Breaking

Saturday, June 9, 2018

IT មិនមែនទេវតា (ភាគទី ៥ =បញ្ចប់)

IT មិនមែនទេវតា
ភាគទី ៥ (បញ្ចប់)
និពន្ធដោយ នេត្រា

ក្រោយពីហួបបាយនិង ងូតទឹកងូតអីរួច ម៉ោងខ្ទង់១០កន្លះ យើងក៏រៀបចំចូលសម្រាកលើគ្រែ១ពីរអ្នក ដែលពេលនោះភារះដេកដោយពាក់តែកន្សែងពីខាងក្រៅមួយប៉ុន្នោះព្រោះខោអាវគេបានបោកអស់ទៅហើយ ឯខ្ញុំពាក់តែខោកីឡាស្ដើងត្រឹមជង្គង់និងគ្មានលីអូទេ ព្រោះនេះជាទម្លាប់ពេលដេករបស់ខ្ញុំ។ នៅលើគ្រែគ្រាន់តែខ្ញុំដាក់ខ្លួនមិនទាន់ដល់លើពូកស្រួលបួលផងភារះ ស្ទុះមកអោបខ្ញុំខ្វាចតែម្ដង ខ្ញុំក៏បន្ដោយអោយគេអោបតាមចិត្តដែរ
គេឆ្លៀតគងខ្ញុំផងនិងអង្អែលពុកមាត់រ៉ុយៗរបស់ខ្ញុំផងភ្លាមនោះខ្ញុំក៏ធ្វើជាសួរគេ
រតនា= មិចស្រលាញ់បងណាស់មេន
ភារះ= ស្រលាញ់មេនតើ
រតនា= ចុះស្រលាញ់តិចឬច្រើន?
ភារះ= អត់ដឹងទេ ដឹងតែថាស្រលាញ់បងដល់ថ្នាក់បាត់មុខមិនបាន
រតនា= ហាស់ហា ចេះស៊ីអារម្មណ៍ទៀត
ភារះ= អត់ស៊ីអារម្មណ៍ទេពាក្យចេញពីបេះដូងអូនណា
រតនា= បងសួរដួចឆោតហើយអូនឯងស្រលាញ់បងតាំងពីពេលណាមកនិង
ភារះ= ស្រលាញ់តាំងពីថ្ងៃចូលរៀនជាមួយបងដំបួងមកម្លេះ
រតនា= ចឹង អូនឯងឃើញបងភ្លាមស្រលាញ់ភ្លាម?
ភារះ= អត់ទេ អូនឃើញបងនិងចាប់អារម្មណ៍បងយូហើយ តាំងពីបងរៀននៅឆ្នាំទី៣ម្លេះ តែស្រលាញ់ទើបតែពេលចូលរៀនកាត់តជាមួយបងនៅអង្គការទេ
រតនា= ១ឆ្នាំជាងហើយចឹង ហើយជួបបងពីអង្កាលមិចបងមិនដឹងខ្លួនចឹង
ភារះ= កាលនោះថ្ងៃប្រឡង speaking contest របស់សាលាយើង អូនក៏ជាបេក្ខជនមួយរូបនៅវគ្គផ្ដាច់ព្រាត់ដែរ តែអូនមិនបានលើកពានទេកាល់នោះ
រតនា= ហើយមិចបានចាប់អារម្មណ៍លើបងចឹង.បងសង្ហាមេន
ភារះ= សង្ហាដែរតើ តែកុំប្រៀបធៀបជាមួយអូនមិនដល់អូនទេ
រតនា= ចេះស្ដាយលើកខ្លួនទៀតណ
ភារះ= មែនលើកខ្លួនទេ តែមនុស្សគេស្គាល់ខ្លួនឯងនិងអ្នកនៅជំវិញខ្លួន. តែពេលនិងចាប់អារម្មណ៍លើបង ត្រង់បងនិយាយអង់គ្លេសបានល្អ និងជាអ្នកលើកពានផង
រតនា= ថាទៅកាលនិងក្រោយបញ្ចប់ការប្រកួតហើយមកថ្នាក់រៀនវិញមានមិត្តភក្ត្រគេចាប់អារម្មណ៍បងច្រើនមេន សូម្បីតែមនុស្សមិនដែលស្គាល់គ្នាហើយមិនបានរៀនជាមួយគ្នាផងក៏គេមកនិយាយទាក់ទងជាមួយបងដែរ ហើយកាល់និងអូនឯងបានលេខប៉ុន្នាន
ភារះ= បានស្អីគេប្រកាស់ប្រាប់តែអ្នកដែលជាប់លេខ១ដល់លេខ៣និង បើគេយកដល់លេខ១៥នោះទើបមានមុខអូន
រតនា= លេខចុងក្រោយនិង (ប្រឡងវគ្គផ្ដាច់ព្រាត់មានបេក្ខជនតែ១៥អ្នកទេ)
ភារះ= បើវគ្គនិងនៅសុទ្ធតែព្រាយអង់គ្លេសចឹង ធ្វើមិចឈ្នះគេកើត
រតនា= ហាស់ហា ហើយអាឡូវអូនស្រលាញ់បងត្រង់ណា
ភារះ= អត់ដឹងទេថាស្រលាញ់បងត្រង់ណា តែដឹងថាគ្រប់លក្ខណ្ឌល្អរបស់បងអូនស្រលាញ់ទាំងអស់ លើកលែងតែចំនុចអាក្រក់
រតនា= និយាយដូចអត់និយាយ!! មើលអូនជួយប្រាប់ពីចំនុចអាក្រក់របស់បងតិចមើល ស្រួលបងកែរប្រែរវាដើម្បីផ្គាប់ចិត្ត បណ្ដូលចិត្តរបស់បង
ភារះ= ចំនុចអាក្រក់បង! រកឃើញតែមួយគត់គឺបងជាមនុស្សស្រពាប់ស្រពោនណាស់ មិនចេះរុះរាយរាក់ទាក់ឬធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនសោះ
រតនា= យាយបងក៏និយាយចឹងដែរ ហើយបងក៏ខំកែដែរ តែបងមិនសន្យាទេ ថាបងកែបានអត់នោះព្រោះវាជាចរិតពីធម្មជាតិរបស់បង
ភារះ= មិនអីទេអូនដឹងថាចរិតលក្ខណះពីកំណើតរបស់មនុស្សវាមិនមែនជាទម្លាប់ដែលអាចកែរបានស្រួលៗទេ តែអូននៅតែអាចទទួលយកបាន ណាមួយមិនហត់បារម្មណ៍ថាបងទៅលួចទាក់ទងជាមួយអ្នកណាផ្សេងផង
រតនា= មើលអូននិយាយចុះ បងសន្យាណាថាបងមិនយកក្បាលទៅគិតរឿងស្រលាញ់លើនណាម្នក់ទៀតក្រៅពីអូនទេ ហើយក៏អរគុណអូនដែលព្រមទទូលគ្រប់ទង្វើល្អនិងអាក្រក់របស់បងបែបនេះ(និយាយបណ្ដើរខ្ញុំបន្ទាប់ខ្ទង់ច្រមុះរបស់ខ្ញុំទៅស្រង់ខ្លិនថ្ពាល់របស់ភារះបណ្ដើរ)
ភារះ= អរគុណដូចគ្នាដែលបងព្រមស្រលាញ់អូនវិញ (ភារះគេក៏មិនគេចដែរ ហើយថែមទាំងយកដៃមកបូតចុងច្រមុះរបស់ខ្ញុំលេង ធ្វើដូចជាខ្នាញ់ណាស់ចឹង)
រតនា= បានហើយអូនយប់ជ្រៅហើយល្មមសម្រាក់ហើយបងបិតភ្លើងហើយ (បន្ទាប់ពីនិយាយចប់ខ្ញុំក៏ឈោងដៃទៅចុចកុងតាក់បិតភ្លើងទៅ ក្រោយពីស្រមោលខ្មៅងងឹតឈានមកដល់ភារះកាន់តែខិតមកជិតខ្ញុំទេ្វឡើងដៃគេអោបខ្ញុំកាន់តែខ្លាំងបីដូចជាខ្លាចបាត់រូបខ្ញុំទៅណាចឹង ភ្លាមនោះលើគ្រែរបស់យើងគ្មានបន្លឺសម្លេងអ្វីឡើយ ដោយយើងបានប្រើដៃជំនួសមាត់ទៅវិញ ដៃរបស់ភារះម្ខាងអង្អែលមុខមាត់ខ្ញុំលេង និងម្ខាងទៀតនៅតែអោបខ្ញុំដដែល ប្រហែលជា១០នាទីក្រោយញុំក៏សូរទៅគេ)
រតនា= ភារះ អូនអត់សម្រាក់ទេ?
ភារះ= អត់ទាន់ចង់ដេកទេព្រោះដេកលក់ទៅ ដូចមនុស្សងាប់ចឹងមិនបានដឹងថាខ្លួនកំពង់តែដេកអោបមនុស្សជាទីស្រលាញ់ទេ ណាមួយអត់ទាន់ងុយផង បងនៅនិយាយកំដរអូនសិនទៅ
រតនា= បងក៏មិនទាន់ងុយដែរតែខ្លាចម្ចាស់ចិត្តងងុយតើបានថាចឹងទៅ ហើយអូនឯងចង់អោយបងនិយាយអីទៀត
ភារះ= ចុះពីល្ងាចនោះថាបង្រៀនអូនស្អីនោះ.................
រតនា= អភ្លេចអោយឈឹង វីសតែនិងអត់ អូនចង់សាក់អី
ភារះ= មើលនិយាយ
រតនា= ការពិតបងបានតែមាត់ទេ បងក៏មិនជំនាញអារឿងចឹងៗដែរ បងមិនហៀនសុំអូនឯងទេខ្លាចអូនមិនព្រមណាមួយខ្លាចអូនគិតថាបងស្រលាញ់អូនឯងគិតតែអារឿងចឹង
ភារះ= ធ្វើអោយអូនយ៉ាប់ចិត្តទៀតហើយ បងអែងនេះពូកែលាក់ពុតមែនតើ អូនមានតែថាស្អីអូនក៏ចង់សាកល្បងដែថាវាយ៉ាងមិច (និយាយបណ្ដើគេអង្អែលដើមទ្រូងញុំបណ្ដើរ បន្តិចមកក៏អង្អែលចុះទៅក្រោមរហូតដលកន្លែងពិសេស ហើយគេក៏ស្ទៀបអាអូនតូចខ្ញុំពីលើសាច់ក្រណាត់ខោធ្វើអោយវាជះកំហឹងភា្លម)
តរនា= ហាស់ហា អូនឯងនេះហៀនផង ធ្វើអោយបងមានអារម្មណ៍ហើយ
ភារះ= គ្រាន់តែចង់ដឹងថារបស់បងឯងពេលមានអាម្មណ៍និងវាឡើងធំប៉ុន្នា
រតនា= ចុះអាឡូវដឹងនៅ
ភារះ= ដឹងហើយធំដែលតើ
រតនា= បងទ្រាំលេងបានអាឡូវហើយ បងសុំហើយណា..........................
(សុំទោសផងមិនសូវចេះសរសេរអាកន្លែងអីអស់និងទេ ព្រោះអ្នកនិពន្ធមិនដែលធ្លាប់
ទេចឹងអាកន្លែងនិងចូលតួរមិនកើតទេ......................គិតខ្លួនឯងទៅថារតនានិងភារះធ្វើអីទៀត)

បន្ទាប់ពីយប់នោះមកភារះនិងខ្ញុំក៏បានក្លាយទៅជាគូស្នេហ៍និងគ្នា យើងទៅណាមកណាតែងទៅទាំងពីនាក់ជានិច្ច ពួកយើងបានបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាដែលមិនអាចបំភ្លេចបាន ហើយរឿងរបស់យើងក៏បានដឹងដល់អាណាព្យាបាលទាំងសងខាង លោកយាយនិងម៉ែប៉ារបស់ខ្ញុំគាត់មិនជំទាស់ទេ គ្រាន់តែដឹងរឿងដំបូងពួកគាត់ដូចជាចង់សើចតិចយំតិចមិចមិនដឹងទេ ចំនែកខាងក្រុមគ្រួសាររបស់ភារះពួកគាត់ក៏មិនបានជំទាស់អីដែរ។
២ខែក្រោយបន្ទាប់ពីបានបញ្ចប់សារណានៅសកលវិទ្យាល័យ ខ្ញុំក៏បានដាក់ពាក្យចូលធ្វើការនៅក្រុមហ៊ុនឯកជនមួយ ផ្នែក Web Developer ហើយក៏បានសន្យាជាមួយភារះថា១ឆ្នាំក្រោយយើងនិងរៀបការនិងគ្នាអោយពេញសិទ្ធិជាគ្រួសារមួយ នៅក្នុងសង្គមនិងគេដែរ។ ហើយយើងក៏ជូនដំនឹងនេះទៅអាណាព្យាបាលទាំងសងខាង ក្រោយពីបានដឹងដំណឹងនេះ ឪពុករបស់ភារះក៏បានណាត់ជួបខ្ញុំសុំនិយាយគ្នាតែពីរនាក់ គាត់បាន ប្រាប់ខ្ញុំនិងសុំអង្វអោយខ្ញុំឈប់ស្រលាញ់ភារះនិងដកចិត្តពីភារះទៅ ព្រោះស្នេហារបស់យើងវាមិនសំប្រកបទេ វានិងធ្វើអោយគ្រួសារគាត់និងគ្រួសាខ្ញុំផ្ទាល់បាត់បង់កេត្តិយស់ និងធ្វើអោយសង្គមមាក់ងាយ និងមិនអោយដំលៃដល់ពូកយើងផង មុនដំបួងខ្ញុំបានព្យាយាមបដិសេធន៍និងពន្យល់ពីការជំនះនៅការប្រមាត់ពីសង្គមមកលើស្នេហារបស់ខ្ញុំនិងភារះដែរ តែគាត់បានព្យាយាមនិយាយអង្វនិងពន្យល់ខ្ញុំកុំអោយទាក់ទងនិងភារះទៀត ព្រោះភារះជាកូនប្រុសតែម្នាក់របស់គាត់ គាត់មិចនិងអាចអោយកូនគាត់មកស្រលាញ់ប្រុសដូចគ្នាទៅ ណាមួយភារះក៏ជាប្រុសពេញលក្ខណះម្នាក់ដែរ ដែលគេត្រូវតែបន្តពូជពង់វង់ត្រកូលរបស់គាត់ដូចច្នេះគាត់មិនចង់អោយកូនគាត់ក្លាយទៅជាបែបនេះឡើយ គាត់បានព្យាយាមលើកហេតុផល់ជាច្រើនក្នុងគោបបំណងអោយខ្ញុំឈប់ស្រលាញ់ភារះនិងចាក់ចេញពីគេ ពេលនោះខ្ញុំស្រលាំងកាំងណាស់ហើយក៏បានសួរគាត់មួយសំនួរថាហេតុអីពីមុនគាត់យល់ព្រមនិងការស្រលាញ់គ្នារវាងភារះនិងខ្ញុំហើយអាឡូវមិចក៏ក្រឡាស់បាតដៃជាខ្នងដៃចឹង?
គាត់ក៏បាននិយាយថាកាលនោះដែលគាត់ឆ្លើយយល់ព្រមព្រោះគាត់មិនចង់អោយភារះកើតទុក្ខនិងរៀនមិនចូលព្រោះគេជិតប្រឡងបញ្ចប់មហាវិទ្យាល័យ ណាមួយគាត់គ្រាន់តែចង់ប្រើខ្ញុំអោយជួយដល់ភារះក្នុងការសិក្សារបស់គេអោយបាន ពិន្ទុខ្ពស់តែប៉ុន្នឹង ព្រោះភារះទាក់ទងខ្ញុំនិងចំនេញដល់ការសិក្សារបស់គេ ហើយគាត់បន្ថែមទៀតថាបើខ្ញុំនៅតែបន្តស្រលាញ់គ្នាជាមួយភារះទៀត គាត់និងចេញមុខរារាំងមុនគេ ហើយអាចនិងមានរឿងកាន់តែធំជាងនេះ ហើយគាត់និងប្រឆាំងការស្រលាញ់គ្នារវាងខ្ញុំនិងភារះជារៀងរហូត។
ក្រោយពីបានលឺពាក្យគាត់ប៉ុន្នានមាត់ចុងក្រោយនេះ ខ្ញុំពិតជាមានការឈឺចាប់ក្លាំងមែនទេន ហើយខ្ញុំក៏បានប្រាប់គាត់ថាចាំមើលខ្ញុំគិតមួយយប់សិនចាំស្អែកចាំខ្ញុំឆ្លើយតបថាព្រមឬមិនព្រមនិងសំណើររបស់គាត់ ការឆ្លើយបែបនេះមិនមែនព្រោះខ្ញុំខ្លាចការរារាំងរបស់គាត់ឡើយ តែខ្ញុំពិតជាឈឺចាប់ដែលលឺថាគេទុកខ្ញុំគ្រាន់តែជាការប្រើប្រាស់អោយជួយដល់កូនរបស់គេ ដល់អស់ភារកិច្ចគេក៏លះបង់ខ្ញុំចោល ខ្ញុំទ្រាំមិនបាននិងការប្រមាត់បែបនេះឡើយ។ ពេលត្រឡប់ទៅដល់ផ្ទះខ្ញុំដេកគិតពាក្យសម្ដីរបស់ឪពុកភារះពេញមួយយប់ទាំងទឹកភ្នែករហាមដែលមិនស្មានថាខ្លួនក្លាយជាកូនអុករបស់គេសោះ......................។
អ្នកប្រមាត់ទឹកចិត្តរបស់ខ្ញុំពេកហើយ ខ្ញុំមិនព្រមអោយអ្នកជិះជាន់សេចក្ដីស្មោះត្រងដ៏បរិសុទ្ធរបស់ខ្ញុំបន្តទៀតឡើយ។
ស្អែកឡើងខ្ញុំក៏បានទេទៅប្រាប់ឪពុករបស់ភារះថាខ្ញុំយល់ព្រមតាមសំនើរបស់គាត់ហើយខ្ញុំនិងព្យាយាមដកខ្លួនចេញពីភារះ ឯរឿងភារះទុកអោយគាត់ដោះស្រាយដោយខ្លួនឯងទៅ គាត់ក៏បានពោលពាក្យអរគុណដែលខ្ញុំព្រមតាមសំនើររបស់គាត់។
ល្ងាចឡើងភារះបានទេមកខ្ញុំសុំណាត់ជួបនិយាយគ្នាតែពីរអ្នក គេថាមានរឿងសំខាន់ចង់និយាយជាមួយខ្ញុំ ជាបន្ទាន់។ ខ្ញុំបានដឹងមុនទៅហើយថាជារឿងអ្វីតែខ្ញុំក៏ត្រូវតែហៀនប្រឈមមុខនិងគេដែរ ខ្ញុំក៏បានទៅជួបគេតាមការណាត់។ ពេលទៅដល់ខ្ញុំមើលទៅគេឃើញទឹកមុខគេស្រពាប់ស្រពោន ហើយនេះលើកទី១ហើយដែលខ្ញុំឃើញទឹកមុខគេបែបនេះ
គ្រាន់តែបានឃើញខ្ញុំភ្លាមគេក៏ហុចសំបុត្រមួយអោយខ្ញុំមើល ពេលខ្ញុំបើកមើលក្នុងសំបុត្រនោះឃើញមានសំបុត្រយន្តហោះទៅអូស្រ្តាលីមួយ ខ្ញុំក៏ធ្វើជាសួរ
រតនា= ហើយមានរឿងអីនិង?
ភារះ= ប៉ាម៉ាក់អោយអូនទៅរឿមបន្តអនុបណ្ឌិតច្បាប់នៅអូស្រ្តាលី៤ ៥ឆ្នាំសិន
រតនា= ហើយភារះចង់ទៅអត់
ភារះ= អូនក៏ចង់ទៅដែរ តែបើបងមិនអនុញ្ញាតអូននិងគិតសាថ្មី
(លឺពាក្យនេះខ្ញុំដឹងច្បស់ថាឪពុកភារះមិនបាននិយាយប្រាប់ពីរឿងដែលគាត់បាននិយាយគ្នាជាមួយខ្ញុំប្រាប់ភារះឡើយ ហើយនេះជាមូលហេតុដែលគាត់យកមកបំបែកភារះនិងខ្ញុំបានយ៉ាងល្អ ភ្លាមនោះខ្ញុំក៏ប្រញាប់កាត់គេភ្លាម)
រតនា= ភារះកុំព្រោះតែបងបង្ខូចអាណាគត់ខ្លួនអែងណា គ្រាន់តែទៅរៀនមានអីមិនល្អទៅ
ភារះ= ចុះរឿងយើងសន្យាថា១ឆ្នាំទៀត...................
រតនា= ចាំអូនត្រឡប់មកវិញក៏មិនយឺតពេលដែល
ភារះ= មិចបងនិយាយស្រួលមេះដូចជាមិនខ្លាចបាត់បង់អូនសោះចឹង
រតនា= មិចភារះនិយាយចឹង ភារះមិនទុកចិត្តបងទេអីភារះដឹងហើយតើថាបងយ៉ាងមិចចំពោះអូន តែរឿងអនាគត់ជារឿងសំខាន់ណាស់មិចនិងអាចអោយយើងយកអារម្មណ៍ស្នេហាទៅគិតលាយឡំបាន ហើយនេះគ្រាន់តែទៅរៀនតើមិនមែនអោយអូនទៅការជាមួយអ្នកផ្សេងឯណា
ភារះ= តែអូនខ្លាចបាត់បងបង
រតនា= អត់ទេអូនកុំភ័យ អូនត្រូវអាណិតដល់ម៉ាក់ប៉ាឯនោះដែលគាត់ខំគិតផ្លូវជិវិតអោយយើងកុំធ្វើអោយគាត់អស់សង្ឃឹម ណាមួយសម័យនេះទៅហើយអូនភ័យអីទៀតនិកបងអូនអាចឆាតមកលេងបានតើរ
ភារះ= តែអូនចេះតែខ្លាចបងឃ្លាតកាយណាយចិត្តណាស់
រតនា= អូនកុំភ័យបងសន្យាថាបងនៅរងចាំអូនដល់អូនត្រឡប់មកវិញ
ភារះ= ពិតមេន?
រតនា= បាត តែអូនក៏ត្រូវសន្យានិងបងថាត្រឡប់មកវិញយកសញ្ញាប័ត្រអនុបណ្ឌិតមកវិញដែរណា
ភារះ= រឿងរៀនបងកុំភ័យអី
ក្រោយពីនិយាយគ្នាបានប៉ុន្នាននាទីភារះក៏ប្រែទឹកមុខជាញញឺមវិញ ហើយយើងក៏និយាយគ្នាលេងដូចធម្មតាដោយខ្ញុំមិនបាននិយាយរឿង ឪពុកគេប្រាប់គេឡើយព្រោះខ្លាចគេបាក់ទឹកចិត្ត និងឈ្លោះគ្នាជាមួយឪពុកម្ដាយគេ............
ថ្ងៃគេឡើងយន្តហោះចេញទៅខ្ញុំមិនបានទៅជូនដំនើរឡើយដោយយកឡេះថារវល់ គេក៏មិនថាអីដែរ។ ពេលគេទៅដល់អូស្រ្តាលី គេតែងតែលេងឆាតឬទេវីឌីអូមកលេងខ្ញុំជារៀងរាល់ថ្ងៃ ហើយខ្ញុំក៏ចឹងដែរពេលនឹកគេក៏ឆាតទៅលេងគេដែរ ហើយយើងនៅតែទាក់ទងគ្នាបែបនេះជាធម្មតា ខ្ញុំមិនដែលប្រាប់រឿងដែលធ្លាប់ឈឺចិត្តព្រោះពាក្យសម្ដីឪពុកគេដល់គេឡើយ ព្រោះខ្ញុំគិតថាមិនយូទេពេលដែលនៅបែកគ្នាយូគេនិងបំភ្លេចខ្ញុំ និងមើលឃើញអ្នកថ្មីដោយខ្លួនអែង តែបើគេនៅស្រលាញ់ខ្ញុំ ពេលដែលគេត្រឡប់មកវិញខ្ញុំនិងរកវិធីដោះស្រាយជាថ្មីជាមួយនិងឪពុករបស់គេ ហើយក៏ប្រហែលជាគាត់អាចនិងទន់ចិត្តចំពោះស្នេហារវាងខ្ញុំនិងភារះដែរ។
ហើយអីឡូវទើបតែកន្លងទៅបានមួយឆ្នាំប៉ុន្នោះតែក៏មានអារម្មណ៍ថាយើងមិនសូវជិតស្និតនិងគ្នាប៉ុន្នានដែរព្រោះយូៗទើបឆាតសួរសុខទុក្ខគ្នាម្ដង មិនដូចជាកាលទើបតែបែកគ្នាដំបូងឡើយ នេះប្រហែលជាដូចពាក្យចាស់លោកថា ឃ្លាតកាយណាយចិត្តមេនហើយ៕
ច្បាស់ណាស់ថាកុំភ្យូទ័រឬទូរស័ព្ទខូចល្មមៗខ្ញុំអាច ជួសជុលបាន
ចុះទឺកចិត្តមនុស្សខ្ញុំអាចជួសជុលបានដោយរបៀបណាទៅ”

ចុងបញ្ចប់ខ្ញុំនៅតែក្លាយជាមនុស្សឯការ និងរស់នៅតែជាមួយនិង Computer ៕៕

1 comment:

  1. បងទីលរែកទឹកភ្នែកខ្ញុំទៅដែលធ្វើអោយតួរមិនបានជួបគ្នា😭

    ReplyDelete