Breaking

Friday, November 16, 2018

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង (ភាគទី ១)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ១
និពន្ធដោយ កវីឯកា
#Khmer_Novel_69


ម៉ែៗៗ!!!
     ម៉ែកុំទៅណាចោលកូន,កុំទុកអោយកូនរស់នៅលើពិភពដ៏សែនធំធេងម្នាក់ឯងបែបនេះអីម៉ែ។
     កូនមាសម្តាយអើយឲម្តាយសុំទោសដែលម្តាយមិនអាចរស់នៅមើលថែកូនបន្តទៀតបាន,ម្តាយមានវិប្បដិសារីខ្លាំងណាស់ដែលមិនបានអោយកូនរៀនចប់ចុងចប់ដើមដូចកូនគេហើយមិនអាចបន្តរស់នៅជាមួយកូនបានទៀត។ អ្វីដែលធ្វើអោយម្តាយខ្លោចចិត្តបំផុតនោះគឺម្តាយមិនមានទ្រព្យអ្វីបន្សល់ទុកអោយកូនឡើយហើយថែមទាំងបន្សល់ទុកនូវបំណុលដ៏ច្រើនលើសលប់អោយកូនជាអ្នកត្រូវរ៉ាប់រងជំនួសថែមទៀត។
     ម៉ែឈប់បន្ទោសខ្លួនឯងទៀតទៅ,មកពីកូនមើលថែម៉ែមិនបានល្អ។ ម៉ែកុំទៅទៅណាចោលកូនអីណា។ កូនមាសម្តាយអើយម៉ែប្រហែលសល់ពេលមិនយូរទៀតទេ។ មុននឹងម៉ែត្រូវទៅ,កូនត្រូវសន្យានឹងម៉ែ,ត្រូវខំរស់នៅបន្តទៀតអោយបានល្អ។
ម៉ែ,ម៉ែ,ម៉ែលាកូនហើយ។
     ម៉ែ!ៗៗៗ...ពេលនេះម៉ែទៅចោលកូនហើយ។តើអោយកូនរស់នៅបែបណាណាទៅ?
ពីធីបុណ្យសពក៏បានចាប់ផ្តើមប្រារព្ធធ្វើទៅតាមប្រពៃណីដោយមានញាតិមិត្តជិតខាងជួយរៀបចំ។
   ទីតៗៗៗ, អ្នកណាគេមកសីុផ្លេឡានអីខ្លាំងៗម្លេសមិនដឹងថាគ្រួសារគេកំពុងមានទុក្ខទេរឺ! មួយសន្ទុះស្រាប់តែមានស្រ្តីវ័យរាងជ្រេបន្តិចចុះពីឡានដោយមានអង្គរក្សដើរអមមកជាមួយហើយក៏បន្លឺសំលេងសួរថានេះអ្នកណាស្លាប់,ពេលនោះមានក្មេងងប្រុសម្នាក់ដើរមកជាមួយទឹកមុខស្រពោនហើយក៏សួរថាអត់ទោសអ្នកស្រីជាអ្នកណាគេដែរ?រួចកំលោះយើងក៏បានចង្អុលទៅរូបថតសពម្តាយខ្លួន។ពេលនោះស្ត្រីម្នាក់នោះក៏ងាកទៅមើលហើយក៏ភាំងបន្តិច,
អ្នកស្រីៗ !យ៉ាងមិចហើយ?
      ចប់ហើយពេលនេះគេស្លាប់ហើយ,ចុះលុយដែលគេជំពាក់ខ្ញុំនោះ?
     តើអ្នកស្រីត្រូវជាអ្វីនឹងម្តាយខ្ញុំដែរ?
     ថាមិចឯងៗត្រូវជាកូនរបស់គេមែន?
     បាទគឺខ្ញុំហើយ។
     ចឹងល្អណាស់, កុំគិតថាឯងស្លាប់បាត់វាត្រូវរួចខ្លួនអោយសោះនោះ,យើងនឹងអោយកូនរបស់ឯងសងជំនួសក៏បាន(ស្រ្តីគិតក្នុងចិត្តម្នាក់ឯង)។
     អ្នកស្រីជាអ្នកណាអោយប្រាកដទៅហើយមកទីនេះមានការអីដែរ?
     យើងជាម្ចាស់បំណុល,យើងមកនេះគឺមកទារបំណុលតាមការសន្យារបស់ម្តាយឯងដែលបានជំពាក់យើង។
    ពេលនេះម្តាយខ្ញុំបានស្លាប់ហើយ,ហើយខ្ញុំក៏មិនបានដឹងមុខមាត់ម្ចាល់បំណុលនោះយ៉ាងមេចដែរ,តើអ្នកស្រីមានអ្វីបញ្ជាក់ដែរទេ?
     នេះឯងគិតថាយើងជាមនុស្សដើរបើកប្រាស់មែន?
     មិនមែនមានមានន័យចឹងទេ។
     តើអ្នកស្រីអាចត្រលប់ទៅវិញសិនបានទេ?ពេលនេះខ្ញុំកំពុងតែកើតទុក្ខហើយក៏មិនចង់អោយអ្នកណាមករំខានពិធីបុណ្យនេះដែរ។
    មិនបាច់ដេញយើងទេ,យើងក៏មិនចង់នៅដែរ។
នេះជាអ្វីដែលឯងចង់បាន, គាត់បានហុចក្រដាសមួយសន្លឹកអោយខ្ញុំ។
     តើនេះជាអ្វី? មើលទៅឯងនឹងយល់ហើយ។
លិខិតខ្ចីប្រាក់!!!នាងខ្ញុំឈ្មោះ....បានខ្ចីប្រាក់ពីឈ្មោះ.....ចំនួន......អានដល់ត្រឹមនេះជង្គង់ខ្ញុំដ៏ទន់ដល់ដី, ហេតុអីក៏ជំពាក់ច្រើនម្លេស,តើអោយខ្ញុំទៅរកលុយដ៏ច្រើនសន្ធឹកសន្ធាប់មកពីណាបានទៅ??? ហ៊ឹម,អ្នកស្រីសូមទុកពេលអោយខ្ញុំសិនបានទេ? ទុកពេលអោយខ្ញុំរៀបចំពិធីបុណ្យម្តាយខ្ញុំអោយចប់សិន។ យើងក៏មិនដល់ថ្នាក់អាក្រក់ខ្លាំងមិនទុកពេលអោយឯងដែរ។
មួយអាទិត្យក្រោយបើគ្មានលុយអោយយើងទេ,ត្រៀមរៀបចំខោអាវទៅធ្វើការបំរើយើង។ទឹកភ្នែកខ្ញុំក៏ស្រក់ហូរជោគថ្ពាល់មិនឈប់,ហឹម!
         រ៉ាវុធៗ!!! បាទៗអ៊ុំណៃ។
     រ៉ាវុធជាឈ្មោះរបស់ក្មេងប្រុសអាយ20ឆ្នាំម្នាក់ដែលកើតក្នុងគ្រួសារត្រកូលក្រីក្រមួយបានមករស់នៅក្នុងវីឡាដ៏ធំស្កឹមស្កៃមួយដើម្បីមកធ្វើការដោះបំណុលដែលម្តាយខ្លួនបានជំពាក់។
      តើក្មួយកំពុងគិតអីនឹង? ហើយនេះយំផង,នឹកម្តាយក្មួយមែនទេ?
     បាទអ៊ុំ។ទឹកភ្នែករយតំណក់បានស្រក់លើផែនថ្ពាល់កំលោះនេះយ៉ាងជោគជាំ។ ខ្ញុំនឹកម្តាយខ្ញុំខ្លាំងណាស់អ៊ុំ។
     អ៊ុំយល់ថាអារម្មណ៍ដែលត្រូវបាត់បង់សាច់ញាតិឈឺចាប់ប៉ុណ្ណាហើយជីវិតដែលត្រូវមករស់នៅបំរើគេពិបាកប៉ុណ្ណា។
យំចុះក្មួយយំចេញមកនឹងអាងបានធូរស្រាលកុំលាក់ទុកអី។បើក្មួយមានអារម្មណ៍ថាឯកោ,ក្មួយអាចចាត់ទុកអ៊ុំជាម្តាយម្នាក់ក៏បាន។អ៊ុំរកលាទៅវិញហើយព្រោះស្អែកត្រូវក្រោកពីព្រលឹមធ្វើកាផង,ក្មួយក៏ឆាប់ចូលសំរាកដែរទៅ,កុំគិតច្រើនទៀតអី,ភ្ញាក់ពីគេងហើយអ្វីៗនឹងស្រឡះ។
     បាទអរគុណអ៊ុំណាស់។
រាត្រីដ៏សែនឯកោក៏បានកន្លងផុតទៅ។ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់។ ទីតៗ!!សំលេងសុីផ្លេឡាក៏បានបើកមកដល់មុខវីឡាដ៏ធំស្កឹមស្កៃ,រ៉ាវុធក៏បានចេញទៅបើកទ្វារដើម្បីអោយឡានបើកចូលក្នុង។
     បុរសម្នាក់ក៏បានចុះពីឡានជាមួយនឹងរូបរាងដ៏ខ្ពស់សង្ហារហូតធ្វើអោយរ៉ាវុធឈរមើលឡើងភ្លឹកដោយមិនបានលឺម្ចាស់សំលេងហៅ។ឯងថ្លង់មិនលឺយើងហៅទេអីហាស? បាទៗលោកមានការអីអោយខ្ញុំជួយដែរ?
ឆាប់ទៅយកវ៉ាលីយើងចុះពីឡានហើយយកចូលក្នុងផ្ទះ។បាទលោក។គ្រាន់តែប៉ុណ្ណឹងក៏ចាំបាច់ស្រែកខ្លាំងៗម្លេសលោក។
នេះឯងយាយស្អីអំបាញ់មិញ? អរៗៗបាទអត់អីផង។
     បើអត់អីឆាប់ទៅធ្វើការឯងទៅ។
     ខ្ញុំក៏មិនបានសួរថាគេជាអ្នកណាដែរគ្រាន់តែធ្វើតាមបញ្ជាគេសិនទៅ។
អ៊ុំៗតើគាត់ម្នាក់នឹងជាអ្នកណាទៅហេតុអីក៏កាចខ្លាំងម្លេស? អរ! គាត់ឈ្មោះថាវ៉ាត់ជាកូនប្រុសរបស់អ្នកស្រីវណ្ណាដែលជាម្ចាស់ផ្ទះនេះ។ហាស!មេចបានភ្ញាក់ខ្លាំងមេសក្មួយ? មានបញ្ហាអីមែន? អរអរៗអត់មានអីទេអ៊ុំ។
  អ្នកស្រីវណ្ណា: កូនថាវ៉ាតមែននឹង? បាទម៉ាក់. មកនេះអោយម៉ាក់មើលអោយជិតតិចមើល។ ពិតជាកូនមែន។ គឺកូនមែនតើម៉ាក់។ មិនដឹងជាអីទេម៉ាក់គ្រាន់តែបែកគ្នាប៉ុន្មានឆ្នាំសោះចង់ភ្លេចកូនហើយ។
មានណាកូនមកពីកូនស្អាតជាងមុននឹងបានម៉ាក់មើលមិនចង់ស្គាល់។
     អូម៉ាក់កូនលូវចះបញ្ជោរកូនទៀត!!
     ហេតុអីមកមិនផ្តល់ដំណឹងអោយម៉ាក់ដឹងមុនអាងម៉ាក់ទៅទទួល។
    គឺចង់អោយម៉ាក់ភ្ញាក់ផ្អើលនឹងណា។ កូនឯងនេះ។
អរម៉ាក់, ចុះអាម្នាក់មិញជាអ្នកបំរើថ្មីមែន?
ចាសកូនម្តាយគេជំពាក់លុយម៉ាក់ហើយម្តាយគេក៏ស្លាប់បាត់ទៅដោយគ្មានលុយសងម៉ាក់ក៏យកកូនគេមកធ្វើការបំរើដោះបំណុលនឹងណា។ ល្អតើម៉ាក់តែមើលទៅដូចមឹះៗមិចទេម៉ាក់។ ហឹម! កូនអ្នកស្រែចំការតែប៉ុណ្ណឹងឯងកូន។
ចឹងកូនរកទៅងូតទឹកសិនទៅអាងចុះមកញាំបាយពីអ្នកម៉ាក់។ខានញាំបាយជុំគ្នាយូរហើយ។បាទម៉ាក់។
ឯង! ឯណាអីវ៉ាន់យើងអោយឯងយកមក? នេះលោកប្រុស។
មានតែវ៉ាលីនឹង! ឯណាអីវ៉ាន់ផ្សេងទៀត? ចុះលោកប្រុសថាអោយយកតែវ៉ាលី។ ឯងៗនេះឆាប់ទៅយកអោយអស់ពីឡានមកហើយយកឡើងលើបន្ទប់យើង។
តុកៗ!តុកៗមិចក៏យូរម្លេស.តុកៗ, កំលោះសង្ហារក៏ចេញមកជាមួយតែកន្សែងពោះគោលើខ្លួនប៉ុណ្ណោះជាមួយរបរាងដ៏សិចសុី។ វាថីឯងគោះអីក៏គោះខ្លាំងម្លេស។មកពីគិតថាលោកមិនលឺចឹងបានគោះខ្លាំងតិចទៅ។
ឆាប់យកអីវ៉ាន់យើងចូលហើយប្រយ៉ាប់ចេញទៅគួរអោយធុញណាស់។ រ៉ាវុធក៏ដើរយកយកអីវ៉ាន់ចូលក្នុងបន្ទប់,មិនប្រយ៉ាត់ក៏ដើរប៉ះកំលោះសង្ហាយើង,ហើយអីវ៉ាន់ក៏បានទៅទាក់នឹងកន្សែងនាយកំលោះរហូតរបូតកន្សែងចេញពីខ្លួន។ រ៉ាវុធក៏ភ័យបុកពោះហើយក៏ប្រញាប់សុំទោសយ៉ាងលឿងហើយក៏រើសកន្សែងជូនលោកប្រុសយើងវិញ។នេះលោកប្រុស,មិនបាច់ទេឆាប់ចេញភ្លាមទៅ។
រ៉ាវុធក៏ប្រញាប់ចេញទៅទាំងអារម្មណ៍ភ័យហើយមុខរាងក្តៅៗ។
បន្ទាប់ពីរ៉ាវុធបានចេញពីបន្ទប់ម្ចាស់កំលោះយើងហើយ,ថាវ៉ាត់ក៏ចូលទៅងូតទឹកអាងរួចចុះទៅញាំបាយជាមួយម៉ាក់គេ។កំពុងតែងូតទឹក,គេក៏នឹកឃើញស្ថានការណ៍ដែលបានកើតឡើងអំបាញ់មិញ។ ហឹុម! មិនគួរណាមកអោយអាក្មេងបំរើម្នាក់នេះឃើញកន្លែងរបស់ពិសេសយើងសោះហើយពិតជាអាម៉ាស់ខ្លាំងណាស់។តែមិនអីទេចាំយើងលេងអោយឯងដឹងគ្នាម្តង។
    ***សុំនិយាយពីប្រវត្តិរបស់នាយកំលោះយើងបន្តិច។
ថាវុធកើតក្នុងត្រកូលគ្រួសារអ្នកជំនួញល្បីល្បាញមួយរូបដែលមានរូបរាងមិនស្អាតពេកតែក៏មិនអន់ពេកអាចនិយាយបានថាល្មមអាចអាចអោយគេម្នាក់ៗលង់បាន។
រូបគេបានចាកចេញទៅរៀននៅក្រៅប្រទេសអស់ជាច្រើនឆ្នាំជាមួយមុខវិជ្ជាគ្រប់គ្រងពាណិជ្ជកម្ម។គេជាមនុស្សម្នាក់ដែលមឺុឺងម៉ាត់មិនសូវនិយាយស្តីឡើយ។គេជាកូនទោលនៅក្នងគ្រួសារ,ហើយប៉ារបស់គេក៏បានស្លាប់ចោលគេបាត់ហើយដោយបន្សល់ទុកនៅតែម្តាយនឹងកូន២នាក់អោយរស់នៅយ៉ាងកន្តោចកន្តែងជាមួយនឹងគំនរទ្រព្យសំម្បត្តិដ៏សន្ធឹកសន្ធាប់។តាមពិតទៅម្តាយនិងកូនគេ២នាក់មិនមែនជាមនុស្សអាក្រក់សំដីអាក្រក់គំរោះគំរើយឡើយតែដោយសារស្ថានភាពដែលគេបានជួបកន្លងមកក៏បានធ្វើអោយពួកគេក្លាយទៅជាបែបនេះទៅវិញ។
   
(***ពេលវេលានឹងប្រាប់ដល់អ្នកអានទាំងអស់គ្នាអោយបានយល់គ្រប់សាច់រឿងដ៏ជូរចត់ដែលបានកើតឡើងចំពោះគ្រួសារមួយនេះ។)
    
បន្ទាប់ពីនាយកំលោះយើងបានងូតទឹករួចរាល់អស់ហើយក៏ចុះទៅក្រោមដើម្បីញាំបាយ។
      អ្នកស្រីវណ្ណា***ហេតុអីងូទទឹកយូរមេសកូន?ម៉ាក់ចាំឡើងយូរហើយណា។
     ថាវ៉ាត់******** បាទអ្នកម៉ាក់មកពីកូនរាងដូចវិលមុខក៏សំរាកតិចទៅ។
   
អ្នកស្រីវណ្ណា*** ចុះលូវកូនមេចហើយបានធូរនៅ,មានលេបថ្នាំនៅ?
     ថាវ៉ាត់********បាទម៉ាក់លូវកូនលេងអីហើយ។ តោះញាំបាយទៅម៉ាក់កូនហេវហើយ។
    
អ្នកស្រីវណ្ណា***ចាសកូន
ញាំបណ្តើរក៏និយាយពីនេះពីនោះបណ្តើរមើលទៅដូចសប្បាយចិត្តដល់ហើយ។
***និយាយពីរ៉ាវុធយើងវិញពេលបានឃើញនូវទិដ្ធភាពបែបនេះក៏ចាប់ផ្តើមមានអារម្មណ៍នឹកដល់ម្តាយ ទឹកភ្នែកក៏ចាប់ផ្តើមស្រក់។ហុឹម!តើអ្នកណាដែលមិនអាចទ្រាំយំបានពេលឃើញម្តាយកូនគេសប្បាយបែបនេះដោយឡែកខ្លួនឯងវិញត្រូវម្តាយស្លាប់ចោលបែបនេះនោះ!
    
ថាវ៉ាត់ ******អេ! រ៉ាវុធ ឯងកំពុងតែគិតស្អីនឹងមិនលឺយើងហៅទេអីហាស?
     រ៉ាវុធ******* បាទៗលោកប្រុសសុំទោស,តើលោកប្រុសត្រូវការអីដែរ?
    ថាវ៉ាត់****** ឆាប់ទៅ...នេះឯងកើតស្អីនឹងមកស្រក់ទឹកភ្នែកទឹកសំបោរអី។
    រ៉ាវុធ*******អរ អត់មានអីទេលោកប្រុស
    ថាវ៉ាត់****** បើអត់អីឆាប់ឡើងទៅបន្ទប់យើងយកថង់ដែលយើងទុកលើតុចុះមក
    រ៉ាវុធ********* បាទលោកប្រុស
    ថាប៉ាត់*******អ្នកម៉ាក់គេកើតអីនឹង?
    អ្នកស្រីវណ្ណា*** ប្រហែលគេឃើញម៉ាក់កូនយើងសប្បាយជុំគ្នាចឹងគេនឹកម្តាយគេទេដឹង។
    ថាវ៉ាត់******** អរកូនយល់ហើយ
   
អ្នកស្រីវណ្ណា***យាយចឹងល្ងាចនឹងកូនទំនេរអត់?
    ថាវ៉ាត់********ទំនេរតើម៉ាក់។ម៉ាក់មានការអីមេន?
    អ្នកស្រីវណ្ណា***គឺម៉ាក់ចង់ដើរផ្សារទិញអីវ៉ាន់នឹងណា,កូនអាចកំដម៉ាក់បានទេ
    ថាវ៉ាន់******** ថីមិនបានម៉ាក់។ហើយម៉ាក់ហៅម្នាក់មិញទៅជាមួយយើងផងទៅអាងបានជួយយកអីវ៉ាន់។
   អ្នកស្រីថាវណ្ណា*** ចាសកូនសំលាញ់។ ចឹងកូនឡើងទៅសំរាកសិនទៅ,ជិតដល់ម៉ោងម៉ាក់អោយគេទៅដាស់។
      ថាវ៉ាត់***បាទអ្នកម៉ាក់,ចឹងកូនឡើងទៅសំរាកហើយ។អ្នកម៉ាក់ក៏ឆាប់ឡើងទៅសំរាកដូចគ្នា។
      អ្នកស្រីវណ្ណា*** ចាសកូនសំលាញ់!
      និយាយពីរ៉ាវុធវិញក៏បានជួយលើកអីវ៉ាន់អ៊ុំណៃយកទៅរៀបចំទុកដាក់។
      អ្នកស្រីវណ្ណា***ឈប់សិនវុធ
      រ៉ាវុធ********* បាទអ្នកស្រីមានការអីដែរ?
      អ្នកស្រីវណ្ណា***ល្ងាចទៅផ្សារជាមួយយើង,ហើយកុំភ្លេចម៉ោង៤ឡើងទៅដាស់កូនយើងអោយរៀបចំខ្លួន។ស្តាប់បានអត់?
    
       រ៉ាវុធ********* បាទលោកស្រី!
      អ្នកស្រីវណ្ណា***អស់ការអីហើយឆាប់ទៅរៀបចំទុកដាក់ទៅ។
       តុកៗៗៗ!!!លោកប្រុសៗ
       និយាយពីកំលោះយើងវិញកំពុងតែលង់លក់យ៉ាងស្កប់ស្កល់រួមនឹងយល់សប់ល្អទៀតត្រូវបានកាត់ផ្តាច់ដោយសារសំលេងគោះទ្វាររំខាន។ ហើយវាស្អីនឹងកំពុងតែយល់សប់ល្អផងមករំខាន។នាយយើងក៏ងើបទាំងអារម្មណ៍មួរម៉ៅហើយដើរទៅបើកទ្វារក៏ឃើញនាយបំរើហើយនាយកំលោះយើងក៏ស្រែកទៅយ៉ាងខ្លាំងឯងមកគោះទ្វាររកងាប់ស្អីដឹងថាយើងកំពុងគេងលក់ស្រួលអត់៕ពេលនោះនាយបំរើយើងភ័យក៏អោនមុខចុះក្រោមហើយក៏ស្រែកម៉ាទំហឹងល្មមធ្វើអោយផ្អើលពេញមួយផ្ទះដែរ។
       ថាវ៉ាត់*******ហើយស្រែករកងាប់ឯងស្អី
       រ៉ាវុធ******** រ៉ាវុធក៏ចង្អុលទៅក្រោម,លោកប្រុសអត់អត់...
       ថាវ៉ាត់******គេក៏ដឹងភ្លាមថាគេក្រោកមកទាំងគ្មានអ្វីបិតបាំង។
អ្នកស្រីវណ្ណានិងអ៊ុំណៃក៏ស្ទុះស្ទានាំគ្នារត់មកព្រោះតែសំលេងដ៏ខ្លាំងហើយក៏ស្រែកសួរថាមានរឿងអីកើតឡើងបានស្រែកខ្លាំងម្លេស? ពេលកំលោះយើងបានលឺថាជាសំលេងម៉ាក់គេក៏ប្រញាប់ប្រាប់នាយបំរើអោយប្រាប់ម្តាយខ្លួនថាមិនអីទេរួចក៏បិទទ្វារទាំងប្រញាប់។នាយកំលោះយើងក៏រៀបចំងូតទឹកទាំងបេះដូងនៅឌុកដាក់ៗរួចក៏ចាប់ផ្តើមគិតម្នាក់ឯង,ហេតុអីក៏អាចបណ្តោយអោយគេឃើញទៀតហើយ។វាចេះតែថីជាមួយនឹងអាក្មេងនឹងអោយប្រាកដទៅ?
មួយសន្ទុះក៏មានសំលេងគោះទ្វារទៀត,នាយកំលោះយើងក៏ឆ្លើយចេញពីបន្ទប់,ពីណាទៀតហើយ? គឺខ្ញុំលោកប្រស,អ្នកស្រីអោយមកហៅ។ អឺចុះទៅមុនទៅយើងដឹងហើយ។លេងហ៊ានបើកទ្វារហើយខ្លាចវ៉ាក់អឺទៀត។ហាហា
   អ្នកស្រីវណ្ណា*** រួចរាល់ហើយនៅកូន?
   ថាវ៉ាត់******** បាទរួចរាល់ហើយម៉ាក់
   អ្នកស្រីវណ្ណា*** តោះចឹងចេញដំនើរទៅ
   ថាវ៉ាត់******* ចុះម៉ាក់យាយចឹងគេទៅណាហើយមិចមិនឃើញចឹង?
   អ្នកស្រីវណ្ណា*** វុធគេមិនស្រួលពោះក៏ចូលបន្ទប់ទឹកទៅ។
មើលអ៊ុំណៃទៅមើលគេបន្តិចមើលមិចក៏យូរម្លេស?
   អ៊ុំណៃ********ចាសអ្នកស្រី! អ៊ុំណៃរៀបនឹងដើរទៅក៏ប្រទះឃើញរ៉ាវុធមកល្ម្មមជាមួយនឹងសំលេងនិយាយសុំទោសៗដែលធ្វើអោយអ្នកស្រីនិងលោកប្រុសចាំយូរបែបនេះ។
   ថាវ៉ាត់********អាងអីសុំទោសៗ! នេះអ្នកណាជាម្ចាស់អ្នកណាជាអ្នកបំរើអោយប្រាកដទៅ? ធ្វើការយូរហើយមិនដឹងខ្យល់អីតែម្តងហើយ។
   រ៉ាវុធក៏អោនមុខចេញហើយនៅតែនិយាយពាក្យពិតជាសុំទោសពិតុមែន,លើកក្រោយលែងមានរឿងចឹងកើតឡើងទៀតហើយ។
   ថាវ៉ាត់********អឺ!អោយតែពិតដូចមាត់ទៅ
   អ្នកស្រីវណ្ណា***បានហើយកូនវ៉ាត់,គ្នាមកពីស្ុកស្រែចំការមិនសូវដឹងអីទេ,ឈប់រករឿងគ្នាទៅ
   ថាវ៉ាត់********តែៗម៉ាក់...
   អ្នកស្រីវណ្ណា***ចាត់ទុកថាម៉ាក់សុំចុះណា,ថ្ងៃនេះម៉ាក់ចង់ដើរអោយសប្បាយចិត្តម្តង។
   ថាប៉ាត់*******អូខេៗម៉ាក់, តែឯងហាមចឹងទៀតអោយសោះណា។យើងស្អប់បំផុតការរង់ចាំហើយក៏ស្អប់បំផុតមនុស្សស្ពឹកៗមឹសៗធ្វើអីយឺតយ៉ាវ។ថ្ងៃនេះកុំតែយើងយល់មុខម៉ាក់យើងទេកុំអីឯងដឹងតែត្រូវគ្នាមួយយើងហើយ។
   អ្នកស្រីវណ្ណា***បានហើយតោះឡើងឡានទៅកូន។ វុធឯងទៅអង្គុយខាងមុខជាមួយអ៊ស៊ុនទៅ(អ៊ុំស៊ុនជាអ្នកបើកឡានអោយអ្នកស្រីវណ្ណា)។
   រ៉ាវុធ**********បាទអ្នកស្រី
   ឡានក៏បានចេញដំណើរពីវីឡាដ៏ស្កឹមស្កៃដើម្បីឆ្ពោះទៅកាន់គោលដៅ។ នៅតាមផ្លូវម្តាយនិងកូននិយាយគ្នាពីនេះពីនោះមិនឈប់។
   ងាកមកមើលរ៉ាវុធវុញដូចជាយ៉ាងមេចទៀតហើយមើលទៅដូចមិនសូវស្រួលសោះ។
   អ៊ុំស៊ុន********ក្មួយរ៉ាវុធមិនស្រួលខ្លួនមែនបានបែកញើសខ្លាំងម្លេសហើយមុខក៏ស្លេកទៀត។ អ្នកស្រីវណ្ណាលឺហើយក៏អោយរ៉ាវុធបែក្រោយដើម្បីមើលហើយក៏សួរពុលឡានមែន?
   រ៉ាវុធ**********បាទអ្នកស្រីដូចមានអារម្មណ៍វិលមុខរកចង់ក្អួតមេចមិនដឹងទេ។
   ថាវ៉ាត់******** ថាមេចរកចង់ក្អួត! អ៊ុំស៊ុនឈប់ឡានៗអោយគេចុះទៅក្អួតទៅប្រយ៉ាត់ក្អួតពេញឡានអីលូវហើយ។
ឡានក៏ឈប់នាយបំរើយើងចុះពីឡានមិនចង់ទាន់ក៏ក្អួតវ៉រៗ។
អ៊ុំណៃក៏ចុះទៅជួយគក់ខ្នងអោយតិចៗ។បន្ទាប់ពីរួចរាល់ហើយក៏ឡើងឡានវិញ។ មិនទាន់ទាំងបានអង្គុយស្រួលបួលផងកំលោះថាវ៉ាត់ក៏ស៊ុតយកៗធំប៉ុនណាប៉ុនណីហើយមកជិះឡានក្អួតទៀត,បើខ្សោយម្លឹងៗធ្វើស្អីកើតទៅ? យើងអោយឯងមកបំរើយើងមិនមេនមកអោយយើងបំរើឯងនោះទេ។
មើលទៅមួយជីវិតនឹងមិនអាចគេចផុតពីខ្ញុំបំរើគេអស់មួយជីវិតទេមើលទៅ។
   រ៉ាវុធ*********ក្រោយពីបានលឺនៅសំដីតិះដៀលមើលងាយពីគេបែបនេះមក,ក្នុងខ្លួនដូចជាត្រូវបានគេយកភ្លើងមកដុតទាំងរស់ចឹង,ឈឺគឺពិតជាឈឺតែមិនអាចធ្វើធ្វីបានមានតែពាក្យថាទ្រាំ។ ព្រោះគេបានសន្យានឹងម្តាយរបស់គេរួចមកហើយថានឹងរស់នៅអោយបានល្អ។ នាយបំរើយើងក៏ជូតទឹកភ្នែកហើយក៏និយាយថាសុំទោសម្តងទៀត.
   អ្នកស្រីវណ្ណា*** បានហើយកូនវ៉ាត់កុំយាយចឹងអីមិនសូវសមរម្យទេ។ រ៉ាវុធឯងបើពុលឡានចឹងមេចមិនព្រមប្រាប់ខ្ញុំពីដំបូង? អាលខ្ញុំរកថ្នាំអោយលេប។
   រ៉ាវុធ**********មកពីខ្ញុំមិនហ៊ាន
   អ្នកស្រីវណ្ណា*** លើកក្រោយមានបញ្ហាអីត្រូវការអីប្រាប់ខ្ញុំ
   រ៉ាវុធ**********បាទអរគុណលោកស្រី
   ឡានក៏បានមកដល់ផ្សារទំនើបមួយកន្លែង
សូមរងចាំតាមដានភាគបន្ត!


No comments:

Post a Comment