និពន្ធដោយ
Pii
Chhay
#Khmer_Novel69
“ប៉ប...? ងូតទឹកសិនចាំគេង” សំលេងដ៏ស្រទន់កំពុងតែគេងកើយដើមទ្រូងរបស់ខ្ញុំ
ជាមួយនឹងប្រអប់ដៃដ៏ទន់ភ្លន់បានកំពុងតែបបោសអង្អែលព្យាយាមដាស់ខ្ញុំឲ្យភ្ញាក់ពីការអស់កំលាំងប្រយុទ្ធអំបាញ់មិញ។
“ប៉ប....” គ្មានអ្នកណាហៅឈ្មោះមួយនេះពិរោះដូចអាខ្លាឃ្មុំនេះឡើយ។
ខ្ញុំនៅមិនទាន់ចង់ក្រោកទៅណាទេ គឺចង់តែគេងអោបកូនខ្លាឃ្មុំមួយនេះទុករហូត។
តែប្រែមិនដូចបំណងប្រាថ្នាព្រោះតែគាត់គិតថាខ្ញុំពិតជាគេងលក់មិនដឹងខ្លួនមែន
ហើយបែរជាងើបចេញពីរង្វង់ដៃខ្ញុំទៅប្រមូលខោអាវដែលពួកយើងបានត្រួសត្រាយចេញពីផ្លូវឡើងឋានសួគ៌កាលពីយប់មិញទៅវិញ។
“កូនសោរ?” ខ្ញុំរៀបនឹងក្រោកទៅតាមញ៉ោះគាត់
ក្រែងបានចាប់រំលោភគាត់វិញម្តងទៅហើយ
តែខ្ញុំត្រលប់ទៅជាបញ្ឈប់គំនិតនេះវិញនៅពេលដែលបានលឺពាក្យ”កូនសោរ”ពីមាត់របស់គាត់។
(ហេសៗៗ ពីមុនមិនដែលធ្លាប់ជាមនុស្សស្រែកឃ្លានអីដល់ថ្នាក់ហ្នឹងទេណា
តែសំរាប់អាកូនខ្លាឃ្មុំមួយនេះរាល់ពេលដែលនៅក្បែគាត់ខ្ញុំពិបាកហាមចិត្តខ្លួនឯងមិនឲ្យធ្វើអីគាត់បានណាស់)។
ខ្ញុំសម្ងំនៅស្ងៀមដើម្បីចាំលបស្តាប់ថាគាត់នឹងធ្វើអីបន្តទៀត។
ស្រាប់តែគាត់ស្ទុះវឹងចូលទៅក្នុងបន្ទប់ទឹកដោយមិននឹកនាដាស់ខ្ញុំបន្តថែមទាំងម្តងនេះងូតទឹកលឿនដែលមិនមែនជាទំលាប់របស់គាត់និងរិតតែមិនធ្លាប់ចូលបន្ទប់ចោលខ្ញុំបែបនេះទៀត។
តាមមើលទៅគាត់ច្បាស់ជាមិនឲ្យការពិតមួយនេះហួសរំលោភក្នុងយប់នេះបានឡើយ។
ព្រោះថាក្រោយពីងូតទឹករួចរាល់ហើយ គាត់ប្រញាប់ស្លៀកពាក់
និងសុខចិត្តវេចកូនៗទៅតាមដោយមិនខ្វល់ថាខ្ញុំនឹងរងាឯកាយ៉ាងណា(អាណិតតួប្រុសណាស់)។ តែមិនអីទេ
បណ្តោយតាមគាត់សិនទៅ តែងងុយខ្លាំងច្បាស់ជាខ្ចប់កូនមកវិញហើយ
ល្មោភដេកណាស់ម្ចាស់ក្សត្រីមួយហ្នឹង។
អូខេ! សូមទុកតួប្រុសឲ្យគាត់ថ្ងួចថ្ងូរកំសត់ម្នាក់ឯងសិន
តោះ! យើងនាំគ្នារត់ទៅមើលកូនខ្លាឃ្មុំវិញម្តង.....
ក្រាកកកក គួរតែរកប្រេងមកចាក់ទ្វារចេញម្តងហើយ កុំឲ្យលាស់សំលេងខ្លាំងពេក។
(ការពិតទ្វារគេឡើងស្ងាត់មកពីខ្លួនឯងចង់ឲ្យគេដឹងសោះ) ហឹមមមម
សភាពនៅក្នុងបន្ទប់នៅតែត្រជាក់ដដែរណ៎ ដូចព្រឺរោមៗយ៉ាងមិចមិនដឹងទេ។
មិនដឹងជាញ័រខុសរបៀបអីទាំងយប់ទេនៀក ចាំស្អែកព្រឹកមើលមិនបានទេ
សំណាងហើយចេះយកកូនមកតាម។ (តួស្រីកំពុងតែមានបញ្ហាសុខភាពហើយ ដៀលបានសូម្បីតែខ្លួនឯង)។
ទិក..ពន្លឺភ្លើងនៅក្នុងបន្ទប់បំភ្លឺឡើង
តែខ្ញុំបែរជាមានអារម្មណ៍ថាកាន់តែព្រឺរោមទៅវិញ។ វាស្ងប់ស្ងាត់ខ្លាំងណាស់
មិនមានសូម្បីតែសំលេងលោតនៃទ្រនិចនាឡិកា។ បើថាស្ងប់ស្ងាត់
វាជារឿងគួរឲ្យខ្លាចមួយទៅហើយ នៅឡើយមានរូបថត និងរូបគំនូរព្យួរតាំងពេញជញ្ជាំងទៀត
បើមិនព្រឺព្រួចទើបជារឿងចំលែកវិញនៅពេលនេះ។
ខ្ញុំដើរបីកូនសសៀរចុះតាមជណ្តើរដើម្បីទៅរកថតទុក្ខដែលខ្ញុំស្វះស្វែងមករកទាំងយប់
ព្រោះតែចង់ដឹងថាអ្វីខ្លះទៅដែលជាការពិត។
ខ្ញុំគិតតែពីដើរដោយមិនហ៊ានងាកមើលឆ្វេងស្តាំអីប៉ុន្មានទេ
រហូតមកដល់តុដែលមានទំហំធំគួសមដែរ នៅកណ្តាលបន្ទប់។
គ្រឹកក
ថតតុរបើកឡើងលេចចេញសៀវភៅជាច្រើនក្បាលដែលមានរូបរាងចំលែកពីសៀវភៅទូទៅដែលខ្ញុំធ្លាប់បានឃើញ។
សៀវភៅនីមួយៗគឺសុទ្ធតែមានគំរបខុសៗគ្នា
ហើយក្នុងនោះក៏មានមួយក្បាលដែលខ្ញុំចាប់អារម្មណ៍ជាងគេ។
វាគឺជាសៀវភៅដែលមានឆ្លាក់ឈ្មោះរបស់ខ្ញុំនៅលើក្របសៀវភៅយ៉ាងច្បាស់។ ដៃខ្ញុំកាន់តែញ័រ បេះដូងខ្ញុំចាប់ផ្តើមលោតកាន់តែញាប់នៅពេលដែលខ្ញុំចាប់លើសៀវភៅនោះឡើង។
“អេ??” តែចិត្តខ្ញុំបែរទៅជាចាប់អារម្មណ៍សៀវភៅមួយផ្សេងទៀតដែល
មានឆ្លាក់ឈ្មោះមនុស្សម្នាក់ផ្សេងទៀត។
“ឡាវីន?” ទីបំផុតខ្ញុំក៏ប្តូរទំលាក់សៀវភៅរបស់ខ្លួនទៅចាប់យកសៀវភៅនោះឡើងមកវិញ។
(ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥) ទំព័រសន្លឹកទីមួយបានរបើកឡើង...
(ខ្ញុំមិនដឹងថាការសំរេចលើកនេះគឺការសំរេចិត្តដ៏ត្រឹមត្រូវ ឬក៏ខុសទេ។
ខ្ញុំបានសំរេចចិត្តសារភាពទៅកាន់មនុស្សស្រីម្នាក់
នារីម្នាក់ដែលត្រូវបានស្គាល់ថាជាប្អូនស្រីរបស់មិត្តប្រជែងស្នេហា ធ្វើជាសង្សារ....)
“មិចក៏ខ្លីម៉េស?” ក្រឡាបន្ទាត់ក្នុងទំព័រសន្លឹកសៀវភៅមានច្រើនណាស់
តែបែរជាមានការសរសេរតែបីបន្ទាត់ទៅវិញ។ ហើយខ្ញុំក៏បើកមើលទៅសន្លឹកបន្តបន្ទាប់ទៀត
តែគ្មានបានតួអក្សរអ្វីមួយឡើយ តែបែរជាមានស្នាមហែកជាច្រើនសន្លឹកទៅវិញ។
“មានរឿងអីហ្នឹងបានសៀវភៅមួយក្បាលមានតែប៉ុន្មានបន្ទាត់បែបនេះ?”
ខ្ញុំមិនអស់ចិត្តនៅតែបើកទៅមុខបន្តរហូត
ដល់ទំព័រចុងក្រោយដែលមានត្រឹមតែប្រយោគមួយឃ្លា។
(សៀវភៅនេះគឺជាកំហុសមួយក្នុងជីវិត សុំទោសដែលគ្មានឱកាសបានសរសេរអ្នក!)
កំហុស??? មើលទៅដូចជាមានអ្វីមិនប្រក្រតីកើតឡើងច្រើនណាស់
តែបែរជាហ៊ាងមិនព្រមកត់ចូលក្នុងសៀវភៅនេះទៅវិញ។ ហេតុអីទៅ??
អឹមម ដោយមិនមានពត៌មានអ្វីដែលត្រូវឲ្យខ្ញុំតាមដានបន្ត
ខ្ញុំក៏ដាច់ចិត្តទំលាក់សៀវភៅនោះចោលវិញ
ហើយក៏ចាប់យកសៀវភៅមួយក្បាលចាស់ដែលមានដាំឈ្មោះខ្ញុំជាក្រឡាពណ៌ស្វាយមកមើលវិញ។
(ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧…) បេះដូងខ្ញុំដូចជាលោតកាន់តែញាប់ទៅហើយ...
(ថ្ងៃដើមសប្តាហ៍ថ្មីដែលខ្ញុំត្រូវចូលរៀនវិញ
ក្រោយពីខ្ញុំផ្អាករៀនមករយៈ
ហើយក៏ជាថ្ងៃនៃការបើកទំព័រសៀវភៅថ្មីដែលខ្ញុំគិតថាអាចមានរឿងរ៉ាវថ្មីៗជាច្រើននឹងកើតឡើង។
គឺដោយសារនៅក្នុងថ្នាក់រៀនដែលមើលទៅដូចជាគ្មានអ្វីខុសធម្មតាសោះ
តែមកត្រូវប្រែប្រួលត្រឹមក្មេងប្រុសម្នាក់ដែលបានលេចមុខចូលមកក្នុងថ្នាក់រៀនរបស់ខ្ញុំជាលើកដំបូង។
មូលហេតុដែលខ្ញុំដឹងថាមានសិស្សថ្មីចូលមក
ព្រោះតែអាយុទ្ធមិត្តជំនិតតែម្នាក់ដែលអង្គុយជាប់ដៃវាញីញ័រអោនមកខ្សិបប្រាប់ធ្វើដូចមិនដែលធ្លាប់មានសិស្សថ្មីចូលមកចឹង។
បើតាមការស្រមៃមើលទៅខ្ញុំក៏លួចគិតដែរថាក្មេងនេះបែបមិនអន់ទេ
ដែលអាចធ្វើតេស្តចូលមកដល់កំរិតនេះបាន។ តែចំនុចនេះវាក៏មិនបានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំឲ្យចង់ស្គាល់គេដូចជាអាយុទ្ធដែលខំជ្រុលច្រលប់នឹងរកតុកៅអីឲ្យគេដែរ។
មិនដឹងជាវារំភើបអីណាស់ណាទៅ បានជានៅមិនស្ងៀមអើតឡើមៗ តែម្នាក់ឯង។
ខ្ញុំនៅតែអោនមុខសំលឹងមើលមេរៀនចាស់ៗដែលបានហួសរំលងទៅជាច្រើនមេរៀនរួចមកហើយនោះដោយមិនទាន់បានខ្វល់ចាប់អារម្មណ៍ពីអ្នកណា។
រហូតដល់សំលេងដំបូងដែលរត់ចេញពីមាត់គេឆ្លងកាត់តាមត្រចៀកខ្ញុំយ៉ាងច្បាស់។
“តិចទៀតនឹងបានដឹងហើយ” គឺជាសំលេងដំបូងដែលចិត្តខ្ញុំបែរជាចង់ឃើញមុខគេភ្លាមៗ
គឺមិនមែនដោយសារអីទេ
តែព្រោះតែការមិនពេញចិត្តដែលគ្រាន់តែឈ្មោះមួយម៉ាត់គេបែរជាឆ្លើយប្រាប់មិត្តខ្ញុំមិនបាន។
តែពេលដែលខ្ញុំងាកទៅ
គេបែរជាងើបដើរចេញទៅណែនាំខ្លួនទើបខ្ញុំបានត្រឹមសំលឹងមើលតែរាងពីក្រោយរបស់គេតែប៉ុណ្ណោះ។
ពិតជារឿងគួរឲ្យចង់សើចណាស់ដែលចំនុចដំបូងដែលខ្ញុំចាប់អារម្មណ៍បំផុតគឺដងខ្លួនផ្នែកខាងក្រោមរបស់គេ
មនុស្សប្រុសស្អីពាក់ខោរឹបឃើញរាងកំប៉េះគូទច្បាស់ចែស។)
“ហឹសៗៗៗ” ឆ្កួតមែនអាកាប៉បនេះ។
(អាចនិយាយបានថាពេលនោះវាជាសញ្ញាដំបូងដែលខ្ញុំបានកត់សំគាល់ដឹងថាជាការចាប់ផ្តើមចាប់អារម្មណ៍លើរាងកាយបុរស។
ខ្ញុំតាមសំលឹងមើលដំណើរគេរហូតដល់គេបែរមុខមើលរកសិស្សគ្រប់គ្នាក្នុងថ្នាក់
ទើបខ្ញុំដឹងថា
ហេតុអីបានជាអាយុទ្ធវារំជើបរំជួលនៅមិនស្ងៀម។ គឺផ្ទៃមុខដែលស្រស់ផូរផង់
ក្រលៀសមើលមួយភ្លែតស្មានតែមនុស្សស្រីបាត់ទៅហើយ។ ស្អាតមិនធម្មតាទេម្នាក់នេះ
ហើយអ្វីដែលចាប់អារម្មណ៍ជាងនឹងទៅទៀតនោះគឺទឹកមុខអៀនភ័យរបស់គេ
និងកែវភ្នែកដែលគេបានសំលឹងមកចំកែវភ្នែកខ្ញុំជាលើកដំបូង។
គ្រានោះខ្ញុំមិនបានភ្លឹកនឹងសម្រស់របស់គេទេ តែខ្ញុំកំពុងតែលង់ខ្លួនជាមួយនឹងកាយវិការ
ការនិយាយស្តីរបស់គេទៅវិញ។
គេតែងតែគេចមុខចេញរាល់ពេលដែលគេដឹងថាខ្ញុំកំពុងតែសំលឹងមើលចំទៅគេ។
គេមិនបានដឹងទេថាភាពរួសរាយ
និងស្នាមញញឹមដែលគេផ្តល់ឲ្យសិស្សគ្រប់គ្នាក្នុងថ្នាក់វាគឺជាភាពស្រស់ស្រាយសំរាប់ខ្ញុំយ៉ាងខ្លាំង។
វាគឺជាភាពស្រស់ស្រាយដែលចូលមកផ្លាស់ប្តូរចិត្តខ្ញុំដែលតែងតែក្រៀមក្រំមកជាយូរ
ខ្ញុំមិនធ្លាប់ត្រូវបានអ្នកណាមកទាក់ទាញចំណាប់អារម្មណ៍អីដល់ថ្នាក់នេះទេ
តែសំរាប់គេគឺខ្ញុំបែរជាមកអង្គុយកត់សំគាល់គ្រប់សកម្មភាព។
ខ្ញុំចាប់ផ្តើមចេះច្រណែនអាយុទ្ធជាលើកដំបូងដែលវាមានចរិករួសរាយរាក់ទាក់ដាក់មនុស្សគ្រប់គ្នាធ្វើឲ្យអ្នកជុំវិញខ្លួនចូលចិត្តនិងស្រលាញ់បាន
ដែលខុសឆ្ងាយពីខ្ញុំ អ្នកណាៗក៏ថាខ្ញុំជាមនុស្សរិកពារ ចងតែចញ្ចើម មុខគ្មានអំណោទាន
ថែមទាំងសម្តីគ្មានក្បាលគ្មានកន្ទុយអីទៀត
សូម្បីតែមនុស្សដែលខ្ញុំធ្លាប់រាប់អានក៏គេមិនចង់នៅក្បែរដែរ។ ក៏ដូចជាពេលមួយនោះចឹង
គេអាចញញឹមដាក់អាយុទ្ធបានគ្រប់ពេល តែពេលដែលងាកមករកខ្ញុំទឹកមុខគេក៏ប្រែភ្លាម
បើបែបនេះតើខ្ញុំមានកំលាំងចិត្តអីនឹងទៅនិយាយជាមួយគេទៅ។)
(មកពីប្រច័ណ្ឌគេមិនដឹងខ្លួនទេដឹង
ពេលនោះខ្ញុំអត់សប្បាយចិត្តមែនដែលឃើញគេទៅស្និតស្នាលគ្នាជាមួយអាយុទ្ធលឿនម្លឹងៗ)
(ម៉ោងសំរាកបានមកដល់ ខ្ញុំក៏ធ្វើជាអ្នកផ្តើមខ្លួនបបួលអាយុទ្ធចុះទៅរកអីញ៉ាំមុន
ព្រោះដឹងច្បាស់១០០%ថាវានឹងបបួលគេម្នាក់នោះទៅជាមួយដែរ
តែខ្ញុំប្រែទៅជាមិនពេញចិត្តភ្លាមៗនូវទង្វើរស្និតស្នាលរវាងគេទាំង២ទៅវិញ
ទើបជ្រុសមាត់កាន់តែបញ្ចេញចរិកកាន់តែគួរឲ្យស្អប់នៅចំពោះមុខគេទៀត។
តែសំណាងអីដែលគេមិនបានខឹងហើយនៅតែយល់ព្រមទៅជាមួយពួកយើង។
គ្រាន់តែលឺគេសុំចូលបន្ទប់ទឹកសិន ខ្ញុំទៅជាអន្ទះសារចង់ចូលបន្ទប់
ទឹកតាមគេដែរ
ហើយសុខចិត្តមកឈរចាំលាងដៃទ្រាំហិតក្លិនចានបង្គង់រហូតដល់គេបើកទ្វារចូលមក
ទើបខ្ញុំអស់ចិត្ត។)
“ហាហាហា” ដល់កន្លែងនេះខ្ញុំពិតជាទប់សំណើចមិនបានមែន។
គេអាចធ្វើបាននូវរឿងសូម្បីតែខ្ញុំក៏មិននឹកស្មានថាខ្លួនគេគិតឃើញធ្វើចេញដែរ។
(នៅមិនទាន់ចប់ត្រឹមនឹង ខ្ញុំនៅតាមលួចមើលគេទាំងគេមិនដឹងខ្លួនទៀត។
មិនយល់សោះថាហេតុអី? ហេតុអីបានជាខ្ញុំត្រូវមកធ្វើខ្លួនលឹបលរៗដូចខ្មោចបែបនេះ?
គ្រាន់តែដើរចូលទៅនិយាយជាមួយគេឲ្យស្រួលបួលទៅ វាពិបាកត្រង់ណា។
ឬក៏៑ឯងខ្លាចការពិតដែលឯងចាប់អារម្មណ៍មនុស្សប្រុស? ក្រែងឯងមិនដែលរើសអើងរឿងនេះស្រាប់ហើយតើមែនទេ?)
”ពិតជាមានមនុស្សប្រុសចេះគិតចឹងដែរណ៎រ”
(សកម្មភាពដែលបង្ហាញពីភាពខុសពីគេគ្រប់គ្នាដែលកំពុងតែរត់រកតូបអាហារ
តែគេបែរជាឈ្លក់វង្វេងនឹងតូបកាហ្វេតូចមួយទៅវិញ។
ហើយចេតនាវាសនាក៏កើតមានព្រោះវាគឺជាតូបកាហ្វេដែលខ្ញុំតែងតែទៅអង្គុយលេងជាប្រចាំ។
ស្នាមញញឹមដែលបង្ហាញពីសេចក្តីសុខនូវការបានមកដល់កន្លែងដែលគេពេញចិត្ត
បានជំរុញចិត្តខ្ញុំឲ្យកាន់តែក្លាហានហ៊ានចូលទៅក្បែរគេជាលើកដំបូង។
ខ្ញុំដឹងថាគេភ្ញាក់ផ្អើលមិនស្ទើរទេដែលឃើញវត្តមានរបស់ខ្ញុំទៅឈរក្បែរខ្លួនបែបនោះ
គេសំលឹងមុខខ្ញុំដូចជាមានអ្វីចង់និយាយតែក៏មិនព្រមហើបមាត់
ហើយថែមទាំងមិនព្រមមកអង្គុយជិតខ្ញុំទៀត។ វាក៏ជាពេលវាលាដ៏ល្អសំរាប់ខ្ញុំ
ព្រោះខ្ញុំអាចមានឳកាសប្រើវាធ្វើជាលេសដើម្បីបាននិយាយជាមួយគេ។
តែមិនមែនជាការនិយាយត្រឹមត្រូវបែបអ្នកធម្មតាទេ
គេគឺជាក្មេងដែលបើកមាត់មកគឺមានតែពាក្យឌឺៗៗ ឌឺមកកាន់ខ្ញុំដូចជាមនុស្សចងគំនុំគ្នាពីជាតិណា។)
“ហាហាហា” អ្នកដឹកនាំរឿងណាក៏បានដែរជួយមកយកគេទៅនិពន្ធរឿងម្នាក់ផង។
(គាត់ឆ្នាស់ណាស់
គ្រប់ពាក្យដែលខ្ញុំបោះទៅគាត់គឺគាត់ចាប់គប់ត្រលប់មកវិញគ្មានបាត់មួយម៉ាត់
ហើយក៏ជាមនុស្សដំំបូងដែលហ៊ានវាយបកមកខ្ញុំវិញចំៗចំនុចដូចគ្នា។ គឺថាចំចំនុចដល់ខ្ញុំចង់ខឹងក៏ខឹងមិនបាន
ហើយបែរជាចង់បង្កើតពាក្យមករករឿងគាត់កាន់តែខ្លាំងថែម។ តែមិនទាន់ទាំងបានហើបមាត់ផង
អាយុទ្ធក៏ចូលមកកាត់ ចិត្តដែលមិនចង់ខឹងក៏ប្រែទៅជាខឹងឡើង
គឺខ្ញុំចង់ឲ្យគេនិយាយជាមួយខ្ញុំតែម្នាក់ប៉ុណ្ណោះ។)
(គេចាប់ផ្តើមកាន់តែមានឥទ្ធិពលមកលើចិត្តខ្ញុំកាន់តែខ្លាំងនៅពេលដែលពួកយើងចាប់ប្តូកែវកាហ្វេគ្នា។
ខ្ញុំមិនដែលចងចាំរសជាតិកាហ្វេណា ដូចជាកាហ្វេដែលចេញពីចុងមាត់ទុយោរបស់គេទេ។
វាគឺជាស្នាមថើបដោយប្រយោលជាមួយមនុស្សប្រុសដំបូងរបស់ខ្ញុំ
ពិតជាឆ្កួតណាស់ដែលខ្ញុំពេញចិត្តនឹងរសជាតិវា
ហើយកាន់តែចង់បានវាបន្ថែមទៀតរាល់ពេលដែលខ្ញុំសំលឹងទៅចំបបូរមាត់របស់គេ។
គ្រប់គ្នាអាចមើលទៅគេជាក្មេងធម្មតាម្នាក់
តែក្នុងក្រសែភ្នែកខ្ញុំគេជាក្មេងដែលមានភាពទាក់ទាញច្រើនណាស់ ជាពិសេស
រាល់ពេលដែលគេអៀនគឺគេបង្ហាញឲ្យគ្រប់គ្នាឃើញយ៉ាងច្បាស់។
ហើយកាន់តែគួរឲ្យស្រលាញ់នៅពេលដែលគេដឹងថាមានអ្នកចាប់អាការៈគេបាន។
តែអារម្មណ៍អស់ទាំងនេះខ្ញុំបានត្រឹមតែរក្សាទុកវាក្នុងចិត្តតែម្នាក់ឯង
ព្រោះតែគេមិនបានចាប់អារម្មណ៍នឹងខ្ញុំអីបន្តិចសោះ
គេមានតែពាក្យឆ្លើយឆ្លងគ្នាជាមួយតែអាយុទ្ធម្នាក់
រហូតដល់ខ្ញុំត្រូវរកពាក្យចូលទៅកាត់។
ហើយអាយុទ្ធក៏បកមកបាញ់ខ្ញុំត្រូវចំនុចដែលថាខ្ញុំច្រណែនវាទៀត។ មែនហើយ
ខ្ញុំពិតជាច្រណែនគ្រប់គ្នាដែលទទួលបានពាក្យសំដីទន់ភ្លន់ពីគេណាស់
តែខ្ញុំបានត្រឹមតែប្រកែករករឿង)
(អាប៉បអាយដ៏កំសាកអើយយ
គ្រាន់តែមនុស្សម្នាក់ដែលទើបតែបានជួបមុខជាលើកដំបូងសោះឯងក៏ផ្លាស់ប្តូរខ្លួនឯងច្រើនដល់ថ្នាក់នេះទៅហើយ
ទោះបីជាអ្នកណាមកពីណាក៏មិនដែលមានឥទ្ធិពលមកលើឯងដល់កំរិតនេះដែរ។ ខ្ញុំចេះមានចិត្តប្រច័ណ្ឌ
មានភាពច្រណែន មានអារម្មណ៍មិនសប្បាយចិត្តបានយ៉ាងរហ័ស ហើយនៅមាន
អារម្មណ៍ថ្មីមួយទៀតដែលបានរត់មកបុកខួរក្បាលខ្ញុំភ្លាមៗនៅពេលដែលខ្ញុំបានលឺសំលេង
គេស្រែកយ៉ាងខ្លាំងជាមួយនឹងកាយវិការដួលលុតជង្គង់មួយទំហឹងនៅមាត់ជណ្តើរ។
ខ្ញុំពិតជាខឹងខ្លួនឯងខ្លាំងណាស់ដែលជាដើមហេតុក្នុងរឿងនេះ។
ធាតុពិតខ្ញុំគ្រាន់តែចង់ដឹងថាគេខ្វល់ខ្វាយពីអារម្មណ៍របស់ខ្ញុំឬក៏អត់ទេ
តែគិតៗទៅខ្ញុំក៏អរគុណដល់ហេតុការណ៏ថ្ងៃនោះដូចគ្នាដែលធ្វើឲ្យខ្ញុំដឹងថាខ្ញុំមានអារម្មណ៍ពិបាកចិត្តនិងបារម្ភគេខ្លាំងប៉ុណ្ណា។
ខ្ញុំដឹងថាគេខឹងខ្ញុំ ខ្ញុំដឹងថាគេឈឺខ្លាំង តែឈឺប៉ុណ្ណឹងហើយ
គេនៅមានកំលាំងមករអ៊ូដាក់ត្រចៀកខ្ញុំដូចជាឃ្មុំទៀត
ទាល់តែខ្ញុំគម្រាមចាប់បោះគេទៅក្រោមទើបទើបគេព្រមឈប់ ពិតជាដូចកូនក្មេងមិនខុសមែន។)
(គម្លាតរវាងយើងទាំង២ចាប់ផ្តើមកាន់តែកៀកគ្នាទៅកៀកគ្នាទៅរហូតដល់ខ្ញុំទទួលបានអារម្មណ៍រំភើបនៅពេលដែលមានគេមកអោបកពីក្រោយខ្នង។
ខ្ញុំមិនដែលប៉ះសាច់មនុស្សប្រុសណាទន់ដូចជាគេចឹងទេ
បើបិទភ្នែកត្រឹមតែស្ទាបខ្ញុំគិតថាគេគឺជាមនុស្សស្រីបាត់ទៅហើយ។ ថែមមានស្បែកសរខ្ចីទៀត
នៅកាន់តែជិតកំដៅខ្លួនចេះតែចង់ឡើងថែមទាំងពូកែមាត់រឹងតតែសម្តីមិនដាច់ទៀត
ខ្ញុំរិតតែខ្នាញ់ចង់តែចាប់បឺតមាត់គេឲ្យស្ងាត់នៅកន្លែងទេ។ មិនដឹងថាពីក្មេងគាត់ពិសាអីខ្លះទេ
បានក្បាលរឹងនិងមុខឌឺអីដល់ថ្នាក់នេះ។
គ្រាន់តែសួរនាំរឿងផ្ទះនៅឆ្ងាយពីសាលាតិចសោះក៏សុតឯងពេញៗដែរ។
ហើយនៅរឿងដែលគេរអ៊ូលួចជេខ្ញុំម្នាក់ឯងដែលខ្ញុំនឹកហួសចិត្តទៀត។
គិតៗទៅខ្ញុំពិតជាសុំសរសើរគាត់ដែលនាំខ្ញុំឲ្យហើបមាត់ចង់តបតរបានគ្រប់យ៉ាង។
ហើយចុងក្រោយគេក៏សង្ងំដេកចោលខ្ញុំធ្វើមិនដឹង។ ហឹមមម ថ្វីត្បិតតែគេពូកែឌឺយ៉ាងណាក៏ដោយ
តែនៅពេលដែលខ្ញុំបានឃើញគេមកស្ថិតក្នុងសភាពទ្រុឌទ្រោមបែបនេះផ្លូវចិត្តរបស់ខ្ញុំពិតជាអាណិតគេណាស់។
ទើបតែមករៀនថ្ងៃទីមួយសោះក៏ត្រូវរបួសដោយសារខ្ញុំយ៉ាងនេះទៅហើយ
ថែមទាំងត្រូវមកខំប្រឹងឈ្លោះប្រកែកគ្នាជាមួយខ្ញុំទៀត ហូរររ គេពិតជាខ្លាំងមែន)
(ខ្ញុំបានបណ្តោយឲ្យគេដេករហូតមកដល់ចំនុចដែលខ្ញុំមិនដឹងថាត្រូវទៅណាបន្តទៀត
តែក៏មិនដាច់ចិត្តដាស់គេដូចគ្នា សុខចិត្តអង្គុយស្ងៀមស្ងាត់មើលមុខគេតែម្នាក់ឯង។
មើលពីឆ្វេងឆ្លងមកដល់ខាងស្តាំ មើលពីលើដេញចុះមកដល់ក្រោម គេដូចជាស្អាតពេកហើយ
តែមិនមែនស្អាតដូចជាលក្ខណៈមនុស្សប្រុសទូទៅទេ តាំងពីទំហំដៃជើង
ដងខ្លួន ខ្ញុំដូចរកកន្លែងទាស់មិនឃើញសោះ។ សក់ខ្មៅក្រិបត្រង់ភ្លឺរលោង
ចិញ្ចើមកោងក្រាស់ រោមភ្នែកវែងងរដូចមនុស្សស្រី ច្រមុះមានខ្ទង់ស្អាត បបូរមាត់...។
បបូរមាត់របស់គេ វាគឺជាគំនិតឆ្កួតបំផុតដែលខ្ញុំស្ទើរតែលង់ខ្លួនអោនទៅស្រង់ជាតិពីបបូរមាត់ដ៏ក្រហមឆ្អិនឆ្អៅរបស់គេទៅហើយ
តែចង្រៃយ៍អីគេក៏បើកភ្នែកមកទាន់ជាមួយនឹងសំនួរដែលធ្វើឲ្យខ្ញុំរបូតមាត់លើករឿងដែលគេដេកហ៊ាទឹកមាត់មកកែរខ្លួនឯងវិញ។
វាមិនមែនជារឿងកុហកទេណា គឺគាត់ពិតជាដេកហ៊ាទឹកមាត់មែន។
ហើយនៅធ្វើមុខគេចឆ្វេងគេចស្តាំបន្លំភាពអាម៉ាសទៀត ខ្ញុំផ្ទុះសើចមួយទំហឹងតែម្តង
ព្រោះខ្ញុំអាចឈ្នះគេបានហើយ:D។)
(សរសេរដល់ភិនភាគរបស់គេ គឺខ្ញុំនឹករលឹកដល់ម្តាយគេខ្លាំងណាស់។
ខ្ញុំមិនឆ្ងល់ទេថាទ្រឹស្តីរបស់គេសំបូរហូរហៀរបានមកពីអ្នកណា។
មិនត្រឹមតែបានសំដីដូចម្តាយទេ គេសឹងតែជាពុម្ផចំលងពីម្តាយគេតែម្តង។
គ្រាន់តែរបៀបន័យការនិយាយខុសគ្នា គេពូកែបំផុតគឺខាងនិយាយពាក្យឌឺដង
ខុសពីម្តាយគេដែលសំដីសំដៅធ្វើឲ្យអ្នកនៅក្បែមិនមានអារម្មណ៍ថាទើសទាល់សោះឡើយ។
សន្តានចិត្តដល់ល្អរបស់គាត់ធ្វើឲ្យមានភាពកក់ក្តៅក្នុងចិត្តខ្ញុំជាច្រើន។
ខ្ញុំអាចសើចសប្បាយបានដោយមិនបាច់រអែងខ្លួន សូម្បីខ្ញុំទៅប្រមូលរូបថតពីក្មេងរបស់កូនគាត់មកមើលក៏គាត់មិនប្រកែកអីថែមទាំងចិត្តល្អចែករំលែករឿងជាច្រើនមកឲ្យខ្ញុំបានសើចរហូតដល់ម្ចាស់គេមករករឿងដែរ។
ទោះបីជាដឹងថាគេខឹងយ៉ាងណាក៏ខ្ញុំនៅតែឌឺដងទៅទៀត
ព្រោះចង់ឲ្យគាត់ដឹងថាពេលដែលមានគេឌឹត្រលប់ទៅគេវិញចឹងគេនឹងមានអារម្មណ៍យ៉ាងណា។
គេរិតតែខឹងខ្ញុំរិតតែសប្បាយចិត្ត។ ម្តាយគេប្រាប់ខ្ញុំថា
កាលពីតូចគេជាក្មេងដែលខ្លាចគ្រប់រឿង យំគ្រប់ពេល ក្បាលរឹងគ្មាន២ ចង់តែឈ្នះ
ហើយបើចង់សំរេចចិត្តធ្វើអ្វីមួយហើយ គេត្រូវតែធ្វើឲ្យបាន)
(សរុបរួមមកថ្ងៃនេះដូចជាបានធ្វើរឿងខុសពីទំលាប់ច្រើនណាស់
ហើយក៏មានហេតុការណ៍ដែលចង់សរសេរជាច្រើនដែរ មានទាំងកាយវិការនិងអារម្មណ៍។ ទូ... ទូ...
វិទូ ហេតុអីក៏អ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាបានស្គាល់អ្នកមកជាយូរហើយចឹង?
ហេតុអីក៏អ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្នកគឺជាមនុស្សតែម្នាក់ដែលខ្ញុំរងចាំមកជាយូរ
ហេតុអីក៏អ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែចង់ស្គាល់អ្នកកាន់តែខ្លាំងបែបនេះ?
តើគេមានដឹងខ្លួនទេថាគេកំពុងតែ
ក្លាយខ្លួនជាមុខព្រួញបាញ់មកចំបេះដូងរបស់ខ្ញុំរាល់ពេលដែលគេចាប់ចូលមកជិតខ្ញុំម្តងៗ
ចុះខ្លួនខ្ញុំ? តើខ្ញុំកំពុងតែឈ្លក់វង្វេងនឹងគាត់ឬក៏កំពុងតែវង្វេងនឹងខ្លួនឯងវិញទៅ?
ដែលសុខៗស្រាប់តែមានអារម្មណ៍មិនមែនជាខ្លួនឯងពេលដែលបានជួបគេ។
ខ្ញុំមិនដែលមានអារម្មណ៍បែបនេះជាមួយមនុស្សប្រុសណាពីមុនមកទេ
រិតតែមិនហ៊ានប្រាប់ខ្លួនឯងទៀតថាគម្លាតដែលគេនៅកាន់តែជិត
ក្នុងខ្លួនខ្ញុំកាន់តែនៅមិនសុខ ខ្ញុំចេះចង់តែអង្គុយមើលមុខគេ ចង់ផ្តើមនិយាយជាមួយគេ
ចង់ស្តាប់សំលេងគេណាស់ សូម្បីតែពេលកំពុងតែសរសេរនេះក៏ខ្ញុំនឹកបារម្ភដល់គេដែរ។
ខ្ញុំមិនច្បាស់ក្នុងចិត្តទេថាអាការៈអស់ទាំងនេះ វាមានន័យថាយ៉ាងណា។
តើវាកំពុងតែចង់ប្រាប់ថា ខ្ញុំកំពុងតែ....)
“ស្រលាញ់គេហើយ!!!”
អានមកដល់កន្លែងនេះខ្ញុំក៏ភ្លាត់មាត់និយាយទៅយ៉ាងផុយដោយសារតែទទួលជ្រាបអារម្មណ៍របស់់ហ៊ាងទាំងអស់ដែលបានសរសេរចូលទៅក្នុងសៀវភៅនេះ។
អូ... ត្រឹមតែថ្ងៃដំបូងសោះអារម្មណ៍របស់គេមានច្រើនដល់ថ្នាក់នេះទៅហើយ។
ខ្ញុំពិតជាល្ងង់ណាស់ដែលមិនដឹងថាស្នេហារបស់ខ្ញុំកើតឡើងតាំងពីការជួបគ្នាជាលើកដំបូង។
(ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧...)
(ព្រឹកមិញខ្ញុំក្រោកមកជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយខុសប្លែកពីធម្មតា
ហើយក៏មិនដែលប៉ងប្រាថ្នាឲ្យពេលវេលាដើរលឿនជាងសព្វដងដូចព្រឹកនេះដែរ
អស់ពេលពេញមួយព្រឹកខ្ញុំគិតតែពីសំលឹងមើលនាឡិកា បន់ឲ្យតែដល់ពេលចេញទៅផ្ទះឲ្យឆាប់ៗទេ
ហើយរិតតែចង់ឲ្យដល់ម៉ោងចូលរៀនសាលាអង់គ្លេសខ្លាំងថែមទៀត
ទាំងដែលរាល់ដងមានតែលេសខ្ចិលមិនចង់ទៅ)
(យប់មិញខ្ញុំមិនបានត្រលប់ទៅគេងនៅផ្ទះធំទេ តែបង្ហួសទៅដេកនៅឯCondo
ដែលបានទុកគ្នាចោលមកជាយូរមកហើយ។ មូលហេតុដែលខ្ញុំត្រូវទៅដេកទីនោះវិញ
ព្រោះតែចង់ទុកជាលេសដើម្បីបានជិះកាត់ផ្ទះក្មេងឆ្នាស់ពីម្សិលមិញ។
ក្នុងចិត្តចង់ចូលទៅសួរសុខទុក្ខគេដែរ តែខ្លាចគេមិននៅផ្ទះ ទើបប្រញាប់មកអង្គុយចាំគេនៅ
សាលាមុនវិញ។ គ្រាន់តែបានឃើញផ្ទៃមុខគេឆ្លងកាត់ទ្វារថ្នាក់ចូលមកភ្លាម
អារម្មណ៍ម៉ួម៉ៅចូលមកភ្លាម
ព្រោះអ្នកដែលបានរាក់ទាក់គ្នាជាមួយគេដំបូងមិនមែនជាខ្ញុំទៅវិញ។
ហើយទំនាស់សំដីក៏កើតមានឡើង តែមិនមែនខ្ញុំនិងគេទេ គឺរវាងខ្ញុំហើយនឹងអាយុទ្ធ។
អ្នកណាប្រើឲ្យវានៅសុខមិនព្រម មករំលើករឿងចាស់ៗឲ្យគេលឺ ហើយគេធ្វើមិនខ្វល់ បែរជាសំងំដេក។
ជាការដេកដោយសារយតែអាការៈមិនស្រួលខ្លួន ដែលធ្វើឲ្យខ្ញុំរៀនមិនចូលទៅតាម
ព្រោះតែចាំតាមដានអាការៈរបស់គេ ទើបខ្ញុំសំរេចចិត្តប្រថុយគេចពីការបបួលរបស់អាយុទ្ធ
រត់ទៅរកថ្នាំនិងនំមកឲ្យគេវិញ។ ព្រោះតែបារម្ភ
និងគិតថាវានឹងអាចធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែមានច្រើនជាងនេះ)
(តែទីបំផុតថ្ងៃនេះបែរជាធ្ងន់ធ្ងរជាងម្សិលមិញទៀត
ព្រោះតែរបួសជើងគេមិនទាន់ជាផង
ខ្ញុំបានបន្ថែមរបួសភ្នែកឲ្យទៅគេមួយគូរទៀតដោយសារតែថ្នាំដែលខ្ញុំបានបង្ខំឲ្យគេលេប
ព្រោះតែមិនជឿថាគេពិតជាអាចមានប្រតិកម្មជាមួយថ្នាំដែលខ្លាំងពិតមែន។
ពីដំបូងខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាចនិយាយត្រូវគ្នាជាមួយគេ
ហើយថែមទាំងបញ្ចុះបញ្ចូលគេឲ្យព្រមលេបថ្នាំបានទៀត។ មើលទៅអ្វីៗគឺដូចជារលូនប្រសើរណាស់
ខ្ញុំគិតថា រឿងល្អៗអាចនឹងចាប់ផ្តើមមានតាំងពីពេលនោះមកហើយ តែផ្ទុយទៅវិញ
គឺវាបែរជានាំទុក្ខលើសដើម ព្រោះក្រោយពីគេលេបថ្នាំចូល មិនទាន់បាន៣០នាទីផង
គេក៏ប្រញាប់ប្រញាលរៀបចំសៀវភៅទុកក្នុងកាតាបទំនងជាចង់ទៅណា។ ខ្ញុំបំរុងនឹងសួរនាំគេ
តែអាយុទ្ធវាលឿនជាង ហើយក៏បានចំលើយយ៉ាងច្បាស់ថា
គឺគេពិតជាប្រតិកម្មជាមួយនឹងថ្នាំដែលខ្ញុំបានទិញមកឲ្យគេលេបមែន។
ខ្ញុំពិតជាមានអារម្មណ៍ថាភ័យណាស់ ហើយក៏ព្រមទទួលការជេស្តីពីគេគ្រប់ពាក្យ
តែគេបានត្រឹមតែរៀបចំសៀវភៅហើយក្រោកឡើងទៅសុំគ្រូចេញទៅផ្ទះទៅវិញ
វារិតតែធ្វើឲ្យខ្ញុំកាន់តែនៅមិនសុខរហូតដល់ញីរញ័រចាប់អីមិនត្រូវព្រោះតែខ្លាចគេទៅបាត់។
ភ្លាមៗនោះខ្ញុំក៏ប្រញាប់រត់សុំគ្រូចេញទាំងមិនទាន់បានទទួលការអនុញាត្តិពីគាត់
ហើយសៀវភៅកាតាបអីក៏ទុកឲ្យអាយុទ្ធជាអ្នកចាត់ចែងប្រមូលទុកឲ្យដែរ។ មកដល់ខាងក្រៅខ្ញុំក៏បានឃើញគេដើរចេញផុតឆ្ងាយទៅហើយ
ទើបខ្ញុំប្រញាប់រត់ទៅតាមឲ្យគេឈប់តែរត់កាន់តែជិតដល់ គឺបែរជាខ្ញុំទៅវិញដែលត្រូវឈប់
ព្រោះតែទឹកភ្នែកដែលគេព្យាយាមជូតចេញម្តងហើយម្តងទៀត។ ខ្ញុំពិតជាខុសធ្ងន់មែន
ដែលគ្រាន់តែចង់ឈ្នះចិត្តមានះរបស់គេសុខចិត្តបង្ខំឲ្យគេលេបថ្នាំរហូតដល់បានសំរេច។
ហើយនេះមែនទេជាទំនួលខុសត្រូវដែលខ្ញុំត្រូវផ្តល់ឲ្យគេ គឹទឹកភ្នែកបែបនេះមែនទេ?)
(ខ្ញុំលបដើរតាមគេស្ងាត់ៗ
រហូតមកដល់សាឡុងដដែរដែលខ្ញុំបានអៀវគេមកដាក់កាលពីម្សិលមិញ
ហើយក៏បានលឺសំដីដំបូងដែលខ្ញុំរិតតែអួលណែន <នេះជាទំនួលខុសត្រូវរបស់លោកមែនទេ>
គឺជាពាក្យដែលរិតតែចាក់ដោតបន្ថែមមកលើខ្ញុំមែន។
ខ្ញុំមិននឹកស្មានថាគេពិតជាប្រាកដប្រជាជាមួយនឹងពាក្យនេះសោះ
ព្រោះពេលដែលខ្ញុំនិយាយគឺគ្រាន់តែចង់សាកល្បងថាគេពិតជាហ៊ានជាមួយខ្ញុំឬក៏អត់
ហើយពេលដែលគេព្រមលេប
ខ្ញុំបែរជាគិតថាគេគ្រាន់តែយកលេសគេចពីការលេបថ្នាំតែប៉ុណ្ណោះព្រោះបើគេពិតជាអាចប្រតិកម្មនឹងថ្នាំដល់ថ្នាក់នេះមែន
គេមិនអាចទ្រាំទទួលសំណើរខ្ញុំបានទេ ព្រោះអ្នកដែលរងទុក្ខគឺជាគេ។
តែខ្ញុំគិតខុសទាំងអស់ គឺគិតខុសដែលហ៊ានមើលងាយភាពទុកចិត្តរបស់គេមកលើខ្ញុំ។ ចឹងហើយ
ខ្ញុំក៏នឹងព្រមធ្វើគ្រប់យ៉ាងដើម្បីប៉ះប៉ូវនូវទឹកចិត្តគេវិញ។
ខ្ញុំបានលុតជង្គង់នៅពីមុខគាត់ជាលើកទី២ តាមដែលធម្មតាមិនដែលមានកើតឡើងនៅក្នុងជីវិតនេះចំពោះអ្នកណាឡើយក្រៅពីគ្រួសាររបស់ខ្ញុំ។
តែអ្វីដែលរិតតែមិនធម្មតាទៀតសំរាប់ខ្ញុំនោះគឺអាការៈហើមភ្នែករបស់គេដែលនៅពីមុខខ្ញុំនៅពេលនោះ
វាពិតជាហើមខ្លាំងមែនទែន ហើមរហូតដល់ខ្ញុំស្រមៃឃើញមុខតុក្កតាខ្លាឃ្មុំមកភ្លាម។
ពេលដែលឃើញបែបនោះ អារម្មណ៍ដឹងខុសគឺមានរិតតែខ្លាំងព្រោះតែខ្ញុំពិបាកនឹងទប់សើចពិតមែន។
ហើយខ្ញុំក៏ដឹងថាគាត់ខ្មាស់ ទើបមិនចង់នៅសំលឹងមុខគាត់យូរ
ក៏រករឿងតេរទៅប្រាប់បងប្រុសគេវិញម្តង ហើយក៏បន្តតួនាទីរបស់ខ្លួនបន្តទៀត។
តែមិនទាន់ចាប់ផ្តើមតួនាទីមើលថែគាត់ផង ខ្ញុំក៏ត្រូវមើលថែបេះដូងខ្លួនឯងជាមុនទៅវិញ ព្រោះតែវាបានលោតស្ទើរតែខ្ញុំរកចាប់មិនឈ្នះ
នៅពេលដែលគេរត់ចូលមកក្នុងរង្វង់ដៃរបស់ខ្ញុំដោយមិនបានព្រាងទុក។
ខ្ញុំដិតដាមអារម្មណ៍គ្រានោះមិនភ្លេចទេថាខ្ញុំចង់ឈរអោបគេនៅត្រង់នោះយូរកំរិតណា
ចង្កេះតូចៗ ក្លិនខ្លួនក្រអូបៗ ពិតជាទប់ចិត្តមិនឲ្យឈ្លក់វង្វេងបានមែន។
ខ្ញុំដូចជាមានសង្ឃឹមថាគេពិតជាអាចមានចិត្តមកលើខ្ញុំបន្តិចហើយ
បើមិនចឹងគេក៏មិនអៀនដើរគេចចេញពីខ្ញុំឡើយ។
ចិត្តដែលចង់ស្និតស្នាលជាមួយគេក៏កើនឡើងរិតតែច្រើន ច្រើនរហូតដល់ខ្ញុំមិនចង់លឺសំ
លេងស្ងប់ស្ងាត់ក្នុងចន្លោះវិនាទីណាដែលនៅក្បែគេ។
ខ្ញុំបានបង្ហើបឲ្យគេដឹងខ្លះហើយថាខ្ញុំបានប្រែប្រួលយ៉ាងមិចខ្លះពេលដែលបានស្គាល់គេ
តែគេទៅថាខ្ញុំរករឿងចោតប្រកាន់គេទៅវិញ មិនដឹងថាល្ងង់មែនឬក៏ធ្វើជាល្ងង់ទេ
ទើបខ្ញុំបានត្រឹមតែញញឹមសប្បាយចិត្ដម្នាក់ឯងរហូតទៅដល់មន្ទីពេទ្យ។
ខ្ញុំបាននាំគាត់ទៅរកពេទ្យដែលជំនាញខាងភ្នែកបំផុត
ព្រោះខ្ញុំចង់ដឹងពីមូលហេតុលំអិតទាំងអស់ដែលអាចកើតឡើងទៅជារបៀបនេះបាន។
លោកគ្រូពេទ្យប្រាប់យ៉ាងច្បាស់ហាមមិនឲ្យគាត់ប្រើប្រាស់ថ្នាំផ្តេសផ្តាសទៀតជាដាច់ខាត
ហើយក៏ត្រូវចំណាំសំគាល់ថ្នាំណាដែលមានឥទិ្ធពលខ្លាំង
ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សរសៃភ្នែករហូតដល់ធ្ងន់ធ្ងរបាន។
ខ្ញុំមិនដែលដឹងសោះថានឹងមានមនុស្សប្រភេទនេះបាន ចុះបើពេលគេឈឺម្តងៗតើខ្ញុំត្រូវធ្វើយ៉ាងមិចទៅ?)
ខ្ញុំកាន់តែអានស្នាមញញឹមរបស់ខ្ញុំកាន់តែរីកធំ។
គេនិយាយធ្វើដូចពេលនោះ គឺដូចជាពេលនេះចឹងណា....
(មិនគួរឲ្យជឿសោះថាខ្ញុំបានមកលេងផ្ទះគេដល់ទៅ២ថ្ងៃជាប់គ្នា
ហើយក៏បានទទួលដំណឹងថ្មីមួយទៀតដែលចេញពីមាត់ម្តាយរបស់គេផ្ទាល់ផងដែរ ដែលគាត់បានប្រាប់ថាខ្ញុំគឺជាមនុស្សម្នាក់ដែលអាចយកឈ្នះចរិករបស់គេបាន។
អូហូ ពិតជាមានមោទនភាពមែនខ្ញុំ
មិនដឹងពិតមែនថាខ្ញុំក៏អាចមានឥទិ្ធពលទៅលើគេបានដូចគ្នាហើយថែមទាំងជារឿងដែលពិសេសសំរាប់គេទៀត
ខ្ញុំមិនអាចហាមឃាត់ស្នាមញញឹមខ្ញុំមិនឲ្យផុសឡើងមកលើមុខបានឡើយ។ វាមានន័យថា
ខ្ញុំពិតជាគិតមិនខុសមែន ដែលប្រាប់ខ្លួនឯងថាគេអាចនឹងគិតអ្វីពិសេសមកលើខ្ញុំដូចគ្នា។)
(ថ្ងៃនេះខ្ញុំមិនបានជួបត្រឹមតែម៉ាក់របស់គេទេ
តែមានសំណាងបានជួបទាំងសមាជិកគ្រប់គ្នាក្នុងគ្រួសារគេតែម្តង។ ប៉ា និងបងស្រីរបស់គេ
គឺនាំគ្នាចាប់ជំរិតសួរនាំខ្ញុំរហូតដល់ខ្ញុំត្រូវរកផ្លូវរត់ឡើងទៅហៅកូនខ្លាឃ្មុំ ទាំងដែលគ្មានអ្នកណាប្រើ។
ហើយក៏សូមអរគុណដល់ប៉ាហើយនិង
បងស្រីរបស់គេណាស់ដែលធ្វើឲ្យខ្ញុំឡើងមកជួបគេចំពេលល្អដល់ថ្នាក់នេះគឺឡើងមកចំពេលដែលគេកំពុងតែឈរបញ្ចេញសាច់ខ្លួនសរខ្ចីនៅនឹងមុខខ្ញុំពេញៗតែម្តង។
ខ្ញុំដឹងថាខ្លួនខ្ញុំលង់ចិត្តទៅលើគេខ្លាំងដល់កំរិតណាហើយ សូម្បីតែមិនបានឈឺនោមផងក៏ខ្ញុំចង់ឈឺដែរព្រោះតែចង់ចូលឲ្យកាន់តែជិតគេខ្លាំងជាងហ្នឹងទៀត។
អា អើយ អា សារធាតុពិតរបស់ឯងគឺបែបនេះតើមែនទេ? ឯងចង់កុហកខ្លួនឯងទៀត
លេងបានហើយថាឯងគិតចង់ធ្វើអីលើគេ។
ឯងចង់បោកខ្លួនឯងលេងបានទៀតហើយថាឯងមានចិត្តបែបណាទៅលើគេ។
ពេលចូលដល់ក្នុងបន្ទប់ទឹកខ្ញុំខំសម្ងំសម្រួលអាការៈដែលឃាត់ស្ទើរតែមិនបានឲ្យស្ងប់វិញឲ្យបានច្រើនពេលដែលនៅក្បែគេ
រហូតដល់គេមកគោះទ្វារហៅខ្ញុំឲ្យចេញទៅប្រឈមមុខជាមួយនឹងគេដែលម្តងនេះគឺមានគំលាតជិតខ្លាំងណាស់
ថែមទាំងបូករួមនឹងពាក្យមើលស្រាលកូនប្រុសតូចរបស់ខ្ញុំផង
ខ្ញុំក៏កើនចិត្តកាន់តែខ្នាញ់គេមួយកំរិតទៀត ទើបចង់លលេងជាមួយគេខ្លះ
តែមិននឹកស្មានថាវាអំណោយផលរហូតដល់ខ្ញុំចង់ធ្វើវាមែនទែន
ដល់ទីបំផុតពួកយើងទាំង២ក៏បានឈានចូលបរិវេនធ្វើសឹក
ហើយមនុស្សប្រុសម្នាក់នោះក៏បានធ្លាក់មកស្ថិតនៅក្រោមការគ្រប់គ្រងដោយដៃរបស់ខ្ញុំទាំង២។
ខ្ញុំសារភាពតាមត្រង់ តាំងពីខ្ញុំចេះស្គាល់ស្នេហាមក គេគឺជាមនុស្សតែម្នាក់ហើយក៏ជាអ្នកដំបូងដែលដុតអារម្មណ៍ខ្ញុំបានដោយត្រឹមតែឃើញរូបរាងកាយ។
សូម្បីតែមនុស្សស្រីដែលខ្ញុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំកន្លងមក
ក៏មិនដែលមានអ្នកណាដាស់អារម្មណ៍ខ្ញុំឲ្យចង់អូសឡើងគ្រែបានខ្លាំងដូចជាគេដែរ។
វាខ្លាំងរហូតដល់គ្រឿងក្នុងរបស់ខ្ញុំគ្រប់គ្រងលេងចង់រួចទៅហើយ។ មុខខ្ញុំកាន់តែចូលជិតគេ
ចិត្តដែលចង់ចាប់ទាញដកមកវិញគឺកាន់តែអស់ទៅៗ។
តែគួរឲ្យស្តាយណាស់ដែលគេមិនបានធ្លាក់ចូលក្នុងអន្លង់របស់ខ្ញុំវិញ
ថែមទាំងស្រែកដាក់មុខខ្ញុំថាជាមនុស្សរោគចិត្តទៀត។ រោគចិត្តចឹងហ៎? ហ៊ើយយយ រោគចិត្តឫមិនរោគចិត្តខ្ញុំមិចនឹងដឹងទៅ
បើខ្ញុំមិនដែលទៅនឹកគិតថាគាត់មានចំនុចទាក់ទាញចិត្តមនុស្សប្រុសគ្នាឯងបានខ្លាំងដល់កំរិតនេះផង។
ចង់ដឹងណាស់ថាគ្រប់គ្នាដែលនៅក្បែគេសុទ្ធតែទទួលបានអារម្មណ៍បែបនេះទាំងអស់ឬក៏មានតែខ្ញុំម្នាក់ទេ?
ហើយបើនៅតែបែបនេះរហូត តើខ្ញុំអាចទ្រាំបានដល់ពេលណាទៅ?.)
(ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧... អន់ចិត្ត)
(ហឹមមម ថ្ងៃនេះវាហាក់ដូចជាមានអារម្មណ៍ថាខុសឆ្ងាយពីម្សិលមិញខ្លាំងណាស់
មានអារម្មណ៍ថាគ្រប់យ៉ាងដែលកើតឡើងក្នុងរយៈពេល២ថ្ងៃនោះគឺគ្រាន់តែជាសុបិនសំរាប់ខ្ញុំតែមួយភ្លែតតែប៉ុណ្ណោះ។
ព្រោះមិនថាខ្ញុំខំប្រឹងព្យាយាមកែខ្លួនធ្វើល្អដាក់គេច្រើនប៉ុណ្ណា
ឬបារម្ភហួងហែងគេខ្លាំងយ៉ាងណាក៏គេមិនបានចាប់អារម្មណ៍ជ្រាបដឹងដែ
រ។ ខ្ញុំអន់ចិត្តខ្លាំងណាស់ដែលគេចង់ឲ្យខ្ញុំបាត់មុខចេញពីគេ
ទាំងដែលគេមិនបានដឹងទេថាខ្ញុំចង់ជួបគេខ្លាំងកំរិតណា។
ខ្ញុំខំស្កាត់មកតាមលួចមើលគេដល់របងផ្ទះ
តែមិនហ៊ានចូលសួរនាំព្រោះតែឋានះសូម្បីតែជាមិត្តនៅមិនទាន់មានលំនឹង។
បានត្រឹមតែសម្ងំចាំមើលគេបើកទ្វាថ្នាក់ចូលមក តែក៏មិនឃើញ។
ចិត្តអន្ទះសារបារម្ភពីគេមានកាន់តែច្រើន
ទើបសំរេចចិត្តរត់មករកគេទាំងមិនខ្វល់ថាខាងសាលានឹងគិតយ៉ាងណា។ តែទីបំផុត
អ្វីដែលខ្ញុំទទួលបានមកវិញ គឺការស្អប់ខ្ពើមដែលតាំងពីដើមមកគេមានសំរាប់ខ្ញុំជានិច្ច។)
(ខ្ញុំចេះឈឺចាប់ព្រោះតែគេចាប់ផ្តើមចូលមកជាចំនែកសំខាន់់មួយក្នុងចិត្តខ្ញុំតាំងពីពេលនោះរួចមកហើយ...
ព្រឹត្តិការណ៍ក្នុងថ្ងៃនោះ
No comments:
Post a Comment