រឿង ម្ចាស់គ្រងបេះដូង(ពិសេស)
ភាគ2
និពន្ធដោយ Pii Chhay
#Khmer_Novel69
💜”ប៉ប?
ឡានអ្នកណាហ្នឹង?” ខ្ញុំចម្លែកចិត្តយ៉ាងខ្លាំងនៅពេលដែលបត់ឡានចូលផ្ទះបែរជាឃេីញមានឡានជាច្រើន
និងមានការរៀបចំលម្អភ្លេីងយ៉ាងស្រស់ស្អាតពេញទីធ្លាសួនមុខផ្ទះ។
😈”ចុះទៅសិនទៅ”
ហ៊ាងញញឹមមបន្តិចរួចក៏បេីកទ្វារចេញ ទេីបខ្ញុំត្រូវចេញទៅតាមជាមួយអា២គ្រឿងដែលកំពុងតែសម្ងំនៅលេីភ្លៅរបស់ខ្ញុំស្ងាត់មាត់ជ្រាប។
👸”ទូ…
ហ៊ាង... ” គ្រាន់តែបានឃេីញរូបភាពម្តាយហ៊ាងនិងក្រុមមិត្តគាត់ភ្លាមខ្ញុំកាន់តែប្លែកអារម្មណ៍ទៅមួយកំរិតទៀត
👸”កេីតអីហ្នឹងកូន?”
ម៉ាក់ហ៊ាងបង្ហាញខ្លួនក្នុងឈុតរាត្រីដ៏ស្រស់ស្អាតលម្អទៅដោយគ្រឿងពេជ្រចែងចាំងចង់ខ្វាក់ភ្នែកខ្ញុំដេីរជ្រែកវូងមនុស្សប៉ុន្មាននាក់ចូលមកចាប់ដៃខ្ញុំដែលកំពុងធ្វេីមុខមិនស្រួល។
ខ្ញុំដឹងភ្លាមថាថ្ងៃនេះមិនមែនជាថ្ងៃញ៉ាំបាយធម្មតាទេ។
💜”អឹម…
អឹម អត់អីទេអ្នក... អរ…ម៉ាក់”
បិះហៅអ្នកមីង។
👸”អត់អី
មិចក៏ធ្វេីមុខចឹង?”
💜”គ្រាន់តែរាងចំលែកចិត្តបន្តិច
គិតថាម៉ាក់ប៉ាហៅមកញ៉ាំបាយធម្មតា តែមិនដឹងថាមានកម្មវិធីជាមួយដែរ”
😈”ឯណាប៉ា?
ម៉ាក់”
👸”អឹមម
ប៉ានៅខាងក្នុង”
😈”តោះ
យេីងចូលទៅចឹង” ដល់ពេលត្រូវទៅជួបឪក្មេកហើយឯង។
ហ៊ាងចូលមកអោបចង្កេះខ្ញុំរួចក៏នាំខ្ញុំនិងកូនបេីកទ្វារចូលទៅក្នុងផ្ទះ។
ក្រាកកកកក
😈“ប៉ា…”
ហ៊ាងហៅប៉ារបស់គេ ឯខ្ញុំ…
💜”ម៉ាក់?…
ប៉ា?… ហ៊ា?…ចែ?”
ខ្ញុំភ្លាត់មាត់ភ្លាមៗនៅពេលបេីកទ្វារចូលទៅ ស្រាប់តែបានឃើញក្រុមគ្រួសារខ្ញុំកំពុងតែឈរនិយាយគ្នាជាមួយនឹងប៉ារបស់ហ៊ាង។
មិនត្រឹមតែប៉ុណ្ណឹងទេ គឺនៅមានបងលីន បងយុទ្ធ នាងរិទ្ធ ថែមទៀត ហី៎មិចបាននាំគ្នាមកនៅពេញផ្ទះគេចឹង?
ហើយថ្ងៃនេះជាកម្មវិធីជួបជុំបណ្តាលដៃគូរភាគហ៊ុនមែនបានជាគ្រប់គ្នាដូចជាផ្លូវការម៉េស។
សូម្បីតែប៉ាហ៊ាងក៏លេងឈុតមិនធម្មតាដែរ។ តេីខ្ញុំត្រូវត្រៀមពាក្យយ៉ាងមិចខ្លះទៅដេីម្បីនិយាយទៅកាន់គាត់។
💜”ជំរាបសួរលោក…”
ខ្ញុំលេីកដៃសំពះជំរាបសួរប៉ាហ៊ាងទាំងដែលភ្នែកកំពុងសំលឹងមើលមុខសមាជិកផ្ទះខ្ញុំគ្រប់គ្នា។
តែមិនដឹងថាត្រូវហៅប៉ាឬលោកអ៊ុំ ព្រោះខ្ញុំនៅរអែងចិត្តគាត់នៅឡេីយ។
👨🏻”លោកប៉ា?”
ស្រាប់តែគាត់បង្ហេីយឃ្លាខ្ញុំដូចគ្មានពិបាកអីសោះ។
💜”បាទ…
ប៉ា” រអៀសមាត់ណាស់វេីយយយ។
👨🏻”យ៉ាងមិចដែរ
តាមផ្លូវស្ទះខ្លាំងអត់?”
💜”តិចតួចដែរ”
ខ្ញុំមើលទៅប៉ាហ៊ាងនិយាយជាមួយខ្ញុំដូចជាមនុស្សដែលធ្លាប់មានប្រវិត្តល្អនឹងគ្នាចឹង។
👨🏻”ត្រៀមខ្លួនហើយនៅ?”
💜”បាទ?”
😈”ត្រៀមរួចហើយប៉ា”
គេនាំគ្នារៀបខ្លួនរឿងអី។ ហេីយមិចក៏ដាច់ក្បាលដាច់កន្ទុយអស់រលីងចឹង។
👨🏻”ល្អណាស់
តោះចឹងយើងទៅតុតែម្តងទៅ” ប៉ាហ៊ាងនិយាយទាំងញញឹមមកខ្ញុំហើយក៏បណ្តើរប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់ចេញទៅ
ថែមទាំងអ្នកផ្ទះខ្ញុំផងដែរ។ ហើយនាំគ្នាទៅណាខ្ញុំមិនទាន់បានសួរនាំអីផង។
😈”តោះទៅយើង”
💜”ឈប់សិន…បងមានរឿងអីលាក់អូនទៀតហី៎?”
😈”ហេសៗៗ
កុំទាន់ខឹងបងមើរ បងអត់មានលាក់អីអូនទេ តិចទៀតអូននឹងបានដឹងហើយ”
💜”មិចបានចូលចិត្តធ្វើអីមិនចេះប្រាប់សោះចឹង?”
😈”បងចូលចិត្តពណ្ញាក់អារម្មណ៍អូន”
💜”មិនមែនទេ
តែបងចូលចិត្តធ្វើអីប្លែកៗ”
😈”មកពីអូនមិនមែនជាមនុស្សធម្មតាហ្នឹងណា”
💜”អូនជាខ្មោចព្រាយហី៎”
😈”អូនជាទេពធីតាភ្នែកខ្មៅ
ហាហាហា”
💜”ហឹមមមម
ភ្នែកខ្មៅហេ៎? អាពាក្យនឹងពេលណាលក់ដាច់ហា៎”
😈”ហាហាហា
អេៗ ជេីងខ្លីណាស់អាតឿ”
💜”ឈប់សិន
កុំទាន់រត់ កាប៉បអាយ កុំរត់”
😈”ខ្លាឃ្មុំភ្នែកខ្មៅៗៗៗ
ហាហាហា” រូបភាពដែលគ្រប់គ្នាបានឃើញហើយមិនដឹងជាហួសចិត្តយ៉ាងណាទេ។
មនុស្សក្បាលកញ្ចាស់ៗអស់ហើយនៅមករត់ដេញគ្នាពេញផ្ទះទៀត អ្នកណាមិនដឹងថាពួកខ្ញុំទើបរត់ចេញពីពេទ្យមិនខាន។
👩🏼🍳“អ្នកប្រុស
លោកម្ចាស់ឲ្យមកតាម” ខ្ញុំនឹងហ៊ាងរត់ដេញគ្នាដូចខ្លួនកំពុងតែនៅក្នុងសួនកុមារ
ដោយមិនបានដឹងថាទីនេះកំពុងតែមាននរណារងចាំខ្លះ ស្រាប់តែលេចចេញមុខអ៊ុំស្រីម្នាក់ចូលមកហៅពួកយើង។
ពួកយើងទាំង២ក៏បញ្ឈប់សកម្មភាពភ្លាម នៅឡេីងតែកូនៗមិនទាន់អស់ចំហាយ។
😈”ខ្ញុំចេញទៅលូវហើយ”
😈”មោះ
ដល់ពេលហើយ” ហ៊ាងរៀបរិកឈរយ៉ាងហំហានរួចហុចដៃមកឲ្យខ្ញុំចាប់ដោយស្នាមញញឹមដ៏ស្រស់សង្ហា។
💜”តោះ...”
តែខ្ញុំ....
😈”អូយយយយយ
ហាហាហា អូយៗៗ គិតសងសឹកឲ្យបានម៉ង់ហី៎ហា៎”
គឺខ្ញុំទាញដៃគេមកខាំត្រង់ស្មាមួយទំហឹង។
💜”រស់នៅជាមួយគ្នាត្រូវតែស្មើគ្នា
តោះទៅ” ខ្ញុំញាក់មុខដាក់គេហើយក៏អូសគេចេញទៅតែម្តង។
😈”គ្រប់ៗគ្នា”
គ្រាន់តែហ៊ាងរុញទ្វារចេញភ្លាម ខ្ញុំក៏បានឃេីញមនុស្សជាច្រេីនជាមួយនិងតុកៅអីមួយចំនួនរៀបចំព័ទ្ធជុំវិញអាងហែលទឹកខ្នាតយក្ស។
ហ៊ាងក្តោបប្រអប់ដៃខ្ញុំច្របាច់តិចៗ ដូចចង់ប្រាប់ថាកុំឲ្យភ័យ រួចប្តូរពីចាប់ដៃមកកៀកពីក្រោយចង្កេះខ្ញុំវិញស្របពេលដែលគេស្រែកទាញយកចំណាប់អារម្មណ៍ទាំងអ្នកដែលមិនទាន់បានងាក
និងអ្នកដែលបានងាកមកហេីយឲ្យមកចាប់អារម្មណ៍យេីងគ្រប់គ្នា។ ខ្ញុំភ័យផងអីផងដល់រឹងខ្លួនស្កុបកំរើកមិនបាន។
ខុសគេទៀតហើយខ្ញុំ។
😈”ញញឹមឲ្យស្រស់ផង”
កោតតែគេឲ្យខ្ញុំញញឹមឲ្យស្រស់រួច។ បានជើងខ្ញុំវាព្រមដើរទៅមុខរួចចាត់ទុកថាសំណាងហើយ។ បើម្នាក់ៗដេញតាមមើលខ្ញុំនិងហ៊ាងអោបចង្កេះបណ្តើរគ្នាគ្មានក្រែងភ្នែកអ្នកជុំវិញអីបន្តិចយ៉ាងនេះ។
ខ្ញុំដូចជាមិនស្រូវស្រួលក្នុងខ្លួនសោះពេលដែលត្រូវក្លាយខ្លួនជាទីចាប់អារម្មណ៍ដល់ថ្នាក់នេះ។
តែហ៊ាងវិញគេដូចជាមិនខ្វល់សោះគឺមានតែដើរញញឹមឆ្លើយតបទៅគេគ្រប់រូប។ ហ៊ាងនៅតែអោបចង្កេះខ្ញុំឲ្យដេីររហូតទៅដល់តុដែលកំពុងតែប្រជុំគ្នាដោយគណៈរដ្ឋមន្រ្តីធំៗគ្រប់ជាន់ថ្នាក់។
(ក្រុមគ្រួសារនឹងណា)
💜”អ្នកណាហៅឯងមក?”
ខ្ញុំអោនទៅខ្សិបតិចៗជិតត្រចៀកនាងរិទ្ធពេលដែលពួកយេីងមកដល់តុ។
🧑🏻”គឺមិត្តថ្លៃយើង”
ឆ្លេីយឡេីងប្រងេីយតែម្តង។
💜”ហី៎
ព្រឹកមិញមិចក៏ឯងមិននិយាយប្រាប់យើង”
🧑🏻”ឯងមិនបានសួរយើងផង”
ទាក់ទាញណាស់។
💜”ហេីយគេហៅគ្រប់គ្នាមកធ្វេីអី?”
🧑🏻”ឯងនៅជាប់ខ្លួនគេមិនដឹងផង
យើងទៅដឹងតាមណា យើងមិនបានទៅស្មន់ជាមួយប្តីឯងទេ”
គ្មានអ្នកណាអាចរកពាក្យមកប្រកែកខ្ញុំបានល្អដូចជាវាទេនៅក្នុងលោកនេះ។
💜”អឺយយ
យ៉ាប់មែន អ្នកទាំងអស់គ្នាដូចជាចូលដៃចូលជេីងជាមួយហ៊ាងសំបេីមណាស់ រឿងស្អីក៏លាក់ខ្ញុំដែរ”
ខ្ញុំតូចចិត្តណាស់ ហេតុអីក៏ខ្ញុំតែងតែជាមនុស្សចុងក្រោយដែលដឹងរឿងគេរហូតចឹង។
😈”អូនកេីតអី?”
ដោយឃេីញខ្ញុំអោនទៅនិយាយជាមួយនាងរិទ្ធហេីយធ្វេីមុខស្អុយហ៊ាងក៏អោនមកខ្សិបសួរខ្ញុំបន្ត។
💜”មិនបាច់ចង់ដឹងទេ”
ខ្ញុំនិយាយចោលដោយមិនខ្វល់ងាកទៅរកគេ។
😈”ខឹងបងរឿងអីទៀតហី៎?”
💜”ខឹងគ្រប់រឿង”
😈”មើរ
បងមើលតិចមើរខឹងខ្លាំងប៉ុណ្ណា?”
ហ៊ាងនិយាយហើយក៏អោនយកដៃមកលូកស្ទាបភ្លៅខ្ញុំនៅក្រោមតុ ដល់ខ្ញុំព្រឺសម្បុរខ្ញាក់។
😈”អា...អា...”
ខ្ញុំរកងាកទៅខាំស្មាគេទៀតហើយ តែគេដកដៃមកខ្ទប់ក្បាលខ្ញុំទាន់។
😈”អូនក្លាយជាមេក្រុមកូនយើងតាំងពីពេលណា?”
💜”អូនឈប់និយាយជាមួយនឹងបងហើយ”
😈”អុអូ
កុំងរអីណាកូនឆ្កែតូច ចាំចេញពីនឹងបងនាំទៅញ៉ាំការ៉េមទៀត”
💜”អត់”
😈”ឬក៏ចង់ឥលូវ?”
💜”ខ’ប៉ប
បងធ្វើឆ្កួតអីហ្នឹង?” ខ្ញុំស្រវ៉ាចាប់ដៃគេយ៉ាងលឿនព្រោះតែគេកំពុងតែចង់ប្រលេះលេវខោនៅនឹងមុខគ្រប់គ្នា។
😈”ហាហាហា
ក្រែងអូនថារស់នៅត្រូវស្មើគ្នាហី៎ អូនខឹងបងក៏ត្រូវតែខឹងដែរ”
អូយយយយ ហេតុអីក៏គេឌឺខ្ញុំយ៉ាងនេះ???
👸”មួយរយៈនេះឯងសើចញឹកណាស់
ម៉ាក់ដូចខានលឺឯងសើចលឺៗបែបនេះយូរហើយ”
ពួកយើងទាំង២បញ្ឈប់សកម្មភាពលូកស្ទាបគ្នាមកសំលឹងមុខម៉ាក់ហ៊ាងវិញ។
😈”ត្រូវអរគុណដល់អាកូនឆ្កែតូចមួយនេះ”
ដៀលឯងទៀត។
👸”ចុះទូ?
យ៉ាងមិចដែរនៅជាមួយអាក្បាលខូចបែបហ្នឹង?”
ដល់វេនខ្ញុំម្តងហើយ
💜”បាទ
ខ្ញុំវៃរាបដូចកន្ទេលចឹងម៉ាក់”
ខ្ញុំដៀងភ្នែកញាក់ចិញ្ចើមម្ខាងដាក់គេ។
😈”បងដែររាបដាក់អូនពីពេលណា?”
💜”គឺពេលនេះនោះអី”
😈”អូយយយ
ទូ បងឈប់ហើយ” រកតែឯងនិយាយគ្នាតែ២នាក់ម៉ែក្មេកមិនបាន។
👨🏻”ហាហាហា
ហើយរឿងរៀនយ៉ាងមិចដែរ?”
💜”ឆ្នាំនេះជាឆ្នាំបញ្ចប់ហើយ
ពេលនេះកំពុងត្រៀមខ្លួនចូលធ្វើការ”
😈”ហា៎?
អ្នកណាឲ្យអូនទៅធ្វើការ?”
💜”គឺអូនជាអ្នកចង់ធ្វើ”
😈”អត់ទេ
ត្រឹមអូនហើយនិងកូនប៉ុណ្ណឹងបងចិញ្ចឹមរស់សោយសុខបាន”
💜”អូនដឹងថាបងធ្វើបាន
តែអូនចង់ធ្វើអីដែរជាក្តីស្រមៃអូនខ្លះ”
😈”តែបងមិនចង់ឃើញអូនហត់”
💜”ហត់អី
អូនធ្វើបាន”
👨🏻”អឺ
ឯងគួរតែបណ្តោយតាមចិត្តទូខ្លះទៅ ឲ្យគ្នាបានស្គាល់ពិភពខាងក្រៅខ្លះទៅ”
😈”តែទូ
គេជាមនុស្សងាយនឹងជឿទុកចិត្តគេណាស់ សំខាន់គឺមិនចេះបដិសេដអ្នកណា ខ្ញុំខ្លាចគេយកប្រៀប”
👨🏻”ឬក៏ឯងចង់ឲ្យទូនៅបែបនេះរហូត?”
👨🏻”សាកល្បងសិនទៅ
ក្រែងអ្វីៗវាល្អជាងយើងគិត”
😈”មែនហើយ
អូនមិនមែនក្មេងចាំឲ្យគេមកធ្វើបាបបានស្រួលៗទេ ហើយម៉្យាងអូនទៅធ្វើការមិនមែនទៅធ្វើសឹកសង្គ្រាមទេ
កុំseriouពេក”
👨🏻”ហឹសៗៗ
ឯងស្តាប់ទូខ្លះទៅ កុំយកតែចិត្តខ្លួនឯងពេក”
😈”បាទប៉ា”
មុខស្អុយប៉ែរ។
👨🏻”បើមានបញ្ហាអីចង់ឲ្យប៉ាជួយ
អាចប្រាប់បាន ប៉ាស្គាល់គេច្រើនអាចនឹងជួយកូនបាន”
💜”បាទ
មិនអីទេប៉ា សិស្សច្បងនៅសាលាគាត់ទាក់ទងឲ្យបានជាប់ធ្វើការហើយ”
👨🏻”កូនធ្វើការអីដែរ?”
💜”ខាងផ្នែករចនាប្លង់និងGraphic”
👨🏻”អឹមមម
ល្អណាស់ ធ្វើការត្រូវជំនាញស្រាប់មិនឆាប់ធុញ”
💜”បាទ”
ហី៎ គាត់ទៅដឹងថាខ្ញុំរៀនជំនាញអីតាំងពីពេលណា។
😈”ឈប់សិន
មិចក៏បងមិនដឹងរឿងនេះ?”
💜”មកពីអូនមិនទាន់ចង់ប្រាប់”
😈”ចេះលួចលាក់ក្រោយខ្នងផងហេ៎លូវ”
💜”អ្នកណាប្រើឲ្យបងទៅបាត់ចោលអូន១ឆ្នាំធ្វើអី”
😈”តែពេលនេះបងមកវិញហើយ
ចឹងចាំបងជាអ្នកចាត់ចែងឲ្យអូនវិញ”
💜”ចង់ឲ្យអូនធ្វើអី?”
😈”បើអូនចង់ធ្វើការបងមានកន្លែងសំរាប់អូន”
💜”កន្លែងណា?”
😈”កន្លែងដែលបងធ្លាប់បីអូនដាក់រាល់ដងនោះអី....”
គេនិយាយទាំងអោនមុខមករកខ្ញុំបម្រុងនឹងថើបនៅនឹងមុខចាស់ទុំគ្រប់គ្នា។
💜”ខ’ប៉ប
នៅមុខមនុស្សចាស់ហា៎” តែខ្ញុំយកដៃមកខ្ទប់មុខគេមុន។
👸”ឯងពិតជាផ្លាស់ប្តូច្រើនណាស់
ម៉ាក់មិនដែលដឹងថាឯងខិលដល់ថ្នាក់នេះសោះ”
😈”ហេសៗៗ
គ្រប់យ៉ាងគឺកូនប្រសារម៉ាក់ទាំងអស់”
ហ៊ាងសើចតិចៗទៅម្តាយគេហើយរួចក៏កៀកករខ្ញុំនៅផ្តេកលើស្មាគេ។ ហើយខ្ញុំក៏បានឃើញស្នាមញញឹមប៉ាហ៊ាងមកកាន់យើងដូចគ្នា។
🐾“លោកម្ចាស់ដល់ពេលហើយ”
ពួកយើងកំពុងតែនិយាយគ្នាសុខៗស្រាប់តែមានមនុស្សប្រុសម្នាក់ដើរមករាយការណ៍។
👨🏻”ហ៊ាង
ដល់ពេលឡើងទទួលភ្ញៀវហើយ”
😈”បាទប៉ា”
ហ៊ាងតបទទួលប៉ាគេហើយក៏ងើបខ្លួនដើរចេញទៅជាមួយនឹងប៉ារបស់គេ។
👏🏻👏🏻👏🏻គ្រាន់តែប៉ាហ៊ាងឡើងទៅដល់ឆាកវេទិកាភ្លាមគ្រប់គ្នាក៏ទះដៃឡេីងទ្រហឹង។
ចំនែកហ៊ាងនៅមិនទាន់បានឡើងនៅឡើយទេ
👨🏻”ជំរាបសួរភ្ញៀវកិត្តិយសទាំងអស់ដែលបានមកចូលរួមកម្មវិធីក្នុងថ្ងៃនេះ”
ប៉ាហ៊ាងនិយាយបណ្តេីរមេីលមកតុពួកខ្ញុំបណ្តេីរ។
👨🏻”ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់
ដែលបានទទួលការផ្តល់កត្តិយសពីភ្ញៀវទាំងអស់គ្នាសំរាប់កម្មវិធីយប់នេះ”
👨🏻”កម្មវិធីថ្ងៃនេះខ្ញុំរៀបចំជាពិសេសសំរាប់កូនប្រុសខ្ញុំតែម្នាក់គត់”
👨🏻”ដូច្នេះកុំឲ្យខាតពេលយូរយើងមកជួបជាមួយគេតែម្តងទៅ”
👨🏻”ហ៊ាង
ឡើងមកនិយាយអីបន្តិចមក” មានរឿងថ្មីអីទៀតហើយហ្នឹង?
👏🏻👏🏻👏🏻
សំលេងទះដៃត្រូវបានបន្លឺឡើងម្តងទៀតនៅពេលដែលហ៊ាងបង្ហាញខ្លួននៅលើឆាកជាមួយនឹងប៉ាគេ។
😈”ជំរាបសួរភ្ញៀវចាស់ទុំគ្រប់រូប
និងញាតិមិត្តបងប្អូនទាំងអស់គ្នា ខ្ញុំបាទឈ្មោះ គី លីហ៊ាង គឺជាកូនប្រុសតែម្នាក់របស់ត្រកូល
គី” សំលេងទះដៃនៅតែបន្តលឺម្តងម្កាលទៅតាមការនិយាយរបស់ហ៊ាង។
😈”ការពិតទៅថ្ងៃនេះគឺជាថ្ងៃដ៏ធម្មតាមួយតែប៉ុណ្ណោះសំរាប់មនុស្សគ្រប់គ្នា
តែខ្ញុំបានជ្រើសរើសបង្កើតវាឲ្យក្លាយជាថ្ងៃពិសេសសំរាប់ខ្ញុំហើយនិង មនុស្សសំខាន់ម្នាក់
បន្ទាប់ពីអ្នកមានគុណទាំង២របស់ខ្ញុំ”
😈”គេជាមនុស្សសំខាន់ម្នាក់ដែលជាកំលាំងចិត្តធ្វេីឲ្យខ្ញុំមានគ្រប់យ៉ាងដោយដៃខ្ញុំផ្ទាល់បានមកដល់ថ្ងៃនេះ
ជាមនុស្សសំខាន់តែម្នាក់ដែលអាចធ្វើឲ្យ
ខ្ញុំសើចសប្បាយបំភ្លេចទុក្ខសោកបានរាល់ពេលដែលមានគេនៅក្បែរ
ហើយក៏ជាមនុស្សសំខាន់តែម្នាក់ដែលអាចធ្វើឲ្យខ្ញុំសំរក់ទឹកភ្នែកដោយខ្លាចបាត់បង់គេទៅបានដូចគ្នា”
ហ៊ាងនិយាយបង្ហើរសំលេងដោយដូចមិនដឹងឡើយថាមនុស្សម្នាក់នោះនៅទីណា។ ចំនែកមនុស្សម្នាក់នោះបានត្រឹមតែអង្គុយស្ងាត់មាត់ចាំស្តាប់ការរាយរ៉ាប់របស់គេ។
😈”ខ្ញុំពិតជាមានសំណាងណាស់ដែលមានឱកាសបានមនុស្សសំខាន់ម្នាក់នោះមករួមរស់ក្នុងជីវិត”
😈”ហើយក្នុងថ្ងៃនេះក៏មានវត្តមានរបស់គេម្នាក់នោះផងដែរ”
😈”ប៉ុន្តែមុននឹងអ្នកទាំងអស់គ្នាបានជួបជាមួយម្ចាស់សាមីខ្លួនគេផ្ទាល់
ខ្ញុំក៏បានរៀបចំវិឌីអូខ្លីមួយសំរាប់ពួកយើងទាំង២”
ហ៊ាងនិយាយចប់ហើយក៏លើកដៃជាសញ្ញាអ្វីម៉្យាង។
😈“រីករាយទស្សនាទាំងអស់គ្នា”
ស្រាប់តែភ្លើងក្នុងកម្មវិធីចាប់ផ្តើមស្រអាប់បន្តិចម្តងៗរហូតដល់មានភ្លើងហ្វាមួយបាញ់ទៅលើផ្ទាំងក្រណាត់សរមួយផ្ទាំងធំ។
គ្រប់គ្នាប្តូរការចាប់អារម្មណ៍ពីហ៊ាងទៅរក ក្រណាត់មួយផ្ទាំងដែលកំពុងតែបើកបង្ហាញរូបទារកម្នាក់កំពុងតែគេងយំក្នុងដៃបុរសចំណាស់ម្នាក់ដែលខ្ញុំស្គាល់យ៉ាងច្បាស់ថាគាត់មានងារជាឪពុកញុំ។
កែវភ្នែកខ្ញុំទាំងគូរប្រឹងសំលឹងផ្ទាំងSlideដែលកំពុងតែរត់ប្រដេញរូបគ្នាពីមួយទៅមួយ
ដេញពីការវិវត្ត ការប្រែប្រួលរូបរាងកាយពីក្មេងដែលទើបនឹងកើត រហូតមកដល់ក្មេងប្រុសវ័យជំទង់ម្នាក់កំពុងតែរត់ប្រលែងលេងជាមួយកូនឆ្កែសំណប់ចិត្តរបស់គេពោរពេញទៅដោយស្នាមញញឹមនៅកណ្តាលឆ្នេរសមុទ្រយ៉ាងមានសេចក្តីសុខអមនឹងពន្លឺព្រះអាទិត្យដែលជះចាំងពេញផ្ទៃសាគរ។
តែនៅសុខៗស្រាប់តែផ្ទាំងទាំងមូលប្រែជាងងឹតទៅវិញ អស់ហើយ?
