Breaking

Saturday, June 9, 2018

រឿង ផ្តើមស្នែហ៍នៅហាងបាយ ( ភាគ 2 )


រឿង ផ្តើមស្នែហ៍នៅហាងបាយ
( ភាគ 2 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69


ថ្ងៃក្រោយៗ មកទៀតអោយតែពួកយើងជួបគ្នាពេលណាតែងតែញញឹមដាក់គ្នាជានិច្ច មួយរយះកន្លងទៅ ពួកយើងស្គាល់គ្នាបានយូរគួរសមហើយក៍ឧស្សាហ៍ជិះម៉ូតូជួបគ្នា និងធ្លាប់និយាយលេងជាមួយគ្នាច្រើនដងដែរ ។ នៅថ្ងៃអាទិត្យទី20 ខែមីនា ឆ្នាំ2016 ខ្ញុំបានចូលរួមពិធីមង្គលការមិត្តរួមការងាររបស់ខ្ញុំ នៅភូមិព្នៅទី1 ឃុំព្នៅ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។ ពួកយើងទៅជិះឡាន2គ្រឿង ។ ខ្ញុំជិះជាមួយមេ និងមិត្តរួមការងារបួននាក់ទៀត ចំណែកមួយក្រុមទៀតជិះឡាន1ទៀត ទំរាំទៅដល់ម៉ោង6ជាងទៅហើយហូបបាយបានតែបន្តិចដល់កម្មវិធីកាត់ផ្លែឈើល្មម ។ ពិធីករបានប្រកាសហៅភ្ញៀវកិត្តិយសទាំងខាងកូនកំលោះ ទាំងកូនក្រមុំ អោយឈតំរៀបជួរជុំវិញតុផ្លែឈើ ដើម្បីបាចផ្កា អុជកាំជ្រួច បាចក្រដាស់លុយ និងបាញ់ស្រ្ពាយជាដើម ដើម្បីជូនពរគូរស្វាមីភរិយាថ្មី ។ មុនពេលកូនកំលោះកូនក្រមុំចុះពីលើផ្ទះ ពិធីកររៀបចំកម្មវិធីបានរៀបចំជាស្រេច ពេលនោះខ្ញុំឈមុខគេកាន់ថាំងតែដែលមានស្រទាប់ផ្កាម្លិះ ផ្កាឈូក ផ្កាស្លា និងផ្កាជាច្រើនមុខទៀតរង់ចាំស្វាគមន៍កូនក្រមុំកូនកំលោះ ខ្ញុំកំពុងតែរេដៃតាមភ្លេងជាមួយភ្ញៀវផ្សេងៗទៀតជាច្រើន ស្រាប់តែមានដៃនរណាម្នាក់ដាក់លើស្មាខ្ញុំហើយមានសំលេងលាយឡំនិងភ្លេងអកការដង់ " សុ ធា !!! នេះអូនអែងមកដែរហី ? " ខ្ញុំងាកមុខមកខាងស្តាំមករកទីតាំងសំលេងដែលបានសួរខ្ញុំ ពេលនោះថ្ពាល់ខ្ញុំនិងច្រមុះបុរសម្នាក់បានប៉ះគ្នា ខ្ញុំឡើងភ្ញាក់ព្រើត ព្រោះជាបងសុផេង គាត់សើចយ៉ាងស្រស់ ហើយសួរខ្ញុំម្តងទៀត
- អូនមកដល់យូនៅ ហើយមកជាមួយនរណាខ្លះ 1f609😉 ?
* មកដល់មួយសន្ទុះហើយ មកមួយមេ និង មិត្តភក្តិផ្សេងទៀត ចុះល្បងមកយូនៅ ?
- មកតាំងពីព្រឹក ម៉េសហើយ1f604😄
* ប្រញ៉ាប់មកម៉េស? ខ្លាចខាតបាយគេម៉ង 1f602😂
- អ !!!! មើលគេយ្យៃ 1f633😳 ចេះបាញ់ទៀត
* ចុះបើប្រញា៉ប់មកពេក មិនអោយញ៉ុមថាម៉េច1f602😂
- បងអ្នកកំដខាងប្រុសសោះនិង1f612😒
* ហាសហាសហាស 1f602😂 ចឹងហ៊េស? ម៉េចមិនយ្យៃពីដំបូង ណាដឹងស្មានតែល្បងអែងខ្លាចខាតចំណងដៃ 1f61c😜
- ទៀត !!! 1f614😔 មកពីបងអាឡៃតាអរនិងហាស 1f601😁
* អរថីល្បង ?
- ព្រោះបងឃើញអូនអែងមកដែរ 263a☺️
* ទៅចឹងទៅ 1f633😳 តោះឈប់អាលយ្យៃគ្នា កូនកំលោះកូនក្រមុំចុះមកហើយ
- បាទ ចឹងក៍បានដែរ 263a☺️ អោយបងសុំផ្កាខ្លះមក
* ណេះ !!! យកទៅ
បងសុផេងមកឈទន្ទឹមខាងស្តាំដៃខ្ញុំ ហើយយកផ្កាកាន់និងដៃ លុះពេលកូនកំលោះកូនក្រមុំមកដល់ពួកយើងបាចព្រមៗគ្នា បរិយាកាសពេលនោះគឺសប្បាយរីកខ្លាំងណាស់ម្នាក់ៗស្រែកហ៊ោផងទះដៃផង រាំផង ពួកយើងខ្លះបាចផ្កា ខ្លះអុជកាំជ្រួចហើយនៅចុងបញ្ចប់មានបាញ់ស្រ្ពាយដាក់កូនកំលោះកូនក្រមុំទៀតផង ខ្ញុំងាកទៅបងសុផេងពេលណាឃើញតែញញឹមមើលតែមុខខ្ញុំ ចំណែកខ្ញុំវិញសើចតែពីធីករ បង្គាប់អោយកូនកំលោះកូនក្រមុំ មានថើបគ្នាផង បឺតមាត់គ្នាផង ខ្ញុំនៅចាំមានពេលមួយនោះ ពិធីករបានអោយ កូនកំលោះនិងកូនក្រមុំជ្រើសរើសយកផ្លែឈើម្នាក់មួយ ពីធីករបាននិយាយថា " សូមអោយកូនកំលោះ និងកូនក្រមុំ យកផ្លែឈើម្នាក់មួយ ហើយយកផ្លែណាដែលអ្នកទាំងពីរគិតថាធំជាងគេកាន់តែធំកាន់តែល្អ បើរើសបានហើយកាន់អោយជាប់ " ពេលនោះកូនកំលោះ យកផ្លែដូង កូនក្រមុំយកផ្លែម្នាស់1f602😂 ពេលយកបានហើយ ពិធីករក៍និយាយ តទៀត " អាលូវឃើញថាអ្នកទាំងពីរ ជ្រើសរើសរួចហើយ ចូលដល់កម្មវិធីបន្ទាប់ សូមអោយកូនកំលោះកូនក្រមុំយកផ្លែឈើរបស់ខ្លួនបញ្ចុកគ្នាទៅវិញទៅមក1f602😂 " ពេលនោះខ្ញុំសើចឡើងចង់រឹងថ្គាម 1f602😂។ លុះដល់ចុងកម្មវិធី មានការបោះបាច់ផ្កា ពិធីករបានអោយអ្នកនៅលីវទាំងប្រុសទាំងស្រីមកឈនៅមុខឆាកអកការដង់ ហើយអោយកូនកំលោះកូនក្រមុំឡើងលើឆាក បែរមុខទៅរកអ្នកភ្លេងរាប់មួយពីរបីបោះបាច់ផ្កាមកក្រោយ ដោយសារតែបាច់ផ្កាវាហោះមកលឿនពេកខ្ញុំខ្លាចក៍បិតភ្នែកហើយយកដៃបាំងមុខ ពេលនោះខ្ញុំមិនដឹងថាអ្នកណាជាអ្នកចាប់បាច់ផ្កានោះទេ ពិធីករបានប្រកាសអោយអ្នកដែលចាប់បានបាច់ផ្កាឡើងទៅលើឆាកដើម្បីសាកសួរពីអារម្មណ៍ ស្រាប់តែឃើញបងសុផេងកាន់បាច់ផ្កាឡើងទៅ លើ ពេលនោះពិធីករស្រីក៍ចាប់ផ្តើមនិយាយ
- សូមទះដៃអោយបុរសសង្ហារយើងមួយមក ចា1f44f👏1f44f👏1f44f👏 ជំរាបសួរ ចា ឈ្មោះអ្វី ដែរប្រុសស្អាត ? មានអារម្មណ៍យ៉ាងណាដែរពេលចាប់បានបាច់ផ្កាចឹង?
