Breaking

Saturday, June 9, 2018

រឿង ផ្តើមស្នែហ៍នៅហាងបាយ ( ភាគ 3 )

រឿង ផ្តើមស្នែហ៍នៅហាងបាយ
( ភាគ 3 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69


ព្រលឹមឡើងម៉ោង6កន្លះ ខ្ញុំក្រោកងូតទឹក ដុសធ្មេញ ហើយរៀបចំខោអាវ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួមដាក់ កាតាបស្បែកស្ពាយ ទំរាំរួចរាល់ ម៉ោង7:15នាទី ។ ខ្ញុំបានអោយមិត្តរួមការងារ ជូនទៅហាងបាយ គេមិនបានដឹងរឿង ក៍ឆ្ងល់ថាខ្ញុំប្រញាប់ទៅណា ? ខ្ញុំបានរៀបរាប់ប្រាប់គេ ទើបគេយល់ហើយឈប់សួរ ។ ទៅដល់ហាងបាយខ្ញុំចុះពីលើម៉ូតូខំសំលឹងរកមើលល្បងសុផេង គ្រាន់តែងាកឃើញខ្ញុំភ្លាមគាត់ក្រោកឈ បក់ដៃហៅខ្ញុំ " អូន ! អូន ! នៅខាងនេះ " ខ្ញុំដើរតំរង់ទៅគាត់ ថ្ងៃនេះគាត់ស្លៀកពាក់ប្លែកពីសព្វដង ព្រោះជាធម្មតា គាត់ពាក់ឯកសណ្ឋានធ្វើការ មើលទៅចាស់ទុំ សាមញ្ញៗ ចំណែកថ្ងៃនេះស្ទាវម៉ាបេន គាត់ពាក់អាវក្រលាការ៉ូ ពណ៏ស លាយពណ៏ប្រផេះ អាវក្រៅខូបយទឹកបុិច ស្លៀកខោខូបយពណ៏ខ្មៅ ស្បែកជើងប៉ាតា ពណ៏ខ្មៅបាតស ខ្ញុំឃើញភ្លាមប្លែកក្នុងចិត្ត ស្មានតែគាត់មិនចេះលេងខ្លួនទេ ដឹងអីស្ទាវឡើងកប់ ។ ចំណែកខ្ញុំវិញពេលដើរលេង ចូលចិត្តលេងខ្លួនដែរនិង ខ្ញុំពាក់អាវកាត់លេងម៉ូត ម្ខាងស ម្ខាងខ្មៅ ដៃវែង តឺនុយជាមួយខ្សែក្រវាត់Blue Shark ពណ៏ខ្មៅ ខោBlue Shark ពណ៏ប្រផេះ អាវធំក្រៅខូបយដៃវែងពណ៏ប្រផេះ មានមួកនិងខ្សែរូត ស្បែកជើង ស៊កBlue Shark ពណ៏ខ្មៅ ពាក់វ៉ែនតាកញ្ចក់ផ្លេកពណ៏មាស ។ ពេលខ្ញុំទៅដល់គាត់ញញឹមយ៉ាងស្រស់ រួចនិយាយ
- អារុណសួរស្តីអូន ថ្ងៃនេះសង្ហារណាស់ ឃើញចង់លង់ 1f604😄 ម៉ោះអង្គុយចុះមក ញុាំកាហ្វេ1កែវសិន អោយស្រស់ស្រាយកុំអោយងងុយគេង ចង់ញុាំបាយគុយទាវអីក៍បានដែរ រឺ ទៅញុាំជុំគ្នានៅស្វាយអន្ទរក៍បាន
* មិនអីទេស អត់ទាន់ឃ្លានផង ចាំទៅហូបជុំគ្នាវិញ កុំអោយគេចាំយូ ចុះល្បងអែងមកចាំយូនៅ ?
- បងមកតាំងពីម៉ោង6ជាង ខ្លាចអូនអែងចាំយូ
* ហិហិ. !! សុំទោសផងចឹងអោយល្បងអែងចាំយូ ចុះឯណាអ្នកផ្សេងទៀត ?
- ចាំប៉ុណ្ណឹងអត់អីទេអូនមិនយូអីផង ពួកគេទៅជុំគ្នានៅរង្វង់មូលស្វាយអន្ទរ ចឹងអូនអែងអង្គុយចុះមកញុាំកាហ្វេក្តៅៗ1កែវសិនទៅចាំពួកយើងធ្វើដំណើរ
គាត់បានអោយគេដាក់ទឹកកាហ្វេទឹកដោះគោមួយកែវ ពេលនោះខ្ញុំអង្គុយនៅទល់មុខគាត់ ខ្ញុំមើលទៅគាត់ពេលណា ឃើញតែគាត់ញញឹមមើលមកខ្ញុំរហូត មិនដឹងថាគាត់កំពុងគិតអីនោះទេ តែខ្ញុំក៍មិនបានសួរនាំអីគាត់ដែរ ។ ពួកយើងហូបកាហ្វេរួច ល្បងសុផេងអោយគេគិតលុយ ហើយនាំខ្ញុំទៅកន្លែងផ្ញើរម៉ូតូ គាត់អោយខ្ញុំឈចាំនៅខាងមុខ រួចគាត់ដើរចូលទៅយកម៉ូតូនៅខាងក្នុង បន្តិចក្រោយមកគាត់ជិះម៉ូតូធំ FZs ពណ៏ខ្មៅលាយក្រហម ចេញពីខាងក្នុងហើយអោយខ្ញុំឡើងជិះពីក្រោយគាត់ ពួកយើងចេញដំណើរ ទៅរង្វង់មូលស្វាយអន្ទរ ។ ( រង្វង់មូលស្វាយអន្ទរ ស្ថិតនៅ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាស្រុកដែលទើបបង្កើតថ្មី រង្វង់មូលនេះស្ថិតនៅលើផ្លូវជាតិលេខ8 ត្រង់ផ្លូវបំបែកជា4 ទៅខាងជើងខេត្តកំពង់ចាម, ទៅលិចខេត្តកណ្តាល, ទៅត្បូងទីរួមខេត្តព្រៃវែង, ទៅកើតប្រទេសវៀតណាម ) ចំងាយផ្លូវពីហាងបាយ ទៅស្វាយអន្ទរឆ្ងាយគួរសម ល្បងសុផេងជិះក្នុងល្បឿនលឿនល្មម បន្តិចក្រោយមកលឺសំលេងទូរសព្ទគាត់រោទិ៍ គាត់បន្ថយល្បឿនរួចលូកហោបៅ៉ ហើយយកទូរសព្ទដាក់ត្រចៀក លឺតែគាត់និយាយតប " ជិតដល់ហើយ ៗ សល់បន្តិចទៀតទេ" និយាយរួចគាត់ហុចទូរសព្ទអោយខ្ញុំទុកអោយ ពេលនោះខ្ញុំស្គាល់ច្បាស់ទូរសព្ទគាត់ម៉ាក S7 ពណ៏ខ្មៅក្រិប ខ្ញុំយល់ពីបំណងរបស់គាត់ហើយ ទូរសព្ទធំចឹងពិបាកដាក់ក្នុងហោបៅ៉វិញណាស់ ខ្ញុំកាន់អោយគាត់រហូត ជិះបានមួយសន្ទុះក្រោយមក លឺសំលេងទូរសព្ទរោរ៍ទៀត មិនមែនជារបស់ខ្ញុំនោះទេ ខ្ញុំឃើញគាត់ប្រឹងក្រោកឈផង ផ្អៀងផ្អងខ្លួនផងទំរាំយកចេញពីក្នុងហោបៅ៉មកបាន ម្តងនេះលឺគាត់និយាយសំលុតលឺ ៗ " ហេ !!! អញកំពុងជិះម៉ូតូ ទៅដល់លូវហើយ បើពួកហែងប្រញាប់ ទៅមុនទៅចឹង បាន ហើយ " និយាយចប់គាត់ហុចអោយខ្ញុំទៀត " អូន បងផ្ញើរមួយទៀតផង " ខ្ញុំទទួលយកពីគាត់មកទៀត ម្តងនេះខ្ញុំក៍ស្គាល់ច្បាស់ដែរ គឺ 6s plus ពណ៏ Rose Gold ។ ពេលនោះដៃខ្ញុំទាំង2កាន់តែទូរសព្ទគាត់ ធ្វើម៉េចទេស យើងមកដោយសារគេ ទ្រាំទៅ ។
ប្រហែលជិត20នាទី ទើបពួកយើងទៅដល់រង្វង់មូលស្វាយអន្ទរ ក្រុមគាត់បានជួបជុំគ្នាអស់ហើយ នៅក្នុងហាងមួយ កែងផ្លូវបំបែកទៅកំពង់ចាម បើជិះពីលិចមក គឺនៅឆ្វេងដៃ គ្រាន់តែពួកខ្ញុំទៅដល់ភ្លាម ពួកគាត់ទាំងស្រីទាំងប្រុស មើលមកពួកខ្ញុំដោយក្រសែភ្នែកភ្ញាក់ផ្អើលលាយឡំនិងខឹងផងក៍មិនដឹង ស្រាប់តែមានផងប្រុសម្នាក់ដើរចេញមក ហើយនិយាយលឺ ៗ
- អាផេង ហែងដឹងថាគេចាំយូប៉ុន្នាអត់ហ្អា ? ហើយចុះហែងទៅយកអ្នកណាមកនុង ?
* ប្អូនអញអានេះ ស្អីចាំប៉ុណ្ណឹងយូ ?
- ប្អូនហែងអីស្អាតម៉េសហ្អា អញដូចជាមិនដែលលឺថាហែងមានប្អូនប្រុស ?
* ប្អូនធម៏អញ ម៉េចអញមានប្អូនធម៏មិនបានមែន ?
- ហាស ហាស មានប្អូនធម៏ទៀត ចេះណាស់ហែង យកប្អូនធម៏រកតែស្អាត 1f604😄
* យី អានេះ កូអញណាស់ហែង តោះគេសុីអីហើយនៅហ្អា ប្អូនអញឃ្លានហើយ គ្នាមិនទាន់បានញុាំអីផង
- គេរួចរាល់អស់ហើយ ចឹងនាំប្អូនហែងហូបអីទៅ និងអាលចេញដំណើរទាន់មេឃត្រជាក់
* អើ !! ចឹងចាំមួយភ្លែត រួចរាល់លូវហើយ
ល្បងសុផេង នាំខ្ញុំអង្គុយតុ ហើយសួរខ្ញុំ " អូនចង់ញុាំអី ? " ខ្ញុំថា " ពេលព្រឹកចឹង ខ្ញុំចូលចិត្តបាយស្រូបសាច់ជ្រូក " បន្ទាប់មកគាត់ដើរសំដៅទៅកន្លែងអ្នកលក់ ចំនែកខ្ញុំអង្គុយងាក ឆ្វេងស្តាំ ឃើញគ្នាគាត់ ទាំងស្រីទាំងប្រុសចេះតែមើលមកខ្ញុំ ម្តងហើយម្តងទៀត ពួកគាត់ប្រុសៗ ក៍សង្ហារ ស្រីៗក៍ស្អាត ជាពិសេសស្រីស្អាតម្នាក់នោះ សំលឹងមើលខ្ញុំជាងគេ ទោះជាខ្ញុំងាកមុខចំគេវិញ ក៍គេមិនងាកមុខចេញដែរនៅតែមើលមកខ្ញុំ ធ្វើអោយខ្ញុំងឿងឆ្ងល់ជាខ្លាំង បន្តិចក្រោយមកល្បងសុផេងមកវិញ អង្គុយតុក្បែខ្ញុំ ឃើញខ្ញុំទឹកមុខមិនល្អគាត់ សួរខ្ញុំ
- អូន !!! ហេតុអីទឹកមុខមិនសូវស្រស់ថ្លាសោះ មានរឿងអីមែន ?
* ល្បងអែងដឹងចិត្តខ្ញុំទៀត ថាកំពុងគិតអី ពូកែម៉េសល្បង 263a☺️
- ដូចបងធ្លាប់ប្រាប់អូនចឹង បងអាចយល់ពីចិត្តអូនបានច្រើន អូនមិនអាចលាក់បាំងបងបានទេ លូវប្រាប់បងមក តើអូនកើតអី ?
* គឺ ញ៉ុមចំលែកចិត្តណាស់ ហេតុអីមិត្តភក្តិល្បងអែងទាំងស្រីទាំងប្រុសចេះតែ សំលឹងមើលញ៉ុមចឹង ញ៉ុមដូចមានអារម្មណ៍ម៉េចមិនដឹងទេ 1f614😔
- ហិហិហិ !!! រឿងនិងទេហ្អី កុំគិតច្រើនអូន បងប្រាប់តាមត្រង់ទៅចុះ ប្រហែលមកពីហេតុផល2នេះហើយ ដែលធ្វើអោយពួកគេចេះតែមើលអូននោះ ទី1: កាលពីម្សិលមិញពួកគេសួរបងថា មានឌុបអ្នកណាអត់ បើទំនេរឌុបធារីម្នាក់ផង ។ មនុស្សស្រីដែលឧស្សាហ៍មើលមកអូននោះ ឈ្មោះធារី នាងស្រលាញ់បងណាស់ តែបងបានចាត់ទុកគេជាប្អូនស្រីម្នាក់មិនដែលគិតក្នុងផ្លូវស្នេហាទេ បងប្រាប់ពួកគេថាអត់ទំនេរទេ ឌុបមនុស្សសំខាន់ម្នាក់ហើយ ប្រហែលជាគេគិតថាបងយកសង្សាទៅជាមួយហើយ ព្រោះពួកគេមិនដែលឃើញសង្សាបងនោះទេ ដល់ពេលឃើញអូនអែងវិញ ពួកគេប្រាកដជាឆ្ងល់ហើយ ចំនែកហេតុផលទី2: គឺមកពីអូនអែងសង្ហារនិងហើយ ទើបពួកគេសំលឹងចឹង នេះជាហេតុផល ឈប់គិតច្រើនទៅណា ធ្វើធម្មតាៗទៅ គេសួរអីឆ្លើយគេទៅ គេនាំសើច យើងសើចដែរទៅ 1f60a😊
* ចឹងខ្ញុំជាអ្នកទី3 មកកាត់ចង្វាក់រវាងបង និងស្រីស្អាតនោះហើយ ហុឹមមម តិចគេខឹងខ្ញុំទៅ 1f614😔
- អ !!! មើលគេយ្យៃ បងប្រាប់ហើយតាស ថាបងនិងគេគ្មានទំនាក់ទំនងអីពិសេសនិងគ្នានោះទេ បងចាត់ទុកគេដូចជាប្អូនស្រីម្នាក់ ចំណែកគេ គិតអីជារឿងគេ បងមិនដែលប្រាប់ថាស្រលាញ់គេតាំងពីដើមមកម្ល៉េះ
* បើដឹងចឹង ញ៉ុមមិនមកទេ ញ៉ុមអាណិតគាត់ណាស់ ប្រហែលខឹងញ៉ុមខ្លាំងហើយមើលទៅ ទើបប្រឹងមើលម្លឹងៗ
- អូនអែងយល់ច្រលំធំហើយ គេតាមមើលនេះ មិនមែនស្អប់នោះទេ គឺគេកំពុងលង់ស្រលាញ់អូនហើយ បងមើលដឹង គេសំលឹងដោយក្រសែភ្នែកស្រទន់ មិនមែនខឹងសំបានោះទេ
* owwwww. !!! ម៉េចចឹងវិញ
- ចំលើយ មកពីអូនអែងស្អាត បានឈប់និយាយ ញុាំបាយនិងអាលចេញដំណើរ 1f604😄
* បាទ !263a☺️
ខ្ញុំលឺគាត់ដាក់កំរិតបែបនេះ ក៍លែងនិយាយអីតទៅទៀត រួចហូបបាយ បន្ទាប់មកដល់ពេលធ្វើដំណើរ ។ ជុំគ្នាគ្រប់អស់ហើយពួកយើងជិះចេញពីរង្វង់មូលស្វាយអន្ទរមកខាងជើង ។ ការធ្វើដំណើរនេះ អាចធ្វើអោយអ្នកដំណើរផ្សេងទៀតមានការភ្ញាក់ផ្អើល ព្រោះម៉ូតូចំនួន6គ្រឿងជិះបន្តគ្នា ម៉ូតូធំ3 FZs , CBR , Duke និងអាសង់ 3គ្រឿងទៀត ។ ទឹកដីខាងនេះ ខ្ញុំមិនដែលជិះម៉ូតូទេ ធ្លាប់តែជិះឡានកាត់ ។ នៅតាមផ្លូវ ជិតដល់ទីរួមខេត្តកំពង់ចាម មានទេសភាពស្អាតណាស់ មើលទៅឡើងខៀវស្រង៉ាត់ ហើយដីឡើងពណ៏ក្រហម ។ ខ្ញុំពិតជាចូលចិត្តទេសភាពបែបនេះ ខ្លាំងណាស់ ឃើញហើយធ្វើអោយអារម្មណ៍ស្រស់ថ្លារ ខ្ញុំកំពុងតែស្លុងអារម្មណ៍ជាមួយចំការដ៍ធំល្វិងល្វើយមួយ ស្រាប់តែល្បងសុផេង បន្ថយល្បឿនម៉ូតូ ហើយឈប់ង៉ក់ ខ្ញុំឡើងភ្ញាក់ព្រើតក៍សួរគាត់
- ថីនិងល្បង ?
* បងមើលតាមកញ្ចក់ម៉ូតូ ឃើញអូនអែង សំលឹងមើលទេសភាពនេះ មិនដាក់ភ្នែកនោះទេ ចឹងម៉ោះបងថតអោយអូនទុកជាអានុស្សាវរីយ
- និងហើយៗ ញ៉ុមស្រលាញ់ទេសភាពទាំងនេះខ្លាំងណាស់ តែអត់ហ៊ានអោយល្បងឈប់ថត
* ហិហិ ជឿអត់ថាបង ដឹងចិត្តអូន1f604😄 តោះទៅឈកន្លែងនោះទៅបងថតអោយ
ខ្ញុំ បានឱកាសបែបនេះ រត់វឹងឈស្តាយ ផ្អៀងផ្អង ចំណែកល្បងសុផេងគិតតែពីចុចថត មិនដឹងជាប៉ុន្មានបុស្តិ៍ទេ ។ ក្រោយពីបានថតគ្រប់ស្តាយហើយនោះ ល្បងសុផេងហៅ ខ្ញុំ " អូនមកនេះ ម៉ោះសែលហ្វីជាមួយបង " ពួកយើងថតជាមួយគ្នាជាច្រើនបុស្តិ នៅក្នុងចំការកៅស៊ូ កំពុងតែសប្បាយស្រាប់តែមានក្លិនស្អុយភាយៗ មកខ្ញុំក៍និយាយទៅល្បងសុផេង
- ស្អុយផោម ហាស ល្បងអែងផោមមែន ?1f601😁
* ចេះតែមានម៉ង បងឯណាទៅអត់មាយាទចឹងហូ៊ស
- ចឹងស្អុយអីគេនិង តិចយើងជាន់អាចម៍ទេហី 1f604😄
* អូនអែងអត់ដឹងមែនហី ? ដែលមកលេងកំពង់ចាមពីមុនមកអត់ ?
- ធ្លាប់តាស តែអត់ដែលជិះម៉ូតូតាមផ្លូវនេះផង ធ្លាប់ជិះផ្លូវផ្សេង ហើយបើជិះផ្លូវនេះធ្លាប់តែជិះឡានទៅលេងក្រចេះ
* ចឹងអូនអែងធ្លាប់ជិះម៉ូតូមកលេងកំពង់ចាមដែរមែន ?
- បាទ ! តែញ៉ុមធ្លាប់តែទៅលេងស្រុកកោះសូទិន
* ជាមួយអ្នក ណា ?
- ជាមួយលោកគ្រូ 263a☺️
* អរ !!! ចឹងបានអត់ដឹងអី 1f604😄 ក្លិនស្អុយនេះ ជាក្លិនរបស់ជ័រកៅស៊ូ ដែលគេជាដាក់ចាននោះ ចង់ដឹងដើរទៅហិតអោយជិតទៅ
- មែនតាស ក្លិនអានេះសោះ 1f602😂
* ចឹងតោះ បើអស់អីឆ្ងល់ហើយ យើងទៅមុខទៀត តែបាត់យូនិងពួកវាតេមកដូចព្យុះទៀតលូវហើយ 1f604😄
ម្តងនេះ ការធ្វើដំណើរគឺមានតែខ្ញុំពីនាក់ល្បងសុផេងប៉ុន្នោះ ។ គាត់មើលតាមកញ្ចក់ម៉ូតូ ហើយខ្ញុំក៍ឃើញគាត់ដែរតែឃើញត្រឹមភ្នែកប៉ុន្នោះព្រោះគាត់ពាក់មួកសុវត្ថិភាព គាត់ដៀងមើលខ្ញុំម្តងហើយម្តងទៀត ទីបំផុតគាត់ក៍និយាយឡើង " ឱបចង្កេះបងមក ប្រយត្ន័ធ្លាក់ទៅ 1f604😄" ខ្ញុំសើចហើយតបទៅវិញ " បាច់ទេ កាន់តែកាងម៉ូតូនិងបានហើយ 1f604😄" ម្តងនេះគាត់ងាកមកក្រោយហើយនិយាយលឺៗ " ឱបមកបងមិនថាអីទេ ពេលនេះមានតែយើងពីរនាក់ប៉ុន្នោះ គ្មានអ្នកណាឃើញទេ " ខ្ញុំនៅតែប្រកែក " មិនសមទេដឹងហីល្បង ខ្ញុំខ្មាសគេហាស " គាត់យកដៃម្ខាងមកចាប់ដៃខ្ញុំទាញអោយឱបចង្កេះគាត់ " ថាឱបទៅ គ្មានអ្នកណាឃើញទេ ធ្វើអោយស្និទ្ធស្នាលតិចមើល " ខ្ញុំមិនចង់អោយគាត់ជិះព្រលែងដៃម្ខាង ទើបសំរេចិត្តឱបចង្កេះគាត់ ។ ម្តងនេះ គាត់ហាក់មានសេចក្តីសុខជាមួយនិងការបើកបរ ។ដៃខ្ញុំម្ខាងឱបចង្កេះ ដៃម្ខាងទៀតដាក់លើខោក្បែរហោបៅ៉ ស្រាប់តែទូរសព្ទគាត់ញ័រខ្ញុំឡើងភ្ញាក់ព្រើត គាត់ជាអ្នកអោយខ្ញុំលូកយកទូរសព្ទពីក្នុងហោបៅ៉គាត់ ខ្ញុំទទួលហើយដាក់ត្រចៀគាត់ ពេលនោះ ពួកគាត់និយាយគ្នា លឺថា ពួកគេចាំនៅ ការាស់សាំង ចុះពីស្ពានគីសូណា មកលិច ។ ល្បងសុផេងបន្ថែមល្បឿន ហើយមួយសន្ទុះក្រោយមកពួកយើងក៍ចូលទៅដល់ទីរួមខេត្តកំពង់ចាម ។
ពួកយើងទៅដល់ ទីរួមខេត្តកំពង់ចាម ម៉ោង9:45នាទី ។ គ្រប់គ្នាគេចាំពួកយើង នៅការាស់សាំងកាលតិច ខ្ញុំបានទិញផ្លែមាន2គីឡូព្យួរនៅម៉ូតូ ។ បន្ទាប់ពីពួកយើងចាក់សាំងរួច ក៍បន្តដំណើរ តំរង់ទៅលេងភ្នំប្រុសភ្នំស្រី កន្លែងនេះខ្ញុំមិនសូវភ្ញាក់ផ្អើលទេ ព្រោះធ្លាប់មានគេជូនមកលេងកាលពីមុនដែរ តែពេលឡើងលេងភ្នំប្រុស ធ្វើអោយខ្ញុំនឹកដល់អតីតកាល ដែលខ្ញុំធ្លាប់ដាក់នំ និងផ្លែឈើ អោយសត្វស្វាសុី ។ គ្រាន់តែនឹកឃើញភ្លាម ខ្ញុំទៅស្រាយថង់ផ្លែមាន ហើយកាន់សំដៅទៅកន្លែងមួយដែលកាលពីមុនខ្ញុំធ្លាប់អង្គុយលេងជាមួយគ្នា ល្បងសុផេងឃើញខ្ញុំដើបែកចេញពីគេ គាត់ក៍ដើតាមពីក្រោយខ្ញុំ ដោយមិនសួរនាំអ្វីមួយម៉ាត់ ។ ហ្វូងស្វាពេលឃើញខ្ញុំដើរទៅរកពួកគេ ក៍លោតចុះពីលើដើមឈើហើយរត់ឆ្លេឆ្លារចុះឡើង មិនដឹងថាពួកគេចំណាំមុខខ្ញុំ រឺ មកពីឃើញរបស់ដែលខ្ញុំយួនោះទេ ដោយសារតែចំនួនស្វាច្រើនពេក ខ្ញុំខ្លាចមិនគ្រប់គ្នា ខ្ញុំបានបេះវាចេញពីមែកហើយបោះម្តងមួយៗ អោយពួកគេសុី ល្បងសុផេងឃើញដូចនេះ ដើរមកក្បែរខ្ញុំ ហើយសុំផ្លែមានខ្លះដើម្បីបោះអោយពួកស្វាសុី គាត់បោះបណ្តើរមើលមុខខ្ញុំបណ្តើររួចសួរ
- អូនធ្លាប់មកកន្លែងនេះដែរហី ?
* បាទ !!!
- ប្រហែលមកជាមួយមនុស្សពិសេសហើយមែនទេ?
* បាទ !!!
- ពេលនេះប្រហែលអូននឹកដល់គេហើយ?
* បាទ !!!
- ចុះអាលូវអូននិងគេ បែកគ្នាហើយមែន ?
* បាទ !!!
- ហេតុអីអូនមិននិយាយអ្វីក្រៅ ពីពាក្យបាទ ៗចឹង បងសួរអូនច្រើនពេកហើយ គួរអោយរំខានណាស់មែនទេ ?
* មិនមែនចឹងទេល្បង នេះមកពីអារម្មណ៍ខ្ញុំកំពុងតែវិលវល់ មិនដឹងថាត្រូវនិយាយអ្វីនោះទេ
- អូនមានអីចង់និយាយ ឆាប់និយាយអោយអស់មក ចាត់ទុកថាទីនេះគ្មានមនុស្សទៅចុះ បងគ្រាន់តែស្តាប់សូមមិនបញ្ចេញមតិអ្វីទាំងអស់ ហើយអោយបងសុំទោសផងដែលនាំអូនមកអោយនឹកឃើញរឿងឈឺចាប់បែបនេះ1f614😔
* មិនមែនជាកំហុសល្បងនោះទេ ខ្ញុំទេដែលត្រូវសុំទោសល្បងនោះ ព្រោះមិនគួរយករឿងផ្ទាល់ខ្លួនមកៗអោយល្បងពិបាកចិត្តដែរ តែខ្ញុំពិតជាពិបាកធ្វើចិត្តណាស់ ពេលនឹកឃើញដល់គាត់ម្តងៗ គាត់ជាមនុស្សល្អខ្លាំងណាស់ តែព្រហ្មលិខិតផ្តល់អោយ ពួកយើងបានត្រឹមតែជួបគ្នា ស្រលាញ់គ្នា ហើយក៍ដល់ពេលបែក មិនអាចវិលត្រលប់ក្រោយវិញបានជារៀងរហូត1f614😔
- អោយបងសុំនិយាយកាត់បន្តិចទៅចុះ តើគេស្លាប់មែនទេ ?
* អត់ទេ ឥលូវគាត់មានគ្រួសារ មានប្រពន្ធកូន ហើយមករស់នៅស្រុកកំណើតរបស់គឺខេត្តកំពង់ចាមនេះ តែនៅស្រុកកោះសុទិនឯនោះ
- ថាម៉េចសុធា បងមិនស្តាប់ច្រលំទេមែនទេ មនុស្សដែលអូននិយាយនិងនឹកដល់ពេលនេះគាត់ជាមនុស្សប្រុស ? 1f633😳
* បាទ វាជាការពិត គាត់ជាលោកគ្រូរបស់ខ្ញុំ ហើយក៍ដូចជាឪពុកម្តាយទី2 និងជាមនុស្សដែលខ្ញុំស្រលាញ់ដំបូងបំផុតផងដែរ ដឹងបែបនេះហើយ ល្បងស្អប់ខ្ពើមខ្ញុំទេ ?1f614😔
- អត់ទេសុធា អូនជាមនុស្សក្លាហាន ហ៊ាននិយាយពីអារម្មណ៍ពិត អូនគួរអោយកោតសសើរខ្លាំងណាស់ ខុសពីបង ដែលមិនហ៊ានប្រឈមមុខជាមួយការពិត ព្រោះតែបងជាមនុស្សទន់ខ្សោយបែបនេះហើយទើបធ្វើអោយគេយល់ច្រឡំគ្រប់គ្នា ហើយបានធ្វើបាបចិត្តនារីជាច្រើនដែលគេខំស្រលាញ់យើងស្មោះ បើជ្រុលជានិយាយបែបនេះហើយ បងសុំនិយាយអារម្មណ៍ពិតដូចគ្នា សុធា បងក៍ជាមនុស្សដែលមានអារម្មណ៍ដូចអូនដែរ បងស្រលាញ់អូនខ្លាំងណាស់ ទោះជាបងនិយាយទៅធ្វើអោយអូនខឹងរឺស្អប់ខ្ពើមយ៉ាងណាក៍ដោយ ក៍បងត្រូវតែនិយាយដែរ បងពិតជាស្រលាញ់អូនមែនណាសុធា ចាប់តាំងពីថ្ងៃឃើញអូនដំបូងបងមានអារម្មណ៍ចំឡែក បងគិតថាម្នាក់នេះហេតុអីមុខមាត់គួរអោយខ្នាញ់បែបនេះ បានជាសង្សាអ្នកណាសំណាងខ្លាំងណាស់ ទោះបីជាអូនមានសង្សាររឺក៍មានគូរដណ្តឹងអីក៍ដោយ អោយបងសុំស្រលាញ់ម្នាក់ផង បងព្យាយាមហាមឃាត់ដែរ តែបេះដូងបងវាឆ្កួតហើយ វាលែងស្តាប់បងទៀតហើយ បងដឹងថារូបរាងដូចអូន មិនខ្វះអ្នកតាមស្រលាញ់ទេ តែទោះជាយ៉ាងណា ក៍បងសុំធ្វើជាបេក្ខភាពម្នាក់ផងដែរណា 263a☺️
* ហាហាហា មនុស្សយើងពិតជាមើលសំបកក្រៅមិនដឹងមែន រាងកាយរឹងមាំ លក្ខណះខាងក្រៅស្វាហាប់យ៉ាងនេះ បែជាស្រលាញ់ប្រុសដូចគ្នាដែរ ហាហាហា 1f602😂1f602😂1f602😂
- ទីបំផុតអូនសើចហើយ បញ្ជាក់ថាបងជាមនុស្សម្នាក់ដែលអាចផ្លាស់ប្តូចិត្តអូនបាន អូនអែងមានមនុស្សពិសេសនៅ?
* ល្បងអែងពូកែទាយ សាកទាយមើល 1f604😄
- បងគិតថា នៅទំនេរ 1f601😁
* ហេតុអី ?
- បងចូលមើលអាខោនFacebook អូនអែងអត់ដែលឃើញមានដាក់រូបCover ជាមួយអ្នកណាផង ហើយការUp Loads ក៍មិនឃើញស្និទ្ធស្នាលជាមួយអ្នកណាខ្លាំងដែរ ហើយក្នុងcomments ក៍មិនដែលឃើញ មានអ្នកសសេរថា បងសម្លាញ់ រឺ អូនសំលាញ់ទៀតទើបបងសន្និដ្ឋានយកតែម្តងទៅ 1f601😁
* ខុសហើយ ខ្ញុំមានមនុស្សពិសេស 3នាក់ខ្ញុំស្រលាញ់ខ្លាំងណាស់
1f614😔1f614😔1f614😔
* ម៉េចហើយខកបំណងហី 1f602😂 គឺ ពុក ម៉ែ និងប្អូនប្រុសនោះអី ហាសហាហហាហាា1f602😂1f602😂1f602😂
- ព្រះហើយ បងខំតែភ័យ 1f605😅 អូនអែងនេះ ចេះធ្វើអោយបងបុកពោះទៅកើត បញ្ជាក់ថាទំនេរហើយ ចឹងបងសុំធ្វើជាមនុស្សពិសេសរបស់បង អូនអែងគិតម៉េច ?
* ដូចជាឆាប់ពេកទេដឹងហី ?
- យើងស្គាល់គ្នា 6ខែហើយ ល្មមដឹងចិត្តគ្នាខ្លះហើយ បងពិតជាពិបាកទ្រាំមែនណា បងខ្លាចថ្ងៃណាមួយមានគេដណ្តើមអូនពីបងទៅ
* ល្បងអែងស្រលាញ់ញ៉ុមត្រង់ចំណុចណា ?
- ត្រង់ចរិកឬកពា សំដីសំដៅពិរោះទន់ភ្លន់ ហើយចុងក្រោយគឺ រាងកាយ មុខ មាត់និងម៉ង ឃើញហើយគួរអោយគ្រឺត
* ម៉េចចង់ហូបញ៉ុមមែន ? 1f602😂
- អោយតែថាអោយហូបមែនលូវ 1f602😂 អត់ទេ បងទុកកាន់និងលិតវិញទើបបានយូ 1f602😂1f602😂1f602😂
* គ្រលួងហាស 1f628😨 ទៅញ៉ុមព្រម
- មិនពិតទេ បងកំពុងតែយលសប្តិទេដឹង អូនអែងជួយទះបងម៉ាកាផ្លៀងមើល
* ហក់ណេះ យកទៅផ្លាច់ 1f44b👋1f602😂
- អូយឈឺ !!! វាជាការពិត បងមិនមែនស្រមើលស្រម៉ៃទេ យេ !!! បង ញែ៉អូនបានសំរេចហើយ អូនសំលាញ់បងស្រលាញ់អូន បងស្រលាញ់អូនណាស់ លឺទេបងស្រលាញ់អូន 1f60d😍 អោយបងសុំថើបមួយមក1f618😘
និយាយមិនទាន់ចប់ស្រួលបួលផង គាត់ចាប់ខ្ញុំថើបថ្ពាល់សឺត ខ្ញុំច្រានគាត់ចេញហើយនិយាយទៅគាត់
* ហើុយ គេមកឃើញអាលូវហើយ 1f631😱
- ឃើញៗទៅបងអត់ខ្វល់ សំខាន់បងស្រលាញ់អូន តែបងមិនទាន់បានលឺអូននិយាយថា ស្រលាញ់បងវិញនោះទេ
* ស្រលាញ់ 263a☺️
- គ្មានស្វុីតអីបន្តិចសោះ សុំម្តងទៀតមើល
* អូនក៍ស្រលាញ់បងដែរ កាចាស់ផេង 1f61c😜 បានហើយឈប់លេងហើយខ្មាសស្វាហាស បងអែងមើលពួកវាមើលយើងហស 1f604😄
- ត្រូវតែចឹង សំណប់ចិត្ត បងស្រលាញ់អូនណាស់ បងសូមណូមពរអូនចំណុចចុងក្រោយ ឈប់ហៅបងថាល្បងទៀតទៅបានទេ ?
* បាទ !! ចឹងហៅ ពូផេងវិញ 1f604😄
- ដុតណាស់អូនសំលាញ់ មិនហៅតាម៉ងទៅ 1f614😔
* អូនយ្យៃលេងតាស បងសំលាញ់263a☺️
1f633😳1f604😄263a☺️1f618😘 សន្យាណាពេលនៅក្បែបង មិនត្រូវហៅល្បងទៀតនោះ ស្តាប់ទៅដូចសាច់ងៀតហាលថ្ងៃរាប់ឆ្នាំចឹង
* បាទល្បង ហាសចាឡំ បាទបងសំលាញ់ចិត្តអូន 1f602😂
- ទៀត !!! 1f629😩
* ទៅអូនឈប់ហើយ តោះបងអែងជួយ បេះផ្លែមានចែកស្វាទាំងអស់នេះ មើលគ្នាអង្គុយសំលឹងហស
- បាទ បាទ !!! តោះចឹងនិងអាលឆាប់បានទៅលេងកន្លែងផ្សេងទៀត
* ខ្ញុំទៅវិញហើយណា ពួកអែងនៅអោយបានសុខ មិនដឹងថ្ងៃណាខ្ញុំបានជួបពួកអែងទៀតទេ
- ពួកអែងចំណាំមុខផង ពីពេលនេះទៅ ខ្ញុំជាសង្សាអូនម្នាក់នេះហើយ មិនមែនម្នាក់ដែលមកលើកមុននោះទេ 1f601😁
* សូម្បីស្វាក៍មិនលើកលែងអោយដែរ តោះកុំអោយគេចាំយើងទៀត
ក្រោយពីពួកយើងបានសារភាពរៀងខ្លួនហើយ ទំនាក់ទំនងរបស់ពួកយើងកាន់តែសុីជំរៅជាងមុន ខ្ញុំអាចហៅល្បងសុផេងថាបងៗពេញមាត់ ហើយល្បងសុផេង ហាក់ដូចជាក្លាហានជាងមុន ដូចជាពេលខ្លះមកឱបខ្ញុំពីក្រោយ ហើយបន្លំចាប់ថ្ពាល់ និងថើបជាដើម ។ ហើយមានចំណុចមួយទៀត ប្រហែលជាអ្នកគ្រប់គ្នាគេចាប់ផ្តើមសង្ស័យហើយ គឺពេលឡើងលេងភ្នំស្រី គាត់កាន់ដៃខ្ញុំ តាំងពីកាំជណ្តើទីមួយ រហូតដល់កំពូលភ្នំ បើកុំតែខ្ញុំប្រលះដៃចេញ ម្លេះមិនដឹងគាត់ចង់កាន់ដល់ពេលណានោះទេ ។ ក្រោយពេលដាក់លុយក្នុងហិបបូជារួច ពួកយើងថ្វាយបង្គុំព្រះសុំសេចក្តីសុខ ហើយនាំគ្នាថតរូបជាច្រើន ទើបនាំគ្នាចុះមកក្រោមវិញ ហើយធ្វើដំណើរទៅកាន់ រម្មណីយដ្ឋាន ក្បាលទឹកនិងទឹកឆា ។ ចំងាយផ្លូវពីភ្នំប្រុសភ្នំស្រី ទៅក្បាលទឹកគឺឆ្ងាយគួរសម តែជាក់ស្តែងខ្ញុំគិតថាជិតគ្នាទៅវិញ ព្រោះអាល័យតែអន្លង់អន្លោចក្នុងការជិះម៉ូតូ ។ បងសុផេងជិះក្រោយគេបង្អស់ ហើយជិះដៃមួយទៀតផង ទោះជាខ្ញុំប្រាប់គាត់យ៉ាងណាក៍ដោយ ដៃម្ខាងទៀតជួនកាលចាប់ច្របាច់ដៃខ្ញុំ លក្ខណះបែបខ្នាញ់ ជួនកាលដាក់លើភ្លៅខ្ញុំ ដោយយល់ពីអាម្មណ៍គាត់នៅពេលនោះ ខ្ញុំក៍មិនសូវជាហាមឃាត់ប៉ុន្មានទេព្រោះល្បឿនម៉ូតូ ក៍មិនសូវជាលឿងនោះដែរ ។ ក្នុងការធ្វើដំណើរបែបនេះ មិនធ្វើអោយខ្ញុំធុញទ្រាន់នោះទេ ព្រោះខ្ញុំកំពុងតែជិះឱបមនុស្សដែលខ្ញុំស្រលាញ់ ដើម្បីទៅកន្លែងដែលខ្ញុំប្រាថ្នា ខ្ញុំធ្លាប់លឺឈ្មោះ រម្មណីយដ្ឋានទឹកឆានេះ យូមកហើយតែមិនដែលមានឱកាសបានទៅលេងសោះ ។ ម៉ោង12:20នាទីក្បួនម៉ូតូរបស់យើង បានមកដល់ទឹកដីរម្មណីយដ្ឋានក្បាលទឹក និងទឹកឆាហើយ ក្រោយពីអោយលុយថ្លៃសំបុត្ររួច ពួកយើងជិះសំដៅទៅលេងក្បាលទឹកមុនសិន ពេលជុំគ្នាហើយពួកយើងរកកាចុសអង្គុយ ពួកយើងសរុបទាំងអស់មាន12នាក់ ស្រី5នាក់ ប្រុស7នាក់ ពួកយើងជួលកាចុស3 ។ ខ្ញុំគ្រាន់តែឃើញទឹកភ្លាម ប្រុងរត់ទៅលេង ស្រាប់តែបងសុផេង ដឹងមុនបានហៅខ្ញុំ អោយទៅផ្លាស់ខោអាវសិន ។ ខ្ញុំភ្លេចអោយឈឹង ទាល់តែលឺគាត់ហៅបែបនេះទើបនឹកឃើញវិញ បងសុផេង ដើទៅយកសាក់កាដូ ពីលើម៉ូតូ ហើយបបួលខ្ញុំទៅបន្ទប់ទឹកដើម្បីផ្លាស់ខោអាវ ។ ចូលដល់បន្ទប់ទឹកភ្លាមដោះអាវ ស្រាតខោនៅនិងមុខខ្ញុំ ធ្វើអោយខ្ញុំចង់ទន់ជង្គង់ ព្រោះដងខ្លួនគាត់ស្រស់ស្អាតខ្លាំងមែនទែន សាច់សខ្ចី សាច់ដុំធំ មាឌមាំ ខ្ញុំឡើងញ័រខ្លួន ចង់តែចាប់ស្រាតខោលីអូខ្លាសគាត់ទៀតចង់ដឹងថាអាក្នុងខោនុងវាមានសំបុរយ៉ាងម៉េច ហើយធំប៉ុន្នាទៅ តែអត់ហ៊ានទេ បានត្រឹមតែគិតប៉ុន្នោះ កុំអោយគេថាយើងចិត្តងាយ 1f604😄។ បងសុផេងហាក់មិនខ្មាសអៀនខ្ញុំទាល់តែសោះ គាត់រើសាក់កាដូយកខោអាវមកស្លៀកពាក់វិញ ។ តាមពិតគឺខោអាវឈុតកីឡាមាន់គកសោះ ខោត្រឹមជង្គង់ពណ៏ទឹកបុិច លាយឆ្នូតស អាវដៃខ្លី ខ្លួនអាវពណ៏ស ដៃអាវម្ខាងពណ៏ក្រហម ម្ខាងពណ៏ទឹកបុិច ហើយខ្លួនអាវមានឆ្នូតពណ៏ទឹកបុិចផងដែរ ពេលគាត់ស្លៀកពាក់រួចគឺសង្ហារជាងស្លៀកលីអូទៅទៀត សាកសមជាកីឡាករអាជីពម្នាក់ចឹង ខ្ញុំកំពុងតែញញឹមមើលគាត់ ស្រាប់តែគាត់ងាកមកហើយនិយាយ
- ម៉េចមិនប្រញាប់ផ្លាស់ខោអាវទៅ ចាំកាល់ទៀត ក្រែងអូនចង់លេងទឹកហី ?
* ខ្ញុំមិនបានយកខោអាវ ផ្សេងមកទេ ចឹងមានតែស្លៀកឈុតនិងម៉ងទៅ
- អ្នកណាថាមិនយកមក នេះនែ ដូចគ្នាបេះបិត ណេះផ្លាស់ទៅ បងចាំមើល 1f604😄
* អត់ទេស បងអែងចេញទៅមុនសិនទៅ 263a☺️
- ទៅខ្មាសអៀនអីទេស មានដូចតែគ្នាសោះនិង ហើយម្យា៉ងយើងជាសង្សានិងគ្នាទៀត បោះអូនក៍ដូចបោះបង បើខុសគ្រាន់តែ ទំហំ រឺពណ៏ប៉ុន្នោះ 1f604😄
* ទោះយ៉ាងណា ក៍បងអែងត្រូវតែចេញក្រៅដែរ បើមិនចឹងញ៉ុមមិនផ្លាស់ទេ
- បាន បាន អូខេ បងទៅឈចាំនៅខាងមុខ អោយឆាប់ណាបងចង់មើលរាង1f602😂
បងសុផេងចេញផុត ខ្ញុំបើកសាក់កាដូមើល ហើយឃើញខោអាវមួយកំប្លេរ ដែលនៅលើគេ បត់យ៉ាងស្អាតច្រកក្នុងថង់មួយ ខ្ញុំគិតថាប្រហែលមួយកំប្លេរនេះហើយដែលបងផេងទិញអោយខ្ញុំ ។ ខ្ញុំហែកថង់ហើយលាខោអាវមើល ឃើញថា ដូចគ្នាបេះបិតជាមួយឈុតរបស់គាត់ គ្រាន់តែរាងតូចជាងឈុតគាត់បន្តិច ខ្ញុំមើលលេខ ឃើញសេរី M ចឹងរបស់គាត់មានតែសេរី Lហើយ ខ្ញុំប្រញាប់ស្លៀកពាក់រួចយួសាក់កាដូចេញចេញមកក្រៅ បើកទ្វាភ្លាមឃើញបងផេង ឈសើចភាយនៅមុខបន្ទប់ គ្រាន់តែឃើញខ្ញុំចេញមកភ្លាម គាត់សំលឹងខ្ញុំពីក្បាលដល់ដល់ចុងជើង មើលម្តងហើយម្តងទៀត ទ្រាំមិនបានខ្ញុំក៍សួរគាត់
- បងអែង មើលអីខ្លាំងម្លេះ ញ៉ុមស្លៀកចឹងទៅអាក្រក់មើលមែន ចឹងញ៉ុមទៅផ្លាស់ចេញវិញ
* ឈប់សិន អ្នកណាថាអាក្រក់មើល ស្លៀកពាក់បែបនេះទៅ សង្ហារយកតែមែនទែន លង់អូនហើយ1f60d😍
- បងអែងចេះតែបញ្ជោអូនហើយ ដឹងគេអៀនអត់?263a☺️
* នេះជាពាក្យពិតចេញពីបេះដូង សង្សាបងស្អាតដាច់គេ1f604😄
- តោះ ទៅបាននៅ ?
* តោះ តោះ 1f60a😊
ក្រោយផ្លាស់ខោអាវរួច ពួកយើងបណ្តើរគ្នាមកកាចុសវិញ ពេលនោះនរណាៗ ក៍មើលមកយើងទាំងពីរដែរ ខ្ញុំឡើងរឹងខ្លួនស្តូក នេះមកពីខោអាវពួកយើងដូចគ្នា រឺមកពីពួកយើងសង្ហារពេក 1f601😁 ។ ខ្ញុំគិតថា ទឹកដីនោះលើកសាច់ណាស់ ស្លៀកខោត្រឹមជង្គង់ អាវដៃខ្លី ពេលសំលឹងមើលមកខ្លួនអែង ស ឡើងចាំង ។ ទុកសាក់កាដូលើគ្រែរួច ខ្ញុំយកទូរសព្ទសូនី Z4 ទៅសែលហ្វី លើដុំថ្មផង សែលហ្វីក្នុងទឹកផង តែម្នាក់អែងប្រកាច់ប្រកិនដូចជ្រូកពុល 1f604😄។ ក្រោយពីកុម្ម៉ងបាយម្ហូបរួច បងសុផេង និងបងៗឯទៀត មកចុះលេងទឹកទាំងអស់គ្នា ពួកយើងថតរូបជុំគ្នា រួចសាចទឹកដាក់គ្នាលេងយ៉ាងសប្បាយក្រៅពីទូរសព្ទខ្ញុំនិងបងសុផេង គ្មានទូរសព្ទណា អាចប្រឈមមុខនិងការបាចទឹកដាក់គ្នានេះឡើយ ។
- សូមរង់ចាំតាមដានភាគបន្ត។

No comments:

Post a Comment