងដើរមកវិញបាត់ ខ្ញុំក៍ប្រញ៉ាប់ស្ទុះក្រោកទៅងូតទឹក ហើយមកលក់ថ្នាំដូចធម្មតា ខ្ញុំមើលទៅរ៉ាវី ដូចជាប្រចណ្ឌម៉េចមិនដឹងទេ អោយតែឃើញខ្ញុំនិងបង ជីវាន់នៅក្បែរគ្នាដឹងតែប្រើខ្ញុំអោយយកនេះយកនោះ គ្មានឈប់ ចំណែកបងជីវាន់ ហាក់ដូចជាហ៊ានឡើងៗ ពេលខ្លះនៅតែ2នាក់ខ្ញុំ គាត់សំលឹងមុខខ្ញុំហើយពោលសសើររហូត " ក្នុងគ្លីនិកនិងបងឃើញមានតែអូនអែងទេ ដែលលេចធ្លោជាងគេ ទាំងសង្ហារ ធ្វើការក៍រហ័ស រួសរាយ ពូកែនិយាយណែនាំអ្នកជំងឺ កុំថាឡើយ អ្នកជំងឺ និង មេនោះសូម្បីតែបងក៍ស្រលាញ់អូនអែងដែរ " ខ្ញុំលឺហើយសើចញឹមៗរួចតបទៅគាត់ " ចេះតែបញ្ជោខ្ញុំហើយ ពួកគេចូលធ្វើការមុនខ្ញុំរាប់ឆ្នាំ មិនសសើរមកសសើរខ្ញុំទើបតែចូលទៅវិញ ហើយម្យ៉ាងពួកគាត់សុទតែសង្ហារៗជាងខ្ញុំឆ្ងាយណាស់ "









ទោះបីជាខ្ញុំនិយាយយ៉ាងណាក៍គាត់នៅតែ ប្រកែកថាខ្ញុំសង្ហារជាងគេដែរ ។ ដល់ចឹងទៅ ខ្ញុំសើចទាំងមុខក្រហម 
រយះពេលដែលបងជីវាន់ចូលធ្វើការជាមួយខ្ញុំ 3ខែ បានផ្លាស់ប្តូរចិត្តគំនិតខ្ញុំជាច្រើនស្ទើរតែក្លាយជាមនុស្សពីមុនវិញ ។ គាត់ព្យាយាមយកចិត្តខ្ញុំគ្រប់បែបយ៉ាង ដូចជាគក់ខោអាវអោយខ្ញុំ ទិញបាយព្រឹករឺ គុយទាវអោយ ហើយរាល់ខែអោយតែដល់ពេលគាត់បើកប្រាក់ខែ តែងតែទិញខោអាវកីឡាអោយខ្ញុំរហូត សូម្បីតែ អាវយឺត និងខោលីអូក៍គាត់ទិញអោយដែរព្រោះតែមិនចង់ជំពាក់កម្មគាត់ និងចង់កែប្រែជិវិតរបស់ខ្ញុំ កុំអោយស្រលាញ់មនុស្សប្រុសជាងមនុស្សស្រី ខ្ញុំព្យាយាមគេចពីគាត់មិនសូវនៅក្បែរគាត់ទេ ហើយពេលយប់វិញ បើសិនជាគាត់មកគេងក្បែរខ្ញុំ ខ្ញុំតែងតែខលទៅអាវី រឺ មិត្តភក្តិស្រីៗផ្សេងទៀត ហើយនិយាយគ្នាសើចសប្បាយដោយបើកspeaker អោយលឺចេញក្រៅ ។ ច្បាស់ណាស់គាត់និងមានប្រតិកម្មភ្លាមៗ ដូចជាយកកាសញុ៉កត្រចៀក ហើយដេកមិនសុខនោះទេប្រែប្រួលចុះឡើងៗ រហូតដល់ខ្ញុំឈប់និយាយទូរសព្ទ ទើបគាត់សំងំ ដេកហើយភ្លេចៗខ្លួនគាត់និងឱបខ្ញុំដដែរ ខ្ញុំធ្វើបែបនេះ រយះពេលមួយអាទិត្យពេញ ប្រហែលជាបងជីវាន់យល់ពីបំណងខ្ញុំហើយ គាត់លែងមកគេងនៅបន្ទប់ជាមួយខ្ញុំទៀតហើយ គាត់យកតែខ្នើយមួយ ភួយមួយទៅ គេងលើគែ្រក្នុងបន្ទប់ថតកាំរស្មីដោយបើកកង្ហារមិនចងមុងឡើយ 2-3យប់ ដំបូងខ្ញុំមិនខ្វល់ពីគាត់នោះទេ ខ្ញុំនៅតែស្និទ្ធស្នាលជាមួយរ៉ាវីដូចដើម តែខ្ញុំសង្កេតឃើញគាត់ប្រែប្រួលខុសពីធម្មតា មុខស្លក់ៗ ខ្មៅជុំវិញភ្នែក ហើយមិនសូវនិយាយស្តី លេងសើចច្រើនជាមួយខ្ញុំដូចមុននោះទេ ហូបបាយរួចធ្វើការ ពេលទំនេរ អង្គុយកាត់កំប្រេស បើមិនចឹងក៍ រៀបទូថ្នាំជាដើម ហើយមិនសូវហ៊ានសំលឹងមុខខ្ញុំចំៗដូចមុនទេ សុខចិត្តលួចមើលពីចំងាយ ។ ចំណែកចិត្តខ្ញុំដូចជាចំឡែកខ្លាំងណាស់ នៅក្បែរមនុស្សដែលខ្ញុំស្រលាញ់( រ៉ាវី ) ទៅហើយ តែបែជាមានអារម្មណ៍ថាដូចជាបាត់បង់អ្វីម្យ៉ាងទៅវិញ ពេលឃើញគាត់មិនសប្បាយចិត្ត បែជាមានចិត្តអាណិតគាត់ណាស់ តែព្យាយាមសំដែងធ្វើដូចធម្មតា ។ ខ្ញុំព្យាយាមគេចមុខពីគាត់ មិនអោយលឺសំលេងគាត់នោះទេ ខ្ញុំនិយាយប្តេជ្ញានិងខ្លួនអែងថា" អាធា !!! ហែងត្រូវតែស្រលាញ់មនុស្សស្រី ៗ ៗ ៗ " ។ ចំនែករ៉ាវី ក៍ពូកែយកចិត្តខ្ញុំដែរ នាងស្រលាញ់ខ្ញុំអស់ពីចិត្ត ដល់ថ្នាក់នាំខ្ញុំទៅលេងផ្ទះនាង ពេលឃើញខោអាវខ្ញុំប្រឡាក់ នាងជាអ្នកបោកគក់អោយខ្ញុំ ពេលខ្ញុំស្រវឹង នាងក្រាលកន្ទេលចងមុង ហើយទៅមើលអ្នកជំងឺធ្វើទុក្ខជំនួសខ្ញុំ និងនៅមើលជូតខ្លួនអោយខ្ញុំរហូតស្វាងស្រា រឺ ជិតភ្លឺទើបមកបន្ទប់នាងវិញ ។ ដោយសារអំពើល្អរបល់នាងនេះហើយបានផ្លាស់ប្តូរចរិកខ្ញុំស្ទើរតែទាំងស្រុង មួយរយះក្រោយមក មនោសញ្ចេតនាប្លែកៗដែលខ្ញុំធ្លាប់តែមានលើបងជីវាន់ ស្ទើរតែរលាយអស់ទៅហើយ ហាក់ដូចជាមនុស្សមិនដែលស្គាល់គ្នា ក្នុងចិត្តខ្ញុំមានតែរ៉ាវីម្នាក់ប៉ុន្នោះ ហើយពួកយើងតែងតែសំដែងអោយគ្រប់គ្នាបានឃើញ ថាពួកយើងមានទំនាក់ទំនងពិសេសនិងគ្នា ដូចជា ប្រលែងគ្នា ញុាំអីជាមួយគ្នា ស្តាប់កាសម្ខាងម្នាក់ ឌុបគ្នាដើរលេងជាដើម ។ ប្រហែលជា1ខែក្រោយមក ខ្ញុំដូចជាតឹងទ្រូង ជាមួយនិងបងជីវាន់ខ្លាំងណាស់ ម្ងៃ៉ៗ ដូចជាមនុស្សសសៃប្រសាទ ចូលចិត្ត តែនៅម្នាក់អែង ធ្វើការភ្លេចមុខភ្លេចក្រោយ ជាញឹកញាប់តែងតែត្រូវមេ របស់ខ្ញុំស្តីបន្ទោសគ្មានលោះថ្ងៃ សូម្បីតែខ្ញុំក៍ ខឹងជំនួសដែរ មេប្រើគាត់អោយចាក់ថ្នាំនេះ គាត់ចាក់ថ្នាំនោះ ពេលខ្លះគាត់សំដីធំដាក់អ្នកជំងឺទៀតផង ល្ងាចៗនៅម្នាក់អែងក៍គាត់ផឹកស្រាដែរ អាការះខាងក្រៅរបស់គាត់ប្រែប្រួលខុសពីពេលដែលចូលមកធ្វើការដំបូង ភ្នែកទៅជាស្លក់រូងខ្មៅ មុខឡើងមុន សក់មានស្កូវ ស្គម មុខជ្រុង លែងមានក្លិនក្រអូប មិនសូវនិយាយស្តី ងោះៗ មានពេលមួយនោះប្រហែលម៉ោង10យប់ បន្ទាប់ពីគាត់ផឹកស្រា រួចគាត់កាន់ទូរសព្ទ ចាក់ចំរៀង រួចដើរចេញទៅ ក្រៅសំដៅទៅ វាលស្រែដែលនៅចំងាយប្រហែល 100ម៉ែត្រ ខាងក្រោយ គ្លីនិកខ្ញុំធ្វើការ ខ្ញុំឆ្ងល់ក៍លួចដើរតាមក្រោយ ចង់ដឹងគាត់ចង់ធ្វើអី ដំបូង គាត់អង្គុយ ស្តាប់ចំរៀង សុទតែបទខូចចិត្ត បន្តិចក្រោយមកដូចជាលឺសំលេងរអូ៊ ៗ លាយឡំនិងចំរៀង ខ្ញុំចង់ដឹងថាជាសំលេងអី ក៍លូនទៅអោយកៀកកាន់តែជិត ពេលនោះទើបខ្ញុំដឹងថា វាជាសំលេងយំរបស់គាត់ ខ្ញុំសំងំចាំស្តាប់គាត់និយាយ តែគ្មានបានការនោះទេ ព្រោះជាងកន្លះម៉ោងទៅហើយគាត់មិននិយាយអ្វីទាំងអស់ក្រៅពីយំដឺតដក ដោយសាមូសខាំពេកខ្ញុំមិនអាចទ្រាំនៅមើលទៀតក៍ ត្រលប់មកបន្ទប់វិញទាំងមានចំងល់ ។ មកដល់បន្ទប់វិញខ្ញុំនៅតែគិតពីមិនយល់ ថា គាត់យំរឿងអី ???ជារឿងគ្រួសារគាត់ រឺរឿងអ្វីអោយប្រាកដ ??? ចំងល់របស់ខ្ញុំនៅក្នុងខួរក្បាលជានិច្ច ព្រោះមិនដឹងជាសួរអ្នកណា បើសិនជានៅនិយាយរកគ្នាខ្ញុំនិងសួរគាត់ហើយ ថាកើតអី??? តើនេះមនុស្សមិនដែលនិយាយរកគ្នា ជាយូមកហើយ បើអោយខ្ញុំនិយាយរកមុនគ្មានផ្លូវនោះទេ ទោះជាភ្នំរលាយក៍ដោយ សុខចិត្តនៅឆ្ងល់ចឹងចោះ ។ ធ្មេចបើកៗ រយះពេល2ខែ ដល់ពេលដែលក្រសួង បានរៀបចំការប្រលងចូលធ្វើការក្នុងក្របខណ្ឌរដ្ឋ បុគ្គលិកទាំងអស់បានសុំច្បាប់ មេទៅប្រលងមួយថ្ងៃរួចក៍ត្រលប់មកធ្វើការដូចធម្មតាវិញ ។ លុះដល់ថ្ងៃចេញលទ្ធផល ក្នុងចំនោម បុគ្គលិកទាំងគិលានុប្បដ្ឋាក ទាំងឆ្មបសរុបទាំងអស់មាន11នាក់ មានតែរ៉ាវីម្នាក់ប៉ុន្នោះដែលប្រលងជាប់ក្របខណ្ឌ ហើយត្រូវទៅធ្វើការនៅខេត្តកំពង់ធំវិញ ពេលនោះហើយដែលខ្ញុំយល់រសជាតិឈឺចាប់នៃការបាត់បង់ ។ ចាប់តាំងពីថ្ងៃទីមួយ ដែលរ៉ាវីចាកចេញទៅ ខ្ញុំគ្មានអារម្មណ៍ធ្វើការអ្វីទាំងអស់ ទោះជាយើងលេងfb រឺខលនិយាយគ្នាប៉ុន្មានម៉ោងក៍ដោយនៅតែមិនបាត់ភាពនឹករលឹកទាល់តែសោះមានតែលើសដើម ក្នុងខ្លួនគ្មានកំលាំងកំហែងនោះទេងុយតែដេក តែដេកមិនលក់ មួរម៉ៅច្រើន ធុញថប់ ទោះជាមិត្តរួមការងារគេជួយពន្យល់និងធ្វើអោយសប្បាយចិត្តយ៉ាងណាក៍ចិត្តខ្ញុំមិនបានស្រលះនោះដែរ ចំណែកមេរបស់ខ្ញុំក៍មិនប្រកាន់និងខ្ញុំដែរ ទោះជាខ្ញុំធ្វើការរឺមិនធ្វើការក៍ដោយ ក៍គាត់មិនរករឿងនោះដែរ ប្រហែលជាគាត់ដឹងថាខ្ញុំ កំពុងពិបាកចិត្ត ។ រាល់ល្ងាចខ្ញុំតែងបបួលអ្នកធ្វើការជាមួយផឹក ថ្ងៃខ្លះផឹកម្នាក់អែងក៍មាន ពេលនៅម្នាក់អែង ខ្ញុំលួចយំ ជាពិសេសពេលឃើញកន្លែង ដែលពួកយើងធ្លាប់ប្រឡែងគ្នា 
😭

មួយថ្ងៃៗ ខ្ញុំចេះតែមានអារម្មណ៍កណ្តោចកណ្តែង បាយមិននឹកទឹកមិនស្រេក ល្ងាចមួយ ខ្ញុំដូចជាឈឺចាប់ពេញខ្លួន ឈឺក្បាល វិលមុខ ហើយចេញចំហាយក្តៅតាមមុខ និងច្រមុះ ភាយៗ ក៍ទៅសំងំដេកនៅបន្ទប់យាមខាងក្រោយ បន្តិចក្រោយមក មានអ្នកធ្វើការជាមួយគ្នាគេគោះទ្វា ហៅអោយទៅហូបបាយ តែខ្ញុំមិនឃ្លាននោះទេ ម្យ៉ាងខ្ញុំងងឹតមុខ ថែមទាំងព្រឺរងារៗផងនោះក៍ប្រាប់ទៅ គេវិញថាមិនហូបនោះទេ ហើយសំងំដេកដណ្តប់ភួយទាំងក្បាលល្ងាច ទោះសំងំយ៉ាងណាក៍នៅតែមិនលក់ ខ្ញុំទៅ យកថ្នាំ Laroxyl (ថ្នាំងងុយ) កន្លះគ្រាប់និងថ្នាំ Uphamol ( ថ្នាំបញ្ចុះកំដៅ )1គ្រាប់ រួចលេបព្រមគ្នា ។ ប្រហែល1ម៉ោងក្រោយមក ខ្ញុំឡើងទន់ត្របកភ្នែក ពោះកូរគ្រូកៗ តែបន្តិចក្រោយមកក៍ដេកលក់ទាំងមិនចងមុង ។ យប់កាន់តែ ជ្រៅ ខ្យល់កាន់តែត្រជាក់ ខ្ញុំបើកភ្នែកសន្សឹមៗ ដោយមានពន្លឺព្រាលចូលតាមទ្វាកញ្ចក់ ខ្ញុំសំលឹងមើលទៅខាងលើឃើញមុងចង ជាស្រេច ខ្ញុំឆ្ងល់ថាអ្នកណាចងអោយខ្ញុំ ក៍ស្ទុះងើប ពេលច្រត់ដៃទៅប៉ះចំដូចជាអ្វីម្យ៉ាង ខ្ញុំឈោងទៅបើកកុងតាក់ ពេលភ្លើងអំពូលភ្លឺ ខ្ញុំឃើញច្បាស់គឺបង ជីវាន់ គាត់កំពុងញញឹមបើកភ្នែកភ្លឺសៗមករកខ្ញុំ ពេលនោះគាត់គេងខ្លួនទទេ នៅខាងស្តាំដៃខ្ញុំ ឃើញភ្លាមខ្ញុំស្រឡាំងកាំង និយាយមិនចេញ បានត្រឹមឈធ្មឹងដូចគល់ឈើ គាត់សើចហើយសួរខ្ញុំ

No comments:

Post a Comment