Breaking

Saturday, April 18, 2020

រឿង ស្អប់ជំពប់លើ ( ភាគ 2 )


រឿង ស្អប់ជំពប់លើ
( ភាគ 2 )
និពន្ធដោយ មនុស្សថ្មី



ខ្ញុំងើយមុខសំឡក់គាត់ ពេលនោះគាត់សើចយ៉ាងស្រស់ ខ្ញុំក៍អោនមុខចុះវិញ គាត់ក៍ដើរចូលទៅក្នុងបាត់ទៅ បន្តិចក្រោយមកខ្ញុំសើចម្នាក់អែងឃឺសៗ ត្រង់ពាក្យដែលគាត់ហៅខ្ញុំថាគ្រូពេទ្យមុខស្រស់ និងរឿងហៅមិនលឺមួយទៀត ខ្ញុំក៍នឹកឃើញថ្ងៃគាត់កេះស្មាខ្ញុំក្នុងហាងកាហ្វេ ស្រាប់តែធ្វើអោយខ្ញុំភ្លេចខ្លួនញញឹមម្នាក់អែង ហើយសប្បាយចិត្តណាស់ ព្រោះគាត់នៅចំណាំខ្ញុំបាន បន្ទាប់មកខ្ញុំក៍ភ្ញាក់ខ្លួនឡើងវិញ ក្រោយពេលដឹងថាគាត់មានប្រពន្ធកូនរួចទៅហើយ អ្វីដែលចាំមិនភ្លេចគឺគាត់បានមើលងាយសមត្ថភាពយើងទៀត ពេលនោះខ្ញុំមានកំហឹងឡើងហើយនិយាយក្នុងចិត្ត " ចេះដឹងរឿងគេម៉េស អាកាចាស់នៀក គេឈ្ងោកលេងតែគេសោះ ទើសKDORគាត់អីដែរ កូនឡើងសស្អាតប៉ាវិញសំបុរឡើងងងឹតមេឃ ចិនអីសាច់ឈាមចាញ់អញផង 😠"
ម៉ោងជិត3 មានពេទ្យផ្សេងមកយាមកន្លែងជំនួស ខ្ញុំក៍ផ្លាស់ខោអាវហើយត្រលប់ទៅផ្ទះវិញ ។ ស្អែកឡើងខ្ញុំចូលកន្លែងវិញដើរពិនិត្យជាមួយមេរបស់ខ្ញុំដូចធម្មតា រហូតដល់ពេលថ្ងៃត្រង់ ឃើញអ៊ំស្រីម៉ាក់យាយរបស់សុីងសុីង ជញ្ជូនឥវ៉ាន់ចេញទៅក្រៅ ពេលនោះខ្ញុំ ស្ទាក់សួរគាត់ " ចេញទៅផ្ទះហើយលោកអ៊ំ? " គាត់ឈប់ហើយ ញញឹមរួចតប " ចា !! វាមិនព្រមនៅទៀតទេ វាជាហើយយប់មិញត្រជាក់ទល់ភ្លឺ " ។ តាំងពីថ្ងៃចូលមករហូតដល់ចេញទៅវិញ ខ្ញុំអត់ដែលឃើញមុខម៉ាក់របស់សុីងសុីងទេ ខ្ញុំក៍ធ្វើជាសួរទៅគាត់ " អាអូនសប្បាយចិត្តហើយ បានប៉ាម៉ាក់គេមកទទួលទៅផ្ទះវិញចឹង " ពេលនោះគាត់ក៍ឆ្លើយវិញ ម៉ាក់គេធ្វើការនៅភ្នំពេញអត់បានមកទេ ប៉ាគេក៍ទៅឆ្ងាយទៀត " ខ្ញុំក៍តប " អូ ចឹង សុខសប្បាយណាលោកអ៊ំ " គាត់ញញឹមរួចតប " ចា អរគុណលោកគ្រូហើយដែលព្យាបាលចៅខ្ញុំរហូតដល់ជា សុំទោសផងលោកគ្រូហ្អើយថ្ងៃនុង ភ័យចៅពេកទើបតែមានមួយគ្រាប់ហ្នឹងផង សំដីធ្ងន់សំដីស្រាលលើលោកគ្រូបន្តិចហើយ យប់នុងអាណិតចៅណាស់ បើចាក់តែមួយម្ជុលចូលដូចលោកគ្រូចឹង ខ្ញុំមិនភ័យទេ ចឹងខ្ញុំលាសិនហើយ " ខ្ញុំសើចរួចតប " បាទ អត់អីទេលោកអ៊ំ ទាំងគេទាំងយើងកូនចៅឈឺចេះតែភ័យចឹងហើយ " សន្ទនាគ្នាចប់គាត់ក៍ដើរចេញទៅក្រៅបាត់ ចំណែកខ្ញុំក៍ដល់ម៉ោងចេញទៅហូបបាយថ្ងៃត្រង់ ។
តាំងពីថ្ងៃនោះមក ខ្ញុំក៍លែងឃើញសុីងសុីង និងប៉ារបស់គេតទៅទៀត ។ រហូតដល់ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2019ដដែល ខ្ញុំនៅចាំកន្លែងពិនិត្យ កំពុងតែឈ្ងោកលេងទូរសព្ទដូចរាល់ដង ស្រាប់តែភ្ញាក់ព្រើត ព្រោះលោកបងមុខឌឺនោះមកអង្គុយស្ងាត់ៗលើកៅអីទល់មុខខ្ញុំហើយសួរទាំងញញឹម យ៉ាងស្រស់
- គ្រូពេទ្យ កន្លែងនេះមានពិនិត្យឈាមរកមេរោគអេដស៍ និងមេរោគថ្លើមអត់ ?
* មាន
- ថ្លៃប៉ុន្មាន ?
* មើលមេរោគរលាកថ្លើមA ថ្លើមB ថ្លើមC និងអង់ទីក័រ មួយឈុត20000៛ ថែមអេដស៍មួយមុខទៀតសរុប35000
- បូមឈាមឈឺអត់ ? ខ្ញុំខ្លាចម្ជុល
* មិនដឹងទេ ព្រោះខ្ញុំមិនមែនជាអ្នកបូម ខាងLaboជាអ្នកមើល ខ្ញុំគ្រាន់តែកត់ឈ្មោះនិងPaidលុយប៉ុន្នោះ ឈ្មោះអី?
- គ្រូពេទ្យសំដីម៉ាត់ៗម៉ងនៅខឹងខ្ញុំទៀតមែន ?
* សួរថាឈ្មោះអី ?
- ឈ្មោះចិត្ត
* ចុះត្រកូល?
- ម្ចាស់ 
😂
* សាំណាស់ 
😡 ឥលូវមើលអត់ខ្ញុំគ្មានពេលមកតាប៉ែជាមួយទេ
កំពុងតែក្តៅចិត្តជាមួយអាបុិនេះផង ស្រាប់តែកូនស្រីច្បងរបស់មេខ្ញុំដែលទៅរៀនបន្តនៅភ្នំពេញ នាងមកលេងផ្ទះ លុះដល់ឃើញខ្ញុំអង្គុយនៅតុគាត់ក៍មកសួរ
- បងរួចដៃនៅ ?
* រវល់បន្តិច តែរួចលូវហើយមានការអីអូន ?
* ចង់អោយបងអែងជូនទៅកន្លែងកាហ្វេបន្តិច ខានញាំកាហ្វេខេត្តយើងយូដែរហើយ
- បានតើ តោះ
ខ្ញុំងើបចូលទៅក្នុងបន្ទប់Laboអោយគ្នាខ្ញុំមកកត់ឈ្មោះនិងPaidលុយជំនួស មុននិងចេញក្រៅខ្ញុំដើរទៅជិតលោកបងនោះរួចនិយាយរបៀបឌឺ " រវល់ហើយមិនបានកំដទេ ប្រហែលមានប្រវត្តិខូចហើយបាន ខ្លាចចង់មកពិនិត្យមើល ជូនពរអោយលទ្ធផលអេដស៍ Positive " គាត់តំលើងភ្នែកហើយតបលឺៗ " មើលគេយ្យៃ " ខ្ញុំក៍ចេញទៅយកម៉ូតូជិះឌុបកូនមេខ្ញុំសំដៅទៅកន្លែងហាងកាហ្វេដ៏ល្បីមួយនៅទីរួមខេត្តព្រៃវែង ហើយក៍ជាកន្លែងមួយដែលខ្ញុំតែងតែទៅហូបស្ទើរតែរាល់ថ្ងៃ ។ មេរបស់ខ្ញុំុមានកូន2នាក់ ស្រីមួយ ប្រុសមួយ ។ កូនស្រីច្បង រៀនDoctor ឆ្នាំទី6 នៅសាលាក្រហម UHS ( University of Health Sciences ) កូនប្រុសពៅរៀនថ្នាក់ទី12នៅសាលាBELTEI សាខាផ្សារតូច ។ ខ្ញុំចូលធ្វើការក្នុងគ្លីនិកមេរបស់ខ្ញុំតាំងពីឆ្នាំ2015 ហើយមានមនោសញ្ចេតនាជាមួយគ្រួសាររបស់គាត់ លើសពីបុគ្គលិក និងថៅកែទៅទៀត ព្រោះប្រពន្ធមេ ដែលជាអ្នកគ្រប់គ្រងលុយកាក់ទាំងមូលក្នុងគ្លីនិក គាត់ទុកចិត្តខ្ញុំដូចសមាជិកម្នាក់ក្នុងគ្រួសារគាត់ដែរ ថ្ងៃណាដែលគាត់មានធុរះចេញទៅក្រៅ ទាំង2នាក់ប្តីប្រពន្ធដូចជា ចូលរួមពិធីមង្គលការ រឺ កម្មវិធីផ្សេងៗ គាត់តែងតែប្រគល់សោហិបលុយដែលលក់បានក្នងមួយថ្ងៃៗ អោយខ្ញុំជាអ្នកមើលខុសត្រូវ ងាយស្រួលយកលុយអាប់អោយគេ និងទុកលុយពេលគេមកផ្សំថ្នាំ រឺ ម៉ូយមកទិញថ្នាំជាដើម ចំណែកមេប្រុសរបស់ខ្ញុំ គាត់គោរពស្រលាញ់ខ្ញុំណាស់ គាត់តែងនាំខ្ញុំអោយស្គាល់អ្នកតូចអ្នកធំខាងក្រៅ ដូចជាពេលគាត់ឡើងទៅភ្នំពេញ រឺខេត្តឆ្ងាយៗដើម្បីធ្វើសិក្ខាសាលា រឺ កិច្ចប្រជុំផ្សេងៗទាក់ទងទៅនិងកាងាររាជការដែលតំរូវអោយគាត់ទៅ ព្រោះគាត់ក៍ជាមន្រ្តីក្របខណ្ឌនៅក្នុងក្រសួងសុខាភិបាលមួយរូបផងដែរ គាត់តែងតែនាំខ្ញុំទៅដើម្បីអោយស្គាល់គេ ហើយកាលពីដំបូងដែលខ្ញុំមកធ្វើការក្នុងគ្លីនិករបស់គាត់ ពេលនោះខ្ញុំគ្រាន់តែជាគិលានុប្បដ្ឋាកកំរិតបរិញា្ញបត្រតែប៉ុន្នោះ លុះធ្វើការជាមួយគាត់បាន1ឆ្នាំ គាត់ដឹងថាខ្ញុំជាមនុស្សស្មោះត្រង់ សុភាពរាបសារ ហើយឆាប់យល់ដឹងការងារ គាត់បានបង្រៀនពីរបៀបអូសអេកូដល់ខ្ញុំ ( 4D ) មិនត្រឹមតែប៉ុន្នោះ គាត់ក៍បានជំរុញអោយខ្ញុំរៀនផ្នែកចាក់ថ្នាំសណ្តំ ( Anesthesia ) ដោយគាត់ជាអ្នកចេញលុយអោយរៀននៅភ្នំពេញវេន សៅរ៍-អាទិត្យ ហើយខ្ញុំក៍បានជំនាញនេះមួយទៀតផងដែរ ។ រាល់ថ្ងៃអោយតែមានអ្នកជំងឺត្រូវវះកាត់ដូចជារលាកខ្នែងពោះវៀន ( Appendix ), វះកូន( Caesarean ) , គីសក្នុងស្បូន( Cystovar), ដុំសាច់ខាងក្រៅ ( Tumor ) រឺ វះបូស គាត់តែងហៅខ្ញុំចូលសាលវះកាត់ដើម្បីអែបគាត់ និងជួយហុចសំភារះពេលវះកាត់ជាដើម បើវះកាត់ផ្សេងទៀតដូចជា វះកាត់តឆ្អឹង វះសាច់បំពង់ក វះកាត់ក្រពេញប្រូស្តា គឺគាត់ហៅDoctor ផ្សេងទៀតមកពីភ្នំពេញ ហើយគាត់និងខ្ញុំគ្រាន់តែចូលទៅឈមើលរឺជាជំនួយការម្តងម្កាល ព្រោះមិនមែនជាជំនាញរបស់គាត់ ក្រៅពីនេះ គាត់បានបង្រៀនខ្ញុំពីរបៀបពិគ្រោះជំងឺទូទៅ ដែលជាតួនាទីរបស់Doctorប៉ុន្នោះ រាល់ថ្ងៃពេលគាត់មិននៅ ខ្ញុំក៍ឡើងអង្គុយកៅអីDoctor ពិនិត្យជំងឺជំនួសគាត់ផងដែរ ។ ខ្ញុំដឹងថាគាត់ស្រលាញ់ខ្ញុំ ចង់បានជាកូនប្រសារ ព្រោះរាល់លើកអោយតែជិះក្នុងឡាន2នាក់គាត់ គឺគាត់តែងតែនិយាយបញ្ឆិតបញ្ឆៀងចង់អោយខ្ញុំដឹង ដូចជាពេលខ្លះនៅសុខៗគាត់ក៍និយាយថា " ពេលស្រីនីតមានប្តី មិនបាច់អោយរើសអីច្រើនទេ អោយតែមានការងារមួយច្បាស់លាស់ ស្មោះត្រង់ អាចទុកចិត្តបាន ចេះស្រលាញ់បងប្អូនទាំងសងខាង មិនចាំបាច់ទាល់តែអ្នកធ្វើការធំមានទ្រព្យសម្បត្តិច្រើនហូហៀរអីនោះទេ សំខាន់បើបានពេទ្យទៀតកាន់តែល្អ ព្រោះគេក៍កំពុងរៀនពេទ្យស្រាប់ហើយ " ពេលនោះខ្ញុំដឹងយ៉ាងច្បាស់ថាគាត់កំពុងនិយាយសំដៅមកលើខ្ញុំ ព្រោះចំណុចដែលគាត់ចង់បាន គឺខ្ញុំមានទាំងអស់ រឺឯប្រពន្ធគាត់ក៍ចង់បានខ្ញុំជាកូនប្រសារផងដែរ ព្រោះគាត់ធ្វើការពិសោធន៍ចិត្តរបស់ខ្ញុំដោយអោយកាន់លុយកាក់ និងមើលការខុសត្រូវគ្លីនិកពេលគាត់មិននៅ ហើយខ្ញុំឧស្សាហ៍លឺអ៊ំចុងភៅដែលធ្វើម្ហូបប្រចាំថ្ងៃអោយគាត់ លួចប្រាប់ខ្ញុំថា លោកគ្រូ អ្នកគ្រូ ស្រលាញ់ពេទ្យអែងណាស់ ពេលខ្ញុំជិះឡានជាមួយទៅលេងប៉ាម៉ាក់គាត់នៅភ្នំពេញម្តងៗ គាត់និយាយតែពីពេទ្យអែងទេ ថាចិត្តត្រង់ ហើយឆ្លាត ជិះតាមផ្លូវ គាត់បើកIpad មើលកាម៉េរាសុវត្ថិភាពរហូត ពេទ្យអែងនៅហ្នឹងធ្វើអីក៍គាត់ដឹងដែរ គាត់ស្រលាញ់ពេទ្យអែងទាំង2នាក់ប្តីប្រពន្ធ តែគាត់អត់ប្រាប់ពេទ្យអែងអោយដឹងទេខ្លាចពេទ្យអែងបានចិត្ត ធ្វើបាបគាត់វិញ ។ លឺគាត់និយាយចឹងខ្ញុំរំភើបក្នុងចិត្ត ចំណែកស្រីនីតវិញ សំដែងអោយឃើញថានាងកំពុងស្រលាញ់ខ្ញុំ ព្រោះរាល់ពេលអោយតែមកពីភ្នំពេញម្តងៗ តែងតែទិញរបស់ផ្ញើរខ្ញុំរហូត ហើយក្នុងគ្លីនិកមានពេទ្យប្រុសៗសុទតែនៅលីវ សរុប12នាក់ តែនាងមិនដែលជិះម៉ូតូទៅជាមួយអ្នកណាឡើយក្រៅពីខ្ញុំ ហើយក៍មិននិយាយស្តីច្រើនជាមួយពួកគេដែរ មានការអីហៅប្រើអត់ឈ្មោះតែម្តង ចំណែកជាមួយខ្ញុំវិញពេលខ្លះហ៊ានប្រឡែងទៀតផង ស្រីនីតមានសម្រស់ស្រស់ស្អាតរាងក៍ឡូយ បានមួយចប់ សាច់ឈាមអ្នកទីក្រុង ព្រោះគេមិនដែលនៅជនបទទេ គេនៅរៀនសូត្រជាមួយកុងម៉ាគេនៅភ្នំពេញតាំងពីតូច 1អាទិត្យបើកឡានមកលេងផ្ទះបាន2ថ្ងៃគឺ សៅរ៍ -អាទិត្យ កុងនិងម៉ានាងមានផ្ទះល្វែងជួលអោយគេមួយខែៗចំណូលរាប់ពាន់ដុល្លា ការដែលខ្ញុំមិនមានបំណងចង់ធ្វើជាគូអនាគតរបស់នាង ព្រោះខ្ញុំខ្លាចធ្វើអោយមនុស្សល្អៗហើយស្រលាញ់ខ្ញុំដូចជាគ្រួសាររបស់នាងមានការខូចចិត្ត ចំពោះខ្ញុំទៅថ្ងៃមុខ ព្រោះខ្ញុំមានចិត្តស្រលាញ់ទៅលើមនុស្សប្រុស ច្រើនជាងមនុស្សស្រី នឹកដល់រឿងនេះខ្ញុំពិតជាតូចចិត្តនិងព្រហ្មលិខិតខ្លាំងណាស់ ហេតុអីបង្កើតខ្ញុំមក អោយកើតក្នុងត្រកូលធូរធា រូបរាងសមសួន រៀនសូត្រចេះដឹងជ្រៅជ្រះ មានការងារល្អ មានសំភារះទំនើបៗប្រើប្រាស់ មានញាតិមិត្តស្រលាញ់រាប់អានច្រើនទៅហើយ តើហេតុអ្វីបានជាអ្នកខ្វាក់ភ្នែកដាក់បេះដូងមកអោយខ្ញុំវាខុសពីកាយទៅវិញ ខ្ញុំមានរូបរាងនិងអ្វីៗជាមនុស្សប្រុសពេញលក្ខណះ ប៉ុន្តែបែជាមកអោយខ្ញុំស្រលាញ់ប្រុសដូចគ្នាទៅវិញ អ្នកលេងសើចនិងជិវិតខ្ញុំពេកហើយ អ្នកបាននាំផ្លូវខ្ញុំអោយជួបមនុស្សដែលស្រលាញ់យល់ចិត្តគ្នាដែលបេះដូងវាត្រូវការទៅហើយ ប៉ុន្តែបានត្រឹមលួចលាក់រស់នៅជាមួយគ្នា មិនហ៊ានចេញមុខបង្ហាញគេ ដឹងទេថារាល់ថ្ងៃចិត្តរបស់ខ្ញុំវាវេទនាប៉ុន្នា ? មានតែអ្នកដែលស្រលាញ់ភេទដូចគ្នា ហើយមានគំនាបពីគ្រួសារនិងសង្គមទេ ទើបយល់អារម្មណ៍មួយនេះ ។ នេះហើយជាមូលហេតុដែលធ្វើអោយខ្ញុំ ប្រុងប្រយ័ត្នជានិច្ចចំពោះសមាសភាពរបស់ខ្ញុំ អ្នកនៅជុំវិញខ្លួនខ្ញុំសូម្បីតែពុកម៉ែបងប្អូនឃើញមុខគ្នារាល់ថ្ងៃ ក៍គ្មានអ្នកណាដឹងថាខ្ញុំលួចទាក់ទងគ្នាជាមួយមនុស្សប្រុសដូចគ្នាទេ បើសិនជាបែកធ្លាយថាខ្ញុំស្រលាញ់ប្រុសដូចគ្នា មិនដឹងថាអ្នកផ្ទះខ្ញុំ មនុស្សស្រីដែលលួចស្រលាញ់ខ្ញុំ និងអ្នកដែលស្គាល់ខ្ញុំ ពួកគាត់តក់ស្លុត និងរន្ធត់ចិត្តយ៉ាងណាទេ ។ និយាយពីខ្ញុំនិងស្រីនីតវិញ មុននឹងចូលហាងកាហ្វេ ពួកយើងនៅជិះលេងតាមមាត់ទន្លេរួចមកឈប់ចុងប៉មមួយសន្ទុះទើបចូលហាងកាហ្វេ ពេលទៅដល់ហាង ខ្ញុំហូបតាមទំលាប់ដដែល ចំណែកស្រីនីត កុម្ម៉ង់Latte Frappe ពេលគេលើកមកអោយ ពួកយើងមិនទាន់ផឹកទេនៅថតរូបលេងសិន លុះដល់ប្លង់សែលហ្វី ខ្ញុំនិងស្រីនីតឈឡើងកៀកគ្នាមែនទែន ខ្ញុំកាន់ទូរសព្ទលើកទៅលើញញឹមរាប់មួយពីរបី រៀបនិងថតទៅហើយស្រាប់តែឃើញប៉ាសុីងសុីងរុញទ្វាកញ្ចក់ចូលមក ខ្ញុំឡើងភ្ញាក់ គាត់មកគ្នា2នាក់ប្រុសដូចគ្នា ម្តងនេះទោះបីជាគាត់មើលមកចំមុខខ្ញុំក៍ដោយ ប៉ុន្តែគាត់មិនញញឹមដាក់ខ្ញុំសោះ គាត់ធ្វើមុខស្មើរដូចមនុស្សមិនដែលជួបមុខគ្នាឥចឹង ខ្ញុំក៍មិនខ្វល់ ថតរូបរួចពួកយើងអង្គុយទល់មុខគ្នាផឹកបណ្តើរអូសមើលរូបបណ្តើរ ពេលចូលតុអង្គុយលោកបងមុខឌឺនោះ តាម សំឡក់សំលឹងស្រីនីតពីក្រោយខ្នង ទាល់តែខ្ញុំងាកចំគាត់ទើបគាត់ងាកមុខចេញ ។ ខ្ញុំនិងស្រីនីតនិយាយគ្នាពីនេះពីនោះហើយពេលខ្លះក៍សើចរាងលឺៗផងដែរ អ្នកមិនដឹងច្បាស់ជាគិតថាពួកយើងទាំង2គឺជាសង្សា រឺប្តីប្រពន្ធនិងគ្នាមិនខាន តែចំពោះខ្ញុំចាត់ទុកនាងដូចជាប្អូនស្រីប៉ុន្នោះ អង្គុយលេងប្រហែល20នាទី ពួកខ្ញុំក៍ងើបមកមុនហើយត្រលប់មកកន្លែងវិញ ។
ចាប់ពីថ្ងៃនោះមក បាត់ស្រមោលលោកបងមុខឌីនោះរហូត ខ្ញុំចូលហាងនោះលើកក្រោយៗទៀតខំរកមើលគាត់ ក៍មិនដែលឃើញគាត់ដែរ ។
នៅថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2019 ពេលចេញពីធ្វើការត្រលប់ទៅផ្ទះវិញ មិនទាន់ឡើងដល់លើផ្ទះផ្លាស់ខោអាវផងប្អូនប្រុសរបស់ខ្ញុំស្ទាក់កណ្តាលផ្លូវ ខ្ញុំឃើញវាញញឹមញញែមក៍សួរ
- ថីហែងហ្នឹងហា្អអាធី ញញឹមបិតមាត់មិនជិតសោះ?
* បងថ្ងៃហ្នឹងថ្ងៃអី
😆
- ថ្ងៃ ពុធ 
😬
* បងអែងអត់ដឹងអីសោះហ្មងហី 
😏
- ហែងចង់យ្យៃពីអីហ្អា កាច់កុងច្រើនណាស់និយាយត្រង់ៗមក
😄
* ថ្ងៃហ្នឹង បុណ្យគ្រិស្តម៉ាស់ហាស 
😆
- បុណ្យៗទៅថី យើងកាន់សាសនាព្រះពុទ្ធតើស 
😂
* បងអែងបុរាណណាស់ គ្មានទាន់សម័យសោះ ថ្ងៃហ្នឹងគេចែកកាដូគ្នាហាស បងអែងមានអីអោយខ្ញុំ
😁
- យីអានេះយ្យៃចុះ យ្យៃឡើងអូសកាឡាចង់បានកាដូសោះ អញគ្មានអីអោយហែងទេ អត់បានត្រៀមផង
* អត់អីទេ ខ្ញុំមានអីអោយបងអែងមើល នេះនែ
ពេលនោះវាបង្ហាញរូបថតដែលវាថតស្គ្រីនក្នុងទូរសព្ទវាអោយខ្ញុំមើល គឺក្រុមហ៊ុនទេសសចរណ៍មួយ គេរៀបចំដំណើរកំសាន្តឆ្លងឆ្នាំ ទៅកាន់ខេត្តកោះកុង ខ្ញុំមើលពីទីតាំងដែលត្រូវទៅ ឃើញកន្លែងជាច្រើន ក្នុងនោះមានទឹកធ្លាក់តាតៃផងដែរ ឃើញហើយក៍ចាប់អារម្មណ៍ភ្លាមព្រោះមិនដែលបានទៅដល់នោះទេ ធ្លាប់តែឃើញក្នុងវីដេអូគេបង្ហោះស្អាតមែនទែន ដំណើរកំសាន្តនោះមានរយះពេល1យប់2ថ្ងៃ តំលៃរួមបញ្ចូលការស្នាក់នៅសណ្ឋាគា អាហាមួយថ្ងៃរ4ពេល និងសំបុត្រចូលទស្សនាកន្លែងកំសាន្តនានា ខ្ញុំមើលតំលៃល្មមសមរម្យអាចទទួលយកបាន តែចង់កំប្លែងលេងជាមួយប្អូនខ្ញុំ ក៍ធ្វើជានិយាយអត់ដឹងរឿង
- ស្អីគេហា អញមើលមិនយល់ហ៊េ 
😁
* បងអែងតាប៉ែហាស ធ្វើពើ គ្រាន់តែនាំប្អូនទៅលេងប៉ុណ្ណឹងមិនបាន
😔
- ហែងចង់ទៅលេងមែន ?
* បាទ 
😁
- អើ ចឹងឆាតកក់សំបុត្រគេអោយហើយទៅអញអ្នកប៉ាវ អញចេញអោយហែងនិងអញ បើហែងចង់យកសង្សាហែងទៅដែរចេញលុយខ្លួនអែងទៅវើយ
* អត់ទេបង ខ្ញុំទៅតែ2នាក់បងអែងទេ ចឹងសំរេចថាឆ្លងឆ្នាំយើងទៅលេងកោះកុងជាមួយគ្នា បងអែងអោយលុយខ្ញុំមក ស្អែកខ្ញុំវេលុយអោយគេកក់សំបុត្រអោយហើយ ខ្លាចពេញកៅអី
- អើ
ខ្ញុំរាប់លុយអោយប្អូនខ្ញុំរួច ក៍ឡើងទៅខាងលើផ្ទះផ្លាស់ខោអាវងូតទឹក ។
ធ្មេចបើកៗដល់ថ្ងៃចេញដំណើរ ខ្ញុំបានសុំច្បាប់មេរបស់ខ្ញុំ ចំណែកសំលៀកបំពាក់ក៍រៀបចំម៉ាឆ្ងាញ់ លុះដល់ថ្ងៃចន្ទ ទី30 ប្អូនរបស់ខ្ញុំបានមកពិភាក្សាជាមួយខ្ញុំ
- បងធា ខាងTourគេបានទាក់ទងមកខ្ញុំ កៅអីឡានយើងលេខ3លេខ4 គេចេញដំណើរនៅថ្ងៃទី31 ម៉ោង5:30នាទីព្រឹក ចឹងទាល់តែទៅគេងនៅភ្នំពេញទើបងើបទាន់ គេអោយយើងទៅជុំគ្នាឡើងឡាននៅមុខពេទ្យកុមារជាតិ
* អើចឹងឆាប់ទៅរៀបចំរបស់របរអោយលឿន យើងទៅភ្នំពេញឥលូវម៉ងហា
- តោះចឹងក៍បាន ទៅពេលថ្ងៃចឹង បានដើរលេងនៅភ្នំពេញបានយូ
ពួកយើង រៀបចំឥវ៉ាន់រៀងខ្លួន ដាក់លើម៉ូតូ រួចទៅលាពុកម៉ែរបស់ខ្ញុំ ហើយក៍ចេញដំណើរមករកផ្លូវជាតិលេង8 ។ ម៉ោងជិត10 ពួកខ្ញុំមកដល់លើសាឡាង ដ ស្វាយជ្រុំ ខ្ញុំក៍តេទៅបង នៅទួលគក
- អាឡូ !
* អាឡូបង ខ្ញុំសុធា
- អឺ មានការអីអូន ?
* បងហ្អើយខ្ញុំមានធុរះឡើងមកភ្នំពេញ លូវកំពុងនៅលើសាឡាង ដ ស្វាយជ្រុំ ចង់សុំកន្លែងបងអែងគេងមួយយប់
- អឺ ចប់ប៉ាដោយ បងលូវមកការបងប្អូននៅកំពង់ស្ពឺ
* អឺស អំបិលហើយចឹង មានតែផ្ទះបងអែងទេដែលនៅជិតកន្លែងគេអោយចាំ លូវបើបងអែងរវល់ទៅហើយ ចឹងខ្ញុំរកផ្ទះសំណាក់គេងក៍បានដែរ តែម៉ូតូខ្ញុំមិនដឹងយកទៅទុកនៅណាទេ ខ្ញុំត្រូវទុកម៉ូតូនៅភ្នំពេញហើយជិះឡានក្រុងឡើងទៅកោះកុងថ្ងៃស្អែកបងហ្អើយ
- មិនអីទេចឹង ចាំបងឡើងទៅភ្នំពេញវិញ បើទៅដល់ផ្ទះបងមុន រកMartចូលញាំអីលេងសិនទៅកុំអោយចាំបងយូ ទំរាំបងទៅដល់
* ចឹងបងអែងមកវិញមែន ?
- បាទ ចាំបងយកសោផ្ទះទៅអោយ
* បាទ បង រំខានបងអែងហើយ ខ្ញុំសុំទោសផងបង
- មិនអីទេអូន ធ្វើម៉េចមានធុរះហើយ
* បាទ បង ចឹងប៉ុណ្ណឹងសិនហើយBye bye ............
នៅមានភាគបន្ត សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment