Breaking

Tuesday, December 11, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ៦)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ៦
និពន្ធដោយ កវីឯកា
#Khmer_Novel_69


ថាវ៉ាត់៖ តើអ្នកណាជាចៅហ្វាយ អ្នកណាជាអ្នកបំរើឲ្យប្រាកដទៅ? ប្រហែលជាគេងលក់ស្រួលណាស់ហើយមើលទៅយប់មិញ?
រ៉ាវុធ៖  មានណាចៅហ្វាយ! ទម្រាំបានចូលគេងម៉ោង ៣ ភ្លឺហើយហ្នឹង !
ថាវ៉ាត់៖ អ្ហាក ! ចុះរវល់តែនៅធ្វើអ្វីបានគេងយប់ជ្រៅម្ល៉េះ? ឬមួយក៏ឈឺជើង?
រ៉ាវុធ៖  មិនមែនចឹងទេចៅហ្វាយ ! មកពីគេងមិនលក់ដោយសារតែនឹកម៉ែរបស់ខ្ញុំនឹងណាលោកចៅហ្វាយ។
ហើយចុះចៅហ្វាយម៉េចក៏ក្រោកលឿនម្ល៉េះ?
ថាវ៉ាត់៖  ក្រោកលឿនឯងអី! ឯងមើលម៉ោងមើល៎ ! ថាតើម៉ោងប៉ន្មានហើយ!
រ៉ាវុធ៖   អ្ហាស ! ម៉ោង១១ ហើយ ! ឲ្យខ្ញុំសូមទោសផងចៅហ្វាយ!
ចុះចៅហ្វាយញុំាអាហារពេលព្រឹកហើយឬនៅ?
ថាវ៉ាត់៖  បើឯងកំពុងតែគេងនៅលើគ្រែបែបនេះចុះ បានអ្នកណាធ្វើឲ្យយើងញុំាទៅ !
រ៉ាវុធ៖  អូ ! ខ្ញុំភ្លេចឲ្យឈឹងទៅថា អ៊ុំណៃអត់នៅ ។
គ្រាន់តែរ៉ាវុធរៀបនឹងងើបដើរក៏ អូយយូយ ! ជើងខ្ញុំហេតុអីក៏
ឈឺខ្លាំងម្ល៉េះ?
ថាវ៉ាត់៖  យ៉ាងម៉េចហើយ? មើល! ឲ្យយើងមើលបន្តិច។ ហេតុអីក៏ហើមធំបែបនេះ? មិនបានទេត្រូវតែនាំឯងទៅ
ពេទ្យហើយទើបបាន។
រ៉ាវុធ៖   ខ្ញុំគិតថាកុំអី ! តែបន្តិចទៅលែងអីហើយ
ថាវ៉ាត់៖   ប្រាកដអត់ថាលេងអី?
រ៉ាវុធ៖   បាទ ! អត់ហ៊ាននិយាយដែរ(ពួកគេមើលមុខគ្នាហើយក៏សើច)។
តាមពិតទៅពេលចៅហ្វាយសើចបែបនេះមើលទៅពិតជាសុភាពនិងស្រស់ស្អាតខ្លាំងណាស់ តែបែជាមិនសូវឃើញគាត់បញ្ជេញទៅវិញ។
ថាវ៉ាត់៖  ហើយឯងរវល់តែភ្លឹកគិតពីស្អីបានមិនលឺយើងហៅ?
រ៉ាវុធ៖ អរ! គឺគ្មានអីទេចៅហ្វាយ! រួចក៏ប្រញាប់សំរួលអារម្មណ៍មកវិញ។
ថាវ៉ាត់៖ អីចឹង ឆាប់ទៅងូតទឹកទៅនឹងអាលទៅរកអីញុំា រួចទៅពេទ្យ។
ហើយអាចដើរចូលងូតម្នាក់ឯងបានអត់ ហ្នឹង?
រ៉ាវុធ៖  មិនដឹងដែរ ទាល់តែសាកសិន។
ថាវ៉ាត់៖ ម៉ោះ ! កុំអោយយូរ! ចាំយើងជួយគ្រាឯងចូលក្នុងបន្ទប់ទឹកចុុះ
ថាវ៉ាត់ក៏គ្រារ៉ាវុធចូលដល់ក្នុងបន្ទប់ទឹក!
រ៉ាវុធ៖ អឹុម! ចៅហ្វាយអាចចេញទៅចាំនៅខាងក្រៅបន្ទប់សិនបានទេ?
ថាវ៉ាត់៖ ប្រុសដូចគ្នាសោះខ្លាចអី? កុំភ័យយើងមិនមើលទេខ្លាចស៊យភ្នែករបស់យើងទាំងព្រឹករួចគេក៏បានងាកមុខបែរទៅម្ខាង!
រ៉ាវុធ៖  ចៅហ្វាយមិនខ្លាច តែខ្ញុំខ្លាច។
ថាវ៉ាត៖ ក៏បាន ! ពេលរួចរាល់ហើយហៅយើង! អីចឹងយើងនៅចាំខាងក្រៅ។
រ៉ាវុធ៖  (ក្រោយពីងូតរួចរាល់) ! ចៅហ្វាយរួចរាល់ហើយ
បន្ទាប់ពីងូតទឹករួចរាល់ហើយ, ថាវ៉ាត់ក៏គ្រា រ៉ាវុធចុះទៅក្រោមញុំាអាហារពេលព្រឹកជាមួយគ្នា ។
រ៉ាវុធបានសំលឹងមើលទៅលើតុក៏ឃើញសុទ្ធតែអាហារជាច្រើនមុខ។
នេះ ! កុំប្រាប់ឲ្យសោះណាថាចៅហ្វាយជាអ្នកធ្វើដោយផ្ទាល់ដៃ?
ថាវ៉ាតើ៖ អឺ ! បើយើងអ្នកធ្វើ តើមានបញ្ហាមែន?
រ៉ាវុធ៖ បាទអត់ទេ ! តែគ្រាន់តែឆ្ងល់មិនដែលគិតថាមនុស្សដូចចៅហ្វាយ... !
ថាវ៉ាត់៖ (ថាវ៉ាត់និយាយកាត់) មនុស្សដូចយើងយ៉ាងម៉េច? អាក្រក់ខ្លាំង ឆាប់ឆេវឆាវមែន?
រ៉ាវុធ៖ មានណាចៅហ្វាយ ! ខ្ញុំចង់មានន័យថាមនុស្សដូចចៅហ្វាយដែលជាកូនអ្នកមាន ហើយដៃជើងឡើងរលោងបែបនេះអាចចេះធ្វើម្ហូបបានដែរហ្នឹងណា៎។
ថាវ៉ាត់៖ កាលយើងនៅរៀនស្រុកគេ យើងធ្វើខ្លួនឯងរាល់ថ្ងៃហ្នឹង ព្រោះអ្នកដែលធ្វើឲ្យយើងញុំាមិនត្រូវចិត្តយើង។ យ៉ាងម៉េចហើយរសជាតិអាចញុំាកើតអត់?
រ៉ាវុធ៖ អូហូ ! មិននឹកស្មានថាចៅហ្វាយអាចធ្វើម្ហូបបានយ៉ាងឆ្ងាញ់បែបនេះសោះ ។
ថាវ៉ាត់៖ អីចឹងញុំាទៅនឹងអាលបានទៅពេទ្យ។
បន្ទាប់ពីញុំារួចហើយ  ពួកគេក៏បានបើកឡានទៅកាន់មន្ទីរពេទ្យ។
ថាវ៉ាត់៖ លោកគ្រូពេទ្យ ! តើរបួសគេយ៉ាងម៉េចហើយ?
គ្រូពេទ្យ៖ បាទ ! មិនធ្ងន់ធ្ងរណាស់ណាទេលោក! គ្រាន់តែរបួសតិចតួចតែប៉ុណ្ណោះ ។ អីចឹងសូមលោកទៅកាន់កន្លែងបើកថ្នាំនៅខាងមុខលោក ។
ថាវ៉ាត់៖ បាទ ! អរគុណណាស់លោកគ្រូពេទ្យ ។
អ្នកគ្រូពេទ្យ៖ (ជាកន្លែងដែលផ្ដល់អកកាដុងថ្នាំពេទ្យ)
នេះ ! ថ្នាំលោក ! ឲ្យគេលេបតាមវេជ្ជបញ្ជារ ហើយកុំភ្លេចយកថ្នាំសម្រាប់លាបឲ្យគេផង ! អាទិត្យក្រោយត្រូវមកជួបម្ដងទៀតតាមការណាត់។
ថាវ៉ាត់៖ បាទ ! អរគុណអ្នកគ្រូពេទ្យ។
ក្រោយពីបានទទួលថ្នាំហើយ ថាវ៉ាត់ក៏បានគ្រារ៉ាវុធចេញពីមន្ទីពេទ្យ។
រ៉ាវុធ៖ ឈប់ៗសិនចៅហ្វាយ!
ថាវ៉ាត់៖ មានការអីទៀតមែន?
រ៉ាវុធ៖ មិញខ្ញុំដូចជាបានឃើញលោក ផាយុ កំពុងដើរតាមរទេះរុញអ្នកជម្ងឺ។
ថាវ៉ាត់ងាក់ទៅ ក៏ឃើញថាជា ផាយុ មែន។ តើអ្នកណាកើតអីបានជាមើលទៅដូចជាធ្ងន់ធ្ងរម្ល៉េះ?
គ្រូពេទ្យ៖ សូមលោកចាំនៅខាងក្រៅសិន។
ថាវ៉ាត់ និងរ៉ាវុធ ក៏បានដើរមកមើលក៏ឃើញ ផាយុ ឈរមាត់ទ្វារម្នាក់ឯង។
តាមពិតគឺជាលោក ផាយុ មែនតើ !
ផាយុ៖ អូ ! អ្នកទាំងពីរទេ!
រ៉ាវុធ៖ (រ៉ាវុធសួរ) តើអ្នកណាគេមានបញ្ហាអីមែនទេ?
ផាយុ៖ បាទ ! គឺប៉ារបស់ខ្ញុំ
ថាវ៉ាត់៖ តើគាត់កើតអី?
ផាយុ៖ គាត់ត្រូវបានគេលួចបាញ់គឺនៅពេលដែលពួកយើងបានចេញពីក្រុមហ៊ុន។ គេពិតជាសាហាវណាស់មិនត្រឹមតែចង់សម្លាប់ប៉ារបស់ខ្ញុំទេ ថែមទាំងចង់ចាត់ការខ្ញុំទៀត តែក៏ត្រូវបានប៉ូលីសមកទាន់ រួចវាក៏បញ្ឈប់សកម្មភាពហើយរត់គេចបាត់ទៅ។ ខ្ញុំគិតមិនយល់សោះគ្រួសារខ្ញុំមិនដែលមានទំនាស់ជាមួយអ្នកណាឡើយហេតុអីបានជាពួកគេចង់សំលាប់គ្រួសារខ្ញុំបែបនេះ?
ថាវ៉ាត់ ពេលដែលបានស្ដាប់ផាយុនិយាយរៀបរាប់បែបនេះគេក៏បាននឹកឃើញនៅហេតុការណ៍មួយ (តើជាហេតុការណ៍អ្វីទៅ?
ថាវ៉ាត់ រៀបនឹងសួរដើម្បីចង់ដឹងឲ្យច្បាស់ តែក៏ត្រូវគ្រូពេទ្យចេញមកកាត់ ហើយសំនួរក៏ត្រូវបានកាត់ផ្ដាច់ពេលនោះទៅ។
គ្រូពេទ្យ៖ តើនរណាជាសាច់ញាតិរបស់ជនរងគ្រោះខាងក្នុង?
ផាយុ៖ បាទ ! គឺខ្ញុំ ។
គ្រូពេទ្យ៖ ពួកយើងសូមចូលរួមសោកស្ដាយផង។ ដោយសារគាត់ត្រូវរបួសចំកន្លែងសំខាន់ជ្រៅពេក ដូច្នេះពួកយើងមិនអាចធ្វើការជួយសង្គ្រោះបានឡើយ។ សូមលោកទៅជួបមុខគាត់ជាលើកចុងក្រោយចុះ។
ផាយុ៖ មិនអាចទេៗ ! ប៉ាមិនអាចស្លាប់បានទេ រួចគេទាំងបីនាក់ក៏បានដើរចូលទៅខាងក្នុងទាំងបីនាក់។
ពេលនោះផាយុក៏បានឃើញនូវស្ថានភាពប៉ារបស់គេដែលកំពុងតែគេងបំពាក់ខ្យល់អុកសុីសែន និង ព្យួរស៉េរ៉ូមយ៉ាងរណេងរណោង!
ប៉ា... ប៉ា..! ប៉ាត្រូវតែរឹងមាំឡើង! ប៉ាមិនត្រូវណាទៅណាចោលកូនឡើយ!
អោយប៉ាសុំទោសផងកូនសំលាញ់របស់ប៉ា! កូនត្រូវតែរឹងមាំពេលអត់ពីប៉ាទៅ។ ប៉ាប្រហែលជាវេលារបស់ប៉ាសល់មិនយូរទៀតនោះទេ។ តែមុននឹងប៉ាស្លាប់, គឺប៉ាមានរឿងមួយចង់ប្រាប់កូនអោយបានដឹង។
ផាយុ៖ ប៉ាកុំទាន់ខំប្រឹងនិយាយពេកអី, ចាំពេលប៉ាជាហើយចាំប៉ានិយាយក៏បាន
ប៉ាគ្មានសង្ឃឹមទេកូន! សន្យានឹងប៉ាមកថាពេលអត់ពីប៉ាទៅកូនត្រូវរស់នៅអោយសប្បាយ ស្វែងរកគ្រួសារមួយដែលកក់ក្តៅ។តែប៉ុននេះប៉ាស្លាប់ទៅបិទភ្នែកជិតហើយ។
ហើយរឿងដែលប៉ាចង់ប្រាប់កូននោះគឺ!
មនុស្សប្រុសម្នាក់និងស្រីម្នាក់ក៏បានដើរចូលមកជាមួយសំលេង៖ លោកផាយ៉ា! តើលោកយ៉ាងមិចហើយ? នាងធ្វើជាយំសោកបោកខ្លួននៅពីមុខអ្នកទាំងអស់។មើលទៅពូកែសំដែងមិនណយទេគ្រួសារត្រកូលអភិឆាត។
ដោយសារតែភ័យតក់ស្លុតពេកពេលដែលបានឃើញឃាតករដែលបានព្យាយាមតាមសំលាប់លោកនិងកូនប្រុសបែបនេះ
ពេលនេះដង្ហើមប៉ារបស់ផាយុក៏ត្រូវបានកាត់ផ្តាច់ដោយបានយកទាំងអាថ៍កំបាំងទៅជាមួយផង។
ប៉ាឮកូនហៅអត់? ប៉ាមិនអាចទៅណាចោលកូនបានឡើយ ក្រែងប៉ាសន្យាកូនថានឹងរស់នៅរហូតដល់ឃើញកូនមានគ្រួសារនោះអី? ពេលនេះបំណងប៉ាមិនទាន់បានសម្រេចនៅឡើយទេ។ អីចឹងប៉ាគ្មានសិទ្ធិទៅណាចោលកូនឡើយ ។ ទឹកភ្នែកដ៏សែនឈឺចាប់បានហូរស្រក់មករហូតស្ទើក្លាយទៅជាភ្លៀងទៅហើយ។ កូននៅសល់តែប៉ាម្នាក់គត់តែប៉ុណ្ណោះពេលនេះប៉ាក៏បានទៅចោលកូនទៀត។ តើកូននៅសល់អ្វីទៀតទៅ? ប៉ា កុំបារម្មណ៍ សូមព្រលឹងប៉ាទៅឲ្យបានស្ងប់ចុះ កូននឹងវែករកមុខអាឃាតករដែលសម្លាប់ប៉ាឲ្យទាល់តែបាន ហើយកូននឹងឲ្យវាសងវិញទាំងដើមទាំងការ។
ពេលដែលបានលឺផាយុនិយាយបែបនេះគ្រួសារត្រកូលអភិឆាតក៏បានងាក់មើលទៅមុខគ្នាទៅវិញទៅមក រួចក៏និយាយលួងទៅកាន់ផាយុ៖កាត់ចិត្តទៅក្មួយ, គាត់ទៅបានសុខហើយ
ថាវ៉ាត់៖ បានហើយ លោក ផាយុ កាត់ចិត្តទៅ ! លោកពូគាត់ស្លាប់ហើយមិនអាចរស់ឡើងវិញបានទេ។
ផាយ៖ ម្នាក់ៗអោយខ្ញុំ កាត់ចិត្តៗ... ! អ្នកទាំងអស់គ្នាគិតថាងាយស្រួលណាស់ឬ?
ពួកលោកមិនធ្លាប់បាត់បង់គ្រួសារ មិនដែលបាត់បង់ញាតិដែលខ្លួនស្រលាញ់បំផុត ជាពិសេសពេលបានឃើញនៅទិដ្ធភាពស្តែងៗពេលដែលគាត់ត្រូវបានគេបាញ់នៅពីមុខយើងដែលជាកូនស្រស់ៗ ហើយត្រូវបានដាច់ដង្ហើមស្លាប់នៅពីមុខបែបនេះ អីចឹងពួកលោកគ្មានថ្ងៃយល់ឡើយ។
ថាវ៉ាត់៖ (ពេលបានឮ ផាយុនិយាយដាក់ខ្លួនបែបនេះ ក៏កើតអារម្មណ៍ពោរពេញដោយកំហឹង ទៅកាន់ផាយុទាំងកំរោល! មិនមែនមានតែលោកម្នាក់ឡើយដែលរងការឈឺចាប់បែបនេះ ប៉ារបស់ខ្ញុំ ក៏មិនខុសពីប៉ារបស់លោកដែរ។
គាត់ក៏ត្រូវបានគេបាញ់សម្លាប់នៅពីមុខយើងស្រស់ៗដូចគា។
ហើយអ្វីដែលរឹតតែធ្វើអោយយើងឈឺចាប់បំផុតនោះគឺយើងជាកូនមិនអាចជួយអ្វីបានគឺត្រឹមតែឈរមើលគាត់ទាំងឈឺចាប់រហូតគាត់ផុតដង្ហើម ។ហើយខ្ញុំក៏បានប្ដេជ្ញាត្រូវតែរឹងមាំដើម្បីមានកម្លាំងក្រោកឈរស្វែងរកជនដៃដល់មកដាក់ទោស។
ផាយុ៖ ឲ្យខ្ញុំសូមទោស !
ថាវ៉ាត់៖ ខ្ញុំយល់ពីអារម្មណ៍លោកនៅពេលនេះ !
រ៉ាវុធ នឹកក្នុងចិត្តមិននឹកស្មានថាជីវិតពួកគេទាំងពីរសុទ្ធតែត្រូវបានជួបរឿងកំសត់ដូចគ្នាបែបនេះសោះ។ហឹុម!ពិតជាពិបាកទទួលយកណាស់។
ពិធីបុណ្យសពត្រូវបានរៀបចំតាមប្រពៃណីខ្មែរយើង ដោយមានញាតិចូលរួមរំលែកទុក្ខយ៉ាងច្រើន រួមទាំងថាវ៉ាត់ និង រ៉ាវុធ ហើយនឹងគ្រួសារត្រកូលអភិឆាតផងដែរ។
ពិធីបុណ្យសពក៏ត្រូវបានបញ្ចប់ដោយភាពសោកសៅ។
គ្រួសារអភិឆាត៖ ពួកយើងចូលរួមសោកស្តាយផងក្មួយ។
ប៉ាក្មួយជាមនុស្សល្អបែបនេះតែមិនគួរណាគាត់ឆាប់ទៅយ៉ាងនេះសោះ។ តែក្មួយកុំព្រួយ ពួកយើងនឹងចាត់ទុកក្មួយដូចជាគ្រួសារយើងចឹង ព្រោះពេលដែរប៉ាក្មួយនៅរស់, ពួកយើងស្រលាញ់រាប់អានគ្នាណាស់។ ពួកយើងនឹងជួយជ្រុំជ្រែងការងារក្មួយមិនអោយប៉ាក្មួយដែលបានស្លាប់ទៅអស់សង្ឃឹមនោះទេ។
ផាយុ៖ បាទខ្ញុំពិតជាអរគុណនូវទឹកចិត្តអ្នកទាំងអស់គ្នាណាស់
រ៉ាវុធ៖ អីចឹងជំហ៊ានបន្ទាប់ លោក ផាយុ គិតធ្វើយ៉ាងណាតទៅទៀត?
ផាយុ៖ ពេលនេះ ខ្ញុំគិតអីមិនចេញទេ ! ខ្ញុំចង់សម្រាកមួយរយៈដើម្បីឲ្យអារម្មណ៍បានស្ងប់ខ្លះ ។
(គ្រួសារអភិឆាត)
ហាសៗ ហាសៗ... !!!ពេលនេះផែនការទី២របស់យើងបានជោគជ័យហើយកូន។ នៅសល់តែមួយជំហានទៀតទេអ្វីៗនឹងក្លាយជារបស់យើងទាំងអស់។
ណាកន៖ ចុះជំហានបន្ទាប់ ម៉ាក់ គិតធ្វើយ៉ាងម៉េចទៀត?
ណាកន គឺជាកូនប្រុសរបស់ លោក អភិឆាត និងអ្នកស្រី ឆាណា។ គេមានអាយុ ២៥ឆ្នាំហើយជាមួយនឹងរូបឆោមដ៏សែនទាក់ទាញ។ ណាកនជាមនុស្សម្នាក់ដែលចូលចិត្តដើរសប្បាយ ហ៊ឺហា ហើយក៏ជាមនុស្សដែលចូលចិត្តមើលងាយ ជិះជាន់មនុស្សដែលតូចទាបជាងខ្លួនផងដែរ ។
វាមិនខុសទេ ដែលគេមានចរិតបែបនេះនោះ ព្រោះដូចពាក្យមួយឃ្លាថា "មេខ្លា កូនក៏ខ្លា"ដូចគ្នាហ្នឹងមិនបាច់ឆ្ងល់នោះទេ។
អ្នកស្រី ឆាណា៖ ប៉ុន្មានថ្ងៃដែលមិននៅស្រុកខ្មែរ ! តើខាងក្រុមហ៊ុន យ៉ាងម៉េចហើយកូន? មានបញ្ហាអត់?
ណានក៖ កុំបារម្មណ៍ម៉ាក់ ! ទុកចិត្តលើកូនចុះ អារឿងចឹងៗកូនចាត់ចែងមិនឲ្យភ្លាត់នោះទេ !
អ្នកស្រី ឆាណា៖ ចឹងទើបសមជាកូនដ៏ពូកែរបស់គ្រួសារអភិឆាតយើង !
ណាកន៖ ចុះនិយាយចឹង អ្នកម៉ាក់យកអ្នកបំរើដែលធ្លាប់នៅជាមួយគ្រួសារ អា ថាវន្ថា មកចឹងមិនខា្លចថ្ងៃណាមួយ វាដឹងពីអាថ៌កំបាំង របស់យើង ថាគ្រួសារយើង ជាអ្នករៀបចំផែនការសម្លាប់គ្រួសារពួកនោះ យកទៅប្រាប់គេវិញទេឬអ្នកម៉ាក់។ យល់ល្អ ខ្ញុំគិតថាគួរសម្លាប់គ្រួសារហ្នឹងចោលឲ្យអស់ទៅ ទុកនាំតែហ្មងសៅទេ។
អ្នកស្រី ឆាណា៖ កុំបារម្ភកូន រឿងហ្នឹងម៉ាក់ចេះចាត់ចែងហើយ។ ទុកពួកគេសិនទៅ ដើម្បីជាប្រយោជន៍ដល់យើងទៅថ្ងៃមុខទៀត។ ពេលណាដែលពួកគេអស់ប្រយោជន៍សម្រាប់យើងហើយ ចាំសម្លាប់ចោលក៏មិនយឺតពេលដែរ។
ណាកន៖ អ្នកម៉ាក់ ពិតជាស្រ្តីម្នាក់ដែលឆ្លាតមែន !
ពេលនោះ អ្នកស្រី ឆាណាក៏សើចជាមួយទឹកមុខដែលបង្កប់ទៅដោយភាពពិសពុល។
ទន្ទឹមនឹងភាពសើចសប្បាយ ពួកគេក៏មិនដឹងថាមានអ្នកបានលួចស្ដាប់ឮនៅរឿងរ៉ាវដ៏សែនស្មោកគ្រោកដែលគ្រួសារ១នេះបានប្រព្រឹត្តឡើយ។
(លោកអភិឆាតក៏មកដល់ល្មម...)
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment