Breaking

Friday, December 7, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ៥)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ៥
និពន្ធដោយ កវីឯកា
#Khmer_Novel_69


រីឯរ៉ាវុធវិញក៏ខំយកអីវ៉ាន់ទាំងសំពីងសំពងម្នាក់ឯង។
ទំរាំតែដល់បន្ទប់ចង់ដាច់ខ្យល់។
បន្ទាប់មកគេក៏បានយកខោអាវចេញពីថង់ហើយអង្គុយមើលគិតតែម្នាក់ឯងនិយាយតែម្នាក់ឯងសួរតែម្នាក់ឯង។នេះខ្ញុំមិនដែលហ៊ានគិតសោះឡើយថាខ្ញុំអាចមានខោអាវល្អៗប្រើបែបនេះនោះទេ។
ដោយសាតែការសប្បាយចិត្តពេក គេក៏សាកលខោអាវម្តងមួយៗរហូតដល់អស់។ អីយ៉ាស់!មើលទៅសុទ្ធតែត្រូវនឹងខ្ញុំម៉ាច់តែម្តងហើយ។
អេ!នេះនៅមានថង់មួយទៀតទេតើស្មានតែអស់ហើយ។
រ៉ាវុធក៏ចាក់ខោអោវចេញពីថង់ហើយមើលទៅ!
នេះដូចជាទូរសព្ទចៅហ្វាយតើ មេចក៏បានជាយកមកដាក់ក្នុងថង់ខោអាវបែបនេះទៅវិញ? មិនបង្អង់យូរគេក៏ប្រញាប់ស្ទុះវឹងរត់យកទៅអោយចៅហ្វាយគេ។ពេលទៅដល់ក៏ឃើញទ្វាបន្ទប់ចំហរបន្តិច។
រ៉ាវុធក៏បានគោះទ្វារតែមិនមានការឆ្លើយតបសោះរួចគេក៏គិតថាប្រហែលគាត់ចូលក្នុងបន្ទប់ទឹកហើយភ្លេចបិទទ្វារទេដឹង!
ដោយគ្មានការឆ្លើយតប, រ៉ាវុធក៏សំរេចចិត្តរុញទ្វារតិចៗដើម្បីចូលយករបស់ដាក់នៅលើតុចៅហ្វាយខ្លួន
ក្រាក!សំលេងបន្ទប់ទឹកក៏បានបើកហើយក៏បានលេចចេញនៅកំលោះយើងទាំងខ្លួនទទេរស្អាត។
ពេលនោះរ៉ាវុធក៏បានងាកទៅមើលហើយក៏ស្រែក! ហាក!ចៅហ្វាយមិចមិនព្រមស្លៀកពាក់សិនចាំចេញមក?
បន្ទាប់ពីថាវ៉ាត់បានឃើញថាជារ៉ាវុធហើយនាយយើងក៏ស្ទុះវឹងចូលបន្ទប់ទឹកវិញភ្លែត ហើយក៏ស្រែកពីក្នុងមកកាន់រ៉ាវុធ
ហើយនេះឯងចូលមកដោយរបៀបមេចហាស!
មេចក៏ហ៊ានចូលមកដោយគ្មានការអនុញាតិពីយើងចឹង?
រ៉ាវុធក៏តប! ចៅហ្វាយកុំយល់ច្រលំ។តាមពិតខ្ញុំយករបស់មកអោយចៅហ្វាយវិញ។ពេលមកដល់ក៏ឃើញទ្វារចំហរ ហើយខ្ញុំបានព្យាយាមហៅចៅហ្វាយច្រើនលើកដែរតែមិនលឺចៅហ្វាយតបក៏សំរេចចិត្តចូលដើម្បីយករបស់មកទុកអោយចៅហ្វាយ។
ថាវ៉ាត់ក៏បានដើរចេញមកជាមួយនឹងកន្សែងរំខ្លួនដ៏សិចសុី។ហើយជារបស់អីទៅ?
រ៉ាវុធ៖ បាទគឺជាទូរសព្ទដែលចៅហ្វាយថាទិញទុកជាកាដូអោយគេនោះអី!
ថាវ៉ាត់៖ ស្មានតែស្អីគេ(តាមពិតថាវ៉ាត់ដឹងហើយថាជារបស់អីតែចូលចិត្តណាស់អាខាងធ្វើពើនឹង)
អឺ!ទុកយកប្រើទៅ
រ៉ាវុធ៖ ថាមេចចៅហ្វាយ?មេចក៏ត្រូវអោយខ្ញុំទៀតហើយចឹង? ក្រែងថាចៅហ្វាយទិញជូនគេជាកាដូនោះអី។
ថាវ៉ាត់៖ អឺ!គេនោះគឺឯងនឹងហើយ,ហាមប្រកែក។បានហើយយកទៅវិញទៅ។យើងចូលគេងហើយ។ រួចនាយកំលោះយើងក៏បានបិទទ្វារដោយអោយរ៉ាវុធឈរគិតម្នាក់ឯងនៅខាងក្រៅទំរាំតែដាច់ចិត្តដើរទៅបន្ទប់ខ្លួនវិញ។
គ្រាន់តែអង្គុយចុះភ្លាម, រ៉ាវុធក៏យកទូរសព្ទនឹងមកបើកមើល។
អូព្រះអឺយ! ហេតុអីក៏ស្អាតខ្លាំងម្លេស! ពេលដែលមើលក្នុងហាងហេតុអីក៏ខ្ញុំមិនបានចាប់អារម្មណ៍ថាវាស្អាតដល់ថ្នាក់នេះ?រឺមួយមកពីរវល់តែភ័យខ្លាចរើសមិនបានណាមួយពេលក៏ខ្លីទៀតទើបមិនបានមើលដឹតដល់?
នៅមិនទាន់អស់នោះទេ។
គេក៏បើកមើលប្រអប់បន្តទៀតក៏ឃើញមានកាស,ឌុសសាក.......! ក្រដាសអីគេចេះ! រឺមួយក៏ជាវិក័យបត្រគិតលុយ?
អរត្រូវហើយកំពុងតែចង់ដឹងតំលៃវាផង។បើស្អាតភ្លឺចែងចាំងម្លឹងៗតើថ្លៃប៉ុណ្ណាទៅណ!
អូព្រះម្ចាស់ថ្លៃអើយជួយ! ដោយមិនអស់ចិត្តគេក៏យកដៃរាប់លេខបញ្ជាក់។1,2,3,4,5 គឺៗ5ខ្ទង់ រាយដប់រយពាន់មុឺន!
11900$! អូយងាប់ហើយខ្ញុំមិនកើតទេត្រូវតែយកទៅប្រគល់អោយគាត់វិញហើយ។បើថ្លៃម្លឹងៗមិនហ៊ានសូម្បីតែកាន់។
ចង់ដឹងដែរថាជាម៉ាកអ្វី តែមិនចេះអាននោះទេ។
ចាំមើលសាកទុកសួរចៅហ្វាយវិញ។ហើយមិចក៏វាថ្លៃអីថ្លៃម្លេសលោកកោតតែអ្នកទិញហ៊ានទិញយកទៅប្រើដែរណ!រឺមួយក៏ពួកអ្នកមានគេចាយលុយដូចចាយក្រដាសចឹងមែន?
ងាកមកមើលកំលោះសង្ហារយើងវិញកំពុងតែគិតរវើរវាយដល់ណាហើយទេ។ ប្រហែលជាពេលនេះគេកំពុងតែរំភើបភ្ញាក់ផ្អើលខ្លាំងហើយមើលទៅ! មិននឹកស្មានថាចិត្តរបស់គេដូចយើងចឹងសោះ។របស់ដែលគេបានជ្រើសរើសស្រលាញ់ពេញចិត្តគឺដូចអ្វីដែលយើងស្រលាញ់ដូចគ្នា។
ថាវ៉ាត់ក៏បានឈោងយកទូរសព្ទដែលបានទុកលើតុជិតគ្រែគេងគេយកមកមើលទាំង2គ្រឿងដោយមួយគ្រឿងជាទូរសព្ទថ្មី រីឯមួយគ្រឿងទៀតម៉ាកដូចគ្នាគ្រាន់តែវាបានបែកប្រះស្រាំប្រើការលេងកើតទៅហើយ។
ចុះមានឆ្ងល់ទេថាហេតុអ្វីបានជាគេនៅតែរក្សាទុកវាបើទាំងដែលខ្លួនគេបានដឹងថាវាប្រើការលេងកើតទៅហើយនោះ?
សំនួរមួយនេះនឹងត្រូវបានលាតត្រដាងនៅវគ្គបន្ទាប់ៗ។
វាជាទូរសព្ទដៃម៉ាក vertu ដូចរបស់ដែលគេទិញអោយរ៉ាវុធដូចគ្នា។ចុះហេតុអ្វីបានជាគេស្រលាញ់ម៉ាកនឹងម្លេស? ហើយតើមានរឿងអ្វីដែលទាក់ទងនឹងទូរសព្ទនេះទៅ?
រ៉ាវុធ៖ តុកៗ!ចៅហ្វាយៗគេងនៅ? គេគោះទ្វារមួយសន្ទះដោយមិនលឺចៅហ្វាយឆ្លើយតបក៏គិតថាប្រហែលគាត់គេងលក់ហើយមើលទៅ។ ណ្ហើយទៅវិញសិនចុះចាំស្អែកចាំយកមកអោយគាត់វិញ។ រ៉ាវុធរៀបនឹងដើរចេញទៅហើយ, សំលេងទ្វារក៏បើក។
ថាវ៉ាត់៖ នេះឯងមិនទាន់ដេកទៀតអី?ហើយមករកយើងទាំងយប់មានការអី? កុំប្រាប់ថាចង់មកអរគុណយើងទាំងយប់ណា!
រ៉ាវុធ៖ បាទចៅហ្វាយ! រ៉ាវុធក៏បានហុចទូរសព្ទអោយទៅចៅហ្វាយគេវិញ
ថាវ៉ាត់#៖ នេះវាថីឯងបានជាយកមកអោយយើងវិញ? ក្រែងយើងបានប្រាប់ហើយតើអីថាវាជារបស់ឯង
រ៉ាវុធ៖ តែខ្ញុំមិនហ៊ានទទួលទេចៅហ្វាយ, របស់ថ្លៃបែបនេះមិនសមនឹងមនុស្សដូចខ្ញុំនោះទេ។ចៅហ្វាយទុកយកជូនអ្នកផ្សេងដែលសាកសមជាងខ្ញុំទៅ
ថាវ៉ាត់៖ នេះឯងកំពុងតែមើលងាយទឹកចិត្តរបស់យើងហើយតើមានដឹងទេ?
រ៉ាវុធ៖ មិនចឹងទេចៅហ្វាយ
ថាវ៉ាត់៖ បានហើយបើឯងមិនមិនត្រូវការហើយ, ចាំយើងយកវាទៅបោះចោលនៅក្រៅផ្ទះអោយបាត់ទៅចុះ។
មិនបង្អង់យូរថាវ៉ាត់ក៏យកទូរសព្ទពីរ៉ាវុធស្ទុះវឹងចុះទៅក្រោម, តែរ៉ាវុធក៏រត់ទៅតាម!ចៅហ្វាយៗកុំភ្វើបែបនេះអីស្តាប់ហេតុផលខ្ញុំសិន
ថាវ៉ាត់៖ បានហើយយើងមិនចង់ស្តាប់អីទាំងអស់។
ថាវ៉ាត់រាបនឹងគ្រវែងទូរសព្ទនឹងចោលហើយក៏ត្រូវបានដៃរ៉ាវុធឃាត់ទាន់
ថាវ៉ាត់៖ ឆាប់លែងយើងភ្លាម
រ៉ាវុធ៖ មិនលែង
ថាវ៉ាត់៖ ល្អមិនលែងអីហាស!គេក៏គ្រវាសដៃរ៉ាវុធចេញមួយទំហឹង
ព្រុស! សំលែងស្រែករបស់រ៉ាវុធក៏បន្លឺឡើង!អូយឈឺណាស់។
ពេលនោះថាវ៉ាត់ក៏បានងាកទៅមើលឃើញ រ៉ាវុធដួលខ្ទប់ទៅជញ្ជាំង។
រ៉ាវុធស្រែក!អូយជើងខ្ញុំឈឺណាស់!
ថាវ៉ាត់ក៏ឆ្លេឆ្លាទាញជើងរ៉ាវុធមើល!ងាប់ហើយឡើងខៀវហើមហើយ។ រួចថាវ៉ាត់ក៏បានបីរ៉ាវុធចូលទៅបន្ទប់គេ។
ដោយសារតែឈឺពេកទើបរ៉ាវុធគ្មានកំលាំស្រែកបដិសេដ។
ថាវ៉ាត់ក៏ទៅយកថ្នាំមកលាបអោយរ៉ាវុធ។
ឯងទ្រំាតិចទៅណាថ្នាំនេះរាងក្រហាយខ្លាំងបន្តិចហើយតែវាមានប្រសិទ្ធភាពខ្ពស់ណាស់
រ៉ាវុធស្រែកមួយទំហឹង!អូយក្រហាយណាស់ទ្រំាមិនបានទេចៅហ្វាយឈប់ទៅ!
ថាវ៉ាត់៖ ជិតរួចហើយទ្រាំតិចទៅ។
បានហើយរួចហើយមានអារម្មណ៍មេចដែលូវ?
រ៉ាវុធ៖ បាទរាងធូរហើយ,អរគុណចៅហ្វាយ។
ថាវ៉ាត់៖ មិនបាច់អរគុណទេគឺយើងទេគួរតែសុំទោសឯងព្រោះតែភាពឆេវឆាវរបស់យើងទើបធ្វើអោយឯងទៅជាបែបនេះ។អោយយើងសុំទោស
រ៉ាវុធក៏មើលទៅមុខដ៏ក្រៀមក្រំរបស់ចៅហ្វាយគេហើយក៏និយាយថាមិនអីទេចៅហ្វាយរឿងហួសហើយអោយហួសទៅ
ថាវ៉ាត់ក៏បានគ្រារ៉ាវុធទៅបន្ទប់គេវិញដោយថាវ៉ាត់បានសំណូមពរអោយរ៉ាវុធគេងនៅបន្ទប់គេតែរ៉ាវុធមិនព្រម។
ថាវ៉ាត់៖ ចឹងយើងទៅវិញហើយ,ឯងឆាប់គេងទៅ
ថាវ៉ាត់រៀបនឹងដើរចេញជាមួយនឹងដៃកាន់ទូរសព្ទ,ក៏ត្រូវរ៉ាវុធនិយាយបង្អាក់ដំណើរ, ឈប់សិនចៅហ្វាយ, កុំប្រាប់ថាចៅហ្វាយនៅតែចង់យកវាទៅបោះចោលទៀតអោយសោះណា!
ថាវ៉ាត់៖ អត់ទេ,គឺយកវាទៅទុករង់ចាំដល់ពេលដែលឯងព្រមទទួលយក
រ៉ាវុធ៖ ទុកយូវាអាចនឹងប្រើការលេងកើត,ចៅហ្វាយគួរយកវាទៅលក់វិញទៅ រឺក៏..! ប៊ិះចេញទៀត!ចេះទប់ទាន់
ថាវ៉ាត់៖ ចាំគិតមើលសិន។រួចថាវ៉ាត់ក៏ដើរចេញទៅទាំងអារម្មណ៍សោកសៅ។
មកដល់ក្នុងបន្ទប់វិញកំលោះថាវ៉ាត់យើង មានអារម្មណ៍សោកសៅមែនទេន។តើនេះខ្ញុំពុងតែធ្វើស្អីទៀតហើយ, គ្រាន់តែរឿងទូរសព្ទដែលគេមិនព្រមទទួលប៉ុននឹងសោះបែរជាធ្វើអោយចិត្តខ្ញុំឆេវឆាវរហូតដល់ថ្នាក់បង្កជាបញ្ហាបែបនេះទៅវិញ?
រ៉ាវុធតើឯងដឹងទេថាមានមនុស្សច្រើនប៉ណ្ណាដែលចង់ចូលមកជីវិតយើងហើយសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គមទៀត, តែបែជាយើងគ្មានអារម្មណ៍ចំពោះពួកគេ,តែហេតុអ្វីបែជាយើងមកត្រូវចាញ់ឯងត្រឹមជាកូនស្រែចំការម្នាក់ទៅវិញ។
ថាវ៉ាត់គិតរហូតដល់លង់លក់បាត់ទៅ។
ងាកមកមើលពីរ៉ាវុធយើងវិញម្តងថាតើយ៉ាងមិចហើយ។
អោយខ្ញុំសុំទោសចៅហ្វាយមិនមែនខ្ញុំចង់បំផ្លាញទឹកចិត្តចៅហ្វាយនោះទេតែខ្ញុំពិតជាមិនហ៊ានទទួលយកបានពិតមែន។
រ៉ាវុធក៏សំងំគេងតែគេងយ៉ាងណាក៏មិនលក់ក៏គិតចុះគិតឡើងគឺគិតដល់ទូរសព្ទនឹង។បើគិតទៅបំណុលដែលខ្ញុំបានជំពាក់គេគឺមិនដល់ទូរសព្ទមួយគ្រឿងនឹងផង។
បើគេហ៊ានចំនាយលុយទិញអោយខ្ញុំបែបនេះទៅហើយមេចក៏គេមិនព្រមបញ្ចប់បំណុលមួយនេះហើយដោះលេងខ្ញុំទៅ?
តើគេចង់ធ្វើអីអោយពិតប្រាកដទៅ?
ថាវ៉ាត់៖ តើអ្នកណាជាចៅហ្វាយ អ្នណាជាអ្នកបំរើអោយប្រាកដទៅ? គេងលក់ស្រួលណាស់មែនទេយប់មិញ?
រ៉ាវុធ៖ ចៅហ្វាយមេចក៏ក្រោកលឿនម្លេស?
ថាវ៉ាត់#ឯងមើលមោងទៅមើល
រ៉ាវុធ#ហាស!ម៉ោង១១ហើយ!អោយខ្ញុំសុំទោសផងចៅហ្វាយ។ចុះចៅហ្វាយញាំអាហារពេលព្រឹកហើយរឺនៅ?
ថាវ៉ាត់#បើឯងកំពុងតែនៅលើគ្រែបែបនេះបានអ្នកណាធ្វើអោយយើងញាំ់។
រ៉ាវុធ#អូរខ្ញុំភ្លេចអោយឆឹងថាអ៊ុំណៃអត់នៅ។ចឹងចៅហ្វាយចាំ៤៥នាទីខ្ញុំទៅធ្វើអោយញាំ។គ្រាន់តែរ៉ាវុធរាបនឹងងើបដើរ
ក៏អូយ!
រង់ចាំភាគបន្ទាប់ដែលនិយាយពីតួផ្សេងម្តង

No comments:

Post a Comment