Breaking

Saturday, June 9, 2018

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ (ភាគ1)

រឿង ស្វាយជ្រុំកំណើតស្នែហ៍ខ្ញុំ 
(ភាគ1)
និពន្ធដោយ មនុស្សថ្មី

កាលពីថ្ងៃព្រហស្បតិ៍ ទីខែសីហា ឆ្នាំ2015 ខ្ញុំមានធុរះឡើងទៅភ្នំពេញ ។ តាមទំលាប់របស់ខ្ញុំ ចូលចិត្តជិះកាត់តាមផ្លូវរោងចក្រ7NG ឡើងតំរង់ទៅព្រែកហ្លួង ។ ទៅដល់កំពង់ដ ស្វាយជ្រុំ ម៉ោង3:26នាទីរសៀលទៅហើយ មើលទៅពពកខ្មៅ ងងឹត ជាសញ្ញាបញ្ជាក់ថាជិតភ្លៀងហើយ បន្ទាប់ពីអោយលុយថ្លៃសំបុត្រ សាឡាងរួច ខ្ញុំប្រញ៉ាប់ ជិះចុះទៅលើសាឡាង ស្របពេលដែល ក្នុងសាឡាង មានឡានម៉ូតូ ឡើងចង្អៀតណែន ព្រោះតែមិនចង់រង់ចាំ ខ្ញុំបានជិះតិចៗប្រច្រៀតចូលអោយបាន ពេលម៉ូតូខ្ញុំឡើងផុតទៅដល់លើសាឡាងហើយនោះ ខ្ញុំនៅតែជិះរុលៗទៅមុខព្រោះខ្លាចធ្លាក់ ស្រាប់តែ កង់មុខម៉ូតូរបស់ខ្ញុំ កិនជើង បុរសម្នាក់ ដែលកំពុងអង្គុយជ្រែងជើងសងខាងនៅលើម៉ូតូអាសង់012ប្រើបុ៊ិច ពណ៏ខៀវ បុរសម្នាក់នោះគាត់ស្លៀកខោខូប៊យជើងវែង ពណ៏ប្រផេះពាក់អាវធំ ពណ៏ខ្មៅ ពាក់ស្បែកជើងបា៉តា ពណ៏ស ពាក់មួកសុវត្ថិភាពពណ៏ខ្មៅ កញ្ចក់ពណ៏ស្លាបកំភេន អាយុប្រហែលខ្ទង់30 មានមាឌធំមាំ គាត់ជិះតែម្នាក់អែងប៉ុន្នោះ ខ្ញុំភ័យខ្លាំងណាស់ព្រោះកិនពីលើជើងគាត់ឡើងផុតកង់ម៉ូតូមុខ ភ្លាមនោះខ្ញុំលឺគាត់ស្រែកអូយ !!! ហើយងាកមករកខ្ញុំយ៉ាងលឿន ខ្ញុំដឹងថាខ្លួនអែងខុសក៍ប្រញ៉ាប់បើកកញ្ចក់មួក រួចនិយាយ " សុំទោសបង សុំទោស " ស្រាប់តែគាត់បើកកញ្ចក់មួកហើយញញឹមយ៉ាងស្រស់រួចនិយាយមកខ្ញុំវិញ " បាទ ! អត់អីទេស " ថ្វីបើមិនបានឃើញមុខគាត់ទាំងអស់ តែក៍អាចសំគាល់បាន ថាគាត់សង្ហារណាស់ រោមភ្នែកក្រាស់ ច្រមុះស្រួច ភ្នែកតឹង សាច់មុខសស្គុស ហើយទុកពុកមាត់ខ្លីៗ គាត់ញញឹមមើលខ្ញុំបន្តិចហើយបិតកញ្ចក់ ងាកមើលទៅខាងមុខវិញ ចំនែកខ្ញុំមិនទាន់ទំលាក់កញ្ចក់វិញនោះទេ ព្រោះវាហប់មុខពេក ណាមួយខ្ញុំចង់មើលទឹកទន្លេផង ។ ខ្ញុំចោលភ្នែកមើលឆ្វេងមើល ស្តាំ យ៉ាងឆ្ងាយ ពេលមើលទៅមុខវិញ ចៃដន្យឃើញ បុរសដែលខ្ញុំកិនជើងនោះកំពុងសារ៉េ កញ្ចក់មូ៉តូ មើលមកក្រោយ ខ្ញុំមើលទៅក្នុងកញ្ចក់នោះឃើញចំមុខរបស់គាត់ តែមិនដឹងថាគាត់កំពុងមើលមកក្រោយរឺ អត់នោះទេ ព្រោះមើលអត់ឃើញធ្លុះដល់មុខគាត់ផង ។ ខ្ញុំក៍មិនទាន់ចាប់អារម្មណ៍ដែរ នៅតែបន្តមើលនេះមើលនោះ ឆ្វេងស្តាំទៅមក បន្តិចក្រោយមកខ្ញុំមើលទៅមុខទៀត នៅតែឃើញមុខគាត់តាមកញ្ចក់ដដែរ ម្តងនេះខ្ញុំ សំលឹងហើយសើចភាយតំរង់ទៅកញ្ចក់ម៉ូតូគាត់ ស្រាប់តែគាត់ទាញកញ្ចក់ឡើងលើរួចញញឹមដាក់ខ្ញុំវិញ គាប់ជួនដល់ច្រាំងត្រើយម្ខាងល្មម គាត់ទំលាក់កញ្ចក់វិញហើយជិះឡើងទៅលើបាត់ទៅ ខ្ញុំ ក៍ជិះឡើងទៅតាមក្រោយដែរ តែជិះមិនទាន់គាត់ទេមិនដឹងគាត់ជិះបត់ទៅណាបាត់ឈឹង ខ្ញុំក៍បន្តដំណើរទៅស្ទឹងមានជ័យកន្លែងដែលខ្ញុំធ្លាប់ស្នាក់នៅកាលចូលរៀនពេទ្យ ។
>>>> 
អស់រយះពេលជាច្រើនខែ ដល់ថ្ងៃឆ្លងឆ្នាំ ពួកម៉ាកស្លាប់រស់ទាំង3នាក់របស់ខ្ញុំដែលរៀននៅចេនឡានជាមួយគ្នា វាបានធ្វើការនៅភ្នំពេញ ហើយវាតេ បបួលខ្ញុំអោយទៅលេងពួកវា ហើយឆ្លៀតផឹកសុីជួបជុំគ្នាម្តង ព្រោះពួកវាថានឹកខ្ញុំខ្លាំងណាស់ ខ្ញុំក៍មិនប្រកែកអីដែរខានជួបពួកវាច្រើនខែមកហើយ ។ នៅថ្ងៃព្រហស្បតិ៍ ទី31 ខែធ្នូ 2015 ខ្ញុំបានសុំមេ 1ថ្ងៃ ដើម្បីទៅភ្នំពេញ ដោយជិះតាមផ្លូវរោងចក្រ7NG ដដែរ ។ ខ្ញុំទៅដល់កំពង់ដ ស្វាយជ្រុំ នៅម៉ោង8:45នាទីព្រឹក ។ រៀបនិងជិះឡើងលើដ ហើយមានអារម្មណ៍ថា សំលេងម៉ូតូ ប្លែក ហើយរលាក់អុកៗ ខ្ញុំអោនមើលកង់ក្រោយ ព្រះ !!!! ធូរដល់ខ្នង ខ្ញុំបត់ក្រោយវិញ បណ្តើរមកមុខបន្តិចឃើញកន្លែងគេដាក់ថា ប៉ះអ៊ុតម៉ូតូ បើយើងមកពីត្រើយខាងលិចទន្លេ វានៅខាងស្តាំដៃ មិនឆ្ងាយប៉ុន្មានពីកំពង់ដនោះទេ ។ ក្រោយពេលប៉ះរួចរាល់ហើយ ខ្ញុំជិះចុះទៅលើសាឡាងម្តងទៀត ។ វាពិតជាគាប់ជួនខ្លាំងណាស់ គ្រាន់តែខ្ញុំឈប់ម៉ូតូ វាយជន្ទល់ភ្លាមស្រាប់តែមានម៉ូតូ មួយគ្រឿងមកឈប់ទន្ទឹមម៉ូតូខ្ញុំ ឃើញភ្លាមខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះវាជាអាសង់012 ដែលខ្ញុំបានកិនជើងកាលពីប៉ុន្មានខែមុន ខ្ញុំសំលឹងមើលទៅមុខម្ចាស់ម៉ូតូភ្លែត ច្បាស់ណាស់ គាត់ជាមនុស្សតែមួយពិតមែន តែគាត់ដូរខោអាវទាំងអស់ ម្តងនេះ គាត់ពាក់អាវស ដៃវែងមូលដៃ ខោខ្មៅជើងវែង ស្បែកជើងស៊ក ពាក់មួកដដែរ ។ ម៉ូតូនិងរាងរៅរបស់គាត់ធ្វើអោយខ្ញុំ ចាំមិនភ្លេចនោះទេ ខ្ញុំធ្វើជាទាញកញ្ចក់មួកឡើងលើ ហើយដៀងភ្នែកមើលមកខាងស្តាំដៃ ស្រាប់តែគាត់បើកកញ្ចក់មួកដែរ ហើយងាកមកសើចភាយដាក់ខ្ញុំ ម្តងនេះខ្ញុំច្បាស់100% ថាជាគាត់ ដោយសារតែខ្ញុំធ្វើចារិកប្រុសស្អាត ខ្ញុំងាកមុខចេញវិញ ហើយទាញទំលាក់កញ្ចក់វិញ ធ្វើធម្មតា តែការពិតលួចដៀងមើលគេដែរសោះ 😜😜😜 ។ ខ្ញុំដឹងថាគាត់កំពុងតាមមើលខ្ញុំដែរ តែមើលទៅគាត់សុភាពណាស់ មិននិយាយអីទាល់តែសោះ ពួកយើងបានត្រឹមលួចមើលគ្នាទៅវិញទៅមក រហូតដល់ច្រាំង ខ្ញុំជិះឡើងលើមុនគាត់ ដោយសារថ្ងៃនោះសំបូរអ្នកឆ្លងដពេក ធ្វើអោយពួកយើងពិបាករកមើលគ្នាណាស់ ហើយក៍បាត់ស្រមោលរាងខ្លួនទៅ ។ ខ្ញុំទៅដល់បន្ទប់ជួលពួកម៉ាកខ្ញុំ នៅទឹកថ្លា ហើយសំរាកនៅទីនោះរហូតដល់ម៉ោងរសៀលទើប ទើបណាត់គ្នាបន្ថែមទៀត អោយជួយឌុបរបស់របរយកទៅអាំងសាច់នៅកោះពេជ្រ មានដូចជាគ្រឿងសមុទ្រឆៅ បន្លែ សាច់គោ គ្រឿងក្លែមផ្សេងទៀតនិង ស្រា ។ ទំរាំជួបជុំគ្នា ម៉ោង 6:46នាទី កាលពីនិយាយគ្នាថាទៅតែ 4-5នាក់ប៉ុន្នោះ តែគ្មានណា ម្នាក់ហៅបន្តិចៗ មានអាអ្នកធ្វើការជាមួយគ្នាផង ពួកម៉ាកថ្មីៗផង សរុប ទៅ 15នាក់ កន្ទេលអង្គុយមិនគ្រាន់ទៀត 😄 ថ្វីបើគ្មានកន្លែងអង្គុយមែនតែសប្បាយណាស់ ផឹកសុី ច្រៀងតាមspeaker ឡើងទ្រហឹង 😄។ កាលនោះនៅកោះពេជ្រគេប្រគុំតន្រ្តី Ganzberg មានលេងហ្គេមទៀតផង ខ្ញុំងើបទៅទិញពោតផ្ទុះយកមកហូបលេង តែឃើញគេកំពុងលេងហ្គេមលើឆាកក៍ ចេះតែច្រៀតគេច្រៀតអែង ចូលទៅឡើងកៀក ដោយភ្លេចខ្លួនអស់សំណើចពេក ដៃម្ខាងខ្ទប់មាត់ ដៃម្ខាងទៀត គក់អ្នកនៅឈខាងមុខឌូកៗចង់ធ្លាក់ថ្លើម ខ្ញុំភ្លេចគិតស្មានថាពួកម៉ាកខ្ញុំ មានអី ត្រូវខ្ញុំគក់2ដៃកណ្តាលខ្នង ស្រាប់តែគេងាកមក មែនពួកម៉ាកខ្ញុំផង គឺបងម្នាក់ដែលជួបគ្នាលើសាឡាងនុងទៀត គាត់ងាកមកប្រហែលជាស្គាល់ខ្ញុំហើយ គាត់សើចទាំង បង្ខំចិត្ត ចំនែកខ្ញុំវិញគ្រាន់តែគាត់ងាកមកភ្លាម ចង់លោះព្រលឹង មានអី លូនៗដាក់មេប្រូចបាត់ គ្មានសុំទោសអីទេស ខ្ញុំប្តូរទីតាំង នៅមិនឆ្ងាយពីគាត់ប៉ុន្មាននោះទេ ពេលនោះខ្ញុំឃើញគាត់ព្យាយាមរកមើលខ្ញុំដែរ តែធម្មតាមនុស្សមានខ្លួន ពួនរកតែកន្លែងងឹតៗ ចាំលួចមើលគាត់ វិញ គាត់មើលឆ្វេងមើលស្តាំ2-3ដង មិនឃើញ បែរមុខទៅមើលគេលេងលើឆាកវិញ ចំណែកខ្ញុំលួចខិតទៅជិតគាត់បន្តិចម្តងៗ រហូតដល់គំលាតមួយ ដែលខ្ញុំអាចមើលមុខគាត់យ៉ាងច្បាស់ពេលនោះខ្ញុំដឹងថា គាត់សង្ហារខ្លាំងណាស់ សក់គាត់ខ្លីបះច្រាង សមនិងមុខគាត់ឡើងពេញ ពាក់អាវយឺតដៃខ្លីពណ៏ស ខ្ញុំលួចមើលគាត់មិនអស់ចិត្តសោះ កំពុងតែសុីអារម្មណ៍ ស្រាប់តែញ័រខោប៉ាវ លើកទូរសព្ទមើល ជាលេខពួកម៉ាកខ្ញុំ ហៅទៅផឹកទៀតព្រោះបាត់យូពេក ខ្ញុំក៍បង្ខំចិត្តទៅកន្លែងផឹកវិញ បន្តិចក្រោយមកខ្ញុំទៅកន្លែងនោះទៀត ដើម្បីបានមើលមុខគាត់ តែទៅដល់ បាត់ស្រមោលគាត់ ឈឹង ខ្ញុំក៍ត្រលប់មកកន្លែងកន្ទេលវិញហើយបន្តផឹកសុីរហូត គេប្រកាសអោយរាប់ថយក្រោយទាំងអស់គ្នា ដើម្បីឆ្លងឆ្នាំ ។ លុះដល់ម៉ោងហើយពួកយើងឈមើលនិងថតកាំជ្រួច ហើយ ស្រែកហ៊ោឡើងទ្រហឹង ។ បន្ទាប់ពី Countdown ចប់រួចរាល់ពួកយើងប្រម៉ូលរបស់របរត្រលប់មកបន្ទប់វិញ ស្ទះផ្លូវដល់ក ចេញពីកោះពេជ្រម៉ោង12:15នាទីព្រឹក មកដល់ទឹកថ្លា ម៉ោង3:35នាទី ។ ហួសចិត្តត្រង់អែងស្រវឹងឡើងទន់ខ្លួន បន់អោយតែដល់បន្ទប់ មកដល់ហើយពួកវាមិនអោយដេកស្រួលទៀត ដោយយកលេសថាខានជួបគ្នាយូហើយ ពួកវារួមដៃគ្នា ធើសុីអែងទៀត ធ្លាក់ភ្នែកហើយហែងធើម៉េចធើទៅ កុំអោយតែបែកធ្លាយចូលinternet ទៅបានហើយ ខ្ញុំមិនចង់ទេ តែកុំអោយថាយើង មនុស្សរមិលគុណ គេខំនាំដើរលេងបា៉វផឹកសុី ប៉ុណ្ណឹងហើយលះបង់អោយពួកវាមិនបានម្យ៉ាងដូចជាមិនសូវជាខាតបង់អីផង គ្រាន់តែអស់កំលាំងបន្តិចសោះ ព្រឹកឡើងបាយស្រូប1ចានដូចដើមវិញ 😄😊....
សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment