Breaking

Sunday, July 26, 2020

រឿង ម្ចាស់គ្រោងបេះដូង​ (សៀវភៅកំណត់ហេតុ.......) ភាគ២

រឿង ម្ចាស់គ្រោងបេះដូង​ (សៀវភៅកំណត់ហេតុ.......)
ភាគ២

និពន្ធដោយ Pii Chhay

#Khmer_Novel69

 

             

“អាប៉ប?? អាប៉បបប” ក្រោយពីត្រូវបានម្ចាស់ផ្ទះបញ្ចេញកាយវិការមិនចូលចិត្តមុខខ្ញុំនៅហ្នឹងមុខហើយ ហ៊ាងក៏សម្រុកចេញពីទីនោះទាំងចិត្តឈឺផ្សា ទោះយុទ្ធព្យាយាមស្រែកហៅលឺប៉ុណ្ណាក៏គេមិនចាប់អារម្មណ៍នឹងស្តីឆ្លើយ។
“
ហែងកើតអី?”
“
ហែងចង់ឲ្យអញកើតអីបានទៅ គេដេញដូចឆ្កែដូចឆ្មាហើយ ហែងមិនឃើញទេហេ៎?”
បាំងងង ទ្វាឡានបានបិទយ៉ាងខ្លាំង...
នៅក្នុងឡានដ៏សែនស្ងាត់ជ្រងំ
“
អាយុទ្ធ.....” នៅតែស្ងាត់
“
អញស្រលាញ់គេហើយ” រិតតែស្ងាត់..
“
ហែងគិតថាអញឆ្កួតអត់?”
“
អាយុទ្ធ??” ហើយបន្តនៅតែស្ងាត់រហូតដល់ហ៊ាងត្រូវដំឡើងសំលេង។
“
ហែងចង់និយាយពីអ្នកណា?”
“
ហែងកំពុងគិតអីពីទូមែន?”
“
ហា៎??”
“
អត់មានអីទេ”
“
ចាប់ពីស្អែកទៅ អញលែងទៅសាលាទៀតហើយ”
“
ហេតុអី?”
“
គ្មានអីទេ...”
“
ព្រោះតែទូមែន?”
“
ហឹមមម ការពិតយើងអាចដឹងតាំងពីដំបូងមកម្ល៉េះ ថាហែងផ្លាស់ប្តូយ៉ាងមិចខ្លះពេលដែលមានទូចូលមក”
“
ហើយវាក៏ដូចជាអ្វីដែលអញគិតមិនខុស គឹហែងពិតជាស្រលាញ់គេមែន”
“
ចុះហែង??”
“
វាមិនសំខាន់លើអញទេ វាសំខាន់នៅលើទូ តើគេមានចិត្តយ៉ាងមិច?”
“
ប្រាកដណាស់ថាគេពិតជាស្អប់អញ”
(
វាគឺជាពេលដែលខ្ញុំពិតជាគិតថាគួរតែដកខ្លួនចេញពីរឿងនេះ ព្រោះមិនមែនត្រឹមតែអារម្មណ៍ដែលទទួលបានពីទូ តែនៅមានអារម្មណ៍របស់មិត្តល្អមួយទៀតដែលកំពុងតែស្រលាញ់មនុស្សតែម្នាក់ជាមួយខ្ញុំ។ ខ្ញុំគ្មានតំរុយណាថាអាចទៅមុខរួចជាមួយគេឡើយ។ ទាំងចរិក ទាំងពាក្យសំដី ទាំងអាកប្បកិរិយា គឺខ្ញុំស៊ូមិនបានមិត្តស្រាប់ទៅហើយ បើនៅតែប្រឹងទៀត ខ្ញុំនឹងបាត់បង់មនុស្សទាំង២។)
“
ការពិតការដែលគេមិនព្រមទៅជួបខ្ញុំ ព្រោះតែក្នុងចិត្តគេមិនចង់ចូលមកកាត់ឱកាសរបស់បងយុទ្ធ”
“
កាប៉បអាយអើយយយ”
(
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧... ពាក្យសុំទោស)
(
អារម្មណ៍តែមួយគត់ដែលមានក្នុងថ្ងៃនេះគឺ ក្រៀមក្រំជាទម្ងន់។ ទៅរៀនក៏រៀនមិនចូល សំលឹងទៅណាក៏មានតែភាពសោះកក្រោះ សំនួរពីខាងណាក៏មិនចង់ឆ្លើយ មុខអ្នកណាក៏ខ្ញុំមិនចង់ឃើញ ចង់តែសម្ងំស្ងៀមស្ងាត់តែម្នាក់ឯង។ ម្នាក់ឯងរហូតដូចដែលខ្លួនតែងតែទម្លាប់ជាយូរមកហើយ។ តែពេលដែលបិទភ្នែកហេតុអីក៏តែងតែមានសំលេងមនុស្សម្នាក់ មកនិយាយរុញច្រានក្បែត្រចៀកជានិច្ចទៅវិញ។ “បើលោកប្រញាប់ក៏ឆាប់ទៅៗ” ពាក្យសំដីជាមួយនិងកាយវិការចង់ឲ្យខ្ញុំចេញឲ្យបាត់ពីមុខគេ វិលអណ្តែតជុំវិញក្បាលរបស់ខ្ញុំមិនព្រមចេញទៅណាសោះ។ មនុស្សចិត្តដាច់ ហេតុអីក៏អ្នកហ៊ានធ្វើបែបនេះដាក់ខ្ញុំ? ហេតុអីក៏អ្នកហ៊ានចូលមកបំផ្លាញអារម្មណ៍ល្អៗរបស់ខ្ញុំ? ហេតុអី....)
(
ហេតុអីក៏អ្នកចូលមកក្នុងជីវិតរបស់ខ្ញុំ? ស្នាមថើបដំបូងរបស់ពួកយើងទាំង២ តើអ្នកណាអាចហាមឃាត់បានទៅ នៅពេលដែលខ្ញុំគុំទុកក្នុងចិត្តមកជាយូរហើយនោះ។ ខ្ញុំមិនបានខ្វល់ថាគេមានអារម្មណ៍យ៉ាងណាចំពោះខ្ញុំ ឬក៏ត្រូវបែកមាត់ដោយសារស្នាមថើបមួយនោះបែបណាទេ)
“
មានអារម្មណ៍ថាត្រង់កន្លែងហ្នឹងដូចជាដាច់ពាក្យ” ខ្ញុំព្យាយាមអានឃ្លាប្រយោគកន្លែងនោះម្តងហើយម្តងទៀត ក្រែងអានខុសពាក្យកន្លែងណា ឬខ្វះជួរណា។ តែអានយ៉ាងណាក៏នៅតែមានអារម្មណ៍ថាដូចជាកាត់អស់ប្លង់មួយកន្លែង។ ហឹមម មានតែបណ្តោយមួយគ្រាសិនទៅ។
(
ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលគេបានធ្វើឲ្យខ្ញុំដឹងថាគេក៏ខ្វល់ខ្វាយបារម្ភពីខ្ញុំដល់ថ្នាក់រត់មកសុំទោសខ្ញុំដល់ផ្ទះបែបនោះ។ ហើយខ្ញុំក៏រិតតែសប្បាយចិត្តខ្លាំងថែមទៀត ដែលគេបានតបតរស្នាមថើបមកខ្ញុំវិញដូចគ្នា។ វាដូចជាសញ្ញាមួយដែលចង់ប្រាប់ថា គេមិនបានស្អប់ខ្ញុំដូចជាអ្វីដែលខ្ញុំតែងតែគិតម្នាក់ឡើយ។ ហើយខ្ញុំក៏មិនព្រមលាក់អារម្មណ៍ខ្លួនឯងថាខ្ញុំស្រលាញ់គេពិតទៀតដែរ។ ខ្ញុំនឹងមិនចុះចាញ់ ទោះជាចំលើយរបស់គេនៅតែមិនមានចិត្ត ឬក៏ត្រូវគេបដិសេធយ៉ាងណាក៏ដោយ។ ខ្ញុំត្រូវតែសាកល្បងយកចិត្តគេឲ្យបាន)
(
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៧... បងស្រលាញ់អូន)
(
ពេលនេះម៉ោង ១២:៣០ យប់ នៅក្នុងបន្ទប់ដែលតែងតែមានអារម្មណ៍តែលតោល តែឥលូវបានប្រែក្លាយមកមានមនុស្សម្នាក់កំពុងតែដេកលង់លក់ ដោយមិនដឹងថាមានមនុស្សម្នាក់នេះកំពុងតែសំលឹងមើលគ្រប់ជ្រុងនៃតួខ្លួនគេឡើយ។ រាងកាយដែលធ្វើឲ្យខ្ញុំឈ្លក់វង្វេងរហូតមិនខ្វល់ថាគេជាស្រី ឬក៏ប្រុស។ ដងខ្លួនដ៏ល្វត់ល្វន់របស់គេនៅតែតោងជាប់ខ្លួនប្រាណខ្ញុំ សំលេងស្រែកថ្ងួចថ្ងូរនៅតែលឹរណ្តំក្នុងត្រចៀកខ្ញុំនៅឡើយ។ ខ្ញុំមិនដែលងប់ងល់ក្នុងរឿងបែបនេះដល់មិនចង់ឃ្លាតចេញទៅណាឆ្ងាយពីគេខ្លាំងយ៉ាងនេះទេ ខ្ញុំពេញចិត្តនឹងមិនព្រមគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយខ្ញុំក៏មិនដឹងត្រូវសោកស្តាយប៉ុណ្ណាដែរ បើខ្ញុំមិនបានសារភាពប្រាប់គេនៅថ្ងៃនេះ។ គេមិនមែនជាមនុស្សល្អអស្ចារ្យមកពីណាទេ ហើយក៏មិនមែនជាមនុស្សវិសេសវិសាលមកពីទិសណាដែរ តែគេគឺជាដង្ហើមសំរាប់ឲ្យខ្ញុំបានដកមកស្គាល់ជីវិតថ្មី។ ចាប់តាំងពីខ្ញុំបានជួបគេមក ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំមិនបានដូចមុនទៀតឡើយ។ ចាប់តាំងពីយើងផ្តើមស្គាល់គ្នាមក ខ្ញុំក៏បានដឹងខ្លួនឯងច្បាស់ថាខ្ញុំជាអ្នកណា ត្រូវការអី ចង់បានអី ហើយរបស់ដែល
ខ្ញុំត្រូវការនៅពេលនេះគឺអូននេះហើយទូ។ បទពិសោធន៍ដែលបងបានជួបនៅពេលនេះបងមិនដឹងថាអ្វីដែលពួកយើងបានធ្វើជាមួយគ្នាមុននេះវាត្រូវ ឬក៏ខុសសំរាប់អនាគតរបស់យើងទេ។ បងគ្រាន់តែដឹងថាបងចង់ក្លាយជាមនុស្សប្រុសម្នាក់ដែលអាចនៅក្បែអូនគ្រប់ពេល បងចង់ក្លាយជាមនុស្សប្រុសតែម្នាក់ដែលអាចមើលថែអូន បងចង់ក្លាយជាមនុស្សប្រុសម្នាក់ដែលអាចទទួលការស្រលាញ់ពីអូន បងស្រលាញ់អូន) ទឹកភ្នែកខ្ញុំដូចចង់ចាប់ផ្តើមរលីងរលោងមកហើយ។ ខ្ញុំចាំបានយ៉ាងច្បាស់ថាថ្ងៃនោះជាថ្ងៃអី គឺជាថ្ងៃដែលខ្ញុំព្យាយាមធ្វើបាបបញ្ឈឺចិត្តគេយ៉ាងខ្លាំង ទាំងមិនដឹងឡើយថាគេបានស្រលាញ់ខ្ញុំខ្លាំងដល់ថ្នាក់នេះ។ ឲ្យអូនសុំទោសណា...
ក្នុងសៀវភៅបានរៀបរាប់រាល់ព្រឹត្តការណ៍ទាំងអស់ដែលបានកើតឡើងលើពួកយើងទាំង២ សូម្បីតែរឿងផ្ទៃក្នុងរបស់ពួកយើងក៏គេលួចសរសេរគ្មានសល់ដែរ។
(
ពីមុនអូនគឺជាមនុស្សម្នាក់ដែលមានភាពអៀនខ្មាស់ច្រើន មិនថារឿងកាលពីយប់ដែលអូនមិនព្រមសូម្បីតែឲ្យបងមានឱកាសបានស្ទាបប៉ះបន្តិច។ និយាយទៅយប់ដំបូងរបស់ពួកយើងគឺមិនបានស្រស់បំព្រងដូចដែលបងបានគិតទេណា ក្នុងចិត្តបងចង់បង្កើតថ្ងៃនោះជាថ្ងៃដែលមានអត្ថន័យជាទីបំផុត។ តែមិនអីទេបងដឹងថាអូនប្រហែលមិនដែលជួបរឿងបែបនេះ ឬក៏មិនធ្លាប់បានធ្វើអ្វីៗបែបនោះ បងក៏សម្របសម្រួលខ្លួនឲ្យអូនបានសប្បាយចិត្ត ព្រោះបងចង់ឲ្យអូនមានអារម្មណ៍ថារឿងបែបនោះមិនមែនប្រើប្រាស់តែអារម្មណ៍របស់មនុស្សម្នាក់ទេ គឺបងចង់ឲ្យអូនមានសេចក្តីសុខរាល់ពេលដែលពួកយើងបាននៅជាមួយគ្នា។ អូនដឹងអត់ថា ចរិកលក្ខណៈរបស់អូនធ្វើឲ្យបងមានអារម្មណ៍ថាជាខ្លួនឯង១០០%រាល់ពេលដែលបាននៅក្បែ បងមិនចាំបាច់ខំប្រឹងរៀបរិករៀបពារ រៀបសម្តី ឬត្រូវលាក់បាំងអារម្មណ៍ដែលចង់ធ្វើជាម្ចាស់គ្រប់គ្រងអូនទេ។ បងចង់ឲ្យអូនមើលឃើញតែបងម្នាក់ក្នុងក្រសែភ្នែករបស់អូនតែប៉ុណ្ណោះ សូម្បីតែសិស្សច្បងដ៏ល្អរបស់អូនក៏បងមិនអាចទទួលយកបានដែរ។ ហើយវាក៏ជាមូលហេតុដែលបងត្រូវលប់សារទាំងអស់ដែលគេបានផ្ញើទៅអូនដែរ)
(
ថ្ងៃនោះ ក្រោយពេលដែលបងបានដាក់អូនចុះនៅផ្ទះរួចហើយ ក្នុងពេលដែលបងកំពុងតែប្រញាប់បើកឡានទៅ Condo ដើម្បីទៅប្រមូលខោអាវត្រលប់មកគេងផ្ទះអូនវិញ បងក៏បានលឺសំលេងសារដែលមិនមែនចេញពីទូរស័ព្ទរបស់បង។ បងមិនបានចង់ចេះដឹងរឿងទូរស័ព្ទរបស់អូនទេ តែបើវាមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងបងក៏មិនអាចបណ្តោយវាបានដែរ) គេសរសេរតែរឿងពាក់ពន្ធនឹងសាររបស់បងករុណា តែមិនបានសរសេរឡើយថាក្នុងសារនោះមានអត្ថន័យអ្វីខ្លះ។ ខ្ញុំក៏មិនចង់ចាប់អារម្មណ៍នឹងរឿងនោះទៀតដែរ ព្រោះតែវាគ្មានបានប្រយោជន៍ដល់ខ្ញុំទៀតទេ។ តែអ្វីដែលចាប់អារម្មណ៍ជាងនឹងទៅទៀតនោះគឺ ថ្ងៃតែមួយនោះគឺជាថ្ងៃដែលរឿងទំនាក់ទំនងរបស់យើងទាំង២បានបែកធ្លាយទៅដល់បងប្រុសតែម្នាក់របស់ខ្ញុំ។ ក្នុងសៀវភៅបានសរសេរងថា បងប្រុសរបស់ខ្ញុំបានដឹងតាំងពីថ្ងៃដែលគាត់លួចឈរមើលខ្ញុំហើយហ៊ាងថើបលាគ្នានៅក្នុងឡានមុខផ្ទះខ្ញុំមកម្ល៉េះ។ ហើយគាត់ក៏មិនទុកយូរនឹងចាប់សួររកចំលើយជាក់ស្តែងចេញពីមាត់របស់ហ៊ាងដែរ។ អូ.... គិតទៅរឿងគេហើយនិងហ៊ាបានឃុបឃិតគ្នាតាំងពីថ្ងៃដំបូងនៃទំនាក់ទំនងរបស់ខ្ញុំម្ល៉េះ។ តែមូលហេតុដែលគេមិនព្រមប្រាប់រឿងនេះដល់ខ្ញុំ ព្រោះតែជឿពាក្យហ៊ាដែលប្រាប់ថាគេនឹងទទួលរងសំពាធយ៉ាងខ្លាំង បើខ្ញុំដឹងថាហ៊ាដឹងរឿងនេះ។ ហឹសស សុខចិត្តទំលាក់បន្ទុកមកលើប្អូន ព្រោះតែចង់បានប្អូនថ្លៃផងហេ៎។
ទំព័រសន្លឹកសៀវភៅចេះតែរបើកទៅមុខជាបន្តបន្ទាប់ដែលបានសរសេរគ្រប់អារម្មណ៍របស់គេមានចំពោះខ្ញុំ ហើយក៏មានទាំងរឿងភ្នាល់គ្នារវាងគេហើយនិង បងយុទ្ធទៀតព្រោះគេមិនចង់មានឈ្មោះអ្នកណាដណ្តើមរបស់អ្នកណា ទើបគេប្រគល់គ្រប់យ៉ាងទុកឲ្យខ្ញុំជាអ្នកសំរេចចិត្ត។ គេព្រមឲ្យបងយុទ្ធប្រើគ្រប់វិធី ប្រើគ្រប់ពាក្យសំដី ដើម្បីបានសារភាពប្រាប់ខ្ញុំ ហើយគេក៏ចង់ដឹងដែរថាខ្ញុំនឹងផ្តល់ចំលើយច្បាស់លាស់ដល់បងយុទ្ធឬក៏អត់។ វាមិនមែនជាការសាកចិត្ត តែជាការធ្វើឲ្យមនុស្សម្ខាងទៀតមានការអស់ចិត្ត ព្រោះតែមិនចង់ឲ្យទំនាក់ទំនងរបស់យើង គេត្រូវមកបាត់បង់មិត្តដ៏ល្អរបស់គេតែម្នាក់ដែរ។ អស់ពីរឿងបងយុទ្ធទៅ នៅមានមនុស្សម្នាក់ទៀតដែលចូលមកពាក់ពន្ធក្នុងរឿងស្នេហារបស់យើង នោះគឺ ឡាវីន។ តែក្នុងនេះមិនបានរៀបរាប់ពីប្រវត្តអីរបស់នាងសូម្បីតែបន្តិច មានត្រឹមតែ
ពាក្យបងសុំទោសដែលគេមិនចង់ប្រាប់រឿងនេះមកខ្ញុំ។ (ឲ្យមានយ៉ាងមិច បើក្នុងសៀវភៅដែលមានឆ្លាក់ឈ្មោះរបស់នាងផ្ទាល់មិនមានរៀបរាប់អ្វីផង ក្រៅពីពាក្យថាកំហុស)។ តែយើងកុំមកចាប់អារម្មណ៍នឹងរឿងនេះអី ព្រោះព្រឹត្តការណ៍បន្ទាប់ដែលខ្ញុំសឹងតែមិនជឿ គឺរឿងដែលហ៊ាងដឹងថាខ្ញុំហើយនិងបងករុណាណាត់ជួបគ្នាដោយរបៀបណា។
(
ថ្ងៃដែលខ្ញុំបានដឹងថា មនុស្សពិសេសតែម្នាក់របស់ខ្ញុំកំពុងតែបណ្តើរគ្នាចូលហាងបាយកាត់ថ្ងៃជាមួយនិងបុរសសរស្អាតម្នាក់ទាំងដែល គេទើបតែប្រាប់ខ្ញុំថាគេត្រូវទៅធ្វើកិច្ចការសាលានៅឯផ្ទះរបស់មិត្ត វាគឺជាឃ្លាកុហកដែលធ្វើឲ្យខ្ញុំបាក់ទឹកចិត្តជាទីបំផុត ជាពិសេសវាគឺជាដំណឹងដែលបានលឺចេញពីមាត់មនុស្សស្រីដែលខ្ញុំមិនចង់សូម្បីតែឃើញមុខ។ នាងព្យាយាមទាក់ទងមកខ្ញុំជាច្រើនដងទាំងដែលខ្ញុំមិនចាប់អារម្មណ៍នឹងលើក រហូតដល់រូបភាពមួយបានលោតឡើងនៅក្នុងទូរស័ព្ទរបស់ខ្ញុំ គឺរូបភាពរបស់មនុស្សសំខាន់របស់ខ្ញុំកំពុងតែបណ្តើរគ្នាជាមនុស្សម្នាក់ ដែលខ្ញុំចាំយ៉ាងច្បាស់ថាជាមនុស្សដែលខ្ញុំស្អប់មុខជាទីបំផុត) ចាប់តាំងពីថ្ងៃដែលនាងបានដឹងពីទំនាក់ទំនងរវាងខ្ញុំហើយនិងហ៊ាងមក នាងបានចាប់ផ្តើមឲ្យគេតាមដានសកម្មភាពរបស់ខ្ញុំ គ្រប់ជំហាន ហើយថែមទាំងរកគ្រប់វិធីក្នុងការទាក់ទងទៅហ៊ាងដើម្បីបានប្រាប់ពីទង្វើររបស់ខ្ញុំ។
ទើបទុក្ខសោកក៏បានកើតមានឡើង កំហឹងដែលកប់ក្នុងជម្រៅចិត្តរបស់ហ៊ាងក៏ត្រូវបានជីកកកាយឡើង ធ្វើឲ្យគេនឹកទៅដល់ពាក្យកុហក ការបោកប្រាស់ ដែលធ្លាប់ទទួលបានកន្លងមកឲ្យវិលចូលមករុករានក្នុងចិត្តគេសារជាថ្មី។ ភាពខឹងសម្បារចូលមកគ្រប់គ្រងពេញខ្លួនគេ អ្វីតែម៉្យាងដែលគេត្រូវធ្វើ គឹមិនអាចនៅឈរស្ងៀមព្យាយាមធ្វើមិនដឹងមិនលឺដូចគ្រាមុនៗបានទៀតទេ គេមិនចង់ក្លាយទៅជាមនុស្សដែលមានតែការបាត់បង់ទៀតទេ។
(
តែវិនាទីដែលអូនបានដួល ជាវិនាទីដែលបងតក់ស្លុតជាទីបំផុត បងមិននឹកស្មានឡើយថាបងអាចធ្វើបាបអូនដល់ថ្នាក់នោះ។ ហើយក៏ជាពេលដែលបងមានអារម្មណ៍ថាកំពុងតែបាត់បង់អូន មិនមែនដោយសារអ្នកណាចូល
មកដណ្តើម តែគឺជាខ្លួនបងដែលធ្វើឲ្យអូនឃ្លាតចេញទៅដោយខ្លួនឯង បងពិតជាសោកស្តាយនូវអ្វីដែលបងបានធ្វើទៅលើអូនខ្លាំងណាស់។)
(
បងពិតជាមិនចង់ឃើញទឹកភ្នែកអូនស្រក់មកម្តងណាឡើយ បងចង់ឲ្យអូនមានតែស្នាមញញឹមដូចដែលគ្រួសារអូនតែងតែផ្តល់ឲ្យ។ បងអាចទទួលយកការខឹង ការមើលងាយពីអូនបានគ្រប់យ៉ាង តែបងមិនចង់ក្លាយទៅជាមនុស្សម្នាក់ដែលអូនស្អប់នោះទេ។ ពេលដែលអូនចាកចេញទៅជាមួយនឹងករុណានៅថ្ងៃនោះ ក្នុងខ្លួនបងដូចកំពុងតែត្រូវបាននរណាម្នាក់មកវាយតំ បងសំលឹងមើលមនុស្សជុំវិញខ្លួនរបស់បងដែលសំលឹងត្រលប់មកបងវិញដូចជាសត្វសាហាវឃោឃៅមួយក្បាលដែលមិនស្គាល់សូម្បីតែម្ចាស់របស់ខ្លួន) វាគឺជាពេលដែលខ្ញុំទទួលបានស្នាមដៅជាប់នឹងដៃមកទល់ពេលនេះ។ វាពិតជាអតិតកាលមួយដែលក្លាយជាមេរៀនបង្រៀនឲ្យគេចងចាំដល់សព្វថ្ងៃ។ កុំព្រោះតែដុំភ្លើងឆាបឆេះមួយឆាវរបស់យើងមកដុតបំផ្លាញមនុស្សជុំវិញខ្លួន។ រៀនធ្វើជាមនុស្សប្រើហេតុផលឲ្យបានច្រើនជាងប្រើកំហឹង តែរស់នៅជាមួយគេរាល់ថ្ងៃ ខ្ញុំមិនដែលទទួលបានកំហឹងទេ គឺមានតែកំលាំង។
ចំពោះខ្ញុំនោះវាគឺរឿងអាក្រក់ណាស់ទៅហើយ តែសំរាប់ហ៊ាងគេនៅមានរឿងគ្រាំគ្រាចិត្តបន្ថែមដោយឪពុករបស់គេទៀត។ ក្រោយពីដំណឹងការស្រលាញ់ភេទដូចគ្នារបស់ហ៊ាងបានលេចលឺទៅដល់ត្រចៀករបស់ប៉ាគេហើយ គម្រោងដែលត្រូវចាប់បង្ខំឲ្យមានការរៀបការរវាងហ៊ាងនិងឡាវីនក៏ត្រូវបានអនុវិត្ត។
ទឺតតតតតតត
“Awwwwww”
“
ទូ.........” ព្រលឹងហ៊ាងហាក់ដូចហោះចេញពីខ្លួននៅពេលដែលគេបានឃើញសន្ទុះឡានបើកតំរុងទៅរកកូនខ្លាឃ្មុំដែលកំពុងតែដើរឆ្លងផ្លូវដោយមិនមើលឆ្វេងស្តាំ។
“
អូនយ៉ាងមិចហើយ? ទូ អូនយ៉ាងមិចហើយ?” គេស្ទុះចាប់ទាញកូនខ្លាឃ្មុំឲ្យចេញផុតពីឡាន មកអោបឲ្យគេបាត់ភ័យ។
“
ចង់ងាប់មែនហ៎ា ពួកអាក្មេងអស់នេះ”
“
ទូ ទូកើតអីហ្នឹង?”
“
ខ្ញុំ ខ្ញុំមិនអីទ...” ស្រាប់តែលេចចេញមុខករុណាមកម្នាក់ទៀត ដែលធ្វើឲ្យប៉បអាយរបស់យើងត្រូវទាញកូនខ្លាឃ្មុំទៅអោបម្តងទៀតដើម្បីបញ្ជាក់មិនចង់ឲ្យគេចូលមកជិត។
“
បងភ័យណាស់ទូ អូនមានត្រូវអីអត់?”
“
អឹសស លែងខ្ញុំទៅ ហើយកុំមកព្យាយាមធ្វើមិនដឹងរឿងអី” តែទូនិយាយទាំងរុញហ៊ាងចេញ ព្រោះតែគេដឹងថាហ៊ាងកំពុងតែចង់បញ្ឈឺករុណា។
“
ឯងនៅចង់បានអីទៀត?”
“
យើងចង់បានកូនខ្លាឃ្មុំយើងត្រលប់មកវិញ”
“
តែយើងគ្មានថ្ងៃឲ្យទូ ទៅរងទុក្ខជាមួយឯងទៀតទេ” ហ៊ាងចាប់ផ្តើមទំលាក់ទឺកមុខចុះព្រោះតែវាជាចំនុចដែលគេត្រូវមកជួបនៅពេលនេះ។
“
យើងក៏គ្មានថ្ងៃបាត់បង់ទូទៅដោយងាយដូចគ្នា” គេបានតាំងចិត្តនិយាយយ៉ាងមួសមុតទៅករុណាហើយ ក៏ដើរចាកចេញពីកន្លែងនោះ។ តែត្រលប់មិនទាន់ដល់ឡានផង ទូរស័ព្ទរបស់គេក៏រោទ៍ឡើង។
“
អាឡូប៉ា?”
“
មកផ្ទះឥលូវនេះ យើងមានការនិយាយជាមួយឯង” ពិតជាចម្លែកណាស់ដែលប៉ាសុខចិត្តចោលការងារមកយកពេលចង់ជួបគេទាំងថ្ងៃបែបនេះ។
ក្រោយពីបានទទួលបញ្ជាពីគាត់ហើយហ៊ាងក៏ប្រញាប់ត្រលប់ទៅផ្ទះភ្លាមៗ....
“
ប៉ា? ប៉ាមានរឿងអីចង់និយាយជាមួយខ្ញុំ?” នៅក្នុងផ្ទះពេលនេះមិនមែនមានតែប៉ាហើយនិងម៉ាក់គេទេ គឺមានភ្ញៀវដែលគេមិនសូវជាចង់ជួបមុខប៉ុន្មានម្នាក់ទៀតមកអង្គុយចូលរួមដែរ។
“
យើងចង់និយាយរឿងរៀបការរបស់ឯង”
“
រៀបការ?” ខ្សែភ្នែកបាញ់ទៅរកឡាវីនភ្លាម ហើយក៏ឃើញស្នាមញញឹមរបស់នាងបាញ់មកឲ្យគេវិញដូចគ្នា។
“
អឺ... រៀបការ តែមិនមែនជាមួយនឹងអាក្មេងប្រុសខុសភេទម្នាក់នោះទេ” ត្រឹមតែប៉ុណ្ណោះ ហ៊ាងអាចដឹងយ៉ាងច្បាស់ទៅហើយថា ស្រីម្នាក់នេះមកនៅទីនេះដើម្បីអ្វី។ គេមិនបានតក់ស្លុត ឬភ័យព្រួយដែលមនុស្សក្នុងផ្ទះបានដឹងរឿងនេះទេ ព្រោះមិនថាគាត់ដឹងរឿងនេះពីអ្នកណា ក៏ចុងក្រោយហ៊ាងនៅតែប្រាប់គាត់ដដែរ។
“
បើអញ្ចឹង ក៏គ្មានការរៀបការសំរាប់ខ្ញុំដែរ”
“
បាន... ឯងមិនរៀបការក៏បាន តែឯងក៏គ្មានសិទ្ធរស់នៅក្នុងផ្ទះនេះទៀតដែរ”
“
ប៉ា??”
“
ឯងរើសទៅ រវាងការរៀបការជាមួយឡាវីន និងការវិចបង្វិចទៅនៅស្រុកក្រៅដោយគ្មានថ្ងៃត្រលប់មកវិញ ឯងពេញចិត្តមួយណា”
“
ហេតុអីក៏ប៉ាត្រូវបង្ខំខ្ញុំ? ខ្ញុំមិនដែលជំទាស់សំណើររបស់ប៉ាម្តងណាឡើយ ហេតុអីក៏ប៉ាមិនអាចព្រមតាមសំណើររបស់ខ្ញុំម្តង”
“
យើងអាចព្រមត្រឹមតែជម្រើស២ដែរយើងឲ្យឯងរើសតែប៉ុណ្ណោះ”
“
ឬឯងចង់បានជំរើសឲ្យអាក្មេងម្នាក់នោះ...”
“
បាន!!! ខ្ញុំព្រមរៀបការ” ហ៊ាងត្រូវចូលកាត់សំដីឪពុកគេភ្លាមព្រោះគេមិនចង់លឺជំរើសអ្វីដែលប៉ះពាល់ទៅដល់កូនខ្លាឃ្មុំរបស់គេឡើយ។ ហើយការយល់ព្រមនេះវាក៏គ្រាន់តែជាការធ្វើឲ្យស្ងប់ចិត្តគ្រប់គ្នាតែប៉ុណ្ណោះ។ ព្រោះបើគេមិនបាននៅទីនេះ គេប្រាកដជាគ្មានឱកាសបានតស៊ូក្នុងរឿងនេះទេ។
“
ល្អ!! ចឹងជូនឡាវីនចេញទៅញ៉ាំបាយទៅ”
ទាំងនេះវាគឺជាការស្រមៃទៅតាមអត្ថន័យដែលហ៊ាងបានសរសេរចូលក្នុងសៀវភៅរបស់គេ។ អារម្មណ៍ដែលខ្ញុំទទួលបាននៅពេលនេះគឺដូចបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅព្រឹត្តិការណ៍នៅថ្ងៃនោះ។ ខ្ញុំនៅចងចាំរូបភាពដែលហ៊ាងអង្គុយញ៉ាំបាយថ្ងៃជាមួយស្រីម្នាក់នោះជាមួយនឹងអាការៈធ្វើដូចជាស្និតស្នាលព្រោះតែមានការលមមើលពីជនស៊ីវិលរបស់ឪពុករបស់គេ។ នេះហើយគឺជាមូលហេតុដែលហ៊ាងត្រូវចាកចេញពីខ្ញុំដោយមិនបានរៀបរាប់ហេតុផល។
“
ប៉ា? ប៉ា???” ក្រោយពីហេតុការណ៍នៅកន្លែងអាហាដ្ឋានបានកើតឡើងរួចមក និងក្រោយពីមិនបានបកស្រាយអ្វីដល់ទូទៀត។ វាក៏ដល់ចំនុចដែលហ៊ាងគេទ្រាំលែងបានទៀតដែរ ហើយគេក៏មិនអាចបណ្តោយឲ្យការ
ស្អប់របស់ទូចេះតែកើនឡើងទៅរហូតដូចគ្នា។ បើជំរើសមួយណាក៏គេនៅតែមិនអាចបានស្រលាញ់គ្នាដដែរ គេសុខចិត្តជ្រើសយកជម្រើសដែលអាចធ្វើឲ្យគេបានរស់នៅជាមួយមនុស្សដែលគេស្រលាញ់វិញល្អជាង។
“
ម៉ាក់ឯណាប៉ា?” ក្នុងផ្ទះគឺមានតែម្តាយរបស់គេតែប៉ុណ្ណោះ។
“
ប៉ា ឯងចេញទៅក្រៅហើយ” មិនបង្អង់យូរគេក៏ចាប់ទាញយកទូរស័ព្ទចេញតេររកឪពុកគេភ្លាមៗ
“
អាឡូប៉ា..”
“
យ៉ាងមិច? បាយថ្ងៃស៊ីតែ២នាក់មិនឆ្ងាញ់ហេ៎?”
“
ចាប់ពីថ្ងៃនេះទៅ គ្មានឱកាសបានទៅបាយជាមួយស្រីម្នាក់ទៀតឡើយ”
“
ឯងចង់មានន័យយ៉ាងមិច?”
“
គឺ ខ្ញុំនឹងរើសយកការទៅរួមរស់ជាមួយមនុស្សដែលខ្ញុំស្រលាញ់...”
“
ឯងហ៊ានហេ៎? ឬក៏ឯងមិនខ្លាចវាងាប់ទេ?”
“
ចុះប៉ាហ៊ានព្រមឲ្យកូនប្រុសតែម្នាក់របស់ប៉ាស្លាប់ទៅតាមគេឫអត់?”
“
អាហ៊ាង!!!!!” សម្រែកសត្វតោលឺខ្ទរចេញពីខ្សែទូរស័ព្ទម្ខាងទៀត លាន់ទ្រហឹងពេញក្នុងត្រចៀករបស់ហ៊ាង។
“
ហែងចង់សាកជាមួយអញហេ៎?”
“
បាទ បើប៉ាមិនស្តាយកូនដូចជាខ្ញុំ ខ្ញុំក៏មិនស្តាយជីវិតនឹងតាមការពារមនុស្សដែលខ្ញុំស្រលាញ់ដែរ”
ទឺតៗៗៗៗ
នេះគឺជារឿងហេតុដែលពួកខ្ញុំបានរស់នៅជាមួយគ្នា ទាំងដែលខ្ញុំមិនធ្លាប់បានដឹងថាជាការរស់នៅដោយពោរពេញទៅដោយគ្រោះថ្នាក់គ្រប់ជំហាន។ ក្នុងពេលតែមួយ ខ្ញុំត្រូវបានមនុស្សលួចតាមដានរហូតដល់ទៅ៣នាក់
១. ឡាវីន
២. ឪពុករបស់ហ៊ាង
៣......
“
អាឡូជំរាបសួរបងសត្យា”
“
បាទ ជំរាបសួរហ៊ាង”
“
តេរមកបងមានការអីដែរ?”
“
ខ្ញុំមានរឿងចង់រំខានបងបន្តិច”
“
និយាយមក”
“
ខ្ញុំចង់ឲ្យបងចាប់លេខទូរស័ព្ទឲ្យខ្ញុំមួយ”
“
លេខអ្នកណា?”
“
សង្សារ”
“
មិនល្អទេដឹង? វាដូចមិនសូវសមណាហ៊ាង”
“
ល្អបំផុតនៅពេលនេះ ខ្ញុំចង់តាមដាន និងដឹងគ្រប់កន្លែងដែលគេនៅព្រោះគេអាចមានគ្រោះថ្នាក់បានគ្រប់ពេល”
“
មានរឿងអី? ស្តាប់ទៅដូចខ្លាំងក្លាម៉េស?”
“
ប៉ាខ្ញុំ គាត់កំពុងតែចង់បំបែកពួកខ្ញុំ”
“
លោកអ៊ុំ? ហេតុអីទៅ?”
“
ព្រោះគេជាមនុស្សប្រុសដែលគាត់មិនពេញចិត្តឲ្យខ្ញុំស្រលាញ់”
“
ហ៊ាង??? ហ៊ាងចង់ប្រាប់បងថា ហ៊ាងស្រលាញ់មនុស្សប្រុសមែន?”
“
បាទបង គេគឺជាមនុស្សប្រុសម្នាក់គត់តែម្នាក់ដែលខ្ញុំស្រលាញ់”
“
ហឹមមម”
“
បងសត្យា... សូមបងជួយខ្ញុំម្តងទៅ”
“
អឹមម ចាំបងសាកល្បងទាក់ទងទៅមិត្តបងដែលគេធ្លាប់ធ្វើរឿងនេះសិន។ តែបងមិនធានាថាបានឬអត់ទេ ព្រោះរឿងចឹងៗទាល់តែមានការចាំបាច់ខ្លាំងទើបគេធ្វើ”
“
យ៉ាងមិចក៏បានដែរបង សុំត្រឹមតែបងព្រមជួយ”
“
បាទ បងនឹងព្យាយាម”
“
អរគុណបង ចាំខ្ញុំផ្ញើលេខទូរស័ព្ទគេទៅឲ្យ”
“
អូខេអូន”
“
បាទ ជំរាបលាបង”
ហើយនេះគឺជាមូលហេតុដែលគេអាចទៅតាមសុំទោសខ្ញុំដល់់ផ្ទះលោកយាយរបស់បងយុទ្ធ។ ហើយក៏ដោយសារតែការសំរេចចិត្តរបស់គេបែបនេះទើបគេត្រូវសុំការពិភាក្សាគ្នាតែ២នាក់ជាមួយបងយុទ្ធ ព្រោះតែនៅមិនទាន់ប្រាកដចិត្តថាបើខ្ញុំដឹងរឿងនេះ តើខ្ញុំនិងមានប្រតិកម្មយ៉ាងណា។ គេគិតគ្រប់សព្វ គេព្យាយាមធ្វើគ្រប់រឿងពីក្រោយខ្នងខ្ញុំតែម្នាក់ឯង ព្រោះតែគេខ្លាច គេខ្លាចការពិតដែលខ្ញុំបានដឹងហើយខ្ញុំនឹងដើរចេញពីគេ។ គេតែងតែត្រៀមខ្លួនក្រោកឈរប្រឆាំងជាមួយឪពុកខ្លួនរាល់ពេលមានហេតុការណ៍មិនប្រក្រតីណាមួយបំរុងនឹងកើតមកលើខ្ញុំ មានពេលខ្លះគេក៏ហត់ តែរាល់ពេលគេហត់គេតែងតែទន្ទេញឈ្មោះខ្ញុំក្នុងចិត្តដើម្បីឲ្យកំលាំងចិត្តគេមានឡើងវិញ គេថែមទាំងលួចយំអាណិតខ្ញុំដែលត្រូវគេបង្ខំឲ្យចាកចេញពីគ្រួសារដែលខ្ញុំស្រលាញ់បំផុតដើម្បីសេចក្តីត្រូវការរបស់គេ ដោយមិនបានសួរខ្ញុំមួយម៉ាត់ថាខ្ញុំពិតជាសប្បាយចិត្តនឹងធ្វើវាបន្តទៅទៀតដែរឬទេ បើខ្ញុំបានដឹងដើមហេតុក្នុងរឿងនេះ។ ចាប់តាំងពីថ្ងៃដែលគេសំរេចចិត្តជ្រើសរើសផ្លូវរួមរស់ជាមួយខ្ញុំមក ជីវិតដែលធ្លាប់តែសំបូរហូរហៀររបស់គេត្រូវបានផ្លាស់ប្តូរសឹងតែ៣៦០ដឺក្រេ។ គ្រប់យ៉ាងក្នុងការរស់នៅរបស់គេត្រូវបានកាត់ផ្តាច់ស្ទើរតែគ្មានសល់ លើកលែងតែខុនដូរ ឡាន លុយមួយចំនួន និងរបស់ដែលគេបានមកដោយការដោះដូរជាមួយប៉ារបស់គេកន្លងមកតែប៉ុណ្ណោះ។ រយៈ
ពេលដែលខ្ញុំបានចេញទៅរស់នៅជាមួយគេ គេមិនដែលធ្វើឲ្យខ្ញុំស្គាល់ឡើយពាក្យថាលំបាកព្រោះតែគេទ្រាំសុខចិត្តលំបាកតែម្នាក់ឯង។
“
សឺតតត.. សឺត” ខ្ញុំកាន់តែអាន ខ្ញុំកាន់តែមានអារម្មណ៍ថាស្នេហារបស់យើងមួយនេះ ខ្ញុំមិនដែលបានខំប្រឹងព្យាយាមពុះពារសូម្បីតែមួយភាគនៃការខំប្រឹងរបស់ហ៊ាងឡើយ។ ខ្ញុំតែងតែគិតខុស ខ្ញុំតែងតែរករឿង ខ្ញុំតែងតែសាងបញ្ហាដល់គេ ហើយសូម្បីតែជម្រៅចិត្តគេយ៉ាងមិចខ្លះក៏ខ្ញុំស្ទើរតែមិនដឹងដែរ។
ក្រាកកកកក.....
“
ផេនដា??”.............


No comments:

Post a Comment