* បាទ ជំរាបសួរ ខ្ញុំឈ្មោះសុផេង មានអារម្មណ៍ធម្មតាៗ តែត្រេកអររឿងផ្សេង 1f604😄
- មានសង្សារហើយរឺនៅ ? ហើយអញ្ជើញមកពីខាងណាដែរ ?
* បាទនៅទេ ខ្ញុំមកពីស្រុកកញ្រ្ជាច ខេត្តព្រៃវែងយើងនិង 1f604😄
- អោវ !!! ពិតជាដូចគ្នាណាស់ ខ្ញុំក៍អត់ទាន់មានដែរ ស្រលាញ់គ្នាម៉ងទៅចឹង 1f61c😜
គ្រាន់តែនិយាយរួច អ្នកនៅឈនៅខាងក្រោមស្រែកហ៊ោគិល ពេលនោះបង សុផេង ញញឹមមើលមករកខ្ញុំម្តងហើយម្តងទៀត ចំណែកខ្ញុំក៍មើលទៅគាត់ដែរ ព្រោះការស្លៀកពាក់របស់គាត់គឺសាកសមនិងរូបរាងរបស់គាត់ខ្លាំងណាស់ ពេលគាត់ឡើងលើឆាកចឹងទៅ ដូចមានតែគាត់ម្នាក់ចឹង គាត់តឺនុយខោក្រណាត់ពណ៏ប្រផេះ អាវក្រឡាការ៉ូ ពណ៏ប្រាក់លាយ ស ស៊កស្បែកជើងប៊ូពណ៏ខ្មៅរលោងប្លេក សើចម្តងៗធ្មេញស ស្គូស ដោយសារភ្នែកគាត់តូចដូចចិនពេលសើចទៅស្ទើរតែមិនឃើញភ្នែករបស់គាត់ ត្រូវនិងភ្លើងពណ៏លើឆាកចាំងលើមុខរបស់គាត់មើលទៅសាច់ឡើងខៃដូចពងមាន់បក ស្រីៗជាច្រើនតាមមើលគាត់ស្ទើរតែមិនព្រេចភ្នែក បន្តិចក្រោយមកគាត់ញញឹមមករកខ្ញុំហើយនិយាយ ត
* អត់ទេស ខ្ញុំកំពុងលួចស្រលាញ់គេម្នាក់ហើយ1f604😄
- ខកចិត្តណាស់ខ្ញុំ ខំលួចស្រលាញ់ អាលូវគេមានក្រាស់បាត់ តើនារីម្នាក់ណាដែលអាចឆក់យកបេះដូងកំលោះសង្ហារម្នាក់នេះបានទៅ ណ តើមាននាំគាត់មកទេ ? អាចបង្ហាញអោយអ្នកទាំងអស់គ្នាបានស្គាល់ផងបានទេ ? 1f600😀
* បាទសុំទោសផង ទាន់ដល់ពេលទេ 263a☺️
- ចឹងក៍ចឹងទៅ ចា សូមអរគុណដែលបានបង្កើតបរិយាកាសសប្បាយរីករាយក្នុងពិធីមង្គលការមួយនេះ សូមទះដៃ អោយភាពក្លាហានរបស់គាត់មួយមក ចា 1f44f👏1f44f👏1f44f👏 ចូលដល់កម្មវិធីបន្តទៀត សូមភ្ញៀវកិត្តិយសទាំងអស់ មេត្តាឡើងរាំលេងទាំងអស់គ្នា 1f604😄
* បាទអរគុណ 1f604😄
បងសុផេង កាន់បាច់ផ្កាដើរចុះពីលើឆាក តំរង់មករកខ្ញុំ ហើយហុចបាច់ផ្កាអោយខ្ញុំ ពេលនោះខ្ញុំភាំងអស់ហើយ ព្រោះអត់យល់ពីបំណងរបស់គាត់នោះទេ មានអ្នកខ្លះបានឃើញគាត់អោយផ្កាមកខ្ញុំ បងសុផេងវិញដូចជាគ្មានអារម្មណ៍អីជាមួយពួកគេមើលមកសោះ គាត់សើចហើយនិយាយ
- បងផ្ញើរទុកផងណា
* ម៉េចចឹងវិញ ទុកអោយសង្សារល្បងអែងទៅ អោយញ៉ុមទុកធ្វើអី ?
- បងប្រាប់ហើយតាស ថាបងអត់ទាន់មានសង្សារទេ តើអោយបងយកអោយអ្នកណាទៅ?
* ចុះនៅលើឆាកមិញថាមានមនុស្សដែលលួចស្រលាញ់ហើយ អាលូវថាអត់វិញ ប្រែក្រឡះលឿនម៉េស 1f620😠
- បងលួចស្រលាញ់គេមែន តែអត់ទាន់ហ៊ានប្រាប់គេផង263a☺️
* អ !!!! 1f609😉
ខ្ញុំទទួលបាច់ផ្កាពីគាត់រួចដើរតំរង់មករកតុខ្ញុំវិញ ពេលនោះល្បងសុផេងដើរតាមក្រោយខ្ញុំ មិនតែប៉ុន្នោះថែមទាំងឈពីក្រោយខ្នងខ្ញុំទៀត អ្នករួមតុរបស់ខ្ញុំ គេបូញមាត់ទើបខ្ញុំងាកមកក្រោយខ្នងឃើញគាត់ឈញញឹមភាយ ភ្លាមនោះខ្ញុំក៍និយាយទៅកាន់គាត់
- អុញម៉េចមកឈ ក្រោយខ្ញុំចឹង តុល្បងអែងនៅណាមិនទៅអង្គុយវិញ ?
* អត់ទេសបងចង់អង្គុយតុនិងដែរ មើលទៅសប្បាយហើយមានក្តីសុខណាស់ 1f604😄
- យី !!! ទៅចឹងវិញ តុដូចតែគ្នាសោះនិង អត់អីទេចឹង អោយតែគ្រប់គ្នាគេយល់ព្រម ខ្ញុំក៍មិនថាអីដែរ
* សុំទោសអ្នកទាំងអស់គ្នា អោយខ្ញុំសុំអង្គុយរួមតុជាមួយបានអត់ ?
ខ្ញុំមើលទៅអ្នកផ្សេងទៀតដែលនៅតុជាមួយខ្ញុំ ម្នាក់ៗមានទឹកមុខរីករាយបញ្ជាក់អោយឃើញថាពួកគាត់ចង់ស្វាគមន៍បងសុផេងអោយចូលរួមជាមួយ ពេលនោះមេរបស់ខ្ញុំ ញញឹម រួចនិយាយឡើង
- មានអី ចូលមក គ្នាច្រើនកាន់តែសប្បាយ ម៉ោះយកកៅអីមួយមក
* បាទអរគុណណាស់
បានតែគេបើកដៃបុិននេះ បងសុផេងស្ទុះទៅយកកៅអី មកប្រជ្រៀតខាងស្តាំដៃខ្ញុំ ហើយក៍បង្គាប់អោយគ្រប់គ្នាលើកកែវស្រាឡើងដើម្បីជុល គ្នាជាកិច្ចស្វាគមន៍ ។ ពួកយើងជុលកែវផង ឡើងរាំទាំងអស់គ្នាផង យ៉ាងសប្បាយរីករាយ មានពេលខ្លះ មិនដឹងថាគាត់មានបំណងអីមកលើខ្ញុំនោះទេ ភ្លេចៗខ្លួនយកដៃដាក់លើភ្លៅខ្ញុំ រួចញញឹមញញែមមើលមកខ្ញុំធ្វើភ្នែកឡើងស្រទន់ ប្រហែលដោយសារអំណាចនៃស្របៀហើយមើលទៅ ។ នៅមានទៀតគ្រប់ពេលដែលខ្ញុំក្រោកទៅនោម គឺគាត់តែងតែដើរតាមពីក្រោយខ្ញុំជានិច្ច តែគាត់មិនបានទៅនោមនោះទេ គាត់គ្រាន់តែឈពីក្រោយខ្នងខ្ញុំ រហូតដល់ខ្ញុំនោមរួច។ ដោយសារច្រើនដងពេកខ្ញុំក៍សួរទៅគាត់
- ល្បងអែងអត់នោមផង ក្រោកមកធ្វើអី ?
* បងមកកំដ អូនគ្រាន់បានជាគ្នាតាស កន្លែងនេះងងឹតពេកទើបបងបារម្ភ
- មិនបាច់ធ្វើដល់ថ្នាក់នេះទេ ខ្ញុំជាមនុស្សស្អាតស្អំ គ្មានសត្រូវជាមួយនរណាឡើយ ខ្ញុំមិនខ្លាចទេ
* តែយើងមកទឹកដីគេ យើងមិនដែលស្គាល់គេទេ កុំទុកចិត្តពេក ស្អាតៗដូចអូនបងបារម្ភណាស់
- ម៉េចល្បងអែងខ្លាចគេចាប់រំលោភញ៉ុមមែន បានតាមការពារយ៉ាងនិង លើសហើយល្បង ញ៉ុមប្រុសហាសមែនស្រីទេ
* បងចេះតែការពារទុកមុនទៅ ខ្លាចមានរឿងអីមិនល្អកើតឡើង កុំអោយថាយើងចាស់មិនជួយមើលខុសត្រូវក្មេង
- ខ្ញុំមែនក្មេងទេ អាយុ28ហើយ បើយកប្រពន្ធម្ល៉េះកូន 5-6ហើយ ចឹងខ្ញុំអាចមើលថែខ្លួនអែងបានហើយ
* ចឹងអូនអែងម៉េចមិនយកប្រពន្ធ ?
- អត់ទាន់ចង់ផង នៅកំលោះចឹងល្អជាង ចង់ដើរហើរទៅណា ដេកនៅណាជាមួយអ្នកណាបានតាមចិត្ត
* ចឹងអូនអែងមានសង្សារនៅ ? តែសង្ហារយ៉ាងនិងប្រហែលមិនទំនេរទេ ខ្លាចតែអូនអែងមិនយកគេផង កុំអាលយកប្រពន្ធអីអូនអើយ ស្តាយរាងណាស់
- ហើយម៉េចបានបងអែងមកឈឺឆ្អាលអីរឿងខ្ញុំុំមានសង្សាររឺអត់សង្សារនិង ហើយយកប្រពន្ធរឺមិនយកក៍ជារឿងផ្ទាល់ខ្លួនខ្ញុំតាស អត់មានអីទាក់ទងល្បងអែងណា ?
* បងគ្មានថាម៉េច គ្រាន់តែបងយ្យៃតាមដែរមើលឃើញតាស រឿងប៉ុណ្ណឹងសោះ អូនអែងខឹងបងដែរ អោយបងសុំទោសផងដែលយ្យៃដល់សិទ្ធិបុគ្គល
- អត់ខឹងអីទេស ញ៉ុមអត់ចាប់អារម្មណ៍ផង តោះទៅវិញកុំអោយពួកគេបារម្ភ
ពួកយើងមកដល់តុវិញ ហើយបន្តផឹកសុីរាំលេងរហូត ដល់ម៉ោង10:45នាទី ពេលនោះមេរបស់ខ្ញុំ បានហៅគ្នាមកជុំដើម្បីត្រលប់ទៅកន្លែងវិញ ។ បន្ទាប់ពីលាកូនកំលោះកូនក្រមុំរួច ពួកយើងក៍ឡើងឡានចេញដំណើរ ខ្ញុំមើលទៅល្បងសុផេង មិនចង់អោយខ្ញុំមកវិញសោះ គាត់ធ្វើមុខស្រងូត មើលទៅគួរអោយអាណិត ចំណែកខ្ញុំក៍មិនទាន់ចង់មកវិញដែរ តែបើមេគាត់មកហើយ យើងជាកូនចៅត្រូវតែតាមចឹងហើយ ។
ក្រោយមកទៀត រាល់ពេលទៅហូបបាយថ្ងៃត្រង់ បើខ្ញុំទៅមុនហើយ អង្គុយឈ្ងោកមុខលេងទូរសព្ទ រឺ កំពុងហូបបាយមិនបានមើលគាត់ទេនោះ ពេលគាត់មកដល់ច្បាស់ជាគាត់ទៅបិតភ្នែកខ្ញុំពីក្រោយ បើមិនអីចឹងក៍ ទះស្មា រឺ ចាក់ចង្កេះខ្ញុំដែរ ទាល់តែខ្ញុំញញឹមរឺសើចទៅគាត់ទើបគាត់ដើរហួសទៅរកតុអង្គុយ ។ ពេលខ្លះខ្ញុំដូចជាខ្មាស់គេអ្នកក្បែរខាងដែរ ព្រោះតែការលេងសើចរបស់គាត់ បើសិនជាប្រុសនិងស្រី គេលេងបែបនេះ ប្រាកដជាមានអ្នកសសើរ ថាស្វុីតមិនខានទេ តែនេះប្រុសនិងប្រុស មាឌប៉ុនៗណាណី ក្បាលកាចាស់អស់ហើយនៅតែលេងចឹងទៀត មិនដឹងជាមានអ្នកចង់ក្អួតម៉ាននាក់ហើយទេ 1f606😆 ល្បងសុផេង នៅតែបន្តលេងរបៀបនេះ ជាច្រើនដង ចំណែកខ្ញុំក៍លែងភ្ញាក់ផ្អើលអីដែរ ព្រោះនេះជាទំលាប់របស់គាត់ទៅហើយ ។ នៅថ្ងៃសុក្រ ទី27 ខែមករា 2017 រាល់ដងខ្ញុំជាអ្នកទៅដល់ហាងបាយមុន ទើបល្បងសុផេងទៅតាមក្រោយ តែម្តងនេះ ខ្ញុំទៅដល់ភ្លាមឃើញគាត់អង្គុយនៅតុមុន ហើយរៀបចំកែវយ៉ាងស្អាត ក្បែរកែវមានកំប៉ុង ស្ទីងពណ៏ក្រហម2កំប៉ុងផងដែរ ពេលនោះខ្ញុំទៅតែម្នាក់អែងប៉ុន្នោះ ខ្ញុំបំរ៉ុងនិងអង្គុយតុផ្សេងទៅហើយ ស្រាប់តែគាត់បកដៃហើយស្រែកលឺៗ " អូន !!! អូន !! មកអង្គុយតុនេះបានពីរនាក់បង " ខ្ញុំក៍ដើរតំរង់ទៅរកគាត់ បងសុផេងដាក់កៅអីអោយខ្ញុំអង្គុយ នៅក្បែរគាត់ ។ គ្រាន់តែខ្ញុំអង្គុយចុះភ្លាម គាត់ជូតកែវដាក់ទឹកកករួចគាស់ស្ទីង ចាក់ក្នុងកែវទាំងពីរ គាត់ហុចអោយខ្ញុំមួយ គាត់ញញឹមភាយរួចនិយាយ " ណេះ អូន ញុាំស្ទីងត្រជាក់ៗសិនទៅ ទំរាំគេលើកបាយម្ហូបមក1f60a😊 " ខ្ញុំឃើញប្លែកក៍សួរទៅគាត់ :
- អត់អីណាហី ល្បង ?
* អីគេ អូនចង់យ្យែពីអី 1f633😳?
- ហើយល្បងអែងខ្មោចចូលអីង៉ៃនិង បានមកយកចិត្តខ្ញុំដល់ថ្នាក់និង ?
* ហ៍. !! គិតអីច្រើនម៉េស ពួកយើងស្គាល់គ្នាយូហើយ មិនសូវបានអង្គុយយ្យៃគ្នាតែ2នាក់សោះ ម៉េចប្លែកខ្លាំងមែន?
- និងហើយ រាល់ដងដូចជាមិនដល់ថ្នាក់និងទេ ខ្ញុំគិតថាដូចរៀងលើស ម៉េចមិនដឹងទេ 1f604😄
* គិតច្រើនអីទេស ណេះញាំុទៅ រលាយទឹកកក លែងឆ្ងាញ់ហើយ ?
- ញ៉ុម សុំសួរល្បងអែងតិចបានអត់ ?
* ច្រើន ក៍បានដែរបងរីករាយនិងឆ្លើយ 1f604😄
- ហេតុអី គ្រឿងផឹកម៉ា គគោក មិនយកមកញុាំ បែរជាជ្រើសយកស្ទីងទៅវិញ ?
* បងដឹងថាអូនអែង ចូលចិត្តញុាំ អានិង 1f60a😊
- ចុះស្ទីងពណ៏ លឿងម៉េចមិនយក ម យកពណ៍ក្រហមចឹង?
* បងឃើញអូនអែង ញុាំតែពណ៍ក្រហមនិង 1f61c😜
- ច្បាស់អត់ ? ថាញ៉ុមចូលចិត្តពណ៍និង ?
* ច្បាស់ណាស់ 100%
- ហាស ហាស ហាស !!! 1f602😂1f602😂1f602😂1f602😂 សុំសសើរម៉ង សូម្បីតែញ៉ុម ចូលចិត្តញុាំអី ហើយពណ៍អីក៍ដឹងដែរ ឈប់ធ្វើការធនាគារទៀតទៅ ធ្វើជាគ្រូទាយនៅវត្តភ្នំបានលុយជាង 1f602😂1f602😂1f602😂
* ចេះតែបង្អាប់បងហើយ បងទាយដឹងតែអូនអែងម្នាក់តាស 1f602😂
- ហាក!!! ម៉េចចឹង 1f633😳?
* ពេលនៅក្បែរអូនអែង បងតែងតែសង្កេតមើលថា អូនអែងជាមនុស្សបែបណា ចូលចិត្តធ្វើអី ?
- ងាប់ !!! ដូចខ្ញុំអ្នកទោសហើយនិង កុំប្រាប់ណាថា តាំងត្រលប់ពីការមក បងអែងតាមមើលខ្ញុំរហូត? 1f601😁
* អត់ផង !!! មុននិងទៀត បងតាមមើលតាំងពីថ្ងៃជួបអូនអែងដំបូង ឃើញមុខអូនអែងភ្លាមមានអារម្មណ៍ម៉េចទេស ចេះតែចង់មើល ចង់នៅក្បែរ ចង់យ្យៃជាមួយ តែអូនអែងរិកណាស់ មិនដែរមើលអ្នកណានោះទេ ហេតុតែគេប្រុសស្អាត 263a☺️
- ចេះតែមានម៉ង រិកពីងកាល់ កូនគេប្រជាប្រិយសឹងអី 1f602😂1f602😂1f602😂
* ប្រជាប្រិយឡើងកប់ ទំរាំបានយ្យៃជាមួយម្តងៗ ទាល់តែចាប់ផ្តើមធ្វើអន់មុនបាន បាន 1f62a😪
- ហិហិហិ 1f604😄1f604😄1f604😄 បបួលខ្ញុំអង្គុយជាមួយព្រោះតែរឿងនិងតើហី ?
* មិនមែនរឿងនិងទេ ស្អែកថ្ងៃសៅរ៍ អូនអែងទំនេរអត់ ?
- ទំនេរតាស ទៅលេងស្រុក
* ផ្ទះអូនឆ្ងាយអត់? ហើយអូនអែងឧស្សាហ៍ទៅលេងដែស?
- ចំងាយ7គីឡូ ពីកន្លែងធ្វើការ ខ្ញុំឧស្សាហ៍ទៅលេងតាស 1អាទិត្យទៅ2-3ដងដែរ ល្បងអែងសួរធ្វើអី ?
* ស្អែកនិងក្រុមបង គេទៅលេងខេត្តកំពង់ចាម គេមានគូរអស់ហើយនៅតែបង ជិះម៉ូតូម្នាក់អែងខ្មាស់គេហាស បងចង់បបួលអូនអែង គ្រាន់បាន2នាក់ដូចគេ ចូលឆ្នាំចិនចឹង គេថាសប្បាយណាស់ ទៅជាមួយបងទៅណា
- មិនកើតទេដឹងហី គេសុទតែអ្នកធ្វើការដូចគ្នា ហើយស្អាតៗទៀត ញ៉ុមចូលទៅចប់ប៉ាដោយ
* ម៉េចក៍ថាមិនកើត អូនអែងកុំដាក់ខ្លួនពេក ប្រហែលអូនអែងហើយមិនសង្ហារទៀត មិនដឹងអ្នកណាស្អាតនោះទេ អោយតែអូនអែងយល់ព្រមថាទៅ បងមកយកភ្លាម ទៅទៅណា អូនណា
* ហឹមមមម !!! ញ៉ុមមិនទាន់ដឹងថាគេទៅលេងកន្លែងណាផង គ្មានបានត្រៀមអីផងនិង
- លឺថាដើរច្រើនកន្លែងណាស់ ពេលព្រឹកឡើងលេងភ្នំប្រុសភ្នំស្រី ហើយបន្តទៅ លេងក្បាលទឹក ទឹកឆា និងសួនសត្វក្បែរទឹកឆា ដល់ល្ងាចទើបមកលេងកោះប៉ែន និងមាត់ទន្លេរ បងដឹងតែប៉ុណ្ណឹង តែលឺថាទៅកន្លែងជាច្រើនទៀត ចំណែកខោអាវលេងទឹក គឺខោអាវកីឡា ទិញដូចៗគ្នា បងបានទិញ2កំផ្លេរត្រៀមរួចហើយ អូនអែងមិនចាំបាច់ត្រៀមអីទៀតទេ ស្លៀកពាក់តែខោអាវវែងជិតៗ ពេលធ្វើដំណើរកុំអោយតែក្តៅទៅបានហើយ ។
* ចឹងបាន ញ៉ុមទៅ បងអែងមកយកញ៉ុមនៅកន្លែងនិងទៅ ជួបគ្នាម៉ោងម៉ាន ?
- យេស !!! 1f4aa💪1f4aa💪1f4aa💪 ម៉ោង7ព្រឹកបងមកយកកន្លែងនិង តែប៉ុន្នេះបាន2នាក់ដែរហើយ 1f604😄1f604😄1f604😄
សូមរង់ចាំតាមដានភាគបន្ត. ។

No comments:

Post a Comment