Breaking

Saturday, June 9, 2018

រឿង ផ្តើមស្នែហ៍នៅហាងបាយ ( ភាគ 1 )

រឿង ផ្តើមស្នែហ៍នៅហាងបាយ
( ភាគ 1 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69



ខ្ញុំជឿថា មនុស្សយើងអាចស្គាល់គ្នាបានដោយសារនិស្ស័យ ។ ទោះជានៅឆ្ងាយគ្នាយ៉ាងណាក៍ដោយអោយតែមាននិស្ស័យនិងគ្នា ប្រាកដជាបានជួបគ្នានៅថ្ងៃណាមួយមិនខាន ។ ខ្ញុំសុំយករឿងដ៍អស្ចារ្យមួយដែលកើតឡើងលើខ្លួនខ្ញុំមកសសេរ អោយអ្នកទាំងអស់គ្នាបានអានទុកជាការកំសាន្ត ។
>>>> កាលពីថ្ងៃសុក្រ ទី5 ខែកុម្ភះ ឆ្នាំ2016 ជាថ្ងៃដំបូងដែលខ្ញុំនិងមិត្តរួមការងាមានប្រុស មានស្រីសរុបទាំងអស់ចំនួន17នាក់ បានមកហូបបាយថ្ងៃត្រង់ នៅហាងបាយមួយមានឈ្មោះថា " ម្លប់ស្វាយមនោរម្យ " ។ ដែលមានទីតាំងនៅ ស្រុកពារាំង ខេត្តព្រៃវែង ។ កាលពីមុនពួកយើងហូបបាយនៅកន្លែងធ្វើការ តែដោយសារពិបាករកចុងភៅមកដាំស្លរពេក ទើបមេ របស់ខ្ញុំអោយពួកយើងមកហូបបាយដាក់ខែ នៅហាងខាងលើ ។ ថ្ងៃដំបូង ពេលមកដល់ភ្លាម ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយនិងការតុបតែងនៅក្នុងហាងនោះខ្លាំងណាស់ ។ នៅតាមសំយាប របងហាងមានដប ស្រាបៀកម្ពុជា និងកូនផើងផ្កាព្យួរ រណេងរណោង ហើយនៅក្នុងដបនីមួយៗ សុទតែដើមរាសី ចំនែកនៅក្នុងផើងវិញគឺផ្កាអូគីដេ ចំរុះពណ៏ បន្ថែមពីនេះទៅទៀតមាន ព្យួរឧបករណ៍ខ្មែរបុរាណ ធ្វើពីឬស្សី ផ្តៅនិងឈើដូចជា ទ្រូ អង្រុត ឈ្នាង ល្អី ចង្អេរ កូនរទេះនិងមានជាច្រើនទៀត ។ ចំនែកភ្ញៀវដែលចូលទៅហូបនៅក្នុងហាងក៍ច្រើនកុះករផងដែរ ព្រោះតែអាហារមានរស់ជាតិឆ្ងាញ់ ហើយមានអនាម័យទៀតផង ដោយសារតែចូលហូបជាលើកទីមួយ ភ្នែកខ្ញុំរេ ឆ្វេង ស្តាំមើលនេះមើលនោះចុះឡើងៗ ហើយក៍បានចោលភ្នែកទៅចំតុមួយដែលនៅគំលាតពីតុដែលខ្ញុំអង្គុយប្រហែលជា10ម៉ែត្រ តុនោះមានអ្នកអង្គុយហូបប្រហែល4-5នាក់ ជាមនុស្សប្រុសទាំងអស់ អាយុខ្ទង់30ស្តើង មើលទៅសង្ហារៗខ្លាំងណាស់ ទាំងកំពស់កំព រូបសម្បត្តិប្រហាក់ប្រហែលគ្នា ស្លៀកពាក់ឯកសណ្ឋានតែមួយ គឺអាវពណ៏ផ្ទៃមេឃ តឺនុយជាមួយខោវែងពណ៏ខ្មៅ ពាក់ស្បែកជើងប៊ូពណ៏ខ្មៅ ហើយមានពាក់កាតម្នាក់1នៅក ខ្សែរកាតពណ៏ទឹកបុិច ។ ខ្ញុំឆ្ងល់ណាស់ថាពួកនេះធ្វើការអី ម៉េចក៍ស្អាតៗម៉េស កំពុងតែលួចមើលគេ ស្រាប់តែមានម្នាក់ដែលអង្គុយបែមករកខ្ញុំនោះងាកមកចំមុខខ្ញុំពេញតែម្តង ខ្ញុំឡើងភ្ញាក់ងាកមុខចេញឡើងលឿន ហើយធ្វើជាហូបបាយធម្មតាវិញ ។ ខ្ញុំគិតថាក្នុងចំណោមពួកគាត់ គឺមានតែគាត់ទេដែលសង្ហារជាងគេ គាត់សំបុរ ស ភ្នែកតូចៗ រោមចិញ្ចើមឡើងក្រាស់ ទុកពុកមាត់តិចៗ មុខឡើងពេញហើយមើលទៅម៉ត់ខៃ បន្ទាប់ពីហូបបានពីរបីម៉ាត់ ខ្ញុំរេភ្នែកចុះឡើងទៀត ហើយមើលទៅមុខត្រង់ ឃើញគាត់កំពុងតែមើលមកខ្ញុំ ពេលនោះខ្ញុំក៍មិនសំលឹងមើលទៅគាត់យូដែរ ខ្ញុំងាកមកនិយាយគ្នាលេងជាមួយមិត្តរួមការងារដែលអង្គុយនៅតុជាមួយគ្នា រួចនាំគ្នានិយាយពីនេះពីនោះហើយសើចគិល ពេលនោះខ្ញុំមានអារម្មណ៍ថា ដូចជាមានគេកំពុងលួចមើលមកខ្ញុំ តែខ្ញុំក៍មិនបានមើលទៅវិញដែរ ។ លុះហូបបាយរួចខ្ញុំក៍សំរេចចិត្ត មើលទៅមុខត្រង់ម្តងទៀត ម្តងនេះទើបខ្ញុំច្បាស់ក្នុងចិត្ត100%ថាមានគេកំពុងមើលមកតុខ្ញុំពិតមែន គឺម្នាក់ភ្នែកតូចៗនោះទៀត មិនត្រឹមតែមើលនោះទេ ពេលខ្ញុំងាកចំ គាត់ក៍ញញឹមភាយដាក់ខ្ញុំដូចស្គាល់គ្នាពីថ្ងៃណាមកចឹង ។ តែខ្ញុំនៅមិនទាន់ប្រាកដចិត្តនៅឡើយថាគាត់ញញឹមដាក់ខ្ញុំ រឺ ញញឹមដាក់មិត្តភក្តិដែលអង្គុយនៅតុជាមួយខ្ញុំ ? ព្រោះនៅតុខ្ញុំអង្គុយគ្នា6នាក់ មានស្រី 3នាក់ ប្រុស3នាក់ អង្គុយឆ្លាស់គ្នាទាំងអស់ ។ ថ្ងៃនោះខ្ញុំស្លៀកខោអាវធម្មតា គឺ អាវយឺតពណ៏ ស ដៃខ្លី អាវវែងពណ៏ពងមាន់ពីលើចំហឡេវ ស្លៀកខោខូបយ ពណ៏ទឹកបុិច ពាក់មួកខូបយ ពណ៏ទឹកបុិច ហើយនៅលើមួកមានតែមអក្សរអង់គ្លេសសសេរថា " BOY " បន្ទាប់ពីហូបបាយរួចរាល់ ពួកយើងនាំគ្នាត្រលប់មកកន្លែងធ្វើការដូចធម្មតាវិញ ។
>>>> ស្អែកឡើង ថ្ងៃសៅរ៍ ម៉ោង11:30 ពួកយើងក៍នាំគ្នាទៅហូបបាយនៅហាងនោះទៀត ។ ទៅដល់ភ្លាមខ្ញុំក្រលេកមើលឆ្វេងស្តាំ រកមើលពួកគេទាំនោះទៀត តែទោះជារកមើលយ៉ាងណា ក៍អត់ឃើញពួកនោះដែរ ខ្ញុំរកកន្លែងអង្គុយហើយគិតក្នុងចិត្តថា ប្រហែលជាគេមិនទាន់មកផងក៍មិនដឹង 263a☺️ ។ តែកន្លងទៅជិតមួយម៉ោងទៅហើយនៅតែមិនឃើញក្រុមនោះមកទៀត ខ្ញុំក៍គិតថាប្រហែលជាពួកគេ ទៅបាត់តាំងពីខ្ញុំមិនទាន់មកម្ល៉េះ រឺប្រហែលជាគេលែងមកហូបនៅហាងនេះផងក៍មិនដឹង 1f614😔 ?
>>>> បន្ទាប់ពីរកមើលគេមិនឃើញដូចនេះ ខ្ញុំមានអារម្មណ៍ដូចជាយ៉ាងម៉េចមិនដឹងទេ សូម្បីតែខ្ញុំក៍អត់យល់ពីខ្លួនអែងដែរ រសាប់រសល់ នៅមិនសុខ ហូបបាយក៍មិនឆ្ងាញ់ រហូតដល់មិត្តរួមការងារគេឆ្ងល់ហើយ សួរខ្ញុំ " ធា !!! ម៉េចថ្ងៃនិងអត់សប្បាយចិត្តចឹង ? មានរឿងអីនៅកន្លែងធ្វើការមែន ??? និងបែបមេស្តីអោយម៉ង 1f604😄 " ខ្ញុំសើចហើយតបទៅវិញ " អត់អីទេស ធម្មតាតាស មេណាហ៊ានស្តីអោយបើខ្ញុំដៃស្តាំគាត់ចឹង ហ៊ានស្តីអោយមើល លែងយ្យៃរកលូវ 1f60a😊 " ។ ហូបបាយរួចរាល់ពួកយើង នាំគ្នាត្រលប់មកធ្វើការវិញ តែខ្ញុំនៅតែមានអារម្មណ៍មិនស្ងប់1f612😒 ។
>>>> ថ្ងៃបន្ទាប់ ត្រូវជាថ្ងៃអាទិត្យ ពួកយើងទៅហូបបាយនៅម៉ោង11:15 ទៅដល់ភ្លាមខ្ញុំនៅតែបន្តរការរកមើលទៀត ថ្ងៃចុងសបា្តហ៍បែបនេះ មានភ្ញៀវចូលមកហូបជាច្រើន ខ្ញុំព្យាយាមរកមើលគ្រប់តុ តែលទ្ធផលគឺមិនឃើញដដែល ខ្ញុំរកតុអង្គុយហើយក្នុងចិត្តនៅតែសង្ឃឹមថា បន្តិចទៀតគាត់និងមកមិនខាន តែការរង់ចាំថាបានជួបគាត់វាគ្រាន់តែជាការស្រមើលស្រម៉ៃរបស់ខ្ញុំតែប៉ុន្នោះ រហូតដល់ម៉ោង12:45នាទីទៅហើយនៅតែមិនឃើញគាត់មកទៀត វាហួសពេលបាយថ្ងៃត្រង់ទៅហើយបើសិនជាគាត់ចូលមកហូបនៅទីនោះ ប្រាកដជាជួបមិនខាន ធម្មតាពេលបាយថ្ងៃត្រង់វានៅចន្លោះម៉ោងនិងហើយ ។
ការរង់ចាំដែលគ្មានសង្ឃឹម សូម្បីតែ10% បែបនេះវាពិតជាពិបាកទទួលយកណាស់ ខ្ញុំចាប់ផ្តើមគិតសារជាថ្មី ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលពូកែគ្រប់គ្រងអារម្មណ៍ខ្លួនអែងបានយ៉ាងល្អ ខ្ញុំនិយាយនិងខ្លួនអែងថា " អាធា! ហែងជាមនុស្សដ៍អស្ចារ្យម្នាក់ ចិត្តនិងកាយរបស់ហែងតែងតែដើរទន្ទឹមគ្នា ម៉េចក៍ហែងមកដាក់សម្ពាធលើខួរក្បាលហែងព្រោះតែរឿងអត់ប្រយោជន៍បែបនេះ ហែងពីមុនមិនចឹងទេ ចិត្តរបស់ហែងងាយនិងបញ្ជាណាស់ ហែងធ្លាប់បញ្ជាវាបានគ្រប់រឿង ហើយម្តងនេះម្តេចក៍ហែងមិនបញ្ជាវាអោយបំភ្លេចរឿងអត់ប្រយោជន៍ទាំងនេះចោលទៅ ហែងសាកគិតពីឧប្បសគ្គទាំងនេះមើលទៅ :
ចាំគេធ្វើអី មិនមែនកន្លែងសុីបាយមានតែមួយនិងទេ ? វាច្រើនរហូតរាប់មិនអស់
បើមានតែមួយកន្លែងនិងមែន ពេលគេមកសុីនៅនិងហែងឃើញហើយចង់ធ្វើម៉េច? យ៉ាងច្រើនបានតែលួចមើលគេ
បើទោះជាគេមើលហែងវិញ ក៍មិនប្រាកដថាគេគិតអីពិសេសជាមួយហែងដែរ យ៉ាងច្រើនបានតែញញឹមប៉ុណ្ណឹង
ថាមិនត្រូវ គេមាន ប្រពន្ធកូន រឺសង្សារបាត់ទៅហើយ មុខមាត់គេប៉ុណ្ណឹងដែរ
បើទោះជាគេនៅទំនេរក៍មិនប្រាកដថាគេស្រលាញ់ប្រុសដូចគ្នាដែរ ?
គ្រាន់តែចំណុចបន្តិចបន្តួចប៉ុន្នេះ វានៅមានចំនុចដែលមិនអាចទៅរួចជាច្រើនទៀត គិតលែងៗសោះធ្វើអោយភាគរយ នៃការស្រមើលស្រម៉ៃរបស់អែង ស្ទើរតែ0ទៅហើយ ឈប់ធ្វើបាបខ្លួនអែងទៀតទៅណា " ក្រោយពីខ្ញុំវែកញែកបញ្ហាទាំងនេះហើយ ធ្វើអោយខ្ញុំមានជំរើសសំរាប់ដើរ គឺ ឈប់គិតផ្តេសផ្តាស់ ហើយធ្វើធម្មតាដូចកាលដែលមិនទាន់បានជួបគាត់ 1f60a😊 ។
ថ្ងៃបន្ទាប់មកទៀត ខ្ញុំក៍អាចធ្វើចិត្តបាន ដោយបោះបង់ការស្វែងរកគាត់ ហើយធ្វើធម្មតា ។ ចូលដល់ថ្ងៃចន្ទវិញ ខ្ញុំទំនេរមុនគេ ហើយជិះម៉ូតូតែម្នាក់អែង ដោយយកអាយផេត ទៅជាមួយ ទៅដល់ហាងភ្លាមខ្ញុំរកតុអង្គុយ គឺជាប់និងផ្លូវដើរចេញចូលទៅតុក្រោយៗទៀត ហើយបើកអាយផេតលេងហ្គេម Candy Crush ។ លេងដល់ Level 96 វគ្គនេះតឹងទ្រូងមែនទែន ព្រោះវគ្គនេះមានគ្រាប់បែក ហើយងាយនិងផ្ទុះណាស់ ដូចនេះពេលលេងត្រូវប្រុងប្រយត្ន័ ខ្ញុំលេងគ្មានហ៊ានងាកឆ្វេងស្តាំអីទេ ភ្នែកមើលរកតែគ្រាប់បែកនិងអាលកំចាត់វាចោល តែលេងកំរនិងឈ្នះណាស់ បានឈ្នះមួយវគ្គៗ អរចង់ហោះ ហើយប្រឹងឡើងរឹងខ្លួន ស្ទើរតែភ្លេចដកដង្ហើម 1f602😂1f602😂1f602😂 ទោះជាខ្ញុំប្រឹងលេងយ៉ាងណាក៍ចៀសមិនផុតពី អារឿងផ្ទុះហើយចាញ់និងម៉ង 1f604😄1f604😄1f604😄 ចាញ់តែបួនប្រាំដងយំហ៊ូ ជំរើសដ៍ល្អនោះគឺតំលើងថ្ងៃខែនៅលើអាយផេតដើម្បីបានលេងទៀត