Breaking

Saturday, December 1, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ៤)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ៤
និពន្ធដោយ កវីឯកា
#Khmer_Novel_69


រ៉ាវុធៗឯងកុំកើតអីអោយសោះណា។ឯងឆាប់ដឹងខ្លួនវិញភ្លាមមក!អោយយើងសុំទោសដែលយើងហ៑ានបំពានទៅលើឯង។យើងមិនបានតាំងចិត្តទេតែមកពីយើងទ្រាំមិនបានពេលឃើញឯងទៅស្និទ្ធស្នាលជាមួយគេនៅនឹងមុខយើងបែបនេះ។
ក៏ព្រោះតែយើងស្រលាញ់ឯងទើបបានជាយើងប្រចន្ទរហូតដល់បាត់បង់ម្ចាស់ការរហូតដល់ថ្នាក់ហ៑ានធ្វើបែបនេះដាក់ឯង។
តែឯងកុំភ័យយើងនឹងទទួលខុសត្រូវនៅអ្វីដែលយើងបានធ្វើ។
លោកគ្រូពេទ្យសូមមេត្តាជួយគេផងទៅទោះចំនាយអស់ប៉ុន្មានក៏ខ្ញុំព្រមដែរ។
គ្រូពេទ្យ#របួសគេធ្ងន់ធ្ងរពេកហើយគឺគ្មានសង្ឃឹមឡើយគឺមានតែរង់ចាំអព្ភូតហេតុកើតឡើងតែប៉ុណ្ណោះ។តែយ៉ាងណាក៏សូមលោកមេត្តាត្រៀមធ្វើចិត្តទុកជាមុនទៅ។
ចង្វាក់បេះដូងរបស់រ៉ាវុធក៏លេងដើរដង្ហើមក៏លេងដកហើយ។
ទេៗមិនអាចទេ! គេស្រែកយ៉ាងខ្លាំងរហូតដល់ភ្ញាក់ពីសុបិនដ៏អាក្រក់មួយនេះ។ដោយមើលទៅខ្លួនរបស់គេបែកញើសឡើងជោគទៅហើយ។
នេះខ្ញុំយល់សប់ទេតើ។ហេតុអីខ្ញុំយល់សប់អាក្រក់បែបនេះ?គេចាប់ផ្តើមភ័យហើយក៏ស្ទុះវឹងរត់ទៅបន្ទប់រ៉ាវុធតែមិនឃើញក៏រត់ទៅមើលនៅចង្ក្រានបាយទៀតក៏នៅមិនឃើញ
រត់មើលជំវិញផ្ទះយ៉ាងណាក៏នូវតែមិនឃើញ។
អារម្មណ៍គេពេលនេះគឺរឹតតែភ័យ,ទេវតាអើយសូមកុំអោយការយល់សប់ខ្ញុំក្លាយជាការពិតអោយសោះ។
គេក៏នឹកឃើញរត់ទៅសួរអ៊ុំណៃរួចនិយាយទាំងរដាក់រដុប។
អ៊ុំៗតើអ៊ុំមានឃើញរ៉ាវុធទេខ្ញុំដើររកគេពេញផ្ទះអស់ហើយមិនឃើញគេសោះ។
អ៊ុំណៃ#អរ!ក្មួយវុធប្រាប់ថាអស់ថ្នាំដុសធ្មេញប្រើក៏ប្រាប់អ៊ុំថាសុំទៅទិញនៅតូបជិតនេះ។
ដោយការបារម្មណ៍ខ្លាំងពេក ថាវ៉ាត់ក៏រត់ចេញទាំងប្រញាប់។ពេលបើកទ្វារក៏វ៉ាក់អឺនឹងរ៉ាវុធទៅ។ដោយត្រេកអរពេកថារ៉ាវុធមិនកើតអីនាយកំលោះយើងក៏ស្ទុះទៅអោបរ៉ាវុធយ៉ាងខ្លាំង។
រ៉ាវុធ#នេះលោកកើតអីនឹងបានជាមកអោបខ្ញុំខ្លាំងម្លេស? នេះលោកយំផង,តើមានរឿងអីកើតឡើង?
ថាវ៉ាត់ក៏មើលមុខរ៉ាវុធហើយក៏និយាយដូចជាត្រូវខ្លាចបាត់បង់អ្វីមួយចឹង។សន្យានឹងខ្ញុំមកថាឯងនឹងមិនទៅណាចោលខ្ញុំទេលឺទេ?
រ៉ាវុធហាក់ដូចជាឆ្ងល់នូវទង្វើដែលចៅហ្វាយខ្លួនកំពុងតែធ្វើ។អោយខ្ញុំទៅណារួចបើបំណុលសងមិនទាន់រួចផង។បានហើយលោកចូលផ្ទះទៅមកឈរយំអីអត់ចេះខ្មាស់គេ។
ពួកគេទាំង២ក៏បានដើរចូលផ្ទះវិញ។
ថាវ៉ាត់ក៏បានទៅបន្ទប់គេដើម្បីងូទទឹករៀបចំខ្លួនទៅធ្វើការ។
រ៉ាវុធ#ចៅហ្វាយមកញាំអាហារពេលព្រឹក
ថាវ៉ាត់#អង្គុយចុះមកញាំជាមួយយើង
រ៉ាវុធ#កុំអីមិនសមទេចៅហ្វាយ
ថាវ៉ាត់#សមរឺមិនសមគឺជាបញ្ជា
រ៉ាវុធមិនប្រកែកច្រើនក៏អង្គុយញាំជាមួយចៅហ្វាយគេទៅ
ថាវ៉ាត់#ជាហើយមែនបានដើរទៅក្រៅទិញអីតែម្នាក់ឯងចឹង?ចុះបើមានរឿងអីកើតឡើងទៀតគិតមេចទៅ?
បើត្រូវការអីប្រាប់អ៑ុំណៃអោយគាត់ទៅទិញអោយទៅ។
រ៉ាវុធ#មិនអីទេចៅហ្វាយខ្ញុំលេងអីហើយណាមួយឃើញអ៊ុំគាត់រវល់ធ្វើអាហារពេលព្រឹកអោយចៅហ្វាយផងក៏មិនហ៊ានរំខានគាត់។
ថាវ៉ាត់#ល្ងាចទៅក្រៅជាមួយយើង
រ៉ាវុធ#ទៅណាចៅហ្វាយ?
ថាវ៉ាត់#កុំចង់ដឹងច្រើន,ល្ងាចចេញពីធ្វើការយើងមកយក។កុំយឺតយ៉ាវយើងមិនចូលចិត្ត
រ៉ាវុធ#បាទចៅហ្វាយ
ថាវ៉ាត់#អ៊ុំជួយមើលគេផងកុំអោយគេចេញទៅណាផ្តេសផ្តាសទៀត
អ៊ុំណៃ#ចាសអ្នកប្រុស
រ៉ាវុធនិយាយខ្សឹបៗក្នុងចិត្តម្នាក់ឯង,នេះចង់ឃុំខ្លួនខ្ញុំហើយអី
ថាវ៉ាត់#ឯងយាយអីមិញ?
រ៉ាវុធ#អត់មានផង
ថាវ៉ាត់#អឺបើអត់អីល្អហើយយើងទៅហើយឆាប់ទៅរកញាំថ្នាំទៅ។
តើចៅហ្វាយមួយរយៈនេះកើតស្អីអោយប្រាកដទៅធ្វើអីដូចចំលែកៗមេចទេ។ ចរឹកកូនអ្នកមានចឹងរឺ? ហឹមគិតអត់យល់ទេ
ឈប់គិតទៅអាវុធអើយនាំតែឈឺក្បាលអត់ប្រយោជន៍ទៅរកញាំថ្នាំវិញល្អជាង។
ទីតៗ!! ឡានថាវ៉ាត់ក៏មកដល់, រ៉ាវុធក៏បានបើកទ្វារភ្លេតធ្វើអោយថាវ៉ាត់សួរនេះកុំប្រាប់អោយសោះណាថាឯងមកអង្គុយចាំនៅមាត់ទ្វារ!
រ៉ាវុធ#បាទចៅហ្វាយព្រោះលឺថាចៅហ្វាយមិនចូលចិត្តអ្នកយឺតយ៉ាវ, ចឹងខ្ញុំក៏មកចាំមាត់ទ្វារម៉ងទៅពេលចៅហ្វាយមកដល់បើកទ្វារភ្លាមទៅភ្លេតម៉ង។
ថាវ៉ាត់#នេះឯងចង់ឌឺយើងមេន?
រ៉ាវុធ#អត់ទេ!មានឌឺណាចៅហ្វាយ
ថាវ៉ាត់#អឺទៅអោយតែខ្លាំងទៅ,ចឹងឆាប់ឡើងឡានមក។
រ៉ាវុធក៏ឡើងឡានទៅអង្គុយខាងក្រោយតែក៏ក៏ត្រូវថាវ៉ាត់និយាយនេះឯងគិតថាយើងនឹងជាតៃកុងឡានឯងមែនបានទៅអង្គុយក្រោយបែបនេះ?
រ៉ាវុធ#មានណាចៅហ្វាយគ្រាន់ឃើញនៅក្រោយទូលាយក៏ចូលអង្គុយទៅ
ថាវ៉ាត់#មកអង្គុយខាងមុខវិញចង់អោយយើងអង្គុយម៉ង់ៗតែឯងចឹងអី
រ៉ាវុធ#តែចុះពេលចៅហ្វាយជិះទៅធ្វើការនឹងមកវិញឃើញជិះតែម្នាក់ឯងដែរតើអី!
ថាវ៉ាត់#នេះឯងកាន់តែឌឺយើងមែនទេនហើយតើ! (កុំគិតថារ៉ាវុធនិយាយចង់ឌឺចៅហ្វាយគេអោយសោះគឺគេនិយាយតាមការនឹកឃើញរបស់គេតែប៉ុននោះ,ណាមួយគេក៏មិនសូវដឹងពីរបៀបរបបជិះឡាននិងរស់នៅទីក្រុងច្បាស់នៅឡើយទេ)។
ឆាប់មកអង្គុយខាងមុខភ្លាម(ថាវ៉ាត់និយាយរាងសំដីខ្លាំងបន្តិចហើយរ៉ាវុធក៏ប្រញាប់ទៅភ្លេត។
ឡានក៏បានចេញដំនើរដើម្បីឆ្ពោះទៅគោលដៅ។
ថាវ៉ាត់#ឯងមិនស្រួលខ្លួនមែនទេបានមុខរាងស្លេកម្លេសរឺមួយក៏ខឹងនឹងយើងដែលបានប្រើសំដីរាងធ្ងន់បន្តិចដាក់ឯងអំបាញ់មិញ?
រ៉ាវុធរាបនឹងតបក៏ត្រូវវ៉កៗ!
ថាវ៉ាត់ក៏បានយកដៃទៅគួកខ្នងរ៉ាវុធថ្នមៗហើយក៏និយាយអឺយើងភ្លេចថាឯងពុលឡាន,ហើយចុះមិចក៏មិនព្រមប្រាប់យើងអាលយើងបើកកញ្ចក់អោយរាងស្រឡះ?
រ៉ាវុធ#សុំទោស!រំខានចៅហ្វាយទៀតហើយ,មិនដឹងពេលណាបានរឹងមាំនឹងគេទេខ្ញុំ!
ថាវ៉ាត់#អឺមិនអីទេ! កាលពីមុនយើងក៏ដូចឯងដែរតែយូរៗទៅលេងអីហើយ។
ឡានក៏បានមកដល់ផ្សារទំនើបមួយកន្លែងពេលនោះរ៉ាវុធឃើញហើយក៏ដូចមិនសូវស្រួលហើយក៏បោះសំនួរទៅកាន់ចៅហ្វាយ។នេះចៅហ្វាយនាំខ្ញុំមកទីនេះមិនមេនចង់ធ្វើបាបខ្ញុំទៀតណាអី?
ថាវ៉ាត់#ទុកចិត្តចុះមិនអោយមានរឿងដូចលើកមុនទៀតនោះទេ។
ពួកគេក៏បានចុះពីឡានហើយចូលទៅផ្សារទំនើប។
កន្លែងដែលគេឆ្ពោះទៅដំបូងនោះគឺជាហាងទូរសព្ទ
រ៉ាវុធក៏សួរចៅហ្វាយ! ចៅហ្វាយមកទិញទូរសព្ទមែន?
ថាវ៉ាត់#អឺហើយយ៉ាងមិច!
រ៉ាវុធ#អត់អីទេគ្រាន់តែឆ្ងល់ថាចៅហ្វាយមានឡើង៣គ្រឿងហើយប្រើអស់ដែរអី?
ថាវ៉ាត់#ឯងនេះកំពូលមហាឆ្ងល់ហើយ,គឺយើងទិញអោយគេម្នាក់ជាកាដូ!មិចល្មមបាត់ឆ្ងល់នៅ?
រ៉ាវុធ#អរ!ចឹងទេ។បើប្រាប់ចឹងទៅឆាប់ចប់!
ថាវ៉ាត់#ឯងជួយមើលយើងតិចមើលគួរយកមួយណា
រ៉ាវុធ#ខ្ញុំអត់ចេះមើលទេ
ថាវ៉ាត់#លូវយើងសួរចិត្តឯងវិញបើឯងជាអ្នកទិញប្រើខ្លួនឯងវិញ, តើឯងនឹងជ្រើសរើសយកមួយណា?
រ៉ាវុធ#តែខ្ញុំមិនហ៊ានទេខ្លាចសំរេចខុសលោកខ្មាសគេដោយសារតែខ្ញុំ។
កាដូលោកជូនគេលោកគួរតែសំរេចខ្លួនឯងទៅ,ខ្ញុំសុំដកខ្លួន
ថាវ៉ាត់#ឆាប់ឡើងនេះជាបញ្ជា,យើងទុកពេលអោយឯង១៥នាទី។១៥នាទីក្រោយ មកប្រាប់យើងថាពេញចិត្តយកមួយណា។
រ៉ាវុធដើរមើលចុះមើលឡើង ឡើងអ្នកលក់វិលមុខតាម។ចុងក្រោយគេក៏សំឡឹងឃើញទូរសព្ទមួយពិតជាស្អាតមេនទេន។ទូរសព្ទនេះពិតជាមិនធម្មតានោះទេរូបរាងរបស់វារំលិចទៅដោយត្បូងដ៏ភ្លឺចែងចាំងហើយក៏កំរមានអ្នកប្រើដែព្រោះតែតំលៃដ៏ថ្លៃកប់ពពករបស់វាតែម្តង។ តែរ៉ាវុធមិនបានដឹងពីតំលៃឡើយ។
តើអ្នកដឹងថាជាទូរសព្ទប្រភេទអ្វីដែរទេ?
នៅពេលដែររើសទូរសព្ទដែលពេញចិត្តត្រូវហើយគេក៏ទៅហៅចៅហ្វាយរបស់គេអោយមកមើល។
ថាវ៉ាត់#ពិតជាភ្នែកមុតល្អមេនឯងនេះ។ចឹងសំរេចយកមួយនឹងចុះ។ តែមើលទៅឯងដូចជាមិនទាន់មានទូរសព្ទប្រើទេ។
យល់ល្អរើសយកមួយទៅទុកងាយស្រួលយើងទាក់ទងពេលមានការ។
រ៉ាវុធ#ខ្ញុំគិតថាមិនចាំបាច់ទេណាមួយត្រូវខំធ្វើការសន្សំលុយដើម្បីសងបំនុលអោយឆាប់អស់នឹងអាលបានទៅរៀនបន្ត។
ថាវ៉ាត់#ឯងចង់រៀនបន្តរមេនទេ?
រ៉ាវុធ#ត្រូវហើយខ្ញុំនឹងបំពេញបំនងរបស់ម្តាយខ្ញុំអោយបាន។
ថាវ៉ាត់#អូខេរឿងនឹងទុកមួយដុំសិនលូវឯងរើសមួយទៅយើងអោយ ទុកសំរាប់ប្រើ
រ៉ាវុធ#តែថា!
ថាវ៉ាត់#គ្មានតែស្ករអីទេ,ចឹងទុកថាយើងជាអ្នករើសអោយចុះ។អ្នកលក់ជួយយកiphone xs max ទំហំអស់លេខអោយខ្ញុំមួយ។មួយប៉ុន្មានដែរ? (ថាវ៉ាត់សួរ)
ចាស១៨៥០$ (អ្នកលក់ឆ្លើយ)
រ៉ាវុធលឺបែបនេះក៏បើកភ្នែកធំៗហើយនិយាយទាំងផ្អើល
ហាស! ថាមិច១៨៥០$ ! បានហើយអ្នកលក់សូមជួយយកទុកវិញចុះ។ពេលនោះរ៉ាវុធក៏ចង្អុលអោយអ្នកលក់យកអិនចុចពិលវិញ
ថាវ៉ាត់ក៏ធ្វើភ្នែកស្លឺរួចនិយាយនេះទូរសព្ទទំនើបៗស្អាតៗមួយកាណូឯងមិនយកបែជាមកយកទូរសព្ទចឹង! ក្រៅពីខលតើអាចធ្វើអីបានទៅ?
រ៉ាវុធតប,ចុះក្រែងចៅហ្វាយថាយកសំរាប់តែខលទាក់ទងតើ
បើចៅហ្វាយមិនព្រមចឹងខ្ញុំមិនយកទេ។
ថាវ៉ាត់#អូខេៗតាមចិត្ត!
បន្ទាប់ពីទិញទូរសព្ទរួចរាល់,ពួកគេក៏សំដៅទៅហាងខោអាវ។
រ៉ាវុធ#នេះចៅហ្វាយគិតចង់រត់ភៀសខ្លួនមែនបានទិញអីក៏ទិញយ៉ាងនេះ?
ថាវ៉ាត់#បិទមាត់ហើយនៅអោយស្ងៀម!
បន្ទាប់ពីទិញរួចរាល់ហើយពួកគេក៏ទៅញាំអីបន្តរ។
យ៉ាងមិចហើយឆ្អែតអត់នឹង?(ថាវ៉ាត់សួរ)
មិនត្រឹមតែឆ្អែតទេគឺចង់ហៀរចេញមកវិញហើយ(រ៉ាវុធតប)
ថាវ៉ាត់#អេឈប់ៗកុំទាន់អាលចេញ! គេក៏ឈប់ឡានង៉ក់!
រ៉ាវុធក៏សួរ!ឈប់ឡានធ្វើអីចៅហ្វាយ?គឺឈប់អោយឯងក្អួតនឹងហើយ។នៅសួអីទៀតមិចក៏មិនចុះទៅក្អួតទៅ?
រ៉ាវុធ#លែងចង់ហើយ!
ថាវ៉ាត់#នេះឯងហ៊ានកុហក់យើងផងអី។
និយាយចុះនិយាយឡើងឡានក៏បានបើកមកដល់ផ្ទះ។
ចង់ដឹងថាទូរសព្ទតំលៃដ៏ថ្លៃកប់ពពកនឹង ថាវ៉ាត់ទិញអោយអ្នកណា ហើយទូរសព្ទនឹងម៉ាកអីទៅបានជាវាមានតំលៃថ្លៃជាងiphone ទៅទៀត?
អ្នកដែលទាយត្រូវ កវីម្នាក់នេះនឹងព្រមជួបតាមសំណូមពរចំពោះអ្នកដែលឆាតមកថាចង់ជួប ហើយ ប៉ាវញាំអី។
ត្រូវចាំថា ឱកាសទាយមានតែម្តងគត់។
ចឹងមុននឹងទាយត្រូវគិតអោយបានម៉ត់ចត់
សូមអោយមានសំណាងល្អ!
ឡានក៏បានបើកចូលដល់ក្នុងផ្ទះ បន្ទាប់មក រ៉ាវុធក៏ចុះជួយយកអីវ៉ាន់ចៅហ្វាយទៅទុកក្នុងផ្ទះ។
រួចរាល់ហើយថាវ៉ាត់ក៏បញ្ជាអោយរ៉ាវុធទៅយកទឹក។
រ៉ាវុធ៖ ទឹកអីគេចៅហ្វាយ?
ថាវ៉ាត់៖ គឺទឹកផឹកនឹងហើយ
រ៉ាវុធ៖ តែចៅហ្វាយទើបតែញាំហើយក្នុងឡានមុននឹងចុះមកមិញនឹង។
ថាវ៉ាត់៖ អឺ!អឺ!ចុះបើយើងចង់ញាំទៀតមិនបានមែន? ឆាប់ទៅហើយដាក់ទឹកកកក្នុងកែវអោយយើងផង
រ៉ាវុធ៖ បាទចៅហ្វាយ!
តាមពិតថាវ៉ាត់គេមិនបានស្រេកទឹកអីនោះទេ។គេអោយរ៉ាវុធទៅយកទឹកគឺគ្រាន់តែជាលេសមួយប៉ុណ្ណោះ។
បន្ទាប់មកគេក៏បានយកទូរសព្ទដែលរ៉ាវុធជាអ្នករើសដោយផ្ទាល់ដៃយកទៅដាក់លាក់ក្នងថង់ខោអាវមួយ ព្រោះខោអាវដែលគេបានទិញសុទ្ធតែអោយរ៉ាវុធទាំងអស់។
រ៉ាវុធក៏បានមកដល់! ចៅហ្វាយនេះទឹក!
ថាវុធ៖ ហើយលេងមកពីក្រោយស្ងាត់ៗចឹងម៉ងអី!
រ៉ាវុធ៖ មានណាចៅហ្វាយ! ចុះចៅហ្វាយកើតអីមើលទៅដូចជាធ្វើអីលឹបលៗចឹង?
ថាវ៉ាត់៖ លឹបលអី!ធម្មតាតើ!
រ៉ាវុធ៖ នេះទឹកចៅហ្វាយញាំសិនទៅ
ថាវ៉ាត់៖ អឺទុកចុះសិនទៅ
រ៉ាវុធ៖ ហាក!មិញចៅហ្វាយថាស្រេកទឹកខ្លាំងនោះអី!
ថាវ៉ាត់៖ ចាំឯងយូរពេកលេងស្រេកហើយ
រ៉ាវុធ៖មកពីរវល់តែវាយដុំទឹកកកនឹងទើបវាយូរ។អោយខ្ញុំសុំទោសផងចៅហ្វាយ។
ថាវ៉ាត់៖ អឺ!មិនអីទេ។ អីវ៉ាន់ទាំងអស់នេះឆាប់យកទៅដាក់បន្ទប់ឯងទៅ។យើងឡើងទៅងូទទឹកសំរាកហើយព្រោះហត់មួយថ្ងៃហើយ។
រ៉ាវុធ៖ តែថាអីវ៉ាន់ទាំងអស់នេះជារបស់ចៅហ្វាយតើ មិចក៏ត្រូវអោយខ្ញុំយកទៅដាក់ក្នុងបន្ទប់ខ្ញុំទៅវិញចឹង?
ថាវ៉ាត់៖ អ្នកណាថាជាអីវ៉ាន់យើង?
រ៉ាវុធ៖ ហាក! ចុះបើមិនមែនជារបស់ចៅហ្វាយតើជារបស់អ្នកណាទៅ?
ថាវ៉ាត់៖ ឱលោកដ៏សែនមហាឆ្ងល់អឺយ!បើវាមិនមែនជារបស់យើងហើយគឺមានតែជារបស់ឯងនឹងហើយ។មានអីឆ្ងល់ទៀតអត់?
រ៉ាវុធ៖ហាសថាមេច! ចៅហ្វាយយាយលេងរឺមែននឹង!
ថាវ៉ាត់៖ មើលមកយើងដែលចេះយាយលេងពីពេលណា
រ៉ាវុធ៖ តែថាវាច្រើនណាស់ហើយថ្លៃៗទៀត មើលទៅមិនសមនឹងខ្ញុំទេ។
ថាវ៉ាត់៖ សមរឺមិនសមពាក់ទៅដឹងហើយ។
ហើយម្យ៉ាងវិញទៀតពេលចេញទៅណាមកណាជាមួយយើងអោយគេមើលទៅសមរម្យបន្តិចកុំអោយគេថាយើងជាចៅហ្វាយចិត្តអាក្រក់ដាក់កូនចៅ។ឆាប់យកឡើងទៅយើងទៅហើយ។
ថាវ៉ាត់ដើរទៅបណ្តើរលួចញញឹមម្នាក់ឯងបណ្តើររួចក៏ចូលដល់ក្នុងបន្ទប់
សូមរងចាំតាមដានភាគបន្ត!

2 comments:

  1. "Vertu "but dont know about model. It is a midel that have system is simple but the cover by luxyl material...
    សួរប៉ះអ្នកជំនាញទូរស័ព្ទ ប៉ុន្តែមិនមែនជាងទរស័ព្ទទេ

    ReplyDelete
  2. ស្តាយអានរឿងក្រោយគេ... មិនដឹងរឿងចេញតាំងពីកាលកំអី បាន អីពីអ្នកនិពន្ធបាត់

    ReplyDelete