ក្រោយពីបាននិយាយពិភាក្សាគ្នារឿងការងាររួចហើយ
ពួកយើងក៏នៅមានរឿងគ្រួសារទូទៅដែលត្រូវពិភាក្សាជាបន្តបន្ទាប់ព្រោះពេលនេះកូនតូចរបស់ខ្ញុំកំពុងតែពរពោះកូនហើយ។
ខ្ញុំមិនដឹងរត់ទៅរកខាងណាខាងណីទេ រាល់ថ្ងៃមានតែ២នឹងខ្ញុំរកពេលមើលមិនចង់ទាន់ទៅហើយ
ចុះទម្រាំតែមានចៅទៀតខ្ញុំមិនខ្យល់ចាប់ហើយ។ ទោះជាពេលនេះមានអ៊ុំសយមកជួយមើលការខុសត្រូវផ្ទះពេលដែលពួកខ្ញុំមិននៅក៏ដោយតែក៏មិនអាចដិតដល់ដូចជាខ្លួនឯងដែរ។
ហើយបើនិយាយពីចំលើយរបស់ហ៊ាងវិញគឺមានតែមួយគត់ ឲ្យខ្ញុំឈប់ធ្វើការមកធ្វើជាស្ត្រីមេផ្ទះវិញតែខ្ញុំនៅមិនព្រម។
ថ្ងៃនេះជាថ្ងៃដំបូងដែលអ៊ុំសយចូលមកនៅក្នុងផ្ទះជាមួយពួកខ្ញុំ
ម្ហូបអាហារក៏មានពេញតុស្រាប់តែម្តង។ ថ្វីត្បិតតែអ៊ុំសយជាអ្នកដែលរស់នៅជាមួយក៏ដោយតែសំរាប់ហ៊ាងគេចាត់ទុកគាត់ដូចជាចាស់ទុំដែលត្រូវទទួលការគោរពម្នាក់ដែរ។
ពេលខ្លះខ្ញុំក៏អាណិតគាត់ដែរ
ព្រោះគាត់មានតែខ្លួនមួយគ្មានសាច់ញាតិកូនចៅណាម្នាក់ដែលត្រូវឲ្យគាត់បានពឹងពាក់ឡើយទើបការរស់នៅជាមួយហ៊ាងគឺគាត់អាចរួមតុអាហារជាមួយពួកខ្ញុំបានគ្រប់ពេលព្រោះពួកខ្ញុំចង់ឲ្យគាត់មានអារម្មណ៍ថានៅមានគ្រួសារមួយដែលនៅក្បែរគាត់ជានិច្ច។
បន្ទាប់ពីអាហារពេលថ្ងៃស្រាច់រួចរាល់អស់ហើយ
ហ៊ាងក៏ដឹកដៃខ្ញុំមកសំរាកមើលសៀវភៅនៅក្នុងបន្ទប់ពិសេសរបស់គេវិញ។ ក្នុងនេះមានសៀវភៅច្រើនណាស់
ច្រើនដល់អាចប្រៀបធៀបទៅនឹងបណ្ណាល័យតូចមួយទៅហើយ
មិនដឹងថាគេប្រមូលអីក៏ប្រមូលដល់ថ្នាក់នឹងទេ។ សៀវភៅខ្លះគេមិនទាន់ទាំងបានអានផង
ក៏គេត្រូវទិញទុកដែរ ព្រោះតែឲ្យតម្លៃទៅលើស្នាដៃអ្នកនិពន្ធ។ ដល់ពេលនេះខ្ញុំបានដឹងហើយថារបស់ដែលអាចទាក់ចិត្តគេបានខ្លាំងជាងខ្ញុំទៀតនោះគឺជាអ្វី។
គេដេកអានសៀវភៅដោយមិនខ្វល់ថាខ្ញុំរុះរើស្អីខ្លះនៅក្នុងបន្ទប់។
ក្រឹកៗៗ
😈”អូនធ្វើអីហ្នឹង?” ហូយយយ លស់ព្រលឹងអស់រលីង ឯងកំពុងតែរុះរេីថតតុគេស្រាប់តែងាកមកស្រែកតែម្តង។
💜”ថតតុដាក់អីហ្នឹង? មិចចាំបាច់ចាក់សោ”
😈”គ្មានអីទេ ថតនឹងវាជាប់ចឹងយូរហេីយ”
💜”អត់មានសោចាក់ទេ?”
😈”បាត់យូរហេីយ”
💜”អរររ”
😈”តោះ ដល់ម៉ោងចូលធ្វេីការហី៎”
គេដាក់សៀវភៅចុះហេីយក៏ដេីរមកកៀកករខ្ញុំអូសចេញទៅក្រៅវិញ។
ងឺតតតតត
(សំលេងចតឡាន)
💜”អរគុណលោកប្រធានដែលបានជូនមក”
😈”បាទ ជាតួនាទីចៅហ្វាយស្រាប់ហេីយ
រឿងមេីលថែកូនចៅនោះ” ខ្លាំងដៃណាស់
គ្មានឲ្យចាញ់សម្បីតែមួយប្លង់។
💜”បាទ ល្មមលេងដៃខ្ញុំបានហេីយលោកប្រធាន”
😈”នៅមិនទាន់បានថ្នាក់ថ្នមកូនចៅផង
ប្រញាប់លេងទៅណា” 😚😚
និយាយចប់មិនទាន់ស្រួលបួលផងគេក៏ទាញខ្ញុំទៅថេីបភ្លាមៗតែម្តងខ្ញុំក៏តបតរទៅគេវិញទាល់តែអស់ចិត្តដូចគ្នា។(គិតទៅមិនរើសកន្លែងសោះ២នាក់នេះ)
😈”បានហើយ ចាំបន្តយប់នេះវិញ”
💜”កុំទាន់ សុំតិចទៀតសិនមោ” លើកណាក៏ខ្ញុំជាអ្នកសុំគេបង្ហើយដែរ ព្រោះវាជាការថើបដែលមិនចេះជិនណាយ។
ផូងៗៗៗ ចុំយក្សភ្ញាក់ព្រើត
អ្នកណាមកគោះក្បាលឡានហ្នឹង?
😈”ហាហាហា គេចាប់បានស្រាច់” គ្រាន់តែពួកយើងងាកទៅឃើញអ្នកដែលគោះក្បាលឡានភ្លាម
ហ៊ាងក៏ផ្ទុះសំណើចសើចពេញឡាន។ បងយុទ្ធនិងនាងរិទ្ធនាំគ្នាមកឈរចង្អុលមុខពួកខ្ញុំដូចកំពុងតែចង់ដាក់បណ្តាសារ។
ខ្ញុំវាចេញពីឡានទាំងអៀនៗ តែហ៊ាងចុះចេញពីឡានទាំងមាត់សើចមិនដាច់។
🧑🏻”សូម្បីកន្លែងចតឡានក៏ឯងមិនលើកលែងដែរហេ៎?”
💜”យើងមានបានធ្វើអី គ្រាន់តែថើបគ្នាតិចសោះ
ធ្វើដូចមិនដែលឃើញ”
🧑🏻”គង់តែយើងមកទាន់ទេ មិនស្រួលផ្តេកកៅអីបាត់”
💜”អាឆ្កួត អាខ’រិទ្ធ”
ខ្ញុំនិងរិទ្ធនាំគ្នារត់ដេញគ្នាពេញចំណតឡានដូចកូនក្មេងមិនចេះធំ។ ពួកយេីងរត់ប្រដេញគ្នារហូតមកដល់មុខជណ្តេីរយន្តក៏បានជួបនឹងបងម៉ារីកំពុងតែឈរចាំជណ្តេីរយន្តស្រាប់តែម្តង។
💜”សួស្តីបងម៉ារី”
🐾”សួស្តីអូន នាំគ្នារត់មកពីណាហ្នឹង?”
💜”ពីកន្លែងចតឡាន”
🐾”អរ បងស្មានតែមានរឿងអី… អ៉ាវវវ លោកប្រធាន”
បងម៉ារីនិយាយជាមួយពួកខ្ញុំហេីយក៏បង្ហួសភ្នែកទៅសំលឹងមេីលរំលោងខ្ញុំទៅក្រោយទៀត។
ខ្ញុំងាកទៅក៏បានឃេីញគេដេីរមកជាមួយនឹងស្នាមញញឹមអមដោយបងយុទ្ធស្របពេលដែលជណ្តេីរយន្តបេីកទ្វាមកដល់ល្មម។
😈”ម៉ារី ពេលថ្ងៃនេះ
ខ្ញុំមានណាត់ជាមួយភ្ញៀវនៅខាងក្រៅ”
🐾”ចា៎? ម៉ោងប៉ុន្មានដែរលោកប្រធាន?”
😈”ម៉ោង៣ តែខ្ញុំមានអ្នកដែលត្រូវទៅជាមួយហេីយ”
🐾”ចឹងខ្ញុំមិនបាច់ទៅតាមលោកប្រធានទេមែនទេ?”
😈”បាទ”
🐾”ហេីយលោកប្រធានត្រលប់ចូលofficeវិញអត់?”
😈”អត់ទេ ខ្ញុំតរទៅឆ្លងជាមួយភ្ញៀវតែម្តង” គេនិយាយជាមួយបងម៉ារី
តែដៃគេកំពុងតែកេះភ្លៅខ្ញុំ។
😈”អូ មួយទៀត
ទូក៏ត្រូវចេញទៅក្រៅជាមួយខ្ញុំដែរ”
🐾”ចា៎?” បងម៉ារីលឺហេីយងាកមកសំលឹងមុខខ្ញុំភ្លាមៗ។
ហេីយភ្ញាក់ផ្អេីលអីក៏ភ្ញាក់ម៉េស។
😈”មានបញ្ហាអីមែន?”
🐾”ចា អត់មានបញ្ហាអីទេ”
គ្រាន់តែហ៊ាងងាកទៅសំលឹងមុខគាត់វិញគាត់ក៏ញឹមៗមិននាំរឿងអីច្រេីនទៀត។
ហេីយហ៊ាងក៏ប្រែមុខមកជាញញឹមវិញដូចគ្មានរឿងអី
ភាពស្ងប់ស្ងាត់ក៏ត្រលប់មករហូតពួកយេីងឡេីងមកដល់ជាន់ក្រុមហ៊ុន។ ហ៊ាងហេីយនិងបងយុទ្ធបណ្តេីរគ្នាចេញទៅជាមួយគ្នាបីនាក់បងម៉ារី
ឯខ្ញុំក៏បណ្តេីរគ្នាចេញទៅតែ២នាងរិទ្ធ។
💜”អារះ?” ខ្ញុំបេីកទ្វាបន្ទប់ធ្វេីការរបស់ខ្ញុំស្រាប់តែបានឃេីញអារះកំពុងតែអង្គុយមេីលឯកសារដែលនៅលេីតុរបស់ខ្ញុំ។
🙎🏻♂️”សួស្តីទូ!...”
🙎🏻♂️”សួស្តី រិទ្ធ”
🧑🏻”អឺ…”
មានសុជីវធម៌ណាស់នាង។
💜”មិចឯងមកនៅទីនេះបាន?” ខ្ញុំនិយាយបណ្តេីរដេីរទៅអង្គុយជិតវាបណ្តេីរ។
🙎🏻♂️”គឺយេីងមកធ្វេីការ”
💜”និស្ស័យម៉េសហា៎ បានទៅណាមិនដាច់ពីគ្នា”
🙎🏻♂️”គឺយេីងចូលចិត្តបង្កេីតនិស្ស័យ”
វានិយាយទាំងងាកសំលឹងទៅមេីលនាងរិទ្ធដែលនាងនោះអង្គុយធ្វេីមិនដឹងពីសន្ទនារវាងយេីង២នាក់។
💜”ហេីយឯងបាត់ទៅណាបានមិនឃេីញទៅសាលាសោះ”
🙎🏻♂️”យេីងរវល់ទៅក្រៅប្រទេសជាមួយប៉ា
ទេីបតែបានត្រលប់មកចូលធ្វេីការទីនេះតែម្តង”
💜”ល្អណាស់ យេីងនឹងបានធ្វេីការជាក្រុមជាមួយគ្នាសារជាថ្មីម្តងទៀត”
🙎🏻♂️”មិនដឹងថាមិត្តឯងគេពេញចិត្តរួមក្រុមជាមួយយេីងអត់?” វានិយាយហេីយក៏សំលឹងមេីលទៅនាងរិទ្ធម្តងទៀត។
💜”រិទ្ធ…”
🧑🏻”ហឹមម?”
💜”ឯងមិនលឺអារះវានិយាយដល់ឯងទេហី៎”
🧑🏻”យេីងលឺតាស ហេីយវាថី?”
💜”បេីលឺហេីយមិចមិនឆ្លេីយតបនឹងវាតិចទៅ”
🧑🏻”ទោះមិនពេញចិត្តក៏ត្រូវតែធ្វេីស្រាប់ហេីយ
ព្រោះគ្មានជំរេីស”
គ្រាន់តែវានិយាយហេីយភ្លាមគ្រប់គ្នាក៏ស្ងាត់។
🙎🏻♂️”និយាយធ្វេីដូចស្អប់ខ្ពេីមគ្នាម៉េសវ៉ីយយ”
🧑🏻”បេីដឹងថាយេីងស្អប់ហេីយក៏ខំមកនិយាយជាមួយយេីងធ្វេីអី” អូៗ ខ្ញុំមិនដឹងថារឿងទំនាស់រវាងពួកវាពីមុនយ៉ាងមិចទេ
ដឹងតែថាមិនធម្មតា។
🙎🏻♂️”នៅគុំគួនគ្នាអីណាស់ណាទៅហា៎ យេីងសុំទោស”
ហេីយនេះក៏ជាលេីកទី១ដែរដែលខ្ញុំបានលឺអារះសុំទោសនាងរិទ្ធ។
🧑🏻”យេីងមិនទទួល..”
🧑🏻”យេីងចេញទៅបន្ទប់ទឹកសិនទូ”
វានិយាយហេីយក៏ក្រោកចេញទៅភ្លាមរកតែខ្ញុំឃាត់សួរនាំមិនទាន់។
💜”មេីលទៅអាចធ្វេីការជាមួយគ្នាបានទេនឹង?” ដល់វគ្គគោស្រាំងទិចហេីយ
ខ្ញុំមិនដឹងទៅចាប់ពីខាងណាឲ្យបានដឹងរឿងទេពេលនេះ។ អារះបានតែញញឹមមិនសម
ខ្ញុំបានតែស្ញេញទាំងស្ញូញ។ ខ្ញុំដឹងថាពួកវាមិនសូវត្រូវគ្នាព្រោះតែរឿងផ្ទៃក្នុងមិនសមតាមបំណង
ដែលមិនដែលដឹងថាវាខ្លាំងក្លានៅពេលដែលបានមកតតាំងគ្នាផ្ទាល់បែបនេះទេ។
ព្រោះរិទ្ធវាតែងតែចាត់ទុកអារះដូចជាខ្យល់អាកាស
វាមិនដែលនិយាយដល់ឬក៏រំលឹកពីអារះម្តងណាឡេីយចាប់តាំងពីថ្ងៃបែកក្រុមមក។
ខ្ញុំហេីយនិងអារះនៅតែបន្តនិយាយគ្នាលេងពីនេះពីរឿងនោះរហូតដល់ព្រះនាងម្ចាស់ដុំភ្លេីងត្រលប់មកវិញ។
វាត្រលប់ចូលមកក្នុងបន្ទប់វិញដូចគ្មានដឹងថាក្បាលអារះនៅក្នុបន្ទប់សោះចឹង ទោះបីជាការនិយាយស្តីក៏មិនលេីសពី៣ម៉ាត់ដែរ
គឺមានតែអឺ មិចទៀត អូខេ ចប់។ ខ្ញុំអង្គុយមេីលពួកវាប្រស្រ័យទាក់ទងគ្នាគ្នារហូតសំលេងទ្វាបន្លឺឡេីង។
តុកៗៗ
ក្រាក
😇”ទូ លោកប្រធានហៅទៅជួប” យី ទាំងព្រមម៉ង់ណ៎រដៃគូរគេ។ មិនដឹងជាស្អីទៀតហេីយទេ
លោកប្រធានរករឿងខ្ញុំមួយនេះ នៅមិនទាន់ដល់ម៉ោងណាត់ផង។
😇”រិទ្ធ… បងត្រលប់..ទៅវិញហេីយ” មេីលទៅដូចជារដាក់រដុបណាស់។
ចង់ទៅក៏ចង់នៅហ្នឹង? ឯនាងរិទ្ធក៏មិនបាននិយាយអីក្រៅពីសំលឹងមុខបងយុទ្ធធ្មឹង។
🧑🏻”ត្រលប់ទៅវិញប្រយ័ត្នប្រយែង”
😇”អូខេ…”
😇”ទូ..? ប្រញាប់ទៅរកអាប៉បទៅ”
បងយុទ្ធតបទទួលពាក្យនាងរិទ្ធហេីយក៏ដេញមកប្រទឺនខ្ញុំម្តង។
ហេតុអីក៏ពួកគេទាំង២ធ្វេីដូចជាមានអ្វីមកពុះចែកចំកណ្តាលផ្លូវទៅរកគ្នារហូតបែបនេះ?
💜”បាទបង” ខ្ញុំផ្អាកការគិតបន្តិចហេីយក៏ទទួលពាក្យរួចក៏ងេីបចេញទៅដោយមិនខ្ចីលាពួកកនទាំង២។
ខ្ញុំនិងបងយុទ្ធបំបែកផ្លូវគ្នាម្នាក់ម្ខាងទៅតាមទិសដៅរៀងៗខ្លួន។ ខ្ញុំដេីរបណ្តេីរគិតក្នុងចិត្តបណ្តេីរថាគេកំពុងតែចង់លេងអីជាមួយខ្ញុំទៀតឬអត់
បេីតាមទំនៀមទំលាប់គឺច្បាស់ជាមិនព្រមឈប់លេងងាយៗទេលោកបងនឹងនោះ។
តុកៗៗ
បុគ្គលិកគំរូ មុននឹងចូលត្រូវគោះទ្វាសុំការអនុញ្ញាតសិន
ទោះដឹងថាម្ចាស់បន្ទប់ជាមិត្តរួមគ្រែក៏ដោយ។
💜”ប៉ា?...” លោកប្រធានខ្ញុំមិនបាននៅក្នុងបន្ទប់តែម្នាក់ឯងទេ
គឺនាំឪពុកក្មេកមកផងដែរ។
👨🏻”អាសស ទូ ចូលមកអង្គុយជិតប៉ាមក” ប៉ាហ៊ាងបក់ដៃហៅខ្ញុំដូចដឹងថាខ្ញុំកំពុងតែក្រែងចិត្ត។
💜”បាទ”
ខ្ញុំទទួលពាក្យគាត់ហេីយក៏ដេីរកាត់តាមទឹកមុខដែលចង់បញ្ជាក់ថាត្រូវហេីយអាតឿរបស់ហ៊ាងមកជាមួយ។
💜”ប៉ា មកដល់យូរនៅ?” ខ្ញុំជាអ្នកផ្តេីមសន្ទនាមុន។
👨🏻”មិនយូរប៉ុន្មានទេ”
👨🏻”គិតទៅ គេផ្សំផ្គុំពួកឯងបានល្អណាស់ ទៅដល់ទីណាក៏មិនបែកគ្នា”
ប៉ាហ៊ាងនិយាយជាលេងសេីចជាមួយខ្ញុំទាំងដែលខ្ញុំសេីចមិនចង់ចេញ។
💜”បាទ ខ្ញុំក៏ស្មានមិនដល់ដូចគ្នា”
👨🏻”មេីលទៅប៉ាមិនចាំបាច់ឲ្យហ៊ាងអូសកូនមកចូលរួមការងារជាមួយទៀតទេ”
💜”បាទ?”
👨🏻”គឺប៉ា
មកពិភាក្សាជាមួយហ៊ាងរឿងឲ្យកូនមកជួយការងារជាមួយគ្នានឹងគេបន្ទាប់ពីកូនចប់វគ្គហឹកហាត់ការងារកន្លែងថ្មី
នឹងមានពេលនៅមេីលថែគ្នាបានច្រេីន”
👨🏻”តែមេីលទៅមិនបាច់ចាំនិយាយអីទៀតទេ”
💜”ហេសៗៗ អរគុណប៉ាណាស់ដែលគិតគូរពីពួកខ្ញុំ”
👨🏻”ប៉ាចំណាយពេលច្រេីនមកលេីរឿងអស់នេះពាក់កណ្តាលជីវិតហេីយ
ដល់ពេលដែលប៉ាត្រូវគិតគូពីពួកឯងម្តងហេីយ”
មានអារម្មណ៍ថាគាត់ចាប់ផ្តេីមផ្តល់ពេលវេលាសំរាប់គ្រួសារឲ្យបានច្រេីនជាងមុនហេីយ។
💜”ប៉ាកុំបារម្ភអី ពួកខ្ញុំនឹងមេីលថែគ្នាឲ្យល្អ”
😈”ទូ បងទៅចាំអូននៅខាងក្រោមមុនណា” ខ្ញុំកំពុងតែនិយាយគ្នាលេងជាមួយនឹងប៉ាគេ
ស្រាប់តែគេចូលមកខ្សឹបដាក់ខ្ញុំ។
ហេីយគេចង់ទុកឲ្យខ្ញុំនៅជាមួយប៉ាគេតែ២នាក់ចឹងហី៎។
👨🏻”ទូ…”
ខ្ញុំកំពុងតែតាមសំលឹងមេីលហ៊ាងចេញទៅ ប៉ាក៏ហៅឈ្មោះខ្ញុំឡេីង។
💜”បាទប៉ា”
👨🏻”ប៉ាមានរឿងចង់ប្រាប់កូនបន្តិច”
💜”និយាយមកប៉ា”
👨🏻”ប៉ាចង់ដឹងថា
ហ៊ាងគេមានដែលនិយាយពីមូលហេតុអីដែលគេព្រមទៅរៀបការតាមប៉ាប្រាប់ដល់កូនអត់?”
💜”គេមិនដែលនិយាយហើយក៏មិនដែលរំលឹកពីវាដែរ”
គ្រាន់តែខ្ញុំដឹងក្នុងចិត្តខ្លួនឯងថាមកពីអីទៅបានហើយ។
💜”ប៉ាមានអីចង់ប្រាប់ខ្ញុំមែន?” ខ្ញុំលបសួរទៅគាត់វិញព្រោះរំពឹងថានឹងបានដឹងលឺរឿងខ្លះពីគាត់។
👨🏻”ប៉ាអត់មានទេ
ប៉ាគ្រាន់តែចង់សុំទោសកូនចំពោះរឿងដែលប៉ាធ្លាប់បានធ្វើកន្លងមកដាក់ពួកកូនទាំង២តែប៉ុណ្ណោះ”
គាត់អង្គុយសំលឹងមុខខ្ញុំយ៉ាងយូរទម្រាំតែដាច់ចិត្តនិយាយ។ ខ្ញុំក៏ដឹងថាគាត់ចង់សុំទោសពីរឿងអ្វី
តែបើគាត់ថាគ្មានអ្វីដែលត្រូវប្រាប់ខ្ញុំបន្ថែមហើយខ្ញុំក៏មិនគួរអសុជីវធម៌ដេញដោលសួរនាំគាត់អីច្រើនដែរ។
💜”បាទ ខ្ញុំយល់ថាប៉ាធ្វើទៅព្រោះតែអ្វី
ត្រឹមតែប៉ាព្រមទទួលស្គាល់រឿងពួកខ្ញុំទាំង២នាក់ដោយពេញចិត្តនោះ ខ្ញុំសប្បាយចិត្តហើយ”
👨🏻”ប៉ា
ពេញចិត្តតាំងពីថ្ងៃដែលគេរុញកូនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាមួយហ៊ាងមកម្ល៉េះ
តែប៉ាគ្រាន់តែចង់ប្រើឲ្យអស់វីធីថាប៉ានិងមិនស្តាយក្រោយដែលតំនក់ឈាមចុងក្រោយរបស់ត្រកូលគីនិងលេងមានទៀត”
ខ្ញុំចាប់ផ្តើមធ្លាក់ទឹកមុខភ្លាមៗពេលដែលបានលឺប្រយោគនេះ។ ពិតដូចគាត់និយាយណាស់ ហ៊ងគឺជាកូនប្រុសតែម្នាក់និងចុងក្រោយគេដែលត្រួវស្នងវេនពីគាត់
ហើយក៏ជាសង្ឈឹមតែមួយដែលអាចបន្តវង្សត្រកូលលនេះបាន
តែឥលូវវាត្រូវបានបញ្ចប់ត្រឹមពួកខ្ញុំទាំង២ទៅវិញ។
👨🏻”ហឹមៗ គិតអីនឹងហា៎ កុំធ្វេីមុខបែបនេះ ហើយកុំគិតអីផ្តេសផ្តាសច្រើន
ប៉ាពិតជាសប្បាយចិត្តនិងពេញចិត្តដែលមានកូនជាកូនម្នាក់ទៀត”
គាត់់និយាយទាំងចូលមកអង្អែលក្បាលខ្ញុំកុំឲ្យកង្វល់ច្រើន។
👨🏻”មិនប្រាកដថា ការដែលហ៊ាងការប្រពន្ធហើយគេនឹងអាចផ្តល់ដំនក់ឈាមមួយដ៏ល្អឲ្យប៉ាបានទេ
ហេីយក៏មិនចាំបាច់ទាល់តែមានចៅមានអីទេីបហៅថាគ្រួសារកក់ក្តៅទេឲ្យតែកូនតាំងចិត្តកសាងវាដោយក្តីស្រលាញ់គឺវាគ្រប់គ្រាន់ហេីយ
ម៉្យាងសម័យនេះមិនខ្វះទេក្មេងដែលត្រូវការឪពុកម្តាយ មិនថាមានម្តាយ២ឬក៏ឪពុក២
សំខាន់ទឹកចិត្តស្រលាញ់និងការអប់រំ ប៉ាជឿថាពួកកូនក៏អាចធ្វើតួនាទីនេះបានល្អដូចគ្នា” ខ្ញុំដឹងថាគាត់ព្យាយាមបេីកឱកាសបាននិយាយឲ្យខ្ញុំបានយល់និងដឹងពីអ្វីដែលពួកខ្ញុំត្រូវសំរេចចិត្តនៅថ្ងៃអនាគត។
💜”បាទប៉ា ខ្ញុំអរគុណដល់ទឹកចិត្តសន្តោសរបស់ប៉ាណាស់
ពួកខ្ញុំមិនធ្វេីឲ្យប៉ាអស់សង្ឃឹមទេ”
👨🏻”ល្អណាស់ នេះជាអ្វីដែលប៉ាចង់បាន”
👨🏻”ប៉ានិយាយច្រេីនហេីយ ទៅរកហ៊ាងចុះ
គេចាំកូនយូរហេីយ”
💜”ប៉ាមិនទៅជាមួយគ្នាទេហ៎?” ព្រោះគាត់ក៏ជាម្ចាស់ក្រុមហ៊ុនម្នាក់ដែរ។
👨🏻”អត់ទេ
ក្រុមហ៊ុននេះប៉ាផ្តាច់មុខឲ្យពួកកូនហេីយ”
ចុំ លេងចឹងយកម៉ង់។
👨🏻”ប្រញាប់ទៅៗ ប៉ាក៏រៀបទៅដូចគ្នា”
💜”ចឹងខ្ញុំបណ្តេីរប៉ាចុះ”
👨🏻”តោះចឹង” ប៉ាហ៊ាងនិយាយហេីយក៏ងេីបដឹកដៃខ្ញុំដេីរចេញទៅ។
គាត់ដឹកដៃខ្ញុំបណ្តេីរនិយាយរឿងផែនកាជីវិតឲ្យខ្ញុំស្តាប់បណ្តេីរ។ គ្រប់ពាក្យដែលគាត់និយាយគឺពោពេញដោយស្នាមញញឹម
ព្រោះតែមនុស្សដែលគាត់និយាយដល់គឺកូនប្រុសតែម្នាក់់របស់កាត់។ ពេលនេះខ្ញុំបានយល់ហេីយថាទំហំចិត្តដែលគាត់ស្រលាញ់ហ៊ាងមានខ្លាំងប៉ុណ្ណា
ហើយខ្ញុំក៏ដឹងថាចំនុចខុសគ្នារវាងហ៊ាងនិងប៉ារបស់គេគឺស្ទើតែគ្មាន។
😈”ទូ....”
ខ្ញុំបណ្តើរគ្នាមកដល់ក្រោមក៏បានឃើញហ៊ាងលើកដៃហៅនៅឯសាឡុងទទួលភ្ញៀវ។
👨🏻”ប៉ាត្រលប់ទៅវិញហើយ”
😈”បាទប៉ា ត្រលប់ទៅវិញប្រយត្នប្រយែង”
👨🏻”អឹមម ពួកឯងក៏ចឹងដែរ” គាត់ប្រាប់ពួកខ្ញុំហើយក៏ដើរចេញទៅ
ទើបពួកខ្ញុំដឹកដៃគ្នាចុះទៅកន្លែងចតឡានម្តង។
😈”ស្ងាត់ម៉េស”
💜”ហឹម??” ស្ងាត់ហ៎? តែសំលេងចម្រៀងឡានដូចជាលឺខ្លាំងតាស
😈”បងសួរមិចក៏ស្ងាត់មាត់ម៉េស?” អររ ចង់និយាយពីខ្ញុំតាស។
💜”អូនកំពុងតែគិត មានរឿងមួយថាគួរសួរបងឬក៏អត់?”
😈”សួរបងរឿងអី?”
💜”បើអូនសួរហើយបងឆ្លើយប្រាប់អូនអត់?”
😈”កើតអីហា៎? រាល់ដងដូចមិនត្រឹមត្រូវចឹង”
💜”ប្រាប់មកថាបងឆ្លើយនឹងអូនអត់?”
😈”បាទ ជំទាវ សុំអញ្ជើញចោទសួរមក”
💜”បងចាំអត់
ថាបងបាននិយាយអីខ្លះនៅពេលដែលអូនសួររឿងទំនាក់ទំនងរវាងបងនិងឡាវីន?” ហ៊ាងស្ងាត់មាត់ភ្លាមពេលដែលបានលឺសំនួររបស់ខ្ញុំ។
💜”មុខនឹងដឹងតែភ្លេចហើយ” គេនៅតែមិននិយាយអ្វីក្រៅពីសំលឹងមើលផ្លូវដូចខ្លាចថាវានឹងបាត់ទៅណា។
😈”ណេះ..”
💜”ហឹម? សោរអីហ្នឹង?”
គេមិនព្រមតបនឹងខ្ញុំហេីយបែរជាលូកយកកូនសោរដែលមានជាប់បន្តោងកូនខ្សៀពីក្នុងហោប៉ាវអាវធំមកឲ្យខ្ញុំវិញ។
😈”គ្រប់យ៉ាងដែលអូនចង់ដឹងគឺនៅក្នុងនេះ” គេប្រែទឹកមុខមកញញឹមរួចដាក់វាចូលមកក្នុងដៃរបស់ខ្ញុំ។
💜”ហេីយអូនមិចទៅដឹងថាសោរនេះទៅចាក់ត្រូវទូមួយណាទៅ”
😈”ក្នុងបន្ទប់ដាក់របស់របរបង
មានកន្លែងណាខ្លះដែលអូនបេីកមិនបាន” 💡💡
គ្រាន់តែហ៊ាងបង្ហេីបភ្លាមខ្ញុំនឹកឃេីញដល់ថតតុដែលខ្ញុំព្យាយាមបេីកកាលថ្ងៃមិញភ្លែត។
បេះដូងខ្ញុំដូចកំពុងតែចាប់ផ្តេីមលោតញាប់បន្តិចម្តងៗព្រោះតែចិត្តអន្ទះសារចង់ដឹងថានៅក្នុងថតតុនោះមានរបស់អ្វីខ្លះដែលជាអាថ៌កំបាំង។
😈”ការពិតដែលបងមិនដែលប្រាប់អូន
ការពិតដែលអូនតែងតែចង់ដឹងគឺនៅក្នុងនោះទាំងអស់”
💜”អូនដូចជាចង់ខ្លាចនឹងចង់ដឹងហី៎នៀក”
😈”ចឹងឲ្យសោរមកបងវិញ” យី៎ ឯងគ្រាន់តែនិយាយលេងសោះក៏មិនបាន
ឆក់ទៅវិញភ្លាមៗតែម្តង។
💜”No No No ដល់ដៃអូនហេីយមិនងាយរបូតទេ”
😈”ចឹងបានរាល់យប់ចាប់មិនដែលលេងសោះ😆😆” 😳😳 អាយយយ
មិចមកហែកកេរ្តិ៍ឯងចឹង។
💜”ចាំមេីលយប់នេះអូនច្របាច់ឲ្យបែកម្តង”
😈”ចុះបេីច្របាច់ឥលូវអត់បានហ៎រ?” ។
💜”ហឹមមមមម ស្រលាញ់ណាស់គឺអារឿងផ្គេីនហ្នឹង” ខ្ញុំក៏លូកដៃទៅច្របាច់ករវាភ្លាម។
😈”អូយៗៗ ហាហាហា ខ្សោយម៉េស?” ហិហិហិ អ្នកណាទៅហ៊ានខ្លាំងហ៎រ
ខ្លាចអត់អីបៅថ្ងៃក្រោយទៀត។ និយាយទៅកាន់តែស្គាល់ចិត្តគ្នាកាន់តែខ្លាំងទៅ
ភាពខិលខូចរបស់គេកាន់តែកេីនឡេីងមិនថមថយ។ តែនៅល្អដែលគេខិលចំពោះខ្ញុំតែម្នាក់។
ពួកយេីងទាំង២នាក់ក៏នៅប្រលែងគ្នាលេងតិចៗតាមឡានរហូតមកដល់កន្លែងមួយដែលមេីលទៅដូចជាហាងដែលបានបិទទ្វារចាក់សោរយ៉ាងជាប់។
😈”ដល់ហេីយ”
💜”ឯណាម្ចាស់ហាង?”
😈”ចុះសិនមក” ហ៊ាងប្រាប់ហេីយក៏បេីកទ្វារចុះ
តែគេមិនបានចាំខ្ញុំទេ គឺគេដេីរចូលទៅក្នុងបរិវេនដីតែម្តង។
💜”ទាក់ទងទៅម្ចាស់ផ្ទះហេីយនៅ?”
ខ្ញុំនៅតែដេញតាមសួររកភ្ញៀវដែលខ្ញុំត្រូវមកជួបរហូត
តែគ្មានបានចម្លេីយអីពីគេសោះ គឺមានតែឈរញញឹមដូចមនុស្សឆ្កួត។
😈”អូនគិតថាទីកន្លែងនេះយ៉ាងមិចដែរ?” គេចូលមកដឹកដៃខ្ញុំឲ្យដេីរមេីលបរិវេនទីធ្លាជាមួយគ្នា។
💜”ហឹមមម ល្អតាស ដីធំល្អ ទីតាំងក៏ចំគោលដៅល្អ
គ្រោងហាងក៏មានស្រាប់
តែបេីម្ចាស់ហាងគាត់ចូលចិត្តដាំដេីមឈេីឲ្យបានច្រេីនជាងនេះបន្តិច
រិតតែល្អ” មានទំហំដីធំគួរសម
ដែលខ្ញុំអាចគិតថាវានឹងសាកសមបំផុតសំរាប់ធ្វេីជាកន្លែងសំរាកកំសាន្តពីភ្ញៀវដែលនឹងមកញ៉ាំការ៉េមនៅពេលដែលហាងត្រូវបានធ្វេីរួច។
😈”បានន័យថាអូនពេញចិត្ត?”
💜”ហឺសស?”
🐾”សុំទោសក្មួយដែលមកយឺត” អ្នកណាគេហ្នឹង? ខ្ញុំនៅមិនទាន់យល់ពីអ្វីដែលហ៊ាងបាននិយាយសួរខ្ញុំមុននឹងផងស្រាប់តែមានមនុស្សប្រុសស្រី២នាក់ចូលមករកយេីងជាមួយឯកសារអ្វីម៉្យាងនៅក្នុងដៃ។
😈”មិនអីទេ ពួកខ្ញុំទេីបតែមកដល់អំបាញ់មិញនេះអែង” ហ៊ាងគេចពីការបកស្រាយមកខ្ញុំ
ទៅនិយាយរាក់ទាក់ជាមួយអ្នកដែលទេីបនឹងមកម្តង។ តេីគេមែនទេជាម្ចាស់?
🐾”គាត់ម្នាក់នេះមែន ដែលត្រូវជាម្ចាស់ថ្មី?” ស្អីគេហ្នឹង? ហេតុអីត្រូវនិយាយហេីយងាកមកខ្ញុំ?
😈”បាទ គាត់នឹងហេីយ
គឺជាម្ចាស់ហាងថ្មីនៅទីនេះ”
😈”អាតឿ
នេះជាម្ចាស់ហាងចាស់ដែលត្រូវមកផ្ទេរឈ្មោះឲ្យអូន” ទឺតតតតតតត
ចង្វាក់បេះដូងខ្ញុំដូចលេងចង់ដេីរ
ព្រោះតែការពិតដែលនៅចំពោះមុខវាមិនមែនជារឿងដែលអាចនឹងកេីតឡេីងភ្លាមៗបាន។
ហ៊ាងសំលឹងមុខខ្ញុំជាមួយនឹងស្នាមញញឹមដោយមានមោទនភាពនូវអ្វីដែលខ្លួនបានធ្វេី។
🐾”ទីតាំងយ៉ាងមិចដែរក្មួយ?” ខ្ញុំមិនបានចាប់អារម្មណ៍សំលេងអ្វីទាំងអស់ក្រៅពីកែវភ្នែកដែលខ្ញុំតែងតែចុះចាញ់រាល់ពេលសំលឹង។
💜”ហឹកកកៗ ប៉បបបប ហឺៗៗ” ខ្ញុំស្ទុះចូលទៅអោបហ៊ាងនៅចំពោះមុខអ្នកណាក៏ខ្ញុំមិនខ្វល់។
😈”ហាហាហា ហេ៎ មិចបានមិនឆ្លេីយនឹងគាត់ចឹង?”
គេនៅតែញ៉ោះខ្ញុំជាមួយនឹងរង្វង់ដៃដ៏កក់ក្តៅ។
😈”គាត់ពេញចិត្តណាស់
ពេញចិត្តរហូតដល់តួកូនង៉ែតចេញមកយំហេីយ” ខ្ញុំមិនខ្វល់ថាគេចង់ឌឺដងដាក់ខ្ញុំយ៉ាងមិចខ្លះទេ
ដឹងត្រឹមតែខ្ញុំមិនអាចបញ្ឈប់ទឹកភ្នែកនេះមិនឲ្យស្រក់បានឡេីយ។
🐾”ហឹសៗៗ គួរឲ្យស្រលាញ់ណាស់”
😈”ហេសៗៗ បានហេីយឈប់យំទៅអូនសំលាញ់
ខ្មាស់គេណាស់”
ហ៊ាងចាប់ជូតទឹកភ្នែកខ្ញុំចេញឲ្យបាត់យំទៀត។
💜”ខ្ញុំសុំទោសផង
ទីតាំងនៅទីនេះគឺពិសេសខ្លាំងណាស់” ខ្ញុំជូតទឹកភ្នែកបែរចេញពីហ៊ាងមកអោនសុំទោសអ៊ុំប្រុសអ៊ុំស្រីទាំង២ដោយស្នាមញញឹមវិញម្តង។
🐾”មិនពិសេសក៏ត្រូវតែពិសេសដែរ បេីក្មួយប្រុសលេងsurprise ដល់ថ្នាក់នេះហេីយ” អ៊ុំស្រីស្រស់ស្អាតម្នាក់នោះឆ្លេីយតបនឹងខ្ញុំវិញ
ដូចយល់ច្បាស់ថាមានរឿងកេីតឡេីង។
🐾”បេីចឹងយេីងចូលទៅមេីលខាងក្នុងសិនទៅ” អ៊ុំប្រុសនិងអ៊ុំស្រីដែលជាម្ចាស់ហាងដេីរនាំមុខទៅមុន
បន្សល់ទុកឲ្យពួកខ្ញុំទាំង២ឈរមេីលមុខគ្នាភ្លឹះៗ។
😈”តោះយេីង”
ហ៊ាងចូលមករកចាប់ដៃខ្ញុំ តែ…
💜”អូនអរគុណបងខ្លាំងណាស់ ហឹកៗៗ” ខ្ញុំយំទៀតហេីយ។
ខ្ញុំលូកដៃចូលទៅអោបហ៊ាងជំនួសពីការចាប់ដៃគេវិញ។
😈”ស្អី? បងធ្វេីស្អីបានមកអរគុណបង”
😈”អូយយយៗៗ” ពូកែធ្វេីបាបឯងណាស់
ចឹងមានតែខាំដេីម្បីសងសឹកខ្លះ។(ខាំតិចៗ)
💜”គ្រប់យ៉ាងកន្លងមក ជាពិសេសគឺរឿងមួយនេះ”
😈”វាគឺជាចំនុចចាប់ផ្តេីមថ្មីរបស់យេីង”
💜”តែអូននៅមិនទាន់បានត្រៀមខ្លួនទេ”
😈”បើអូនពិតជាស្រលាញ់ការងារមួយនេះ
មិនថាយូរឬក៏ឆាប់អូននៅតែអាចធ្វើបានដូចគ្នា”
💜”តែអូនចង់បង្កើតវាឡើយដោយការខំប្រឹងប្រែងដោយខ្លួនឯង”
😈”ហឺ?... ចុះបង?
បងមិនមានសិទ្ធក្នុងការធ្វើឲ្យក្តីស្រមៃរបស់អូនក្លាយជាការពិតបានទេ?”
😈”យើងគឺជាប្តីប្រពន្ធនឹងគ្នា យើងត្រូវខំប្រឹងកសាងវារួមគ្នា
មិនមែនដោយនរណាម្នាក់ទេ” ហ៊ាងបញ្ចេញសំលេងហាក់ដូចជាមិនសូវពេញចិត្តមកកាន់ខ្ញុំ។
💜”អូនសុំទោស...”
😈”បងដឹងថាអូនកំពុងគិតអី ដូចបងតែងតែនិយាយប្រាប់អូន
ទោះបីជាបងមិនដែលសួរនាំឬមិនដែលអើពើពីចំនុចមួយនេះ
តែគ្រប់រឿងរបស់អូនគឺបងមិនអាចមើលរំលោងបានឡើយ
ឈប់គិតថាវាជារឿងដែលគ្មានបានការសំរាប់បងទៀតទៅ”
ស្តាប់ហ៊ាងកាន់តែនិយាយទឹកភ្នែកខ្ញុំកាន់តែស្រក់ចុះ។
ខ្ញុំពិតជាយ៉ាប់ណាស់ដែលនិយាយពាក្យអំបាញ់មិញទៅគេ។ ពិតដូចជាគេនិយាយណាស់ពួកយើងមិនមែនជាអ្នកដទៃ
ហើយរិតតែមិនមែនជាអ្នកដែលទើបតែស្គាល់គ្នាទៀត
ហេតុអីក៏ឯងមិនបោះបង់គំនិតចង់ធ្វើអីដោយខ្លួនឯងទៀតទៅ?
នេះគឺជាគ្រួសាររបស់ឯងមានសុខមានទុក្ខគឺឯងតែងតែមានគេនៅក្បែរជានិច្ច ហើយអនាគតរបស់ឯងក៏ត្រូវមានគេចូលរួមជារៀងរហូត។
💜”អរគុណបងខ្លាំងណាស់”
😈”បងមិនចង់បានការអរគុណពីអូនទេ តែបងចង់ឲ្យអូនប្រាប់បងថាយើងអាចធ្វើបាន”
💜”អឹមៗ យើងប្រាកដជាធ្វើបាន”
ក្រោយពីឈរអោបគ្នាយំខ្សឹកខ្សួលរួចហេីយ
ហ៊ាងក៏បានដឹកដៃខ្ញុំចូលទៅខាងក្នុងដេីម្បីមេីលពីទិដ្ឋភាពខាងក្នុងហាងម្តង។
តាមរយៈរូបភាពដែលបានបង្ហាញនិងការពណ៌នាពីម្ចាស់ហាងគឺ បញ្ជាក់ថាហាងនេះពីមុនគឺជាប្រភេទហាងលក់ភេសជ្ជៈតែមកពីខាងតៃវ៉ាន់ដែលគ្រប់គ្រងដោយប្តីប្រពន្ធគាត់២នាក់អស់រយៈពេល៥ឆ្នាំមកហេីយ។
ធាតុពិតរបស់ពួកគាត់មិនបានចង់លក់ឆ្នាំងបាយមួយនេះទេ
តែដោយសារតែកាព្យាយាមទទូចចង់បានរបស់ហ៊ាង និងការប្រាប់ពីគោលបំណងដែលគេចង់សាងឡេីង
ទេីបពួកគាត់ទាំង២យល់ព្រម។ មេីលទៅពួកគាត់ទាំង២ដូចជាចូលចិត្តហ៊ាងខ្លាំងណាស់ ខ្ញុំមិនដឹងថាគេបាននិយាយអីខ្លះទៅកាន់ពួកគាត់ទេ
បានជាបញ្ចេញកាយវិការដូចជាពេញចិត្តនឹងលក់ទីនេះឲ្យពួកយេីងណាស់ទាំងដែលតំលៃក៏មេីលទៅមិនលេីសលួសពីអ្វីដែលខ្ញុំស្មានដែរ
ថែមទាំងទុករយៈពេលសំរាប់ពួកយេីងបង់ជាតំណាក់កាលទៅតាមសមត្ថភាពទៀត។ ចំនួនទឹកប្រាក់ដែលត្រូវបង់គឺជាលុយធ្វើការសន្សំផ្ទាល់ខ្លួនរបស់ហ៊ាងអស់រយៈពេលមួយឆ្នាំទាំងអស់ដោយគ្មានពាក់ព័ន្ធពីលុយគ្រួសារឪពុកម្តាយឬក៏អ្នកណាម្នាក់ឡើយ។
នេះពិតជាចំនុចចាប់ផ្តេីមថ្មីដែលយេីងនឹងបង្កេីតឡេីងដោយដៃពួកយេីងទាំង២នាក់។
បន្ទាប់ពីបញ្ចប់ការចចរចារផ្តិតស្នាមមេដៃផ្ទេរសិទ្ធ
និងទទួលបានការដឹងលឺពីភូមិសង្កាត់រួចរាល់អស់ហេីយ
យេីងទាំង៤នាក់ក៏បាននាំគ្នាទៅពិភាក្សាគ្នាបន្ថែមនៅឯហាងអាហារបន្តទៀត
ដោយមួយពេលនេះខ្ញុំជាអ្នករ៉ាប់រង។(ជាស្នាដៃរបស់ស្វាកំហួច)
🐾”ពូមីងត្រលប់ទៅវិញហើយ សំណាងល្អក្មួយៗ”
💜😈”បាទ លោកពូ/អ្នកមីង”
អាហារមួយពេលត្រូវបានបញ្ចប់ ហើយក៏ដល់ពេលដែលត្រូវលាគ្នាដែរ។
តែពួកគាត់សន្យាថានឹងមកចូលរួមកម្មវិធីបើកសម្ភោធថ្មីខាងមុខនេះមិនឲ្យខាន។
ត្រលប់មកដល់ក្នុងបន្ទប់វិញ…
😈”អេៗៗ ចង់ធ្វើអីបងហ្នឹង?”
💜”ជូបបបបបបប ចង់ផ្តល់រង្វន់ឲ្យ” មិននិយាយអីច្រើនខ្ញុំចូលទៅថើបគេមួយរំពេច
ហើយសសៀៗប្រលេះលេវអាវគេម្តងមួយៗ។
😈”ហឹសៗៗ បេីដឹងថាធ្វេីបែបនេះអូនព្រមរំលោភបងចឹង
បងធ្វេីតាំងពីយូរបាត់”
💜”អ្នកណាថាអូនរំលោភបង
អូនគ្រាន់តែជួយដោះអាវឲ្យបងចូលងូតទឹកតាស” ខ្ញុំនៅតែនិយាយតែដៃខ្ញុំនៅតែបន្តសកម្មភាពដរដែល។
😈”ហឹសៗ បងទុកពេលឲ្យអូនគិតម្តងទៀត អូនព្រមរំលោភបងតាមសម្រួល
ឬឲ្យបងជាអ្នករំលោភអូនវិញ”
ហ៊ាងអោនមកខ្សិបតិចៗកំឡុងពេលដែលដៃគេចាប់ផ្តើមប្រលេះលេវអាវខ្ញុំម្តង។ ហិហិហិ
ស្តាប់សំនើរគេហើយខ្ញុំអត់មិនសើចមិនបាន។ ធ្វើជាប្រពន្ធគេខ្ញុំមានតែពាក្យថាខាតហើយនិងខាត។
បើជ្រុលជាគ្មានផ្លូវចំនេញហើយ ម្តងនេះទុកឲ្យខ្ញុំជាអ្នកគុណគូរគេម្តងចុះ។
💜”ថ្ងៃនេះបងត្រូវតែក្លាយជារបស់អូន”
ត្រឹមតែបានលឺពាក្យមួយឃ្លានេះក៏អាចធ្វើឲ្យហ៊ាងសើចញញឹមត្រដាងដៃដែលចង់បញ្ជាក់ថា
គេពេញចិត្តនិងទទួលការធ្វើបាបពីខ្ញុំដោយគ្មានលក្ខខណ្ឌ។
ក្លិនខ្លួនដ៏ក្រអូន
រាងកាយដ៏សែនមាំមួនទោះជាឲ្យខ្ញុំគេងអោបអស់មួយជីវិតក៏ខ្ញុំសុខចិត្តដែរ។
ក្រោយពីប្លន់ភាពបរិសុទ្ធអស់ពីខ្លួនហ៊ាងរួចហើយគេក៏គេងលក់បណ្តោយឲ្យខ្ញុំគេងកើយទ្រូងដោយគ្មានពាក្យធុញថប់។
💜”ប៉ប..? ងើបងូតទឹកសិនចាំគេង” ខ្ញុំអង្អែលដើមទ្រូងដាស់គេឲ្យងើបតែគេធ្វើមិនដឹង។
💜”ប៉ប...??” គេងលក់មែនទេដឹង។ ហឹមមម ឲ្យសំរាកសិនចុះ
ព្រោះមុននឹងប្រឹងប្រែងឲ្យឯងរំលោភខ្លាំងណាស់។ រកទៅដេកត្រាំទឹកចាំគេមុនវិញ។
នឹកឃើញបែបនេះហើយខ្ញុំក៏វាចុះប្រមូលខោប្រមូលអាវដែលជ្រុះពេញឥដ្ឋយកទៅដាក់ក្នុងកន្ត្រក់ខោអាវប្រលាក់
ស្រាប់តែចាប់ប៉ះរបស់ម្យ៉ាងនៅក្នុងហោប៉ៅខោរបស់ខ្ញុំ។
💜”កូនសោរ?” អរររររ គឺជាកូនសោរបង្ហាញការពិតដែលហ៊ាងប្រគល់ឲ្យតាស។
មុនបង្អង់យូរខ្ញុំក៏ចាប់យកកន្សែងរត់ទៅបន្ទប់ទឹកងូតទឹកសំអាតកាយដោយមិនចាំហ៊ាងភ្ញាក់មកងូតជាមួយ។
ខ្ញុំចំណាយពេលក្នុងបន្ទប់ទឹកតែ១៥នាទីប៉ុណ្ណោះ ចំនែកហ៊ាងនៅតែបិតភ្នែកដេកនៅឡើយ។
ចង់ដាស់គេដែរតែបើគេភ្ញាក់ខ្ញុំច្បាស់ជាមិនបានទៅស្វែករកការពិតខ្ញុំយប់នេះប្រាកដណាស់។
គិតឃើញថាត្រូវធ្វើយ៉ាងណាហើយខ្ញុំក៏សំរេចចិត្តដើរសំដៅទៅរកគោលដៅទាំងបេះដូងលោតញាប់ទៅៗ
ក្រាកកក
អាកាសធាតុក្នុងបន្ទប់មានសភាពត្រជាក់ល្អណាស់ ស្ងប់ស្ងាត់និងព្រឺព្រួច
ទើបខ្ញុំដាច់ចិត្តទៅបីកូនតូចខ្ញុំទាំង២មកជាមួយដើម្បីបានគ្នា។
គ្រឹកកកកកក
មានស្អីក្នុងនឹងទៅ ខ្ញុំដូចជាភ័យណាស់........
????????????
សៀវភៅកំណត់ហេតុ...
No comments:
Post a Comment