អោយចាំម៉េចបានបើ ពេលខ្លះវាអោយរង់ចាំ40នាទីអីណាណោះវិញ ទាល់យូបានចាំ ម៉ាភ្លែតសារ៉េថ្ងៃខែ បួនដប់ដង 1f602😂1f602😂1f602😂 កំឡុងពេលដែលខ្ញុំឈ្ងោកមុខលេងហ្គេមនោះ ខ្ញុំលឺស្នូរជើងមនុស្សដើរទៅមកៗ នៅក្រោយខ្នងខ្ញុំ តែខ្ញុំក៍មិនខ្វល់អីដែរ សូម្បីតែបាយម្ហូបនៅលើតុឡើងត្រជាក់ ក៍មិនទាំងសុីផងព្រោះចង់យកឈ្នះវាអោយបាន ។ អោយតែវាយំសារេ៉ ៗ ស្រាប់តែមានសំលេងមនុស្សប្រុស និយាយពីក្រោយខ្នងខ្ញុំ " អូន !!! ដោនឡូតយកកម្មវិធី អុិចមូត ( Xmodgame ) មកមិនពិបាកដូរថ្ងៃខែចឹងទេ លេងចាញ់យ៉ាងណាក៍វាមិនយំដែរ " ពេលនោះខ្ញុំងាកមកក្រោយខ្នង ហើយភ្ញាក់ព្រើតស្ទើតែធ្លាក់អាយផេតពីដៃ ព្រោះម្ចាស់សំលេងនោះគឺ ...........
គឺល្បងភ្នែកតូច នោះហើយ មិនដឹងជាគាត់មកឈក្រោយខ្នងខ្ញុំតាំងពីពេលណាមកទេ ពេលនោះខ្ញុំស្រឡាំកាំង ព្រោះមិននឹកស្មានថាបានជួបគាត់ម្តងទៀតសោះ ។ គាត់ញញឹមយ៉ាងស្រស់ ហើយនិយាយម្តងទៀត " ទៅពិបាកសារ៉េថ្ងៃខែធ្វើអី គេមានកម្មវិធីគេសោះនិង ចូលCydia តំលើងកម្មវិធីអុិចមូតទៅ លេងលែងយំហើយ " ក្នុងចិត្តខ្ញុំអរយ៉ាងខ្លាំង តែធ្វើធម្មតាហើយតបទៅគាត់វិញ
- ស្អីគេអាអុិចមូតនិង ?
* ឈ្មោះកម្មវិធី សំរាប់ hack game អត់ដែលលឺហ៊េស ?
- អត់ផង ប្រើម៉េច ?
* ថ្ងៃនិងមកញុាំបាយ ម្នាក់អែងទេហី ?
- មកច្រើនគ្នា ប៉ុន្តែខ្ញុំមកមុនគេ ?
* ចឹង សុំចូលរួមតុ ម្នាក់ផងបានអត់ ?
- បានតាស
* អោយអាយផេតមក ចាំខ្ញុំតំលើងអោយ
គាត់អង្គុយនៅតុក្បែរខ្ញុំហើយ យកអាយផេតទៅ បើកcydia គាត់ចុចបន្តើរនិយាយបន្តើរ
- ប្រើដល់ IOS ហើយនៅតែអត់ដឹងអីទៀត
* ចុះបើខ្ញុំប្រើធម្មតាៗតាស មិនទៅស្រាវជ្រាវសុីជំរៅស្អីនោះទេ
- ចឹងក៍ចឹងទៅ នេះដោនឡូតរួចហើយ គ្រាន់តែចូលទៅកម្មវិធីនិងទៅ ហើយបើក ON ទាំងអស់ទៅលេងម៉ាសេរី ណេះសាកលេងម្តងទៀតមើលយំទៀតអត់ ?
បន្ទាប់ពីតំលើងរួចរាល់ គាត់ហុចអាយផេតអោយខ្ញុំវិញ ខ្ញុំចាប់ផ្តើមលេងសាកមើល ឃើញថាបានផលបោះគេមែន លែងចាញ់យ៉ាងណាក៍មិនចេះយំដែរ ។ ខ្ញុំជក់ដៃគិតតែពីលេងហ្គេម ហើយខ្ញុំមានអារម្មណ៍ថា គាត់កំពុងញញឹមមើលមុខខ្ញុំ តែខ្ញុំក៍មិនបាននិយាយអ្វីនោះដែរ ប្រឹងតែលេងដើម្បីបានឆ្លងវគ្គ ។ មួយសន្ទុះក្រោយមក អ្នករត់តុបានលើកបាយម្ហូបដាក់អោយគាត់ហូប ។ ឃើញខ្ញុំលេងភ្លេចបាយភ្លេចទឹកបែបនេះគាត់ក៍និយាយឡើង " ម៉ោះញុាំបាយសិនទៅ កកអស់ហើយ " លឺហើយខ្ញុំដូចជាភ្ញាក់ខ្លួន ថាមិនទាន់ហូបបាយ ខ្ញុំទុកអាយផេតហើយងាកមករកគាត់ហើយនិយាយ :
- អរគុណហើយណា ដែលបានតំលើងវាអោយខ្ញុំ
* បាទអត់អីទេស រឿងតិចតួច 263a☺️
- ថ្ងៃណឹងម៉េចក៍មកតែអែងចឹង ?
* បន្តិចទៀតបានពួកគេមក ខ្ញុំចុះដើរតាមភូមិក្បែរនិង ខ្ជិលទៅកន្លែងវិញ ក៍ចូលមកមុនគេទៅ ហើយយ្យៃចឹងគាត់ឈ្មោះអី?
- ឈ្មោះសុ ធា
* ទើបតែមកញុាំនិងមែន បានអត់ដែលឃើញពីមុន ?
- បាទ ទើបតែមកហូបបាន ពីរបីថ្ងៃ
* តោះញុាំបាយ ត្រជាក់អស់ហើយ
ពេលអង្គុយហូបបាយក្បែររគាត់តែពីនាក់ចឹងទៅ ខ្ញុំឡើងញ័រដៃទទ្រើត អាគាត់នេះនៅជិតចឹងបានដឹងថាវាយ៉ាងម៉េច សង្ហារចោម្រាយហើយ មុខឡើងសរម៉ត់អាលោង ថាអែងចោះលេចធ្លោនៅកន្លែងធ្វើការ តែអាបុិនេះសាហាវជាងអែងទៀត បើយ្យៃពីជើងសក់វិញឡើងខៀវ សក់វែកភ្លីម៉ាអេម ខ្ញុំមើលទៅកាតដែលពាក់នៅក ទើបដឹងថាអាគាត់និងធ្វើការអី តាមពិតបុគ្គលិក ធានាគា អេសុីលីដាសោះ នៅកាតឃើញដាក់ឈ្មោះថា ទេព សុផេង ។ ខ្ញុំហូបបាយបន្តើរដៀងភ្នែកមើលបន្តើរ ហើយពេលខ្លះ យើងវ៉ាក់អ៊ើ ព្រោះមើលចំមុខគ្នាទៅវិញទៅមក ហើយក៍បន្តហូបបាយរហូតដល់ឆ្អែតលែងរៀងខ្លួន ។ ឃើញខ្ញុំហូបទឹករួចជូតដៃ គាត់ក៍ចាប់ផ្តើមនិយាយ :
- មិញអត់ទាន់សួរអស់ សុធា អាយុម៉ានហើយ ? ធ្វើការអីដែរ ?
* 28 ធ្វើការធម្មតាៗ សួរធ្វើអី ?
- អូ ! ខ្ញុំបង2ឆ្នាំចឹង ខ្ញុំ ឈ្មោះសុផេង ធ្វើការនៅអេសុីលីដា ពារាំងយើងនិង ធ្វើការពីថ្ងៃចន្ទ- ថ្ងៃសុក្រ ។ ចេះតែសួរទៅ ឃើញសាច់ឈាម គួរអោយចង់ស្គាល់ 263a☺️ សុំ ហៅសុធាអែងអូនម៉ងទៅ 1f604😄
* ចង់ហៅអីហៅទៅ តែមិនបាច់ប្រាប់ក៍ស្គាល់ឈ្មោះដែរ 1f60a😊
- ចឹង !!!! ធ្លាប់ស្គាល់បងពីមុនហី ? 1f633😳
* អត់ទេស ឃើញឈ្មោះ នៅលើកាត 1f61c😜
- អុឺស !!! អែងខំតែអរ 1f602😂
1f602😂1f602😂1f602😂1f602😂1f602😂1f602😂
- ហើយ អូនអែង ស្រុកកំណើតនៅណាវិញ ?
* នៅ ភូមិ..( ..... ឃុំ......សុំលាក់) ស្រុកពារាំង ខេត្តព្រៃវែង
- បងស្គាល់ ភូមិនិងតាស ធ្លាប់ចុះទៅដល់ដែរ ភូមិនិងតូចទេ តែផ្ទះធំៗ ហើយផ្លូវស្រួលជិះទៀត បើស្គាល់គ្នាពីមុន បានចូលលេងផ្ទះសុំបាយ1ពេលបាត់ 1f604😄 បងវិញ មកពីភូមិ..(....ឃុំ.......សុំលាក់) ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង
* មានអី បើដាច់បាយថ្ងៃត្រង់អី អាចចូលលេងបានតាស ខ្លាចតែចំថ្ងៃធ្វើការទេ មិនបាននៅផ្ទះ អត់តាដែល1f604😄
- អូនអែងធ្វើការអី សុំលេខទូរសព្ទមួយមកចឹង គ្រាន់តេសួរក្រែងលោនៅផ្ទះ 1f61c😜
* អត់ប្រើទូរសព្ទផង ហិហិហិ
- វាមិនដែល ប្រើដល់អាយផេត អត់ប្រើទូរសព្ទ ចឹងបានអីទាក់ទងមួយសង្សារអូនអែង ?
* គ្មានសង្សារមួយផង បានអីតេ
- អានិង កាន់តែកុហកទៀតហើយ សង្ហារយ៉ាងនិង អត់មានសង្សារ និងគេ រៀនកុហកអោយសមផង
* ញ៉ុមយ្យែមែនតាស ញ៉ុមអត់ទាន់មានសង្សារទេ 1f61d😝
- មែន !!!
* បាទ !!!
- បងក៍អត់ទាន់មានដែរ 1f61c😜
* បោក !!!
- អត់ទេស បងហ៊ានស្បថ 270b
* ថីបានចឹង ???
- ប្រហែលអត់ទាន់ដល់គូរទេដឹង 1f604😄 ចឹង Facebook ឈ្មោះអី ចាំបងអេដទៅ
* អានិងក៍អត់លេងដែរ 1f602😂
* វាមិនដែលទេ បងលែងជឿហើយ បងសុំខ្ចីអាយផេតបន្តិច
និយាយស្ទើរតែមិនទាន់ចប់ផង ល្បងផេងឆក់អាយផេតពីខ្ញុំ ហើយបើកfacebookខ្ញុំមើលឈ្មោះ បន្ទាប់មកគាត់បើកអាខោនគាត់ ហើយSearch រកឈ្មោះខ្ញុំុំ ហើយចុចអេដ រួចបើកអាខោនខ្ញុំទៀត និងចុចទទួលតែខ្លួនគាត់ ទើបអោយអាយផេតមកខ្ញុំវិញ ។ ពេលខ្ញុំយកអាយផេតមកវិញ ហើយមើលទៅអាខោនរបស់ខ្ញុំ នៅក្នុង Notifications លោតលេខពណ៏ក្រហមឡើងញាប់ស្ញេរ ពេលខ្ញុំបើកមើល មានតែ likes និងcomments ព្រោងព្រាត ។ មិនត្រឹមតែប៉ុន្នោះសូម្បីនៅក្បែរគ្នាសោះក៍គាត់ឆាតមកដែរ ពេលខ្លះខ្ញុំនិងគាត់អស់សំណើចពេក ក៍សើចឡើងពេញនិង រហូតដល់មិត្តរួមការងាររបស់ខ្ញុំ និង មិត្តរួមការងាររបស់គាត់មកជុំគ្នា ទើបគាត់ក្រោក ទៅតុគ្នាគាត់វិញ ..........សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment