Breaking

Friday, May 15, 2020

រឿង ស្អប់ជំពប់លើ ( ភាគ 6=ភាគបញ្ចប់ )

រឿង ស្អប់ជំពប់លើ
( ភាគ 6=ភាគបញ្ចប់ )
និពន្ធដោយ មនុស្សថ្មី



កំពុងតែអូសក្រឡាគ្នា អ្នកងូតទឹកគេឡើងមកកាចុសវិញម្តងមួយៗ ពួកយើងក៍បង្វែងសាច់រឿង ពេលនោះបងចិត្រាអោយពួកយើងចូលបន្ទប់ទឹកសាបងូតទឹកផ្លាស់ខោអាវ ឡើងឡានទៅលេងព្រៃកោងកាងមួយទៀត ។ នៅតាមផ្លូវគាត់ចាប់ផ្តើមលេងហ្គេមបន្តទៀតម្តងនេះខ្ញុំឡើងទៅលេងជាមួយគាត់គ្រប់ហ្គេម សប្បាយជាងគេហ្គេមរាំច្រៀង ដោះប្រស្នា ពាក្យបណ្តៅ និងសំដែងរឿង ម្នាក់ៗនៅលើឡានសើចហៀទឹកភ្នែក កំពុងសប្បាយលេងឡានក៍មកដល់ច្រកចូលព្រៃកោងកាង ពួកយើងផ្អាកលេងហ្គេមសិនដើម្បីមើលទេសភាពតាមដងផ្លូវ រហូតដល់កន្លែងចំណតឡាន ។ បងចិត្រានាំពួកយើងដើរទៅកន្លែងលក់សំបុត្រ គេរាប់ចំនួនមនុស្សរួចបើកច្រកអោយពួកយើងចូលម្តងមួយៗ តាមពិតទៅវាគ្មានអីអស្ចារ្យខ្លាំងណាស់ណានោះទេ យើងគ្រាន់តែដើរលើស្ពានថ្ម ចូលទៅក្នុងព្រៃដែលមានតែដើមកោងកាង ឬសបែកមែកសាខាជាងស្លឹក ចូលក្នុងជ្រៅបន្តិចមានកន្លែងមួយលក់វត្ថុអានុស្សាវរីយ ហើយនិងមានស្ពានយោលកាត់កណ្តាលផ្ទៃទឹកតែប៉ុន្នោះ ពួកយើងថតរូបរួចដើរមើលមួយជុំក៍ត្រលប់មកឡាន ហើយបន្តដំណើរមកភ្នំពេញវិញ នៅតាមផ្លូវយើងលេងហ្គេមដដែល រហូតដល់ត្រែងត្រយឹងមេឃចាប់ផ្តើមងងឹតមើលគ្នាលែងស្គាល់ហើយ ម្នាក់ៗសើចផងរាំផងអស់កំលាំងគ្រប់គ្នា ទើបលោកបងចិត្រាផ្អាកលេងហ្គេមហើយបិទអំពូលភ្លើងក្នុងឡានងងឹតឈឹងអោយពួកយើងសំរាក ។ ចូលដល់ក្នុងក្រុងម៉ោងជិត9ផ្លូវឡើងស្ទះ ជិះមកដល់មុខផ្សារសុិនជូរី ខ្ញុំតេទៅប្រាប់បងខ្ញុំអោយចាំទទួលនៅមុខពេទ្យកុមារជាតិ លុះម៉ោងជិត10 ពួកយើងមកដល់លើស្ពានអាកាស7មករា ពេលនោះបងខ្ញុំតេមកសួរថាមកដល់ណាហើយ ? គាត់ចាំនៅBROWNមុខសាលាភូមិន្ទ លុះឡានបើកចុះមកខាងកើតខ្ញុំស្គាល់ឡានបងខ្ញុំទើបអោយតៃកុងឡានបន្ថយល្បឿនអែបស្តាំ ពេលនោះបងខ្ញុំចេញមកពីខាងក្នុង មានទាំងរបស់ផ្ញើរអោយខ្ញុំនិងប្អូនខ្ញុំម្នាក់មួយកែវទៀត រកឯណាបានបងប្រុសដែលយល់ចិត្តចឹង ដឹងថាប្អូនជិះឡានផ្លូវឆ្ងាយហេវហត់ងងុយគេងទៀត
😄 ។ បងខ្ញុំឈចាំនៅក្បែរឡានគាត់ ដោយស្លៀកខោត្រឹមជង្គង់អាវដៃខ្លី នៅក្រោមអំពូលភ្លើងមើលទៅឡើងខ្ចីញ៉េញ អ្នកនៅក្នុងឡានមើលគាត់គ្រប់គ្នា ខ្ញុំលាពួកគាត់ទាំងអស់គ្នារួចញញឹមនិងនិយាយទៅបងចិត្រា " អរគុណសំរាប់រឿងគ្រប់យ៉ាង បងចិត្រា " ខ្ញុំនិយាយរួចដើរចុះពីលើឡាន តែគាត់ធ្វើមុខភ្ញាក់ផ្អើលដូចជាមានអ្វីចង់សួរ " ឡានក្រុងបើកទៅមុខបាត់ទៅ ខ្ញុំចូលក្នុងឡានបងខ្ញុំបន្ទាប់មកពួកយើងទៅស្នាក់នៅផ្ទះបងខ្ញុំនៅទួលគកមួយយប់ ព្រលឹមឡើងទើបត្រលប់មកព្រៃវែងវិញ ។
រំលងបាន10ថ្ងៃ យប់មួយបន្ទាប់ពីមើលរូបថតរួច ធ្វើអោយខ្ញុំមានអារម្មណ៍ថានឹកបងចិត្រាខ្លាំងណាស់ សកម្មភាពដើរលេងជាមួយគ្នាហាក់នៅនិងមុខខ្ញុំស្រស់ៗ នឹកឃើញស្នាមញញឹមនិងរាងកាយរបស់គាត់ពេលគេងឱបខ្ញុំ ពេលនោះខ្ញុំក៍ទៅបន្ទប់ប្អូនខ្ញុំចង់មើលឈ្មោះផេកទេសចរណ៍ដែលពួកយើងបានទៅ លុះឃើញហើយខ្ញុំមកបើកfbអាខោនពិត រួចSearchរកមើល ពេលនោះបានឃើញដូចបំណង ខ្ញុំចូលទៅមើលហើយបានឃើញផេកនោះផុសរូបពួកយើងថតជុំគ្នាបីបួនកន្លែងភ្ជាប់ជាមួយCaptions " ដំណើរកំសាន្តដែលមិនអាចបំភ្លេចបាន " រូបនោះផុសយូថ្ងៃដែរហើយខ្ញុំក៍ចូលទៅខូមិន " សប្បាយណាស់បានទៅហើយចង់ទៅទៀត " ខ្ញុំមើលរូបថតក្នុងផេកនោះផុសគ្រប់ប៉ុស្តិ សុទតែមានរូបខ្ញុំ បន្តិចក្រោយមកមានអាខោនfbមួយReplyខូមិនខ្ញុំ ម្ចាស់អាខោននោះសសេរ " អាចចូលក្នុងឆាតបន្តិចបានទេ " ខ្ញុំមិនទាន់ដឹងថាជាអ្នកណាទេក៍ចូលមើលអាខោននោះ ឃើញAddមកខ្ញុំរួចហើយ លុះមើលរូបភាពទើបដឹងថាអាខោនបងចិត្រាសោះ គាត់អត់ដាក់ឈ្មោះពិតទេ ខ្ញុំចុចConfirmed រួចចូលក្នុងឆាត ឃើញគាត់សសេរមកបានមុនទៀត
- Hi អូន ទីបំផុតបងរកអាខោនអូនឃើញហើយ បងនឹកអូនណាស់ ពេលទៅដើរលេងស្គាល់ឈ្មោះបងហើយ ម៉េចមិនព្រមហៅចំឈ្មោះ ហេតុអីពេលបែកគ្នាទើបហៅឈ្មោះពិតដឹងទេធ្វើអោយបងស្រណោះណាស់
😔
* ខ្ញុំគិតថាវាមិនសំខាន់អីផង ហៅប្រូៗចឹងទៅទំនងជាង
😊
- តែសំរាប់បងវាសំខាន់ខ្លាំងណាស់ យ៉ាងហោចណាស់ធ្វើអោយយើងត្រេកអរព្រោះមនុស្សដែលយើង.......គេស្គាល់ឈ្មោះយើង
️ ស្គាល់ឈ្មោះបងមកពីណា ?
* ស្អីគេអាចុចៗនុង
😳 ? ប្អូនបងអែងប្រាប់ខ្ញុំ គាត់បានប្រាប់រឿងជាច្រើន គាត់ថែមទាំងថាលោកបងអែងស្រីច្រើនណាស់ហើយថាកំពុងតែជិតចូលសួរកូនក្រមុំគេទៀត 😂
- ចេះតែមួលបង្កាច់ម៉ង ស្រីស្អី ? ចូលសួរស្អី ? ដឹងច្បាស់ម៉េសនៅធ្វើការតែភ្នំពេញសោះ ចាំមើលតេទៅរករឿងម្តង
😡
* ហាហាហាហា ខ្ញុំនិយាយលេងទេប្រាដ័រ 
😂😂😂
- អូ ! ស្មានតែវានិយាយចឹងមែន ត្រូវម៉ងហា ហើយនឹកឃើញម៉េចមក ឆ អោយបងក្តៅមុខកាត់យប់ហ្នឹងហាស់?
* ចង់Prankលោកបងអែងលេង
😂
- លេងមិនទំនង ប្រហោងពោះអស់ ជិតចូលឆ្នាំចិនហើយ អូនមានគំរោងទៅលេងណាអត់ ?
* អត់ផង នៅផ្ទះ
- ចឹងអត់ធ្វើការហ៊េស ?
* មេខ្ញុំទៅលេងកោះបាលី ចឹងកន្លែងខ្ញុំបិទទ្វា4ថ្ងៃ ( 24-27 ) ចុះខាងTourប្រូមានរៀបចំទៅណាអត់ ?
- មិនមើលបងផុសក្នុងផេក ថ្ងៃចូលឆ្នាំចិនយើងមានដំណើរកំសាន្តទៅកោះកុង និងមណ្ឌលគិរី តែGuideផ្សេងអ្នកនាំទៅចំណែកបងដឹកនាំដំណើរកំសាន្តវិលល្ងាចទៅកំពត តែថ្ងៃ24-25បងអត់ធ្វើទេ
* ខ្ញុំទើបតែស្គាល់ផេកហ្នឹងមិញតើស ប្រូអ្នកកាន់ផេកមែន ?
- ផេកនេះ Admin 3នាក់ មានបងម្នាក់ក្នុងចំណោមនោះដែរ បងចង់ជួបអូនបានអត់?
* ផ្ទះប្រូនៅដល់ណា ?
- នៅស្វាយរៀង
* អូ ឆ្ងាយហាស់ ចឹងថ្ងៃមុនម៉េចក៍យកសុីងសុីងមកមើលដល់កន្លែងខ្ញុំ ?
- ស្រុកកំណើតប៉ាបងនៅទីរួមខេត្តព្រៃវែង ថ្ងៃនុងប៉ាម៉ាក់បង នាំកូនចៅមកលេងតាយាយ ហើយក៍ជួបជុំបងប្អូនផឹកសុីច្រៀងលេងទៅ ចៃដន្យសុីងសុីងក្តៅខ្លួន ហើយគេថានៅព្រៃវែងកន្លែងអូនល្បីខាងមើលកូនក្មេងត្រូវ
* ចឹងថ្ងៃលោកបងអែងមកកន្លែងខ្ញុំ ស្រវឹងមែន ?
- បាទ តិចៗដែរ
😄
* ចឹងបាននិយាយចេញមកដូច...
😡
- បងសុំទោសហើយតើ មិនឃើញតាមលួងរហូតទេហី តែអូនអែងឬកណាស់ ពិបាកលួងជាងមនុស្សស្រីទៀត
* បើចង់ជួបកំណត់ថ្ងៃអោយច្បាស់រួចឡើងមកកន្លែងកាហ្វេមកចឹង
- ថ្ងៃ24ពេលរសៀលម៉េចដែរ ព្រោះពេលព្រឹកបងរវល់សែន
* អូយចិនហើយហ្នឹង ខ្មៅជាងខ្ញុំទៀត 
😂
- សើចឌឺទៀត មកពីបងដើរលេងហាលថ្ងៃច្រើនបានខ្មៅចឹង
😄
* សំរេចថា ម៉ោង2រសៀលថ្ងៃទី24 ចឹងសុំគេងមុនហើយព្រោះម៉ោងជិត12ហើយដែរ g9ចិនមុខខ្មៅ
- Ok good9 osl
ចាប់តាំងពីបានក្លាយជាfriendក្នុងfbខ្ញុំមក បងចិត្រាតែងតែឆាត និងចូលខូមិនកូររាល់អ្វីដែលខ្ញុំផុស ហើយក៍មានស៊ែររូបខ្ញុំទៀតផង ចំណែកfriគាត់ក៍មិនតិចនាក់ដែរ រូបដែលគាត់ ផុសខ្លះបានដល់Kដែរតើ ។
លុះដល់ថ្ងៃសុក្រទី24 ម៉ោង2:15នាទី ខ្ញុំស្លៀកពាក់ធម្មតាអាវដៃខ្លី ខោជើងខ្លី រួចឡើងម៉ូតូសំដៅទៅហាងកាហ្វេ ដែលខ្ញុំតែងតែចូលស្ទើររាល់ថ្ងៃ ចូលដល់ក្នុងមានមនុស្សច្រើនគួរសម គ្រាន់តែច្រានទ្វាចូលលោកបងចិត្រាលើកដៃរួចហៅ " ហ៊េ សុធា " ខ្ញុំដើរទៅរកគាត់
- មកដល់យូនៅលោកបង?
* តាំងមុនម៉ោង2 ផឹកកាហ្វេឡើងអស់មួយកែវហើយ នៅជិតហ្នឹងសោះយូនោះយូ
- ម៉េចខឹងហស ? បើខឹងខ្ញុំទៅវិញ
* មានណា មកពីនឹកពេក

ពួកយើងនិយាយគ្នាលេង និងហូបកាហ្វេរហូតដល់ម៉ោងជិត3 ល្មមអង្គុយមើលមុខគ្នាឆ្អែតហើយ ខ្ញុំប្រុងនឹងលាគាត់មកផ្ទះវិញ ស្រាប់តែបងចិត្រា ញញឹមញញែមរួចនិយាយ
- ម៉ាក់បងអោយបបួលអូនអែងទៅលេងផ្ទះ 

* Ow !!! ម៉េចគាត់ដឹងថាប្រូមកជួបខ្ញុំ ?
- បងប្រាប់ 

* ហមមម បានតើស
- ហិហិហិ ចឹងតោះ យកម៉ូតូទុកនៅផ្ទះសិនទៅ ជិះឡានជាមួយបងទៅ ចាំបងជូនមកវិញ
ស្រុះស្រួលគ្នាហើយ គាត់ចេញលុយកាហ្វេអោយខ្ញុំទៀត ខ្ញុំជិះនាំមុខគាត់រហូតដល់ផ្ទះខ្ញុំ ហើយគ្រាន់តែទុកម៉ូតូក្នុងបន្ទប់ក៍ប្រញាប់ចេញមកវិញ ឡើងឡានទៅជាមួយគាត់ ពួកយើងធ្វើដំណើរតាមទំនប់ស្នែហ៍ កាត់បាភ្នំឡើងមកផ្លូវជាតិលេខ1 ជិះរាប់ម៉ោងទើបដល់ទីរួមខេត្តស្វាយរៀង ។ រថយន្តនៅតែបន្តរហូតដល់បឹងមួយដែលមើលទៅខាងជើងធំល្វឹងល្វើយដាច់កន្ទុយភ្នែក ចំណែកនៅខាងត្បូងវិញក៍ធំដែរតែអាចមើលឃើញផ្ទះនៅត្រើយម្ខាង គាត់បើកជិតដល់ស្ពានថ្មមួយ ក៍អែបស្តាំហើយឈប់ឡាន រួចចង្អុលទៅទឹកនោះ " អូនស្គាល់កន្លែងនេះអត់ ? " ខ្ញុំគ្រវីក្បាល " អត់ផង " គាត់ញញឹមរួចតប " នេះហើយជាទន្លេវ៉ៃគោ តោះចុះទៅឈលេងលើស្ពានបន្តិចទៅ ទេសភាពមើលពីលើស្ពានស្អាតណាស់ " ខ្ញុំបើកភ្នែកធំៗ " អី ហ្នឹង !!! ធ្លាប់តែលឺក្នុងបទចំរៀង តោះចឹង " ពួកយើងដើរចេញពីឡានទៅឈកណ្តាលស្ពាន ម៉ោងជិត5ទៅហើយ ខ្ញុំពិតជាប្លែកអារម្មណ៍មែនទែន ព្រោះដូចកំពុងឈ នៅលើកោះឥចឹង ខ្យល់បកមកពីជើងល្ហើយត្រសៀក ខ្ញុំឈបិតភ្នែកចំកាងដៃ ដកដង្ហើមស្រូបយកចំហាយទឹកដែលហួតពីទន្លេ ពេលនោះលោកបងចិត្រាលួចថតខ្ញុំជាច្រើនប៉ុស្តិ អ្នកដំណើរដែលជិះកាត់ស្រួលមិនស្រួលគិតថាខ្ញុំមានជំងឺសសៃប្រសាទទៀត ព្រោះឈបិទភ្នែកញញឹមលើកដៃលើស្ពានម្នាក់អែង បន្តិចក្រោយមកបងចិត្រាទៅឈក្បែខ្ញុំរួចបបួលសែលហ្វី ហើយចង្អុលបង្ហាញខ្ញុំប្រាប់ទីតាំងភូមិសាស្រ្ត " ចាប់ពីស្ពាននេះទៅខាងជើងត្រើយខាងលិច គេហៅសង្កាត់ព្រែកឆ្លាក់ ចំណែកផ្លូវដែលយើងឈពីលើនេះផ្លូវជាតិលេខ1 បើយើងជិះទៅខាងកើតរហូតនិងដល់ក្រុងបាវិត ចំណែកខាងត្បូងនេះសង្កាត់ពោធិ៍តាហោ ស្ពានដែលយើងមើលឃើញនោះ ឈ្មោះស្ពានតាហោ កន្លែងនុងក៍មានទេសភាពស្អាតដែរ តែគេល្បីទន្លេវ៉ៃគោនេះជាង ទឹកស្អាតដែលយើងប្រើប្រាស់រាល់ថ្ងៃក្នុងក្រុងស្វាយរៀងទាំងមូល បានមកពីប្រភពទឹកនៅក្នុងទន្លេវ៉ៃគោនេះអែង " ។
ការពិតទៅគាត់រៀបរាប់ឡើងច្រើនតែខ្ញុំចាំមិនអស់ទេ ព្រោះវាច្រើនពេក លុះឈលេងរហូតថ្ងៃជិតលិច គាត់បបួលខ្ញុំឡើងឡានជិះបត់មកក្រោយវិញ ការពិតផ្ទះគាត់នៅម្តុំ មន្ទីអប់រំយុវជននិងកីឡាខេត្តស្វាយរៀងសោះ ។ មកដល់ផ្ទះថ្មមួយខ្នង កំពស់2ជាន់ ដែលមាន របងការពារយ៉ាងរឹងមាំ ទីធ្លារបរិវេណក្នុងផ្ទះ ចាក់ក្រាលបេតុងទាំងអស់ គ្រាន់តែឃើញខ្ញុំចុះពីឡានសុីងសុីងរត់មកឱបជើង ខ្ញុំលើកគាត់ព ចំណែកគាត់ឱប កខ្ញុំឡើងស្និទ្ធិស្នាល បងចិត្រានាំខ្ញុំចូលទៅក្នុង ពេលនោះម៉ាក់គាត់កំពុងរៀបចំបាយម្ហូប ចំណែកនៅក្នុងផ្ទះមានសំលេងបាសចាក់ចំរៀងលឺរងំៗ អ៊ំស្រីគ្រាន់តែឃើញខ្ញុំទៅដល់ភ្លាមចេញមករាក់ទាក់ ពេលនោះខ្ញុំលើកដៃសំពះទាំងសុីងសុីងនៅលើដៃ " ជំរាបសួរអ៊ំស្រី " គាត់សើចរួចលើកដៃសំពះខ្ញុំវិញដែរ " ចា លោកដៃថ្វាយព្រះលោកគ្រូពេទ្យ យូម៉េសបានមកដល់ " ហើយគាត់និយាយចំអន់សុីងសុីង " ម៉េចក៍អោយពូពចឹងចៅ អោយពូងូតទឹកសិនទៅ កូនហ្នឹងចូលចិត្តតែអ្នកស្អាត " បងចិត្រាលូកដៃយកសុីងសុីងរួចនិយាយ " ម៉ោះសុីងសុីងមកប៉ាវិញ " ស្រាប់តែសុីងសុីងឱប កខ្ញុំអត់លែងសោះ បងចិត្រានិយាយលឺៗ " យើ បានថ្មីចោលចាស់ហេស ចាំមើលបានអ្នកណាអោយលុយចាយ នឹងនាំដើរលេងទៀត " ពួកយើងសើចទាំងអស់គ្នា និយាយគ្នាលេងបានបន្តិចសុីងសុីងសំរ៉ូតចង់ចុះក្រោម ខ្ញុំដាក់គាត់វិញ បងចិត្រាបបួលខ្ញុំឡើងទៅបន្ទប់គាត់ដែលនៅជាន់ទី2 ។ ចូលដល់ក្នុងបន្ទប់ខ្ញុំមើលឆ្វេងស្តាំឃើញការរៀបចំបន្ទប់ស្អាត ចំណែកបន្ទប់ធំទូលាយ បងចិត្រាយកកន្សែងមកអោយខ្ញុំ រួចគាត់ដោះអាវចេញសល់តែខោជើងវែងខ្លួនទទេស្នលមើលឃើញសុទតែរោម ចំណែកខ្ញុំវិញកុំអោយចាញ់គាត់ ដោះអាវចេញដែរហើយកាន់កន្សែងចូលក្នុងបន្ទប់ទឹក ។ ចេញមកវិញស្លៀកតែខោត្រឹមជង្គង់អត់ពាក់អាវទេ ខ្ញុំសុំទូរសព្ទគាត់ឆែកមើលរូប រួចបាញ់តាមAirDrop ពេលគាត់ចូលបន្ទប់ទឹកបាត់ ខ្ញុំលួចឆែកទូរសព្ទគាត់មើល មានរូបអ្នកផ្សេងរឺអត់ ? ខ្ញុំអូសមើលត្រួសៗរហូតដល់អស់រូប អត់ឃើញរូបណាដែលថតស្និទ្ធិស្នាលតែ2នាក់ទេ រូបថតខ្ញុំម្នាក់អែងនៅក្នុងទូរសព្ទគាត់ជាច្រើនមានរូបខ្លះខ្ញុំមិនដឹងថាគាត់ថតផង ខ្ញុំក៍ឆែកមើលcontactទៀត អត់មានSaveឈ្មោះBB, Honey, My heart....រឺឈ្មោះដែលមើលទៅSwee sweetអីទេ អស់សង្ស័យហើយខ្ញុំក៍ទុកទូរសព្ទគាត់វិញហើយមកមើលរូបភាពក្នុងទូរសព្ទខ្ញុំម្តង ។ មួយសន្ទុះក្រោយមកគាត់ចេញមកវិញស្លៀកកន្សែងអត់ពាក់អាវទេ ហើយឡើងមកក្រាបលើពូកទន្ទឹមខ្ញុំ ទាំងសក់នៅសើមពេលឃើញខ្ញុំអូសមើលរូប គាត់មើលដែរ ។ បន្តិចក្រោយមកទូរសព្ទគាត់រោរ៍ គាត់លើកនិយាយលឺតែ " អឺ អើ អឺ អើ " បិទទូរសព្ទរួចគាត់ថា " តោះទៅក្រោម គេមកជុំគ្នាហើយ និយាយរួចគាត់ងើបស្លៀកខោ ចំណែកខ្ញុំពាក់អាវវិញរួចចុះទៅក្រោមជាមួយគាត់ ។ មកដល់ក្រោមទើបខ្ញុំដឹងថា មានមនុស្សជាច្រើននៅអង្គុយលើកៅអីជុំវិញតុ ហើយនៅតែមានអ្នកជិះម៉ូតូឌុបគ្នាចូលមកខាងក្នុងបន្តរហូត ភាគច្រើនជាមនុស្សប្រុសអាយុស្របាលគាត់រឺប្អូនគាត់តិចតួច ហើយក៍មានស្រីៗខ្លះដែរ ពួកគេគ្រាន់តែឃើញខ្ញុំដើរទៅ គេមើលគ្រប់គ្នា ហេតុអីប្រុសៗនៅស្វាយរៀងសង្ហាៗម្ល៉េះ
😄 មានបងប្រុសម្នាក់ញញឹមដាក់ខ្ញុំរួចសួរបងចិត្រា " ចុម ! អ្នកណាគេហា ? " បងចិត្រាសើចរួចតប " ប្អូនអញ ធ្វើពេទ្យនៅព្រៃវែង " ខ្ញុំំញញឹមដាក់ពួកគាត់ ចំណែកពួកគាត់សារ៉េកៅអីអោយខ្ញុំអង្គុយ បងចិត្រាអង្គុយកៅអីស្តាំដៃខ្ញុំដែរ បងប្រុសម្នាក់ហុចកំប៉ុងស្រាបៀអោយខ្ញុំមួយ បងចិត្រាមួយរួចនិយាយ " តោះដាក់មួយហាស់ " ខ្ញុំគាស់កំប៉ុង បងចិត្រាក៍គាស់ ពួកយើងលើកជល់ទាំងអស់គ្នា មួយសន្ទុះក្រោយមកម៉ាក់សុីងសុីង លើកបាញ់ហយមួយកញ្រ្ចែង មានទាំងសាច់មាន់និងជ្រូកខ្វៃកាប់ដុំៗមួយកញ្រ្ចែងទៀតមកដាក់លើតុ លុះងាកមកចំខ្ញុំ គាត់ស្រែកទាំងភ្ញាក់ផ្អើល " ចុមគ្រូពេទ្យតើស មកដល់ហ្នឹងដែរ " ខ្ញុំសើចហិហិ ស្រាប់តែបងចិត្រាឆ្លើយកាត់ " អញទៅយកគាត់មក " គាត់ក៍សើចពេលនោះម៉ាក់បងចិត្រាយកទឹកត្រីផ្អែមនិងអន្លក់បាញ់ហយមួយកញ្រ្ចែងមកដាក់លើតុរួចនិយាយមកខ្ញុំ " តោះលោកគ្រូពេទ្យពិសារទៅ កុំខ្មាសកុំអៀនអីសុទតែបងប្អូនយើងទេ " ខ្ញុំញញឹមទៅគាត់ ស្រាប់តែបងចិត្រាយកចានចង្រ្កិះមកដួសទឹកជ្រលក់និងចាប់បាញ់ហយ និងសាច់ដាក់ក្នុងចានមកដាក់នៅមុខខ្ញុំរួចនិយាយ " តោះញាំទៅអូន " ពួកយើងប្រុសៗផឹកស្រាជល់កែវហើយក្លែមសាច់ ចំណែកស្រីៗហូបបាញ់ហយផឹកទឹកផ្លែឈើនិងកូកា ផឹកយូទៅៗជិតអស់ស្រាស្រាប់តែបងៗសង្ហាៗ2នាក់ឌុបគ្នាទៅក្រៅបន្តិចក្រោយមកយក2កេសមកទៀត លុះមេឃរៀងងងឹតបន្តិចពួកគាត់ក៍យកបាសJBL PartyBox300 មកដាក់ច្រៀងលេង ធ្វើអោយការផឹកសុីកាន់តែសប្បាយរីករាយ ទទួលស្គាល់ថាអ្នកទីរួមខេត្តស្វាយរៀងសង្ហាៗ តែផឹកអាក្រក់អាក្រីណាស់ សរុបទៅប្រុសៗប្រហែល10នាក់ទេ តែផឹកស្រាដូចផឹកទឹកដូរវេនគ្នាជញ្ជូនស្រាថែម ឃើញស្រាមិនរលស់សោះ ខ្ញុំក៍កេះបងចិត្រាអោននិយាយតិចៗ " ប្រូ យប់ហើយប្រយ័ត្នជូនខ្ញុំទៅវិញមិនរួច " គាត់ឱនមកប្រាប់ខ្ញុំទាំងស្រវឹងទន់ខ្លួន ច្រមុះស្ទើរតែដល់ថ្ពាល់ខ្ញុំ " កុំអាលសិនអូន ភ្ញៀវនៅណែនផ្ទះយើងងើបចោលម៉េចកើត ចាំពួកវាងើបសិន កុំភ័យ " ខ្ញុំលែងនិយាយរួចជល់កែវបន្តទៀត ផឹកច្រៀងៗមានអីម៉ោង10 គ្រាន់តែសំបកកំប៉ុងចង់2ការ៉ុង អ្នកដែលយកមនុស្សស្រីមកជាមួយគេខ្សិបខ្សៀវគ្នារួចសុំទៅមុនម្តង1គូៗ សល់តែបងៗប៉ុន្មាននាក់ទៀតផឹកបានបន្តិចក៍សុំទៅទៀត នៅតែខ្ញុំ2នាក់លោកបងចិត្រាធ្លាក់ភ្នែកដូចគ្នា គាត់មើលមុខខ្ញុំរួចនិយាយ " នៅគេងផ្ទះបងមួយយប់សិនទៅ ស្អែកព្រលឹមឡើងចាំបងជូនទៅ បងស្រវឹងហើយ " ខ្ញុំកំពុងតែវិលមុខខ្ញាល់ដែរ ក៍និយាយទៅគាត់ " តោះចឹងទៅគេង ខ្ញុំវិលមុខហាស " បងចិត្រាញញឹមរួចងើបដើរចំណែកខ្ញុំក៍ដើរតាមក្រោយគាត់ ឡើងដល់បន្ទប់ខ្ញុំផ្តួលខ្លួនដេកផ្កាប់មុខលើពូកឡើងទន់ខ្លួនស្ទើរតែកំរើកមិនរួច ចំណែកបងចិត្រាបិទទ្វាបិទបង្អួតរួចបិទអំពូលភ្លើងងងឹតឈឹង បន្ទាប់មកពួកយើងសំងំគេងរៀងខ្លួន ។ លុះដល់ពាក់កណ្តាលអធ្រាត្រ ខ្ញុំរាងស្វាងស្រាហើយមានអារម្មណ៍ថាស្អិតខ្លួន ក៍ងើបដោះអាវចេញរួចគេងវិញ ស្រាប់តែបងចិត្រាឱបខ្ញុំរួចនិយាយតិចៗ
- សាច់អូនអែងក្រអូបណាស់ នៅក្បែរម្តងៗទ្រាំអត់ចង់បានទេ ចាប់គ្រញិចលូវហើយ
* ម៉េចនុង មកមានអារម្មណ៍ជាមួយប្រុសគ្នាអែងចឹង ?
- ប្រុសដូចគ្នាមែនតែអូនមានលក្ខណះពិសេសខុសពីប្រុសដទៃ ពូកែថែរាង និងស្បែកណាស់
* ជាពេទ្យម្នាក់រឿងអីបណ្តោយអោយមានក្លិនខ្លួន ហើយធាត់កំប៉ោងនិងខ្មៅក្រញេ៉ះនោះគេមានថ្នាំប្រចាំខ្លួនគេណាលោកបង រឿងដែលសំខាន់បំផុតគឺហាត់ប្រាណ Gymស្ទើររាល់ថ្ងៃ ទំរាំបានរាងនៅថេរប៉ុណ្ណឹងស្មានថាងាយហី
- ថ្នាំអីចែកបងប្រើផងមើល រាល់ថ្ងៃបើអត់មានទឹកអប់ទេបែកញើសម្តងៗខ្ជិលនិយាយ ដើរមុខភ្ញៀវខ្លាចតែគេធុំក្លិនក្លៀកទេ និយាយចឹងអូនអែងមានបងប្អូនប៉ុន្មាននាក់? ប៉ាម៉ាក់ធ្វើការអីគេ ? បានមើលទៅជីវភាពធូរធារខ្លាំងណាស់ ផ្ទះក៍ស្អាត ចំណែកអូនអែង និងអាអូនប្រើរបស់សុទតែប្រេន
* ដើរពីក្រោយបងអែងអត់មានធុំក្លិនក្លៀកទេក្រអូបតើស ខ្ញុំមានតែ2នាក់បងប្អូនទេ ពុកម៉ែខ្ញុំអ្នករកសុី ខ្ញុំពេទ្យ ប្អូនខ្ញុំកំពុងរៀនថ្នាក់ទី12 ចុះបងអែង ? មើលទៅជីវភាពគ្រួសារក៍មិនធម្មតាដែរ
- បងមានបងប្អូនតែបីនាក់ ប្អូនស្រីពៅកំពុងរៀនថ្នាក់ទី12ដែរ ប្អូនស្រីកណ្តាលម៉ាក់សុីងសុីងធ្វើការរដ្ឋក្នុងក្រសួងនៅភ្នំពេញ ប៉ាបងប្រធានមន្ទីខេត្តព្រៃវែងអូនអែងនុង ម៉ាក់បងមេផ្ទះ និងមើលចៅ អូនអែងមានបងប្អូនតិចចឹងបានធូរធារ
* ប៉ានិងប្អូនប្រូអែងសុទតែមន្រ្តីរាជ្យការ ម៉េចប្រូអែងធ្វើGuideខុសគេចឹង ?
- តាមពិតGuide គ្រាន់តែជាការងារបន្ទាប់បន្សំតែប៉ុន្នោះ បងមានឈ្មោះក្នុងក្របខណ្ឌរដ្ឋដែរតើ ថ្ងៃណាត្រូវចុះបេសកកម្មបងទៅបំពេញតួនាទីជាមន្រ្តីរាជ្យការ លុះទំនេរបងក៍មកដើរជាGuideវិញ ព្រោះបងចូលចិត្តដើរលេងច្រើន
* អូ ចឹងសោះ !!! ប្រូអាយុច្រើនហើយមិចមិនព្រមយកប្រពន្ធ ?
- មកពីគ្មានអ្នកយក
* សង្ហាហើយមើលទៅជាមនុស្សល្អសឹងអី ម៉េចក៍គ្មានអ្នកយក ?
- បើបងពិតជាមនុស្សល្អដូចអូនគិតមែន អូនស្រលាញ់បងអត់ ?
* ស្រលាញ់តើស ស្រលាញ់ដូចបងប្រុស
- បងអត់ចង់បានបែបនោះទេ បងចង់ស្រលាញ់ជាសង្សា
* ចេះតែមានហើយ ប្រុសនិងប្រុសហ្នឹង
- សម័យឥលូវប្រុសនិងប្រុសស្រលាញ់គ្នាម៉ាគគោក ដឹងអត់ថាបងស្រលាញ់អូន
* ប្រូស្រវឹងហើយ គេងទៅ
- អូនអែងចង់លាក់បងដល់ពេលណាទៀត បងដឹងថាអូនក៍មានចិត្តលើបងដែរ
* ម៉េចដឹង ?
- ថ្ងៃដែលអូនអែងយកទូរសព្ទអោយបងថតរូបអោយ បងច្រឡំដៃចុចចូលYoutube ពេលគ្មានInternet វាក៍លោតវីដេអូរបស់បងដែលអូនអែងបានDownload នៅសណ្ឋាគារបងសាកធ្វើជាឱបអូន អូននៅស្ងៀមអោយបងឱបតាមចិត្ត ពេលនៅក្បែរគ្នាតែ2នាក់ កែវភ្នែកអូនបញ្ជាក់ថា អូនកំពុងចាប់អារម្មណ៍លើបង សុធាបងស្រលាញ់មនុស្សដូចជាអូន ទន់ភ្លន់តែមិនទន់ទ្រាយម្ញិកម្ញក់ ចេះឌឺដង ចេះលេងសើច ហើយអូនសង្ហាទៀត
* ហមមមបងដឹងដែរមែនទេ ការពិតទៅខ្ញុំក៍ស្រលាញ់បងដែរ តែខ្ញុំជាមនុស្សអៀនខ្មាសច្រើន
- ឥលូវពួកយើងសុទតែដឹងច្បាស់ថាបេះដូងយើងត្រូវការអី ? យើងធ្វើតាមបេះដូងយើងទៅអូន
ខ្ញុំនៅស្ងៀមស្រាប់តែគាត់ថើបថ្ពាល់ខ្ញុំសឺតពេលនោះបេះដូងខ្ញុំលោតស្ទើរធ្លាយចេញក្រៅ ដៃគាត់អង្អែលលើទ្រូងខ្ញុំតិចៗខ្ញុំឡើងព្រឺពេញខ្លួន គាត់ថើបថ្ពាល់ខ្ញុំរួចអូសមកបឺតមាត់ ខ្ញុំឡើងស្រៀវបះសំបុរក្រពត រួចបិទភ្នែកយកដៃច្របាច់ដោះគាត់លេងតិចៗសាច់ដោះគាត់ឡើងតឹង ដៃគាត់ម្ខាងអូសរាវលូកចូលក្នុងខោខ្ញុំ ហើយទាញខោសម្រាតត្រឹមជង្គង់ ខ្ញុំឡើងព្រឺព្រួចរួចយកដៃលូកចូលក្នុងខោគាត់វិញ ហើយចាប់កាន់លឹង្គគាត់ដ៍ធំពេញដៃរឹងកំព្រឺស ក្តៅងាំង គល់ខាងក្រោមសុទតែមមីសខ្ញុំស្ទាបរកពងគាត់ទៀតប៉ុនៗមេជើង ខ្ញុំច្របាច់លេងចុះឡើងគាត់ថ្ងូរ អសស ៗ ហើយដកមាត់ចេញពីមាត់ខ្ញុំថើបអូសចុះក្រោមមកដល់ក គុលពុកមាត់គាត់ចាក់សាច់ខ្ញុំឡើងស្កៀប គាត់អូសមកដល់ដោះខ្ញុំបៅផងខាំញេញតិចៗខ្ញុំមានសំរើបយ៉ាងខ្លាំងក៍និយាយតិចៗ " ខ្ញុំចេញទឹកលូវហើយខ្ញុំចង់នៅលើបងម្តង " គាត់ឈប់រួចប្រះខ្លួនដេក ចំណែកខ្ញុំឡើងច្រកកៀវលើគាត់រួចចាប់ស្រាតខោគាត់អស់ នឹងបឺតមាត់គាត់វិញ គាត់ដៃម្ខាងអង្អែលខ្នងខ្ញុំអូសចុះអូសឡើង ចំណែកដៃស្តាំនៅតែស្ទាបអង្អែលលឹង្គខ្ញុំរួចនិយាយតិចៗ " បស់អូនអែងធំណាស់ យើងបៀមអោយគ្នាទៅវិញមកទៅបានទេ " ខ្ញុំគ្រវីក្បាល " អត់ទេខ្ញុំអត់ធ្លាប់ទេហើយខ្ពើមណាស់ " គាត់ខ្សឹបតិចទៀត " ចឹងបងសុំដាក់ចូលបានអត់ " ខ្ញុំក៍តបទៅវិញទៀត " អាហ្នឹងក៍អត់ដែរ ខ្ពើមដូចគ្នា " គាត់និយាយត " ចឹងជួយសាប់អោយបងតិចទៅចាំបងជួយអូនវិញ " ខ្ញុំលែងប្រកែក ហើយ ខិតចុះក្រោមបៅដោះគាត់ ទាំងសងខាងវាមិនរលោងសោះ ព្រោះសុទតែរោមស្កាតពេញអណ្តាត តែសាច់គាត់ក្រអូបណាស់ហើយណែនទៀត ដៃម្ខាងចាប់លឹង្គគាត់រូតចុះក្រោមឡើងលើអោយក្រឡិត គាត់ថ្ងូរតិចៗ "អាស ស្រួលណាស់ អូន " ដៃម្ខាងគាត់សាប់អោយខ្ញុំ ចំណែកម្ខាងទៀតទាញខ្ញុំអោយបន្ទាបខ្លួនទៅគាត់ ហើយលិទនិងបៅដោះខ្ញុំរួចនិយាយ " សាច់អូនប្រហើរណាស់ អូយបងទ្រាំលែងបានហើយ បងចេញហើយ អាស អាសទឹកក្តៅៗបាញ់ចេញឆ្វាចៗមកប្រឡាក់ដៃខ្ញុំ គាត់នៅថ្ងូរតិចៗតែដៃនៅតែសាប់អោយខ្ញុំរហូតដល់ខ្ញុំស្រៀវដល់កំពូលក៍បាញ់ចេញមកដូចគាត់ដែរ បន្ទាប់មកខ្ញុំទន់ខ្លួនអស់កំលាំងទើបផ្តួលខ្លួនក្រាបលើគាត់ ចំណែកគាត់នៅឱបខ្ញុំស្អិត ពួកយើងដកដង្ហើមហត់គឃូ មួយសន្ទុះក្រោយមកខ្ញុំស្ទាបរកទូរសព្ទបំភ្លឺផ្លូវចូលបន្ទប់ទឹកសំអាតខ្លួន ដល់បន្ទប់ទឹកទើបខ្ញុំបើកភ្លើងតែមិនបានបិទទ្វាទេ កំពុងតែបាញ់ទឹកលាងដៃ បងចិត្រាដើរចូលទាំងស្រាតននលគក ពេលឃើញរាងកាយគាត់នៅនិងមុខខ្ញុំចង់មានអារម្មណ៍ម្តងទៀត ព្រោះឃើញដើមទ្រូង និងលឹង្គគាត់ឡើងធំទោះជាវាទន់ហើយក្តី តែនៅវែងសំយ៉ុងចុះក្រោមទៀត សំបុរឡើងខ្មៅ ហើយបើនិយាយពីមមីសវិញដុះតាំងពី ក រហូតដល់រន្ធគូថ ។ ពួកយើងញញឹមរួចឈសំលឹងគ្នាទៅវិញទៅមកហើយគាត់ក៍និយាយ " សង្ឃឹមថារឿងកើតឡើងថ្ងៃនេះដឹងតែយើងពីរនាក់បានហើយអូនសំលាញ់ ព្រោះពួកយើងសុទតែលាក់មុខ " ខ្ញុំសើចរួចតប " បាទបងសំលាញ់ មិននឹកស្មានថាបងអែងលាក់មុខដែរសោះខ្ញុំស្ទើរតែមិនជឿ " គាត់សើចរួចតបវិញទៀត " គ្មានអ្នកណាចង់ទេ ធ្វើម៉េចបើបេះដូងវាត្រូវការបែបហ្នឹងទៅហើយ នេះជាមូលហេតុដែលបងមិនព្រមយកប្រពន្ធ ព្រោះបងមានអារម្មណ៍លើមនុស្សប្រុសដូចគ្នា តែបងមិនស្រលាញ់ខ្ទើយទេ តោះងូតទឹកនិងអាលបានគេងឱបគ្នា 
😊 " ពួកយើងងូតទឹកស្រាតជាមួយគ្នា ហើយងូតទឹកបណ្តើរប្រឡែងគ្នាបណ្តើរ រួចមកគេងឱបគ្នារហូតដល់ម៉ោង7ព្រឹកទើបក្រោក ហូបបាយព្រឹកមួយពេលទៀតទើបគាត់ជូនខ្ញុំត្រលប់មកផ្ទះវិញ ក្រោយមកទៀតពេលពួកយើងចង់ជួបគ្នា ត្រូវធ្វើការណាត់ជាមុនសិនព្រោះការងារគាត់ក៍រវល់ ខ្ញុំក៍រវល់ ឆាប់ៗនេះពួកយើងបានដើរលេងជាមួយគ្នាទៀតហើយ ។ មនុស្សដែលយើងស្អប់ ក៍អាចក្លាយមកជាមនុស្សដែលយើងស្រលាញ់បានដែរ អោយតែមាននិស្ស័យនិងគ្នា ។
រឿង ស្អប់ជំពប់លើ សន្មត់ថាចប់តែប៉ុន្នេះ អរគុណចំពោះការតាមដាន ជូនពរសំណាងល្អគ្រប់គ្នា ...៕

No comments:

Post a Comment