Breaking

Friday, November 23, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង (ភាគទី ៣)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី 
និពន្ធដោយ កវីឯកា
#Khmer_Novel_69



ផាយុ* ចឹងខ្ញុំលាទៅវិញហើយស្អែកខ្ញុំមកទៀត
ថាវ៉ាត់*មិនអីទេកុំអោយរំខានការងារលោកអី
ផាយុ* មិនអីទេព្រោះប៉ុន្មានថ្ងៃនេះខ្ញុំទំនេរមិនធ្វើអីទេ
ថាវ៉ាត់* តែខ្ញុំគិតថាមិនសមទេ
***
ងាកមកមើលរ៉ាវុធវិញមិនដឹងគេងលក់តាំងពីពេលណា។
ថាវ៉ាត់ក៏បានទៅរៀបចំគេងលើសាឡុងយ៉ាងលក់ស្រួល
រ៉ាវុធក៏ឈឺបត់ជើងចង់ចូលបន្ទប់ទឹក។ គិតចង់ដាស់គេបន្តិចអត់បន្តិចខ្លាចរំខានគេគេងក៏សំរេចចិត្តងើបទៅម្នាក់ឯងទាំងធីងធោង។ ដើរមិនប្រយ៉ាត់ក៏រអិលដួលព្រុសក្នុងបន្ទប់ទឹក, អូយយូយ! ពេលនោះថាវ៉ាត់ក៏បានភ្ញាក់ដោយសារតែសំលេងស្រែកហើយក៏បានដើរចូលទៅក្នុងបន្ទប់ទឹកហើយក៏ឃើញវុធដួលហើយក៏និយាយឡើងថាមិចក៏មិនហៅយើងទៅ?ដឹងថាគ្មានកំលាំងដើរហើយនៅប្រឹងទៀត។នេះសំណាងហើយដែលមិនត្រូវកន្លែងចាស់។លើកក្រោយៗចង់ចូលហៅយើង
រ៉ាវុធ* បាទមកពីឃើញលោកកំពុងគេងលក់ស្រួលហើយមិនចង់រំខានទៀតក៏សំរេចចិត្តសាកធ្វើខ្លួនឯងទៅ។
ថាវ៉ាត់* ខ្លាចរំខាន,ចុះមើលលូវមើលរំខានអត់?
រ៉ាវុធ* ខ្ញុំសុំទោសលើកក្រោយចាំខ្ញុំហៅ។
ពួកគេក៏បានគេងលក់ទល់ភ្លឺទៅ។
  
ថាវ៉ាត់ក៏បានទៅយកទឹកដើម្បីមកជូតខ្លួនឣោយរ៉ាវុធ
រ៉ាវុធ#នេះលោកចង់ធ្វើឣីនឹង?
ថាវ៉ាត់#គឺជូតខ្លួនឣោយឣែងនឹងហើយ
រ៉ាវុធ#មិនបាច់ទេមិនហ៊ានឣោយចៅហ្វាយមកធ្វើចឹងទេវាមិនសម។ខ្ញំឣាចធ្វើខ្លួនឣែងបាន។លោកប្រញាប់ទៅធ្វើការរបស់លោកទៅកំុរវល់មកខាតពេលជាមួយខ្ញុំឣី៕
ថាវ៉ាត់# ឣឺបើនៅចេះដឹងថាយើងជាចៅហ្វាយហើយស្តាប់យើង។ មោះឣោយលឿនមកឣាលបានញាំថ្នាំញាំឣាហារពេលព្រឹក។
រ៉ាវុធ ខ្ជិលប្រកែកច្រើនក៏ព្រមឣោយគេដោះឣាវដើម្បីជូតខ្លួនទៅ៕
នាយថាវ៉ាត់យើងជូតទាំងភ្នែកសំឡឹងមិនព្រិចឡើយព្រោះតែលង់នឹងសាច់ដ៏ទន់ល្មើយរបស់រាវុធហើយមើលទៅ
លោកៗ! រ៉ាវុធបានសួរ
ថាវ៉ាត់# ហាស! មានការឣី?
រ៉ាវុធ# ខ្ញុំទេជាឣ្នកត្រូវសួរលោក។ លោកកើតថីនឹងខ្ញំុហៅប៉ុន្មានដងហើយមិនតបរឺកំពុងស្រមើស្រមៃដល់ណាហើយ!
ថាវ៉ាត់# គ្មាន!គ្មានទេ។ពេលដែលកំពុងតែជូតខ្លួនឣោយរ៉ាវុធគេមិនដឹងឡើយថាមានឣ្នកឈមើលនៅមាត់ទ្វារមិនដឹងថាមកដល់តាំងពីពេលណា៕សំលេងរបស់ផាយុក៏បានបន្លឺឡើងធ្វើឣោយឣ្នកទាំងពីរងាកទៅ។
ថាវ៉ាត់# ឣរលោកមកហើយ។ចឹងលោកនៅជួយមើលគេផងខ្ញុំមានការបន្ទាន់ត្រូវចេញទៅហើយ។បន្ទាប់មកគេក៏បានចេញទៅយ៉ាងលឿនដោយមិនបានប្រាប់ខ្ញុំមួយម៉ាត់។
កើតថីគេនឹងអីក៏ចំលែកម្លេស(រ៉ាវុធនិយាយក្នុងចិត្តម្នាក់ឯង)
 
វុធៗកើតអីនឹងបងហៅម៉ានដងហើយអត់តប(ផាយុសួរ)
 
អត់មានអីទេបង(រ៉ាវុធតប)
 
ផាយុ*បានធូរច្រើននៅ?មើលទៅដូចរាងស្រស់បស់ជាងមុនហើយ
រ៉ាវុធ* បាទបានធូរច្រើនហើយបងអរគុណបងណាស់។
ចុះបងអត់ធ្វើការទេបានមានពេលមកមើលខ្ញុំបែបនេះ?
 
ផាយុ* បាទសំរាកប៉ុន្មានថ្ងៃទើបចូលធ្វើការវិញ។
រ៉ាវុធ*ដូចជារំខានបងច្រើនមេនទេន,ខ្ញុំដូចជារអៀសចិត្តណាស់
 
ផាយុ*កុំគិតចឹងអី,បើគិតចឹងចាត់ទុកបងដូចជាអ្នកដ៏ទៃចឹង។
 
រ៉ាវុធ* បាតបង
និយាយពីកំលោះថាវ៉ាត់យើងវិញ ជិះឡានទាំងគ្មានអារម្មណ៍ក្នុងខ្លួនបន្តិច។ វាកើតថីឯងនឹងអាថាវ៉ាត់មេចក៏អារម្មណ៍ឯងច្របូកច្របល់ខ្លាំងម្លេស? គិតខ្លួនឯងសួរខ្លួនឯងុ។ មួយសន្ទុះគេក៏ឈប់ឡានង៉ក់ហើយនឹងដល់ហេតុការណ៍ដែលគេបានដោះអាវជូតខ្លួនអោយរ៉ាវុធនឹងបានឃើញរាងកាយរបស់គេ។ គិតបណ្តើរក៏ស្លុងអារម្មណ៍ទៅតាមនឹង។ កំពុងតែស្លុងអារម្ណ៍ក៏មានសំលេងគោះកញ្ចក់ឡានជាច្រើនដងទំរាំតែនាយយើងដឹងខ្លួនមកវិញរួចក៏បើកកញ្ចក់សួរទៅប៉ូលីសដែលបានគោះ។តើមានការអីដែបាននៅសុខៗមកគោះទ្វាឡានខ្ញុំបែបនេះ?
ប៉ូលីសក៏តបនេះលោកមិនដឹងទេអីផ្លូវដែលលោកកំពុងឈប់នេះគឺគេដាក់ផ្លាកថាហាមចតហើយលោកចតបញ្ច្រាសទិសទៀត។
ថាវ៉ាត់ក៏រៀងភ្ញាក់នឹងសំដីរបស់ប៉ូលីសហើយក៏ងាកមើល, អូងាប់ហើយខ្ញុំមេចក៏ខ្ញជិះឡាដល់ថ្នាក់នេះទៅរួច?
ប៉ូលីសក៏អោយកំលោះយើងចុះពីឡានដើម្បីសួររកប័ណ្ណបើកបរនិងធ្វើការផាកពិន័យ។
ប៉ូលីស*លើកក្រោយសូមលោកមេត្តាមានការប្រុងប្រយ៉ាត់បន្តិច
ថាវ៉ាត់ខ្ជិលតបក៏បើកឡានចេញវែវទៅបាត់។
គេជាអ្វីអោយប្រាកដទៅ,ខ្ញុំជាអ្វីអោយប្រាកដទៅ?រឺមួយក៏ខ្ញុំ...?
ទេទេមិនអាចជាដាច់ខាតខ្ញុំជាប្រុសហើយគេក៏ជាប្រុសហើយម្យ៉ាងទៀតយើងនឹងគេខុសគ្នាដូចមេឃនឹងដី
រីងៗៗ សំលេងទូរសព្ទ័ក៏រោទ៍ឡើងធ្វើអោយនាយកំលោះយើងបញ្ឈប់ការគិតភ្លាម។
អ្នកស្រីវណ្ណា*ហាឡូកូនវ៉ាត់
ថាវ៉ាត់* បាទហាឡូម៉ាក់
អ្នកស្រីវណ្ណា*កូនកំពុងនៅណា
ថាវ៉ាត់*បាទអ្នកម៉ាក់,កូនកំពុងនៅតាមផ្លូវទៅផ្ទះ។ ចឹងបានហើយម៉ាក់បន្តិចទៀតកូនដល់ហើយ។
សំលេងឡានក៏បានមកដល់វីឡាដ៏ស្កឹមស្កៃមួយ។
អ្នកស្រីវណ្ណា*កូនទៅងូតទឹកសិនទៅអាលឆាប់មករកអីញាំ
ថាវ៉ាត់* បាទម៉ាក់
អាហារពេលព្រឹកក៏បានចាប់ផ្តើម៕
អ្នកស្រីវណ្ណា*ចុះវុធគេយ៉ាងមេចហើយកូន,ពេលណាទើបពេទ្យអោយចេញបាន?
ថាវ៉ាត់*បាទម៉ាក់ចេញស្អែកនឹងហើយ
អ្នកស្រីវណ្ណា*ចឹងល្អហើយ,ពេលមកវិញអោយគេសំរាកប៉ុន្មានថ្ងៃសិនទៅកុំទាន់អាលធ្វើអី។កិច្ចការផ្សេងៗទុកអោយអ៊ុំៗធ្វើជំនួសសិនទៅ
ថាវ៉ាត់*បាទតាមម៉ាក់ចុះ
អ្នកស្រីវណ្ណា* វ៉ាត់ កូនម៉ាក់មានរឿងចង់ប្រាប់ស្អែកម៉ាក់ត្រូវឡើងទៅអាមេរិចហើយ
ថាវ៉ាត់*មេចក៏សុខៗទៅលឿនមេសម៉ាក់?
អ្នកស្រីវណ្ណា*គឺខាងក្រុមហ៊ុននៅទីនោះខលប្រាប់ម៉ាក់ថាមានកិច្ចការបន្ទាន់ប្រញាប់អោយម៉ាក់ឡើងទៅមើល
ថាវ៉ាត់*ទៅយូរអត់ម៉ាក់
អ្នកស្រីវណ្ណា *ប្រហែល១ខែ។ កូននៅទីនេះត្រូវមើលក្រុមហ៊នអោយបានល្អផងណាមានការអីខលប្រាប់ម៉ាក់។
ថាវ៉ាត់* បាទម៉ាក់,ទៅទីនោះត្រូវថែសុខភាពផងណាម៉ាក់។
អ្នកស្រីវណ្ណា*ចាស!កូនក៏ដូចគ្នា។ ស្អែកម៉ាក់អោយគេជូនទៅបានហើយកូនមិនបាច់ទៅទេ។ កូនទៅយកវុធមកផ្ទះទៅ។
ថាវ៉ាត់ * បាទម៉ាក់។ កូនញាុំឆ្អែតហើយចឹងកូនទៅក្រុមហ៊ុនហើយណា។
អ្នកស្រីវណ្ណាសួរទៅថាវ៉ាត់ពេលកូនមិននៅចឹងបានអ្នកណាមើលថែវុធទៅ?
ថាវ៉ាត់* បាតមានអ្នកម៉ាក់កុំបារម្មណ៍អី។
មកដល់កន្លែងធ្វើការកំលោះយើងធ្វើការហាក់គ្មានវិញាណនៅក្នុងខ្លួនសោះ។ ក្នុងខួរក្បាលពោរពេញទៅដោយសំនួរជាច្រើនតែគ្មានអ្នកជួយឆ្លើយប្រាប់បាន។រហូតដល់បុគ្គលិកក្នុងក្រុមហ៊ុននាំគ្នាឆ្ងល់ថាតើចៅហ្វាយយើងកើតអីទៅមើលទៅគាត់ដូចគ្មានអារម្មណ៍ក្នុងខ្លួនសោះ។គ្នាសួរគាត់ប៉ុន្មានដងហើយទើបគាត់ឆ្លើយតប។ហឹម!គ្នាក៏មិនដឹងដែរ។
ឈប់គិតឈប់ឆ្ងល់ទៅខំតែធ្វើការងារយើងទៅចេះដឹងច្រើនពេកប្រយ៉ាត់អត់ការងារធ្វើទៅ។
ពេលចេញពីធ្វើការវិញកំលោះយើងក៏ឆ្លៀតចូលផ្ទះដើម្បីយកស៊ុបមាន់ដែលគេបានអោយអ៊ុំណៃធ្វើទៅអោយអ្នកជំងឺ។
ផាយុ*កំពប់អោះហើយទុកអោយបងបញ្ចុកវិញ
រ៉ាវុធ* អត់អីទេខ្ញុំញាំខ្លួនឯងវិញ
ទាញចុះទាញឡើងថាវ៉ាត់ក៏បានបើកទ្វាមកឃើញហើយក៏ទំលាក់ទឹកមុខ,ឃើញបែបនេះនាយយើងរៀបនឹងចេញទៅវិញតែក៏លឺសំលេងផាយុនិយាយងាកមក។ អរលោកមកដល់ហើយ
ថាវ៉ាត់ក៏ដើរចូលទាំងមុខមិនសូវរីកហើយក៏បានឃើញវុធកំពុងញាំស៊ុបមាន់ខ្មៅ
រ៉ាវុធសួរចៅហ្វាយខ្លួន,លោកយកអីមកច្រើនម្លេស
ថាវ៉ាត់*អរគ្មានអីទេគឺយើងទិញយកមកទុកញាំខ្លួនឯងនឹងអោយឯងផងតែមើលទៅឯងញាំឆ្អែតហើយចឹងទុកយើងញាំម្នាក់ឯងក៏បានដែរ។
មើលទៅមុខកំលោះយើងនិយាយចេញមកដូចជាគួរអោយអានិតដល់ហើយ។ត្រូវហើយគ្នាខំធ្វើស៊ុបមាន់យកមកអោយតែបែជាត្រូវឃើញគេញាំរបស់អ្នកផ្សេងហើយចឹងនរណាក៏ចេះអន់ចិត្តដែរ។
ថ្ងៃថ្មីក៏បានចូលមកដល់ហើយក៏ជាថ្ងៃដែលរ៉ាវុធត្រូវចេញពីពេទ្យដូចគ្នា។ ថាវ៉ាត់ក៏បានរៀបចំខ្លួនដើម្បីទៅទទួលរ៉ាវុធចេញពីពេទ្យ។ ថ្ងៃនេះមើលទៅកំលោះយើងដូចជារៀងសប្បាយចិត្តខុសពីធម្មតា។ជិះឡានបណ្តើរច្រៀងបណ្តើរតែម្នាក់ឯងក្នុងឡានរហូតមកដល់មន្ទីរពេទ្យក៏ស្រាប់តែវ៉ាក់អឺនឹងលោកផាយុ។
ផាយុ*ចុះក្រែងថាលោកថាប៉ាត់រវល់មិនបានមកទទួលរ៉ាវុធអី?
ថាវ៉ាត់*មុនដំបូងខ្ញុំចង់ជូនដំនើរម៉ាក់ខ្ញុំទៅព្រលានយន្តហោះតែគាត់ថាមិនបាច់ទេអោយខ្ញុំមកទទួលរ៉ាវុធវិញចឹងខ្ញុំក៏មកទៅ
ផាយុ*ចឹងយើងទទួលគេជាមួយគ្នាទៅ
ថាវ៉ាត់* ខ្ញុំគិតថាមិនបាច់រំខានលោកទេដឹងព្រោះខ្ញុំអាចជូនគេទៅបានហើយ។
ផាយុ*មិនរំខានអីទេណាមួយខ្ញុំក៏គ្មានការងារអីធ្វើដែរ។ តោះលូវយើងចូលទៅកុំអោយរ៉ាវុធចាំយូរ។ផាយុក៏បានដើរទៅមុននាយកំលោះយើងបាត់ទៅ។
រ៉ាវុធ* អូ! លោកផាយុទេ។នេះកុំប្រាប់ណាថាលោកមកទទួលខ្ញុំទៅវិញអោយសោះណា!
ផាយុ*បាទត្រូវហើយ
រ៉ាវុធ*តែខ្ញុំញុំគិតថាកុំអីទេដឹងរំខានលោកច្រើនពេកហើយណាមួយខ្ញុំអាចទៅជាមួយចៅហ្វាយខ្ញុំបានហើយ។
ផាយុ*មិនរំខានអីទេណាមួយចង់ទៅស្គាល់កន្លែងដែលរ៉ាវុធនៅផង។
មកមើលនាយកំលោះយើងវិញធ្វើមុខគួរអោយចង់ខ្លាចរួចក៏និយាយមិនអីទេបើលោកចង់ទៅទៅហើយខ្ញុំក៏មិនហ៊ានឃាត់ដែរ។ចាត់ទុកថាអញ្ជើញលោកញាំុបាយជាការអរគុណទៅចុះ
ផាយុ*បាទអរគុណហើយចឹង។
តោះពួកយើងគួរតែដល់ពេលទៅហើយ។ ចឹងលោកផាយុជិះឡានតាមពីក្រោយខ្ញុំចុះណាព្រោះលោកមិនស្គាល់។
ផាយុ* បាទលោកវ៉ាត់។
ឡាន២គ្រឿងក៏បានបរចេញពីមន្ទីពេទ្យឆ្ពោះទៅកាន់វីឡាដ៏ស្កឹមស្កៃ។
ទីតៗឡានក៏បានមកដល់ហើយអ៊ុំណៃក៏បានចេញមកបើកទ្វារអោយ។ ពួកគេក៏បានចុះពីឡាន។
អ៊ំុណៃ* អូក្មួយវុធមកវិញហើយក្នុងខ្លួនយ៉ាងមិចហើយ?
វុធ* បាទអ៊ុំខ្ញុំលេងអីហើយ។ អរគុណអ៊ុំដែលបារម្មណ៍
ថាវ៉ាត់ក៏បានប្រាប់អ៊ុំណៃអោយជួយរៀបចំម្ហូបសំរាប់គ្នា៣នាក់។
ពួកគេក៏បានញាុំបាយជុំគ្នា។
រ៉ាវុធក៏ឆ្ងល់ហើយសួរទៅថាវ៉ាត់។ ចុះម៉ាក់ចៅហ្វាយទៅណាហើយម្តេចបានអត់ឃើញគាត់មកញាំបាយជាមួយយើងចឹង?
ថាវ៉ាតក៏តប* គឺគាត់ត្រូវឡើងទៅស្រុកក្រៅប្រហែល១ខែហើយគាត់ក៏អោយយើងផ្តាំប្រាប់ឯងថាអោយសំរាករាងធូសិនចាំធ្វើការងារផ្ទះបន្ត។
រ៉ាវុធ* តែខ្ញុំគិតថាមិនអីទេអាចធ្វើបាន។
ថាវ៉ាត* ហាមប្រកែ។  តោះញាំបាយទៅត្រជាក់ម្ហូបអស់ហើយ
ផាយុក៏ចេះតែដួសម្ហូបអោយរ៉ាវុធអត់ឈប់រហូតធ្វើអោយរ៉ាវុធរាងរឹងខ្លួនរីឯនាយកំលោះវ៉ាត់យើងវិញពេលបានឃើញបែបនេះក្នុងខ្លួនដូចត្រូវគេយកភ្លើងមកដុតចឹងក្តៅងំពេញខ្លួនតែម្តងតែមិននិយាយសុខចិត្តទ្រាំ។
ហេតុអីនៅពេលដែលយើងឃើញគេស្និទ្ធស្នាលជាមួយអ្នកដទៃ,ចិត្តខ្ញុុំមួយនេះហាក់ដូចជាឈឺខ្លាំងម្លេស។ ហេតុអីចាប់តាំងពីពេលគេលេចមុខចូលមកជីវិតខ្ញុំ,អារម្មណ៍ខ្ញុំហាក់ដូចជាប្រែប្រួលអស់ហើយ។ ហេតុអីអាចទៅជាយ៉ាងនេះកើត? រឺមួយក៏ខ្ញំុមានចិត្តទៅលើគេ? ទេមិនឣាចនោះទេយើងជាមនុស្សប្រុសដែលរឹងមាំម្នាក់មិនខ្វះឡើយស្រីឡូយៗមកតាមស្រលាញ់។ មិនឣាចមានចិត្តទៅលើមនុស្ស ប្រុសដូចគ្នានោះទេហើយគេថែមទាំងជាកូនបំណុលយើងទៀត។
រ៉ាវុធ# ,ចៅហ្វាយៗកើតអី? មេចក៏មើលទៅចៅហ្វាយហាក់ដូចជាគ្មានវិញាណក្នុងខ្លួនចឹង?
ថាវ៉ាត់* គ្មានអីទេរវល់តែគិតរឿងក្រុមហ៊ុនបន្តិចបន្តួចនឹង។
ញាំុបណ្តើរពួកគេនិយាយពីនេះពីនោះបណ្តើររហូតដល់អាហារថ្ងៃត្រង់ត្រូវបានបញ្ចាប់ហើយផាយុដោយមិនចង់នៅរំខានដល់ការសំរាករបស់រ៉ាវុធក៏ដាច់ចិត្តលាគេទាំង២ទៅវិញ។
ចឹងខ្ញុំរកលាអ្នកទាំង២ទៅវិញហើយណា។ទំនេខ្ញុំមកមើលទៀត។
ឣរគុណសំរាប់ឣាហារថ្ងៃត្រង់ដ៏ឆ្ងាញ់មួយពេលនេះ៕ សង្ឃឹមថាថ្ងៃក្រោយខ្ញុំឣាចមានពេលមកញាំម្តងទៀត។
ថាវ៉ាត់* ស្វាគមន៌គ្រប់ពេល។គេនិយាយបែបមិនពេញចិត្ត ។
រ៉ាវុធ* បើកបរតាមផ្លូវសុខសប្បាយណាលោកផាយុ
ផាយុ*បាទអរគុណចឹងខ្ញុំទៅហើយ។
ថាវ៉ាត់# មើលទៅឣែងនិងគេស្គាល់គ្នាមិនទាន់បានយូរប៉ុន្មានផងដូចជាស្និទ្ធស្នាលសំបើមម្លេសសុទ្ធតែដួសម្ហូបឣោយទៀត។នេះបើយើងមិននៅប្រហែលជាដល់ថ្នាក់បញ្ចុកគ្នាទៀតផងមើលទៅ៕
រ៉ាវុធ# សូមលោកមេត្តាមើលគេក្នុងផ្លូវវិជ្ជ មានផង។ ខ្ញុំនិងគាត់គ្រាន់តែរាប់ឣានគ្នាធម្មតាតែប៉ុននោះគ្មានឣ្វីលើសពីនោះទេណាមួយមើលទៅគាត់ក៏ជាមនុស្ស ចិត្ត បានរួសរាយទៀត។
ថាវ៉ាត់# ពេលនៅមុខយើងធម្មតាមេនតែពេលនៅក្រោយខ្នង យើងប្រ ហែលជាលើសពីនឹងទេដឹង។ ហើយម្យ៉ាងវិញទៀតឣែងមិនមេនជាឣ្នក ធ្លាប់រស់នៅទីក្រុងចឹងឣែងមិនដឹងថាគ្រោះថ្នាក់ប៉ុនណានោះទេ។។
រ៉ាវុធ#នែលោកដូចជាហួសហេតុពេកហើយណា
ថាវ៉ាត់#ហួសហេតុអីប៉ុណ្ណឹងនោះ
រ៉ាវុធ#ណ្ហើយចុះឈប់ប្រកែកនឹងលោកហើយគ្មានកំលាំងនោះទេ។ខ្ញុំចង់សំរាកបន្តិចសិន។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment