Breaking

Saturday, May 9, 2020

រឿង ស្អប់ជំពប់លើ ( ភាគ 5 )


រឿង ស្អប់ជំពប់លើ

( ភាគ 5 )
និពន្ធដោយ មនុស្សថ្មី


បន្តិចក្រោយមកលោកបងនោះត្រលប់មកវិញហើយសួរពួកយើងថារត់លេងដល់ណាខ្លះ ? ប្អូនខ្ញុំបង្ហាញកន្លែងហើយគាត់ក៍ជួយដើររក លុះយូបន្តិចមានមនុស្សប្រហែលជា10នាក់ ដែលនៅក្នុងក្រុមដើរលេងជាមួយខ្ញុំគេនាំគ្នាមកសួរនាំហើយជួយរក នៅតែរកមិនឃើញក៍ទៅកាចុសវិញអស់ ពួកយើងចំណាយពេលជិត1ម៉ោងដើម្បីរកវា តែរកមិនឃើញសោះខ្ញុំអស់សង្ឃឹមក៍អង្គុយលុតជង្គង់លើខ្សាច់ ឈ្ងោកមុខពេលនោះលោកបងGuideដើរមកជិតដាក់ដៃលើស្មាខ្ញុំរួចនិយាយ
- ខ្សែដៃនោះទំងន់ប៉ុន្មានពេទ្យ ?
* ជាង7ជី
- ហមមម បើគិតជាលុយច្រើនដែរ ចូលរួមសោកស្តាយផង
* សំខាន់របស់ដែលធ្លាប់ប្រើ វានៅជាមួយខ្ញុំយូហើយ ខ្ញុំស្រលាញ់វាណាស់
គាត់ដើរចេញពីខ្ញុំទៅរកនៅខាងលើឆ្ងាយពីមាត់ទឹក មួយសន្ទុះក្រោយមកគាត់ស្រែកនិងរត់មករកខ្ញុំ " ពេទ្យ ពេទ្យ មួយនេះមែន ? " ខ្ញុំយកពីដៃគាត់ហើយស្គាល់ថាជារបស់ខ្ញុំពេលនោះខ្ញុំអរពេកក៍ស្ទុះឱបគាត់ដោយមិនដឹងខ្លួន ចំណែកគាត់ឱបខ្ញុំវិញដែរ ហើយយកដៃអង្អែលខ្នងខ្ញុំ ប្អូនខ្ញុំធ្វើភ្នែកសព្រាត ពេលនោះខ្ញុំភ្ញាក់ខ្លួន ដកដៃចេញវិញហើយនិយាយ
- អរគុណច្រើនបង មិញខ្ញុំគ្មានសង្ឃឹមថាបានសំណប់ចិត្តខ្ញុំមកវិញទេ

* អត់អីទេអូន យើងមកជាមួយគ្នា ពេលមានទុក្ខយើងជួយគ្នាចឹងហើយ តោះទៅញាំបាយ
- បាទ
ខ្ញុំមើលខ្សែដៃអត់មានដាច់អីទេ គ្រាន់តែហាទំពក់ប៉ុន្នោះ ពួកយើងទាំង3នាក់ដើរមកដល់កាចុស គេហូបបាយរួចនាំគ្នាដេកលេងលើអង្រឹងអស់ លោកបងចិត្តល្អក៍ទៅលើកបាយម្ហូបដាក់កាចុសថ្មីមួយទៀតរួចហៅពួកខ្ញុំទាំង2នាក់រួមនិងគាត់ហូបជាមួយគ្នា វាជាម្ហូបគ្រឿងសមុទ្រទាំងអស់ ឆាក្តាមសេះ តុំយាំបង្គាលាយមឹក បង្គាចំហុយ ត្រីដុតខ្ចប់ក្រដាសអាលុយមីញូម ភ្លាបង្គាលាយមឹក ទាស់តែម្យ៉ាងអត់មានស្រាបៀផឹកផង ហូបឡើងឆ្អែតតឹងពោះនៅមិនអស់ម្ហូបពីចានទៀត ខ្ញុំឈឺនោមក៍ដើរទៅបន្ទប់ទឹកលុះដើរមកវិញដល់កាចុសមួយ ស្រាប់តែម៉ាក់សុីងសុីង ដែលកំពុងបីសុីងសុីងគេងលក់លើភ្លៅស្ទាក់សួរ
- គ្រូពេទ្យ រកខ្សែដៃឃើញនៅ ?
* ឃើញហើយបង អរគុណ
- ខ្ញុំក្មេងទេ កុំហៅខ្ញុំបងលោកគ្រូ
* បើហៅតាមខ្សែប្តីបងអែងអាយុច្រើនជាងខ្ញុំ ហើយបងអែងមានកូនទៀតចឹងហៅបងមិនខុសទេ
- ពេទ្យអែងស្គាល់ប្តីខ្ញុំដែរ ?
* ស្គាល់យូហើយតាំងពីថ្ងៃយកសុីងសុីងទៅពេទ្យ
- ហិហិហិហិ សង្ស័យតែច្រឡំទេ ប្តីខ្ញុំកំរបានមកខ្មែរណាស់
* ចុះលោកបងGuideនោះ ?
- ហាហាហាថាច្រឡំៗមែន នុងបងចិត្រាបងប្រុសបង្កើតខ្ញុំតើ ភាគច្រើនគេច្រឡំចឹងដែរ 
😂
* ចឹងម៉េចលឺសុីងសុីងហៅប៉ា ?
- សុីងសុីងមានបា៉2នាក់ បងចិត្រាគេហៅប៉ាធំ ប៉ាបង្កើតជនជាតិចិន
* អូ រឿងវាចឹងសោះ ក្រឡកខួខ្ញុំអស់ហើយ
- ហិហិហិបងប្រុសខ្ញុំនៅកំលោះតើ ម៉ាក់អោយរកប្រពន្ធដែរ តែគាត់ចេះតែប្រកែករហូតថាមិនទាន់អស់សប្បាយ នេះប្អូនស្រីពៅខ្ញុំ មីអូនគេចង់មកឆ្លងឆ្នាំ ម៉ាក់ខ្ញុំក៍អោយខ្ញុំមកជាមួយ ជាទូទៅគ្រួសារខ្ញុំកំរដើរលេងក្នុងស្រុកតាមTourណាស់ បើកុំតែបងប្រុសខ្ញុំជាGuideនៅTourនេះ កុំអីពួកខ្ញុំមិនមកជាមួយទេ យើងចូលចិត្តដើរលេងលក្ខណះគ្រួសារ
* អូ ! ចឹងពួកយើងមាននិស្ស័យហើយទើបបានដើរលេងជាមួយគ្នា
😄
ទីបំផុតខ្ញុំបានដឹងរឿងជាច្រើនទាក់ទងនិងលោកបងGuideម្នាក់នោះ កាចុសដែលគាត់និងប្អូនខ្ញុំកំពុងអង្គុយ នៅរំលងគ្នា3កាចុសពីពួកខ្ញុំ ខ្ញុំងាកទៅពេលណាឃើញតែគាត់និងប្អូនខ្ញុំនិយាយគ្នាសើចៗរួចមើលមកខ្ញុំរហូត ឈនិយាយគ្នាមួយសន្ទុះខ្ញុំក៍សុំគាត់ទៅកាចុសវិញ មកដល់កាចុសខ្ញុំសំលឹងមុខលោកបងចិត្រាទាំងញញឹម ចំណែកគាត់ញញឹមមើលមុខខ្ញុំវិញដែរ ។ ឃើញខ្ញុំទៅដល់កន្លែងវិញគាត់ក៍បបួលត្រលប់មកសណ្ឋាគារវិញ ព្រោះខ្លាចស្ទះផ្លូវចូលក្នុងវិញមិនរួច ។ មកដល់សណ្ឋាគារ ខ្ញុំគេងមើលរូបថតនៅឆ្នេរ តែអារម្មណ៍រវើរវាយនឹកឃើញពេលឱបបងចិត្រា ខ្ញុំនឹកឡើងខ្មាសគាត់ហើយឆ្ងល់ខ្លួនអែងហេតុអីធ្វើបែបនេះទៅរួច តែពេលខ្លះក៍សប្បាយចិត្តពេលដឹងថាគាត់នៅទំនេរ ។ កំពុងតែញញឹមញញែមស្រាប់តែលឺសំលេងគោះទ្វា ខ្ញុំស្ទុះយ៉ាងលឿនទៅបើក ពេលនោះឃើញលោកបងចិត្រានៅឈមុខបន្ទប់ គាត់ញញឹមរួចសួរ
- យប់នេះសុធានៅចាំCountdown អត់ ?
* យី ស្គាល់ឈ្មោះខ្ញុំទៀត ម៉េចសួរចឹងក្រែងមកដើម្បីឆ្លងឆ្នាំហី ?
- ស្គាល់ឈ្មោះយូហើយតែអត់ហ៊ានហៅ ខ្ញុំមកសួរបញ្ជាក់ ព្រោះគ្នាយើងខ្លះគាត់អត់នៅចាំដល់ម៉ោង12ទេ គាត់ដើរលេងបន្តិចមកសំរាកវិញ ខ្ញុំស្គាល់តាំងពីសុធាប្រាប់នៅលើឡានម្លេ៉ះចឹងរៀបចំខ្លួនអោយហើយទៅ ពួកយើងដើរលេងឥលូវហើយ
* បាទ
ខ្ញុំបិទទ្វាវិញរួចដូរខោអាវមួយឈុតទៀត ម្តងនេះខ្ញុំស្លៀកខោខ្លីត្រឹមភ្លៅពណ៏ស អាវកីឡាវាលក្លៀកពណ៏ផ្ទៃមេឃ ។ ប្អូនខ្ញុំស្លៀកខោខូបយត្រឹមជង្គង់ អាវយឺតដៃខ្លី រួចរាល់ហើយពួកយើងដើរចុះមកក្រោម ពេលនោះគេនាំគ្នាមើលមកបងប្អូនខ្ញុំគ្រប់គ្នា ប្រហែលស្លៀកពាក់ចំឡែកខុសគេហើយមើលទៅ ។ ជុំគ្នាអស់ហើយពួកយើងនាំគ្នាដើរដោយថ្មើរជើងចេញពីសណ្ឋាគារកែវមុន្នី សំដៅមករង្វង់មូលដែលមានអក្សរ ( ខ្ញុំ 
កោះកុង ) មកដល់កណ្តាលផ្លូវ សុីងសុីងរត់មកចាប់ដៃខ្ញុំ ពេលនោះខ្ញុំញញឹមរួចកាន់ដៃគាត់ដើរ ចំណែកម៉ាក់គាត់ មកដើរទន្ទឹមខ្ញុំដែរ ពួកយើងដើរឡើងហ្វូងពេញផ្លូវ ព្រោះគ្នាជាង45នាក់ទៅហើយ ថតរូបជុំគ្នានៅរង្វង់មូលរួច បន្តទៅថតនៅរង្វង់មូលយុតកានៅជាប់គល់ស្ពានកោះកុង ពេលនោះមានមនុស្សដើរលេងឡើងចង្អៀតណែន បងចិត្រាហៅពួកយើងមកជុំគ្នារួចនិយាយ " គ្នាយើងស្គាល់ផ្លូវទៅកន្លែងគេងហើយ ចឹងបំបែកគ្នាត្រឹមហ្នឹងចោះ ក្រែងលោមានអ្នកចង់ដើរសង់ទីម៉ងតែ2នាក់អីចឹងទៅ អ្នកងងុយគេងអាចទៅកន្លែងមុនបាន មានបញ្ហាអីខលមកខ្ញុំ ខ្សែក ខ្សៃដៃ កាបូបលុយ ទូរសព្ទទុកដាក់អោយស្រួលបួលមនុស្សច្រើនចឹងប្រយ័ត្នគេបន្លំ តោះបំបែកគ្នា " ពេលនោះខ្ញុំនិងប្អូនខ្ញុំដើរចេញដែរស្រាប់តែបងចិត្រាស្រែកហៅ
- សុធាឈប់សិន
* យ៉ាងម៉េចលោកបង ?
- យើងដើរជាមួយគ្នាទៅ អត់ដែលមកចឹងប្រយ័ត្នវង្វេង
* ចឹងក៍បាន
ខ្ញុំដើរមួយក្រុមមានគ្នា6នាក់ និយាយរួមទៅមានតែបងប្អូនខ្ញុំ និងបងប្អូនបងចិត្រាប៉ុន្នោះ គាត់នាំទៅមើលការប្រគុំតន្រ្តីស្រាបៀCambodaiបន្ទាប់មកក៍ដើរមើលគេមើលអែងគ្រប់កន្លែងអស់ហើយ គាត់នាំមកអង្គុយហូបទឹកក្រឡុកម្នាក់មួយកែវ ហើយអង្គុយនិយាយគ្នាលេងរហូតដល់ម៉ោងជិត11សុីសុីងងងុយគេង គាត់បបួលពួកយើងមកកន្លែងរង្វង់មូលដែលមានរូបបេះដូង និងអក្សរ ( ខេត្តកោះកុង តារារះនាទិសនិរតី ) គាត់អោយខ្ញុំនិងប្អូនខ្ញុំនៅចាំទីនោះ គាត់ជូនប្អូនគាត់យកសុីងសុីងទៅសណ្ឋាគារសិន ពេលពួកគាត់ទៅបាត់ ខ្ញុំបបួលប្អូនខ្ញុំដើរថតរូបលេងនៅជិតៗនោះ ទេសភាពខេត្តកោះកុងនាពេលរាត្រី ថ្ងៃឆ្លងឆ្នាំពិតជាស្អាតមែន គ្រប់កន្លែងលំអទៅដោយភ្លើងអំពូលចំរុះពណ៏ ហើយកន្លែងណាក៍មានមនុស្សដើរលេងដែរ ពួកខ្ញុំនៅដើរលេងក្បែរនោះរហូតដល់បងចិត្រាមកវិញ គាត់បបួលខ្ញុំទៅកន្លែងលក់គ្រឿងក្លែមមួយដែលមានលក់តែគ្រឿងសមុទ្រសុទ ហើយក៍មានស្រាបៀផងដែរ នាំពួកយើងចូលអង្គុយនៅតុរួចគាត់ទៅនិយាយជាមួយអ្នកលក់ ពេលគាត់ត្រលប់មកវិញអ្នករត់តុបានយកស្រាបៀBlackPantherមួយយួ ទឹកកកមួយធុងគ្រាប់ស្វាយចន្ទីនិងសណ្តែកដីបំពងមួយចានមកអោយពួកយើង បងចិត្រាចាប់ទឹកកកដាក់កែវរួចគាស់ស្រាចាក់អោយខ្ញុំនិងប្អូនខ្ញុំ ហើយបបួលជល់មួយ ហូបជិតអស់មួយកំប៉ុងម្នាក់ គេក៍លើកងាវឆាមួយចាន មឹកឆាមួយចាន និងបង្គាអាំងមកអោយពួកយើងទៀត ពួកខ្ញុំក្លែមផងផឹកផងអស់ស្រាមួយយួ ខ្ញុំមានអារម្មណ៍ថាស្រវឹងតិចៗដែរ គាត់ក៍ហៅគេថែមស្រាទៀតខ្ញុំក៍ឃាត់ តែគាត់ថាដាក់តិចៗទៅ ទំរាំតែដល់ម៉ោង12 តែជាក់ស្តែងមិនមែនតិចៗទេ ផឹកយកតែម្តងលុះផឹកជិតដាច់មួយយួទៀត មុខក្រហមទាំងអស់គ្នា ស្របពេលដែលពិធីករប្រកាសអោយពួកយើងត្រៀមCountdownទាំងអស់គ្នា ស្រាប់តែបងចិត្រាទៅទិញគោមហោះរួចហុចទូរសព្ទគាត់អោយប្អូនខ្ញុំថតរូបអោយ មិនតែប៉ុន្នោះគាត់ហៅខ្ញុំអោយជួយកាន់គោមបង្ហោះជាមួយគាត់ទៀតផង នៅលើគោមមានសសេរអក្សរថា " ផ្សងជួបស្នែហ៍ពិត " ពិធីកររាប់ថយក្រោយដល់5គាត់ចាប់ផ្តើមអុជបញ្ឆេះគោម រួចអោយខ្ញុំបួងសួង ចំណែកគាត់ក៍បួងសួងស្ងាត់ៗដែរ រាប់ថយក្រោយមកដល់សូន្យកាំជ្រួចចាប់ផ្តើមផ្ទុះបាចសាចផ្កាភ្លើងចំរុះពណ៏ពេញផ្ទៃមេឃ សំលេងហ៊ោកញ្រ្ជៀវ ជាមួយតន្រ្តី ពិធីករនិងតារាចំរៀងទាំងអស់នៅលើឆាក អោយពួកយើងស្រែកទាំងអស់គ្នា Happy New year បងចិត្រាអោយខ្ញុំលែងគោម ពេលនោះគោមហោះឡើងទៅលើអាកាស ប្អូនខ្ញុំថតរួចហុចទូរសព្ទអោយបងចិត្រាវិញ ខ្ញុំក៍យកទូរសព្ទអោយប្អូនខ្ញុំថតខ្ញុំពីនាក់បងចិត្រា នៅក្រោមពន្លឺកាំជ្រួច និងគោមហោះពេញមេឃផងដែរ បន្ទាប់មកពួកយើងថតអោយគ្នាទៅវិញទៅមក ខ្ញុំចង់ថតរូបពីនាក់ប្អូនខ្ញុំម្តង ក៍អោយទូរសព្ទខ្ញុំទៅបងចិត្រាថត ជិតកន្លះម៉ោងទើបស្ងាត់កាំជ្រួច ។ ពួកយើងមកអង្គុយតុវិញ បងចិត្រាសួរខ្ញុំ " សុធា ញាំស្រាទៀតអត់ " ខ្ញុំគ្រវីក្បាល " អត់ទេ ស្រវឹងហើយ " គាត់ក៍ហៅគេមកគិតលុយបន្តិចក្រោយមកគេយកវិក័យបត្រមកអោយ គាត់រាប់លុយស៊កក្នុងវិក័យបត្រ ខ្ញុំក៍ហុចក្រដាស$50 អោយគាត់រួចនិយាយ
- ខ្ញុំជួយចេញ2នាក់ប្អូនខ្ញុំ
* មិនបាច់ទេ ចាត់ទុកថាខ្ញុំសុំទោសចំពោះរឿងយល់ច្រឡំទៅលើសុធាមកជាច្រើន
- យកទៅបង ហើយខ្ញុំក៍សុំទោស ដូចគ្នាចំពោះអាកប្បកិរិយា មិនសមរម្យដោយសារការខឹងសម្បារបស់ខ្ញុំទៅលើបងដូចគ្នា ថ្ងៃនេះបងធ្វើរឿងសប្បាយចិត្តអោយខ្ញុំជាច្រើន ខ្ញុំជំពាក់គុណបងហើយ
* ហិហិហិ អត់អីទេទុកវិញចុះ ចាត់ទុកថាខ្ញុំប៉ាវទៅចឹង បើលែងស្អប់ខ្ញុំហើយ យប់នេះសុំគេងជាមួយផង 

- ម៉េចចឹង 
😳
* នេះម៉ោងជិត1ហើយ មិនចង់រំខានប្អូនៗសំរាកទេ ខ្លាចសុីងសុីងភ្ញាក់
😊
- ហមមមម អត់អីទេចឹង តែប្រយ័ត្នម៉ាក់សុីងសុីងរកមិនឃើញ
* ខ្ញុំប្រាប់គាត់រួចហើយ
- យល់ព្រមបង
ពួកយើងនាំគ្នាដើរទៅសណ្ឋាគារវិញទាំងស្រវឹង ដើរខុសផ្លូវម្តងៗ លុះចូលដល់ក្នុងបន្ទប់ ខ្ញុំលុបមុខលាងដៃជើង រួចដោះអាវចេញសល់តែខោខ្លឺ រួចឡើងទៅគេងទាំងវិលមុខខ្ញាល់ ប្អូនខ្ញុំក៍ដូចគ្នា នៅតែលោកបងចិត្រាគាត់ចូលបន្ទប់ទឹកក្រោយគេ លុះចេញមកវិញគាត់បិទភ្លើងងងឹតឈឹង រួចឡើងមកគេងនៅគ្រែជាមួយខ្ញុំ ទោះបីជាខ្ញុំកំពុងស្រវឹងវិលមុខយ៉ាងណាក្តី ពេលដឹងថាគាត់មកគេងក្បែរ បេះដូងខ្ញុំចាប់ផ្តើមលោតញាប់ ហើយកំដៅចេញពីខ្លួនភាយៗ ព្រោះតែភាពអៀនខ្មាស ធ្វើអោយខ្ញុំមិនហ៊ានធ្វើអី្វទាំងអស់រួចសំងំគេងរហូតដល់គេងលក់ ចំណែកគាត់ក៍ដូចគ្នាសំងំសូន្យ ។ លុះខ្ញុំគេងលក់មួយភាំងមានអារម្មណ៍ថាធ្ងន់ទៅៗ ក៍ភ្ញាក់តែមិនកំរើកទេ ពេលនោះទើបខ្ញុំដឹងថាបងចិត្រាកំពុងគេងឱបខ្ញុំ ហើយជើងក៍គងខ្ញុំដែរ ខ្ញុំញ័រពេញខ្លួនព្រោះសាច់ទ្រូងគាត់មកប៉ះស្មាខ្ញុំក្តៅឧណ្ឌៗ ខ្ញុំក៍មិនបានរើបំរាស់ចេញដែរ សំងំគេងខ្លះភ្ញាក់ខ្លះរហូតដល់ភ្លឺ ។ ព្រឹកឡើងគាត់ងើបទៅបន្ទប់គាត់វិញធ្វើធម្មតា មុននិងទៅគាត់អោយរៀបចំឥវ៉ាន់ទាំងអស់យកទៅដាក់ឡាន ព្រោះបន្ទាប់ពីដើរលេងរួចពួកយើងអត់ចូលសណ្ឋាគារវិញទេ ។ ខ្ញុំងូតទឹកប្តូរខោអាវ រៀបចំរបស់របរដាក់ចូលសាក់កាដូ រួចបបួលប្អូនខ្ញុំចុះមកក្រោមវិញ ប្រគល់សោបន្ទប់អោយទៅបងចិត្រារួចឡើងឡានវិញ ជុំគ្នាអស់ហើយឡានបើកមកជិតរង្វង់មូល ខ្ញុំ
កោះកុង រួចនាំគ្នាឈប់ញាំបាយព្រឹកនៅហាងក្បែរនោះរួចរាល់ហើយពួកយើងធ្វើដំណើរឆ្លងកាតស្ពានកោះកុងម្តងទៀត រួចបត់មកឆ្វេងដៃចូលទៅ លេងកន្លែងចេតិយឃុនឆាងដែលនៅកណ្តាលទឹក ទេសភាពទីនោះស្អាតប្លែកព្រោះមានតែផ្ទាំងថ្មនិងរូបសំណាក់ចេតិយ នៅកណ្តាលសមុទ្រធំល្វឹងល្វើយ បងចិត្រាអុជធូបនិងយកផ្កាឈូកមកអោយខ្ញុំរួចបបួលឡើងទៅខាងលើដាក់ថ្វាយនៅមុខចេតិយ មិនដឹងថាគាត់បន់ស្រន់អ្វីខ្លះទេ ចំណែកខ្ញុំសុំតែសេចក្តីសុខ សុវត្ថិភាពពេលធ្វើដំណើរទៅវិញតែប៉ុន្នោះ បន្ទាប់មកខ្ញុំឈបែមុខមកទិសខាងជើងដើម្បីមើលស្ពានដែលវែងអន្លាយឆ្លងកាត់ផ្ទៃទឹកដ៏ធំល្វឹងល្វើយ ស្រាប់តែគាត់យក11Pro maxក្នុងហោបៅ៉ខោគាត់មកថតខ្ញុំ ទាំងមិនដឹងខ្លួនបន្ទាប់មកគាត់អោយខ្ញុំញញឹមរួចថតជាច្រើនប៉ុស្តិទៀត គាត់ថាប្លង់នេះមើលទៅស្អាត ខ្ញុំយកទូរសព្ទខ្ញុំអោយគាត់ថត តែគាត់ថាចាំគាត់បាញ់អោយ កុំអោយមើលមកមិនទំនងពេក ខ្ញុំថតអោយគាត់វិញ រួចរាល់ហើយទើបនាំគ្នាចុះមកឈលើផ្ទាំងថ្ម ឃើញខ្ញុំចុះមកដល់ក្រោមស្រាប់តែសុីងសុីងរត់មករកខ្ញុំយ៉ាងលឿន ធ្វើអោយម្នាក់ៗស្រែកគ្រប់គ្នាខ្លាចរអិលធ្លាក់ គាត់រត់មកឱបជើងខ្ញុំជាប់ ខ្ញុំលុតជង្គង់ឱបគាត់វិញ ហើយហុចទូរសព្ទទៅប្អូនខ្ញុំ អោយថតរូបអោយ ហេតុតែវាចារឹកជាប្រុសពេញលក្ខណះ គ្រាន់តែខ្ញុំដើរបែកវាឡើងទៅលើប៉ុណ្ណឹងសោះមកវិញឃើញនៅញ៉ែគ្នាជាមួយស្រីៗធ្វើព្រងើយ ។
ពេលប្អូនខ្ញុំកំពុងថតអោយពួកយើង ស្រាប់តែបងចិត្រាយកទូរសព្ទគាត់ថតមកដែរ មិនតែប៉ុន្នោះគាត់ឡើងមកឈជាមួយពួកយើង ហើយកាន់ដៃសុីងសុីង ខ្ញុំកាន់ម្ខាងគាត់កាន់ម្ខាងរួចអោយប្អូនខ្ញុំថតដាក់ទូរសព្ទខ្ញុំ ពេលរៀបនឹងថតលឺគាត់និយាយពាក្យប្លែកមួយឃ្លាទាំងសើច " សុីងសុីង កាន់ដៃប៉ាហែងអោយជាប់
😄 " ប្អូនខ្ញុំចុចថតរួច វាក៍ធ្វើស្ទាយក្មេងស្ទាវ អោយខ្ញុំថតអោយវាវិញ បន្ទាប់មកបងចិត្រាហៅពួកយើងឡើងឡានដើម្បីទៅលេងកន្លែងផ្សេងទៀត ។ ពេលមកដល់ផ្លូវធំ ឡានបើកឆ្ពោះទៅទិសខាងលិចឆៀងខាងជើងយ៉ាងយូរហូតជិតដល់កន្លែងមួយដែលមានដាក់រនាំងខណ្ឌកណ្តាលផ្លូវមិនអោយឆ្លងកាត់ទេ បងចិត្រាប្រាប់ពួកយើងថាមកដល់ព្រុំដែនខ្មែរ-ថៃហើយ អ្នកណាមានបំណងចង់ទិញទំនិញថៃ ដូរលុយបាតអោយហើយទៅ ពេលនោះមានអ្នកខ្លះចុះទៅដូរ អ្នកខ្លះអត់ដូរទេ ចំណែកខ្ញុំឃើញគេដូរក៍ដូរដែរ ខ្ញុំដូរ2000បាត គិតជាលុយខ្មែរ296000៛ ដូររួចហើយបងចិត្រាប្រាប់អោយដើរជាជួរមុខក្រោយ ចំណែកគាត់ទៅនិយាយជាមួយកន្លែងតម្រួត ហើយបក់ដៃហៅពួកយើងចូល ។ ខ្ញុំស្មានតែប៉ូលីសថៃស្អាតៗ ព្រះ !! ខ្មៅៗហើយមុខយ៉ាប់មើលមិនយល់ បងប៉ូលីសខ្ញុំសង្ហាជាងមេឃដី ខ្មៅជាងបងចិត្រាទៀត តែបងចិត្រាបានមាឌនិងសម្រស់យោង ។ ពួកយើងចូលផុតដល់ទឹកដីថៃ បងចិត្រាបបួលខ្ញុំនិងប្អូនៗគាត់ទៅថតកន្លែងមួយដែលមានអក្សរអង់គ្លេសធំៗថា " TRAT " គាត់អោយខ្ញុំអង្គុយក្នុងអក្សរT ម៉ាក់សុីងសុីងអក្សរR សុីងសុីងអក្សរA ប្អូនស្រីពៅគាត់អក្សរT ប្អូនខ្ញុំនិងគាត់Camera Man បន្ទាប់មកពួកយើងដូរវេនគ្នាកាន់កាំម៉េរាម្នាក់ម្តង រួចរាល់ហើយទើបអ្នកផ្សេងចូលថតម្តង ខ្ញុំមើលដឹងប្អូនស្រីពៅបងចិត្រា ចាប់អារម្មណ៍លើប្អូនប្រុសខ្ញុំ ព្រោះឃើញគេឧស្សាហ៍លួចដៀងមើលប្អូនខ្ញុំញឹកញាប់ ខ្សែភ្នែកពោពេញទៅដោយក្តីស្រលាញ់ តែខ្ញុំមិនហ៊ានលូកដៃចូលរឿងពួកគេទេ ព្រោះខ្ញុំដឹងប្អូនខ្ញុំខិលណាស់ ។ ខ្ញុំនិងប្អូនខ្ញុំឆ្វាក់ដូចគ្នា ខុសត្រង់ថាខ្ញុំឆ្វាក់ប្រុសដូចគ្នា ចំណែកប្អូនខ្ញុំឆ្វាក់ស្រី ពីមុនខ្ញុំភ័យណាស់ខ្លាចប្អូនខ្ញុំចារឹកដូចខ្ញុំតែក្រោយពេលពិសោធន៍ និងលួចឆែកទូរសព្ទវាទៅ ខ្ញុំធូទ្រូងវិញព្រោះវាទាក់ទងតែស្រីៗប៉ុន្នោះ វាអត់ដឹងថាបងវាទាក់ទងប្រុសដូចគ្នាទេព្រោះខ្ញុំឆ្លាតជាងវា គ្រប់ឯកសាររបស់ខ្ញុំសុទតែមានលេខកូដ😄។ ថតរូបរួចពួកយើងចាប់ផ្តើមដើរលុកលុយពេញផ្សារថៃ បងចិត្រា ថាទំនិញនៅក្នុងនេះទាំងអស់សុទតែជាផលិតផលថៃសុទ តែក៍មានខ្មែរយើងលក់ដូរផងដែរ ស្រីៗគេទៅរកកន្លែងគ្រឿងសំអាង ប្រុសខ្លះក៍ទៅដែរ ចំណែកខ្ញុំ2នាក់ប្អូនខ្ញុំ សំលឹងរកតែគ្រឿងសុី មឹកក្រៀម បង្គាក្រៀម ផ្អក់បង្គា ត្រីសមុទ្រក្រៀម សាច់មឹកផាត់ យ៉ាងហោចណាស់មួយមុខ2ថង់ កុំលេងសើចជាមួយវា 2000បាតមិនគ្រាន់ទេ ថែមលុយខ្មែរជាង3មុឺនទៀតប្អូនខ្ញុំយួសំពីងសំពោង ឃើញគេសើចពេក វារអ៊ូដាក់ខ្ញុំបែកខ្ទិះ 😂 ។ ទិញឥវ៉ាន់រួចរាល់ហើយបងចិត្រានាំពួកយើងទៅលេងមាត់សមុទ្រថៃ ពួកយើងបានថតរូបជុំគ្នាទុកជាអានុស្សាវរីយទៀតផង ម៉ោងជិត12 ពួកយើងចូលមកទឹកដីខ្មែរវិញរួចឡើងឡានមកហូបអាហារថ្ងៃត្រង់នៅឆ្នេរប៉ាកខ្លងវិញ ។ ម្ហូបយើងគ្រឿងសមុទ្រ5មុខដដែល ហូបបាយរួចអ្នកខ្លះទៅងូតទឹកសមុទ្រ ចំណែកខ្ញុំអត់ទៅទេនៅគេងលើអង្រឹងក្នុងកាចុសតែម្នាក់អែង ព្រោះថ្ងៃក្តៅខ្លាំងណាស់ខ្លាចជាំសាច់😄 ។ ទេសភាពឆ្នេរប៉ាក់ខ្លង ស្អាតមិនចាញ់ឆ្នេរអូរឈើទាលទេ ដីខ្សាច់ពណ៏ស ទឹករាក់ងាយស្រួលមុជលេង សំខាន់គ្មានសំរាមទេ ប្អូនខ្ញុំវាបង្ហាញសាច់អោយស្រីៗគ្រឺតគ្រប់គ្នា សូម្បីតែខ្ញុំជាបងវាបង្កើតក៍ខ្នាញ់សាច់វាដែរ ម៉ោងជិត2រសៀល ថ្ងៃក្តៅចង់ឆេះវាស្លៀកខោខ្លឺត្រឹមភ្លៅ ខ្លួនទទេសាច់ដុំធំៗសស្គុះលោតលេងទឹករលកប្រូងៗតែម្នាក់វា ។ កំពុងតែមើលទៅប្អូនខ្ញុំស្រាប់តែបងចិត្រាដើរមកពីក្រោយហើយចាក់ចង្កេះខ្ញុំឡើងភ្ញាក់
- ហិហិហិនៅសុីនបស់គេ
😄 ម៉េចមិនទៅងូតទឹកលេង ?
* អត់ទេបងមេឃក្តៅណាស់ ធ្លាប់បានងូតច្រើនដងហើយ
- នៅណា ?
* កំពត កែប និង កំពង់សោម
- បន្ទាប់ពីនេះយើងទៅលេងព្រៃកោងកាងមួយទៀត អស់ក្នុងកញ្ចប់សេវាកម្មខាងTourហើយ សុធាដើរលេងជាមួយTourបងសប្បាយអត់?
* សប្បាយតើស ព្រោះលោកបងអែងស្គាល់កន្លែងច្រើនហើយពូកែបង្កើតបរិយាកាសសប្បាយៗទៀត

- អរគុណច្រើន សុធាអាយុម៉ានហើយ ?
* ហិហិហិ ក្រោម34 ចុះលោកបង ?
- ខ្ញុំ35 សុធាប្អូនខ្ញុំហើយចឹងសុំហៅថាអូនបានអត់
😁
* បានតើលោកបង 
😊
- មិនដឹងពេលណាយើងមានឱកាសបានដើរលេងជាមួយគ្នាទៀតទេ បើខាងTourបងមានដំណើរកំសាន្តទៅកន្លែងផ្សេងទៀតអូនមកទៀតអត់ ?
* អត់ហ៊ាននិយាយមុនទេ ខ្លាចនៅកន្លែងការងាររវល់ ហើយមិនដឹងថាខាងTourបងទៅកន្លែងដែលខ្ញុំចង់ទៅរឺអត់ផង
- និយាយតាមត្រង់ បងចូលចិត្តអូន ហើយចង់ដើរលេងជាមួយគ្នាទៀត
ខ្ញុំលឺពាក្យនេះហើយនិយាយលែងចេញឡើងគាំង គាត់និយាយធ្វើមុខស្រងូត ចំណែកខ្ញុំលឺផ្ទាល់ត្រចៀកថាគាត់ចូលចិត្តខ្ញុំ ក្នុងចិត្តខ្ញុំត្រេកអរខ្លាំងណាស់ ព្រោះខ្ញុំចាប់អារម្មណ៍លើគាត់ដែរ តែមិនហ៊ាននិយាយចេញមកក្រៅខ្លាចខ្មាសគាត់ ទើបខ្ញុំនិយាយអោយគាត់មានសង្ឃឹម
* ហមម បើមាននិស្ស័យយើងគង់តែបានជួបគ្នាទៀតទេ ក្រែងលោខាងTourប្រូរៀបចំដំណើរកំសាន្តទៅកន្លែងដែលខ្ញុំចង់ទៅ ស្របពេលដែលកន្លែងការងារខ្ញុំទំនេរ រឺចំថ្ងៃឈប់សំរាកខ្ញុំនិងមានឱកាសបានមកទៀត ហើយខ្ញុំនិងជ្រើសរើសយកសេវាកម្មខាងTourរបស់បង
- មែនហី ? អាលូវអូនចង់ទៅលេងកន្លែងណាប្រាប់បងមកចាំបងអោយមេរៀបចំទៅកន្លែងនោះ ហើយសុំប្រូម៉ូសិនបញ្ចុះតំលៃអោយអូន រឺ ជួយចេញថ្លៃសំបុត្រក៍បានអោយតែពួកយើងបានដើរលេងជាមួយគ្នា
* អូយ !!! កុំដល់ថ្នាក់នុងពេក ខ្លាចខ្ញុំអត់លុយទិញសំបុត្រដើរលេងមែនបង ? ហិហិហិ
😂
- អ្នកណាទៅហ៊ានគិតចឹងនោះ គេធ្វើពេទ្យប៉ុនណាណី សុទតែមានRANGE ROVER ជូនដាក់ឡាន ប្រើទូរសព្ទប្រាំប្រាំមួយគ្រឿងម្នាក់អែង ខ្សែក ខ្សែដៃ ចិញ្ចៀន Apple Watch IPad GoPro Airpods អាវពាក់សុទតែតំលៃរាប់រយ
* ហិហិហិ តាមដានគេទៀត ម៉េចដឹងថាខ្ញុំប្រើទូរសព្ទច្រើន
😄
- យប់មិញបងឃើញនៅលើតុ ក្បាលដេកឡើងតំរៀបគ្នាមួយជួរ ស៊េរីណាក៍មានដែរ
* ចុះឃើញអាវមួយណា
😁
- អាវយឺតពីរបីនោះសុទតែប្រេនឆ្លាមខៀវ និងអាក្រឡាការ៉ូដៃវែងពាក់ឡើងឡានមួយទៀត កប់
😁
* ហាហាហាអាក្រឡាការ៉ូគេអោយតើ 
😜
- ចុម !!! មានស្រីទិញអាវអោយទៀត 
😳
* ហាហាហាហាហា
😂😂😂....................សូមរងចាំតាមដានភាគបញ្ចប់។

No comments:

Post a Comment