ខ្ញុំបែរមុខទៅរកហ៊ាងតែឃើញគេនៅតែឈរសំលឹងមើលទៅផ្ទាំងក្រណាត់នោះដដែល រហូតស្នាមញញឹមរបស់គេផុសឡើងមកសារជាថ្មី
នៅពេលដែលភ្លើងបានបាញ់បញ្ជាំងទំព័រថ្មីនៅលើក្រណាត់សរម្តងទៀត។
<10 Oct 2018>”ថ្ងៃកំនើតរបស់ខ្ញុំតាស”។
🔈 “Happy
Birthday អូនសំលាញ់”
ខ្ញុំភ្ញាក់ព្រឺតដែលស្ងាត់ៗស្រាប់តែបានលឺសំលេងចេញមកពីបាសគ្រប់ជ្រុង។ គ្រប់គ្នាចាប់ផ្តើមប្រតិកម្មបន្តិចៗអមជាមួយនិងរូបភាពថ្មីបានអណ្តែតឡើង
គឺជារូបភាពវិឌីអូព្រអាទិត្យបញ្ចេញពន្លឺពណ៌មាសឆ្អិនឆ្អៅកំពុងតែរៀបលិច វិលរសាត់អណ្តែតបន្តិចម្តងៗបង្ហាញឲ្យឃើញកម្រងផ្កាលម្អផ្លូវដើរដ៏ស្រស់ត្រកាល។
នេះគឺជាកម្រងអនុស្សាវរីយ៍ថ្ងៃរៀបការបស់ខ្ញុំមែនទេ? ពិតប្រាកដមែនហើយ គ្រាន់តែខ្ញុំឃើញកូនសំណប់ចិត្តខ្ញុំទាំង២បណ្តើរគ្នាដើរជាមួយនឹងបន្តោងចិញ្ចៀនជាប់នៅក្រឡៅករ
ខ្ញុំក៏អាចច្បាស់ក្នុងចិត្តបានដែរថាជាអ្វី។ ព្រឹត្តិការណ៍ក្នុងថ្ងៃរៀបការរបស់ខ្ញុំត្រូវបានរៀបចំកាត់តរយ៉ាងអស្ចារ្យយកមកដាក់បង្ហាញពេញៗភ្នែករបស់ភ្ញៀវគ្រប់គ្នា។
ហើយក៏មានអ្នកខ្លះក៏ចាប់ផ្តើមបែរសំលឹងមកមើលខ្ញុំផងដែរ។
សំលេងភ្លេងមនោសញ្ចេតនាលាយលំជាមួយនិងខ្សែវីឌីអូរៀបរាប់ពីដំណើរការការរៀបចំពិធីអាពាហ៍ពិពាហ៍
វាហាក់ដូចជាបានទាញអារម្មណ៍ខ្ញុំឲ្យវិលត្រលប់ទៅរកអតិតកាលដ៏មានន័យមួយគ្រានោះវិញភ្លាមៗ។
ការកាត់តរពីមួយប្លង់ទៅមួយប្លង់ ដេញពីរូបភាពឈុតសំលៀកបំពាក់, បាច់ផ្កាដ៏ស្រស់ស្អាត, កៅអីអង្គុយដែលមានបិតរូបPopeye&Panda
និងក្រឡាស់អាវដ៏ភ្លឺចែងចាំងត្រូវបានលាតត្រដាងយ៉ាងហូរហែរ បូករួមទាំងទឹកដមសំនៀងដែលចេញពីមាត់កូនកំលោះ,
ស្នាមញញឹមពីភ្ញៀវអញ្ជើញចូលរួម ស្នាមទឹកភ្នែកដែលកូនក្រមុំបានសំរក់ រួមទាំងដំណើរកាន់ដៃគ្នាឆ្លងកាត់ខ្សែភ្នែកមនុស្សជុំវិញខ្លួន
បានធ្វើឲ្យខ្ញុំទឹកភ្នែកខ្ញុំរលីងរលោងរកស្រក់មកសារជាថ្មីម្តងទៀត។ ខ្ញុំបែរមុខចេញពីការចាប់អារម្មណ៍របស់ភ្ញៀវរួមកម្មវិធីមកងាកទៅមើលហ៊ាងដែលឈរលើវេទិកា
ក៏បានឃើញគេកំពុងធ្វើមាត់ពេបឌឺមកខ្ញុំរួចចង្អុលដៃឲ្យខ្ញុំមើលទៅផ្ទាំងslideវិញ ទើបខ្ញុំត្រូវងាកទៅតាមហើយក៏បានឃើញថាវាលោតផ្ទាំងបញ្ចប់ដោយពាក្យ។
“នៅចុងបញ្ចប់
ក្តីស្រលាញ់ដែលទទួលបាន គឹស្មើនិងក្តីស្រលាញ់ដែលយើងប្រឹងប្រែងបង្កើតឡើង”
“បេះដូងខ្ញុំទាំងមូលគឺសំរាប់ម្ចាស់ជីវិតរបស់ខ្ញុំ”
#EQUALLOVE#LOVEWINS រួចផ្ទាំងខ្មៅក៏លោតមកម្តងទៀត។
តេីវានៅមានអ្វីបន្ថែមទៀតមែនទេ ទេីបខ្ញុំនៅតែឃើញហ៊ាងសំលឹងមើលទៅផ្ទាំងនោះដដែលដូចកំពុងតែរងចាំអ្វីថ្មីមកបង្ហាញទៀត។
ក្រិះ ក្រឹកក... (សំលេងអីទៀតហី)
🔈
“ជិតរួចហើយ ឯងជិតបានជួបម្ចាស់ឯងហើយ.......”
សំលេងអ្នកណានិយាយអីហ្នឹង????
🔈“Lilac ផ្កាតំណាងឲ្យក្តីស្រលាញ់ដ៏ខ្លាំងខ្លាត្រូវដាក់ឲ្យបានច្រើន….”
សួនផ្កា?
🔈”Honesty
ផ្កាតំណាងឲ្យភាពស្មោះត្រង់, Hyssop ផ្កាតំណាងឲ្យភាពស្អាតស្អំនិងការលះបង់,
Purple Hyacinth ផ្កាតំណាងឲ្យការសុំអភ័យទោស,
Forget-me-not សូមកុំបំភ្លេចខ្ញុំ”
គ្រាប់ញើសជាច្រេីនដំនក់ហូរស្រក់ជោគជាំពេញខ្លួន ផ្ទៃមុខដែលសរខ្ចី ដៃជេីងដែលរឹងមាំត្រូវមកប្រលាក់សុទ្ធតែដី។
សកម្មភាពនៃការធ្វេីពលកម្មដាំដេីមផ្កាដែលពោលពេញទៅដោយការស្រលាញ់ ពោលពេញដោយស្នាមញញឹម ពោលពេញដោយកំលាំង
មិនថ្អូញថាក្តៅ មិនរអ៊ូថាហត់ មិនមានតំរុញថានឹងព្រមបោះបង់ បានរុញឲ្យទឹកភ្នែកខ្ញុំបង្ខំខ្លួនសំរក់ចុះមកដោយទប់មិនបាន។
ខ្ញុំអង្គុយបង្ហូរទឹកភ្នែកដោយមិនបានចាប់អារម្មណ៍ថាអ្នកណាសំលឹងមកខ្លះ។ គ្រប់ផ្កាដែលបានដាក់ដាំដោយដៃគេ
គឺសុទ្ធតែមានអត្ថន័យគ្រប់ដេីម។ វាមិនមែនយល់សប្ដិទេ មែនទេ? ហេតុអីក៏គេធ្វើដល់ថ្នាក់នេះ?
ហេតុអីក៏គេត្រូវមកធ្វើបាបខ្លួនគេដល់ថ្នាក់នេះ? ហេតុអីក៏មនុស្សម្នាក់នេះល្អចំពោះខ្ញុំដល់ថ្នាក់នេះ?
😈”ផ្ទះផ្កាមួយនេះខ្ញុំធ្វេីឡេីងព្រោះតែចង់ទុកជាកាដូសំរាប់សុំមនុស្សម្នាក់រៀបការ
តែពេលវេលានិងកាលៈទេសៈមិនអំណោយផលទើបរក្សាទុកខ្លួនឯងសិន”
😈”ហេីយពេលនេះវាក៏ដល់ពេលដែលត្រូវប្រគល់វាឲ្យទៅអ្នកដែលសាកសមហេីយ”
😈”ទូ…?”
ហ៊ាងលាដៃពីលើឆាកតំរង់មករកខ្ញុំ ស្របពេលដែលភ្លើងហ្វាពីខាងណាក៏មិនដឹងបាញ់មកចំកណ្តាលមុខខ្ញុំដូចគ្នា។
👸”ទូ?
ហ៊ាងគេនិយាយដល់កូនហេីយ” ម៉ាក់ដែលអង្គុយជាប់ដៃហ៊ាលូកដៃមកចាប់ដៃខ្ញុំ។
តែខ្ញុំបែរជារឹងខ្លួនធ្វើអីមិនចេញទៅវិញ
👸”ឡើងទៅកូន
កូននៅបារម្ភអី យ៉ាងហោចណាស់នៅមានគ្រួសារយើងដែលចាំទប់កូនពីក្រោយជានិច្ច”
ម៉ាក់ដូចជាដឹងថាខ្ញុំព្រួយបារម្ភខ្លាចពីរឿងអី។ ពិតមែនហើយ គឺខ្ញុំនៅតែខ្លាច ខ្ញុំខ្លាចថានឹងទទួលបានខ្សែភ្នែកស្អប់ខ្ពើមពីចំនោមមនុស្សអស់ទាំងនោះ។
😈”កុំខ្លាច...
មានបងនៅទីនេះហើយ” តែពេលដែលខ្ញុំបានដឹងថាទីណាដែលមានបុរសដែលកំពុងតែឈរលើវេទិកានៅក្បែរ
ខ្ញុំអាចប្រាកដក្នុងការប្រាប់ខ្លួនឯងថាខ្ញុំនិងមានការស្រលាញ់នៅជិតជានិច្ច។
👏🏻👏🏻👏🏻
គ្រប់គ្នាដែលខំមើលមកសកម្មភាពពួកយើងជាយូរមកហើយនោះ ចាប់ផ្តើមទះដៃភ្លាមៗនៅពេលដែលខ្ញុំព្រមងើបគូទចេញពីកៅអី។
ហ៊ាងនៅតែហុចដៃមករកខ្ញុំជាមួយស្នាមញញឹមមិនលេង។ សេចក្តីក្លាហានដែលទទួលបានពីហ៊ាងព្រមឲ្យខ្ញុំហ៊ានបោះជំហានទៅមុខមុនរុញរា។
😈”បងធ្វើឲ្យអូនយំទៀតហើយ”
ខ្ញុំឡើងមកដល់ឆាកក៏ត្រូវហ៊ាងចាប់ជូតទឹកភ្នែកចេញ។
💜”អូនស្អប់បងណាស់”
ខ្ញុំស្អប់គេដែលដាក់ខ្លួនធ្វេីរឿងគ្រប់យ៉ាងដើម្បីខ្ញុំទាំងដែលខ្ញុំមិនដែលបានធ្វេីអ្វីសំរាប់គេសោះ។
ខ្ញុំស្អប់គេណាស់ដែលធ្វេីឲ្យខ្ញុំស្រលាញ់គេខ្លាំងដល់ថ្នាក់នេះ។
😈”បងក៏ស្រលាញ់អូនដូចគ្នា”
ហ៊ាងអោបខ្ញុំជាប់នឹងដើមទ្រូងដ៏សែនកក់ក្តៅរបស់គេដោយមិនខ្វល់ពីសំលេងទះដៃរបស់នរណាម្នាក់។
👨🏻”គ្រប់គ្នាអាចនឹងមានអ្នកខ្លះ
នៅមិនទាន់អស់ចិត្តពីការអញ្ជើញរបស់ខ្ញុំនៅថ្ងៃនេះ ក៏ដូចជាកំពុងតែឆ្ងល់ថានេះជាកម្មវិធីអ្វីឲ្យពិតប្រាកដ”
ខ្ញុំកំពុងតែសម្ងំយំក្នុងរង្វង់របស់ហ៊ាង ប៉ារបស់ហ៊ាងក៏ចេញតួនាទីបើកឆាកសារជាថ្មី។
👨🏻”គឺដោយសារតែការអាក់ខានវត្តមានរបស់ខ្ញុំក្នុងពិធីរៀបការរបស់កូនប្រុសតែម្នាក់របស់ខ្ញុំកាលពី១ខែមុន
ការពិតទៅកម្មវិធីនេះត្រូវរៀបចំឡើងតាំងពីខ្ញុំបានមកដល់ទីនេះភ្លាមម្ល៉េះ តែដោយសារកូនប្រុសខ្ញុំនៅរៀបចំកាដូពិសេសមិនទាន់រួចទើបត្រូវពន្យាពេលមកដល់ថ្ងៃនេះ”
👨🏻”ពិធីក្នុងរាត្រីនេះ
ខ្ញុំបានរៀបចំជាពិសេសសំរាប់តែក្រុមគ្រួសារគ្រប់ជំនាន់ទាំងអស់របស់ខ្ញុំ និងដៃគូរសហការយ៉ាងសិ្នតស្នាលតែប៉ុណ្ណោះ
ព្រោះវាជាតំរូវការរបស់កូនៗទាំង២”
ហើយខ្ញុំទៅដឹងលឺរឿងនេះពីពេលណាមោ?
👨🏻”ក្នុងនាមជាឪពុកម្តាយគឺតែងតែចង់ឃើញកូនមានសេចក្តីសុខ
និងសុភមង្គល តែខ្ញុំបែរជារារាំងផ្លូវកូនទៅរករបស់អស់ទាំងនោះទៅវិញ ព្រោះតែការស្អប់ខ្ពើម
និងភាពអាប់អោនកិត្តិយសរបស់គ្រួសាររហូតដល់ពេលមួយដែលខ្ញុំស្ទើរតែបាត់បង់កូនប្រុសតែម្នាក់នេះទៅទើបខ្ញុំត្រូវត្រលប់មកសួរខ្លួនឯងវិញថាកិត្តិយសដែលខ្ញុំខំក្តោមទុកនោះវាអាចជួយជីវិតកូនខ្ញុំបានទេ?”
និយាយដល់ឃ្លានេះប៉ាហ៊ាងក៏ងាកមកមើលពួកខ្ញុំទាំង២។
👨🏻”គឺវាបានជាស្រោមមុខមួយតែប៉ុណ្ណោះ
មានតែសេ្នហាដែលមនុស្សភាគច្រើនបានមើលងាយនេះទេ ដែលផ្តល់ជីវិតថ្មីឲ្យកូនខ្ញុំបានមកកែរប្រែខ្លួនជាមនុស្សមានតែសេចក្តីសុខ
ហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏គិតដូចខ្ញុំដែរ”
👨🏻”ប៉ាអរគុណកូនណាស់
ទូ” ទឹកភ្នែកខ្ញុំបានប្រែក្លាយទៅជាស្នាមញញឹមវិញនៅពេលដែលបានលឺពាក្យសំដីទាំងប៉ុន្មានរបស់ប៉ាហ៊ាង។
👨🏻”ផ្ទះមួយនេះ
ប៉ាទុកសំរាប់កូនទាំង២ជាចំណងដៃថ្ងៃរៀបការនេះ មើលថែរក្សាគ្នាឲ្យបានល្អណា”
ប៉ាហ៊ាងដើរចូលមកនិយាយតិចៗជាមួយពួកខ្ញុំ។ ផ្ទះនេះវាធំខ្លាំងណាស់សំរាប់ខ្ញុំទាំង២ ខ្ញុំពិបាករស់នៅណាស់
💜”ប៉ា....”
😈”កុំទាន់ប្រកែកជាមួយប៉ា
បងដឹងថាអូនចង់និយាយអី តែកុំទាន់អី”
ហ៊ាងចូលមកឃាត់ខ្ញុំមិនឲ្យបាននិយាយសូម្បីតែពាក្យអរគុណទៅគាត់។
😈”ថ្ងៃនេះខ្ញុំសូមអរគុណដល់ប៉ារបស់ខ្ញុំដែលគាត់ព្រមទទួលយកបុរសម្នាក់នេះយ៉ាងពេញចិត្ត
អរគុណដល់បងប្អូនញាតិមិត្តទាំងអស់ដែលមិនស្អប់ខ្ពើមអាពាហ៍ពិពាហ៍របស់ខ្ញុំក្នុងយប់នេះ
ហើយក៏អរគុណដល់ភ្ញៀវគ្រប់គ្នាដែលមិនរើសអើងចូលរួមក្នុងការបើកបង្ហាញមុខកូនប្រសារតែម្នាក់នៃគ្រួសារត្រកូល
គី” ហ៊ាងឈរអោបខ្ញុំដៃម្ខាង ឯដៃម្ខាងទៀតទុកសំរាប់កាន់មេក្រ៉ូនិយាយជំនួសប៉ាគេវិញម្តង។
😈”ថ្ងៃនេះខ្ញុំបាទ
គី លីហ៊ាង សុំប្រកាសថា ខ្ញុំហើយនិង វីរៈវិទូគឺជាប្តីប្រពន្ធយ៉ាងពេញសិទ្ធ ទោះបីជាពិភពលោកនេះនៅតែមិនព្រមទទួលស្គាល់សេ្នហាមួយនេះយ៉ាងណាក៏នៅមានខ្ញុំ២នាក់ព្រមទទួលយកដោយពេញចិត្ត”
សូមចប់ត្រឹមនេះ។ ខ្ញុំមិនដឹងថាត្រូវបន្តបែបណាពីគេទៀតទេ ព្រោះតែគេដណ្តើមនិយាយអស់ទៅហើយ។
😈”សូមអញ្ជើញសប្បាយជាមួយនឹងកម្មវិធីរបស់យើងបន្តទៀត
សូមអរគុណ” និយាយចប់ភ្លាមហ៊ាងក៏អូសខ្ញុំចុះពីលើឆាកជាមួយនឹងប៉ារបស់គេ។
💜”អូននៅមិនទាន់បាននិយាយអីមួយម៉ាត់ទេ”
😈”បងនិយាយម្នាក់ឯងបានហើយ
បើអូននិយាយទៀតមិនដឹងពេលណាបានចប់ទេ កាត់ៗខ្លះទៅ”
អូខេ ចឹងក៏ចឹងចុះ។
ពួកយើងទាំង៣នាក់បានត្រលប់មកតុអាហាររួមគ្នាវិញអមជាមួយនឹងសំលេងទះដៃបន្តជាលំដាប់។
ក្រោយពីបានឡើងប្រកាសរៀបរាប់ពីសាច់ការក្នុងកម្មវិធីអស់ហើយ គ្រប់គ្នាក៏បានរាំលេងសប្បាយ
ទទួលទានស្រា ជជែកគ្នាតាមបែបផែនទូទៅ។ ចំនែកខ្ញុំត្រូវបានហ៊ាងនិងប៉ាគេអូសទៅទទួលភ្ញៀវឡើងវីវក់វង្វេង។
😈”ទូ
ទៅខាងនោះជាមួយបងតិច”
😈”អ្នកមីង
ខ្ញុំសុំខ្លួនទូបន្តិច” ខ្ញុំកំពុងតែជាប់មាត់និយាយជាមួយនឹងម្តាយមីងរបស់ហ៊ាង
ស្រាប់តែគេអោនមកខ្សិបហៅខ្ញុំទៅកន្លែងផ្សេងជាមួយគេវិញ។
💜”អធ្យាស្រ័យផងអ្នកមីង’
💃🏼“ចា
តាមសម្រួលក្មួយ”
💜”បងចង់នាំអូន....?”
ហ៊ាងដឹកដៃខ្ញុំចេញផុតពីអ្នកដទៃ ដើរឆ្លងចូលមកបរិវេនដីមួយកន្លែងដែលមានកូនផ្ទះកញ្ចក់រៀងមូលមួយចំពីមុខខ្ញុំ។
មិននឹកស្មានថាវាអាចនឹងនៅត្រង់កន្លែងនេះបានសោះ។
😈”មកសួនផ្កាស្នេហ៍
ហឺតតត” ហ៊ាងចាប់ទាញខ្ញុំមកកៀកជាប់ខ្លួនរួចក៏អោនមកថើបក្បាលខ្ញុំ។
💜”ស្អាតណាស់”
ពិតជាស្អាតខ្លាំងណាស់ ស្អាតរហូតដល់ខ្ញុំទប់ទឺកភ្នែកមិនចង់ជាប់។
😈”ប្តីអូនពូកែអត់?”
💜”រកពាក្យថ្លែងមិនបានឡើយយយ”
😈”ហាហាហា
តោះ ចូលទៅមើលខាងក្នុងទៅ” សំលេងសើចយ៉ាងមានមោទនភាពលឺឡើងពីលើក្បាលខ្ញុំ។
ហ៊ាងបណ្តើរខ្ញុំចូលទៅខាងក្នុងទាំងចិត្តរំភើប ញាប់ញ័រ។
😈”អូនពេញចិត្តអត់?”
💜”ខ្លាំងណាស់”
មិនឲ្យខ្ញុំពេញចិត្តយ៉ាងមិច បើគ្រាប់ញើសគេទាំងប៉ុន្មានគឺស្រក់ហូរព្រោះតែវាទៅហើយ។
គេប្រមូលសុទ្ធតែប្រភេទផ្កាជំពូកពណ៌ស្វាយមកទាំងអស់។
😈”បងដឹងថាអូននឹងប្រកែករឿងផ្ទះជាមួយនឹងប៉ា
ទើបបងត្រូវសង់វានៅទីនេះ ព្រោះត្រូវចងចិត្តអូនទុក”
អូ ព្រះអើយ គេនិយាយទាំងសើចស្ញេញមកខ្ញុំ។ ខ្ញុំពិតជាត្រូវសុំចុះចាញ់គ្រួសារគេហើយ។
💜”អូនប្រាប់បងហើយមិនថាទីណាក៏ដោយ
ឲ្យតែមានបងអូនរស់នៅមានក្តីសុខហើយ មិនថាផ្ទះធំប៉ុណ្ណាក៏មិនស្មើទំហំចិត្តយើងដែរ”
😈”យើងនឹងរស់នៅជាមួយគ្នាបែបនេះជារៀងរហូតណា”
យើងទាំង២ឈរអោបគ្នានៅកណ្តាលហ្វូងផ្កាជាច្រើនជាមួយនឹងស្នាមញញឹមយ៉ាងមានសេចក្តីសុខ។ ខ្ញុំពិតជាអរគុណដល់ទេវតាខ្លាំងណាស់ដែលបានប្រទានគេឲ្យមកខ្ញុំ
ហេីយខ្ញុំក៏មិនទាមទារអ្វីច្រេីនក្រៅពីសុភមង្គលមួយនេះដែរ។
យប់ម៉ោង១០:៣០
កម្មវិធីសប្បាយត្រូវបានបញ្ចប់ទៅយ៉ាងរលូន ភ្ញៀវកិត្តយសញាតិមិត្តប្អូនបងអីក៏បានប្រដេញគ្នាចេញទៅអស់បណ្តើរៗដែរ
សូម្បីតែអ្នកផ្ទះ មិត្តភក្តិមិត្តភឿនអីក៏ដេញទៅទាំងអស់ដែរ ហេសៗៗ។
ស្របពេលដែលហ៊ាងកំពុងមើលការខុសត្រូវក្រុមអ្នករៀបចំកម្មវិធីប្រមូលរបស់របរទៅវិញ ខ្ញុំក៏ឆ្លៀតពេលនេះដើរមើលទិដ្ឋភាពក្នុងផ្ទះបន្តិច។
សភាពនៅក្នុងផ្ទះមួយនេះវាធំណាស់ តែបែរជាបែងចែកបន្ទប់ដេកចេញជាបីបន្ទប់តែប៉ុណ្ណោះ។ ប៉ុន្តែបន្ថែមជំនួសវិញនូវបន្ទប់មេីលគុនសំរាប់គ្រួសារ
និងបន្ទប់សំរាប់ហាត់ប្រាណផ្ទាល់ខ្លួនរបស់ហ៊ាង។
បន្ទប់ទី១គឺជាបន្ទប់ស្តេចនៅក្នុងផ្ទះ ដោយមានទំហំធំជាងបន្ទប់ដេកក្នុងCondo ពួកយើងដល់ទៅ២ដងឯណោះ ខាន់បែកដាច់ជា២ជាន់រវាងកូនបន្ទប់ដាក់សំលៀកបំពាក់និងបន្ទប់ទឹកនៅជាន់ខាងក្រោមហើយពីបរិវេនខាងលើជាគ្រែដេកដ៏ធំដំកល់ក្បែរនិងទ្វារផ្ទាំងកញ្ចក់សំរាប់មើលទេសភាពនៅយ៉រខាងក្រៅ។
បន្ទប់ទី២គឺបន្ទប់រាជបុត្រ ដែលមានទំហំតូចជាងបន្ទប់ទី១បន្តិច អាចនិងទុកសំរាប់ទទួលភ្ញៀវម្តងម្កាល។
ហើយបន្ទប់ចុងក្រោយដែលខ្ញុំកំពុងតែដើរសំដៅទៅគឺនៅដាច់ឆ្ងាយពីគេបន្តិចហើយទ្វារបន្ទប់ក៏មានសភាពខុសគេដែរ(បន្ទប់លាក់មាសទេដឹង)។
ក្រាកកកក ងងឹតម៉េស?..... ដោយពន្លឺដែលទទួលបានពីខាងក្រៅ ជះចូលទៅក្នុងធ្វើអោយខ្ញុំអាចមើលឃើញស្រមោលតិចៗបាន។
មើលយូរៗទៅដូចជាបន្ទប់ដាក់អីវ៉ាន។ មិនអស់ចិត្តខ្ញុំក៏រាវដៃរកកុងតាក់បើកភ្លើង
តឹក... 😳😳😳 អូហូ….បន្ទប់ដែលមានទំហំធំប្រហាក់ប្រហែលនឹងបន្ទប់ដេករបស់ពួកខ្ញុំទៅហើយ
តែបែរជាមានការរៀបចំផ្ទុយដាច់ស្រឡះពីគ្នា។ នេះមែនទេជាបន្ទប់ពិសេសដែលបងយុទ្ធប្រាប់ថាគេស្រលាញ់ជាងគេ?
រូបថតនឹងរូបគំនូរជាច្រើនដែលពាក់ព័ន្ធជាមួយគេត្រូវបានដាក់ស៊ុមបិទជាប់ពាសពេញជញ្ជាំង។
ធ្នើដាក់សៀវភៅជាច្រេីនតំរៀបគ្នាប្រដេញជាជួរព័ទ្ធជុំវិញបន្ទប់ ទូកញ្ចក់ដាក់តាំងសំភារៈគ្រប់ប្រភេទ
វត្ថុប្រចាំចិត្តតែមួយរបស់ហ៊ាងជាច្រេីនរាប់មិនអស់ ហេីយនឹង…
😈”អ្នកណាឲ្យអូនចូលមកក្នុងបន្ទប់នេះ?”
ខ្ញុំភ្ញាក់ព្រើត នៅពេលដែលខ្ញុំកំពុងតែសំលឹងមេីលរូបគំនូរមួយផ្ទាំងដែលដាក់តាំងនៅជ្រុងម្ខាងនៃបន្ទប់
ស្រាប់តែហ៊ាងចូលមកអោបខ្ញុំពីក្រោយ។
💜”រូបនេះអ្នកណាជាអ្នកគូរ?”
😈”ណា?
រូបមួយណា?”
💜”ប៉បបបប....”
😈”ហាហាហា
រូបរបស់អូន អូនគិតថាបងអាចឲ្យអ្នកណាគូរឲ្យបានក្រៅពីបង”
💜”ចឹងបានមើលមិនយល់”
ខ្ញុំនិយាយទៅទាំងធម្មតា តែក្នុងចិត្តពិតខ្ញុំពិតជាសរសើរពីថ្វីដៃគូរគំនូរគេណាស់។
😈”មើរ
បងមើលតិចមើរ មុខអូនជាប់សញ្ញាសួរត្រង់ណាខ្លះ?”
ឯងធ្វើជានិយាយលេងសោះ តែគេសំដែងឲ្យដូចមែនតែនតែម្តង។
💜”ឆ្កួតសមណាស់
នៅមានស្អីខ្លះទៀតដែលបងមិនចេះ?”
😈”បងមិនចេះនៅពីក្រោមអូនទេ”
ចង់ក្អួតឈាមទាំងដុំ។
💜”ខ’ប៉ប...”
😈”ហាហាហា
មាឌដូចខ្លាឃ្មុំចឹង បងទ្រអូនមិចរួច”
💜”អ្នកណាជាអ្នកអូសអូនឲ្យដល់ថ្នាក់នេះ?”
នៅជាមួយគ្នាមិនបានប៉ុន្មានផង គីឡូខ្ញុំឡើងស្រឺតៗ។
😈”បងចង់ឲ្យអូនរស់នៅដោយមិនមានអារម្មណ៍ថាខ្វះខាត
បងធ្វើគ្រប់យ៉ាងព្រោះតែគ្រួសារយើង”
រង្វង់ដៃដែលតែងតែកក់ក្តៅ ស្នាមថើបដែលមិនចេះជិនណាយ ខ្ញុំអាចទទួលបានគ្រប់ពេលវេលា។ ស្តាប់សំដីគេហើយ
ដូចជាជ្រួលជ្រាបណាស់។ (មានទេមនុស្សដែលល្អបែបនេះ?)
💜”អូនសង្ឃឹមថាអំពើល្អរបស់បងនឹងមានឲ្យអូនបែបនេះជារៀងរាល់ថ្ងៃ”
😈”ហឹសៗៗ
ល្អពេលថ្ងៃ តែអាក្រក់ពេលយប់ អូនព្រមទេ?”
ចុំ មានន័យថាមិចគេចេស??
💜”អត់ព្រមទេ”
😈”បើចឹងបងក៏មិនព្រមដូចគ្នា”
💜”អាយយយ...
ខ’ប៉ប”
ព្រមមិនព្រមមិនមែនជាបញ្ហា។ បញ្ហាត្រង់ថាខ្ញុំនៅក្នុងដៃបីត្រកងរបស់គេទៅហើយ។ ពិតជាគេចមិនផុតមែន។
😈”រស់នៅត្រូវស្មើគ្នា
អូនមិនព្រម បងក៏មិនព្រមដែរ ហាហាហា”
សាំមែនវើយយយ។ មិនគួរណានិយាយពាក្យនេះឲ្យគេលឺសោះ
No comments:
Post a Comment