Breaking

Saturday, June 9, 2018

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ (ភាគ2)

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ 
(ភាគ2 )
និពន្ធដោយ មនុស្សថ្មី

បន្ទាប់ពីត្រលប់មកកន្លែងធ្វើការវិញ ខ្ញុំមិនដែលបានទៅលេងភ្នំពេញទៀតនោះទេ អារម្មណ៍ខ្ញុំចាប់ផ្តើមវិលវល់ ចង់តែទៅឆ្លងដស្វាយជ្រុំ តែពេលគិតចុះគិតឡើង ស្រាប់តែមានសំនួរជាច្រើន ផុសក្នុងខួរក្បាលខ្ញុំ " តើខ្ញុំត្រូវទៅឆ្លងដនោះធ្វើអី តើមានសង្ឃឹមថាបានជួបគាត់នៅទីនោះទេ ចុះបើបានជួបគាត់តើវាបានប្រយោជន៍អី បើបានជួបមែនក៍មិនលើសពី15នាទីផងត្រូវបែកគ្នាទៀតហើយ ចុះបើទៅមិនបានជួបគាត់នៅទីនោះទេ តើត្រូវជិះម៉ូតូមកវិញទទេៗមែន? " គិតចុះគិតឡើងកាន់តែឈឺក្បាល ខ្ញុំក៍សំរេចចិត្តថាឈប់គិតផ្តេសផ្តាស់ទៀត អត់ប្រយោជន៍នោះទេ ។ អស់រយះពេលជាង1ខែ ភាពអច្ឆរិយ:ក៍បានកើតឡើងទៀត នៅថ្ងៃអង្គារទី ខែមិនា ឆ្នាំ2016 ខ្ញុំបានសុំមេទៅការបងប្អូននៅខេត្តកំពង់ឆ្នាំង ហើយប្រាប់គាត់ថាត្រូវដេក1យប់ ។ លុះដល់ថ្ងៃពុធម៉ោង 5ល្ងាចទើបខ្ញុំត្រលប់មកកន្លែងធ្វើការវិញ ដោយសារអស់កំលាំងធ្វើដំណើរផ្លូវឆ្ងាយពេក គ្រាន់តែងូតទឹករួចភ្លាម ខ្ញុំដេកលក់ភ្លឹងនៅបន្ទប់យាមរបស់ខ្ញុំ ។ យប់ជ្រៅបន្តិច កំពុងតែដេកលក់ស្រួលផង ស្រាប់តែលឺសំលេងគោះទ្វា ខ្ញុំងើបទាំងមមើរ បើកភ្នែកមិនចង់រួចនោះទេ បើកទ្វាភ្លាម ស្វាងចេស 😳 គឺ បងប្រុសដែលខ្ញុំចង់ជួបនោះនៅឈមុខបន្ទប់យាមរបស់ខ្ញុំ ឃើញខ្ញុំបើកទ្វាភ្លាមគាត់ញញឹមភាយហើយនិយាយ
លោកគ្រូពេទ្យ ម៉ាក់ខ្ញុំថា ឈឺកន្លែងវះ ជួយទៅមើលអោយតិច
បាទ បាទ !! តោះនៅបន្ទប់ទីម៉ាន ?
បន្ទប់ទី 5ខ្ញុំដើរតាមគាត់យ៉ាងលឿន ក្រោយពីសាកសួររួច ខ្ញុំដឹងថាគាត់វះកាត់ គីសដៃស្បូន កាលពីព្រឹក តែដោយសារខ្ញុំទើបមកពីកំពង់ឆ្នាំងទើបមិនបានដឹង ក្រោយដឹងមូលហេតុហើយ ខ្ញុំទៅបូម ថ្នាំ Diclofenac ( ថ្នាំបំបាត់ការឈឺចាប់) ចាក់អោយគាត់1ម្ជុល និងថ្នាំcimetidine( ថ្នាំក្រពះ )1អំពូលផងដែរ រួចនៅនិយាយលេងជាមួយគាត់ រង់ចាំថ្នាំបញ្ចេញអានុភាព ពេលនោះហើយដែលខ្ញុំបានដឹងរឿងរ៉ាវខ្លះៗទាក់ទងទៅនិង បងប្រុសម្នាក់នោះ ពួកយើងនិយាយគ្នាលេងពីនេះពីនោះ បងប្រុសនោះជាអ្នកផ្តើមមុន
គ្រូពេទ្យ ម៉ាក់ខ្ញុំគាត់ចេះតែត្អូញថាឈឺកន្លែងរបួសចឹងអានិងម៉េចវិញ ?
អ !! អត់អីទែបង កុំភ័យអី អាការះបែបនេះវាតែងតែកើតឡើងលើគ្រប់អ្នកជំងឺទាំងអស់ បន្ទាប់ពីថ្នាំស្ពឹកអស់ប្រសិទ្ធភាពទៅ វានិងធ្វើអោយ អ្នកជំងឺមានការឈឺចាប់នៅកន្លែងវះ គ្រាន់តែអ្នកខ្លះ ឈឺតិចៗ ខ្លះឈឺរាងខ្លាំងតែប៉ុន្នោះ តែវានិងបាត់ទៅវិញ នៅថ្ងៃ ទីរឺទីបន្ទាប់ពីវះកាត់រួច
មានទៀតលោកគ្រូ គាត់ត្អូញថា ក្តៅពោះ ស្ងួតក ស្រេកតែទឹក តែពេទ្យហាមមិនអោយហូបសោះ ចាំដើរខ្យល់សិនម៉េចចឹង តើប៉ះពាល់ដល់សុខភាពគាត់អត់ ?
រឿងនិងវាបែបនេះទេ ពេលវះកាត់ ធ្វើអោយគាត់បាត់បង់ឈាមច្រើន ដូចនេះបន្ទប់ពីអស់ជាតិថ្នាំស្ពឹក គាត់និងមានអារម្មណ៍ថាស្ងួតមាត់ចឹងហើយ តែមិនបាច់ភ័យទេ ព្រោះយើងបើកបង្ហូរសេរ៉ូមអោយគាត់រហូតដល់គាត់អាចពិសារអាហារបាន ចំពោះរឿងក្តៅពោះវិញ មកពីក្នុងពោះគាត់មិនមានអាហារ មុនវះកាត់2-3ម៉ោងគេហាមមិនអោយហូបអីនោះទេ ព្រោះកន្លែងគ្លិនិកខ្ញុំនេះ មុនវះគេ ចាក់ថ្នាំស្ពឹកតែកន្លែងដែលត្រូវវះប៉ុន្នោះមិនបានចាក់អោយសន្លប់នោះទេ ដូចនេះបើមានអាហារសល់ច្រើនក្នុងក្រពះពោះវៀន វានិងធ្វើអោយស្ទះ មានផលវិបាកច្រើនណាស់ ដូចនេះហើយគេហាមមិនអោយហូបអីនោះទេ ទាល់តែដើរខ្យល់សិន ( ផោម )
បើចឹងខ្ញុំអស់ចិត្តហើយ យ្យៃចឹងគ្រូពេទ្យអែងធ្វើការនៅនិងហី ?
បាទ ខ្ញុំបុគ្គលិកនៅទីនេះ 😊 ហ្អើយ !!! ពិបាកស្តាប់ណាស់ ហៅខ្ញុំថា សុធា ៗ ទៅ
ហមមចឹងក៍បាន សុធា អាយុម៉ានហើយ ធ្វើការយូនៅ ហើយស្រុកកំណើតនៅណាវិញ ?
ខ្ញុំអាយុជិត30 ហើយ ទើបតែចូលបានជិត1ឆ្នាំ ស្រុកកំណើតខ្ញុំនៅស្រុកពារាំង ខេត្តព្រៃវែង ចុះល្បងឈ្មោះអី ?
ខ្ញុំ ឈ្មោះ ពន្លឺ អាយុ 30ជាងហើយ ផ្ទះខ្ញុំនៅល្វាអែមយើងនិង ចឹងប៉ុណ្ណឹងសិនចោះនេះយប់ជ្រៅហើយកុំអោយរំខានសុធាពេក ចាំមានការអី ចាំហៅទៀត
បាទ ចឹងខ្ញុំទៅគេងសិនហើយ បើគាត់ធ្វើទុក្ខអីគោះទ្វាហៅខ្ញុំបាន
បាទ អរគុណសុធា 😊
>>>> 
ទៅដល់បន្ទប់វិញ ខ្ញុំគេងមិនលក់ទាល់តែសោះ ដេកប្រែខ្លួនចុះឡើង ពេលខ្លះ សើចម្នាក់អែង ខិខិខិ ទាល់តែសមាធិរាប់លេខនៅក្នុងចិត្តទើបគេងលក់ ។ មិនបានប៉ុន្មានម៉ោងផង ភ្លឺបាត់ ខ្ញុំប្រញ៉ប់ងូតទឹក ដុសធ្មេញ ស្លៀកពាក់រួចដើរយកសញ្ញាជីវិតអ្នកជំងឺ ( សញ្ញាជីវិតមាន: សម្ពាធឈាម ជីពចរ កំដៅ ចង្វាក់ដង្ហើម ..) ខ្ញុំចូលបន្ទប់ទី5មុនគេ គ្រាន់តែចូលដល់ក្នុងភ្លាម ខ្ញុំដើរសំដៅទៅ អ៊ុំស្រីម៉ាក់ បងពន្លឺមុនគេ មិនបាច់ឆ្ងល់ទេ គាត់ទើបនិងវះកាត់ត្រូវតាមដានគាត់អោយដិតដល់ចឹងហើយ 😜😜😜 ខ្ញុំយកសញ្ញាជីវិតគាត់រួចរាល់ហើយ ឆ្លៀតនៅជជែកសួរនាំពីអាការះរបស់គាត់បន្តិច ឃើញថាគាត់លែងឈឺចាប់ខ្លាំង ទៀតហើយ ព្រោះពេលដែលខ្ញុំសួរនាំគាត់ឆ្លើយតប ទាំងទឹកមុខស្រស់ស្រាយ ជាមួយនិងស្នាមញញឹម ទាំងអ្នកជំងឺនិងអ្នកកំដរ ព្រឹកនោះខ្ញុំធ្វើការនៅកន្លែងទូថ្នាំ រៀបថ្នាំបណ្តើរញញឹមបណ្តើរ ធ្វើអោយអ្នកធ្វើការជាមួយគ្នា គេឆ្ងល់ហើយចំអន់ខ្ញុំថា ត្រូវឆ្នោតមែន បងធាកំពុងតែអារម្មណ៍ល្អ សុខៗ ស្រាប់តែ ប្រែទឹកមុខភ្លាមនៅពេលដែលលឺ បុគ្គលិកធ្វើការជាមួយគ្នាគេជជែកគ្នា មានឆ្មបម្នាក់គេដើរមកពីក្រោយមកដល់ភ្លាមគេជជែកគ្នាលឺដល់ខ្ញុំ " ហេ !!! អ្នកកំដរ អ៊ុំស្រីនៅបន្ទប់លេខសង្ហារដូចតារាវើយ ព្រឹកមិញអែងដើរកាត់មុខបន្ទប់ ងាកទៅឃើញកំពុងដោះអាវស្លៀកតែកន្សែង ខ្លួនទទេរស្នល សាច់ដុំដូចកីឡាប្រដាល់ ឃើញភ្លាមចង់ទន់ជង្គង់ដើរគ្មានរួចទេ ម៉ែអាស្អាតហើយ សាច់សអាលោងជាងអែងស្រីទៀត បើយៃពីដើមទ្រូងវិញ សុទតែរោមហើយដោះធំជាងក្រមុំខ្លះទៀត ចាំមើលបើមិនទាន់មានប្រពន្ធទេអែងញ៉ែ អាបុិនិងអោយបានម៉ង " ហើយលឺ អ្នកផ្សេងទៀតបន្ទរ " ស្អីគេដល់ថ្នាក់និងផង ស្អាតជាងបុគ្គិកយើងទៀតមែន ? " ឆ្មបនោះ ក៍បញ្ជាក់ម្តងទៀត " អើ អែងយ្យៃមែន បើមិនជឿទៅមើលទៅ " កំពុងតែ ស្តាប់ពួកគេនិយាយគ្នាស្រាប់តែលឺ សំលេងហៅខ្ញុំ " សុធា ម៉ាក់ខ្ញុំគាត់អស់សេរ៉ូមហើយ ជួយទៅដូរអោយបន្តិចមក " ខ្ញុំស្គាល់ច្បាស់ថាសំលេងបងពន្លឺ មិនទាន់ទាំងបានឆ្លើយតបអីផងស្រាប់តែ ឆ្មបម្នាក់និយាយកាត់ " អត់អីហេ បងធា បងអែងនៅរៀបថ្នាំនិងហើយ ចាំញ៉ុមទៅដូរអោយ ប្រុសស្អាតអញ្ចឹងស្ម័គ្របំរើ24ម៉ោង ហិហិហិ " និយាយរួចនាងដើរទៅក្រោយបាត់ទៅ ខ្ញុំក៍មិនហ៊ានដណ្តើមដែរ ខ្លាចគេសង្ស័យ ។ លុះ ហូបបាយថ្ងៃត្រង់ហើយ ខ្ញុំងូតទឹក ផ្លាស់ខោអាវ ពេទ្យចេញ ស្លៀកខោត្រឹមជង្គង់ ពាក់អាវយឺតវាលក្លៀក ឡើងទៅអាគារជាន់ទីដែលជាកន្លែងដាំបន្លែ ហើយអង្គុយសញ្ជឹងភាំងៗ អាការនេះសូម្បីតែខ្ញុំក៍មិនយល់ពីខ្លួនអែងដែរ ខ្យល់ត្រជាក់ៗ បក់មករំភើយល្ហើយត្រសៀក កំពុងតែអន្លុងអន្លោច ស្រាប់តែមានសំលេងមកពីក្រោយខ្នងខ្ញុំ
កំពុងធ្វើអីនិង លោកគ្រូពេទ្យកំលោះ 😄?ខ្ញុំភ្ញាក់ព្រើត ងាកមកឃើញល្បង ពន្លឺ ញញឹមភាយដើរមករកខ្ញុំ
អត់អីផងល្បង ខ្ញុំកំពុងអង្គុយលេងតាស កន្លែងនេះខ្ញុំចូលចិត្តណាស់ ពេលទំនេរពីការងារ រឺមានរឿងមិនសប្បាយចិត្តខ្ញុំមកអង្គុយទីនេះ ចុះល្បងទៅណាវិញ ?
បងអផ្សុកពេកចង់ដើរលេង តែមិនដឹងទៅណា ក៍ឡើងមកលើនេះទៅ បន្លែទាំងនេះនរណាជាអ្នកដាំអូន ?
គឺទាំងអស់គ្នានិង ទាំងបុគ្គលិកពេទ្យ ទាំងអ្នកអនាម័យ សូម្បីតែមេ ធំរបស់ខ្ញុំក៍គាត់មកជួយដាំដែរ រងណាដែរអស់បន្លែ ពេលទំនេតល្ងាចៗ មេខ្ញុំតែងនាំមកដាំជាថ្មីវិញហើយ គឺមិនទុកដីអោយទំនេរនោះទេ
បើចឹងមេអូនអែង គាត់រិះហើយមើលទៅ ?
អត់ទេល្បង តែគាត់គិតពីសុខភាពណាស់ ចំពោះ ស្ពៃ ននោង ត្រកួន ម្ទេស ជី ផ្ទី ស្លឹកបាស ស្លឹកគ្រៃ ប៉េងប៉ោះ ពួកយើងដាំមិនប្រើជីគីមីទេ មេខ្ញុំគាត់អោយម៉ូយយកអាចម៍មាន់អាចម៍ទាទាំងការ៉ុង មកអោយដល់គ្លីនិកនេះ យើងដាំខ្លួនអែងហូបខ្លួនអែងមិនលក់ ហើយក៍មិនសូវទិញដែរ ចំពោះត្រីសាច់ក៍ចឹងដែរ បើសាច់ជ្រូកសុទតែមានម៉ូយ យកមកអោយដល់ផ្ទះ គាត់មិនមែនទិញពីផ្សារទេ ចំពោះត្រីក៍ដូចគ្នាទាល់តែត្រីចាប់ក្នុងបឹង រឺបូមបៀទើបគាត់ទិញ គាត់ចំណាំណាស់ ត្រីចិញ្ចឹមអោយចំណីគាត់ដឹងទាំងអស់មិនអាចកុហកគាត់បានទេ រិតតែលើសនិងទៅទៀតនោះ ត្រីសាច់ទាំងអស់មុននិងយកមកធ្វើម្ហូបសុទតែក្លាសេក្នុងទូទឹកកកចោលរាប់ថ្ងៃ ។
ចឹងគាត់ញុាំ ជាមួយបុគ្គលិកដែរមែន ?
បាយ ម្ហូប គឺដាំស្លរក្នុងឆ្នាំងតែមួយ គ្រាន់តែហូបតុផ្សេងគ្នាប៉ុន្នោះ គាត់ប្តីប្រពន្ធ និងដុកទែរម្នាក់ទៀតហូបតុជាមួយគ្នា ពួកខ្ញុំក្មេងៗ តុផ្សេងទៀត
ហើយ យ្យៃចឹងធាមានគ្រួសារនៅ 😄
ហិហិ អត់ទាន់ផង 
ចឹងមានសង្សារនៅ 😉
និងក៍អត់ដែរ 
ម៉េចចឹង រូបរាងសង្ហារយ៉ាងនេះនៅលីវទៀត 😄
គ្មានអ្នកណាស្រលាញ់ ផង ហិហិហិ
គ្មានអ្នកណាស្រលាញ់មធ្យមទេ ងំ ត្រង់មិនស្រលាញ់គេវិញហស មែនហេ ហិហិហិ
ហិហិហិ ថាចឹងក៍បានដែរ អត់ទាន់គិតដល់រឿងនិងផង ចុះល្បងវិញហស សួរតែខ្ញុំយ៉ាងច្រើន លូវញ៉ុមសុំសួរបងអែងវិញមើល បងធ្វើការអីគេ ហើយមាន ហានីនៅ ??? 
បងអ្នកអនាម័យនៅ សណ្ឋាគារSOFITEL បងមិនទាន់មានប្រពន្ធទេ តែមានកូន4ហើយ 😄
លេងសើចច្រើនណាស់ អ្នកអនាម័យណាសង្ហារយ៉ាងនិង ហើយអត់មានប្រពន្ធតែមានកូន បងអែងនៅមួយគ្នាអត់ការមែន😠
ហាហាហាហា គ្រាន់តែដឹងថាការងារមិនមានមុខមាត់ដូចគ្រូពេទ្យទៅបានហើយ😆
បើមិនចង់ប្រាប់ក៍បានដែរ ចឹងប៉ុណ្ណឹងហើយ ខ្ញុំទៅធ្វើការវិញហើយ😠
ឈប់ ឈប់ ចេះខឹងទៀត បងគ្រាន់តែចង់បង្កើនភាពស្និទ្ធស្នាលតិចក៍មិនបាន តាមពិតបងជាGuide នៅសណ្ឋាគារSOFITEL បងមិនទាន់មានមនុស្សពិសេសអីទេ តែប្រហែលជិតនិងមានហើយ ហិហិ😄 រឿងកូនអីនោះ គឺ បងមានកូនដៃនិងកូនជើងសរុបទៅ2គូល្មម 😄 ម៉េចឈប់ខឹងនៅ ?
ហាាហាហា ខ្លាចញ៉ុមខឹងដែរហី អ្នកបកប្រែចឹងប្រហែលចេះភាសារច្រើនហើយមើលទៅ បើខ្ញុំមានការទាក់ទងនិងភាសារតើខ្ញុំអាចពឹងពាក់បានអត់ 😉
- Ok Ok 
ពឹងក៍បាន ពាក់ក៍បានដែរ ស្វាគមន៍24ម៉ោង លែកលែងតែពេលស្រវឹង បើកភ្នែកមិនរួចតែប៉ុន្នោះ ប្រាប់អោយហើយបងចេះ ចិន ថៃ កូរ៉េ អង់គ្លេស និងខ្មែរយើង ចឹងម៉ោះអោយបងសុំលេខទូរសព្ទមួយ គ្រាន់តេហៅ ពេលអស់សេរ៉ូម
ណេះ 09370xxxx
- wow ! 
លេខឡូយទៀត ចាំមើលលេខបងណា ចុចទៅហើយ... 
សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment