រឿង វាសនា
(ភាគ១០)
និពន្ធដោយ . Rainy Son
#Khmer_Novel-69
កាលពីភាគមុនមិត្តអ្នកអានទាំងអស់គ្នាបានជ្រាបហើយថា វិសុទ្ធនឹងនាំតារាទៅទីក្រុងដើម្បីពិគ្រោះជាមួយគ្រូពេទ្យពីសុខភាព និង ស្ថានភាពជំងឺរបស់តារាដើម្បីធ្វើការវះកាត់។ តើការវះកាត់នឹងទទួលបានជោគជ័យទេ? តើវិសុទ្ធបានលុយពីណារាប់ម៉ឺនដុល្លាដោយគ្រាន់តែរយះពេល១ថ្ងៃនោះ? តើខ្សែជីវិត និង វាសនារបស់ពួកគេទៅជាយ៉ាងណា?
ព្រលឹមស្រាងៗ ព្រះអាទិត្យដែលមានតួនាទីរះបំភ្លឺភពផែនដីក៏ដូចជាមនុស្ស សត្វទាំងឡាយបានបង្ហាញរូបរាងកាយឯនាយជើងមេឃ។ ពន្លឺនៃព្រះអាទិត្យបានធ្វើអោយផ្ទៃមេឃពណ៌សប្រែក្លាយទៅជាពណ៌មាសក្រហមឆ្អៅដូចគេដុត។ អស់សត្វបក្សាបក្សីទាំងពួងបានម្នីម្នាហោះហើរចាកទ្រនំដែលជាទីសុខសាន្តដើម្បីស្វែងរកអាហារបំពេញក្រពះ។ ពួកគេហោះហើរ ឆាបចុះ ឆាបឡើងជាគូៗគេ ហាក់បីដូចជាគ្មានទុក្ខព្រួយអ្វីឡើយនៅក្នុងអារម្មណ៍។ ចំណែកឯកសិករវិញក៏មិនចាញ់ហ្វូងបក្សាបក្សីដែរ ពួកគេនាំគ្នាទៅដល់វាលស្រែ ចំការតាំងពីមាន់រងាវមកម្លេះ ពីព្រោះតែរដូវនេះជារដូវប្តមូលផល។ វាលស្រែដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក លាតសន្ធឹងរហូតដល់ជើងមេឃអមដោយក្លិនពិដោរក្រអូបនៃផ្លែស្រូវទុំ។ វាលស្រែក្រហមប្រៀបបាននឹងកំរាលព្រំពណ៌មាស ភ្លឺស្រែដែលខ្វាត់ខ្វែងប្រៀបបានទៅនឹងក្រឡាគោមដែលលំអរនៅលើកំរាលព្រំមាស។ រថយន្តក្រុងបានបើកកាត់ពុះជ្រែកវាលស្រែ តាមផ្លូវកៅស៊ូយ៉ាងភ្លឺងរលោង។ អឺតតាមបង្អូតរថយន្ត គេឃើញកសិករកំពុងតែស្វាហាប់ក្នុងការប្រមូលផលដោយស្នាមញញឺម។ ចំណែកអ្នកដំណើរហាក់ដូចជាស្ងៀមស្ងាត់ដោយសារការអស់កម្លាំង អង្គុយនៅកៅអីខាងក្រោយវិសុទ្ធអង្គុយនៅក្បែរបង្អួច ភ្នែកសម្លឹងទៅមើលជើងមេឃដែលនៅសែនឆ្ងាយមិនអាចទៅដល់ ទឹកមុខពោរពេញទៅដោយទុក្ខព្រួយរកដោះស្រាយមិនបាន។ នៅខាងឆ្វេងដៃវិសុទ្ធគឺតារា គេគេងលើស្មាវិសុទ្ធ និងយកដៃវិសុទ្ធធ្វើជាខ្នើយអោប។ ទឹកមុខស្លេកស្លាំ ចំណែកបបូរមាត់ហាក់ដូចជាគ្មានឈាម រូបរាងកាយរបស់គេដូចជាទ្រុឌទ្រោមខ្លាំងណាស់។ រថយន្តក្រុងចេះតែបន្តដំណើរទៅមុខគ្មានឈប់ឈរ ឆ្លងកាត់ពីជ្រលងភ្នំមួយទៅភ្នំមួយទៀត ពីព្រៃចូលដល់ទីប្រជុំជន ពីទីប្រជុំជនចូលដល់វាលស្រែចំការ។ រថយន្តក្រុងបានទៅដល់ចំណតនៅម៉ោងប្រមាណជា៤រសៀល។ ពួកគេមិនបង្អង់យូរឡើយ ពួកគេក៏បានបន្តដំណើរទៅកាន់មន្ទីរពេទ្យដោយជិះតាក់ស៊ីបន្តទៀត។
នៅក្នុងតាក់ស៊ី តារាអោបដៃវិសុទ្ធយ៉ាងណែន គេសម្តែងនូវទឺកមុខពោរពេញទៅដោយការព្រួយភ័យ សេចក្តីភ័យខ្លាច និង ការតក់ស្លុត។ ចំណែកឯវិសុទ្ធវិញគេបានយកដៃអង្អែលក្បាលតារាថ្មមៗ ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ ការអាណិតអាសូរ អមជាមួយការព្រួយបារម្ភ តែគេហាក់ចង់សម្តែងភាពរឹងមាំ ដើម្បីផ្តល់ទំនុកចិត្ត ភាពជឿជាក់ និង ភាពកក់ក្តៅដល់តារា។
- <កុំភ័យខ្លាច វាមិនមានរឿងអីគួរអោយខ្លាចទេ បងសួរគ្រូពេទ្យរួចហើយគាត់ថាមិនឈឺទេ។ ធ្វើអោយរឹងមាំដូចកាលពីគ្រាដែលអូនជួយបង យកខ្លួនទៅរងដំបងនោះអី កាលនោះអូនពិតជាក្លាហានណាស់ដឹងអត់ ហើយពេលដែលអូនគេងនៅមន្ទីរពេទ្យ បងភ័យណាស់ខ្លាចបាត់អូន បងគេងកាន់ដៃអូនរហូត តែបងដឹងថាអូនហ្នឹងមិនទៅណាទេ ហើយអូនក៏មិនបានទៅណាមែន គឺបើកភ្នែកមកឃើញបងភ្លាម។>
- <ចឹងបងត្រូវតែសន្យាណា ថាហ្នឹងមិនទៅណាទេ រហូតដល់អូនដឹងខ្លួន។ អូនខ្លាចតែអូនមិនអាចដឹងខ្លួនជារាងរហូត ឬ ភ្ញាក់ដឹងខ្លួនមកមិនឃើញបងនៅក្បែរអូន។>
- <ក្មេងល្ងង់ តើដល់ពេលណាទើបអូនឆ្លាតដូចគេ? បងច្បាស់ជានៅជាមួយអូនរហូតហើយ ហើយអូនច្បាស់ជាដឹងខ្លួនមកវិញជាក់ជាមិនខានឡើយ។ ក្រោយពេលដែលអូនវះកាត់រួចពួកយើងហ្នឹងធ្វើពីធីខួបកំណើតបងនៅផ្ទះរបស់ពួកយើង។>
ពួកគេញញឺមទៅរកគ្នាទាំងស្នាមញញឺមសុសកក្រោះ តែថាហាក់ដូចជាជួយបំបាត់ការភ័យខ្លាច និង សេចក្តីក្រៀមក្រំបន្តិចដែរ។ វិសុទ្ធអោនថើបលើថ្ងាសរបស់តារា រួចទាញតារាមកអោបក្នុងរង្វង់ដៃផ្អិបជាប់នឹងដើមទ្រូងយ៉ាងណែន ភ្នែកគេងើយសម្លឹងទៅលើ ដើម្បីបញ្ចៀសទឹកភ្នែកដែលបំរុងនឹងហូរធ្លា្កក់ចុះ។ ប្រមាណជា២០នាទីពួកគេក៏បានទៅដល់មន្ទីរពេទ្យដ៏ធំ និង ល្បីមួយនៅក្នុងប្រទេស ដែលមានវិជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ដែលបញ្ចប់ការសិក្សា និង ទទួលបានបទពិសោធន៍ជាច្រើននៅក្រៅប្រទេស។ ចុះពីតាក់ស៊ីតារាកាន់ដៃវិសុទ្ធយ៉ាងណែន ដៃគេបញ្ចេញញើសៗតិចៗ នៅលើថ្ងាសក៏មានញើសតិចៗដែរ។ តារាងើយសម្លឹងមើលទៅកាន់អាគារមន្ទីរពេទ្យមុននឹងដើរចូលទៅ បន្ទាប់មកងាកមកមើលមុខវិសុទ្ធ ចំណែកវិសុទ្ធបានផ្ដល់នូវស្មានញញឺម និង ភាពជឿជាក់ទៅកាន់តារា។ តារាដកដង្ហើមធំ ហើយបង្ហាញនូវទឺកមុខដែលពោរពេញទៅដោយថាមពល រួចក៏បោះជំហានឈានជើងចូលទៅ។ នៅពេលដែលដើរចូលទៅក្នុងមន្ទីរពេទ្យតារាមានអារម្មណ៍ថាគេហាក់បីកំពុងតែដើរចូលទៅកាន់ពិភពថ្មីមួយដែលគេមិនដែលស្គាល់។ ៥នាទីក្រោយពួកគេបានទៅដល់បន្ទប់ពិគ្រោះ និង ពិនិត្យជំងឺដែលមានលោកគ្រូវិជ្ជបណ្ឌិតដែលកំពុងអង្គុយរងចាំនៅជានោះស្រេច។ បន្ទាប់ពីពិភាគ្សាជាមួយវិជ្ជបណ្ឌិតរួច លោកវិជ្ជបណ្ឌិតតម្រូវអោយតារាធ្វើការស្កែនខួរក្បាលដើម្បីវាយតម្លៃអោយកាន់តែច្បាស់ពីស្ថានភាពនៃជំងឺ។ ក្រោយពីការពិនិត្យរបស់វិជ្ជបណ្ឌិត គាត់តម្រូវអោយតារា និង វិសុទ្ធសម្រាកនៅមន្ទីរពេទ្យ និង រងចាំទទួលការវះកាត់នៅថ្ងៃស្អែក ព្រោះស្ថានភាពជំងឺរបស់តារាមិនអាចបង្អង់ទុកបានយូរទៀតទេ ត្រូវតែធ្វើការវះកាត់ជាបន្ទាន់។ មួយរាត្រីមុនការវះកាត់មកដល់ តារា និង វិសុទ្ធកំពុងតែស្ថិតនៅលើគ្រែមួយនៅក្នុងបន្ទប់មន្ទីរពេទ្យ។ ក្នុងបន្ទប់មិនបានបើកភ្លើងឡើយ តែវាមានពន្លឺគ្រប់គ្រាន់ដោយសារតែពន្លឺនៃព្រះចន្ទដែលបាចសាចចូលមកតាមបង្អួចដែលនៅជាប់នឹងក្បាលគ្រែរបស់ពួកគេ។ តារាគេងកើយលើដៃរបស់វិសុទ្ធ ភ្នែកគេទាំងសងសម្លឹងទៅកាន់ផ្ទៃមុខដ៏ស្រស់ផូរផង់និងមានមន្តស្នេហ៍របស់វិសុទ្ធ គេញញឹមតិច ហើយយកដៃទៅស្ទាបអង្អែលពីចង្កា ថ្ពាល់ បបូរមាត់ ច្រមុះ ភ្នែក ជញ្ជើម ថ្ងាស សក់ និង ត្រចៀករបស់វិសុទ្ធថ្នមនិងដោយហ្មត់ចត់ និង ល្អិតល្អន់បំផុត។
- <ពេលនេះអូនបានគូររូបបងទុកនៅក្នុងបេះដូងរបស់អូនរួចរាល់ហើយ ជាពិសេសគឺផ្ទៃមុខដ៏មានមន្តស្នេហ៍របស់បង ទោះបីជាថ្ងៃស្អែកអូនគេងទៅរហូតក៏អូននៅតែចង់ចាំរូបបងនៅក្នុងបេះដូងរបស់អូនជានិច្ច អូននឹងចាំមុខរបស់បុរសម្នាក់ដែរមានចង្កាវែងស្រួច ថ្ពាល់ទាំងសងខាងរលោងម៉ត់ បបូរមាត់ក្រហមមានមន្តស្នេហ៍ដែលផ្តល់នៅស្នាមញញឺមមិនចេះរីងស្ងួត ច្រមុះស្រួចស្អាត ភ្នែកតូចដូចកូរ៉េ ជញ្ជើមក្រាស ថ្ងាសទូលាយ ស្លឹកត្រចៀកទន់ល្មើយ និង សក់ខ្មៅរលោងប្រៀបបាននឹងស្លាបក្អែក។>
- <ហេតុអីអូនត្រូវគូររូបបង បើបងតែងតែនៅក្បែរអូនជារៀងរហូតនោះ? ហើយអូនក៏មិនត្រូវទៅណាដែរ ដូចអ្វីដែលបងប្រាប់អូនពីមុនមកគឺពួកយើងហ្នឹងរស់នៅជាមួយគ្នាអស់មួយជីវិតរហូតពួកយើងចាស់រៀងខ្លួន។>
- <និយាយប្រាប់អូនតាមត្រង់មក តើបងខ្លាចណាស់មែនទេ? គឺបងខ្លាចជាងអូនទៅទៀត។>
- <អត់ទេ បងអត់ខ្លាចទេ ព្រោះបងជឿជាក់លើអូន និង គ្រូពេទ្យ ថាពួកយើងនឹងអាចយកឈ្នះលើវាបាន។>
- <បងកំពុងតែកុហក់ខ្ញុំហើយ ពេលនេះបងចេះកុហក់ហើយ។>
- <បានហើយឈប់និយាយពីរឿងនេះទៅ អូនគួរតែឆាប់គេង ត្រូវយកកំលាំងដើម្បីប្រយុទ្ធនៅថ្ងៃស្អែក។>
វិសុទ្ធបានយកដៃគេអោបតារាជាប់នឹងដើមទ្រូងយ៉ាងណែន ហើយដៃម្ខាងឆ្លៀតអង្អែលក្បាលតារាផងដែរ។ ចំណែកតារាវិញគេគេងមិនលក់ឡើយ ភ្នែកគេនៅតែសម្លឹងមើលទៅមុខរបស់វិសុទ្ធដដែល។
- <បងហ្អាស បង?>
- <បាទ មិនគេងទេអី?>
- <ហេតុអីបានជាបងស្រឡាញ់អូន? ហើយស្រឡាញ់អូនតាំងតែពីពេលណា?>
- <បងស្រឡាញ់អូនដោយសារតែអូនតោងបងជាប់ពេកហ្នឹងណា។>
- <ឡប់ អូនមិនបានតោងបងទេណា អ្នកណាថាអូនតោងបង?>
- <ដាក់អន្ទាក់តោងគេហើយថាអត់ទៀត? ចុះគេធ្វើបាបប៉ុណ្ណឹងហើយម៉េចក៏នៅតែស្រឡាញ់គេទៀត? នៅមើលថែ ផ្តល់ភាពកក់ក្តៅដែលគេមិនធ្លាប់មាន យកចិត្តទុកដាក់ ជាពិសេសធ្វើអោយគេស្គាល់ពីអារម្មណ៍ និង បេះដូងពិតប្រាកដរបស់គេ។>
- <មែនហើយ បើពេលនោះអូនចាកចេញទៅអោយឆ្ងាយ ប្រហែលជាគ្មានរឿងអាក្រក់ជាច្រើនបានកើតឡើងឡើយ។>
- <អូនស្តាយក្រោយមែនទេដែលស្រឡាញ់បង?>
- <គ្មានពាក្យថាស្តាយក្រោយឡើយសម្រាប់អូន ព្រោះអូនមានបង បងធ្វើអោយអូនបានស្គាល់អ្វីដែលជាស្នេហាពិត ដែលមនុស្សជាច្រើនបានគិតថាវាមិនមានស្នេហាពិតឡើយនៅលើផែនដីមួយនេះ តែបងជាអ្នកធ្វើអោយវាកើតឡើងចំពោះពួកយើង បងជាវិរបុរសរបស់អូន។ អូនសង្ឃឹមថាមនុស្សគ្រប់រូបហ្នឹងទទួលបានស្នេហាមួយដែលពិតប្រាកដហើយសមបំណងដូចជាពួកយើង ពេលនោះពិភពលោកមួយនេះនឹងពោរពេញទៅដោយការស្រឡាញ់ជាក់ជាមិនខានឡើយ។>
- <បាទ គេងទៅ បងងងុយគេងហើយណា>
ពួកគេទាំងពីរក៏បានបញ្ចប់ការសន្ទនារបស់ពូកគេនាពេលនោះទៅ។ ប៉ុន្តែពួគគេទាំងពីរសុទ្ធតែមិនបានគេងឡើយ។ វិសុទ្ធមានការព្រួយបារម្ភពីថ្ងៃស្អែកយ៉ាងខ្លាំង គេខ្លាចៗដូចសម្តីរបស់តារាដែលថាគេអាចហ្នឹងគេងទៅជារៀងរហូត។ ចំណែកឯតារាវិញបែជាមិនព្រួយបារម្ភពីខ្លួនឡើយ តែគេទៅជាព្រួយបារម្ភពីវិសុទ្ធវិញ។ គេគិតថាបើសិនជាគេស្លាប់ទៅតើមានអ្នកណាមើលថែវិសុទ្ធ ចុះអ្នកណាហ្នឹងធ្វើខួបកំណើតអោយគេនៅពេលខាងមុខឆាប់ៗនេះ? ចុះតើវិសុទ្ធឈឹចាប់យ៉ាងណាពេលដែលបាត់បង់តារានោះ? សំនួររាប់លានសំនួរបានសួរចាក់ដោតពេញខួរក្បាលរបស់តារា តែវានៅតែគ្មានចម្លើយឆ្លើយតបឡើយ។

ស្នូរនៃកង់របស់គ្រែបានបន្លឺឡើង តារាគេងនៅលើគ្រែដែលបានគ្រងដោយសម្លៀកបំពាក់ចូលវះកាត់។ កំណាត់សមួយផ្ទាំងបានយកមកគ្រប់ដណ្តប់ពាក់កណ្តាលខ្លួន ដៃស្តាំងមានជាប់សារ៉ូម អ្នកគ្រូពេទ្យម្នាក់ទាញគ្រែនៅខាងក្បាល លោកគ្រូពេទ្យម្នាក់ទៀតរុញគ្រែនៅឯចុងជើងតារា ចំណែកវិសុទ្ធនៅខាងឆ្វេងដៃតារា។ វិសុទ្ធយកដៃគេទាំងពីរកាន់ដៃតារាយ៉ាងណែន ចំណែកភ្នែករបស់គេសម្លឹងទៅកាន់ភ្នែកតារា ផ្ទៃមុខវិសុទ្ធបានបង្ហាញពីភាពជឿជាក់របស់គេទៅកាន់តារា គេញញឺម និង ងក់ក្បាលតិចៗជាសញ្ញាបញ្ជាក់ប្រាប់ថាអោយតារាមានជំនឿចិត្ត និង ជឿជាក់លើខ្លួនឯង និង គ្រូពេទ្យ។ ចំណែកតារាគេក៏ញញឺមតបទៅវិសុទ្ធវិញដែរ គេហាក់ដូចជាញញឺមដើម្បីបន្លប់អារម្មណ៍ខ្លួនឯងតែប៉ុណ្ណោះ។
- <អូនត្រូវតែរឹងមាំណា កុំភ័យអោយសោះអ្វីៗវាហ្នឹងប្រសើរ បងហ្នឹងនៅរង់ចាំអូន>
- <កុំបារម្ភច្រើនពេក អូនមិនអីទេ សន្យាណាថាពេលដែលអូនដឹងខ្លួនឡើងបងហ្នឹងនៅក្បែរអូន។>
- <បាទ បាទបងសន្យា>
ទ្វារបន្ទប់វះកាត់បានបើក តារាត្រូវបានគ្រូពេទ្យរុញចូលទៅក្នុង វិសុទ្ធកាន់ដៃតារា និង សម្លឹងមើលទៅមុខតារាដោយមិនពព្រិចភ្នែកលាយលំជាមួយនឹងស្នាមញញឹម រហូតដល់ទ្វារបន្ទប់ត្រូវបានបិទដៃអ្នកទាំងពីរក៏ត្រូវបានរបេះចេញពីគ្នាហាក់បីដូចពួកគេទាំងពីរកំពុងតែលាគ្នាទៅកន្លែងមួយដែលឆ្ងាយដាច់អាល័យ។
ការវះកាត់ចាប់ផ្តើមនៅម៉ោងប្រមាណជា៧ព្រឹក។ អស់រយះពេលប្រមាណជា២ម៉ោងទៅហើយការវះកាត់របស់តារានៅតែមិនទាន់បញ្ចប់។ ចំណែកវិសុទ្ធវិញគេនៅមិនសុខឡើយហាក់ដូចជាមានអ្វីមួយចាក់ដោតគេអោយនៅមិនស្ងៀម។ គេដើរចុះដើរឡើងនៅមុខបន្ទប់វះកាត់ ម្តងគេអង្គុយផ្ទាល់ទៅលើឥដ្ឋ ម្តងគេអង្គុយទៅលើកៅអី ហើយពេលខ្លះឈរផ្អែកជញ្ជាំងដោយសម្តែងចេញមកនូវសភាពអន្ទះសា។ ការវះកាត់កន្លងបាន៣ម៉ោង ការវះកាត់ក៏នៅតែមិនទាន់បញ្ចប់ ចំណែកឯវិសុទ្ធបេះដូងស្ទើរតែផ្ទុះចេញមកក្រៅទៅហើយ ក្នុងអារម្មណ៍របស់គេប្រៀបបាននឹងកំពុងតែឈរនៅចន្លោះជ្រលងមរណះ ចំណែកឯ់តារាពេលនេះហាក់ដូចជាកំពុងតែតថ្លៃជាមួយនឹងយមរាជ ព្រោះថាបើការវះកាត់បានសម្រេចមានន័យថាតារានឹងមានជីវិតបន្តរស់ទៅមុខទៀត តែបើការវះកាត់បរាជ័យនោះតារានឹងគេងលក់រហូត។ ម៉ោង១២ថ្ងៃត្រង់ ទ្វារបន្ទប់វះកាត់បានរបើក ត្រចៀក និង ភ្នែករបស់វិសុទ្ធបានដឹងយ៉ាងច្បាស់។ គេបានស្ទុះទៅកាន់មាត់ទ្វារដែលមានលោកវេជ្ជបណ្ឌិតកណំពុងតែដើរចេញមក វិសុទ្ធរត់ចូលទៅជួបគាត់ដោយដៃគេទាំងពីរចាប់ដៃលោកវេជ្ជបណ្ឌិតរលាក់តិចៗ ភ្នែកសម្លឹង ហើយសួរសំណួរដោយសម្តីស្រាលៗ និង រន្ថើនទៅកាន់វេជ្ជបណ្ឌិត។
- <លោកគ្រូពេទ្យ តើការវះកាត់បានលទ្ធផលយ៉ាងណាហើយ? ទទួលបានជោគជ័យហើយមែនទេ? ឆាប់បា្រប់ខ្ញុំភ្លាមមកលោក!>
- <សូមលោកតាំងអារម្មណ៍អោយបានស្ងប់ ពួកយើងបានព្យាយាមអស់ពីសមត្ថភាពហើយ ហើយលទ្ធផលគឺពិតជាខុសហ្នឹងអ្វីដែលពួកយើងគិតទុកជាមុខព្រោះថាការវះកាត់ដំណើរការបានយ៉ាងល្អ អ្នកជំងឺពេលនេះទទួលបានការវះកាត់យ៉ាងជោគជ័យបំផុត កម្រមានអ្នកជំងឺណាដែលមានសំណាងបែបនេះណាស់ ខ្ញុំសូមចូលរួមត្រេកអរផង។ តែសូមលោកកុំទាន់សប្បាយចិត្តពេក ព្រោះពេលនេះអ្នកជំងឺមិនទាន់ដឹងខ្លួនឡើយ ពួកយើងនឹងតាមដានស្ថានភាពអ្នកជំងឺបន្តទៀត។ ដូច្នេះខ្ញុំសុំលាសិនហើយ>

ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំបានរៀបការយ៉ាងមានសុភមង្គលជាមួយប្តីដែលគួរឱ្យស្រឡាញ់និងយកចិត្តទុកដាក់មានកូនពីរនាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់ណាស់ដែលគាត់យករឿងនេះទៅតុលាការដើម្បីសុំលែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់បានខ្ចប់ចេញពីផ្ទះ ហើយធ្វើឲ្យខ្ញុំ និងកូនៗឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បានប្រាប់ខ្ញុំថាកុំយំទៀតឡើយ ហើយថាខ្ញុំប្រើពេលសម្រាកចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់និយាយជាមួយខ្ញុំ ហើយប្រាប់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជាអស្ចារ្យណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com
ReplyDelete