Breaking

Sunday, May 3, 2020

រឿង ស្អប់ជំពប់លើ ( ភាគ 4 )


រឿង ស្អប់ជំពប់លើ

( ភាគ 4 )
និពន្ធដោយ មនុស្សថ្មី



ខ្ញុំធ្វើមុខស្មើរតែក៍មិនញញឹម រឺនិយាយតបអ្វីឡើយ ។ ស្របពេលដែលរថយន្តបើកមកដល់ហាងកន្លែងហូបអាហារពេលព្រឹកល្មម គ្រប់គ្នានៅក្នុងឡានដើរចុះទៅក្រោមម្នាក់ម្តង ចំណែកខ្ញុំនិងប្អូនខ្ញុំមិនទាន់ចុះទេ បន្តិចក្រោយមកលោកបងGuideឡើងមកលើឡានហើយនិយាយទៅប្អូនខ្ញុំ
" ហេ៊ ប្រុសស្អាតតោះទៅញាំំបាយ ប្រញាប់ចេញដំណើរទៅទៀត " ប្អូនខ្ញុំញញឹមរួចតប " បាទបង " ពេលនោះប្អូនខ្ញុំប្រាប់ខ្ញុំថាវាឃ្លានបាយ ខ្ញុំក៍ក្រោកចុះទៅក្រោមដែរ លោកបងGuideនាំប្អូនខ្ញុំទៅអង្គុយតុមួយដែលមានបងស្រីស្អាតម្នាក់កំពុងបញ្ចុកបាយសុីងសុីង និងក្មេងស្រីជំទង់ម្នាក់ទៀតនៅអង្គុយជាមួយ ខ្ញុំក៍ទៅអង្គុយទន្ទឹមប្អូនខ្ញុំបន្ទាប់មកលោកបងនោះដើរមកជិតខ្ញុំរួចនិយាយ " សំរាប់អាហារពេលព្រឹកនេះយើងមានជំរើស3 បាយសាច់មាន់ បាយសាច់ជ្រូក បាយត្រីងៀត ញាំមួយណាខ្ញុំទៅលើកអោយ " ប្អូនខ្ញុំងាកមកសួរខ្ញុំ " បងហូបអី " ខ្ញុំក៍តប " ស្អីក៍បានដែរ " ប្អូនខ្ញុំប្រាប់ថាសុំបាយត្រីងៀត2 លោកបងនោះក៍ដើរសំដៅទៅកន្លែងអ្នកលក់ហើយលើកបាយត្រីងៀត2ចានមកដាក់មុខខ្ញុំនិងប្អូនខ្ញុំ ពេលនោះមានអ៊ំស្រីម្នាក់ស្រែកមករបៀបលេងសើច " ហេ គ្នាមួយឡានមើលឃើញតែ2នាក់នុងចឹង សុទតែលើកមកអោយដល់តុទៀត " ពេលនោះគាត់សើចរួចតប " គាត់មកក្រោយគេបើចាំគេលើកអោយយឺតដំណើរទាំងអស់គ្នាលូវហើយ " ពួកគាត់ក៍សើច ហើយគេគ្រប់គ្នាក៍មើលមកពួកយើង រឿងមើលនោះប្រហែលចៀសមិនរួចទេ ប្អូនខ្ញុំនិងខ្ញុំលេងខ្លួនមិនអោយចាញ់គេនោះទេ ខ្សែក ខ្សែដៃ នាឡិកា ចិញ្ចៀន ទូរសព្ទ ខោអាវសុីវិល័យតាមសង្គមបច្ចុប្បន្ន បងនិងប្អូនហុឺហាដូចគ្នា ទាស់តែម្យ៉ាងខោអាវខ្ញុំមួយឈុតនោះពាក់តាំងពីម្សិល អត់បានផ្លាស់ទេ រាំបើកញើសកាលពីយប់ ដាក់ហាលសំដិល ព្រឹកឡើងពាក់ទៀតសំណាងហើយដែលខ្ញុំមានរបស់ការពារក្លិនបានយ៉ាងល្អ កុំអីពុលឡានទាំងអស់គ្នា 
😁 ។ ខ្ញុំសសើរសុីងសុីង ខានជួបគ្នាយូដែរហើយតាំងពីថ្ងៃគាត់ចេញពីពេទ្យ គាត់នៅចំណាំមុខខ្ញុំបានទៀត ម៉ាក់គេកំពុងបញ្ចុកបាយហើយ គាត់នៅមកប្រឡែងលេងជាមួយខ្ញុំទៀត តែម៉ាក់គាត់ចេះតែឃាត់ហើយចាប់ទាញទៅវិញគាត់និយាយដដែលៗ " កុំឱបពូ ប្រឡាក់ពូអស់ហើយ " ពេលនោះខ្ញុំសើចរួចតបទៅគាត់វិញ " អត់អីទេបង គាត់ស្គាល់ខ្ញុំពេលដែលខ្ញុំចាក់សេរ៉ូមគាត់ " បងស្រីនោះសំលឹងមុខខ្ញុំធ្វើដូចភ្ញាក់ផ្អើលរួចនិយាយ " អូ ចឹងគាត់ជាគ្រូពេទ្យដែលម៉ាក់ខ្ញុំនិយាយហ្នឹងមែន ? អូហូ មាននិស្ស័យមែនបានដើរលេងជាមួយគ្នានៀក ហើយនេះត្រូវជាយ៉ាងម៉េចនិងលោកគ្រូ? " ខ្ញុំសើចរួចតបទៅគាត់ " ប្អូនបង្កើតខ្ញុំ " គាត់ញញឹមរួចនិយាយទៀត " បង និងប្អូនគាត់សង្ហាដូចគ្នា បងប្អូនខ្ញុំវិញខ្លះស ខ្លះខ្មៅ " ខ្ញុំសើចរួចតប " អាអូនតាំងចេញពីពេទ្យមក មានឈឺទៀតអត់បង " គាត់តប " អត់ផង តាំងដាក់សេរ៉ូមនុងមក ញាំបាន គេងបានឡើងគីឡូ លិបភ្នែកបាត់អស់ហើយ ចឹងតើបានខ្ញុំចេះតែឆ្ងល់សុីងសុីងឃើញលោកគ្រូភ្លាម ហ៊ានឱបដូចស្គាល់គ្នាពីថ្ងៃណា " ពួកយើងហូបបាយបណ្តើររួចនិយាយគ្នាលេងពីនេះពីនោះ ។ ហូបបាយពេលព្រឹកនៅទីរួមខេត្តកំពង់ស្ពឺរួច ពួកយើងឡើងឡានចេញដំណើរទៅមុខទៀត តែបរិយាកាសនៅលើឡានចាប់ផ្តើមសប្បាយរីករាយព្រោះGuide នាំលេងហ្គេមលើឡានខ្ញុំប្រឹងទប់កុំអោយសើច ព្រោះចង់ធ្វើឬកអឿ ទោះបីជាខំបិតភ្នែកកុំអោយឃើញក៍ដោយក៍នៅតែចង់សើចដដែល ពេលលឺអ្នកគ្រប់គ្នាសើចក្នុងឡាន ខ្ញុំក៍យកAirpodមកពាក់រួចបើកចំរៀងអោយលឺ កុំអោយលឺគេសើចហើយបិទភ្នែកគេង ។ Guideមុខរឹងនេះសាហាវណាស់រកវិធីរំខានខ្ញុំអោយទាល់តែបាន គឺហ្គេមមួយនោះហុចដបទឹកសុទ្ធបន្តគ្នាអត់មានអោយរំលងអ្នកណាមួយទេ មុននិងលេងគាត់លោមកដកAirpodខ្ញុំចេញពីត្រចៀកយកទៅកាន់ហើយនិយាយពីរបៀបលេង ខ្ញុំខឹងគាត់អើយខឹង ពេលនោះគាត់និយាយ " អ្នកទាំងអស់គ្នាត្រូវហុចដបទឹកសុទនេះបន្តគ្នាពីឆ្វេងទៅស្តាំ ហើយខ្ញុំនិងចាក់ចំរៀង នៅពេលដែលខ្ញុំចុចស្កុប ដបទឹកសុទនៅក្នុងដៃអ្នកណា អ្នកនោះឡើងមកខាងមុខទទួលពិន័យ មានដូចជា អោយសំដែងធ្វើតួ អោយរាំ រឺនិយាយរឿងកំប្លែង និង ច្រៀង " ពេលនោះគាត់ចាប់ផ្តើម ចាក់ភ្លេងហើយហុចទឹកសុទ្ធអោយកៅអីលេខមួយមុនគេ សុីងសុីងអង្គុយលើភ្លៅបងស្រីស្អាតដែលជាម៉ាក់គាត់ និងក្មេងស្រីទំទង់ម្នាក់ទៀតអង្គុយកៅអីជាប់គ្នា ខ្ញុំគិតថាម្នាក់ស្រីនោះប្រាកដជាប្រពន្ធលោកបងGuideហើយ ដបទឹកសុទមកដល់ដៃខ្ញុំ ពេលនោះខ្ញុំប្រញាប់ហុចទៅអ្នកខាងក្រោយយ៉ាងលឿន ភ្លេងក៍នៅតែលឺ លុះបានមួយជុំពេលដបទឹកសុទមកដល់ដៃខ្ញុំភ្លេងក៍ឈប់ខ្ញុំប្រញាប់ពេកក៍បោះដបទឹកសុទ្ធមកក្រោយ មិនដឹងថាហោះត្រូវក្បាលអ្នកណានោះទេ ម្នាក់ៗនាំគ្នាសើចឡើងរង្គើឡាន ទោះបីជាខ្ញុំប្រកែកយ៉ាងណាក្តី ក៍លោកបងGuide មិនសុខចិត្តទេ គាត់ថាឈប់នៅដៃខ្ញុំ គាត់ក៍មកអូសដៃខ្ញុំអោយឡើងទៅមុខ បន្ទាប់មកគាត់ក៍និយាយ " ទះដៃជូនអ្នកចាញ់មួយ " ពេលនោះគេនាំគ្នាទះដៃពេញឡាន គាត់ក៍និយាយមកខ្ញុំ " សូមប្រាប់ឈ្មោះទៅកាន់គ្នាយើងអោយស្គាល់ផង លោកគ្រូពេទ្យ " ខ្ញុំកាន់ក្បាលម៉េក្រូរួចនិយាយ " សួរស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះសុធា " បន្ទាប់មកលោកបងនោះតំរូវអោយខ្ញុំរាំ តែខ្ញុំតវា ដោយអោយប្អូនខ្ញុំមកជំនួស ដំបូងគាត់អត់ព្រម តែខ្ញុំសំឡក់ធ្វើមុខមាំទើបគាត់អោយកាសមកខ្ញុំវិញរួចអោយទៅកន្លែង ហើយអោយប្អូនខ្ញុំឡើងទៅជំនួស ប្អូនខ្ញុំចារឹកវាប្រុសពេញលក្ខណះ វាអត់ខ្មាសសោះឡើងទៅរាំបទមាន់ស្រែ ជាមួយលោកបងGuide ធ្វើអោយគ្រប់គ្នាសើចហៀទឹកភ្នែក អស់ពីហ្គេមហ្នឹងមានហ្គេម សសេរលេខកៅអីដាក់ក្នុងធុងមួយរួចក្រឡុកចាប់យកម្តង3លេខ អោយមកសំដែងរឿង គាត់ជាអ្នកបញ្ចូលសំលេង ហ្គេមនេះក៍សើចដែរខ្ញុំសើចឡើងភ្លេចពុលឡាន លុះដល់ពេជ្រនិលគាត់ក៍បានប្រាប់ពួកយើងពេលចុះពីលើឡាន អោយប្រយ័ត្នរបស់របរ ព្រោះមានក្មេងសុំទានច្រើន ហើយក៍ធ្លាប់មានជនខិលខូចបន្លំលូកយកកាបូបលុយនិងទូរសព្ទផងដែរ ខ្ញុំនិងប្អូនខ្ញុំដើរតែ2នាក់ទៅរកទិញចេកនិងធូប យកមកបន់ស្រន់សុំសេចក្តីសុខ រួចរាល់ហើយក៍តំលើងដងសែលហ្វុីដាក់GoProថតរូបលេង នៅពីមុខរូបសំណាក់លោកយាយម៉ៅ ពេលនោះអ្នកផ្សេងទៀតមានទាំងអ្នកជិះឡានជាមួយ និងឡានផ្សេងអត់ដែលស្គាល់គ្នាសោះ ចូលមកថតដែរព្រោះពួកគាត់ថាធ្លាប់ស្គាល់ខ្ញុំក្នុងfb ដោយសារខ្ញុំជាមនុស្សរួសរាយ ខ្ញុំរីករាយស្វាគមន៏ពួកគាត់គ្រប់គ្នា ខ្ញុំរាប់មួយពីរបីចុចយកៗជាច្រើនប៉ុស្តិ រួចរាល់ហើយទើបបំបែកផ្លូវគ្នាទៅឡានរៀងខ្លួន បន្ទាប់មកពួកយើងក៍ចេញដំណើរបន្តទៀត ។ ក្នុងឡានក៍ចាប់ផ្តើមលឺសើចទ្រហឹង រហូតដល់ផ្លូវបំបែករវាងខេត្តកោះកុង និងក្រុងព្រះសីហនុលោកបងGuideក៍ប្រាប់យើង " ពេលនេះរថយន្តរបស់យើងបានមកដល់ផ្លូវបំបែកស្រែអំបិលហើយបើយើងបត់ទៅឆ្វេងតាមផ្លូវជាតិលេខ4និងទៅដល់ក្រុងព្រះសីហនុ បើយើងទៅមុខត្រង់តាមផ្លូវជាតិលេខ48 យើងនិងទៅដល់ទឹកដីខេត្តកោះកុង និងព្រុំដែនខ្មែរ- ថៃ " ។ គ្រាន់តែចូលដល់ទឹកដីស្រុកស្រែអំបិលភ្លាម មានអារម្មណ៍ថាទេសភាពតាមដងផ្លូវស្រដៀងនិងផ្លូវទៅខេត្តមណ្ឌលគិរីដែរ វាសុទតែជាព្រៃឈើមិនសូវមានផ្ទះទេ ខុសគ្នាត្រង់ថាដីនៅមណ្ឌលគិរីពណ៏ក្រហម ចំណែកដីនៅកោះកុងវិញពណ៏ស ។ ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ទេសភាពស្អាតត្រជាក់ភ្នែក ព្រោះនៅសងខាងផ្លូវមានតែដើមឈើនិងភ្នំ ចូលដល់ក្នុងទឹកដីស្រុកបទុមសាគ សំបូរទៅដោយផ្ទះថ្មខ្ពស់ៗ ការរចនាម៉ូតក៍ប្លែក ព្រោះបង្អួចមើលទៅតូចៗ ទ្វាក៍មិនទំនង ខ្ញុំមើលហើយមើលទៀតរួចគិតថា " ផ្ទះទាំងនេះមិនគួរអោយចង់រស់នៅសោះ ប្រហែលខាងក្នុងងងឹតស្លុបហើយមើលទៅ " ឃើញខ្ញុំមើលពេក លោកបងGuide ដឹងចិត្តខ្ញុំម្ល៉េះ គាត់សើចរួចនិយាយមកខ្ញុំ " ឆ្ងល់មែនទេថាហេតុអីក៍គេធ្វើម៉ូតផ្ទះបែបនេះ ? តាមពិតទៅអាគារទាំងនោះគេធ្វើអោយសត្វត្រចៀកកាំនៅតែប៉ុន្នោះ មិនមែនសំរាប់មនុស្សទេ ទៅដល់ខាងមុខមានទាំងបុរីត្រចៀកកាំទៀតផង " ខ្ញុំឡើងភ្ញាក់ផ្អើល ព្រោះគាត់មើលចិត្តខ្ញុំដឹងទៀត ។ ស្តាប់ពីខាងក្រៅទៅលឺសំលេងសត្វយំទ្រហឹងចេញពីក្នុងអាគារទាំងនោះ ម៉ោង11 យើងក៍ឈប់ហូបអាហារពេលថ្ងៃត្រង់នៅត្រពាំងរូង បន្ទាប់មកបន្តដំណើររហូតដល់តាតៃ ។ លោកបងGuide អោយពួកយើងផ្លាស់ខោអាវសំរាប់លេងទឹក មុននឹងទៅទឹកជ្រោះតាតៃបាន យើងត្រូវជិះទូកពីក្រោមស្ពានតាតៃតាមដងព្រែកសំដៅទៅទិសខាងជើង គ្នាយើងច្រើនពេកត្រូវជិះទូក3គ្រឿងទើបអស់ ដំបូងខ្ញុំប្រុងឡើងលើទូកមួយទៅហើយស្រាប់តែលោកបងGuideឃាត់អោយចាំទៅជាមួយទូកគាត់វិញ តែខ្ញុំចង់ឈ្នះក៍លោតឡើង មានអីគាត់ទាញដៃប្អូនខ្ញុំមិនអោយឡើងមកជាមួយខ្ញុំនោះទេ អ្នកនៅលើទូករុញអោយខ្ញុំឡើងទៅលើវិញដើម្បីបានចេញទូក ពេលនោះអុីម្នាក់ដែលសើចលឺជាងគេក្នុងឡានគាត់និយាយ " យី ! Guide និងកំលោះនេះកុងគ្នារហូតតាំងពីឡើងលើឡាន សំរួលៗគ្នាទៅនោះច្រវាទូកដាក់គ្នាមួយប្រាវទៅមើល 😄 " គ្រប់គ្នាសើចឡើងទ្រហឹង ទូកដែលមានអ្នកឡើងជិះពេញចាប់ផ្តើមចេញទៅម្តងមួយៗសល់តែទូកចុងក្រោយ មានសុីងសុីង ម៉ាក់គាត់និងគ្នាយើងប៉ុន្មាននាក់ទៀតនាំគ្នាឡើងលើទូករួចក៍ចេញដំណើរតាមក្រោយគេ លោកបងGuide អង្គុយលើក្បាលទូករួចនិយាយពីប្រវត្តិទឹកជ្រោះតាតៃ គាត់ថាដំបូងឡើយមានបុរសម្នាក់ឈ្មោះតៃ គាត់មានកូនកំលោះមួយតែងបបួលកូនទៅនេសាទត្រីកន្លែងទឹកជ្រោះនោះរាល់ថ្ងៃ មានថ្ងៃមួយស្រាប់តែខ្យល់បក់បោកខ្លាំងជាមួយភ្លៀងធ្វើអោយពួកគាត់វង្វេងគ្នាបាត់ ឪពុកបានព្យាយាមរកកូនរៀងរាល់ថ្ងៃក៍រកមិនឃើញសូម្បីតែសាកសព លុះដល់ថ្ងៃទី7 គាត់ក៍បានឃើញកូនប្រុសគាត់ដើរចេញមកពីក្នុងព្រៃ គាត់សួរនាំទើបដឹងថាមានខ្មោចព្រាយនាំគាត់យកទៅសុីនៅក្នុងព្រៃ តែបានតាឥសីជួយ បន្ទាប់មកបុរសនោះក៍ធ្វើពិធីសែនព្រេននៅកន្លែងនោះជារៀងរាល់ឆ្នាំដើម្បីរំលឹកគុណដល់តាឥសីដែលបានជួយកូនប្រុសគាត់ ក្រោយមកទៀតអ្នកស្រុកអ្នកភូមិតែងតែហៅទីនោះថា កន្លែងតាតៃ ហើយក៍ជាប់ឈ្មោះតាតៃរហូតមកដល់សព្វថ្ងៃ ។ ទេសភាពនៅតាមព្រែកតាតៃស្រស់ស្អាត មានដើមឈើដុះតាមមាត់ទឹក មានទាំងដើមដូង ដើមកោងកាង និងដើមឬស្សីផងដែរ ចំណែកទឹកវិញពណ៏ខៀវដូចទឹកសមុទ្រ ពួកយើងជិះទូកជិតកន្លះម៉ោងទើបទៅដល់ទឹកជ្រោះតាតៃ វាពិតជាស្រស់ស្អាតមែនទែន ខ្ញុំធ្លាប់តែឃើញក្នុងបទចំរៀង និងវីដេអូដែលលោកបងGuideនោះផុស ដល់ពេលបានឃើញផ្ទាល់ភ្នែកប្លែកអារម្មណ៍ ។ ទូកទៅដល់ច្រាំងពួកយើងនាំគ្នាដើរឡើងទៅខាងលើ ហើយផ្លាស់ខោអាវងូតទឹក ពេលនោះខ្ញុំពាក់អាវដៃខ្លី ស្លៀកខោក្រណាត់ត្រឹមភ្លៅ ចំណែកប្អូនខ្ញុំដោះអាវ ហើយស្លៀកខោស្នាប់ភ្លៅ ទឹកថ្លាដូចកញ្ចក់ដែលអាចអោយយើងមើលឃើញត្រី និងបាតដីក្នុងជំរៅទឹកប្រហែលជាង1ម៉ែត្របាន ខ្ញុំចង់ដឹងថា 11pro max អាចថតក្នុងទឹកស្អាតដូចGoProអត់ ខ្ញុំក៍យកវាមកសាកដោយលឹបក្នុងទឹក ហើយចុចថត ។ រូបភាពរបស់វាគឺច្បាស់មិនចាញ់គ្នាទេ គ្រាន់តែថាផ្ទៃសងខាងរូបភាពមិនកោងដូចGoPro ។ បន្ទាប់មកខ្ញុំថត2នាក់ប្អូនខ្ញុំម្តងម្នាក់ ដំបូងលោកបងGuide នៅងូតទឹករាក់ៗជាមួយសុីងសុីងនិងប្រពន្ធរបស់គាត់ លុះបន្តិចក្រោយមកគាត់ហែលមកជិតខ្ញុំរួចឈឡើងកៀក ពេលនោះខ្ញុំញ័រខ្លួនភាយកំដៅចេញពីក្នុងទឹក ព្រោះគាត់ខ្លួនទទេស្លៀកខោខ្លីត្រឹមភ្លៅរឹបចេញរូបរាងអាប្អូនគាត់ឡើងទុលប៉ុនណាណី ចំណែកល្វែងលើវិញសុទតែរោម តាំងពីជុំវិញក្បាលដោះរហូតដល់ក្បាលពោះ មិនទាន់អស់ទេនៅបន្តចុះទៅក្នុងខោទៀតផង រោមក្លៀកវិញមិនបាច់និយាយ បើបោចវិញម្ខាងមួយដៃផាសមិនខានទេបើក្រាស់ម្លឹងៗ ខ្ញុំឃើញហើយនឹកក្នុងចិត្ត " អូយ ធ្លាប់ឃើញក្នុងវីដេអូគាត់មិនសូវប៉ុន្មានទេ ដល់ឃើញច្បាស់ៗបែបនេះចង់មិនស្រួល អាមនុស្សសំបូរមមីសចឹងតណ្ហាក្រាស់ណាស់ " ខ្ញុំសំរួលអារម្មណ៍ខ្លាចរបស់ខ្លួនអែងកំរើកដែរ ក៍លែងមើលគាត់ ហើយគិតតែពីស្រែកអោយប្អូនខ្ញុំថតអោយ ចំណែកគាត់មុខក្រាស់ណាស់ មិនព្រមទៅណាឆ្ងាយពីខ្ញុំសោះ នៅហែលទៅហែលមកក្បែរៗខ្ញុំ លុះលឺខ្ញុំអោយប្អូនខ្ញុំថត គាត់ក៍ទៅនៅពីក្រោយដើម្បីអោយជាប់ដែរ បន្តិចក្រោយមកមានមនុស្សជាច្រើនមកហែលលេងកន្លែងខ្ញុំព្រោះថាវាទឹកជ្រៅ ត្រជាក់ស្រួល ពេលនោះខ្ញុំសំដែងរឹទ្ធិវិញដោយដោះអាវបោះទៅខាងលើសល់តែខ្លួនទទេ រួចតំឡើងសាច់ដុំ ឡើងទៅឈថតខាងលើផ្ទាំងថ្ម ពេលនោះមានអ្នកលួចមើលខ្ញុំជាច្រើន ហើយក៍មានលោកបងមុខឌឺនោះដែរ អ្នកដែលមានស្បែកសៗ ពេលងូតទឹកជ្រោះគឺទាក់ទាញមែនទែន ឃើញឡើងចាំងភ្នែកតែម្តង ខ្ញុំចាប់ផ្តើមសង្ស័យ ថាលោកបងGuide មិនមែនជាប្រុសចំតួនោះទេ ទោះបីជាគាត់មានប្រពន្ធកូន និងរូបរាងរឺសំលេងជាប្រុសពេញលក្ខណះក៍ដោយព្រោះគាត់ឧស្សាហ៍ញញឹមនិងលួចមើលខ្ញុំណាស់ខ្ញុំសង្កេតឃើញជាច្រើនដង មើលចំភ្នែកគាត់ ពេលណាគាត់ញញឹមធ្វើភ្នែកស្រទន់ ។ ងូតយូទៅមានអារម្មណ៍ថារងារខ្ញុំក៍បបួលប្អួនខ្ញុំប្តូរខោអាវហើយដើរថតរូបវិញម្តង ។ ខ្ញុំឈផ្នែកខាងលើនៃផ្ទាំងថ្ម រួចយកGoProថតផ្ទៃទូលាយយកទេសភាពដើមឈើនិងទឹក វាពិតជាត្រជាក់ភ្នែកព្រោះអ្វីមើលទៅស្រស់បំព្រង ខៀវស្រងាត់ ។ ប្រហែលម៉ោង3រសៀល ពួកយើងនាំគ្នាឡើងទូកមករកឡានក្រុងវិញ ហើយចេញដំណើរទៅក្រុងខេមរភូមិន្ទដែលជាទីរួមខេត្តកោះកុង ។ ចំងាយផ្លូវពីតាតៃទៅ ទីរួមខេត្តត្រូវជិះរាប់ម៉ោងទើបដល់ ព្រោះតែវាជាថ្ងៃឆ្លងឆ្នាំសាកល នៅតាមដងផ្លូវនិងរង្វង់មូលនានាលំអទៅដោយភ្លើងចំរុះពណ៏ ចំណែកចរាចរណ៍កកស្ទះកន្លែងខ្លះផងដែរ ដោយសារមានអ្នកទៅលេងខេត្តកោះកុងច្រើនពេក ទើបធ្វើអោយសណ្ឋាគារ និងផ្ទះសំណាក់ដែលនៅជិតកន្លែងប្រគុំតន្រ្តីពេញអស់ ពេលនោះលោកបងGuideបាននាំពួកយើងទៅស្នាក់នៅសណ្ឋាគារ កែវមុន្នី ដែលមានទីតាំងនៅឡើងឆ្ងាយពីកន្លែងដើរលេងមែនទែន ពេលពួកយើងរអ៊ូថារកកន្លែងដេកអីឆ្ងាយម៉េស? គាត់ឆ្លើយដោះសារថា ឆ្ងាយចឹងហើយដើរលេងបានយូចាត់ទុកជាការហាត់ប្រាណ ។ ទៅដល់សណ្ឋាគារ លោកបងGuide អោយពួកយើងចាំនៅខាងក្រៅសិនគាត់ចូលទៅខាងក្នុងនិយាយជាមួយម្ចាស់សណ្ឋាគារ រួចចេញមកវិញហៅលេខកៅអីឡានដើម្បីប្រគល់សោបន្ទប់ គេតំរ៉ូវអោយគេងមួយបន្ទប់គ្នា2នាក់ ពេលនោះខ្ញុំបានបន្ទប់លេខ202 មុនទៅបន្ទប់រៀងខ្លួន លោកបងGuide បានប្រាប់ពួកយើងថាត្រូវមកជុំគ្នានៅខាងក្រោមវិញម៉ោង5:30ដើម្បីទៅមើលថ្ងៃលិចនិងហូបអាហារពេលល្ងាចនៅឆ្នេរប៉ាក់ខ្លង បានសោហើយខ្ញុំបបួលប្អូនខ្ញុំយកឥវ៉ាន់ ឡើងទៅជាន់ទី1 ខ្ញុំចាក់សោបន្ទប់រើខោអាវសើមដាក់សំដិលក្នុងទូឈើ បន្ទាប់មកចូលងូតទឹក ចេញមកវិញស្លៀកកន្សែងខ្លួនទទេមកឈសិតសក់មុខកញ្ចក់ ស្រាប់តែលឺសំលេងគោះទ្វាតុកៗខ្ញុំចេញទៅបើកពេលនោះឃើញលោកបងGuide ឈញញឹុមនៅមុខបន្ទប់ នៅពីមុខខ្ញុំ គាត់សំលឹងមើលខ្ញុំពីក្បាលដល់ចុងជើង ខ្ញុំសំឡក់រួចសួរ
- ថីទៀតហើយ 
😠
* និយាយមិនពិរោះស្តាប់សោះ ខ្ញុំមកមើលក្រែងលោរកកន្លែងបើកភ្លើងមិនឃើញ
😄
- មិនល្ងង់ដល់ថ្នាក់នុងទេ សណ្ឋាគារ ផ្ទះសំណាក់ ខ្ញុំដើរដេកឆ្អែតហើយ
😠
* អូ ចឹងលោកគ្រូពេទ្យប្រហែលឧស្សាហ៍ដាច់យប់ចូលផ្ទះសំណាក់ហើយមើលទៅ
😆
- ហ្នឹងហើយចេញចូលឡើងញឹក បើអស់អីឆ្ងល់ហើយខ្ញុំសុំបិទទ្វា ប្រញាប់ដេក
* កុំគេងយូពេកប្រយ័ត្នគេទៅញាំបាយចោលអត់ទទួលខុសត្រូវទេ 
😄
គាត់នៅតែឈសើចយ៉ាងស្រស់ ខ្ញុំក៍ទាញទ្វាបិទវិញ ដើរមកដល់គ្រែវិញប្អូនខ្ញុំសើចរួចនិយាយ
- បងធានិងGuide ដូចអត់សូវសុីខ្សែគ្នាសោះ
* អើ ហែងមើលមិនអោយអញខឹងម៉េចជួបគ្នាលើកណាក៍រករឿងអញដែរ តាំងពីនៅគ្លីនិក
- បើមនុស្សប្រុសនិងមនុស្សស្រីវិញ គេហៅគូព្រេងអោយច្បាស់ក្រឡែត 
😂
* គូ ក្បាលហែង
ប្អូនខ្ញុំសើចលឺៗ ខ្ញុំមើលការរៀបចំបន្ទប់នៅក្នុងសណ្ឋាគារកែវមុន្នី ស្អាតមានរបៀបបន្ទប់ដែលខ្ញុំគេងមានគ្រែ2 ម៉ាសុីនត្រជាក់ ទូរទស្សន៍ ទូរទឹកកក នៅលើតុមានកំសៀវដាំទឹកក្តៅ កាហ្វេ2កញ្ចប់ ទឹកសុទ្ធ2ដប ក្នុងបន្ទប់ទឹកក៍មានអនាម័យ ។ ប្អូនខ្ញុំចូលទៅងូតទឹកម្តង ពួកយើងសំរាកបន្តិចមើលម៉ោង5:25 ក៍នាំគ្នាផ្លាស់ខោអាវមួយឈុតទៀត បន្ទាប់មកឡើងអង្គុយក្នុងឡាន ។ ពេលជុំគ្នាហើយពួកយើងក៍ចេញដំណើរទៅមើលថ្ងៃលិចនៅឆ្នេរប៉ាក់ខ្លង ។ មុននឹងទៅដល់ទីនោះបានយើងត្រូវធ្វើដំណើរឆ្លងកាត់ស្ពានកោះកុងដែលមានប្រវែង1900ម៉ែត្រ ទៅត្រើយខាងលិច ។ ដល់ចំណតភ្លាមពួកយើងចុះពីឡាន នាំគ្នារត់ទៅថតរូបនៅមាត់សមុទ្រដែលមានពពកពណ៏ក្រហមដូចមាស ជាមួយទឹករលកចាំងព្រិចៗដូចគ្រាប់ពេជ្រ ព្រោះខ្លាចថ្ងៃលិចបាត់ថតរូបលែងស្អាត ម្នាក់ៗប្រញាប់ធ្វើស្ទាយដើម្បីថត ខ្ញុំនិងប្អូនខ្ញុំមិនចង់អោយថតជាប់គេ ក៍បបួលគ្នាដើរទៅឆ្ងាយពីគេ រួចចាប់ផ្តើមហក់លោតធ្វើស្ទាយដើម្បីថត ស្ទាយយ៉ាងម៉េចក៍មានដែរ ចង់ពេញអស់ហើយម៉េម៉ូរីទូរសព្ទ ។ លុះថ្ងៃលិចបាត់មេឃចាប់ផ្តើមងងឹត ខ្ញុំបបួលប្អូនខ្ញុំមករកគ្នាយើងវិញស្រាប់តែមូរដៃអាវទៅអត់ឃើញខ្សែដៃ ខ្ញុំប្រាប់ប្អូនខ្ញុំរួចពួកយើងបបួលគ្នាដើរទៅក្រោយកន្លែងហក់លោតវិញដើម្បីដើររក តែវាមិនងាយស្រួលនោះទេ មេឃក៍ងងឹត ចំណែកដីខ្សាច់ក៍ច្រើន ពួកយើងបើកភ្លើងពិលទូរសព្ទដើររកទៅមកៗយ៉ាងយូក៍រកមិនឃើញ ខ្ញុំមិនសប្បាយចិត្តទេព្រោះស្តាយរបស់ធ្លាប់នៅជាមួយយូមកហើយ កំពុងតែឈ្ងោករកស្រាប់តែលោកបងGuideមកដល់ ដំបូងគាត់សួរពួកយើងទាំងកំហឹងថាម៉េចមិនទៅរកបាយ ដឹងថាអ្នកចាំគេឃ្លានអត់ ? គ្មានយល់ចិត្តអ្នកដទៃសោះ ទាល់តែមកគ្រប់គ្នាទើបគេដាក់បាយម្ហូបអោយ ។ពេលនោះប្អូនខ្ញុំក៍ប្រាប់ថា ខ្ញុំបាត់ខ្សែដៃ គាត់ក៍លែងមាត់ហើយត្រលប់ទៅវិញ ពួកខ្ញុំក៍ព្យាយាមរកម្តងទៀតជាលើកចុងក្រោយ..............................សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment