Breaking

Friday, November 16, 2018

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ២)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ២
និពន្ធដោយ កវីឯកា
#Khmer_Novel_69


   ពួកគេក៏បានចូលទៅក្នុងដោយមានរ៉ាវុធនិងអ៊ុំស៊ុនដើរតាមក្រោយចាំជួយយួរអីវ៉ាន់។ ដោយគិតចង់ធ្វើបាបនាយបំរើយើង,ថាវ៉ាត់ដើរទិញមិនឈប់រហូតអីវ៉ាន់ស្ទើរតែលិចកប់បាត់មនុស្សទៅហើយ។
   អ្នកស្រីវណ្ណា***បានហើយកូនឈប់ធ្វើបាបគ្នាទៀតទៅ,គេកំពុងតែមិនសូវស្រួលផង
   ថាវ៉ាត់********កូនអត់បានធ្វើបាបគេណាម៉ាក់មកពីកូនស្រលាញ់បានកូនទិញនឹងណា
   រ៉ាវុធ*********មិនអីទេអ្នកស្រីខ្ញុំអាចទៅរួច
   ថាវ៉ាត់*******ម៉ាក់ឃើញអត់គេថាមិនអីទេ។ អឺទាល់តែខ្លាំងចឹងបានអាចនៅជាមួយយើងកើត
   អ្នកស្រីវណណ្ណា**ពិតជាអាចទៅរួចមែនអត់វុធ?
   រ៉ាវុធ***********បាទអ្នកស្រីទុកចិត្តចុះ។
   ថាវ៉ាត់លួចនិយាយក្នុងចិត្តអោយតែខ្លាំងទៅចាំមើលធ្វើើបាបអោយឯងចូលមកដើរចេញទៅវារម្តង។
នាយកំលោះក៏បន្តការដើរទិញរហូតភ្លេចបាយភ្លេចទឹកដល់ថ្នាក់ម៉ាក់របស់គេប្រាប់អោយឈប់ទៅទៅរកអីញាំុ,ម៉ាក់ហេវហើយដើរទៅមុខក៏លេងរួចដែរ។
កំលោះសង្ហាយើងក៏ងាកទៅមើលនាយបំរើតែគេធ្វើធម្មតា, ក្នុងចិត្តនាយកំលោះយើងហេតុតែចង់ឈ្នះក៏បានប្រាប់អោយម៉ាក់គេទៅរកអីញាំមុនរួចពួកគេក៏បន្តការដើរទិញទៀត។
មើលទៅម្នាក់ៗសុទ្ធតែហត់រៀងខ្លួនពិសេសនាយកំលោះសង្ហាយើង,ទោះហត់ខ្លាំងបណ្ណាក៏ទ្រាំព្រោះតែចង់ចាញ់ឈ្នះ។
   អ្នកស្រីវណ្ណា***អាឡូ!អាឡូ!  កូនទិញអីវ៉ាន់ហើយនៅ?
   ថាវ៉ាត់********ចឹងម៉ាក់អោយអ៊ុំស៊ុនជូនម៉ាក់ទៅមុនហើយណាព្រោះមានគេមករកម៉ាក់នៅផ្ទះ៕ចាំម៉ាក់អោយគាត់មកយកវិញ។
   ថាវ់ាត់******** បាទម៉ាក់ តេថាមិនបាច់អោយគាត់មកយកទេចាំកូនជិះតាក់សុីទៅវិញ
   អ្នកស្រីវណ្ណា*** ចឹងក៏បានកូន, ម៉ាក់ទៅហើយចឹង
   ថាវ៉ាត់********បាយបាយម៉ាក់។
មកមើល2នាក់នេះវិញម្តង។ រ៉ាវុធឃើញចៅហ្វាយខ្លួនដើររាងមិនសូវស្រួលក៏ប្រញាប់ទៅសួរ, លោកប្រុសទៅរួចទៀតអត់,មើលទៅដូចមិនសូវស្រួលសោះ
   ថាវាត់******** មើលត្រង់ណាថាយើងមិនស្រួល? យើងមិនមែនទន់ជ្រាយដូចឯងនោះទេ។ តោះដើរទៀត, ដើរមិនទាន់បានប៉ុន្មានជំហ៊ានផង,កំលោះសង្ហាយើងក៏ដួលមកក្រោយពីលើនាយបំរើយើង,ធ្វើអោយនាយបំរើយើងដួលដល់ដីមួយជំហ៊រដោយគ្មានអីទប់ហើយក្បាលក៏បោកត្រូវការ៉ូដេកសន្លប់ស្តូកស្តឹងទាំងពីរនាក់។
  
    មួយសន្ទុះក៏មានបុរស់ម្នាក់និងសន្តិសុខមកមើលហើយក៏បញ្ជូនគេយកទៅពេទ្យក្នុងផ្សារ(ក្នុងផ្សារទំនើបគឺមានពេទ្យប្រចាំការ)។
ដល់ពេទ្យភ្លាមលោកគ្រូពេទ្យក៏ចាប់ផ្តើមជួយ,អ្នកដែលអាចជួយអោយបានដឹងខ្លួនមុននោះគឺនាយកំលោះសង្ហាដែលមិនធ្ងន់ធ្ងរនោះទេគ្រាន់តែអស់កំលាំងប៉ុណ្ណោះ។
មកមើលនាយបំរើយើងវិញគ្រូពេទ្យប្រាប់ថាទាល់តែបញ្ជូនទៅពេទ្យសង្គោះបន្ទាន់ព្រោះក្បាលគេត្រូវធ្ងន់ហើយចំពីក្រោយទៀត។ រំពេចនោះកំលោះសង្ហារយើងក៏បានលឺហើយងើបមកឃើញហើយគេក៏នឹកឃើញស្ថានការណ៍ដែលបានកើតឡើង។ បើមិនបានគេជាអ្នកជួយយើងទេកុំអីអ្នកដែលដេកសន្លប់ពេលនេះគឺជាខ្ញុំហើយ។គេចាប់ផ្តើមរាងសោកស្តាយកំហុសរបស់ខ្លួនព្រោះតែចង់ចាញ់ចង់ឈ្នះ។
   ****គ្រូពេទ្យក៏សួរកំលោះសង្ហារយើងតើលោករាងធូរនៅហើយលោកត្រូវជាសាច់ញាតិនឹងគេមេនទេ?
   ****ថាវ៉ាត់, បាទលោកគ្រូពេទ្យ.
ចឹងល្អហើយយើងត្រូវបញ្ជូនគេទៅពេទ្យសង្គោះបន្ទាន់ភ្លាម
តែមើលទៅលោកក៏មិនសូវជាស្រួលប៉ុន្មានដែរ។
អំបាញ់មិញលោកជាអ្នកបីអ្នកជំងឺមកមែន?(គ្រូពេទ្យសួរ)
បាទលោកគ្រូពេទ្យ។
កំលោះសង្ហារយើងលឺហើយក៏អរគុណទៅបុរស់ម្នាក់នឹង(ទោះជាគេចរឹកចឹងមែនតែក៏ចេះគួរសមដែរ)
បុរស់នោះក៏តបមិនអីទេ។ ហើយក៏និយាយបន្តចំាខ្ញុំជួយកំដរជូនសាច់ញាតិលោកទៅពេទ្យមើលទៅលោកក៏មិនទាន់រឹងមាំដែរ។
ថាវ៉ាត់តប, ដូចជារំខានលោកពេកហើយ។
បុរសនោះក៏តបថាមិនបាច់គួរសមទេ,មានទុក្ខគឺត្រូវចេះជួយគ្នា, ណាមួយខ្ញុំមើលទៅក្មេងដែលកំពុងគេងម្នាក់នេះដូចមាននិស្ស័យនឹងខ្ញុំណាស់។ មិនអីទេខ្ញុំពេញចិត្តជួយ។
 
   ឡានក៏បានមកដល់មន្ទីរពេទ្យហើយក៏រុញសំដៅទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។សូមអ្នកទាំងអស់គ្នារង់ចាំនៅខាងក្រៅសិនទៅ។ពួកគេក៏ឈររង់ចាំយ៉ាងអន្ទះសារ។
  
   ថាវ៉ាត់***អរ!និយាយចឹងខ្ញុំដូចជាមិនទាន់បានស្គាល់ឈ្មោះលោកទេ។
    បាទខ្ញុំឈ្មោះផាយុ។ចុះលោក?
     បាទខ្ញុំថាវ៉ាត់។
     ផាយុ*** បើមិនយល់ទាស់ទេពួកយើងអាចរាប់អានគ្នាបាន
    ថាវ៉ាត់***បាទរីករាយដូចគ្នា។មានឪកាសខ្ញុំនឹងអញ្ជើញលោកញាំបាយទុកជាការអរគុណ។
   
    ផាយុ***កុំគិតគុណស្រ័យអី។ និយាយចឹងលោកថាលោកនឹងក្មេងម្នាក់នោះជាសាច់ញាតិនឹងគ្នាតែតាមខ្ញុំមើលទៅដូចជាមិនមែនព្រោះខ្ញុំក៏បានដើរទិញអីវ៉ាន់គាប់ជួនឃើញអ្នកទាំង២ថែមទាំងបានលឺរឿងខ្លះដោយចៃដន្យផង។តែខ្ញុំគ្មានចេតនាលួចស្តាប់អ្នកទាំង២នោះទេ។
   
    ថាវ៉ាត់***បាទមិនអីទេ។ បើនិយាយទៅរឿងវែងឆ្ងាយណាស់,មានពេលខ្ញុំនឹងនិយាយអោយលោកស្តាប់។
រីងៗ,សុំទោសខ្ញុំសុំលើកទូរសព្ទ័បន្តិច
   ផាយុ***បាទតាមសំរួល។
   ថាវ៉ាត់***អាឡូអ្នកម៉ាក់,ពេលនេះកូនកំពុងរវល់មានការបន្ទាន់ចាំពេលទៅវិញកូននិយាយប្រាប់។ប៉ុណ្ណឹងសិនហើយម៉ាក់។
   
   អ្នកស្រីវណ្ណា***អាឡូៗកូន។ទីតៗសំលេងទូរសព្ទ័ម្ខាងទៀតក៏បានផ្តាច់។មានរឿងអីចេះ?
    លោគ្រូពេទ្យៗគេយ៉ាងមេចហើយ?អ្នកណាជាសាច់ញាតិរបស់ជនរងគ្រោះ?
   ថាវ៉ាត់***បាទគឺខ្ញុំ
   គ្រូពេទ្យ***  ចឹងលោកមកតាមខ្ញុំ
   ថាវ៉ាត់****តើគេមានបញ្ហាអីលោកគ្រូពេទ្យ?
   គ្រុពេទ្យ***គឺគេមានឈាមកកក្នុងខួរក្បាលត្រូវការវះកាត់ជាបន្ទាន់បើពុំនោះទេអាចនឹងត្រូវឈានដល់ការបាត់បង់ជីវិត។បើលោកព្រមអោយខាងយើងវះកាត់, ទី១លោកត្រូវសុីញេទទួលខុសត្រូវលើការវះកាត់។
ទី២ ការវះកាត់គឺត្រូវចំនាយច្រើន។
   ថាវ៉ាត់***មិនថាច្រើនប៉ណ្ណាទេខ្ញុំហ៊ានចំនាយអោយតែគេអាចរួចផុតពីគ្រោះថ្នាក់។
   គ្រូពេទ្យ***ចឹងលោកទៅជួយបំពេញបែបបទធានាសិនទៅ,ពេលរួចរាល់ខាងយើងនឹងចាប់ផ្តើមធ្វើការវះកាត់ភ្លាម។
  
   ថាវ៉ាត់***បាទលោកគ្រូពេទ្យ។ ក្រោយពីរៀបចំបែបបទរួចរាល់ហើយ,គ្រូពេទ្យក៏ចាប់ផ្តើមធ្វើការវះកាត់។
ហេតុអីក៏យូរខ្លាំងម្លេស,កុំអោយមានរឿងអីកើតឡើងអោយសោះណា។(ថាវ៉ាត់និយាយខ្សឹបៗម្នាក់ឯង)
សំលេងទ្វារក៏បានបើក,កំលោះសង្ហារយើងក៏ស្ទុះវឹងរត់ទៅសួរគ្រូពេទ្យ។
   ថាវ៉ាត់* តើគេយ៉ាងមិចហើយលោកគ្រូពេទ្យ
   គ្រូពេទ្យ* បាទទប់អារម្មណ៍អោយស្រួលសិនទៅ,គេរួចផុតពីគ្រោះថ្នាក់ហើយ។ តែត្រូវអោយគេសំរាកនៅទីនេះប៉ុន្មានថ្ងៃសិនដើម្បីខាងយើងងាយស្រួលតាមដានបន្ត។ទោះជាគេរួចផុតពុតពីគ្រោះថ្នាក់មែនតែសុខភាពគេនៅខ្សោយខ្លាំងណាស់។ ត្រូវអោយគេញាំរបស់ដែលមានជាតិវីតាមីនអោយបានច្រើនដើម្បីអោយរាងកាយគេឆាប់រឹងមាំ។
   ថាវ៉ាត់ * បាទលោកគ្រូពេទ្យអរគុណខ្លាំងណាស់
   គ្រូពេទ្យ* កុំគួរសមអីតួនាទីពេទ្យត្រូវតែជួយអ្នកជំងឺចឹងហើយ។ ចឹងខ្ញុំលាសិនសិនហើយព្រោះត្រូវទៅពិនិត្យអ្នកជំងឺបន្តទៀត។
   ថាវ៉ាត់ * បាទលោកគ្រូពេទ្យសូមអញ្ជើញ
   បន្ទាប់មកពួកគេទាំង២នាក់ក៏បានចូលទៅមើលរ៉ាវុធ។
ពេលនោះរ៉ាវុធក៏បានដឹងខ្លួនហើយក៏ក្រលេខមើលនេះមើលនោះហើយក៏ឃើញថាវ៉ាត់និងផាយុ។តើខ្ញុំនៅទីណានេះ? អូយ!មេចក៏ក្បាលខ្ញុំឈឺម្លេស?ឯងកំពុងនៅមន្ទីរពេទ្យ(ថាវ៉ាត់និយាយ)។
   រ៉ាវុធ*ហាស! ហេតុអីក៏ខ្ញុំនៅមន្ទីរពេទ្យទៅវិញ?តើមានអីរឿងកើតឡើង?គេក៏គិតមួយសន្ទុះក៏នឹកឃើញរឿងដែលបានកើតឡើង។ហើយក៏សួរភ្លាមទៅចៅហ្វាយខ្លួន,តើចៅហ្វាយមិនអីទេរឺ? អឺបើកើតអីស្មានតែយើងបានមកឈរមើលឯងនៅទីនេះរឺ?(កើតថីទៀតហើយកំលោះសង្ហារយើង?អំបាញ់មិញភ័យស្លន់ស្លោដូចមាន់រកពងលូវម៉ាត់យកៗទាំងខ្លួនឯងខុសហើយនៅធ្វើខ្លំាងទៀត)។
គ្រាន់តែសួរសោះខុសទៀត(រ៉ាវុធយាយខ្សឹបៗម្នាក់ឯង)
   ថាវ៉ាត់*មិញឯងយាយស្អីយាយម្តងទៀតមើល។
   រ៉ាវុធ*អរ!បាទអត់មានអីទេ
   ផាយុក៏បាននិយាយទៅរ៉ាវុធកុំគិតច្រើនអីឆាប់សំរាកទៅ។
    រ៉ាវុធក៏ចាប់ផ្តើមឆ្ងល់នឹងម្ចាស់សំលេង។ សុំទោសតើលោកជាអ្នកណាគេដែរ?
   ផាយុ* បាទខ្ញុំគឺ....ស្រាប់តែសំលេងថាវ៉ាត់បាននិយាយកាត់,អឺគេគឺជាអ្នកបានជួយពួកយើង។
   រ៉ាវុធ* ហាសថាមេចលោកពិតជាអ្នកបានជួយពួកយើងមែន? បើចឹងខ្ញុំពិតជាអរគុណលោកខ្លាំងណាស់,បើមានឪកាសខ្ញុំនឹងតបស្នងលោកវិញ។
   ផាយុ* បាទមិនបាច់គុណស្រ័យអីទេ, យើងម្នាក់ៗត្រូវចេះជួយគេទៅវិញទៅមកពេលមានទុក្ខ។
   ថាវ៉ាត់ក៏និយាយទៅកាន់ផាយុ
   ថាវ៉ាត់*លោកផាយុតើខ្ញុំអាចសុំរំខានលោកបន្តិចទៀតបាទេ?
   ផាយុ* កុំគួរសមអី,មានអីអោយខ្ញុំជួយប្រាប់មក
   ថាវ៉ាត់* គឺខ្ញុំចង់អោយលោកនៅមើលគេបន្តិចខ្ញុំចង់ទៅផ្ទះងូតទឹកនិងរៀបចំរបស់ញាំយកអោយគេផង។
   ផាយុ* បាទលោកទៅចុះកុំបារម្មណ៍
   ថាវ៉ាត់* ពិតជាអរគុណលោកខ្លាំងណាស់។ចឹងខ្ញុំទៅហើយណាបើមានការអីបន្ទាន់អាចខលប្រាប់ខ្ញុំភ្លាម។នេះនាមបណ្ណ័ខ្ញុំ
   ផាយុ* បាទលោកអញ្ជើញទៅចុះ,ទីនេះទុកចិត្តលើខ្ញុំចុះ។
   អ៊ីណៃ* អ្នកស្រីៗ!លោកប្រុសថាវ៉ាត់មកវិញហើយ
    អ្នកស្រីវណ្ណា*ហេតុអីក៏យប់ម្លេសបានទើបមកវិញ? យាយចឹងឯណាវុធ?កុំប្រាប់ថាកូនធ្វើបាបគេហើយទុកគេចោលលួចរត់មកម្នាក់ឯងអោយសោះណា។ យាយៗទៅគេគ្មានឪពុកម្តាយបងប្អូនក៏គួរអោយអោយអានិតណាស់ដែរ។
   ថាវ៉ាត់* នេះម៉ាក់មើលមកកូនប្រុសម៉ាក់ពិតជាអាក្រក់ដល់ថ្នាក់នឹងផងអីម៉ាក់?
   អ្នកស្រីវណ្ណា* មានណាកូន,ម៉ាក់គ្រាន់តែយាយពីវុធតើថាគេគួរអោយអានិត។ ចុះចឹងឯណាគេមេចមិនឃើញ?ហើយចុះកូនថាមកវិញមានរឿងប្រាប់ម៉ាក់តើជារឿងអ្វីទៅ?
   ថាវ៉ាត់* បាទម៉ាក់រឿងដែលកូនចង់ប្រាប់ម៉ាក់នោះគឺទាក់ទងនឹងគេហើយ។ អីលូវគេកំពុងគេងនៅពេទ្យ។
   អ្នកស្រីវណ្ណា* ហាស!ថាមេចគេនៅពេទ្យ! តើមានរឿងអីកើតឡើងអោយប្រាកដទៅកូនឆាប់ប្រាប់ម៉ាក់ភ្លាមមកហើយម៉ាក់សង្ឃឹមថារឿងនឹងមិនទាក់ទងនឹងកូនទៅចុះ។
  នាយកំលោះយើងក៏អោនមុខចុះហើយក៏និយាយតិចៗ !
បាទម៉ាក់រឿងដែលគេចូលពេទ្យគឺមកពីកូនទើបធ្វើអោយគេទៅជាបែបនេះ។
អ្នកស្រីវណ្ណាពេលលឺដូច្នេះហើយក៏និយាយទាំងសំលេងរដាក់រដុប។ តើកូនអាចនិយាយពីដើមហេតុប្រាប់ម៉ាក់អោយច្បាស់បន្តិចបានទេ?
   ថាវ៉ាត់*បាទម៉ាក់
នាយកំលោះយើងក៏បាននិយាយហូហែប្រាប់ទៅកាន់ម្តាយគេ។
រឿងគឺវាចឹងឯងម៉ាក់។
   អ្នកស្រីវណ្ណា* ស្តាប់មើលទៅកុំតែបានវុធជួយកូនទេកុំអីអ្នកដែលត្រូវចូលពេទ្យគឺជាកូនហើយ។ បើកូនមានរឿងអីទៅតើអោយម៉ាក់រស់នៅយ៉ាងមេចហើយត្រូវដោះស្រាយជាមួយប៉ាកូនដែលបានស្លាប់បាត់ដោយរបៀបមេចទៅ។
   ថាវ៉ាត់* ម៉ាក់កុំគិតច្រើនពេលនេះកូនមានអីឯណា។
   អ្នកស្រីវណ្ណា*សន្យានឹងម៉ាក់ថាលើកក្រោយមកធ្វើអីផ្តេសផ្តាសចឹងទៀតលឺអត់?
   ថាវ៉ាត់* បាទម៉ាក់។ យាយចឹងកូនចង់ឡើងទៅងូតទឹកផ្លាស់សំលៀកបំពាក់សិនអាងទៅពេទ្យមើលគេនឹងយកអីវ៉ាន់អោយគេទុកប្រើផង។ អ៊ុំណៃអ៊ុំទៅជួយដាំបបរនឹងរៀបចំផ្លែឈើអោយខ្ញុំផង។ ចាស់លោកប្រុសតូច។
   ***និយាយពីផាយុនិងរ៉ាវុធម្តង។
  ផាយុ* យ៉ាងមេចហើយវុធបានធូរខ្លះនៅ?
   រ៉ាវុធ* បាទបានធូរខ្លះហើយ។ពិតជាអរគុណលោកខ្លំាងណាស់ហើយក៏រំខានលោកលោកខ្លំាងណាស់ដែរ។
   ផាយុ *កុំគួរសមអីការជួយគ្នាគឺជាអំពើល្អមួយដែលយើងគួរតែធ្វើ។ កុំថាខ្ញុំចង់ចេះដឹងរឿងគេច្រើនអី។តើខ្ញុំអាចសួរសំនួរខ្លះៗបានទេ?
   រ៉ាវុធ* បាទបានលោកអាចសួរមកចុះខ្ញុំរីករាយ
   ផាយុ* តើវុធហើយនឹងលោកវ៉ាត់ត្រូជាអ្វីនឹងគ្នាអោយពិតប្រាកដទៅ?
   រ៉ាវុធ*តាមពិតទៅខ្ញុំជាអ្នកខេត្តទេដោយសារម្តាយខ្ញុំស្លាប់ហើយត្រូវជំពាក់បំនុលគេទៀតចឹឹងហើយទើបខ្ញុំមកភ្នំពេញធ្វើការអោយគេដើម្បីលាងបំណុលដែលគ្រួសារបានជំពាក់។
និយាយបានតែប៉ុននេះ,ទឹកភ្នែករ៉ាវុធក៏ចាប់ផ្តើមស្រក់តក់ៗ
   ផាយុ* អោយខ្ញុំសុំទោសផងខ្ញុំមិនដឹងសោះថារ៉ាវុធមានប្រវត្តិដ៏កម្សត់បែបនេះ។
   រ៉ាវុធ*បាទមិនអីទេនិយាយទាំងមិនចង់ចេញ
  យំទៅយំចេញមកដើម្បីអោយបានធូរស្រាលកុំលាក់ទុក្ខអី,ផាយុក៏បានទាញក្បាលរ៉ាវុធមកផ្អែកលើដើមទ្រូងយកដៃអង្អែលខ្នងថ្នមៗ។
ងាកមកមើលកំលោះថាវ៉ាត់យើងវិញម្តងបើកឡានដូចហោះទៅហើយ។មួយសន្ទុះឡានក៏បានមកដល់មន្ទីរពេទ្យហើយគេក៏ដើរចូលទៅក៏ឃើញអ្វីដែលគេមិនចង់ឃើញ។
ព្រូស! ជាសំលេងដែលកំលោះថាវ៉ាត់បានទាញខ្លួនផាយុចេញពីរ៉ាវុធធ្លាក់ដល់ដីមួយទំហឹងហើយក៏និយាយទាំងសំលេងគំហ៊កខ្លំាងៗទៅកាន់ពួកគេទាំង២នាក់ដោយមិនដឹងហេតុផលក្បាលកន្ទុយឡើយ។ មានកំលំាងហើយអីបានមកអោបគ្នាផ្អែមល្ហែមនៅក្នុងពេទ្យបែបនេះ? រ៉ាវុធរៀបនឹងនិយាយតែត្រូវផាយុនិយាយកាត់។ មិនដូចលោកគិតនោះទេ។
ថាវ៉ាត់*ហឹស មិនដូចខ្ញុំគិត។ ខ្ញុំឃើញផ្ទាល់ភ្នែកបែបនេះហើយនូវហ៊ានប្រកែកទៀត។
   រ៉ាវុធក៏និយាយទាំងខ្លាំៗងដាក់ចៅហ្វាយខ្លួនដោយមិនគិតថាជាម្ចាស់រឺអ្នកបំរើឡើយ។ លោកជ្រុលពេកហើយលោកអាចមើលងាយខ្ញុំបានតែលោកមិនអាចប្រមាថមើលងាយអ្នកដែលបានជួយលោកឡើយ។ ហើយទោះបីជាខ្ញុំធ្វើអីវាជាសិទ្ធរបស់ខ្ញុំគ្មានទាក់ទងនឹងលោកឡើយ។
ថាវ៉ាត់* តែឯងជាអ្នកបំរើយើង
   រ៉ាវុធ* ខ្ញុំជាអ្នកបំរើលោកមែនតែខ្ញុំក៏មានសិទ្ធធ្វើអ្វីដែលជារឿងផ្ទាល់ខ្លួនបានដែរ។ ដោយសារតែរ៉ាវុធប្រឹងនិយាយទាំងកំហឹងអស់ពីខ្លួនបែបនេះហើយម្យ៉ាងគេមិនទាន់ស្រួលផងក៏បានដួលលើគ្រែសន្លប់បាត់ទៅ។
  ថាវ៉ាត់*ឯងកើតអីៗ
ផាយុក៏បានទៅតាមពេទ្យ
  ថាវ៉ាត់* ឯងកុំកើតអីអោយសោះណាយើងសុំទោស។
គ្រូពេទ្យក៏មកដល់ហើយក៏បានមើលអ្នកជំងឺ។
គេយ៉ាងមេចហើយលោកគ្រូពេទ្យ?(ថាវ៉ាត់សួរ)
គេងលេងអីហើយគ្រាន់តែគេខ្សោយហើយសូមកុំនិយាយអ្វីអោយគេរន្ធត់អោយសោះណា។ បាទលោកគ្រូពេទ្យ។
បន្ទាប់ពីគ្រូពេទ្យបានចេញទៅវិញ,ថាវ៉ាត់ក៏បានចូលទៅជិតរ៉ាវុធតែរ៉ាវុធធ្វើជាគេង
ថាវ៉ាត់* យើងដឹងថាឯងធ្វើជាគេង,យើងមានរឿងចង់យាយជាមួយឯង២នាក់
រ៉ាវុធ* តែខ្ញុំគ្មានរឿងអីត្រូវនិយាយទៀតទេ
ថាវ៉ាត់* ចាត់ទុកថាខ្ញុំសុំទៅចុះបានទេ?
រ៉ាវុធ* ចឹងមានរឿងអីក៏ឆាប់និយាយមកអាលខ្ញុំបានសំរាក
ថាវុធក៏បានងាកទៅផាយុដូចជាចង់ប្រាប់អ្វីម្យ៉ាង,ពេលនោះផាយុក៏យល់សាច់ការក៏បានលាអ្នកទាំង២ចេញទៅក្រៅ។
រ៉ាវុធ*លូវលោកអាចនិយាយបានហើយ
ថាវ៉ាត់ហាក់នៅអិះអុញៗគឺៗ
រ៉ាវុធ*បើនិយាយមិនចេញទេ,កុំនិយាយអីលោឆាប់ទៅវិញទៅខ្ញុំអាចមើលថែខ្លួនឯងបានហើយ។ពេលនោះរ៉ាវុធក៏ធ្វើជារៀបចំគេងតែត្រូវលឺពាក្យចេញពីមាត់គេ,
អោយខ្ញុំសុំទោសរឿងអំបាញ់មិញផង
រ៉ាវុធ*ថាមេចលោកសទោសខ្ញុំ?
ថាវ៉ាត់*ត្រូវហើយ
រ៉ាវុធ* បើលោកពិតជាចង់សុំទោសមែនមនុស្សដែលលោកគួរសុំទោសមិនមែនជាខ្ញុំនោះទេ។លោកគួរតែទៅសុំទោសលោកផាយុវិញទៅ។គេបានខំជួយលោកនិងខ្ញុំតែបែជាលោកត្រូវតបស្នងសងគេវិញដោយទង្វើបែបនឹងវិញសោះ។
ថាវ៉ាត់ *ខ្ញុំក៏មិនដឹងដែរថាហេតុអីពេលដែលយើងបានឃើញបែបនោះស្រាប់តែយើងត្រូវបាត់បង់ភាពជាម្ចាស់ការមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វីនោះឡើយ។
រ៉ាវុធ* បានហើយសម្បត្តិខ្ញុំត្រឹមតែជាអ្នកបំរើគ្មានសិទ្ធអីទៅហ៊ានខឹងនឹងលោកនោះទេ
ថាវ៉ាត់* ឯងកុំនិយាយចឹងអី។នេះយើងសុំទោសដោយចិត្តស្មោះហើយណា។
រ៉ាវុធ*បើចង់អោយខ្ញុំទទួលពាក្យសុំទោសលោកត្រូវទៅសុំទោសលោកផាយុដែរទៅបើគេព្រមទទួលខ្ញុំក៏ព្រម
ថាវ៉ាត់ *តែៗ ! ថាវ៉ាត់ក៏បានចេញទៅក្រៅ។ មួយសន្ទុះក៏បានឃើញពួកគេទាំង២នាក់ដើរចូលមក។
ផាយុ* បានហើយរ៉ាវុធឈប់ខឹងលោកថាវ៉ាត់ទៅគាត់បានសុំទោសខ្ញុំហើយ។
រ៉ាវុធ* បាទឈប់ហើយ
មិននឹកស្មានថានាយកំលោះសង្ហារដ៏សែនចិត្តរឹងដូចដែកថែបម្នាក់នេះអាចហាមាត់និយាយពាក្យសុំទោសទៅកាន់នាយបំរើយើងសោះ។
ពេលនិយាយគ្នាចប់រួចរាល់អស់ហើយរ៉ាវុធក៏បានប្រាប់ពួកគេទាំង២នាក់អោយត្រលប់ទៅវិញដោយមិនចង់រំខាន។ អ្នកដែលព្រមទៅមានតែផាយុប៉ុននោះ។រីឯនាយកំលោះយើងទោះដេញប៉ុណ្ណាក៏មិនខ្ចីទៅ។ នឹងមកពីគិតថាខ្លួនឯង
ធ្វើខុសហើយបានចង់នៅជួយលាងកំហុស។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment