Breaking

Saturday, June 9, 2018

រឿង ស្នែហ៍មិនឈ្នះស្និទិ្ធ (ភាគ ទី១)

រឿង ស្នែហ៍មិនឈ្នះស្និទិ្ធ 
(ភាគ ទី១)
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69


សព្វថ្ងៃខ្ញុំជាបុគ្គលិកធ្វើការក្នុងគ្លីនិកឯកជនមួយ ។ អ្នកធ្វើការនៅទីនោះ ស្អាតៗទាំងស្រីទាំងប្រុស ព្រោះមេរបស់ខ្ញុំគាត់រើសខ្លាំងណាស់មិនមែនចេះតែទទួលៗ អោយចូលធ្វើការនោះទេ គាត់រើសទាំងបទពិសោធន៍ការងារ ទាំងសញ្ញាបត្រ ទាំងរូបសម្បត្តិ និងកំពស់ ព្រោះងាយស្រួលក្នុងការស្លៀកពាក់ឯកសណ្ឋានគ្លីនិកគាត់ ។ បុគ្គលិកភាគច្រើនជាយុវវ័យ ដែលមានអាយុ ចន្លោះពី 21- 35ឆ្នាំ ហើយសុទតែអ្នកនៅលីវមិនទាន់មានប្តីប្រពន្ធនៅឡើយ ។ លើកលែងតែ លោកគ្រូផ្នែកពិគ្រោះជំងឺទូទៅ គាត់មានវ័យចំណាស់បន្តិច ហើយមានប្រពន្ធកូនរួចទៅហើយ គាត់ជាអ្នករស់នៅភ្នំពេញ តែត្រូវមេរបស់ខ្ញុំជួលមកធ្វើការនៅក្នុងគ្លីនិកគាត់ ។ គ្លីនិកដែលខ្ញុំធ្វើការមានបុគ្គលិក ចំនួន14នាក់ (ស្រី4នាក់ ) ។ ក្នុងនោះមានឆ្មបស្រី 3នាក់ ផ្នែកឱសថម្នាក់ ,គិលានុប្បដា្ឋក8នាក់ ផ្នែកមន្ទីពិសោធន៍ម្នាក់ ផ្នែកពិគ្រោះជំងឺទូទៅម្នាក់ ។ នៅទីនោះ ការហូបចុក ស្នាក់នៅ ទឹកភ្លើង គឺជាការធានារ៉ាប់រងរបស់ ម្ចាស់គ្លីនិក ។ ពេលយប់ ពួកយើងដេកយាមតាមផ្នែកនីមួយៗ ។ ចំពោះស្រីៗ ពួកយើងគោរពសិទ្ធិអោយទៅគេងនៅជាន់ខាងលើ មិនបាច់យាមនោះទេ ពេលដែលមានស្រ្តីពោះធំចូលមកសំរាលទើបខលហៅអោយមើល ចំណែកលោកគ្រូផ្នែកពិគ្រោះទូទៅ ពួកយើងអោយគាត់សំរាន្តនៅបន្ទប់មួយម្នាក់អែង ។ ក្នុងគ្លីនិកខ្ញុំធ្វើការ បែងចែកកន្លែងយាមជានៅខាងមុខផ្នែកសង្គ្រោះបន្ទាន់ មានគ្រែអ្នកជំងឺគ្រែបុគ្គលិកធំមួយអាចដេកគ្នា4នាក់បាន កន្លែងនេះសំរាប់ទទួលអ្នកជំងឺ24ម៉ោង ។ ចូលទៅខាងក្នុងបន្តិច ជាកន្លែងដាក់អ្នកជំងឺសំរាកព្យាបាលទូទៅ មានគ្រែអ្នកជំងឺ12និង គ្រែបុគ្គលិកធំមួយ សំរាប់យាមអ្នកជំងឺធ្វើទុក្ខពេលយប់ រឺ អ្នកជំងឺអស់សេរ៉ូមជាដើម ចំនែកនៅអាគារខាងក្រោយបង្អស់មាន5បន្ទប់ បន្ទប់ទី3-5 ជាបន្ទប់អ្នកជំងឺក្នុងមួយបន្ទប់មានគ្រែសំរាប់អ្នកជំងឺអាគារនេះសំរាប់ដាក់អ្នកជំងឺទើបតែវះកាត់រួច បន្ទប់ទី1សំរាប់បុគ្គលិកយាម ចំណែកបន្ទប់ទី2ជាកន្លែងសំរាប់វះកាត់និងសម្ភព ។ ភាគច្រើនខ្ញុំយាមនៅបន្ទប់ទី1នេះហើយ ព្រោះមិនសូវអត់ងងុយដូចនៅកន្លែងផ្សេងទៀតនោះទេ អ្នកជំងឺធ្វើទុក្ខយូៗម្តងប៉ុន្នោះ គឺនៅយប់ទី1បន្ទាប់ពីវះកាត់ហើយ ខ្ញុំគ្រាន់តែចាក់ថ្នាំបំបាត់ការឈឺចាប់ និង មើលសេរ៉ូម រឺមើលសុងនោមកុំអោយស្ទះជាការស្រេច ។ ខ្ញុំគ្រប់គ្រងអាគារខាងក្រោយនេះ ពេលទំនេរខ្ញុំដើរសួរនាំពីអាការះរបស់ពួកគាត់ ហើយបើគាត់ត្អូញត្អែរពីសញ្ញាអ្វីមួយ ខ្ញុំតែងតែយកពត័មាននេះទៅប្រាប់មេធំ ដើម្បីអត្តរាគមន៍ភ្លាមៗ ពេលខ្លះខ្ញុំជាអ្នកផ្តល់ថ្នាំអោយពួកគាត់ដោយមិនចាំបាច់សុំយោបល់ពីមេនោះទេ ហេតុនេះហើយអ្នកជំងឺដែលនៅអាគារខាងក្រោយនេះ គោរពស្រលាញ់ ចូលចិត្តនិងអោយតំលៃខ្ញុំខ្លាំងណាស់ ពួកគាត់តែងតែអោយលុយ រឺ ទិញរបស់ហូបទុកអោយខ្ញុំស្ទើរតែរាល់ថ្ងៃ ហើយពេលយប់មិនសូវគោះទ្វាដាស់ខ្ញុំផ្តេសផ្តាស់នោះទេ ទាល់តែចាំបាច់ទើបពួកគាត់គោះទ្វាហៅ ចំណែកខ្ញុំមានការត្រៀមទុកជានិច្ច បើមានអ្នកជំងឺដែលត្រូវការប្រើសេរ៉ូម24ម៉ោង អោយតែល្ងាចឡើងខ្ញុំយកសេរ៉ូម ទៅព្យួរទុកនៅជើងសេរ៉ូមជាស្រេចហើយ ប្រាប់អ្នកកំដអ្នកជំងឺពីរបៀបផ្លាស់ប្តូរ ដូចនេះពួកគាត់មិនពិបាកហៅខ្ញុំអោយដូរអោយនោះទេ ហើយខ្ញុំក៍អាចគេងលក់ស្រួលដល់ព្រឹក ។ កាលពីខ្ញុំចូលធ្វើការនៅទីនោះដំបូង ខ្ញុំមានអារម្មណ៍ស្រលាញ់លើមនុស្សប្រុសជាងមនុស្សស្រី តែមួយរយះក្រោយមក នៅពេលដែលខ្ញុំនៅស្និទ្ធិស្នាលនិង ឆ្មបម្នាក់ដែលតែងតែជួយណែនាំ និងប្រាប់ពីរបៀបរបបធ្វើការនៅទីនោះ ធ្វើអោយខ្ញុំមានចិត្តស្រលាញ់នាងខ្លះដែរ ទំនៀមទំលាប់នៅកន្លែងខ្ញុំធ្វើការ គឺបុគ្គលិកថ្មីដែលទើបនិងចូល គឺចាក់ថ្នាំនិង ដូរខ្សែរសេរ៉ូមដល់អ្នកជំងឺ ចំនែកអ្នកផ្សេងទៀតគេចូលកន្លែងឱសថដើម្បីរៀបថ្នាំអោយ ម៉ូយនិងផ្សំថ្នាំអោយអ្នកដែលទៅទិញមកហូបនៅផ្ទះ ដូចនេះខ្ញុំត្រូវចាក់ថ្នាំ ដូរខ្សែរទ្រុស និង លាងរបួសតែម្នាក់អែង ទំរាំតែនៅខាងឱសថអស់អ្នកទិញ ទើបពួកគេមកជួយខ្ញុំ មានពេលខ្លះរវល់ខ្លាំងណាស់ ពិសេសថ្ងៃសៅរ៍ អាទិត្យទំរាំតែខ្ញុំចាក់រួចដល់ម៉ោងបាយថ្ងៃត្រង់ល្មម តែមិនមែនរាល់ថ្ងៃនោះទេ ថ្ងៃខ្លះបើអ្នកជំងឺត្រឹម10-15នាក់ មិនសូវអីទេ មានពេលមួយនោះ អ្នកជំងឺជាង30នាក់ ខ្ញុំចាក់ឡើងងឹតមុខ ហើយអ្នកដែលរត់មកជួយខ្ញុំមុនគេគឺឆ្មបម្នាក់និងហើយ នាងឈ្មោះ រ៉ាវី មកពីខេត្តកំពង់ធំ ខ្ញុំហៅគាត់តែអាវី!! អាវី!! ប៉ុន្នោះចំណែក គាត់ហៅខ្ញុំបងធា!! បងធា!! តាំងតែពីខ្ញុំចូលធ្វើការថ្ងៃដំបូងមកម្ល៉េះ ដោយឃើញថាខ្ញុំពិបាកពេក មេខ្ញុំបានអោយរ៉ាវីជួយចាក់ថ្នាំ ខ្ញុំរហូតដល់អស់អ្នកជំងឺទើបហៅពួកខ្ញុំទៅអោយលក់ថ្នាំវិញ ព្រោះតែការប្រាស្រ័យទាក់ទងគ្នាស្ទើរតែ24ម៉ោងនេះហើយ ធ្វើអោយខ្ញុំនិងរ៉ាវី មានទំនាក់ទំនងពិសេសលើសពីមិត្តរួមការងារ ព្រោះពេលចាក់ថ្នាំពួកយើងនៅក្បែរៗគ្នា ពេលអ្នកជំងឺធ្វើទុក្ខ ពួកយើងជួយគ្នាក្នុងការពន្យល់ណែនាំដល់ពួកគាត់ ពេលល្ងាចខ្ញុំឧស្សាហ៍ឌុបនាងទៅញុាំទឹកក្រឡុក ហើយយប់ឡើងមុនចូលគេង តែងតែនិយាយទូរសព្ទជាមួយគ្នាទោះបីជានៅក្នុងគ្លីនិកជាមួយគ្នាក៍ដោយ ។ អាកប្បកិរិយានេះ ធ្វើអោយមិត្តរួមការងារនិងមេ ដឹងថាពួកយើងមានអារម្មណ៍ល្អលើគ្នា ពួកគេក៍ជួយសំដែងការត្រេកអរចំពោះពួកយើងដែរ ចំណែកខ្ញុំនិងរ៉ាវី កាន់តែទុកចិត្តគ្នាខ្លាំងឡើង រហូតដល់ហៅគ្នាថាបង អូនពេញមាត់ ពេលនោះខ្ញុំមិនចាប់អារម្មណ៍អ្វីទាំងអស់ក្រៅពីការងារ និង រ៉ាវី ទាំងសោម៉ូតូ ទូរសព្ទ អាយផេត ការបូបលុយ ខ្ញុំអោយរ៉ាវីជាអ្នកទុកអោយ ទាំងអស់ ពេលនោះខ្ញុំគិតថា ទីបំផុតខ្ញុំអាចស្រលាញ់មនុស្សស្រីបានហើយ តែអ្វីៗវាប្រែប្រួលហួសពីការស្មាន ធ្វើការបាន2អាទិត្យ ស្គាល់ថ្នាំបានច្រើនហើយចេះផ្សំថ្នាំទៀត ស្របពេលដែលមានបុគ្គលិកថ្មីចូលធ្វើនៅក្នុងគ្លីនិកនេះ ទីបំផុតការងារដែលខ្ញុំធ្លាប់ធ្វើត្រូវធ្លាក់ទៅលើអ្នកមកក្រោយ ។ បុគ្គលិកថ្មី នោះឈ្មោះ ជីវាន់ មកពីស្រុកកោះធំ ខេត្តកណ្តាល គាត់មានមាឌធំ ខ្ពស់ សំបុរ សល្មម រាងឆកចិញ្ចើមបន្តិច តែសង្ហារណាស់ ពេញរាងកាយសំបូរទៅដោយរោម គាត់អាយុច្រើនជាងខ្ញុំ3ឆ្នាំ រៀនចប់បរិញ្ញាបត្ររង ជំនាញ គិលានុប្បដ្ឋាក មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ គាត់មានបទពិសោធការងារច្រើន ហើយរហ័សរហួនទៀត តែធម្មតាទេ កន្លែងការងារផ្សេងគ្នា មានរបៀបធ្វើការខុសៗគ្នា ថ្វីបើគាត់ធ្វើការរហ័សហើយមានជំនាញ ប៉ុន្តែពេលខ្លះអ្វីដែលគាត់ចេះ យកមកប្រើនៅកន្លែងធ្វើការនេះវាមិនសូវមានផលល្អប៉ុន្មានទេ ឧទាហរណ៍ជាក់ស្តែង គាត់បាញ់ថ្នាំតាមទ្រុសសេរ៉ូមយឺតៗមែនទែន តាមពិតទៅបាញ់យឺតៗបែបនេះវាល្អហើយព្រោះ វាមិនធ្វើអោយអ្នកជំងឺចុកចាប់នោះទេ ប៉ុន្តែទំរាំចាក់រួចម្នាក់ចំណាយពេលជាង15នាទី ដូចនេះវាខាតពេលណាស់ ថ្ងៃខ្លះអ្នកជំងឺច្រើនគាត់ចាក់តាំងពីម៉ោង7ព្រឹកដល់ម៉ោង 11ថ្ងៃត្រង់ឯនោះ ពេលខ្លះគេហូបបាយចោលក៍មាន ដោយទើសភ្នែកពេកខ្ញុំតែងតែទៅជួយចាក់ថ្នាំគាត់ និងណែនាំគាត់ ជាញយៗ ហើយគាត់តែងតែអរគុណ ខ្ញុំដោយញញឹមយ៉ាងស្រស់រួចនិយាយ " អរគុណច្រើនដែលបានជួយ " ហើយបើថ្ងៃណាដែលគាត់ចាក់រួចមុនម៉ោង9ព្រឹក គាត់តែងទៅទិញ របស់ញុាំរឺបាយស្រូបផ្ញើរខ្ញុំជានិច្ច ។ គាត់ចូលធ្វើការបានមួយអាទិត្យ ខ្ញុំសង្កេតឃើញគាត់មានសកម្មភាពប្លែកៗមកលើខ្ញុំ ដូចជា ហ៊ានចាប់ច្បិចថ្ពាល់ខ្ញុំពីក្រោយ អង្គុយមើលខ្ញុំពីចំងាយ ញញឹមញញែមនៅពេលងាកមុខចំគ្នារឺដើរចៀសគ្នាជាដើម ចំនុចដែលគួរអោយឆ្ងល់មួយទៀត បើគាត់លឺទូរសព្ទខ្ញុំរោរ៍ រឺឃើញខ្ញុំលេងសើចស្និទ្ធិស្នាលជាមួយរ៉ាវី រឺ បុគ្គលិកស្រីៗ គាត់ហាក់ដូចជាមិនសប្បាយចិត្តនោះទេ ហើយងើបដើរចេញរហូត ។ ដំបូងខ្ញុំស្មានតែគាត់ស្រលាញ់ស្រីៗណាមួយក្នុងចំណោមបុគ្គលិកស្រីៗទាំងនោះ តែការពិតមិនមែននោះទេ ខ្ញុំចាប់ផ្តើមសង្ស័យ នៅថ្ងៃមួយនោះ គាត់បានអោយលុយ$20 ទៅបងៗដែលធ្វើការមុន ដើម្បីទិញស្រាផឹកនិងសាច់ក្លែម ពួកយើងក៍ចាត់គ្នាទៅទិញបានស្រាបៀanchor 1កេសកន្លះនិងថែមលុយទិញសាច់កាប់ជាច្រើនប្រអប់ យកមកផឹកក្នុងគ្លីនិក ពេលនោះហើយដែលពួកយើងប្រុសៗ បានសួរនាំគ្នា ពីស្រុកភូមិ និងអាយុ ដើម្បីងាយស្រួលហៅ ក្រោយពីគាត់បានណែនាំខ្លួនរួច មានអ្នកខ្លះត្រូវហៅគាត់ចំឈ្មោះព្រោះមានបងខ្លះ អាយុស្រករគាត់ មានអ្នកខ្លះហៅគាត់ប្អូន ខ្លះហៅបង ដូចខ្ញុំជាដើមហៅគាត់បង ព្រោះគាត់បងខ្ញុំ3ឆ្នាំ បន្ទាប់ពីនិយាយគ្នាលេងពីនេះពីនោះរួច យប់ក៍កាន់តែជ្រៅ ស្រាក៍ផឹកអស់ហើយម្នាក់ៗដូចជាសឺ ៗ ហើយដែរ ខ្ញុំសុំពួកគាត់ងើបមុន ព្រោះខ្ញុំរាងស្រវឹងធ្លាក់ភ្នែកទៅហើយ ពួកគាត់ក៍មិនឃាត់ដែរព្រោះបន្ទប់ខ្ញុំដេកយាមនៅខាងក្រោយ ឆ្ងាយពីកន្លែងផឹក ពេលដើមកដល់បន្ទប់ភ្លាម ខ្ញុំដោះអាវ ស្រាតខោសល់តែលីអូ ស្លៀកកន្សែង ព្រោះវាជាទំលាប់ខ្ញុំទៅហើយ ខ្ញុំចងមុងរួចបិតភ្លើងសំងំដេកទាំងវិលមុខខ្ញាល់ បន្តិចក្រោយមកខ្ញុំដេកជិតនិងលក់ទៅហើយ ស្រាប់តែមានអ្នកណាម្នាក់មកគេងក្បែរហើយគងនិងដាក់ដៃលើទ្រូងខ្ញុំ ពេលនោះខ្ញុំភ្ញាក់ព្រើត រួចសួរ " មើលកុំលេងអាសើបណាស់ " ស្រាប់តែលឺសំលេងនិយាយមួយៗដែលខ្ញុំស្គាល់ច្បាស់ថាល្បងជីវាន់ គាត់និយាយ " សុំឱបតិចមើល " ខ្ញុំស្ទុះងើបទាំងសើងមមើងរួចសួរគាត់ " ហាកម៉េចល្បងអែងមកសំរាន្តនៅនិងវិញ 


No comments:

Post a Comment