រឿង វាសនា
(ភាគ១១=ភាគបញ្ចប់)
និពន្ធដោយ . Rainy Son
#Khmer_Novel-69
កាលពីភាគមុនមិត្តអ្នកអានទាំងអស់គ្នាបានដឹងរួចហើយថា ក្រោយពីតារាបានដឹងថា ប្រាក់ដែលចំណាយលើការវះកាត់គឺវិសុទ្ធទទួលបានពីអ្នកស្រីវិជ្ជនី ដែលជាថ្នូរនឹងការរៀបការរវាងវិសុទ្ធ និង ដូរីកា។ ក្រោយពីបានដឹងរឿងនេះបានធ្វើអោយតារាសម្រេចចិត្តរត់ចាកចេញពីមន្ទីរពេទ្យទាំងភ្លៀងកំពុងធ្លាក់ ដោយអោបទៅជាមួយនូវវីយូឡុងដែលបាក់បែក។
ម៉ោងប្រមាណជា៦ល្ងាចទៅហើយ ព្រះភិរុណបានបង្អុលភ្លៀងមកយ៉ាងខ្លាំងនៅលើផែនពសុធា ប្រៀបបាននឹងការបញ្ចេញកំហឹងមកកាន់មនុស្សលោក ផ្លេកបន្ទរភ្លឺផ្លេកពេញផ្ទៃមេឃ។ តារារត់កាត់ទឹកភ្លៀងដោយឆ្លងកាត់ពីផ្លូវមួយទៅផ្លូវមួយទៀតដោយទឹកពោរពេញទៅដោយទុក្ខព្រួយ។ ទឹកភ្លៀងរាប់លានសែនដំណក់បានស្រក់ចុះមកដើម្បីលាងទឺកភ្នែកតារាដែលបានហូរចាកនេត្រាទាំងគូតែវាមិនអាចលាងរបួសបេះដូងដែលមុតយ៉ាងជ្រៅ ហើយក៏មិនអាចលុបលាងអនុស្សាវរីយ៍រាប់លានដែលតារា និង វិសុទ្ធបានសាងជាមួយគ្នាឡើយ ទោះបីជាមេឃបង្អុលភ្លៀងអោយលិចលង់ផែនដីនេះក៏ដោយក៏មិនអាចពន្លិច និង បំបែកបេះដូងរបស់ពួកគេដែលចងជាប់គ្នាយ៉ាងណែនដោយខ្សែនិស្ស័យបានឡើយ។ភ្លៀងនៅតែបន្តធ្លាក់ទឺកភ្នែកនៅតែបន្តហូរចុះ តើអ្នកណាអាចទប់ទឹកភ្នែកបាននៅពេលដែលបានដឹងថាមនុស្សដែលខ្លួនស្រឡាញ់រៀបការនៅថ្ងៃនេះ ដែលកាលពីម្សិលមិញនៅអោបជាប់នឹងដើមទ្រូង ក្លិនខ្លួននៅជាប់នឹងច្រមុះសោះនោះ?
សុំថ្លែងពីវិសុទ្ធវិញ ថ្ងៃនេះគឺជាថ្ងៃសិរីមង្គលមួយសម្រាប់រូបគេដែលត្រូវចូលរោងការ។ តើអ្នកណាខ្លះបានដឹងពីទឹកចិត្ត បេះដូង ថ្លើមប្រម៉ាត់របស់កូនកំលោះដែលជាតួឯកនៅថ្ងៃនេះ? អង្គុយក្នុងបន្ទប់តែម្នាក់ឯង វិសុទ្ធកំពុងតែអង្គុយគិត និង ព្រួយបារម្ភពីម្ចាស់ស្នេហ៍ដែលកំពុងនៅមន្ទីរពេទ្យ។ វិសុទ្ធពុំបានដឹងឡើយថាតារាបានរត់ចេញពីមន្ទីរពេទ្យឡើយ។ គេចាប់យកទូរស័ព្ទដែលទុកចោលទៅលើគ្រែ ហើយក៏បានបើកទូរស័ព្ទដើម្បីខលទៅមីងសយសួរនាំពីតារា។
- <ជំរាបសួរ លោកប្រុសតូចវិសុទ្ធ ពេលនេះគឺ…….>
- <អត់ទោស លោកប្រុសវិសុទ្ធពេលនេះអ្នកស្រីវិជ្ជនីអោយខ្ញុំមកតាមលោកប្រុស ព្រោះពេលនេះដល់ពេលដែលត្រូវចុះទៅទទួលស្វាគមន៍ភ្ញៀវកិត្តិយសហើយ។>
មីងសយមិនទាន់បាននិយាយប្រាប់វិសុទ្ធពីរឿងតារាផងក៏ត្រូវបានក្មេងបំរើក្នុងផ្ទះម្នាក់មកកាត់សម្តី ហើយពេលនោះវិសុទ្ធក៏ប្រញ៉ាប់បិទទូរស័ព្ទផងដែរ។ វិសុទ្ធដាក់ទូរស័ព្ទចោលនៅលើពូករួចក៏ដើរចេញទៅក្រៅដើម្បីទៅទទួលស្វាគមន៍ភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងពិធីមង្គលការរបស់គេ។ វិសុទ្ធចាកចេញទៅដោយមិនបានដឹងដំណឺងពីម្ចាស់ស្នេហ៍ ចេញទៅដោយសេចក្តីមិនពេញចិត្តគឺដោយការបង្ខំ និង គ្មានជម្រើស។ ដើរបណ្តើរក្នុងចិត្តវិសុទ្ធគិតបារម្ភពីតារាបណ្តើរ «ថ្ងៃនេះគឺថ្ងៃដែលបងត្រូវរៀបការ ក្បត់ប្រពន្ធជាទីស្រឡាញ់របស់បងដែលកំពុងតែសម្រាកនៅមន្ទីរពេទ្យ។ មិនដឹងថាពេលនេះអូនបារម្ភពីប្តីយ៉ាងណាទេ ព្រោះតែបងមិនបាននៅក្បែរអូនមួយថ្ងៃទៅហើយ? តើអូនពិបាកចិត្តយ៉ាងណានៅពេលដែលអូនបានដឹងរឿងនេះ? តើអូនបន្ទោស ឬ ខឹងបងទេ? អូនដឹងទេពេលនេះបងឈឺចាប់ខ្លាំងណាស់ ពេលនេះបងកំពុងតែធ្លាក់នៅក្នុងនរកទាំងរស់ហើយ។ បងនឹកអូនណាស់ ពេលនេះបងចង់រត់ចោលរោងការណាស់ តែបងអាណិតម៉ាក់ ព្រះជាម្ចាស់ពិតជាដាក់ទោសខ្ញុំមែន។ »
ស្នេហាស្មោះស្ម័គ្រ ព្រហ្មលិខិត សង្គម ប្រពៃណី និង ការយល់ដឹងមិនច្បាស់លាស់ពីស្នេហាបានធ្វើគូស្នេហ៍មួយគួនេះបានជួបនូវបញ្ហារាប់ពាន់បញ្ហាដែលដោះស្រាយមិនចេះចប់។ ម៉ោង៧ល្ងាចភ្ញៀវកិត្តិយសមានមុខមាត់ ដែលរួមមាន ម្ចាស់ភាគហ៊ុនទាំងអស់ ក្រុមអ្នកជំនួញ ឈ្មួញ និង ដៃគូពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់ នឹងបុគ្គលិក សាច់ញាតិខាងកូនកម្លោះ និង កូនក្រមុំជាច្រើនពាន់នាក់បានចូលរួមអបអរសាទរចំពោះគូស្វាមីភរិយាថ្មី។ ភ្ញៀវម្នាក់ៗសុទ្ធតែពោរពេញដោយស្នាមញញឺម និង សេចក្តីសប្បាយរីករាយ។ ចំណែកអ្នកស្រីវិជ្ជនីក៏ដូច្នេះដែរ តែគាត់នៅមានកូនចិត្តព្រួយបារម្ភបន្តិចបន្តួចដែរ។ គាត់បានចូលទៅជួបវិសុទ្ធនៅពេលដែលវិសុទ្ធដើរចេញមកក្រៅ។
- <ថ្ងៃនេះជាថ្ងៃពិសេសរបស់កូន ត្រូវធ្វើទឹកមុខអោយសប្បាយមិនត្រូវធ្វើអោយម៉ាក់អស់សង្ឃឹមទេ។ កម្មវិធីចាប់ផ្តើនៅពេលបន្តិចទៀតនេះហើយ កូនឆាប់ទៅជួបកូនដូរីកា ហើយនាំគ្នាទៅទទួលភ្ញៀវ ម៉ាក់ទៅមុនហើយ អូ! ម៉ាក់ភ្លេចកូនយប់នេះសង្ហាណាស់ តែកុំភ្លេចញញឺម។>
- <បាទ ម៉ាក់!>
អ្នកស្រ្តីវិជ្ជនីបានដើរចាកចេញទៅ ចំណែកវិសុទ្ធក៏បានបន្តដំណើរទៅកាន់បន្ទប់របស់ដូរីកាដើម្បីបណ្តើរជាងចូលរួមពិធី។ បើកទ្វារបន្ទប់ដើរចូលទៅ វិសុទ្ធបានឃើញដូរីកាកំពុងអង្គុយនៅមុខកញ្ចក់ដែលបានគ្រងដោយរ៉ូបកូនក្រមុំពណ៌សយ៉ាងស្រស់ស្អាត។
- <រីកា អូនរួចរាល់ហើយមែនទេ? ពិធីបានចាប់ផ្តើមហើយ។>
- <ចាស! រួចស្រេចអស់ហើយ។>
ដូរីកាងាកមករកវិសុទ្ធទាំងស្នាមញញឺម នាងបានងើបឈររួចក៏បានដើរមករកវិសុទ្ធ។ ភ្នែកដ៏មុតថ្លាដូចកញ្ចក់បានឆ្លុះចូលទៅកាន់ជម្រៅនៃបេះដូងរបស់វិសុទ្ធ។ ចំណែកវិសុទ្ធបានខិតខំលាក់អារម្មណ៍ និង បេះដូងរបស់គេពីដូរីកា។ ដូរីកាចាប់កាន់ដៃ ភ្នែកសម្លឹងទៅកាន់ភ្នែករបស់វិសុទ្ធ។
- <ពិបាកណាស់មែនទេ? ឈឺចាប់ណាស់មែនទេ? ខ្ញុំយល់ពីអារម្មណ៍របស់បងនៅពេលនេះច្បាស់ណាស់។ គេថាស្នេហាធ្វើអោយមនុស្សខ្វាក់ភ្នែក មែនហើយគេនិយាយត្រូវ ស្នេហាពិត ពិតជាមានឥទ្ធិពលខ្លាំងណាស់អាចអោយយើងធ្វើអ្វីគ្រប់យ៉ាងសម្រាប់មនុស្សដែលយើងស្រឡាញ់ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីនៅក្បែរមនុស្សដែលខ្លួនស្រឡាញ់។ ចុះហេតុអ្វីបានជាបងហ៊ានលះបង់គ្រប់យ៉ាងតែបែជាត្រូវឃ្លាតឆ្ងាយពីមនុស្សដែលខ្លួនស្រឡាញ់?>
- <រីកា តើអូនកំពុងតែនិយាយពីអ្វី? បងមិនយល់ទេ!>
- <តើបងអាចលាក់អារម្មណ៍មួយនេះអស់មួយជីវិតទេ? ចុះក្រោយពេលដែលបងរៀបការជាមួយខ្ញុំតើបងអាចផ្តល់សុភមង្គលអោយខ្ញុំបានទេ? បងមិនគិតទេថាបងហ្នឹងត្រូវធ្លាក់ចូលក្នុងនរកទាំងរស់នោះ? ចុះបងមានដែលបានយល់ពីអារម្មណ៍មនុស្សស្រីដែលរៀបការជាមួយបងទេ? តើគេមានអារម្មណ៍យ៉ាងណា? សម្រេចចិត្តនៅពេលនេះមិនទាន់ហួសពេលទេ ខ្ញុំគាំទ្រស្នេហាបង ហើយខ្ញុំពិតជាកោតស្ងប់ស្ងែងចំពោះស្នេហារបស់ពួកបងខ្លាំងណាស់ ខ្ញុំក៏ចង់អោយមានមនុស្សម្នាក់ស្រឡាញ់ខ្ញុំដូចបងស្រឡាញ់តារាដែរ។>
- <បាទ! អរគុណដែលបានយល់ពីបេះដូងរបស់បង តែពេលនេះគឺខ្ញុំមិនអាចថយក្រោយបានទេ សុំទោសផង។ តោះ ដល់ពេលចេញទៅហើយ ភ្ញៀវមកគ្រប់គ្នាហើយរង់ចាំតែពួកយើងទេ។>
វិសុទ្ធបាននិយាយបន្លប់ការនិយាយរបស់ដូរីកា ព្រោះគេមិនចង់អោយនាងនិយាយកាន់តែច្រើនឡើយ។ ដោយសារតែភាពស្មោះត្រង់ កតញ្ញូ កិត្តិយសគ្រួសារ និង ពាក្យសន្យាជាមួយអ្នកស្រីវិជ្ជនីបានធ្វើអោយវិសុទ្ធបដិសេធនិងគំនិតរបស់ដូរីកា។ វិសុទ្ធបានចាប់ដៃដូរីកាដើរចេញទៅក្រៅដើម្បីធ្វើការគោរពដល់ភ្ញៀវកិត្តិយសទាំងអស់។ ចំណែកដូរីកាដូចជាមានការខកចិត្តចំពោះទង្វើរបស់វិសុទ្ធ តែនាងនៅតែយល់ពីអារម្មណ៍របស់វិសុទ្ធដែរ។ នាងគ្រវីក្បាលតិចៗ ហើយក៏បណ្តោយខ្លួនទៅតាមការអូសទាញរបស់វិសុទ្ធ។ ភ្ញៀវកិត្តិយសរាប់ពាន់នាក់បានរងចាំអបអរអ្នកទាំងពីរ។ ដូរីកាបានដើរអោបដៃវិសុទ្ធដើរកាត់ហ្វូងមនុស្សរាប់ពាន់នាក់ដែលរង់ចាំអបអរសាទរ។ ភ្ញៀវទាំងអស់បានងើបឈរ ទះដៃអប់អរអបដោយស្នាមញញឺមចំពោះការមកដល់របស់គូស្វាមីភរិយាថ្មី។ បន្ទាប់ពីការគោរព និង អបអរសាទរពីសំណាក់ភ្ញៀវកិត្តិយសរួចមក វិសុទ្ធ និង ដូរីកា បានទៅដល់វេទិកាកិត្តិយសដើម្បីធ្វើការគោរព និង ថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយស។ កូនកម្លោះក្រមុំដូចជាមានទឹកមុខមិនសូវជាសប្បាយចិត្តឡើយតែពួកគេព្យាយាមញញឹមដើម្បីបន្លប់ទឹកមុខ។ បន្ទាប់ពីការថ្លែងអំណរគុណរួចមកសម្លេងវីយូឡុងបានបន្លឺឡើងយ៉ាងរំពង គ្រលួច ចេញពីខាងក្រោយខ្នងនៃភ្ញៀវកិត្តិយស។ ភ្ញៀវ និង អ្នកដែលមានវត្តមាននៅទីនោះទាំងអស់គ្នាបានក្រឡេកចោលភ្នែកទៅរកទីតាំងដែលបន្លឺសម្លេង។

ពួកគេទាំងអស់គ្នាបានមើលឃើញតន្រ្តីករដែលកំពុងតែកូដវីយូឡុងទាំងសម្លៀកបំពាក់អ្នកជំងឺ ខ្លួនប្រាណទទឹកជោក ក្បាលរុំទៅដោយបុងរុំរបួសដែលមានស្នាមហូរឈាមចេញមកតិចៗ រូបរាងកាយស្លេកស្លាំង បបូរមាត់ហាក់ដូចគ្មានឈាមមួយដំណក់ ដៃទាំងគូកូដវីយូឡុងដែលបែកបាក់ពោរពេញទៅដោយស្នាមប៉ះផ្សារភ្ជាប់ តែនៅតែអាចបញ្ចេញសម្លេងពិរោះ អន្លង់អន្លោច ស្ដាប់ហើយធ្វើអោយព្រឺសម្បុរស្រក់ទឹកភ្នែក ដែលអាចឆក់យកដូងព្រលឹងវិញ្ញាណអ្នកដែលបានស្តាប់នៅពេលនោះ។ ភ្ញៀវកិត្តិយស និង អ្នកដែលមានវត្តមាននៅទីនោះទាំងអស់ហាក់ដូចជាមានការភ្ញាក់ផ្អើលចំពោះវត្តមានតន្ត្រីករមួយរូបនេះ ក៏ព្រោះតែសភាពនៃរូបរាងកាយរបស់គេ។ ចំណែកវិសុទ្ធវិញគ្រាន់តែគេបានលឺសម្លេងវីយូឡុងដែលបានកូដនូវបទ The Power of Love បានធ្វើអោយគេដឹងបានយ៉ាងច្បាស់ពីម្ចាស់សម្លេងនោះគឺជាតារា។ សម្លេងវីយូឡុងរបស់តារាបានធ្វើអោយវិសុទ្ធរន្ធត់ និង រំជួលចិត្តយ៉ាងខ្លាំង ព្រោះគេមិនបាននឹកស្មានថាតារានិងបង្ហាញវត្តមាននៅពេលនេះឡើយ។ គ្រាន់តែសម្លេងវីយូឡុងចាប់ផ្តើមបន្លឺឡើង វិសុទ្ធស្ទើរតែគាំងបេះដូង សរសៃឈាមរត់បញ្ច្រាស់ទិស ភ្នែកបើកឆ្កឹងសម្លឹងទៅកាន់តារា ដួងនេត្រាបញ្ជាក់ប្រាប់ពីការឈឺចាប់ហួសប្រមាណដែលគ្មានអ្វីអាចមកវាស់ស្ទង់ ឬ គណនាបានឡើយ។ ចំណែកអ្នកស្រីវិជ្ជនីក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរគាត់បើកភ្នែកធំៗ បេះដូងលោតខុសចង្វាក់ អណ្តាតឡើងរឹងនិយាយមិនចេញ។ ក្នុងចិត្តកំពុងតែច្របូកច្របុល ចិត្តមួយព្រួយបារម្ភពីពិធីមង្គលការររបស់វិសុទ្ធ ហើយចិត្តមួយទៀតមានការអាណិត និង បារម្ភពីសភាពជំងឺរបស់តារា។ ទឹកភ្នែកបានហូរស្រក់ចុះមកលាយលំនឹងឈាមដែលហូរចេញពីស្នាមវះកាត់លើក្បាលរបស់តារា។ សម្លេងវីយូឡុងបានបកស្រាយនូវវិបត្តិស្នេហា ការឈឺចាប់ របួសបេះដូង អនុស្សារវីយ៍រាប់លានរបស់តារាទៅកាន់អ្នកដែលបានមានវត្តមាននៅពេលនោះ។ វាបានធ្វើអោយអ្នកដែលមានមនោសញ្ចេតនាជ្រាលជ្រៅស្រក់ទឹកភ្នែកផងដែលនៅពេលនោះ ហើយអ្នកខ្លះក៏បានយល់ពីអត្ថន័យនៃបទភ្លេងមួយបទនេះដែរ។ ក្រោយពីបទភ្លេងមួយបទដែលតារាបានកូដត្រូវបានបញ្ចប់ តារាបានទំលាក់វីយូឡុងចេញពីលើស្មា ភ្នែកទាំងគូសម្លឹងទៅកាន់មនុស្សប្រុសដែលខ្លួនស្រឡាញ់ស្ទើរលេប។ តារាបានបញ្ចេញស្នាមញញឺម ស្នាមញញឺមដែលលាយលំជាមួយស្នាមឈាមនឹងទឺកភ្នែកទៅកាន់វិសុទ្ធ រួចគេក៏បានរត់ចាកចេញទៅក្រោមក្រសែភ្នែកមនុស្សរាប់ពាន់អ្នក ជាពិសេសក្រសែលភ្នែកដែលពោរពេញទៅដោយការឈឺចាប់ មិនអស់អាល័យរបស់វិសុទ្ធ។ គ្មានអ្នកណានឹកស្មានដល់ថាអ្នកស្រីវិជ្ជនីក៏បានលួចសម្រក់ទឺកភ្នែកផងដែរ ឥទ្ធិពលនៃស្នេហាពិតជាមានវិសាលភាពខ្លាំងក្លាណាស់។ វាបានធ្វើអោយអ្នកស្រីវិជ្ជនីនឹកឃើញនូវ ទង្វើ ពាក្យសម្តី និង ការចង់ចាំដ៏ល្អៗដែលរូបលោកស្រី វិសុទ្ធ និង តារាបានកសាងរួមគ្នា។ គាត់បាននឹកឃើញនៅថ្ងៃខួបកំណើតរបស់គាត់ នឹកដល់កាដូអំណោយរបស់ពួកគេទាំងពី នឹកស្រណោះស្នាមញញឺម និង សម្លេងវីយូឡុងដែលតារាបានកូដជូនគាត់ស្តាប់ជាអំណោយថ្ងៃខួបរបស់គាត់។ ពេលវេលាដ៏រីករាយបំផុតពោរពេញទៅដោយសុភមង្គលដែលពួកគេទាំងបីទទួលបាននៅពេលដែលអ្នកទាំងបីរួមគ្នាសាងឡើង។ តែវាត្រូវបានវិនាសសាបសូន្យនៅពេលដែលវិសុទ្ធ និង តារាបានដឹកដៃគ្នាដើរចាកចេញពីទ្រនំដែលធ្លាប់បានផ្តល់នៅសេចក្តីសុខសាន្ត ទៅសាងទ្រនំមួយផ្សេងទៀត ហើយទុកអ្នកស្រីវិជ្ជនីអោយរស់រងនូវភាពឯកា និង បាត់បងសេចក្តីសុខដែលធ្លាប់ទទួលបានកាលពីគ្រាមុន។
និយាយពីដូរីកាវិញ នៅពេលដែលនាងបានឃើញ និង ស្តាប់សម្លេងវីយូឡុងរបស់តារា បានធ្វើអោយនាងមានការរំជួល និង រំភើបចំពោះស្នេហារបស់ពួកគេទាំងពីរយ៉ាងខ្លាំង។ នាងបានលែងដៃវិសុទ្ធ ហើយសម្លឹងទៅកាន់វិសុទ្ធ:
- <នេះគឺជាឪកាសចុងក្រោយហើយរបស់បងដើម្បីឈោងចាប់មនុស្សដែលបងស្រឡាញ់មកអោបជាប់នឹងដើមទ្រូងម្តងទៀត។ ពិបាកណាស់ដែលមនុស្សគ្រប់គ្នាបានជួបស្នេហាដែលស្មោះស្ម័គ្របែបនេះ ទោះបីជាភេទដូចគ្នាតែស្នេហាមិនប្រកាន់ឡើយ ស្នេហាមានអត្ថន័យទូលំទូលាយដែលមនុស្សភាគច្រើននៅមិនទាន់បានយល់ច្បាស់អំពីវា។ មនុស្សគ្រប់គ្នាសុទ្ធតែស្វែងរកសេចក្តីសុខ សុភមង្គល ចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ ចំពោះបង និង គ្រួសារបងវិញនៅពេលដែលទទួលបានសេចក្តីសុខ និង សុភមង្គលទៅហើយ តើហេតុអ្វីត្រូវបណ្តោយអោយរឿងភេទមកបំផ្លាញសុភមង្គលមួយនេះ? ភេទគឺមិនមែនជាបញ្ហាធំឡើយ។ សូមបងទៅចុះ ទៅរកសុភមង្គលសម្រាប់ជីវិតរបស់បង សូមកុំស្ទាក់ស្ទើរនឹងធ្វើវា បេះដូងយើង យើងជាអ្នកគ្រប់គ្រង។ សូមអោយសំណាងល្អណាបងប្រុស! >
និយាយចប់ដូរីកាញញឺមដោយភាពជឿជាក់ចំពោះស្នេហារបស់វិសុទ្ធ និង តារា។ នាងយកដៃជួតទឹកភ្នែក និង ទះស្មារបស់វិសុទ្ធតិចៗ។ បន្ទាប់មកដូរីកាក៏ងាកសម្លឹងទៅរកអ្នកស្រីវិជ្ជនីដែលបានឈរស្តាប់នៅទីនោះដែរ។ គាត់បានស្តាប់ទាំងសម្រក់ទឹកភ្នែក គាត់បានយល់ពីអ្វីទាំងអស់ដែលដូរីកាបាននិយាយ ដែលជាហេតុធ្វើអោយគាត់សម្រក់ទឹកភ្នែកស្តាយក្រោយដែលគាត់បានបណ្តោយអោយការរើសអើងភេទ រើសអើងចំពោះស្នេហារវាងភេទដូចគ្នាបំផ្លាញសុភមង្គលគ្រួសាររបស់គាត់។ ចំណែកវិសុទ្ធក្រោយពីបានស្តាប់ និង ការលើកទឹកចិត្តរបស់ដូរីកាចំពោះខ្លួនរួចមកគេហាក់ដូចជាមានភាពក្លាហាន និង ជឿជាក់ចំពោះស្នេហារបស់គេកាន់តែខ្លាំង។ វិសុទ្ធងាកសម្លឹកមករកអ្នកម្តាយដែលមានគុណរបស់គេ ឯអ្នកស្រីវិជ្ជនីក៏បានយល់ពីអារម្មណ៍របស់វិសុទ្ធ គាត់បានង៉ក់ក្បាលអមដោយស្នាមញញឺមនិងទឺកភ្នែកជាសញ្ញាទៅកាន់វិសុទ្ធ ចំណែកវិសុទ្ធក្រោយពីបានទទួលសញ្ញាហើយគេក៏បានរត់ចុះពីលើឆាកវេទិកាយ៉ាងលឿង ទាំងទឹកភ្នែកនិងស្នាមញញឺមកាត់ហ្វូងមនុស្សរាប់ពាន់ដើម្បីទៅរកតារាដែលបានរត់ចាកចេញទៅ។ ដូរីកាបានប្រកាលរំសាយមង្គលការរបស់នាង និង វិសុទ្ធចោល។ ចំណែកភ្ញៀវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៅយប់នោះ។ ថ្លែងពីតារាវិញ ក្រោយពីចូលទៅក្នុងកម្មវិធីអាពាហ៍ពីពាហ៍ និង កូដវីយូឡុងជាចុងក្រោយជូនចំពោះមនុស្សដែលខ្លួនស្រឡាញ់រួចមក គេក៏បានរត់ចេញមកក្រៅ គេរត់ រត់ដោយគ្មានទីសដៅ។ ទឹកភ្នែកដែលចេះតែហូរមិនចេះនឿយហត់បានបន្តហូរធ្លាក់កាន់តែខ្លាំងប្រជែងនឹងទឺកភ្លៀង។ តារារត់រហូតដល់ខ្សោះកំលាំងអស់ពីខ្លួន គេរត់រហូតដល់ទីកន្លែងមួយដែលគេចាំបានយ៉ាងច្បាស់ថាជាកន្លែងដែលគេបានមកគេងកាលពីពេលថ្ងៃដែលវិសុទ្ធបានបោះបង់គេចោលនៅក្នុងផ្សាទំនើបមួយ។ ដោយគ្មានទីដៅតារាបានមកសម្រាកនៅទីនោះ តែពេលនេះគេក៏បានមកដល់ទីនេះម្តងទៀត។ តែរូបរាងកាយតារាពេលនេះគឺមានសភាពធ្ងន់ធ្ងរជាងពេលមុន ដោយគ្មានកំលាំងនៅក្នុងខ្លួន តារាក៏បានឈប់នៅទីនោះដៃទាំងពីរអោបវីយូឡុងយ៉ាងណែន។ ចំណែកឯវិសុទ្ធវិញគេបានរត់ស្វែងរកតារាគ្រប់ច្រកល្ហក គេរត់កាត់គ្រាប់ភ្លៀង រួមជាមួយនឹងសម្លៀកបំពាក់កូនកម្លោះ ចិត្តមួយរំភើបព្រោះស្នេហារបស់គេត្រូវបានគ្រួសារទទួលស្គាល់ តែចិត្តមួយវិញព្រួយបារម្ភចំពោះម្ចាស់ស្នេហ៍ដែលរត់ចេញមកទាំងសភាពជំងឺមិនទាន់បានជាសះស្បើយ។ «តារា សូមកុំអោយមានរឿងអ្វីកើតឡើងចំពោះអូនអោយសោះ។ បើមានរឿងអ្វីកើតឡើងចំពោះអូនបងពិតជាមិនអាចអត់អោនអោយខ្លួនឯងឡើយ។ បើពេលនេះអូនបានដឹងថាស្នេហាពួកយើងត្រូវបានអ្នកម៉ាក់យល់ព្រម មិនដឹងជាអូនសប្បាយចិត្តយ៉ាងណានោះទេ។»វិសុទ្ធរត់បណ្តើរស្រែកហៅឈ្មោះតារាបណ្តើរ «តារា! តារា! ពេលនេះអូនទៅទីណា? តារា! បងមករកអូនហើយ! តារា តារា»។ ម៉ោងប្រមាណជា១០យប់ ទៅហើយវិសុទ្ធក៏ស្វែងរកតារាគ្រប់ទិសទីផងដែរ តែនៅតែមិនបានឃើញតារា។ វិសុទ្ធរត់តិចៗ ភ្នែកខំរំពៃឆ្វេងស្តាំ ក្រែងបានឃើញតារា។ មេឃក៏បន្តធ្លាក់ភ្លៀងកាន់តែខ្លាំង ក្រោមដំណក់ទឹកភ្លៀង វិសុទ្ធបានឃើញយ៉ាងច្បាស់នូវរូបរាងតារាដែលកំពុងតែដេកនៅលើកៅអី ក្រោមបង្គោលភ្លើង វិសុទ្ធមានការរន្ធត់ចិត្ត និង ខ្លោចផ្សារយ៉ាងខ្លាំងនៅពេលដែលប្រពន្ធសំណព្វចិត្តស្ថិតក្នុងសភាពបែបហ្នឹង។ គេស្ទុះចូលទៅត្រកងអោបតារា ស្រែកយំហៅឈ្មោះតារា។ ចំណែកតារានៅពេលដែលបានលឺសម្លេងវិសុទ្ធ គេបានខំប្រឹងបើកភ្នែកសម្លឹងមុខវិសុទ្ធ រួចក៏សន្លប់បាត់បងស្មារតីទៅ។ វិសុទ្ធមិនបង្អង់យូរឡើយ គេដោះអាវក្រៅរបស់គេគ្រប់ដណ្តប់អោយតារា រូចហើយក៏លើកតារាដាក់ទៅលើខ្នងរបស់គេដើម្បីរត់ទៅមន្ទីរពេទ្យ។ នៅពេលនេះវិសុទ្ធប្រៀបបាននឹងដំរីសាមួយក្បាលដែលមានកំលាំងអាចអូសឈើហ៊ុបច្រើនមែត្រគូប គេលើកតារាដាក់លើខ្នងដោយងាយស្រួល អ៊ៀវតារារត់កាត់ទឹកភ្លៀងដោយគ្មានភាពនឿយហត់ ឬ ធ្ងន់បន្តិចឡើយ។

No comments:
Post a Comment