Breaking

Saturday, June 9, 2018

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ ( ភាគ4 = ភាគបញ្ចប់ )

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ 
ភាគ4 = ភាគបញ្ចប់ ) 
និពន្ធដោយ មនុស្សថ្មី

>>>> និយាយរួចបងពន្លឺ លោមកថើបចិញ្ចើមខ្ញុំសឺត ខ្ញុំបិតភ្នែករង់ចាំគាត់ចាត់ចែង បន្ទាប់មកគាត់ថើបថ្ពាល់និងបឺតមាត់ខ្ញុំធ្វើអោយក្នុងខ្លួនខ្ញុំឡើងកំដៅ ភាយ ហើយស្រើបខ្លាំងណាស់ ទ្រាំមិនបានខ្ញុំឱប កគាត់ជាប់ហើយថើបគាត់វិញ ពេលនោះខ្ញុំឃើញគាត់ញញឹមបើកភ្នែកព្រឹមៗ ធ្វើអោយអារម្មណ៍ខ្ញុំរិតតែពុះកញ្រ្ជោលហើយផ្តួលគាត់អោយនៅពីក្រោមខ្ញុំម្តងរួចថើបថ្ពាល់គាត់វក់វី មើលទៅបងពន្លឺហាក់ដូចជាកំពុងសុខស្រួលចឹង គាត់ថ្ងូរអឹសៗ រាល់ពេលដែលខ្ញុំថើបគាត់ម្តងៗ គាត់ហ៊ានខ្លាំងណាស់ ចាប់អាប្អូនខ្ញុំជាប់ ខ្ញុំខឹងចាប់បោះគាត់វិញ ហើយទាញអោយក្រឡិតគាត់ស្រែកវ៉ាស់ ពេលនោះខ្ញុំមើលទៅបោះគាត់ឡើងក្រហម ប៉ុនកដៃក្មេង ប្រវែងជិតមួយចំអាម ខ្ញុំរូតឡើងលើវិញ មើលទៅគាត់ហាមាត់រហូត ហើយកាន់អង្អែលលឹង្គខ្ញុំរូតចុះរូតឡើងថ្នមៗ ខ្ញុំមានសេចក្តីសុខខ្លាំងណាស់ មាត់និងមាត់ពួកយើងប៉ះគ្នាទៅមកមិនយូប៉ុន្មានពួកយើងដល់គោលដៅរាងខ្លួន ហើយបន្តគេងឱបគ្នារហូតមានកំលាំងវិញទើបចូលបន្ទប់ទឹកលាងសំអាតទាំងពីរនាក់ បន្ទាប់មកគេងឱបគ្នាទល់ភ្លឺ។
ព្រឹកឡើងគិតថ្លៃសេវាព្យាបាលរួច ខ្ញុំជូនដំណើរបងពន្លឺនិង ម៉ាក់របស់គាត់ត្រលប់ទៅផ្ទះវិញ មុននិងចេញទៅ ម៉ាក់បងពន្លឺសសើរខ្ញុំនៅមុខមេ របស់ខ្ញុំ ថាធ្វើការរហ័ស ហើយមានអំណត់ណាស់ ហៅប្រើម៉ោងណា ងើបម៉ោងនិង ។ គាត់ចូលចិត្តខ្ញុំណាស់ ថែមទាំងនិយាយថា ពេលទំនេរ រឺ មានធុរះជិះកាត់ភូមិគាត់ កុំភ្លេចចូលលេងគាត់ផង ។ ចំណែកបងពន្លឺវិញ គ្រាន់តែញញឹម ចុងក្រោយនិយាយតែប៉ុន្នេះ " បងលាហើយណា សុធា ទៅភ្នំពេញកុំភ្លេចខលរកបងផងណា " ផ្តែផ្តាំគ្នារួច ពួកគាត់ចេញដំណើរទៅអស់ ខ្ញុំដូចជាមានអារម្មណ៍សោកសៅ នៅមិនសុខ ចេះតែរសាប់រសល់ ជាច្រើនថ្ងៃ ទោះបីជាយើងនិយាយទូរសព្ទស្ទើរតែគ្រប់ពេលក៍ដោយ កាន់តែនិយាយទូរសព្ទ កាន់តែនឹក ។ តាំងពីម៉ាក់បងពន្លឺចេញពីមន្ទីពេទ្យ ពួកយើងមិនដែលបានជួបគ្នានោះទេ ព្រោះខ្ញុំក៍រវល់ គាត់ក៍រវល់ លុះដល់ថ្ងៃអង្គារ ទី12ខែមេសា ឆ្នាំ2016 មេរបស់ខ្ញុំ អោយពួកខ្ញុំឈប់សំរាកក្នុងឱកាសបុណ្យចូលឆ្នាំ បងពន្លឺដឹងថាខ្ញុំទំនេរ គាត់បានខលអោយខ្ញុំទៅភ្នំពេញ ចៀសជាងដើរលេងលំហែរខួរក្បាល ខ្ញុំក៍យល់ព្រមទៅ ។ គាត់មកទទួលខ្ញុំនៅ កំពង់ដស្វាយជ្រុំ ត្រើយខាងកើត ម៉ោង 10:36នាទីព្រឹក ខ្ញុំទៅដល់កំពង់ដ ឈប់ម៉ូតូភ្លាម ទាញទូរសព្ទបំរុងនិងតេទៅគាត់ ស្រាប់តែ គាត់មកពីក្រោយយកដៃដាក់លើស្មាខ្ញុំ ធ្វើអោយខ្ញុំភ្ញាក់ព្រើត ពេលខ្ញុំងាកក្រោយឃើញបងពន្លឺញញឹមយ៉ាងស្រស់ ហើយគាត់អោយខ្ញុំជិះម៉ូតូឡើងលើសាឡាង បន្ទាប់មកគាត់ក៍ជិះឡើងទៅជាមួយខ្ញុំដែរ ។ ដល់លើសាឡាងភ្លាមគាត់ឈប់ម៉ូតូទន្ទឹមខ្ញុំ យកដៃច្របាច់ដៃខ្ញុំហើយសំលឹងមុខខ្ញុំញញឹមញញែមរហូត ខ្ញុំខ្លាចគេឃើញក៍យកដៃគះដៃគាត់ចេញរួចនិយាយ " បងអែងថីនិង ឃើញតាអាញឹមម៉ាង៉ៃហើយ ?"គាត់នៅតែញញឹមខិតមកជិតខ្ញុំឱនមុខមកជិតរួចតបតិចៗ " បងនឹកអូន បងខំមកចាំយ៉ាងយូ ហើយសុខចិត្តឆ្លងសាឡាងមកចាំត្រើយខាងកើតទៀត ព្រោះមានឱកាសនៅក្បែរអូនបានច្រើន 😄 បងសប្បាយចិត្តណាស់ពេលឃើញមុខអូន ខានជួបអូនច្រើនខែហើយ អូននៅតែស្អាតគួរអោយស្រលាញ់ដដែរ 😘លឺហើយខ្ញុំខ្នាញ់អើយខ្នាញ់ហើយក៍តបទៅគាត់វិញ " បានសំរាក លើសហើយ ស្តាប់ទៅចង់លង់ឈ្លក់ទឹកមាត់ងាប់ បែកគ្នាមិនបានប៉ុន្មានផង វេទនាយ៉ាងនិងហើយ ចុះទំរាំញ៉ុមទៅការប្រពន្ធទៀត បងអែងមិនក្អួតឈាមទាំងកាថោដូចអ៊ុក សារ៉េនទៅហើយទេ😆 " ស្រាប់តែគាត់ឆ្លើយឡើង " សាកមើលទៅ បងយកគ្រាប់បែកទៅគុបកណ្តាលរោងការឆេះម៉ត់លូវ 😡ខ្ញុំងាកមករកគាត់រួចយ៉ាងលឿន រួចនិយាយ " ស្អីគេ បងអែងចង់សំលាប់ញ៉ុម 😔 " លឺខ្ញុំនិយាយ គាត់ញញឹមដាក់ដៃអង្អែលក្បាលខ្ញុំរួចតបយ៉ាងសុភាព " បងយ្យៃលេងតាស អូន តើអោយបងធ្វើទៅរួចទេ បើបងធ្វើបែបនោះមែន គឺដូចយកកាំបិតកាត់បេះដូងខ្លួនអែងចោលអីចឹង បងមានតែត្រេកអរ ពេលឃើញមនុស្សដែលបងស្រលាញ់មានសេចក្តីសុខ " ខ្លាចគេមើលមកគិតផ្តេសផ្តាសខ្ញុំក៍ និយាយទៅគាត់វិញ " បានហើយសំរួលអារម្មណ៍ខ្លះទៅ មើលគ្រប់គ្នាគេសំលឹងហស " បងពន្លឺមើលឆ្វេងស្តាំ ហើយអាញឹម ធ្វើធម្មតាវិញ ។ បន្ទាប់ពីឆ្លងសាឡាងរួច បងពន្លឺជិះម៉ូតូទន្ទឹមខ្ញុំរហូត ធ្វើអោយខ្ញុំបុកពោះជំនួសគាត់ព្រោះមានឡាន ម៉ូតូជិះឆាបគាត់វឹប ៗម៉ោង12ថ្ងៃត្រង់បងពន្លឺនាំខ្ញុំ មកដល់បន្ទប់របស់គាត់គឺនៅ សណ្ឋាគារ SOFITEL ជាន់ទី។ ដោយសារអាកាសធាតុក្តៅពេលធ្វើដំណើរ គ្រាន់តែឈានជើងចូលដល់បន្ទប់ភ្លាមមានអារម្មណ៍ថាដូចកំពុងនៅលើព្រិលទឹកកកចឹង ឡើងត្រជាក់ស្រិប ក្នុងបន្ទប់ស្នាក់នៅរបស់គាត់សំបូរទៅដោយពណ៏ ស ។ ទាំងកំរាលពូក ភួយ ខ្នើយ វាំងនន និងផ្កាតាំងលើតុ សុទតែពណ៏សទាំងអស់ ហើយក្លិនក្រអូបប្រហើរ ពេញបន្ទប់ ។ ខ្ញុំបើកបង្អួចទាញវាំងននមើលមកខាងកើត ឃើញទន្លេ និងកោះពេជ្រច្បាស់ចែស ។ កំពុងតែអណ្តែតអណ្តូងជាមួយនិងទេសភាព ស្រាប់តែបងពន្លឺមកឱបចង្កេះខ្ញុំចាក់ ស្រែសជាប់ពីក្រោយថើបថ្ពាល់ខ្ញុំសឺតរួចពោលពាក្យតិចក្បែរត្រចៀកខ្ញុំ " បងនឹកអូនណាស់ អូនសំលាញ់ បែកអូនពីរបីខែសោះ ដូចបែករាប់ឆ្នាំចឹង " ខ្ញុំលឺហើយហួសចិត្ត ក៍តបទៅគាត់វិញ " ដល់ថ្នាក់និងផង ចឹងបើបែកគ្នា1ឆ្នាំអាចដាច់ខ្យល់ស្លាប់ទេលោកបង😄គាត់សើចខិខិ រួចតបវិញ " ប្រហែលជាចឹងហើយមើលទៅ បើរាល់យប់បិតភ្នែកឡើងឃើញអូននៅនិងមុខរហូត ខំតែអរដឹងខ្លួនឡើងយលសប្តិសោះ😊គាត់និយាយបណ្តើថើបបណ្តើ ឱបរិតៗ ខ្ញុំឡើងបែកញើសទ្រាំមិនបានក៍និយាយទៅគាត់
លែងមើស ញ៉ុមស្អុះណាស់ ចេះថើបទៅកើតអត់ស្អុយញើសទេអី ?
អត់ទេសក្រអូបសឹងអី
ញ៉ុមស្អុះស្អាប់ណាស់ ចង់ងូតទឹកដូរខោអាវ ម្យ៉ាងហេវចង់ដាច់ខ្យល់ហើយ
អូមែនបងភ្លេច ! អោយបងសុំទោសណាអាឡៃតែអរ ភ្លេចគិតថាអូនមិនទាន់បានញុាំអីផង ប្រញា៉ប់ទៅងូតទឹកដូរខោអាវទៅ បងនាំទៅញុាំអីនៅក្រោម
ងូតទឹកផ្លាស់ខោអាវរួច បងពន្លឺនាំខ្ញុំចុះមកហូបអាហារនៅហាងមួយក្នុងបរិវេណសណ្ឋាគារ រស់ជាតិនិង ប្រភេទអាហារមិនដូចអាហារនៅតាមហាងដែលខ្ញុំធ្លាប់ហូបនោះទេ ចំឡែកៗណាស់ តែក៍គ្មានឆ្ញាញ់អីណាស់ណាដែរ ។
ហូបបាយរួចរាល់ បងពន្លឺបបួលខ្ញុំដើរមើលទេសភាពនៅកន្លែងនីមួយៗ ខ្ញុំចូលចិត្តជាងគេគឺអាងហែលទឹក មើលទៅទឹកថ្លារឡើងខៀវ កុំតែថ្ងៃក្តៅពេកទេកុំអីបានហែលពេញនិងម៉ង ខ្ញុំមានអារម្មណ៍ចំឡែកចំពោះសណ្ឋាគារមួយនេះ ព្រោះនៅក្នុងបរិវេណសណ្ឋាគារសំបូរដើមស្មៅមើលទៅខៀវស្រង៉ាត់ត្រជាក់ភ្នែក ហើយម្យ៉ាងទៀតដើមឈើដែលគេដាំលំអ មានលក្ខណះសាមញៗ ដូចជាដើមត្នោត ដើមចំបុី និងដើមក្ងោកជាដើម ។ បន្ទាប់ពីដើរមើលអស់ចិត្ត ខ្ញុំមានអារម្មណ៍ថាល្វើយក្នុងខ្លួនងងុយគេង ទើបបងពន្លឺជូនខ្ញុំមកបន្ទប់វិញ ចូលដល់បន្ទប់ភ្លាមខ្ញុំផ្តួលខ្លួនទៅលើពូក ចំណែកបងពន្លឺឃើញខ្ញុំគេង ក៍មកគេងឱបខ្ញុំស្អិតទោះបីជាខ្ញុំខំខិតចេញយ៉ាងណាក៍ដោយក៍គាត់នៅតែខិតតាមហើយឱបផងថើបផង ខ្ញុំងងុយពេកក៍គេងលក់ទៅ ។
>>>> 
ខ្ញុំគេងលក់យ៉ាងស្រួល ស្រាប់តែមានអារម្មណ៍ថា ដូចជាមានសំលេងល្វើយៗហៅខ្ញុំ ហើយដូចជាមានអ្នកណាម្នាក់មកដាស់អង្រួនស្មាខ្ញុំរហូតដល់ខ្ញុំភ្ញាក់បើកភ្នែកឡើងឃើញបងពន្លឺអង្គុយនៅក្បែរខ្ញុំញញឹមយ៉ាងស្រស់ ឃើញខ្ញុំបើកភ្នែកគាត់ក៍និយាយឡើង
ម៉ោះក្រោកឡើងអូន ងូតទឹកផ្លាស់ខោអាវបងនាំទៅលេងកន្លែងមួយ
ទៅណា កំពុងដេកស្រួលផង
គេងអីទៀតទេស ឃើញគេងតាំងពីម៉ោង១២កន្លះ អាលូវម៉ោង3កន្លះហើយមិនឆ្អែតទៀតហី នេះមកដើរលេងរឺមកគេងហាស 😠
ហ្អើយ បើគេអស់កាឡាំងសឹងអីហើយ បងអែងនាំញ៉ុមទៅលេងឯណា ?
ទៅងូតទឹកស្លៀកពាក់អោយរួចទៅចាំទៅដល់ដឹងហើយ
>>>> 
ខ្ញុំដើរទៅងូតទឹកទាំងបើកភ្នែកមិនចង់រួច ចេញពីបន្ទប់ទឹកវិញឃើញបងពន្លឺស្លៀកពាក់រួចស្រេច អង្គុយចុចទូរសព្ទលេងហ្គេម លុះឃើញខ្ញុំចេញពីបន្ទប់ទឹកវិញ គាត់ញញឹមភាយរួចដើរទៅបើកទូយកខោអាវមួយកំប្លេរមាន អាវយឺតកស្រួចពណ៏ផ្កាឈូក អាវដៃវែងក្រឡាការ៉ូ វ៉ែនតាកញ្ចក់ពណ៏មាស និងខោខូបយជើងវែងពណ៏ទឹកបុិច ដែលមើលទៅគឺដូចខោអាវដែលគាត់កំពុងស្លៀកពាក់បេះ បិត ខ្ញុំឆ្ងល់ក៍សួរគាត់
យកខោអាវទៅណានិង
ចេះសួរទៅកើត យកអោយអូនអែងស្លៀកពាក់និងហើយ
ញ៉ុមយកខោអាវមកដែរតាស
អត់ទេស អូនអែងត្រូវតែស្លៀកពាក់ខោអាវដែលបងទិញទុកអោយនេះ ហាមចចេស
តែវាដូចគ្នាជាមួយខោអាវបងអែងកំពុងតែពាក់ពេកហើយ
ចុះបើទិញអោយដូចគ្នាមិនដូចទើបចំឡែក
ដើម្បីអី ?
ស្លៀកទៅកុំសួរច្រើនពេក ខាតពេល
>>>> 
មើលទៅគាត់ដូចមិនចង់អោយខ្ញុំសួរនាំច្រើន ទើបខ្ញុំសំរេចចិត្តស្លៀកសំលៀកបំពាក់ទាំងនោះ ស្លៀកពាក់រួចខ្ញុំគិតថាខ្ញុំនិងបងពន្លឺហាក់ដូចជាមនុស្សតែម្នាក់ចឹង ចុះមកដល់ក្រោម បងពន្លឺ អោយខ្ញុំចាំគាត់នៅក្រោមដើមក្ងោក រួចគាត់ដើរឆ្ពោះទៅចំណត់រថយន្ត បន្តិចក្រោយមកខ្ញុំលឺសុីផ្លេតេត ៗ ខ្ញុំភ្ញាក់ព្រើតងាកមកក្រោយឃើញឡានម៉ាកHIGHTLANDER ពណ៏ទឹកប្រាក់ បើកយឺតៗមកឈប់ក្បែរខ្ញុំ ពេលចេញពីឡានមកទើបខ្ញុំដឹងថាជាបងពន្លឺ គាត់ចេញមកបើកទ្វាឡានអោយខ្ញុំ រួចជិះចេញមកក្រៅក្រុង ឆ្លងស្ពានជ្រោយចង្វារមកកើតរួចបន្តដំណើរមកទិសខាងជើងតាមផ្លូវជាតិលេខ។ ខ្ញុំឆ្ងល់ខ្លាំងណាស់ថាគាត់កំពុងនាំខ្ញុំទៅណា តែមិនទាន់សួរទេ ចេះតែហីៗទៅ ព្រោះគិតថាគាត់មិនមានគំនិតអាក្រក់លើខ្ញុំនោះទេ ឃើញខ្ញុំនៅស្ងៀមមិននិយាយស្តីគាត់យកដៃម្ខាងចាប់ច្របាច់ដៃខ្ញុំរួចនិយាយ :
អូន. !!! ដឹងថាបងកំពុងនាំទៅណាអត់?
អត់ដឹងផង
ឆ្លើយបានល្អព្រោះបងមិនទាន់បានប្រាប់អូននៅឡើយទេ
ហើយអង្កាល់បានប្រាប់ ?
ចាំទៅដល់ ចាំបងប្រាប់
សួរដូចអត់សួរ
បងឃើញអូនអែង អត់សូវមាត់ ក ក៍នាំយ្យៃទៅ ម៉េចអូនអែងខ្លាចបងមែន?
អត់ទេស គ្មានអីគួរអោយខ្លាចផង មាឌបុិនតែគ្នា
ហមមម អោយពូកែចឹងរហូតទៅ
>>>> 
ជិះបានឆ្ងាយដែរ ឃើញគាត់បត់ឡានមកស្តាំចូលមករកផ្លូវមាត់ទន្លេ ហើយ ជិះកាច់កុងចុះឡើង មកដល់កំពង់ដ មួយឃើញគាត់ហុចលុយថ្លៃដ ហើយបើកឡានឡើងលើសាឡាង ក្នុងចិត្តខ្ញុំក៍នៅតែនឹកឆ្ងល់ព្រោះផ្លូវនេះខ្ញុំមិនដែលបានធ្វើដំណើរឆ្លងកាត់ពីមុននោះទេ តែនៅតែមិនសួរគាត់ រហូតដល់ឆ្លងផុតមកត្រើយខាងកើត រួចក៍បន្តទៅមុខឆ្ពោះមកទិសខាងជើងដដែរ បងពន្លឺជិះបត់ឆ្វេង ស្តាំ ហុយដីទ្រលោម ទីបំផុតបានមកដល់កន្លែងមួយ ដែលមើលទៅហាក់ដូចជាកន្លែងលំហែកំសាន្តមួយគេធ្វើវានៅក្នុងទន្លេ បណ្តោយពីជើងទៅត្បូង បងពន្លឺចុះពីលើឡានមកបើកទ្វាអោយខ្ញុំ ពេលខ្ញុំចេញមកក្រៅមើលឆ្វេងស្តាំ សុទតែមនុស្សម្នាជាច្រើន ឡានម៉ូតូក៍ច្រើនមើលទៅអូ៊អរណាស់ ខ្ញុំឃើញគេសសេរនៅលើស្លាកមួយថា " អាហារដ្ឋានកោះឧកញ៉ាតីសូមស្វាគមន៍ " នៅទីនោះមានសំលេងតន្ត្រីប្រគុំយ៉ាងពិរោះ បងពន្លឺនាំខ្ញុំដើរសំដៅទៅកាចុស ធំទូលាយមួយដែលអណ្តែតលើទឹក នៅលើនោះមានកន្លែងអង្គុយលេងគេធ្វើខណ្ឌដាច់ពីគ្នាប្រហែលជា6ទៅ7កន្លែង នៅលើកាចុសមានស្ពានតែមួយគត់សំរាប់ដើរឡើងទៅខាងលើ ។ ខ្ញុំដើរតាមក្រោយបងពន្លឺរហូត ពេលដែលដើរឡើងទៅនោះ មានមនុស្សជាច្រើនមិនថាស្រី មិនថាប្រុស តាមមើលខ្ញុំនិងបងពន្លឺស្ទើរធ្លាក់គ្រាប់ភ្នែក មិនដឹងថាតាមមើលព្រោះពួកយើងសង្ហាររឺ តាមមើលសំលៀកបំពាក់ដែលពួកយើងកំពុងតែស្លៀកនោះទេ ដល់ទៅឃើញចឹងខ្ញុំឡើងរឹងខ្លួនដើរគ្មានហ៊ានងាកនោះទេ ទំរាំតែដល់កន្លែងអង្គុយ ចង់ទន់ជង្គង់ ។ បងពន្លឺបានកក់ ម្ហូបនិង កន្លែងអង្គុយនៅខាងជើងគេបង្អស់ ហើយផ្លូវដើរនៅចុងខាងត្បូងបង្អស់ ដូចនេះខ្ញុំដូចដើរបង្ហាញម៉ូតចឹង ត្រូវដើរឆ្លងកាត់កន្លែងផ្សេងទាំងអស់ទើបទៅដល់ ។ ឃើញពួកខ្ញុំទៅដល់ ស្រាប់តែមានមេកាមើលខុសត្រូវនៅលើនោះ សួរបងពន្លឺថា " មកតែពីរនាក់និងតើមែនទេ ? " បងពន្លឺ ងក់ក្បាលហើយគេក៍ទៅវិញបាត់។ បន្តិចក្រោយឃើញមានអ្នកលើកស្រា និងរបស់ហូបមកដាក់លើតុយ៉ាងសំបូរបែប មានទាំងត្រីចំហុយ ត្រីអាំង មាន់ដុត ស្ងោរតុំយុាំបង្កង ឆាគ្រឿងក្នុងមាន់ និងម្ហូបក្លែម2-3ចានទៀត ។ លើកមកគ្រប់មុខអស់បងពន្លឺ ដួសបាយអោយខ្ញុំហើយញញឹមយ៉ាងស្រស់ រួចនិយាយមកខ្ញុំ :
អូនត្រូវការកុម្ម៉ងអីទៀតអត់ ចង់ញុាំអីប្រាប់គេទៅ
តែ2នាក់សោះមើលម្ហូបហស់ ជាងគេ10នាក់ទៀត ច្រើនយ៉ាងនិងហូបអស់ដែរ ?
យី បងរៀបចំជាពិសេសសំរាប់អូនហាស ញុាំហើយយើងលេងទឹក ងើបមកវិញញាំទៀត ញុាំហើយគេងឱបគ្នា ភ្ញាក់ឡើងញុាំទៀត ល្ងាចចាំទៅវិញ 😄
គ្រាន់តែគិតក៍ អាឡារិកដែរ ធើមើលតែមានតែពីរនាក់ គ្រាន់តែដើរមកមិញខ្មាស់គេចង់ងាប់ហើយទំរាំអោយគេងឱបគ្នាទៀត ប្រហែលជាគេក្អួតងាប់មិនខានទេ
សម័យនេះហើយ ទៅគិតអីច្រើនទេស កុំអោយតែយើងទៅរករឿងគេ ចង់ធ្វើអីជាសិទ្ធិបោះយើងតើ សំខាន់អោយតែយើងសប្បាយចិត្ត
ដល់ទៅលឺគាត់រ៉ាយរា៉ប់ហូរហែតាប៉ែលតចឹងមក ខ្ញុំខ្ជិលប្រកែកជាមួយគាត់ ម្យ៉ាងពោះខ្ញុំវាកូរណាស់ទៅហើយ ខ្ញុំក៍និយាយទៅគាត់
ហើយថ្មាលម៉ានបានអោយខ្ញុំហូប
អោវ !! អាឡៃតែប្រាជព្រោក តោះញុាំទៅអូនចាំបងដួសម្ហូបអោយ ហុចចានមក 😄
>>>> 
បងពន្លឺដួស ម្ហូបអោយខ្ញុំពេញចាន ថែមទាំងបកបង្កងអោយខ្ញុំទៀត មានណាអាងតែគ្មានអ្នកណាឃើញនៅតែពីរនាក់គាត់ ដាក់ម៉ាអស់ដៃ ផឹកលេងៗ អស់អាន់ឆ័រ5កំប៉ុងម្នាក់ ខ្ញុំឡើងស្រិមមុខ ងើបទៅរកអង្រឹងដេក គ្រាន់តែដាក់ខ្នងដល់អង្រឹង ភ្លឹង 😄 ដំបូងបងពន្លឺអត់អោយខ្ញុំដេកនោះទេ គាត់ប្រឡែងខ្ញុំ ចាក់ចង្កេះខ្ញុំអោយមកកំដគាត់ តែខ្ញុំប្រាប់ថាទៅលែងរួចហើយ បើផឹកទៀតប្រាកដជាក្អួត គាត់ក៍ព្រមអោយខ្ញុំសំងំដេក ។ គាត់មិនទៅណាឆ្ងាយនោះទេ នៅក្បែរអង្រឹងខ្ញុំហើយចុចទូរសព្ទលេង ។ ប្រហែល1ម៉ោងក្រោយទើបខ្ញុំភ្ញាក់ដឹងខ្លួន បងពន្លឺអោយខ្ញុំលុបមុខហើយដួសបាយអោយខ្ញុំហូបទៀត តើអ្នកណាហូបបានទៀតលោក ចង់អាយះពោះហើយ ។ ខ្ញុំពិតជាពេញចិត្តនិងទេសភាពតាមដងទន្លេខ្លាំងណាស់វាស្រស់ស្អាត គួរអោយចង់គយគន់ ខ្ញុំចោលភ្នែកចុះឡើងក៍ប្រទះឃើញកន្លែងមួយ មើលទៅដូចវត្តអារាម ព្រោះឃើញមានដងទង់ ខ្ពស់លលៃ ខ្ញុំឆ្ងល់ក៍សួរបងពន្លឺ :
បង !! កន្លែងនោះអីគេ ?
សួរធើអី អូនអែងចង់ទៅលេងហី បើចង់ទៅចាំបងនាំទៅ?
ចង់ដែរតើ មើលទៅ ចំឡែកណាស់ មានវត្តនៅកណ្តាលកោះ😁
ទៅដល់ដឹងហើយ ចាំបងនាំទៅ ចាំម៉ាភ្លែតបងទៅរកទូក
>>>> 
និយាយរួចបងពន្លឺ ដើរឡើងមកលើបាត់ បន្តិចក្រោយមកគាត់ត្រលប់មកវិញកាន់អាវពោងគាត់ពាក់អាវអោយខ្ញុំមួយ គាត់ពាក់មួយ ។ មិនយូប៉ុន្មានស្រាប់តែមានកាណូតមួយជិះមកទន្ទឹមកាចុស ខ្ញុំឃើញបុរសចំណាស់ម្នាក់ជាអ្នកកាន់ចង្កូតបញ្ជាទូក បងពន្លឺបបួលខ្ញុំឡើងទូក ពួកយើងជិះសំដៅទៅកោះមួយនៅត្រើយខាងកើតកាចុស ចំងាយប្រហែលជា 500ម៉ែត្រ ទៅដល់ភ្លាមបងពន្លឺឡើងទៅខាងលើមុនហើយហុចដៃ អោយខ្ញុំតោងឡើងទៅលើដែរ ខ្ញុំចំឡែកចិត្តទៀតហើយព្រោះមិនធ្លាប់ស្គាល់កន្លែងនោះទេ វាមានសំណង់អាគារធ្វើពីឈើ តែវាចាស់ទ្រុឌទ្រោមអស់ទៅហើយ នៅលើស្លាកនៃអាគារនោះគេសសេរថា " ម៉ូណែតកោះមេគង្គ " មើលទៅគួរអោយស្រៀវឆ្អឹងខ្នងណាស់ បរិវេណទាំងអស់សំបូរដើមឬស្សី ដើមក្ងោក និងដើមឈើខ្ពស់ៗជាច្រើនទៀត កន្លែងនោះស្ងប់ស្ងាត់មិនឃើញមានមនុស្សសោះ ។ ពួកយើងដើរតែ2នាក់ប៉ុន្នោះខ្ញុំមានអារម្មណ៍ថាខ្លាចក៍ចាប់ដៃបងពន្លឺជាប់ ចំណែកបងពន្លឺប្រហែលដឹងថាខ្ញុំខ្លាចហើយគាត់កាន់ដៃខ្ញុំជាប់ ហើយប្រាប់ " កុំភ័យអូន មានបងនៅក្បែរហើយបងនិងការពារអូន " ខ្ញុំញញឹមហើយកក់ក្តៅក្នុងចិត្តខ្លាំងណាស់ បងពន្លឺនាំខ្ញុំដើរគ្រប់កន្លែង គាត់ជាGuideដ៍ជំនាញ គាត់កាន់ដៃខ្ញុំមិនលែងនោះទេ ហើយរៀបរាប់ពីប្រវត្តិកន្លែងនោះអោយខ្ញុំស្តាប់។ ក្រោយពីស្តាប់គាត់និយាយរួចខ្ញុំចាប់ផ្តើមភ័យខ្លាចម្តងទៀត ព្រោះម្ចាស់ដែលគ្រប់គ្រងកោះនោះ សុទតែស្លាប់ដោយគ្មានមូលហេតុទាំងពីនាក់ គឺនៅសុខៗស្លាប់តែម្តង ព្រោះតែគ្មានអ្នកគ្រប់គ្រងបន្តទើបគេសំរេចចិត្តបោះបង់កន្លែងនោះចោលរហូតសព្វថ្ងៃ ។ គាត់និយាយបណ្តើរ ចង្អុលបង្ហាញបណ្តើរខ្ញុំស្តាប់ឡើងចំហមាត់ ។ បន្ទាប់ពីដើរសព្វកន្លែងហើយ បងពន្លឺបបួលខ្ញុំអង្គុយលេងលើជណ្តើក្រោមដើមឈើមួយ ហើយគាត់ប្រាស់ខ្លួនដេកកើយភ្លៅខ្ញុំ ដៃចាប់ច្បិចចង្ការខ្ញុំរហូត ពេលខ្លះខ្ញុំខឹងពេកទះថ្ពាល់គាត់ផាច់គាត់ស្រែកអូយ ហើយប្រឡែងគ្នាសើចពេញនិង ។ ពួកយើងអង្គុយលេងអស់ចិត្ត ក៍ត្រលប់មកកាចុសវិញ ក្រោយពេលហូបបាយល្ងាចរួចទើបនាំគ្នាត្រលប់មកសណ្ឋាគាវិញ ហើយស្នាក់នៅជាមួយគ្នាទាំងថ្ងៃទាំងយប់រយះពេល បីថ្ងៃទើបខ្ញុំត្រលប់មកព្រៃវែងវិញ ជាមួយនិងអនុស្សាវរីយ ដែលមិនអាចបំភ្លេចបាន ។ រាល់ថ្ងៃ ពួកយើងនៅតែទាក់ទងគ្នា ក្នុងនាមជាបងប្អូនល្អ 😄😄😄 
----------ចប់--------៕

No comments:

Post a Comment