Breaking

Sunday, July 26, 2020

រឿង ម្ចាស់គ្រោងបេះដូង​ (សៀវភៅកំណត់ហេតុ.......) ភាគ៣​(ភាគបញ្ចប់)

រឿង ម្ចាស់គ្រោងបេះដូង​ (សៀវភៅកំណត់ហេតុ.......)
ភាគ៣​(ភាគបញ្ចប់)

និពន្ធដោយ Pii Chhay

#Khmer_Novel69


ក្នុងបន្ទប់ដេកដែលមានហ៊ាងកំពុងតែដេករងចាំកូនខ្លាឃ្មុំគេត្រលប់មកវិញ......(ការនិយាយរបស់ហ៊ាង)
ទិក.. ទិក.. ទិក សំឡេងត្រនិចនាឡិកា....
ម៉ោង១២:៣០នាទីយប់
“
ចុំ... ចង់នៅមើលឲ្យអស់មួយទូមែនហ្នឹង?”
“
មួយម៉ោងជាងហើយនៅមិនទាន់មកវិញទៀត” ខ្ញុំក្រោកទៅងូតទឹកផ្លាស់ឈុតដេកមើលទូរទស្សន៍ជាងមួយម៉ោងទៅហើយ តែម៉ែអាតឿនិងអាតឿមិនទាន់មកវិញទៀត តិចដេកលក់ក្នុងនោះទេដឹង។ គិតថាមិនចង់ទៅរញ៉េរញ៉ៃ ចង់ឲ្យមានពេលមើលឲ្យបានស្រួលតែនេះដូចចង់លើសហើយ។ អត់បានទេ ទៅអូសមកដេកវិញសិន ចាំស្អែកចាំឲ្យមើលបន្តទៀត។
ក្រាកកកកកក ខ្ញុំបើកទ្វារតិចៗដើម្បីចង់ដឹងថាគាត់កំពុងតែធ្វើអី ហើយក៏ឃើញគាត់នៅអង្គុយឈ្ងោកមុខនឹងសៀវភៅ។
“
ផេនដា...??”
“
សឺតត ហឺតតៗ បងភ្ញាក់ហើយហ៎?”
“
អូនកើតអីហ្នឹង?”
“
អត់អីទេ”
“
អត់អី មិចបានអូនយំហ៎ា?” ខ្ញុំប្រញាប់ដើរទៅរកប្រពន្ធនិងកូននៅឯសាឡុងយ៉ាងលឿនព្រោះអ្វីដែលខ្ញុំគិតគឺវាកើតឡើងមែន។ ខ្ញុំមិនគួរណាបណ្តោយឲ្យគេមកអង្គុយអានសៀវភៅកំណត់ហេតុអស់ ទាំងនេះម្នាក់ឯងសោះ។ ជាការពិតណាស់ កូនសោរដែលខ្ញុំបានប្រគល់ទៅឲ្យគាត់គឺជាកូនសោរសំរាប់បើកបង្ហាញការពិតក៏ដូចជាដំណើរជីវិតដែលខ្ញុំបានកត់ចូលទៅក្នុងសៀវភៅអស់រយៈពេលជិត១០ឆ្នាំមកនេះ។ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ក្នុងការសរសេរសៀវភៅកំណត់ហេតុនេះតាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ហើយកាន់តែចូលចិត្តខ្លាំងទៅៗនៅពេលដែលខ្ញុំអាចប្រើប្រាស់វាជាកន្លែងលាក់ទុកអារម្មណ៍ទាំងអស់បានដោយមានសុវត្ថិភាព។ អ្នកទាំងអស់គ្នាអាចគិតថាខ្ញុំជាមនុស្សចំលែកដែលចូលចិត្តធ្វើរឿងលាក់បាំងជាច្រើនតែម្នាក់ឯង ក៏ព្រោះតែខ្ញុំមិនចង់បាត់បង់មនុស្សដែលល្អៗទៅ ខ្ញុំខ្លាច ខ្ញុំខ្លាចបញ្ហាដែលកើតឡើងជុំវិញខ្លួនរបស់ខ្ញុំវានឹងធ្វើឲ្យមនុស្សដែលខ្ញុំស្រលាញ់ត្រូវចាកចេញពីខ្ញុំ។ ហើយខ្ញុំរិតតែភ័យខ្លាចខ្លាំងទៅទៀតនៅពេលដែលខ្ញុំបានជួបក្មេងតូចម្នាក់នេះ។
“
អូនកំពុងតែអានរឿងកំសត់របស់មនុស្សម្នាក់”
“
អូរៗ កំសត់អីដល់ថ្នាក់ហ្នឹងហា៎អាតឿ” គេអានចំកន្លែងណានឹងបានមកយំអោបករខ្ញុំបែបនេះ។
”
ហឺតតត ហឺតៗៗ ជុបបបៗ”
”
ហឹសៗៗ អានរឿងកំសត់ឬក៏ចង់បន្លំថើបបងវិញទៅនៀក?”
”
ជុបបបប” បន្លំថើបច្បាស់ណាស់ ថើបករមិនអស់ចិត្តហើយនៅមកចាប់បឺតមាត់ទៀត។ តែខ្ញុំពេញចិត្តទ្រាំសម្ងំឲ្យគាត់ថើបម៉ាអស់ចិត្ត។
“
កុំយំអី បងមិនសប្បាយចិត្តពេលដែលឃើញអូនយំទេ” កែវភ្នែកដ៏ស្រស់ស្អាតតែពេលនេះបែរក្លាយទៅជាមានដំណក់ទឹកដក់ស្រក់ចុះមកជាខ្សែ។ គាត់ដកបបូរមាត់ចេញហើយខ្ញុំក៏ព្យាយាមនិយាយលួងគាត់និងទាញគាត់មកជូតទឹកភ្នែកមិនឲ្យជាប់លើផ្ទៃមុខដ៏ផូរផង់របស់គាត់ទេ។
“
យប់ជ្រៅហើយ ទៅគេងសិនទៅ ចាំស្អែកចាំមើលបន្តទៀត”
“
អត់ទេ អូនចង់អានឲ្យចប់... បងទៅគេងមុនអូនទៅ”
“
អឹមមម មោះ គេងមកចាំបងអានឲ្យស្តាប់វិញ” ដោយមើលទៅគាត់់ប្រាកដជាគ្មានថ្ងៃព្រមឈប់ត្រឹមហ្នឹងពិតមែន ខ្ញុំក៏សំរេចចិត្តធ្វើតួនាទីជាម្ចាស់សៀវភៅផ្តេកខ្លួនគាត់មកគេងកើយភ្លៅ រួចក៏ទាញសៀវភៅពីដៃដគាត់មកនិទានឲ្យគាត់ស្តាប់វិញ។
“
ប៉ប... បងទៅគេងមុនទៅ”
“
នៅឲ្យស្ងៀមៗ..” គាត់បំរុងនឹងក្រោកឡើងវិញ តែខ្ញុំចាប់សង្កត់ក្បាលគាត់ជាប់មិនឲ្យងើបទៅណា។
“
បើអូនរឹងក្បាលមិនព្រមទៅដេកចាំបងជាអ្នកកំដរ”
“
មិនដឹងអ្នកណាក្បាលរឹងជាងអ្នកណាទេ”
“
ក្បាលបងរឹងតែពេលនៅក្បែរអូនទេ”
“
ខ’ប៉បបប”
“
ហាហាហា អូខេៗ បងឈប់ញ៉ោះហើយ”
“
បងចាប់ផ្តើមហើយណា”
“
អឹមមម អានឲ្យសមដូចពេលបងសម្តែងជាមួយអូនណា” ហាហាហា ដុតឯងទៀតយាយខ្លាឃ្មុំកំណាច់នេះ។
“
ទទួលបញ្ជា ព្រះនាងម្ចាស់”
(
ដំណើរកំសាន្តទៅមណ្ឌលគីរី....)
(
គឺជាពេលវេលាដ៏ល្អបំផុតមួយក្នុងរយៈពេលមួយខែដែលពួកយើងទាំង២បានរស់នៅជាមួយគ្នា។ កូនខ្លាឃ្មុំពិតជាសប្បាយចិត្តខ្លាំងណាស់សំរាប់ដំណើរកំសាន្តនេះ ហើយវាក៏ជាថ្ងៃដែលបងមានសេចក្តីសុខយ៉ាងខ្លាំងដែលទីបំផុតសេ្នហាពួកខ្ញុំលែងជាភាពអាថ៍កំបាំងក្នុងចិត្តរបស់កូនខ្លាឃ្មុំទៀត។ ពេលដែលពួកយើងកំពុងណែនាំខ្លួនឲ្យមិត្តរួមថ្នាក់របស់កូនខ្លាឃ្មុំបានស្គាល់ ទោះជាក្នុងចិត្តបងចង់ឲ្យវាជាការបើកបង្ហាញពីទំនាក់ទំនងរបស់ពួកខ្ញុំខ្លាំងយ៉ាងណាក៏ដោយ ក៏បងមិនដែលហ៊ានរំពឹងថាវានឹងចេញពីមាត់របស់អូនដែរ ព្រោះបងតែងតែយល់ពីចេតនារបស់អូនជានិច្ច ថ្វីត្បិតតែការពិតវាមិនមែនដូចជាអ្វីដែលអូនគិត។ អូនចូលចិត្តខ្វល់ខ្វាយពីសុខទុក្ខអ្នកដទៃ អូនចូលចិត្តធ្វើជាមនុស្សដែលចេះក្រែងចិត្តគេ ហើយអូនក៏ចូលចិត្តព្រួយបារម្ហពីគ្រប់រឿងរ៉ាវតូចៗរបស់បងដូចគ្នា នេះហើយគឺជាអ្វីដែលបងងប់ងល់ស្រលាញ់អូន។ ចង្វាក់ដែលអូនចាប់ដៃបងចំពោះមុខមិត្តគ្រប់គ្នាដោយភាពក្លាហាន ពាក្យសារភាពដែលចេញពីមាត់អូនដោយគ្មានភាពទាក់ទើរ វាគឺជាកំលាំងពិសេសមួយដែលផ្តល់ឲ្យបងកាន់តែខ្លាំងក្នុងរឿងស្នេហារបស់យើងបន្ថែមទៀត។ បងមិនដែលប្រាកដចិត្តក្នុងរឿងអ្វីមួយ ដូចជារឿងនេះទេ។ មិនថាប៉ា មិនថាអ្នកណាក៏បងលែងខ្លាចនឹងតតាំងទៀតដែរ....)
“
សឺតតត ” យំទៀតហើយ។
(
ពួកយើងគ្រប់គ្នាចែករំលែកស្នាមញញឹមឲ្យគ្នា ចែករំលែកសេចក្តីសុខឲ្យគ្នា ផ្តល់ទំនាក់ទំនងដ៏កក់ក្តៅឲ្យគ្នា មិនប្រកាន់ មិនយកទោស មិនស្អប់ខ្ពើម ចាត់ទុកគ្នាដូចជាមិត្ត ជាបងជាប្អូន។ បងមិនដែលបានជួបអារម្មណ៍អស់ទាំងនេះពីមុនមកទេ។ អរគុណខ្លាំងណាស់សំរាប់អនុស្សារីយ៍ដ៏ស្រស់ស្អាតមួយនេះ ទោះជាមិនបានបន្តជាមួយគ្នារហូតដល់ថ្ងៃបញ្ចប់ដោយសារអាការៈមិនស្រួលខ្លួនរបស់បងយ៉ាងណាក៏ដោយ ក៏គ្រប់គ្នានៅតែបញ្ជូនការព្រួយបារម្ហមកជានិច្ច។)
(
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧)
(
ដោយចិត្តសង្ស័យពីអាការៈមិនប្រក្រតី តាំងតែពីព្រឹកមកបងក៏លួចឆែកមើលខ្នងរបស់អូនកំឡុងពេលដែលអូនដេកលក់។ អ្វីដែលបានបង្ហាញឲ្យឃើញ គឺជារឿងដែលបងព្យាយាមរារាំងរហូតមក តែវានៅតែកើតឡើងបានដដែរ។ បុគ្គលដែលបងព្យាយាមតាមការពារមករហូតពេលនេះគេកំពុងតែដេកដោយខ្នងក្រាលដោយស្នាមរបួស។ ឱ! ប្រពន្ធសំឡាញ់បងអើយ តើមានរឿងអ្វីកើតឡើងទៅលើអូនខ្លះទៅ? តើអូនភ័យខ្លាចយ៉ាងណាទៅ?)
“
វាត្រឹមតែជាការព្រមានសិនទេ បើឯងមិនឈប់ត្រឹមហ្នឹងកុំថាឡើយវា អ្នកដែលនៅជុំវិញខ្លួនវាក៏អាចរងគ្រោះដោយសារវាដូចគ្នា”
“
ខ្ញុំមិនខ្វល់ តែប៉ាមិនមានឱកាសបានប៉ះពាល់ទូទៀតទេ”
“
ហឹសៗ ឯងស្មានតែរត់ទៅក្រៅប្រទេសជាមួយវាហើយ យើងធ្វើអីពួកឯងមិនបានហេ៎? បើប៉ះអាក្មេងនោះមិនបាន យើងមានអ្នកផ្សេងមកលេងជំនួស”
“
ប៉ា....” ទឺតតៗៗៗ ខ្សែម្ខាងទៀតត្រូវបានកាត់ផ្តាច់ ហើយក៏មិនអាចទាក់ទងវិញបានទៀតដែរ។ បងដាក់ទូរស័ព្ទចុះហើយក៏ឡើងមកមើលខ្នងអូន ដែលប្រលាក់សុទ្ធតែទឹកថ្នាំលាបរបួស។ ទឹកភ្នែកបងស្ទើរតែស្រក់មកគ្រប់ពេលដែលឃើញអូនដេកប្រែខ្លួនយ៉ាងវេទនា។ តើអូននឹងមានអាការៈយ៉ាងណាទៅ បើអូនដឹងថាអ្នកដែលធ្វើបាបអូនគឺជាឪពុករបស់បង? តើអូននឹងចាកចេញពីបងទេ បើអូនដឹងថាអូនអាចមានគ្រោះថ្នាក់យ៉ាងណាពេលដែលនៅក្បែបង? ឬក៏បងត្រូវទ្រាំធ្វើជាមនុស្សអត្មានិយម បន្តជម្នះរឿងនេះតែម្នាក់ឯងទៀត? តើវាដល់ពេលហើយមែនទេ ដែលបងត្រូវប្រញាប់នាំអូនចេញឲ្យឆ្ងាយពីភាពភ័យខ្លាចមួយនេះ?
(
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧)
(
ពេលខ្លះបងក៏មិនយល់ពីខ្លួនឯងដូចគ្នា ថាហេតុអីបានជាបងត្រូវស្រលាញ់អូនខ្លាំងដល់ថ្នាក់នេះ។ ហេតុអីបានបងពេញចិត្តនឹងមកលំបាកខ្លួនដោយសារនរណាម្នាក់ខ្លាំងដល់កំរិតនេះ? ហេតុអីក៏បងប្រាកដក្នុងចិត្តម្ល៉េះថាអូនពិតជាមនុស្សដែលបងអាចរួមរស់ជាមួយបានជារៀងរហូតនោះ។ តែអ្វីដែលបងប្រាកដចិត្តនោះគឺ បងនៅមិនទាន់អាចបែកពីអូនបាននៅពេលនេះទេ។ អស់ពេលមួយយប់បងចំណាយពេលក្នុងការគិតរឿងដែលបងត្រូវធ្វើបន្ទាប់ទៀត ហើយទីបំផុតបងក៏សំរេចចិត្តត្រូវតែនាំអូនចេញឲ្យឆ្ងាយពីទៅនេះឲ្យបាន។ បងបានទាក់ទងទៅម្តាយមីងដែលជាអ្នកធានាពួកយើងនៅក្នុងរឿងនេះឲ្យគាត់ប្រញាប់រៀបចំឯកសារឲ្យពួកយើងបានចេញពីទីនេះលឿនបំផុតក្នុងកំឡុងពេលដែលបងសំរាកព្យាបាលនេះ។)
(
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧)
(
ឯកសារបស់ពួកយើងបានរៀបរយអស់ហើយ រង់ចាំតែរយៈពេល៣ថ្ងៃទៀតតែប៉ុណ្ណោះក្នុងការចេញដំណើរ។ បងពិតជាសប្បាយចិត្តណាស់ ក្រោយពីដេកក្រៀមក្រំពិបាកចិត្តមកជាច្រើនថ្ងៃ។ ក្នុងកំឡុងពេលដែលបងសំ
រាកព្យាបាលជំងឺនេះ បងហើយនឹងអូនតែងតែនៅជាប់គ្នាមិនព្រមឃ្លាតទៅណា។ ហើយស្ថានភាពផ្សេងៗក៏មិនមានអ្វីដែលធ្វើឲ្យពួកយើងមានការព្រួយបារម្ភទៀតដែរ។)
(
ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧)..... ខ្ញុំដូចជាមិនចង់អានកន្លែងនេះឲ្យគាត់ស្តាប់សោះ។
“
អស់ហើយហ៎រ?” ព្រោះតែខ្ញុំស្ងាត់ទើបគាត់សួរ។
“
នៅទេ”
“
ចឹងបងឈប់ធ្វើអី?”
“
គ្មានអីទេ គេងតរទៅ” តែយ៉ាងណាក៏ខ្ញុំបានសន្យាថានឹងប្រាប់ការពិតដល់គាត់ទាំងអស់ទៅហើយ។
(
បងបានទទួលសារមួយពីប៉ាទាំងព្រលឹមដែលក្នុងសារនោះបានសរសេរថា)
(
គ្រួសារលោក គង់ វីរៈវិទូ...
-
ឪពុកឈ្មោះ= គង់ ចាន់ចេស្តា អាយុ ៥៥ឆ្នាំ ស្រុកកំណើត ខេត្តកំពត។ បើកអាជីវកម្មលក់គ្រឿងសំណង់ខ្នាតមធ្យម។
-
ម្តាយឈ្មោះ= ផុន សោភា អាយុ ៥៣ឆ្នាំ ស្រុកកំណើត ខេត្តកំពត។ ជាស្ត្រីមេផ្ទះ
-
រៀបការក្នុងឆ្នាំ ១៩៨៨
-
កូនស្រីបងឈ្មោះ= សោភា សេរីរ័ត្ន អាយុ ២៨ឆ្នាំ ស្រុកកំណើត ភ្នំពេញ។ បានបញ្ចប់ការសិក្សាផ្នែកគណនេយ្យ។ រាល់ថ្ងៃធ្វើការជាមួយឪពុក។
-
កូនប្រុសទី២ឈ្មោះ= គង់ វីរៈអាទិត្យ អាយុ ២៥ឆ្នាំ ស្រុកកំណើត ភ្នំពេញ។ បានបញ្ចប់ការសិក្សារផ្នែកស្ថាបត្យកម្ម តែមានចំណូលចិត្តខាងសិល្បៈច្រើនជាង។
-
កូនប្រុសពៅ= គង់ វីរៈវិទូ អាយុ ២០ឆ្នាំ ស្រុកកំណើត ភ្នំពេញ។ កំពុងសិក្សាផ្នែករចនាប្លង់ឆ្នាំទី២។
គ្រួសារទាំងមូលពឹងផ្អែកលើរបររបស់ឪពុក....)
“
ឈប់សិន...” គាត់ស្ទុះក្រោកឡើងមើលមុខខ្ញុំភ្លឹសៗ។
“
គ្រួសារអូន សំខាន់ខ្លាំងណាស់សំរាប់អូន” ខ្ញុំដឹងថាគាត់ប្រតិកម្មព្រោះតែអី។
“
ហើយបងក៏មិនអាចឲ្យគ្រួសារបង ជាអ្នកបំផ្លាញវាដែរ”
“
ទើបបងសុខចិត្តបំផ្លាញខ្លួនឯង”
“
អត់ទេ តែបងទុកផ្លូវសំរាប់ទៅរកអូននៅថ្ងៃក្រោយ”
“
បើដល់ដំណាក់កាលនោះហើយ បងនៅតែប្រថុយប្រឹងទាញខ្សែមួយនោះជាមួយប៉ាដោយមិនគិតពីមនុស្សជុំវិញខ្លួនទៀត ច្បាស់ណាស់អ្នកដែលត្រូវឈឺខ្លាំងបំផុតគឺជាអូន ហើយគ្រប់យ៉ាងវានឹងត្រូវដាច់ដោយគ្នាថ្ងៃអាចតរភ្ជាប់វិញបាន”
“
ចុះហេតុអីក៏បងមិនព្រមប្រាប់រឿងនេះឲ្យអូនបានយល់”
“
ហឹមមម ឲ្យបងសុំទោស បងគឺជាមនុស្សកំសាក....”
“
គឺបងក៏មិនចង់ក្លាយខ្លួនជាមនុស្សដែលចាក់សំលាប់បេះដូងអូនដោយផ្ទាល់មាត់ដែរ បងមិនចង់ក្លាយជាមនុស្សដែលទំលាក់ការឈឺចាប់ឲ្យអូនដោយហេតុផលណាមួយឡើយ”
“
បងគ្រាន់តែចង់ធ្វើខ្លួនឲ្យនៅឆ្ងាយពីអូន បងគ្រាន់តែចង់ធ្វើឲ្យអូនអស់ចិត្តពីបងដោយខ្លួនឯង”
“
តែបងមកនឹកស្មានថាអូនមិនព្រមទទួលយកការបែក ហើយនៅដេញតាមរហូតដល់គ្រប់យ៉ាងត្រូវបានលាតត្រដាង”
“
បងសុំទោសដែលបងមិនដែលបានប្រាប់ការពិតពីក្រោយរឿងនេះមករហូត ព្រោះយ៉ាងណាគាត់នៅតែជាប៉ារបស់បង ហើយបងក៏មិនចង់ឲ្យអូនមានអារម្មណ៍មិនល្អចំពោះគាត់ដែរ”
“
អូនយល់ពីអ្វីដែលបងនិយាយទេ?”
“
អត់យល់....”
“
ផេនដា...”
“
ហឹមមម អូនអាចមិនប្រាកដនូវអ្វីដែលបងធ្លាប់បានគិត តែអូនមានចំនុចខ្លះដែលចង់ឲ្យបងយល់វិញ”
“
ការស្រលាញ់អ្នកណាក៏ចេះមាន អ្នកណាក៏ចេះបង្ហើត តែការថែក្សាឲ្យបានគង់វង្សវាមិនប្រាកដថាអ្នកណាក៏អាចធ្វើបានទេ”
“
បងប្រាប់អូនថាបងមិនចង់ទំលាក់ការឈឺចាប់ឲ្យអូនដោយហេតុផលណាមួយមែនទេ?”
“
បាទ”
“
តែការឈឺចាប់វាចាប់ផ្តើមមានតាំងតែថ្ងៃដំបូងដែលពួកយើងបានដាក់ចិត្តស្រលាញ់គ្នាមកម្ល៉េះ”
“
នៅពេលដែលយើងផ្តើមស្រលាញ់នរណាម្នាក់ សេចក្តីឈឹចាប់គឺវាដើរប្រកៀកសេចក្តីសុខជានិច្ច ត្រឹមតែនឹកគិតដល់នរណាម្នាក់សេចក្តីឈឺចាប់វាក៏ចូលមកភ្លាម ព្រោះយើងបានបំបែកអារម្មណ៍របស់យើងទៅឲ្យមនុស្សម្នាក់ផ្សេងទៀតបាត់ទៅហើយ”
“
ដូចនេះវាលែងមានអ្វីដែលត្រូវឈឺចាប់លើសហ្នឹងទៀតហើយ គឺមានតែការពិតដែលយើងត្រូវព្រមទទួលតែប៉ុណ្ណោះ”
“
ហើយជាការពិតដែលត្រូវតែចេញពីមាត់របស់បងតែម្នាក់គត់ ព្រោះអូនស្រលាញ់បងដូច្នេះសេចក្តីសុខដែលតាមដោយសេចក្តីទុក្ខគឺមានតែបងម្នាក់ប៉ុណ្ណោះដែលត្រូវផ្តល់ឲ្យ ហើយអូនក៏ជាមនុស្សតែម្នាក់ដែលផ្តល់វាអោយបងដូចគ្នា”
“
ហឹមមម មកនេះ” ខ្ញុំស្ងាត់បានបន្តិចក៏ចាប់គាត់អោបពេញក្នុងរង្វង់ដៃយ៉ាងណែន ដូចមិនចង់ឲ្យគាត់សល់ចំនែកសំរាប់ខ្យល់មកប៉ះ។ ប៉ុន្មានឃ្លាដំបូងវាដូចជាពិបាកយល់ តែខ្ញុំយល់ច្បាស់នូវឃ្លាចុងក្រោយរបស់គាត់។ ចឹងហើយទើបគាត់សុខចិត្តសួរបញ្ជាក់ចំលើយចេញពីមាត់ខ្ញុំដោយផ្ទាល់ ទោះគាត់បានលឺចេញពីមាត់ឡាវីនហើយក៏ដោយ ទោះបីគាត់ដឹងថាវាកាន់តែឈឺចាប់យ៉ាងណាក៏ដោយ តែគាត់នៅតែចង់បានការឈឺចាប់នោះចេញពីខ្ញុំតែម្នាក់។
“
បងតែងតែគិតខុសចំពោះអូនរហូតមែនទេ?”
“
អត់ទេ មិចបានមកទំលាក់លើអូនវិញ បងឯងអ្នកសំរេចខ្លួនឯងទាំងអស់ហ្នឹង” ហឹសៗៗដូរតួទៀតហើយ។
“
ហឹសៗៗៗ អូខេៗបងអ្នកខុស” ខ្ញុំអស់សំណើចតិចៗរួចក៏ចាប់ទាញគាត់ឲ្យសំលឹងមើលមុខខ្ញុំវិញម្តង។។
“
តែបន្តិចទៀតនេះ បងប្រាកដជាធ្វើមិនឲ្យខុសទៀតទេ”
“
ខ’ប៉បបប”
“
ហាហាហា មែនអត់?”
“
ហិហិៗ បងមិនដែលធ្វើខុសស្រាប់ហើយ ជុបបប” អូ....... ឃ្លានេះដូចធ្លាប់ចេញពីមាត់ខ្ញុំតាស។។ ហាហាហា ពិតជាមិនខាតកំលាំងក្នុងការបង្រៀនមែន។
“
ជុបប តោះចឹងបងចាប់ផ្តើមហើយ” ខ្ញុំអោនទៅថើបគាត់វិញភ្លាម ហើយក៏មិនឲ្យអាក់ដំណើរយូរខ្ញុំក៏ចាប់បីគាត់ក្រោកឡើងតែម្តង។
“
ខ’ប៉បបប នៅអានរឿងមិនទាន់ចប់ទេទ”
“
អស់កន្លែងសំខាន់ៗហើយអូនសំឡាញ់” ទោះជាសល់ក៏ខ្ញុំមិនព្រមនៅអានដែរ ឱកាសមាសចេញពីអាកូនខ្លាឃ្មុំមិនមែនចេះតែមានទេ។ ហេសៗៗ
“
បើកដៃឲ្យបន្តិចមិនបានម៉ង់ណេ៎”
“
បាទទទ” ខ្ញុំផ្តល់ស្នាមញញឹមយ៉ាងធំឲ្យទៅគាត់មួយ។
“
បងហត់អត់?” ខ្ញុំបីគាត់ដើរចេញផុតមាត់ទ្វារបន្តិចគាត់ក៏សួរឡើង។
“
អត់ទេ កំលាំងបងមានដល់ភ្លឺ”
“
កាចាស់ប៉ប អូនចង់មានន័យថាបងហត់អត់ដែលព្យាយាមតាមចិត្តអូនគ្រប់បែបយ៉ាងបែបនេះ?”
“
អត់ទេ បងនឹងហត់ បើសិនបងធ្វើឲ្យអូនមិនពេញចិត្ត”
“
បងសុខចិត្តហត់តាមចិត្តអូនដើម្បីឲ្យពួកយើងមានតែស្នាមញញឹមប្រសើជាង មកត្រូវហត់ដោយសារតែឈ្លោះគ្នាព្រោះតែការចង់ឈ្នះរៀងៗខ្លួន”
“
ហឺតតត” បែបនិយាយត្រូវចិត្តហើយ ទើបមានរង្វាន់ស្នាមថើបបែបនេះ។
“
ចុះអូនរករឿងបងច្រើនអត់?” ខ្ញុំនៅតែបន្តដំណើរគាត់នៅតែបន្តសួរដូចគ្នា។
“
អឹសសស” តែមុននឹងឆ្លើយ ខ្ញុំសុំដាក់គាត់ឲ្យដេកលើពូកថ្នមៗមុនសិន ព្រោះ....។
“
បើមាន២បងសុខចិត្តសំលាប់មួយចោល”
“
ខ’ប៉បបបប” ហាហាហា ឃើញហេ៎? បើមិនដាក់ចុះមុននឹងទេ ច្បាស់ជាគ្មានជីវិតរស់ឡើយ។។
“
ហឹសៗៗ បងទៅវិញទេដែលចូលចិត្តបង្កើតរឿងឲ្យអូនរក” ខ្ញុំនិយាយហើយក៏អោនទៅថើបថ្ងាស់គាត់មួយ ហើយក៏បន្តដេញរហូតមកដល់បបូរមាត់ដែលតែងតែទន់ភ្លន់ និងផ្អែមល្ហែមគ្រប់ពេលដែលមាត់របស់ខ្ញុំបានប៉ះ។
“
អរគុណដែលព្រមទទួលយកគ្រប់យ៉ាងពីអូន” គាត់ដកបបូរមាត់តិចៗ រួចមកខ្សិបប្រាប់ខ្ញុំ។
“
បាទប្រពន្ធសំឡាញ់” ហើយខ្ញុំក៏ថើបបញ្ចប់វគ្គ រួចក៏ចាប់ផ្តើមវិធានការបន្តទៀត។ តែ....
“
អូនធ្វើអី?”
“
ក្រែងបងថាយប់ជ្រៅហើយ ឲ្យអូនមកដេកមិនចឹងហេ៎” អើយយយយ ខ្ញុំចង់ស្លាក់អារម្មណ៍។ ឯងរៀបនឹងទាញខោចេញហើយ លែងគាត់បែរជាទាញភួយទៅដណ្តប់ជិតខ្លួនទៅវិញ។ សាហាវណាស់យាយខ្លាឃ្មុំនេះ។
“
អាកូនខ្លាឃ្មុំ កុំទាន់អាលរករឿងពេលនេះមើរររ” ខ្ញុំមិនព្រមទេ។
“
ហឹសៗៗ ស្អែកត្រូវក្រោកពីព្រឹក អូនដេកហើយ”
“Goodnight popeye”
គាត់ទាញមុខខ្ញុំមកថើបហើយក៏ទំលាក់ខ្លួនដេកធ្វើមិនដឹង។ វីវរហើយ អត់មែនទែនហើយមើលទៅខ្ញុំ។ សេដ...
“
ផេនដា...”
“
ផេនដាហា៎.....”
“
អាតឿ.....”
“
ហាហាហា ចូលមកឲ្យលឿនមក”
“
ហេ ហេ ហេ” ធ្វើតេសលេងសោះ ចេញមែនហា៎។ ហាហាហា ស្រលាញ់ត្រង់ចិត្តទន់នឹងហេ៎ក។ មិនបង្អង់យូរ ខ្ញុំក៏ប្រញាប់សម្រួលខោអាវជាប់កាយចេញឲ្យអស់ ហើយក៏ឈ្មុលវាចូលភួយទៅរកចំណី។
“
ឈប់...” ទៀតតតត។
“
អត់....”
“
អូននៅមានរឿងចង់សួរបងច្រើនទៀត”
“
អូ.... ចាំបងចាត់ការអូនហើយសិនណា៎”
“
អត់... ហើយអត់រហូតទល់តែអូនបានសួរសិន”
“
ហឹមមមមមមម ឈ្នះគ្រប់រឿង ហើយអ្នកណាអនុញ្ញាតិឲ្យបែរខ្នងដាក់ប្តី” ចង់ខឹងវៃដំអីបាន តែអារឿងបែរខ្នងដាក់គ្នាហ្នឹង គឺខ្ញុំទទួលយកមិនបានទេ។ វាដូចជាយើងសំលឹងមើលនរណាម្នាក់ដែលគេមិនដែលដឹងថាមានយើងតែងតែនៅទីនោះជាមួយគេ។
“
ជុបប ប៉ាធ្វើឲ្យគេខឹងង”
“
ហាហាហាហា ” គាត់ក៏បែរមកថើបខ្ញុំយ៉ាងលឿន ហើយនៅឆ្លៀតប្រើស្ទាយវិឌីអូបងស្រីស្រស់ស្អាតធ្វើរិកង៉ក់ងរប៉ាគាត់ដាក់ខ្ញុំទៀត។(មានអ្នកណាបានមើលវិឌីអូហ្នឹងខ្លះ អ្នកនិពន្ធស្រលាញ់តួអ៊ីហ្នឹងណាស់)
“
ហ៊ើយយយ ប៉ាសុំទោស មោះចង់សួរអីប៉ាសួរមក”
“
ក្នុងសៀវភៅកំណត់ហេតុអូន នៅទំព័រដែលបងបានសរសេរពីការពិបាកចិត្តរបស់បងពេលដែលត្រូវអូនដេញចេញពីផ្ទះ មានកន្លែងមួយដែលអូនអានយ៉ាងណាក៏មានអារម្មណ៍ថាដូចជាដាច់ន័យ”
“
ពេលដែលអូនដេញបង?”
“yep
ថ្ងៃដែលអូនទៅសុំទោសបងហ៎រ....”
“
អររ បងយល់ពីអីដែលអូនចង់សួរហើយ”
“
គឺពេលនោះ បងកំពុងតែអង្គុយសរសេរសុខៗស្រាប់តែមានខ្លាឃ្មុំភ្នែកខ្មៅមកពីណាមិនដឹង មកគោះទ្វារបន្ទប់របស់បង ទើបបងកែប្រែអារម្មណ៍ពីការសរសេរទាំងទុក្ខសោក មករីករាយវិញ”
“
បងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ថែមទាំងគិតមិនចេញថាអូនអាចនឹងមករកបងដល់ផ្ទះដែរ”
“
ហើយបងក៏រិតតែសប្បាយចិត្តខ្លាំងថែមទៀត ដែលអូនបានតបតរស្នាមថើបមកបងវិញដូចគ្នា”
“
ឆ្កួត... អូនតបតរបងត្រង់កន្លែងណា”
“
ត្រង់អូនព្រមបើកមាត់ឲ្យបងបានថើបស្រួលនោះអី”
“
ឡប់... អូនចាំថាអូនរឹងខ្លួនដូចគល់ឈើច្រើនជាង” គេក្រោកមកធ្វើមុខឆ្ងល់ដាក់ខ្ញុំដូចកំពុងតែវង្វេងពីហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃនោះ។
“
រឹងតែខ្លួនតាស តែបបូរមាត់អូនទន់ខ្លាំងណាស់” ខ្ញុំក៏បានទាញគាត់មកបញ្ជាក់ពីភាពទន់ភ្លន់របស់វាឲ្យកាន់តែច្បាស់ថែមទៀត។
“
ចុះរឿងដែលបងនិយាយបើកចំហរចំៗមុខឡាវីននោះ បងអត់ខ្លាចនាងសើចចំអកបងទេហ៎រ?”
”
សើចចំអកគេទាំងដែលមិនដឹងថាខ្លួនឯងគ្មានអ្វីដែលស្មើគេនឹង បងអត់បានទៅឈឺក្បាលជាមួយទេ”
”
តែបើគេសើចចំអកដែលបងអន់មិនហ៊ានទទួលស្គាល់ធាតុពិតរបស់ខ្លួនទើបបងនៅមិនសុខ ម៉្យាងស្រីម្នាក់នោះក៏លេងមានតំលៃសំរាប់បងយូរមកហើយ។ ដូច្នេះហើយការគិត ឬក៏ការវាយតំលៃរបស់គេយ៉ាងមិចក៏បងមិនខ្វល់ដែរ”
“
អូនចង់ដឹងមួយទៀត បងថាបងមិនដែលរើសអើងមនុស្សប្រភេទនេះ មិចចឹង? មនុស្សប្រុសមួយចំនួនមិនចាំបាច់ដល់ទៅស្រលាញ់ទេ ត្រឹមតែរាប់អានគេមិនចង់ផង”
“
តែមិនមែនជាបង ព្រោះបងមិនដែលដាក់ផ្លាកសំគាល់ថាបងឬក៏អ្នកណាថាជាអ្វីទេ រូបរាងគ្រាន់តែជាទីស្នាក់អាស្រ័យរបស់អារម្មណ៍និងចិត្តគំនិតយើងតែប៉ុណ្ណោះ ភាពល្អឬអាក្រក់តែមួយគត់ដែលអាចកំនត់ថាមនុស្សម្នាក់នោះជាអ្វី”
”
អស់ហើយណា?”
“
ឈប់......”
“
ហឹមមមមម មិចទៀតហើយ”
“
អស់បានអីហើយ”
“
អូនចង់ដឹងរឿងរបស់ឡាវីន”
“
ហឹមម? ឡាវីន?” ខ្ញុំចាប់ផ្តើមជ្រួញចិញ្ចើមសួរទៅគាត់។
“
អឹម រឿងឡាវីនដែលបងសរសេរថាជាកំហុសនោះ”
”
ចាំថ្ងៃស្អែកទៅណា”
”
អត់ទេ ប៉ាធ្វើឲ្យគេខឹងទៀតហើយ”
”
អូៗៗ ប៉ាសុំទោសៗ”
“
រឿងឡាវីនចាប់ផ្តើមមានក៏ដោយសារតែអារម្មណ៍ក្មេងៗមួយឆ៉ាវតែប៉ុណ្ណោះ។ ”
”
ទើបបងមិនចង់កត់វាចូលក្នុងសៀវភៅ ហើយវាក៏ជាការចងចាំមួយដែលបងមិនចង់បន្សល់ទុកដូចគ្នា”
“
ហឹមៗ កាលពីដើមឆ្នាំ២០១៥បងបានទាក់ទងនឹងនារីម្នាក់ នារីម្នាក់ដែលត្រូវបានស្គាល់ថាជាប្អូនស្រីរបស់មិត្តប្រជែងស្នេហា....”
“
ទំនាក់ទំនងរបស់យើងអាចកើតឡើងបាន គឺដោយសារនាងជាអ្នកចាប់ផ្តើមគ្រប់បែបយ៉ាងទាំងអស់ ទាំងដែលបងមិនដែលធ្លាប់មានចិត្តស្រលាញ់នាងសោះ តែដោយសារការចង់សងសឹកក៏ថាបាន ដែលបងប្រុសរបស់នាងតែងតែធ្វើខ្លួនជាមារតាមឆក់យកនារីដែលបងស្រលាញ់ទៅ បងក៏ដាក់ចិត្តសាកល្បងជាមួយនាង។ ទើបសំរេចចិត្តប្រើថ្ងៃបុណ្យនៃសេចក្តីស្រលាញ់មកសុំនាងធ្វើជាសង្សា ព្រោះបងចង់ដឹងថាបើប្អូនវាក្លាយជាសង្សារបស់បងតើវានៅហ៊ានកំរើកខ្លួនជាមួយបងទៀតដែរទេ”
“
តែមិនស្មានថាការស្និតស្នាលដែលមានជាមួយគ្នាយូរទៅ វាធ្វើឲ្យភាពចង់ឈ្នះនិងចិត្តចង់សងសឹកប្រែក្លាយទៅជាអារម្មណ៍ស្រលាញ់ពិតមែន”
“
អូនក៏ដឹងថាបងមិនមែនជាមនុស្សដែលស្រលាញ់អ្នកណាងាយៗទេ ហើយក៏មិនចូលចិត្តយកភ្នែកទៅមើលអ្នកណាផ្តេសផ្តាសដែរ តែនាងបែរជាចូលមកក្នុងខ្សែភ្នែកបងគ្រប់ពេល។ ទោះជាចរិកបងពិបាកយល់យ៉ាងណា ថែមទាំងមិនចេះយកចិត្តទុកដាក់លើអ្នកណាទៀត ក៏នាងព្យាយាមតាមយកចិត្តបងគ្រប់យ៉ាងរហូតដល់សំរេចបានវាទៅទាំងមូល”
“
រយៈពេល១ឆ្នាំដែលបងបានសេពគប់ជាមួយនាង.. នាងគឺជាមនុស្សស្រីដំបូងដែលបងផ្តល់តម្លៃឲ្យគ្រប់យ៉ាង និងជាមនុស្សស្រីដំបូងដែលបងគិតថាគឺជាស្នេហាពិត រហូតដល់ប៉ាម៉ាក់ទទួលស្គាល់ពីទំនាក់ទំនងរបស់យើងថែមទៀត។ តែទីបំផុតការគិតទាំងអស់នោះគឺវាជាកំហុសដ៏ធំ ព្រោះតែឈុតឆាកសំដែងពីការស្រលាញ់ស្ម័គ្រស្មោះរបស់នាង។ រូបភាពទាំងអស់នោះគឺវាសុទ្ធសឹងតែជាការបំភួនភ្នែក នាងហើយនិងបងប្រុសនាងរួមដៃគ្នាចូលមកក្បែរបងព្រោះតែមុខមាត់និងតំណែងក្នុងសង្គមតែប៉ុណ្ណោះ តែអារាជវាក៏មិនបានអាក្រក់អីណាស់ណាទេ ទោះជាវា
បានអ្វីដែលវាត្រូវការតែវាក៏មិនដែលមានចិត្តចង់បំបែកបំបាក់គូរយើងដែរ រឿងទាំងប៉ុន្មានក៏ធ្លាក់មកលើយើងតែ២នាក់ ហើយអ្នកដែលប្រែប្រួលគឺ ជានាងតែម្នាក់”
“
នាងបានកែប្រែទៅជាមនុស្សផ្សេងដោយសារពាក្យសំដីដែលបងបានប្រាប់ថា នាងគឺជាមនុស្សដែលបងរស់ខ្វះមិនបាន។ នាងចាប់ផ្តើមបញ្ចេញចរិកពិតបន្តិចម្តងៗ ចរិកដែលធ្លាប់តែគួរឲ្យស្រលាញ់និងទុកចិត្តបានក្លាយទៅជាការកុហក មានតែពាក្យដោះសារ តែងតែប្រើល្បិចគេចកល់ ថែមទាំងលួចលាក់មានអ្នកផ្សេងក្រោយខ្នងជាច្រើនទៀត ទាំងដែលបងមិនដែលគិតថានាងហ៊ានធ្វើដាក់បងដល់ថ្នាក់នេះ”
“
តែបងតាមទាន់គ្រប់រឿងដែលនាងបានសាង ហើយតែងតែអត់អោនដល់នាងគ្រប់ពេល។ រហូតដល់ថ្ងៃមួយ ថ្ងៃដែលបងគិតថាបងឈឺចាប់បំផុតក្នុងជីវិត ព្រោះតែតម្លៃដែលបងតែងតែផ្តល់ឲ្យនាង នាងបែរជាបោះវាចោលទៅលើគ្រែជាមួយអ្នកដទៃ នាងប្រហែលគិតថាបងល្ងង់ខ្លាំងណាស់ហើយមើលទៅ ដែលគ្មានថ្ងៃដឹងការពិតរបស់នាង តែសោកស្តាយដែលបងមិនបានងប់ងល់ដល់មិនដឹងខ្យល់អី”
“
ជំលួសរវាងយើងទាំង២ក៏កើនឡើង នាងនៅតែមានពាក្យដោះសារកែខ្លួនមិនព្រមទទួលកំហុសថែមទាំងទំលាក់គ្រប់យ៉ាងថាបងជាមនុស្សដែលមានតែបញ្ហាសំរាប់នាង ចិត្តស្រលាញ់ទាំងប៉ុន្មានក៏ប្រែក្លាយជាការស្អប់ បងស្អប់ដែលនាងមើលងាយការស្រលាញ់របស់បង ស្អប់នាងដែលចាកចេញពីបងដោយគ្មានពាក្យបែកសូម្បីមួយម៉ាត់”
“
ហើយបងធ្វើយ៉ាងមិចបន្តទៀត?”
“
បងក៏ចាប់ផ្តើមគេចពីមនុស្សគ្រប់គ្នា ព្យាយាមរកភាពស្ងប់ស្ងាត់សំរាប់ខ្លួនឯង ហើយទីបំផុត....”
“
បងក៏បានមកជួបអូន” ខ្ញុំនិយាយបន្តើរយកដៃអង្អែលមុខគាត់បន្តើរ។ ហើយក៏........................
“The End”
(
ចប់មែនទែនហើយ!!!)
សុំទោសដែលអូសបន្លាយរឿងមួយនេះជាច្រើនខែ ព្រោះដំបូងឡើយគិតថាបញ្ឈប់ការសរសេររឿងនេះហើយ ដោយសារតែអត្ថន័យក្នុងសាច់រឿងវាដដែរច្រើនហើយដាក់អារម្មណ៍តួប្រុសមិនចូល។ តែដោយធ្លាប់បាននិយាយថាទោះជាយ៉ាងថា ក៏ត្រូវតែបញ្ចប់រាល់ការចាប់ផ្តើមទើបសំរេចចិត្តងាកមកសរសេម្តងទៀតទោះជាល្អ ឬអាក្រក់ក៏មិមអាចឈប់កណ្តាលទីដែរ។ សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានវគ្គឲ្យដូចជាវគ្គមុនៗទាំងដែលគ្មានអ្វីពិសេស។ ហើយបើមានចំនុចណាដែលនៅសង្ស័យ ឬមិនទាន់អស់ចិត្តអាចសួរក្នុងcmtបាន
អរគុណ! ! ! ! !


2 comments:

  1. បងពិតជាមានស្នាដៃល្អណាស់🥰🥰🥰😘😘

    ReplyDelete