ចាប់តាំងពីថ្ងៃនោះមក ខ្ញុំហើយនិងហ៊ាងក៏ត្រូវវេចបង្វេចខោអាវចូលមករស់នៅក្នុងផ្ទះថ្មីជាមួយគ្នា។
ពីមួយថ្ងៃទៅមួយថ្ងៃ ពួកយេីងចែករំលែកការស្រលាញ់ឲ្យគ្នាទៅវិញទៅមកមិនឲ្យចាញ់ប្តីប្រពន្ធគូរដទៃឡេីយ។
ការស្រលាញ់របស់ពួកយេីងគឺមានតម្លៃណាស់ ខ្ញុំតែងតែគោរពនិងផ្តល់តម្លៃឲ្យគេក្នុងនាមជាស្វាមី
ហេីយគេក៏គោរពនិងផ្តល់តម្លៃឲ្យខ្ញុំក្នុងនាមជាភរិយាដូចគ្នា។ ពួកយេីងបង្ហាញចេញគ្រប់យ៉ាងឲ្យគ្នាទៅវិញទៅមក
ទាំងការព្យាយាមរៀនស្វែងយល់ពីគ្នាជារៀងរាល់ថ្ងៃ មិនថាពីចរិកលក្ខណះ ចំនង់ចំនូលចិត្ត រឿងដែលមិនពេញចិត្ត
វិធីលួងលោម ព្យាយាមផ្តល់ភាពទុកចិត្ត ជួនកាលក៏ប្រច័ណ្ឌព្រោះឥលូវរួសរាយរាប់ញាតិរៀងជ្រុល
ពេលខ្លះមានពាក្យសំដីឡេីងចុះដោយសារតែចរិករឹងរូសរបស់គ្នាបន្តិចទៅ តែពួកយើងមិនដែលដេកបែរខ្នងដាក់គ្នាដែរ
ព្រោះវាជាច្បាប់ទី១របស់ស្វាកំហូច។
ម៉ោង៧:០០ល្ងាច
😈”ចូលធ្វើការថ្ងៃណា?”
ម៉ោងនេះគឺជាម៉ោងកំពុងតែញ៉ាំបាយល្ងាចជាមួយគ្នា តែសុខៗហ៊ាងក៏លើករឿងការងារមកនិយាយ។
💜”ថ្ងៃស្អែក”
😈”ស្អែក?
ចូលធ្វេីការម៉ោងម៉ាន?”
💜”ម៉ោង៨
បងមិនបាច់ជូនអូនទៅទេ រិទ្ធគេមកយកអូនទៅធ្វើការជាមួយគ្នាហី៎”
😈”អូនគិតច្បាស់ហើយហ៎?”
💜”អឹមមម
បងនៅមិនអស់ចិត្តរឿងអីទៀត?” តាំងពីថ្ងៃមានកម្មវិធីនោះមកគេមិនដែលរំលឹកដេញដោលសួរខ្ញុំពីរឿងការងារនេះទេ។
អាចមកពីគិតថាខ្ញុំមិនចូលចិត្តរឿងដដែលៗ ទើបតែថ្ងៃនេះគេដាច់ចិត្តនិយាយឡើង។ សូម្បីតែក្រុមហ៊ុននៅទីណា
មានឈ្មោះអីក៏គេមិនសួរនាំដែរ។
😈”អត់មានអីទេ
អូនចង់ធ្វេីក៏តាមចិត្តអូនទៅ” គេនិយាយទាំងធ្វេីមុខដូចមិនចាប់អារម្មណ៍។
💜”ហើយមិចចាំបាច់យំ?”
😈”បងមានយំពីកាល”
💜”អត់យំមិច
អូនឃើញយំច្បាស់ណាស់” ខ្ញុំនិយាយហើយក៏អោនមុខទៅរកគេ។
គេពិតជាមិនបានយំមែន តែខ្ញុំចង់ញ៉ោះគេ។
😈”បងអត់មានបានយំទេ”
💜”មើរអូនមើលឲ្យជិតតិចមើរ”
ម្តងនេះហ៊ាងគេជាអ្នកអោនមុខមកខ្ញុំវិញម្តង តែអោនដោយគ្មានហ្វាំងចាប់ឡើយ។
💜”អឹមមមម
ជុប” 😚😚
😈”ស្មានតែបងមិនដឹងថាអូនចង់ធ្វើអីបងហេ៎”
គំរោងដែលចង់ថើបគេឲ្យបានមុន តែត្រូវគេចាប់ខ្ញុំទាញខ្ញុំទៅថើបមុនទៅវិញ។
💜”ជុបប
ឈប់យំនៅ?”
😈”ថើបមួយទៀត
ឈប់យំ”
💜”ញ៉ាំបាយហេីយសិន
អូនឲ្យឈុតធំ”
😈”មែនហា៎?
អង្គុយចុះៗ មោះបងបញ្ជុក ឆាប់អស់”
ហាហាហា ខ្ញុំអង្គុយសេីចហួសចិត្តនឹងកាយវិការឆ្លេឆ្លារបស់គេ។ វាមិនមែនអីដែលថ្មីទេសំរាប់យេីង
តែពួកយេីងក៏មិនដែលចោលទំលាប់ផ្តល់ស្នាមញញឹមឲ្យគ្នាដែរ។
ព្រឹកថ្ងៃបន្ទាប់ ខ្ញុំងើបតាំងពីព្រលឹម ព្រោះត្រូវរៀបចំខ្លួនដើម្បីទៅធ្វើការ។
ថ្ងៃដំបូងមិនចង់យឺតនឹងណា។។
💜”ជុបប
អូនទៅធ្វើការហើយណា”
💜”អាហារពេលព្រឹកអូនធ្វើរួចហើយ
កុំភ្លេចកំដៅញ៉ាំផង” ដឹងតែឯងមានអ្នកមកយក
ដេកមិនខ្ចីងើបតែម្តង។
😈”អឹមមម
ប្រញាប់ទៅណា ម៉ោងទើប៧ហ្នឹង” ហ៊ាងស្រវ៉ាចាប់ដៃខ្ញុំជាប់។
💜”រិទ្ធគេជិតមកដល់ហើយ
ណាមួយខ្លាចស្ទះផ្លូវ”
😈”គេងសិន
បងចង់សួរជាលើកចុងក្រោយ” មិនមែនត្រឹមតែនិយាយទេ
តែគេទាញខ្ញុំទៅអោបក្នុងភួយជាមួយគេតែម្តង។
😈”ទៅធ្វើការច្រើនបានប្រាក់ខែតិច
និងនៅផ្ទះមើលកូនបានប្រាក់ខែច្រើនអូនចង់បានមួយណា?”
💜”មានសមត្ថភាពចាយឲ្យអូនបានប៉ុណ្ណា?”
😈”ឥតដែនកំណត់”
💜”ហឹសៗៗ
មួយខែ៥០០០ដុល្លា មិនកាត់ពន្ធ មិនគិតចូលការចាយវាយប្រចាំថ្ងៃ”
😈”ព្រមគ្រប់សំណើរ
តែមួយថ្ងៃបងសុំ៣ពេល”
💜”ស៊ីចុក១ពេលបូកថែម១០០០ទៀត
អូខេ?”
😈”ធ្វើការឲ្យបងឬក៏លក់ខ្លួនឲ្យបង”
💜”ធ្វើក៏ធ្វើលក់ក៏លក់ឲ្យតែត្រូវថ្លៃ”
😈”តោះ
ចឹងចាប់ផ្តើម សេវាកម្មល្អបង់ជាឆ្នាំតែម្តង”
គ្រឺងងងៗៗ
💜”ហាហាហា
ឈប់លេងបានហី៎ រិទ្ធគេមកដល់ហើយ”
😈”ជុបប
បើកឡានប្រយ័ត្នប្រយែង ខំប្រឹងធ្វើការណា ហាមទៅរញ៉េរញ៉ៃជាមួយអាឈ្មោលណាឲ្យសោះ”
💜”អឹមម
អូនទៅហើយ” ខ្ញុំថើបលាគេហើយក៏ទាញកាបូបចេញទៅរករិទ្ធ។
ថ្ងៃនេះជាថ្ងៃធ្វើការដំបូង ម្នាក់ៗដូចអន្ទះអន្ទែងយ៉ាងមិចមិនដឹងទេ។
ទាំងខ្ញុំទាំងនាងរិទ្ធគិតតែពីស្ងាត់តាំងពីផ្ទះមកដល់កន្លែងធ្វើការ។
ក្រុមហ៊ុនរបស់យើងជាក្រុមហ៊ុនខ្នាតកណ្តាលមានទីតាំងក្នុងអាគារសាងសង់ថ្មីកំពស់១៨ជាន់
ហើយជាន់ដែលខ្ញុំត្រូវទៅធ្វើការគឺនៅជាន់ទី៦។
🧑🏻”យើងដូចជាភ័យដល់ហើយ”
យើងដើរមកដល់មាត់ទ្វារកញ្ចក់ដែលត្រូវបើកចូលទៅក្នុងក្រុមហ៊ុន នាងរិទ្ធក៏អាក់ជើង។
💜”យើងក៏ភ័យដែរ
តែតិចទៀតទៅលេងអីហើយ” ខ្ញុំនិយាយលួងវាហើយក៏បើកទ្វារដើរចូលទៅ។
💜”សួស្តីបង!
ពួកខ្ញុំជាបុគ្គលិកថ្មីទើបតែចូលធ្វើការថ្ងៃនេះ តើខ្ញុំត្រូវទាក់ទងទៅខាងណាដែរ?”
ពួកខ្ញុំចូលមកដល់ក្នុងគឺសំរុកទៅរកខាងផ្នែកទទួលភ្ញៀវ។
🐾“សូមចាំមួយភ្លែត”
នាងនិយាយប្រាប់ខ្ញុំហើយក៏លេីកទូរសព្ទលើតុមកនិយាយជាមួយនរណាម្នាក់ ហើយបានបន្តិចនាងក៏នាំពួកខ្ញុំចូលទៅក្នុងបន្ត។
បន្ទប់ដែលខ្ញុំកំពុងដើរចូលទៅបន្ទាប់គឺជាបន្ទប់ធ្វើការរួម មានតុមានកៅអីមានបំពាក់គ្រប់គ្រឿងអេឡិចត្រូនិច
មានការរៀបចំរចនាម៉ូតសមសួនទៅតាមគោលជំហររបស់ក្រុមហ៊ុនច្បាស់ៗ។
🐾”សួស្តីអូន!
បងឈ្មោះ ម៉ារី”
💜”បាទ
ខ្ញុំ ទូ”
🧑🏻”ខ្ញុំ
រិទ្ធ”
🐾”អូខេ
ចឹងមកតាមបងមក” ពួកខ្ញុំដេីរចូលមកដល់ក្នុងក៏បានឃេីញបងស្រីថ្មីម្នាក់ទៀតចេញមកទទួលពួកខ្ញុំម្តង។
🐾”នេះជាកន្លែងធ្វេីការប្អូន”
កន្លែងធ្វេីការពួកខ្ញុំមានទំហំមិនសូវជាធំដូចផ្នែកដំបូងដែលខ្ញុំបានចូលមុននេះទេ ហេីយសំខាន់ពេលនេះមានតែខ្ញុំ២នាក់នាងរិទ្ធតែប៉ុណ្ណោះដែលត្រូវអង្គុយយាមកន្លែង។
ព្រោះមិនទាន់មានអ្នកណាមកនៅឡេីយដែរ។
💜”បាទ
អរគុណច្រេីនបង” ក្រោយពីដឹងថាកន្លែងដែលខ្លួនត្រូវប្រចាំការជាកន្លែងណាហេីយ
ខ្ញុំនិងរិទ្ធក៏អង្គុយមេីលមុខគ្នាម៉ង់ៗ ព្រោះមិនដឹងថាត្រូវធ្វេីអី។ បានមួយសន្ទុះបងស្រីដដែលក៏បានចូលមកជាមួយនឹងឯកសារមួយចំនួនឲ្យពួកយេីងមេីល
ដេីម្បីឲ្យបានយល់ដឹងពីក្រុមហ៊ុន និងប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុន។
🧑🏻”ទូ?”
ខ្ញុំកំពុងតែមើលឯកសារក៏ដូចជាប្រតិបត្តិការការធ្វើការរបស់ក្រុមហ៊ុន ស្រាប់តែរិទ្ធស្រែកហៅ។
💜”ថីឯង?”
🧑🏻”ឈ្មោះពេញរបស់ហ៊ាងអីគេ?”
💜”សួរធ្វើអី
ក្រែងឯងក៏ដឹងដែរតាសហី៎”
🧑🏻”ឯងមកមើលនេះតិចមើរ”
មិនដឹងជាស្អីវាទេ។
💜”មើរអី
ឈ្មោះហ៊ាងទៅនៅក្នុងនឹងមែនអានេះ?”
🧑🏻”អឺ...”
💜”ក្បាលហែង”
ខ្ញុំលឺហើយក៏ប្រញាប់ឡើងទៅមើល តែ...
🐾”ទូ?
មកតាមបងតិច” បងស្រីដែលបានដាក់ឯកសារឲ្យខ្ញុំបានចូលកាត់ហៅខ្ញុំ។
💜”អរ
បាទ បង” ខ្ញុំក៏ត្រូវដើរចេញទៅតាមគាត់ជំនួសទៅរកនាងរិទ្ធវិញ។
តុកៗៗ ពេលនេះគាត់បាននាំខ្ញុំមកដល់មុខបន្ទប់ថ្មីមួយទៀត ហើយគាត់ក៏គោះទ្វារសុំអនុញ្ញាតិពីម្ចាស់បន្ទប់
រួចក៏បើករុញចូល។
🐾”លោកប្រធាន
គាត់មកដល់ហើយ” ហ្អា៎?
លោកប្រធាន? ខ្ញុំធ្វើអីខុសមែន?
🐾”ចូលទៅក្នុងទៅអូន”
តែខ្ញុំមិនបានសួរនាំអីពីគាត់ទេ ព្រោះគាត់ជ្រុលបើកទ្វារចូលទៅហើយ។
💜”អរ
បាទ អរគុណបង” ហើយគាត់ក៏គេចទៅម្ខាងដើម្បីឲ្យខ្ញុំដើរចូលជំនួសគាត់វិញ។
ខ្ញុំដូចជាចង់ភ័យដែរ ព្រោះចូលធ្វើការមិនទាន់បានមួយកំណាត់ថ្ងៃផង ចៅហ្វាយហៅមកជួបហី៎។
មិចអីមិចទេ
💜”ជំរាបសួរ......”
លោកប្រធាន:“បាទ
ជំរាបសួរ” អ្នកណាក៏បានដែរជួយមកទះកំភ្លៀងខ្ញុំមួយដៃ
ហើយជួយអូសខ្ញុំចេញផង
លោកប្រធាន:”អញ្ជើញអង្គុយ”
គេក្រោកឈរសំរួលឯកសណ្ឋាន ហើយក៏ចង្អុលកៅអីឲ្យខ្ញុំអង្គុយ។
💜”មិចបានមកនៅហ្នឹង?”
ខ្ញុំដើរចូលទៅរកគេទាំងសញ្ញាសួរហោះពេញក្បាល។
លោកប្រធាន”បាទ?
ខ្ញុំជាប្រធានគ្រប់គ្រងនៅទីនេះ ខ្ញុំមិនអាចមកបានទេ?”
ខ្ញុំនៅតែសំលឹងមុខគេជាមួយនឹងឈុតអាវសំលៀកបំពាក់ពេញយសជាម្ចាស់ក្រុមហ៊ុនតែម្តង។ គេនិយាយជាមួយខ្ញុំធ្វើដូចជាចៅហ្វាយនិងកូនចៅ
បែបទើបតែបានជួបគ្នាថ្ងៃធ្វើការដំបូង។ ខ្ញុំមិននិយាយអីច្រើនក៏ដាក់គូទអង្គុយទល់មុខគេ។
😈:”មិចបានសំលឹងមុខខ្ញុំ?”
ធ្វើសមណាស់អញ អាកាប៉ប។
💜”សុំទោស
គ្រាន់តែគិតថាលោកប្រធានមុខស្រដៀងមនុស្សម្នាក់”
😈:”ស្រដៀងអ្នកណា?”
💜”ស្រដៀងអ្នកមើលថែសួនផ្កានៅផ្ទះខ្ញុំ”
😈:”ហឹសៗៗ
នៅមានស្រដៀងអ្នកណាទៀតអត់”
💜”អ្នកស៊ីឈ្នួលមើលថែឆ្កែ”
😈:”ហាហាហា
អស់ហេីយ?”
💜”បាទ
អ្នកបើកឡាន”
😈:”អត់មានស្រដៀងអ្នកដេកអោបរាល់ថ្ងៃអីទេហ៎?”
💜“ភ្លេចមុខបាត់ហី៎
ពូកែសំដែងពេក” ខ្ញុំខំសំលក់មុខគេ
តែគេបែរជាខំសើច។
💜“និយាយចឹងលោកប្រធានមានការអីជាមួយខ្ញុំដែរ?”
ខ្ញុំក៏រៀបរិកទៅតាមទំនៀមទំលាប់របស់កូនចៅ។
😈:”គឺរឿងកិច្ចសន្យាការងារ”
គេប្រែហុចក្រដាសកិច្ចសន្យាមកឲ្យខ្ញុំដោយស្នាមញញឹម
ខ្ញុំក៏លូកដៃទៅទទួលពីគេទាំងស្នាមញញឹមដូចគ្នា។
😈:”មើលឲ្យច្បាស់មុននឹងសំរេចចិត្តស៊ីញ៉េ”
ខ្ញុំចាប់ផ្តើមជ្រួញចិញ្ចើមនឹងពាក្យមានកល់របស់គេ។ សង្ស័យមានរឿងត្រូវឈឺក្បាលទៀតហើយ។
💜”បាទ
ខ្ញុំដឹងហើយ” តាមពិតទៅខ្ញុំបានដឹងខ្លះៗមកហើយពីកិច្ចសន្យាការងារមួយនេះ
តែដល់ពេលដែលត្រូវមកទទួលពីដៃបុរសម្នាក់នេះ ខ្ញុំត្រូវតែពិនិត្យឡើងវិញជាដាច់ខាត។ ព្រោះខ្ញុំស្រមៃមិនចេញមែនថា
កម្មពាររបស់ខ្ញុំជាមួយនិងគេគឺមិនលើកលែងសូម្បីតែមួយវិនាទីណា។ នៅក្នុងកិច្ចសន្យាពិតជាបានបញ្ជាក់យ៉ាងច្បាស់មែនថា
ស្វាមីតែម្នាក់របស់ខ្ញុំពិតជាមានងារជាម្ចាស់ក្រុមហ៊ុននេះពិតប្រាកដមែន។ ពិភពលោកនេះពិតជាមានកន្លែងសំរាប់តែយេីង២នាក់ពិតមែន។
💜”រួចហើយ”
ខ្ញុំពិនិត្យមើលរួចរាល់ហើយក៏ស៊ីញ៉េតែម្តង។
😈:”អូខេ
នេះការងារprojectដំបូង”
គេនិយាយហើយក៏ហុចឯកសារមួយចំនួនមកឲ្យខ្ញុំ។
💜”ហាងការ៉េម?”
ខ្ញុំដូចជាភ្ញាក់បន្តិចទៅនឹងគំរោងហាងដែលគេបានដាក់មកឲ្យ។
😈:”ត្រូវហើយ
ភ្ញៀវចង់បានការរចនាចាប់ពីគ្រឹះមកតែម្តង" ..................
😈:“ធ្វើបានឬមិនបាន?”
💜“ខ្ញុំសង្ស័យ”
😈:“រឿង?”
💜“រឿងភ្ញៀវដែលជាម្ចាស់ហាងនេះ”
😈:“ហេតុអី?”
💜“ខ្ញុំចង់ជួបនិយាយជាមួយម្ចាស់ហាងផ្ទាល់”
😈:
“ហឹសៗៗ បានតើ ថ្ងៃរសៀលខ្ញុំនឹងណាត់ភ្ញៀវទៅជួបនៅទីតាំង”
💜“អរគុណច្រើន
លោកប្រធាននៅមានអីចង់ប្រើទៀតទេ?”
😈:”អស់ហើយ”
💜”ចឹងខ្ញុំសុំទៅធ្វើការវិញហើយ”
ក្រោយលាគេចេញទៅវិញហេីយ ខ្ញុំក៏ដេីរមកកន្លែងប្រចាំការរបស់ខ្ញុំវិញ។
ដើរទៅទាំងមិនអស់ចិត្ត ព្រោះតែមិនបានសួរនាំឲ្យបានស្ងប់ចិត្ត។ ឃេីញទៅធ្វេីការជាមួយប៉ារាល់ថ្ងៃតែមិននឹកស្មានថាមកសម្ងំនៅក្រុមហ៊ុននេះស្ងាត់ៗតាំងពីកាល
ថែមទាំងគ្មានមកពិភាក្សាជាមួយឯងអីមួយម៉ាត់ទៀត។ ខ្ញុំរកពាក្យមកពណ៌នាមិនបានទេពេលនេះ
គឺសុំនៅស្ងៀមរង់ចាំមេីលគេធ្វេីអ្វីបន្តវិញ។
ក្រាកកកកក
🧑🏻”ឯងកើតអីហ្នឹង?”
💜”យើងមិនអីទេ”
🧑🏻”បងម៉ារីហៅឯងទៅធ្វើអី?”
💜”ហៅទៅជួបមេ”
🧑🏻”ឯងកុំប្រាប់ថាឯងបានជួប.....។”
💜”អឺ
គឺយើងបានជួបហ៊ាង”
🧑🏻”អូ
ម៉ាយព្រះ គិតទៅគេមិនអនុញ្ញាតិឲ្យឯងឃ្លាតទៅណាឆ្ងាយពីគេតែម្តង គេពិតជាសាហាវណាស់”
💜”យើងនឹកមិនឃើញដូចគ្នា
ហឹសៗៗ” ខ្ញុំអង្គុយនឹកហួសចិត្តអស់សំណើច តាំងពីកើតមកខ្ញុំមិនដែលឃើញអ្នកណាដូចជាគេពីមុនមកឡើយ។
🧑🏻”សប្បាយចិត្តហី៎ណេ
បាននៅក្បែប្តី២៤ម៉ោងបែបនេះ”
💜”អត់ទេ
នៅទីនេះ គឺជាចៅហ្វាយហើយនិងកូនចៅតែប៉ុណ្ណោះ”
ខ្ញុំនឹកឃើញកាយវិការធ្វើដូចមិនដែលស្គាល់ខ្ញុំមុននឹង គឺស្រស់ៗណាស់។
🧑🏻”ប្រាកដហើយ?
កុំឲ្យយើងឃើញឯងឡើងទៅបន្ទប់់លោកប្រធានញឹកឲ្យសោះណា”
💜”អឺ
ចាំតែមើលទៅ បានហីធ្វើការ”
🧑🏻”មានតែរឿងចំលែកៗពួកឯង២នាក់នេះ”
នាងរិទ្ធវាក៏ហួសចិត្តមិនចាញ់ខ្ញុំដូចគ្នា។ តែបណ្តោយតាមនឹងសិនចុះ ចាំទៅដល់ផ្ទះចាំប្រលាត់ស្បែកគេចេញម្តងក៏មិនអីដែរ។
ម៉ោងសំរាកបាយថ្ងៃចូលមកដល់ ខ្ញុំនិងនាងរិទ្ធក៏ប្រញាប់រៀបចំទុកដាក់របស់ដើម្បីបានសំរាកបាយដូចគ្នា។
💜”ហើយនៅរិទ្ធ?”
🧑🏻”អឺ
រួចហើយ យើងតេទៅបងយុទ្ធសិន” បងយុទ្ធទៀតហើយ
បើបែបៗនេះ មិនដឹងពេលណាវាព្រមសារភាពថាវានិងបងយុទ្ធមានអីលើសពីមិត្តទេ។
💜”ដល់ណាហើយឯង?”
🧑🏻”យេីងមានទាន់បានទៅណា”
💜”អារិទ្ធ
កុំមកធ្វេីមិនដឹងរឿង”
🧑🏻”អឺៗ…ត្រឹមណាគឺត្រឹមនឹង”
💜”ហេតុអី?
នៅមានរឿងអីមិនត្រូវគ្នាទៀត?”
🧑🏻”យើងគ្មានអីទេ
តែគាត់អាចនឹងត្រូវការពេល”
💜”យើងមិនជឿទេ
គឺមកពីឯងនឹងនៅខ្លាចចេះនៅខ្លាចចុះ ខ្លាចថាគេទទួលយកអតីតនឹងចរិកខ្លួនឯងមិនបាន”
🧑🏻”អឺ
បើឯងដឹងហើយនៅសួរធ្វើអីទៀត ណាមួយយើងគិតថាគាត់គួរតែមានជំរើសដែលល្អជាងនេះ ដូចរាល់ថ្ងៃនេះវាល្អហេីយ”
💜”ហើយឯងនឹងសប្បាយចិត្ត?”
ស្រាប់តែវាមិនតប។
គ្រឺងងងៗ ហើយទូរស័ព្ទខ្ញុំក៏រោទិ៍
💜”ជំរាបសួរលោកប្រធាន”
😈”អស់តួនាទីជាលោកប្រធានហើយ
ដល់ពេលប្តីម្តងហើយ”
💜”ខ្ញុំតាមមិនទាន់់ទេលោកប្រធាននន”
😈”ហាហាហា
បងចាំនៅខាងក្រោមប្រពន្ធសំឡាញ់”
និយាយបានតែប៉ុណ្ណឹង គេក៏ដាក់ទូរស័ព្ទចុះដោយមិនចាំការឆ្លើយតបពីខ្ញុំ។
🧑🏻”ហ៊ាងមែន?”
💜”អឺ
គេចាំនៅខាងក្រោម”
🧑🏻“តោះយើងទៅ”ចរចាគ្នារួចខ្ញុំហើយនឹងរិទ្ធក៏បណ្តើរគ្នាចុះទៅ
ហើយក៏បានឃើញបងយុទ្ធ និងហ៊ាងនៅអង្គុយនិយាយគ្នាក្នុងហាងកាហ្វេនៅជាន់ខាងក្រោមរួចជាស្រាច់។
😈”អញទៅមុនហើយអាយុទ្ធ
រិទ្ធខ្ញុំទៅមុនហើយ” គ្រាន់តែឃើញខ្ញុំហើយនិងរិទ្ធចុះមកដល់ក្រោមភ្លាម
ហ៊ាងគេក៏ក្រោកឈរលាគ្រប់គ្នាដោយមិនចាំពាក្យរាក់ទាក់អ្នកណា។
💜”យើងមិនទៅញ៉ាំបាយជាមួយគ្នាទេហ៎?”
😈”អ៊ុំសយ
គាត់រៀបចំចាំបាយយើងនៅផ្ទះ តោះទៅលឿនឡើង”
មិនចាំយូរហ៊ាងក៏អូសខ្ញុំចេញមកតែម្តង។
💜”ចាំជួបគ្នាថ្ងៃ”
ខ្ញុំបានត្រឹមតែស្រែកប្រាប់រិទ្ធពីចំងាយ។
បាំងងងង (សំលេងបិទទ្វាឡាន)
😈”អូយយយៗៗ
ទូ មោចង់បៅស្អីទាំងស្មាលហ្នឹង?”
សាច់ទ្រូងគេហាប់ណែនល្អពេក ទើបខ្ញុំទ្រាំមិនបានលោតទៅខាំសាច់ដោះគេមួយទំហឹងទៅ។ ខ្ញុំដឹងថាគេឈឺតែគេមិនព្រមរុញក្បាលខ្ញុំចេញហើយថែមខ្ទប់ក្បាលខ្ញុំជាប់មិនឲ្យទៅណាទៀត។
(និយាយទៅគាត់ចូលចិត្តខាំ)
😈”អស់ចិត្តនៅ?”
វាជាទំលាប់នៅពេលដែលគេគិតថាខ្ញុំខឹងគេម្តងៗគឺគេតែងតែសម្ងំឲ្យខ្ញុំចាត់ការរហូតទាល់តែខ្ញុំអស់ចិត្តដោយខ្លួនឯង។
💜”នៅ..”
😈”មិចមិនខាំទៀត”
💜”ហត់...”
😈”ល្មមឈប់រករឿងដូចកូនក្មេងទៀតហើយ”
ហ៊ាងលេងដៃពីក្បាលខ្ញុំហើយចាប់ឲ្យងើយសំលឹងមើលមុខគេវិញម្តង។
😈”បងពិតជាមិនបានដឹងមែនថាអូនត្រូវមកធ្វើការនៅកន្លែងនេះ
រហូតដល់ម៉ារីចូលមកប្រាប់ថាមានបុគ្គលិកថ្មីចូលមក២នាក់ទើបបងត្រូវមកភ្ញាក់នៅពេលដែលនាងប្រាប់ថាម្នាក់ក្នុងនោះគឺមានឈ្មោះវិទូ”
😈”ដឹងអត់ថាបងអង្គុយមើលCVអូនសេីចម្នាក់ឯងយូរប៉ុណ្ណាទម្រាំតែដាច់ចិត្តហៅអូនចូលមកជួប”
💜”អង្គុយមេីលCVអូន
ឬក៏អង្គុយនឹករឿងមកលេងជាមួយអូន”
😈”រឿងអី?
បងគ្រាន់តែធ្វេីទៅតាមតួនាទីការងារតាស” ដោះសារសាហាវណាស់។
💜”ចុះរឿងក្រុមហ៊ុនថ្មីមិចបានបងមិនប្រាប់អូន?”
😈”គឺពីដំបូងបងមិនច្បាស់ចិត្តចង់មកកាន់កាប់មុខជំនួញថ្មីរបស់ប៉ាទេ
តែដោយសារក្រុមហ៊ុនថ្មីពាក់ព័ន្ធនឹងជំនាញអូនទើបបងចង់សាកល្បងហើយគិតថានិងបានយកស្នាដៃអូនមកប្រើផង
តែមានដឹងអីថាអូនលួចមកដាក់ពាក្យមុនបងទៀត”
😈”បងមិនសួរនាំរឿងការងារអូនមិនមែនថាបងមិនខ្វល់ខ្វាយឬមិនចាប់អារម្មណ៍អីទេ
តែបងមិនចង់ធ្វើឲ្យអូនគិតថាបងនៅតែមិនទុកចិត្តអូនថាអូនមិនអាចធ្វើបាន ម៉្យាងបងដឹងថាបងក៏គ្មានសិទ្ធហាមឃាត់អីអូនក្នុងរឿងការងារដែរ
ព្រោះពេលនោះបងមិនបាននៅមើលថែអូនពិតមែន”
😈”ឈប់ខឹងបងទៅណា”
💜”អូនអត់មានខឹងទេ”
😈”ហី៎ចឹងមកខាំបងធ្វើអី?”
💜”មិច?
លូវទាល់តែខឹងបានខាំបានហ៎រ?”
😈”តែលើកនេះដូចខ្លាំងជាងរាល់ដង”
💜”ចង់ដៅឲ្យចងចាំថាម្នាក់នេះ
មានម្ចាស់ហើយ”
😈”អរររ
ចឹងបងក៏ចង់ដៅអូនខ្លះដែរ”
💜”អូរៗៗ
អត់ទេៗៗ”
😈”តែតិចទេ
អត់ឈឺទេ...អាតឿ” សង្គ្រាមប្រទាញប្រទង់គ្នាកើតឡើងពេញក្នុងឡាន។
💜”អូយ
អឹមមមមមមម” មាត់ខ្ញុំដាច់អាយះអាយាយអស់ទៀតហេីយ។
😈”ត្រូវចាំថាអូនមានប្តីហើយ
មាត់មួយនេះហាមមិនឲ្យប៉ះជាមួយប្រុសណាដាច់ខាត”
💜”អឹមមមម”
គេដាក់បណ្តាំហើយក៏ចាប់ខ្ញុំទៅថើបម្តងទៀត។
😈”បងជឿជាក់ថានេះមិនមែនជារឿងចៃដន្យទេ
តែវាជាព្រហ្មលិខិតដែលដាច់ខាតត្រូវតែឲ្យយេីងបាននៅជាមួយគ្នារហូតទៅ”
ហ៊ាងនិយាយមើលមុខខ្ញុំដោយចង់បញ្ជាក់ថាជាតិនេះខ្ញុំមិនអាចរត់ទៅណារួចពីគេបានឡើយ។
💜”ពូកែលេងពាក្យណាស់ឥលូវ”
💜”តោះ
យើងទៅផ្ទះ អូនឃ្លានហើយ” ខ្ញុំដកខ្លួនចេញពីដើមទ្រូងហ៊ាងមកពាក់ខ្សែក្រវ៉ាត់វិញម្តង។
😈”ដល់ម៉ោងមិនទាន់
រាងកាន់តែដូចខ្លាឃ្មុំមែនទែនហើយ”
គេបើកឡានចេញបណ្តើរយកដៃមកស្ទាបចង្កេះខ្ញុំបណ្តើរ។
💜”អឹមមម
អូនខំយករាងខ្លាឃ្មុំមកឲ្យបងបានដេកអោបហើយ មិចទៀត?”
😈”ហាហាហា
ល្មមៗបានហើយ បងបីលេងចង់រួចហើយ”
💜”ចឹង
ចាំអូនអូសជេីងបងវិញណ៎...” គ្រាន់តែខ្ញុំនិយាយហើយគេក៏ផ្ទុះសើចមកភ្លាម
តែមិនព្រមដកដៃចេញពីក្បាលពោះឯងសោះ។
No comments:
Post a Comment