Breaking

Saturday, June 9, 2018

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ (ភាគ3 )

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ 
(ភាគ3 ) 
និពន្ធដោយ មនុស្សថ្មី

កំពុងតែ អូសក្រឡាគ្នាទៅវិញទៅមក ស្រាប់តែទូរសព្ទខ្ញុំរោរ៍ ខ្ញុំស្គាល់ច្បាស់ថាជាលេខអ្នកធ្វើការជាមួយគ្នា គេតេហៅហូបបាយ ខ្ញុំលាបងពន្លឺហើយចុះមកក្រោមវិញ ទាំងញញឹមញញែមរហូតដល់តុបាយហើយក៍នៅតែញញឹម ធ្វើអោយគេគ្រប់គ្នាឆ្ងល់ អ្នកខ្លះចំអន់ខ្ញុំថា " ធា ថ្ងៃនិងដើរជាន់ពែមកពីណាហើយ បានជាញញឹមម្នាក់អែងរហូត " ខ្ញុំសើចហាសហាស រួចប្រាប់ទៅពួកគេ " ខ្ញុំកំពុងអស់សំណើចខ្លួនអែង ហេតុអី ក៍ទៅជាចឹង ? "ពួកគេមើលមុខគ្នារួចមានអ្នកបន្ទរមកទៀត " កាន់តែគិតកាន់តែកាញាញ់ខួរ បានកុំទៅរវល់និងវាតោះ ! ឆីបាយវិញ " ។ ចាប់តាំងពីបានលេខខ្ញុំមក គ្មានកិច្ចការអីសំខាន់ក៍បងពន្លឺ តេមកដែរ ចំណែកខ្ញុំរីករាយនិងលើកលេខគាត់ហើយនិយាយគ្នា ត្រូវដងត្រូវផ្លែគ្នាណាស់ 😍។ រយះពេល3ថ្ងៃ ធ្វើអោយខ្ញុំដឹងថាបងពន្លឺ ជាកូនកត្តញ្ញូ គាត់នៅបំរើម៉ាក់របស់គាត់ ដោយមិនខ្លាចនឿយហត់ តែខ្ញុំសង្កេតឃើញថា គាត់មានបញ្ហាសុខភាព យូៗម្តងខ្ញុំលឺគាត់ក្អក់ខិខិ វាគ្មានអីចំឡែកនោះទេ កន្លែងមន្ទីពេទ្យ មានភាពរញ៉េរញ៉ៃ គួរអោយធុញទ្រាន់ខ្លាំងណាស់ ហើយមេរោគសាហាវៗទៀត ចំនែករូបរាងខាងក្រៅវិញខ្ញុំឃើញភ្នែកបងពន្លឺឡើងស្លក់ខ្មៅជុំវិញភ្នែកលែងសូវសង្ហារ នេះប្រហែលជាគាត់ដេកក៍មិនសូវបានហើយ ពេលខ្លះខ្ញុំឃើញគាត់អង្គុយងោក ង៉ក់ៗទាំងថ្ងៃ ឃើញបែបនេះ ខ្ញុំទៅផ្សំថ្នាំយកមកអោយគាត់ រួចនិយាយគ្នាលេង:
ល្បង !! ល្បងអែងគ្រុនមែន ណេះថ្នាំ យកទៅហូបទៅ មួយមុខ1គ្រាប់ 1ថ្ងៃ2ដង អាការះនិងប្រហែលយប់ៗគេងមិនសូវលក់ហើយ?
បងអរគុណអូនហើយ មិនដឹងជាយ៉ាងម៉េចទេ ចេះតែរមាស់កចង់តែក្អក ម៉េចសុធា ដឹងថាបងគ្រុន ?
ពេលខ្ញុំដើរកាត់មុខបន្ទប់ ឧស្សាហ៍ឃើញល្បងអែង អង្គុយងោក ហើយលឺក្អកទៀត
ត្រូវហើយ បងគេងមិនលក់ទេ មួយថ្ងៃ សរុបទៅគេងបានតែ 5ម៉ោងប៉ុន្នោះ
ម៉េចបានចឹង អ៊ុំស្រីគាត់ធ្វើទុក្ខមែន ?
អត់ទេស ម៉ាក់គាត់លែងអីហើយ តែបងមិនចេះដេកកន្លែងបែបនេះទេ បើកភ្លើងភ្លឺរហូត ថ្លង់ក្មេងយំ ធុំក្លិនស្អុយឆ្អេះឆ្អាប ម្យ៉ាងទៀតកន្លែងដេកក៍ចង្អៀតទៀត បងមិនទំលាប់គេងបែបនេះទេ 😔
ហិហិហិ របួសអ៊ុំស្រីទើបតែបាន3យប់ប៉ុន្នោះ ទាល់តែគ្រប់1អាទិត្យទើប ចេញទៅផ្ទះបាន បងត្រូវតែទ្រាំ
ងាប់បងមិនខានទេ អោយតែយ៉ាងនេះ ហើ្អយ !!! ទៅវិញគេមើលលែងស្គាល់ប៉ារោយ
ខ្ញុំអាចជួយល្បងបាន អាលូវចេះ ពេលថ្ងៃ ខ្ញុំទុកសោបន្ទប់យាមរបស់ខ្ញុំ អោយល្បងអែងកាន់ ដូចនេះល្បងអាចគេងលក់ដោយស្រួល ព្រោះខាងក្នុងបន្ទប់មាន កង្ហារ មានម៉ាសុីនត្រជាក់ ហើយក្លិនក្រអូប24ម៉ោង បិតតែទ្វា ចាក់សោពីខាងក្នុង ធានាថា ស្ងប់ស្ងាត់ដូចបន្ទប់ VIPចឹង ព្រោះបន្ទប់នេះធ្វើវាជាពិសេសសំរាប់បុគ្គលិកពេទ្យ
ដូចជាមិនសមទេដឹងហី បន្ទប់និង កម្មសិទ្ធិរបស់អ្នកណា ?
គឺរបស់បុគ្គលិកពេទ្យទាំងអស់ តែខ្ញុំជាអ្នកយាមនៅអាគារនេះ ចឹងវាជាកម្មសិទ្ធិរបស់ខ្ញុំ
ល្អហើយចឹង អោយកូនសោមក បងសុំទៅគេងហើយ បើអូនអែងមានការចង់ចូលក្នុង អូនអែងគោះទ្វា រឺតេទៅបងចោះណា
បានចឹងបងអែងឆាប់ទៅគេងទៅ ខ្ញុំទៅធ្វើការវិញហើយ កុំភ្លេចហូបថ្នាំណា 😉
បាទអរគុណច្រើន សុធា 😊
>>>> 
អោយសោគាត់រួចខ្ញុំទៅធ្វើការដូចធម្មតាវិញ ។ បានខ្ញុំប្រគល់សោអោយ ល្បងពន្លឺ ចូលទៅគេងរាល់ថ្ងៃ ។ លុះដល់យប់ទី ស្អែកឡើង គ្រប់1អាទិត្យ របួសម៉ាក់គាត់ក៍ជាសះស្បើយ ត្រូវចេញពីមន្ទីពេទ្យនៅថ្ងៃស្អែក ។ លុះម៉ោងប្រហែល8យប់ខ្ញុំកំពុងគេងស្តាប់ចំរៀងមនោសញ្ចេតនា ហើយកំពុងនឹកដល់បងពន្លឺ ព្រោះថាថ្ងៃស្អែកពួកយើងត្រូវបែកគ្នាហើយ កំពុងអន្លង់អន្លោចស្រាប់តែលឺសំលេងគោះទ្វា តុក តុក តុក !! ខ្ញុំស្ទុុះងើប ហើយស្រែកសួរពីក្នុងទៅ
មានការអីនុង ?
គឺ បងពន្លឺ បើកទ្វាអោយបងតិច
>>>> 
ខ្ញុំលឺហើយ ស្ទុះទៅចុចកុងតាក់ភ្លើង ហើយបើកទ្វា ពេលនោះខ្ញុំឃើញល្បងពន្លឺ ស្លៀកកន្សែងពោះគោ ខ្លួនទទេរ ដៃម្ខាងយួរថង់ ស្រាកំប៉ុង ប្រហែល6-7កំប៉ុង ដៃម្ខាងទៀតយួរសាច់កាប់មួយថង់ ខ្ញុំឃើញហើយសួរគាត់
ល្បងអែងមានការអី ?
ស្អែកម៉ាក់បងចេញពីមន្ទីពេទ្យហើយ បងចង់ជួបលៀងអូនអែងដែលបានមើលថែរគាត់ ហើយអោយកន្លែងបងគេងទៀត
អរ !!! រឿងនិងទេហី ខ្ញុំជាគ្រូពេទ្យចឹងហើយ មើលថែទាំអ្នកជំងឺ ជាតួរនាទី របស់ខ្ញុំ
ចឹងតោះដាក់មួយកំប៉ុង ពីរកំប៉ុងម្នាក់ ទុកជាការលាគ្នា
ចឹងក៍ចឹងទៅ 😊
>>>> 
ពួកយើងផឹកទល់មុខគ្នា អស់មួយកំប៉ុងហើយ មួយកំប៉ុងទៀត រហូតអស់ស្រារលីង ប្រហែលបីបួនកំប៉ុងម្នាក់ ខ្ញុំមិនសូវចេះផឹកផង មានអីក្តៅមុខងាំង ហើយវិលមុខខ្ញាល់ ចំណែកល្បងពន្លឺ ក៍ដូចគ្នា ខ្ញុំឃើញមុខនិងភ្នែកគាត់ឡើងក្រហម ហើយ អង្គុយធេងធោង ញញឹមញញែមរហូត ខ្ញុំឃើញគាត់ស្រវឹងបែបនេះក៍និយាយទៅគាត់
ល្បង ៗ អស់ស្រាហើយ ឆាប់ទៅសំរាកទៅ កុំអោយស្អែកអត់ងងុយ ជិះទៅផ្ទះវិញមិនកើត
អត់ ទេ យប់ នេះ បងសុំគេងនៅទីនេះដែរ
ម៉េចចឹង ប្រយត្ន័ម៉ាក់ល្បងអែង រកមិនឃើញ
បងប្រាប់គាត់រួចហើយ ថាគេងនៅក្នុងនេះ បើមានការអីគាត់មកគោះទ្វាហៅហើយ
ចឹងក៍បានដែរ ខ្ញុំទៅងូតទឹកសិន
បាទ ចាំអូនអែងចេញ បងចូលងូតម្តង
>>>> 
ខ្ញុំដើរទ្រេតទ្រោត ចូលទៅបន្ទប់ទឹកហើយ ងូតទឹកយ៉ាងស្អាតចេញមកវិញ ឃើញល្បងពន្លឺ ដេកច្រងាងនៅលើ គ្រែ សល់តែលីអូ ចំណែកកន្សែងនៅក្រោមគូថរបស់គាត់ទៅវិញ ខ្ញុំដៀងភ្នែកមើលរាងកាយរបស់គាត់ ពីក្បាលដល់ចុងជើង ខ្ញុំមើលទៅថ្ពាល់គាត់ឡើងក្រហម ហើយសាច់ឡើងខៃ ចង្ការបស់គាត់ មានរោមខ្មៅៗ ជាច្រើនតែគាត់ទុកខ្លីៗប៉ុន្នោះ បបូមាត់គាត់ស្តើងពណ៏ផ្កាឈូក ដើមទ្រូងរបស់គាត់រីកធំ មានរោមស្តើងៗ វែងៗ ហើយចុងដោះក៍មានរោមដុះពទ្ធ័ជុំវិញ ក្រោមក្លៀកគាត់វិញ ខ្មៅក្រិបមើលមិនឃើញសាច់នោះទេ ក្បាលពោះមិនខ្លាញ់ហើយក៍មិន ស្គមមើលទៅគួរអោយគ្រឺត កន្លែងមួយទៀតដែលខ្ញុំទ្រាំមិនចង់បាននោះគឺ អាក្នុងខោគាត់ មិនដឹងជាគាត់កំពុងគិតអីនោះទេ ឡើងទុលប៉ុនណាណី ខ្លាចទប់អារម្មណ៍មិនបានខ្ញុំ ទៅជូតខ្លួនស្អាតរួចមកដាស់អង្រួនគាត់
ល្បង ៗ ទៅងូតទឹក ខ្ញុំងូតរួចហើយ
គាត់និយាយទាំងបិតភ្នែកដូចគេមមើរ
បាទ បងទៅអាលូវហើយ
និយាយរួចគាត់ដើរចូលទៅក្នុង បន្ទប់ទឹកបាត់ ចំំែកខ្ញុំប្រមូលរបស់របរទុក ហើយលាងគ្រែ ក្រាលកន្ទេលចងមុង ហើយសំងំដេក តាមទំលាប់របស់ខ្ញុំ នៅពេលយប់ ស្លៀកលីអូ ហើយរុំកន្លែងពីក្រៅ ខ្ញុំដេកជិតលក់ទៅហើយ តែត្រូវភ្ញាក់វិញ នៅពេលដែលត្រូវអ្វីម្យ៉ាងសង្កត់ពីលើ ខ្ញុំបើកភ្នែកឡើង ឃើញបងពន្លឺនៅពីលើខ្ញុំ ឃើញខ្ញុំបើកភ្នែកគាត់ញញឹមរួចនិយាយ
ធា ! ចាប់ពីស្អែកទៅ បងមិនបានឃើញមុខអូនទៀតទេ បងមានពាក្យខ្លះចង់និយាយប្រាប់អូន មាននៅចាំទេ ថ្ងៃទីមួយ ដែលយើងជួបគ្នានៅលើសាឡាង ពេលត្រូវម៉ូតូកិនជើង បង ឈឺ ហើយខឹងខ្លាំងណាស់ តែពេលងាកមកឃើញមុខអូន ធ្វើអោយបងភាំង បាត់អស់ការឈឺចាប់ បងចង់តែមើលមុខអូន ចង់និយាយជាមួយអូន តែមិនដឹងថាយ្យៃពីអី ព្រោះយើងទើបតែស្គាល់គ្នា បងសុខចិត្តលួចមើលអូនតាមកញ្ចក់ម៉ូតូ ហើយបងរកមើលកន្លែងចំណាំ ម៉ូតូរបស់អូន បងបានកត់ស្លាកលេខម៉ូតូអូនទុក ពេលទៅដល់កន្លែងធ្វើការ បងនៅមិនសុខសោះ ចង់តែជិះមកកន្លែងសាឡាងនោះទៀត រាល់លើកដែលបងឆ្លងសាឡាងនោះ បងតែងសំលឹងរកមើលម៉ូតូរបស់អូន តែមិនឃើញទាល់តែសោះ ទើបតែប៉ុន្មានខែមុននេះបងឃើញម៉ូតូរបស់អូន ហើយក៍ជិះមកឈប់ក្បែរដើម្បីមើលមុខអូន តែមិនបានប៉ុន្មានផងយើងក៍បែកគ្នាទៀត រហូតដល់ជួបគ្នានៅកោះពេជ្រទៀត បងចង់សុំស្គាល់អូន តែបងមិនហ៊ាន ក៍បណ្តោយអោយបាត់បង់អូន រហូតដល់ពេលនេះ បងគិតថាជានិស្ស័យហើយ ទើបធ្វើអោយ បងនាំអ្នកម៉ាក់មកព្យាបាលនៅទីនេះ ហើយក៍បានជួបអូនម្តងទៀត គ្រាន់តែបានជួបអូនលើកនេះភ្លាម បងស្ទើរតែមិនជឿ បងស្មានថាបងកំពុងសុបិន្តប៉ុន្នោះ តែបងបានក្តិចខ្លួនអែងផង ទះផង ទើបដឹងថាវាជាការពិត ម្តងនេះបងគ្មានពេលទៀតទេ ទោះបីអូនជាមនុស្សបែបណាក៍ដោយ ហើយទោះជាបងនិយាយទៅអូនស្អប់ខ្ពើមបងយ៉ាងណាក៍ដោយ ក៍បងត្រូវតែនិយាយដែរ ធា !! បងស្រលាញ់អូនណាស់ ។ ទោះជាអូនមិនដែលមានស្នេហាបែបនេះ ហើយក៍មិនធ្លាប់ស្រលាញ់បងក៍ដោយ បងសុំអោយអូនកុំរើងអើងបងអី នេះជាលើកទី1ហើយសំរាប់បងដែលស្រលាញ់មនុស្សប្រុសដូចគ្នាបងក៍មិនយល់ចិត្តខ្លួនអែងដែរ តាំងពីបានជួបអូនដំបូង ក្នុងចិត្តនៅតែឃើញមុខអូន ស្នាមញញឹមរបស់អូន បានបាញ់ទំលុះបេះដូងបង អោយនឹកដល់អូនគ្រប់ពេល ព្រមធ្វើជាសង្សាររបស់បងទៅណា បងសន្យាមិនក្បត់ចិត្តអូននោះទេ បងគិតថា ជាតិនេះមានអូនម្នាក់បងគ្រប់គ្រាន់ហើយ 
ហិហិហិ ល្បងអែងរោគចិត្តកំរិតធ្ងន់ធ្ងរហើយ មនុស្សស្រី ពេញផែនដីមិនស្រលាញ់មកស្រលាញ់ ឈ្មោលដូចគ្នា សួរដូចឆោត ល្បងអែងប្រុងយកខ្ញុំទៅធ្វើម៉េច បើចាវគ្នានិង 😄
បងធ្លាប់ឃើញតារាប្រុសស្រុក ខ្មែរ សង្ហារៗមួយចំនួន ត្រូវពួកប្រុសៗជនជាតិបរទេស ទាក់ទងយកទៅ មានអីៗ និងគ្នាក្នុងសណ្ឋាគារ មើលទៅទំនងដែរតើ
ក្នុងនេះមានល្បងអែងដែរមែន ហាស😡 ស្មោកគ្រោកណាស់ មនុស្សយើងអោយតែមានលុយចង់បានអីក៍បានដែរ 😡
អុញ ទៅជាចឹងទៅ សុខៗមិចក៍អូនអែងយ្យៃសំឡុតៗ មើលទៅដូចជាកំពុងខឹងបង មានរឿងអីចេះ
ភ្លាមនោះខ្ញុំភ្ញាក់ខ្លួនព្រើត ខ្មាស់គេណាស់លោកអើយ ចេញចារិកស្សីុនមកបាត់ ខ្លាចល្បងពន្លឺសង្ស័យខ្ញុំធ្វើជាយ្យៃបន្លប់
តារាស្រុកខ្មែរ តាចឹង មិនថាស្រីថាប្រុសទេ ព្រោះតែចង់ល្បី ចង់បានលុយឡានសុខចិត្តចំណាយខ្លួនប្រាណអោយតាតា យៃយៃ ដើម្បីសំរេចបំណងខ្លួនអែង ខ្លះអោយប្រុសដូចគ្នាទៀត
សម័យនេះវាចឹងហើយអូន មានលុយមានអ្វីៗទាំងអស់
ញ៉ុមសួរល្បងអែងមួយ រូបរាងល្បងអែងប៉ុណ្ណឹងដែរ មានគេទាក់ទងយកទៅធ្វើចឹងៗអត់
មានមិនខ្វះនោះទេ !!! មានទាំងខ្មែរ ទាំងបរទេស មានទាំងស្រីទាំងប្រុស ខ្លះអនិកជន ខ្លះធ្វើការរដ្ឋ
បើចឹងរាងកាយល្បងអែង មិនស្អាតស្អំនោះទេ ខ្ញុំមិនយកខ្លួនខ្ញុំទៅប្រឡាស់ប្រឡូសជាមួយល្បងឡើយ អនាគតខ្ញុំវែងឆ្ងាយណាស់ សូមល្បងទៅរកអ្នកថ្មីចោះ
អីយ៉ា ! បងមានសង្ឃឹមហើយពេលនេះ អូនអែងកំពុងតែចាប់អារម្មណ៍លើបងមែន បានសួរតែរឿងផ្ទាល់ខ្លួនបងចឹង ពេលបងឆ្លើយ រួច អូនអែងដូចជាមានអារម្មណ៍ប្រចណ្ឌ ប្រាកដជាអូនអែងកំពុងគិតអីលើបងដែរហើយ ឆ្លើយភ្លាមអូនអែងស្រលាញ់បងហី 😄😊😉?
ខ្ញុំគ្រាន់តែចូលចិត្តល្បង តែពេលដឹងរឿងរ៉ាវបែបនេះ ខ្ញុំខ្លាចរអាខ្លាំងណាស់
សុ ធា !! នេះអូនអែងគិតថាលុយទិញក្បាលបងបានមែន បងយ្យៃមិនទាន់អស់ឯណា មានគេស្រលាញ់បង ហើយទាក់ទងអោយទៅគេងជាមួយគេមែន រឿងនេះបងមិនប្រកែកទេ តែម៉េចក៍អូនមិនសួរថា បងយល់ព្រមជាមួយពួកគេរឺអត់ បងស្បថអោយអូនបាន ក្រៅពីអង្គុយកំដផឹកស្រា ចូលក្លឹប បងមិនដែលមានអីអីៗជាមួយពួកគេទេ បងក៍មិនលាក់បាំងនិងអូនដែរ បងធ្លាប់រួមភេទ ជាមួយសង្សារបង កាលរៀនជាមួយគ្នានៅមហាវិទ្យាល័យ តែឥលូវ ពួកយើងបែកផ្លូវគ្នាហើយ នាងរៀបការមានកូនរួចទៅហើយ បងធានាថាខ្លួនបងស្អាតស្អំគ្មានមេរោគអីនោះទេ អូនជាពេទ្យស្រាប់ អាចយកឈាមបងទៅពិនិត្យមើលបាន ។ ជឿបងទៅណា សុធា បងពិតជាស្រលាញ់អូនណាស់ បន្ទាប់ពីថ្ងៃស្អែកទៅ មិនដឹងថាយើងអាចមានឱកាសជួបគ្នាពេលណាទៀតនោះទេ យល់ព្រមធ្វើសង្សារបងទៅណា 😔
បើខ្ញុំយល់ព្រម ល្បងអែងធ្វើយ៉ាងម៉េចចំពោះខ្ញុំ
ធ្វើដូចគេដូចអែងទៅ តែបងអត់ធ្លាប់ជាមួយមនុស្សប្រុសផង
សង្ស័យតែអាយុខ្លីដោយសាររន្ទះបាញ់ទេ ហិហិហិ
វាមិនដែលទេស បើចឹងសណ្ឋាគារដែលបងធ្វើការ ម្ល៉ះបាញ់រាល់ងៃ៉ហើយ
ហមមម ! ការពិតទៅខ្ញុំក៍ចាប់អារម្មណ៍បងអែងដែរ 
អូ !!! ប្រសើរណាស់ចឹង ពួកយើងធ្វើជាសង្សានិងគ្នាទៅ ល្អទេ បងសន្យាថាមិននាំទុក្ខដល់អូននោះទេ
ចឹងក៍បាន តែចាប់ពីស្អែកទៅ បងទៅនៅភ្នំពេញ ចំណែកអូននៅទីនេះ ពួកយើងម៉េចនិងបានជួបគ្នា ?
ពុទ្ធោ អូន !!!! ថ្វីបើពួកយើងនៅឆ្ងាយពីគ្នា មិនមែនបញ្ជាក់ថាយើងបែករហូតឯណា ពេលអូនអែងទំនេរទៅលេងកន្លែងបង ហើយបើបងទំនេរបងមកលេងអូនវិញទៅ បើរវល់ទាំងនាក់យើងខលមើលមុខគ្នា រាល់ថ្ងៃទៅ ធ្វើម៉េចបើយើងជំនាញខុសគ្នាចឹង ឈប់គិតរឿងនេះសិនទៅ មកធ្វើរឿងដែលគួរធ្វើវិញ 😘 .................សូមរង់ចាំតាមដានភាគបញ្ចប់ ។

No comments:

Post a Comment