Breaking

Saturday, June 9, 2018

រឿង ផ្តើមស្នែហ៍នៅហាងបាយ ( ភាគ 4 )

រឿង ផ្តើមស្នែហ៍នៅហាងបាយ
( ភាគ 4 )
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69



បរិស្ថាននៅក្បាលទឹក គឺបរិសុទ្ធល្អណាស់ ទឹកមានសភាពថ្លារឈ្វេង ខ្យល់បកមកត្រជាក់រំភើយ ពេលលេងទឹក ខ្ញុំមើលទៅខាងលើ ឃើញកន្លែងមួយមានទឹកធ្លាក់ខ្លាំង លឺសំលេងដូចទឹកជ្រោះ តែមានចំងាយប្រហែល50ម៉ែត្រពីកាចុសដែលពួកយើងបានជួល ខ្ញុំចង់ដឹងណាស់ក៍និយាយទៅបងសុផេង
- បងហេស មើលទៅកន្លែងនោះ ស្អាតហាស ញ៉ុមចង់ទៅលេង
* តោះចាំបងនាំទៅ
ដំបូងមានតែខ្ញុំនិងបងសុផេងប៉ុន្នោះដែល ដែលចង់ទៅលេងកន្លែងទឹកហូខ្លាំងនោះ តែដើមិនទាន់បាន10ម៉ែតផង ស្រាប់តែលឺពួកបងៗ ផ្សេងទៀតហៅ " ផេងចាំគ្នាផង អែងទៅលេងដែរ " ពួកខ្ញុំលឺហើយងាកមកក្រោយឃើញពួកគាត់ទាំងស្រីទាំងប្រុស នាំគ្នាដើរសំដៅមកពួកយើង មកដល់ហើយក៍នាំគ្នាដើរជាជួរមុខក្រោយ បញ្ច្រាស់ទឹកហូ មានអីដើរបានប្រហែល40ម៉ែត្រ ហត់ចង់ដាច់ខ្យល់ ខ្ញុំហត់ពេកឈប់ង៉ក់ ហើយយកដៃច្រត់ជង្គង់អោនមុខដកដង្ហើមសឹងមិនដល់គ្នា
ល្បងសុផេងឃើញខ្ញុំចឹង គាត់ដើរបកក្រោយយ៉ាងលឿនមករកខ្ញុំ ហើយសួរខ្ញុំជាលក្ខណះភ័យ
- អូនៗ អូនអែងកើតអីនិង ?
* អត់អីទេបង គ្រាន់តែខ្ញុំហត់ពេក លើកជើងអត់ចង់រួចទេ
- ចឹងម៉ោះ ចាំបងកាន់ដៃ
* មិនបាច់ទេ បាត់ហត់តិចខ្ញុំទៅតាមក្រោយ បងអែងទៅមុនទៅ
- កុំចចេស បើអូនអែងនៅនិង អោយបងទៅណា ? ម៉ោះ កាន់ដៃបងអោយជាប់
បងសុផេងកាន់ដៃខ្ញុំ ឡើងស្អិត ខ្ញុំដើបណ្តើងាកមើលឆ្វេងស្តាំ ឃើញគេគ្រប់គ្នាដែលអង្គុយលើគ្រែក្នុងកាចុសមើលព្រាត មិនដឹងថាគេ កំពុងចាប់អារម្មណ៍សំលៀកបំពាក់ជាក្រុមដែលពួកយើងស្លៀកពាក់ជាគូ រឺ មកពីឃើញខ្ញុំនិងបងផេងកាន់ដៃគ្នាដើរ ? ដោយសារខ្លាចគេភ្ញាក់ផ្អើលបែបនេះ ខ្ញុំប្រឡះដៃបងសុផេង ហើយដើរខ្លួនអែង ។ ទីបំផុតពួកយើង បានមកដល់កន្លែងនោះហើយ តាមពិតវាគឺជាស្ពាន ដែលខាងក្រោមចាក់ប៉េតុងធ្វើជាទំនប់បង្ហៀរទឹក ពេលកំពស់ទឹកកើនឡើងហៀ ធ្លាក់ចុះក្រោមបង្កើតបានស្បៃទឹក សស្ងាចនិងសំលេងដូចទឹកជ្រោះអីចឹងដែរ ។ ទឹកកន្លែងនេះកាន់តែស្រស់ស្អាត វាមានជំរៅជ្រៅហើយត្រជាក់ទៀតផង ព្រោះកន្លែងនេះជាមេទឹក ។ ខ្ញុំចង់ទៅអង្គុយលើ ទំនប់នោះខ្លាំងណាស់ តែវាពិបាកនិងទៅដល់ ព្រោះចរន្តទឹកហូរខ្លាំង បើហ៊ានតែទៅជិត និងហូបើុងត្រលប់មកវិញមិនខាន ខ្ញុំព្យាយាមប៉ុន្មានដងហើយ តែត្រូវទឹកវ៉ៃធ្លាក់មកវិញដដែរ ។ បងសុផេង ប្រហែលដឹងថាខ្ញុំចង់ទៅអង្គុយលេងលើនោះហើយ គាត់បានព្យាយាម ដើជ្រែកទឹកដោយសារតែគាត់មាឌធំហើយមានកំលាំងខ្លាំង ទីបំផុត គាត់អាចឡើងឈ លើទំនប់នោះបានសំរេច បន្ទាប់មកគាត់ហុចដៃអោយខ្ញុំតោងឡើងទៅដែរ ពេលខ្ញុំបានឡើងទៅខាងលើ មានមនុស្សជាច្រើនចង់ឡើងទៅដែរ តែវាពិបាកបើសិនជាគ្មានអ្នកហុចដៃអោយតោង ព្រោះទឹកហូខ្លាំង ហើយចំនោតខ្ពស់ទៀត ។ កំពុងតែឈលេងនិងថតរូបស្រាប់តែ ស្រីស្អាតម្នាក់ដែលមានឈ្មោះធារី បានស្រែកហៅបងសុផេង " បង ផេង ទាញដៃញ៉ុមឡើងផង ញ៉ុមចង់ឡើងលេងលើនោះដែរ " តែលឺបងសុផេងប្រកែក " កុំអីអូន ខ្ពស់ណាស់ អូនជាស្រីផង លេងនៅក្រោមនុងបានហើយ " ពេលបងសុផេងនិយាយចឹង នាងក៍មិននិយាយអ្វីទៀតដែរ តែខ្ញុំឃើញមុខនាងស្រងូត ប្រហែលអន់ចិត្តហើយ ។ ឃើញ ដូចនេះ ខ្ញុំ ហុចដៃ ហើយនិយាយ " ម៉ោះតោងដៃខ្ញុំមក ចាំខ្ញុំទាញឡើង " ពេលនោះនាងប្រែទឹកមុខញញឹមវិញ ហើយហុចដៃអោយខ្ញុំចាប់ ខ្ញុំក៍បានទាញនាងឡើងទៅលើដែរ តាមពិតទៅវាមិនខ្ពស់ដូចភ្នំនោះទេ តែមិនដឹងហេតុអីបានជាបងផេងមិនព្រមទាញនាងឡើង ខ្ញុំក៍មិនយល់ដែរ ។ បន្តិចក្រោយមក លឺបងប្រុសម្នាក់ទៀតនិយាយឡើង " អាផេងទាញដៃអញឡើងផងអានេះ " បងផេងក៍តបមកវិញ " យីហ្អា បុិននិងហែងឡើងមិនរួចមែន ចាំបាច់តែអញទាញហែង ? " បងប្រុសនោះក៍តបវិញ " អញគ្រាន់តែចង់សាកចិត្តហែងទេ បុ៉ននេះវាមិនពិបាកសំរាប់អញទេ បើប្អូនធម៏វាវិញ អោយវាសុីអាចម៍ក៍វាព្រមដែរមើលទៅ " ខ្ញុំដឹងខ្លួនភ្លែតថាគាត់ចង់ប្រៀបធៀបមកខ្ញុំ ពេលនោះខ្ញុំមានអារម្មណ៍ ចំឡែកក្នុងចិត្ត ព្រោះដឹងថាមានគេកំពុងចាប់អារម្មណ៍លើពួកយើងទាំងពីរ ស្រាប់តែបងសុផេងឆ្លើយតបទៅវិញ " អើ ចឹងហើយ ប្អូនអញ អញជាអ្នកបបួលមក អញត្រូវតែបារម្ភមើលខុសត្រូវចឹងហើយ " ខ្ញុំខ្លាចពួកគាត់ឈ្លោះគ្នាក៍និយាយកាត់ " ម៉ោះល្បង ចាំខ្ញុំជួយទាញឡើង ហុចដៃមក " គាត់សើចហើយតបមកខ្ញុំវិញ " អត់អីទេអូន បងលេងសើចសាកចិត្តអាផេងតើ ព្រោះគេគ្រប់គ្នាឆ្ងល់តាំងពីចេញដំណើពីព្រៃវែង មើលទៅវាបារម្ភ ហើយយកចិត្តអូនសំបើមណាស់ " ខ្ញុំសើចញឹមៗ ពេសនោះ បងសុផេងស្រែកមកទៀត " បានហើយអា សុភក្រ្ត ឈប់វែកញែកទៀតទៅ អញថ្លង់ " តាមពិតបងប្រុសម្នាក់នោះឈ្មោះសុភក្រ្ត ខ្ញុំឃើញពួកគាត់ទាំងពីរនាក់សើចធម្មតា បញ្ជាក់ថាពួកគាត់មិនបានឈ្លោះគ្នានោះទេ ។ បន្ទាប់មកទៀត ខ្ញុំយកទូសព្ទជ្រមុជក្នុងទឹកដើម្បីថតត្រីលេង ហើយបងផេងក៍មិនទៅណាឆ្ងាយពីខ្ញុំដែរ ពេលខ្លះគាត់ឱបខ្ញុំហើយធ្វើជានិយាយ " ម៉ោះថតពីនាក់បងពីរបីបុស្តិមើល " បន្ទាប់ពីថតរួចគាត់បន្លំថើបខ្ញុំសឺត មានអ្នកខ្លះប្រហែលឆ្ងល់ថា ហេតុអីយកទូសព្ទ ជ្រមុជក្នុងទឹកហើយលើកមកវិញ ថតរូបកើតទៀត ? កំពុងតែសប្បាយ ស្រាប់តែមានអ្នកទៅតាមថា " បាយម្ហូបធ្វើឆ្អិនហើយ ទៅហូបសិនទៅចាំ លេងទឹកទៀត " ពេលនោះបងសុផេងលោតទៅមុន ហើយអោយខ្ញុំតោងដៃគាត់ទៀត តែខ្ញុំប្រកែក ព្រោះខ្លាចគេបង្អាប់ ខ្ញុំចុះដោយខ្លួនអែង ។ ពេលដើរត្រលប់ទៅវិញ គឺពួកយើងដើជាជួរមុខក្រោយដដែរ ម្តងនេះខ្ញុំមិនពិបាកអោយបងសុផេងកាន់ដៃទៀតនោះទេ ព្រោះមិនពិបាកឈានជើងដូចកាលដែលដើរបញ្រ្ចាស់ទឹកនោះទេ ម្តងនេះបើហ៊ានតែឈានជើងយឺត ប្រាកដជាចរន្តទឹករុញបះជើងមិនខាន ។ មកដល់កាចុសភ្លាម មានអារម្មណ៍ឃ្លានបាយម៉ង ព្រោះ មានក្លិនឈ្ងុយប្រហើរ នៅលើគ្រែវិញមានបាយម្ហូប ត្រៀបត្រា ពួកគាត់បានកុម្ម៉ង មាន់ដុត2 , ឆាក្តៅគ្រឿងក្នុងមាន់2ចាន, ត្រីទីឡាបយ៉ាចំហុយ2 , ស្ងោរមាន់2កូនឆ្នាំង , ត្រីរស់អាំងអំបិល2 គ្រឿងបំពងសំរាប់ក្លែមមួយចានស្នូក ហើយមានGanzberg1កេស ទឹកផ្លែឈើនិងភេសជ្ជះផ្សេងទៀតមួយកន្រ្តក់ផងដែរ ។ មានបងៗខ្លះគាត់ទៅផ្លាស់សំលៀកបំពាក់ ចំណែកខ្ញុំនិងបងផេង អត់បានផ្លាស់ទេ ឡើងទៅហូបទាំងខោអាវសើម ខ្ញុំមើលម៉ោង 1:25នាទី ។ ដំបូងពួកយើងហូបបាយទ្រាប់ ពោះសិន បន្ទាប់មកទើបចាប់ផ្តើមផឹក ។ ទោះបីជាគ្រែតូច តែមានអីសប្បាយតើ បងសុផេងអង្គុយស្ទើរតែជិះលើភ្លៅខ្ញុំ ហើយពេលកាន់តែស្រវឹងកាន់តែរលាម ភ្លេចៗខ្លួនដាក់ដៃលើភ្លៅខ្ញុំ មិនអស់ចិត្តស្ទាបអង្អែលទៀត ស្លៀកខោខ្លីវាពិបាកណាស់ អង្គុយពែនភ្នែនមិនប្រយត្ន័ ចេញលីអូដាក់គេលូវ 1f604😄 ខ្ញុំនៅមានស្មារតីប្រុងស្នៀតជានិច្ចមិនអោយអ្នកណាឃើញលីអូងាយៗឡើយ តែបងសុផេងវិញ អត់មាយាទ បង្ហាញរហូត ខ្ញុំងាកមើលពេលណាឃើញពេលនិង មានពេលខ្លះខ្ញុំទះភ្លៅគាត់អោយបិទបាំងបន្តិចកុំ អាឡារិកពេក តែមិនបានប៉ុន្មានផងចេញដដែរ ថាខ្ញុំហួងហែងគាត់ក៍បាន ព្រោះជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមកុំយល់ច្រឡំ 1f602😂1f602😂1f602😂 ។ ក្រុមការងាររបស់បងផេង ស្អាតៗទាំងស្រីទាំងប្រុស បងភក្រ្តក៍សង្ហារ តែប្រហែលស្រីច្រើនហើយមើលទៅ ព្រោះភ្នែកពូកែដៀងណាស់ ហើយទ្រូងសុទតែរោម រឺឯបងប្រុស4នាក់ទៀត ក៍សង្ហារម្យ៉ាងម្នាក់ តែសុភាពៗណាស់មិនសូវនិយាយទេ បានតែសើចញញឹមៗ ចំណែកស្រីវិញ សាច់សខ្ចីញេ៉ញ ហើយរាងឡើងឆ្វែល ពិសេសម្នាក់ឈ្មោះធារីនិងម៉ង ទោះបីពួកគាត់ស្រស់ស្អាតដូចគ្នាពិតមែន តែខ្ញុំស្រលាញ់បងផេងញ៉ុមជាងគេ គាត់ពូកែយកចិត្ត ហើយចេះដឹងទុក្ខធុរះទៀត 1f618😘 ។ ពួកយើងអង្គុយផឹកបានប្រហែល1ម៉ោង ខ្ញុំមានអារម្មណ៍ថាវិលមុខងុយគេង ក៍សុំទៅគេងលើអង្រឹងនៅកាចុសឆ្ងាយពីគេ ហើយក៍លក់ទៅ ។ មួយសន្ទុះក្រោយមក កំពុងតែគេងរបៀបមមើរ ខ្ញុំមានអារម្មណ៍ថា មុខខ្ញុំដូចជាមានអ្វីម្យ៉ាងមកប៉ះ ខ្ញុំប្រឹងបើកភ្នែកឡើងឃើញ បងផេង កំពុងមើលខ្ញុំធ្វើភ្នែកព្រឹមៗ ហើយច្រមុះគាត់និង ច្រមុះខ្ញុំស្ទើរតែដល់គ្នា ខ្ញុំច្រានមុខគាត់ចេញ ពេលនោះគាត់ញញឹមហើយសួរខ្ញុំទាំងសំលេងស្រាលៗ
- ម៉េច.. ក៍.. អូន.. អែង.. ឆាប់.. គេង.. ម៉េស..ហាស ?
* អូនវិលមុខណាស់ បើហ៊ានតែផឹកទៀតក្អួតខ្មាសគេលូវហើយ
- ចឹង..បង..សុំ..គេង..ែដរ..មក
* អត់ទេ បងអែងមាឌធំណាស់ គេងពីរនាក់មិនកើតទេ រកអង្រឹងមួយទៀតគេងទៅ
- អត់..ទេ..បង..ចង់..គេង..ក្បែរ..អូន..អូន..អែង..គេង..លើ..បង..មក
ខ្ញុំនិយាយឆ្លើុយឆ្លងគាត់ទាំងបិតភ្នែក បងសុផេងគ្រាអោយខ្ញុំអង្គុយ ហើយគាត់ឡើងទៅគេងលើអង្រឹងបន្ទាប់មកទាញខ្ញុំផ្តួលអោយគេងលើគាត់ ខ្ញុំព្យាយាមក្រើកចេញ តែខ្ញុំទន់ខ្លួនយ៉ាងខ្លាំង ហើយម្យ៉ាងទៀតគាត់ឱបខ្ញុំស្អិត ខ្ញុំគ្មានកំលាំងរើ ក៍បន្ទន់ខ្លួនហើយគេងកើយលើទ្រូងគាត់ម៉ងទៅ ។ បងសុផេងភ្នែកបិតឈឹង តែដៃនៅតែឱបខ្ញុំស្អិត កាលណាខ្ញុំប្រឹងរើខ្លួន គាត់រឹតកាន់តែខ្លាំង ខ្ញុំងងុយគេងខ្លាំងផងយកដៃដាក់លើទ្រូងគាត់ដើម្បីទ្រក្បាលខ្ញុំ ហើយសំងំគេងលក់ភ្លឹង ។ យូគួរសមដែរ ខ្ញុំលឺ សំលេងហៅ បើកភ្នែកឡើង ឃើញល្បងភក្រ្ត ឈនៅលើគ្រែក្បែរពួកយើង គាត់បើកភ្នែកធំៗ ខ្ញុំភ្ញាក់ចង់លួសព្រលឹង ស្ទុះងើបយ៉ាងលឿនហើយច្រត់ដៃចំអាអូនតូចបងផេង ធ្វើអោយខ្ញុំដកដៃយ៉ាងលឿន ព្រោះប៉ះរបស់អីរឹងៗប៉ុនណាណី មិនដឹងជាបងផេងកំពុងតែគិតអីនោះទេ បានជាវាខឹងយ៉ាងនិង ខ្ញុំក្រោកឈ ទាំងសើងមមើង ចំណែកបងផេងមិនទាន់ក្រោកនោះទេ ស្រាប់តែល្បងភក្រ្ត ទះភ្លៅផាច់ៗ
- អាផេង ក្រោកឡើងអាគំរក់
* ថីហែង អានេះ អញកំពុងតែដេក ស្រួសផងហា
- ដេកក្បាលហែងអីទៀតមើលម៉ោងប៉ុន្មានហើយ អានេះចេះធ្វើទៅរួច ហែងអត់ខ្លាចរន្ទះបាញ់ទេហី ?
* អញធើ អីខុស ហើយរឿងអីដែលត្រូវខ្លាចរន្ទះបាញ់នោះ បើអញមនុស្សស្អាតស្អំសឹងអីនិង
- ហែងដេកឱបប្អូនហែងអាលូវ មើលក្តហែងខឹងចង់ធ្លុះលីអូចេញក្រៅហើយ អាឡប់
* អើអញដេកឱបប្អូនអញសោះ ស្រាប់តែវាខឹងចឹងអោយអញធ្វើម៉េច
- ទៅនោមចោលទៅ ហើយរៀបចំរបសរបរទៅលេងទឹកឆាមួយទៀតនិងអាលទៅផ្ទះវិញ ម៉ោងជិត4ហើយ
ខ្ញុំទៅយកខោអាវ ហើយដើរទៅបន្ទប់ទឹកដើម្បីផ្លាស់ប្តូរស្លៀកខោអាវវែងវិញ គ្រាន់តែខ្ញុំបើកទ្វាបន្ទប់ទឹកភ្លាមបងសុផេងមកដល់ល្មម គាត់ចូលបានមុនខ្ញុំទៀត គឺស្រាតខោខ្វោក ខ្ញុំងាកទៅឃើញចង់ដាច់ផ្ងារ នេះវានៅក្នុងលីអូផង មើលទៅយ៉ាងនេះហើយ ចុះទំរាំគាត់ស្រាតទាំងអស់ទៀត ប៉ុន្នាទៅ ? បងផេងដូរខោអាវរួចដើរចេញវិញធ្វើព្រងើយ ចំណែកខ្ញុំអារម្មណ៍មិនដឹងហោះហើរដល់ណាទេ ដោយខ្លាចគេរង់ចាំយូ ខ្ញុំសំរួលអាម្មណ៍ ហើយប្រញាប់ផ្លាស់ខោអាវ ទៅដល់កន្លែងកាចុសវិញ គេគិតលុយល្មម ខ្ញុំរអៀសខ្លួនខ្លាចគេថាអត់ចិត្ត ក៍សួរទៅបងសុផេង
- បង អស់ម៉ានម្នាក់ ចាំញ៉ុមជួយចេញ
* អូនអែងចង់ថា បងគ្មានលុយអោយគេមែន ? 1f620😠
- អត់ទេ ញុ៉មហូបច្រើនណាស់ ចឹងញ៉ុមសុំចេញមួយចំណែកដែរ
* មិនបាច់ទេ បងចេញជំនួសរួចហើយ តោះកុំនិយាយច្រើនយកឥវ៉ាន់ដាក់លើម៉ូតូទៅ គិតលុយរួចបងទៅតាមក្រោយ
ដោយខ្លាចគាត់ខឹង ខ្ញុំលែងនិយាយរឿងលុយ ហើយយួសាក់កាដូដាក់លើម៉ូតូ បន្តិចក្រោយមកគាត់ដើរមករកម៉ូតូ ហើយពួកយើងក៍ជិះចេញសំដៅទៅរម្មណីយដ្ឋានទឹកឆាមួយទៀត ។
- សូមរង់ចាំតាមដានភាគបញ្ចប់ ។

No comments:

Post a Comment