Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី១២=ភាគបញ្ចប់)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay) 

ភាគ ទី១២=ភាគបញ្ចប់

និពន្ធដោយ នេត្រា

#Khmer_Novel_69


ព្រឹកឡើងបងនរាបានលាខ្ញុំចេញទៅផ្ទះវិញទាំងញញឹម។  ស្នាមញញឹមរបស់គាត់ពេលនេះលេងធ្វើអោយខ្ញុំវង្វេងនិងភ្លើងស្នេហាទៀតហើយ តែវាជាប្រែទៅជាពន្លឺរស្មីម្យ៉ាងដែលចូលមកបំភ្លឺខួរក្បាលខ្ញុំអោយជ្រះស្រលះទៅវិញ។ បន្ទាប់មកខ្ញុំក៏នឹកឃើញដល់លោកគ្រូនេត្រាទើបប្រញាប់បើកទូរស័ព្ទឡើងដើម្បីទេទៅគាត់ តែគ្រាន់តែបើកភ្លាមមីសខលពីលោកគ្រូមានឡើងចិត១០មីុសខល ហើយសាមួយដែលបានដាស់អារម្មណ៌ខ្ញុំខ្លាំងនោះគឺ៖
(តើអូនកំពុងនៅជាមួយគេមែនទេ បានជាមិនលើកទូរស័ព្ទបងតើគេពិតជាសំខាន់ជាងបងគ្រប់ពេលមែនទេ?  ទីបំផុតបងនៅតែចាញ់គេ!  សុំទោសដែលបងធ្វើខ្លួនល្អមិនគ្រប់គ្រាន់ដើម្បីទាញយកចិត្តអូនពីគេ!) ឃើញសានេះភ្លាមខ្ញុំយល់ច្បាស់ថាលោកគ្រូ ច្បាស់ជាដឹងរឿងបងនរានៅជាមួយខ្ញុំអស់ហើយ ហើយគាត់គឺចង់សំដៅមកលើពួកយើងតែម្ដង  ភ្លាមៗចិត្តអាណិតចង់សុំទោសលោកគ្រូក៏កើតមានឡើង ទើបខ្ញុំប្រញាប់ទេទៅគាត់វិញ តែលទ្ធផល់ទេមិនចូលសោះ ខ្ញុំបើកហ្វេសបុក អីុនស្ដាក្រាម ធ្វីតទើ ឡាញជាដើម....ដើម្បីទាក់ទងទៅគាត់ តែគាត់នៅតែមិនអនឡាញ តបសារបស់ខ្ញុំទើបខ្ញុំសម្រេចចិត្តរើអីវ៉ាន់ដាក់វាលីដើម្បីឡើងទៅភ្នំពេញជួបគាត់តែម្ដង។
ទៅដល់ផ្ទះគាត់នៅម៉ោងជិត១២ថ្ងៃត្រង់ ជួបតែអុំស្រីមិនឃើញលោកគ្រូសោះ ខ្ញុំក៏បានសាក់សួរអុំស្រីគ្រប់រឿង អុំគាត់ប្រាបថា មិនដឹងយ៉ាងមិុចទេ យប់មិុញម៉ោង១០ជាងទៅហើយទើបលោកគ្រូសុំគាត់ចេញទៅលេងខាងក្រៅ ហើយលុះជិតភ្លឺទើបត្រឡប់មកវិញ ហើយពេលមកផ្ទះ លោកគ្រូស្ថិតក្នុងស្ថានភាពស្រវឹុងជោគដើរទៅបន្ទប់ដេក មិននិយាយស្ដីអ្វីទាំងអស់ ទោះគាត់សួរនាំក៏ដោយ មិនដឹងជាគាត់ខូចចិត្តរឿងអីទេ?  ហើយមកទល់ស្មានេះលោកគ្រូនៅមិនទាន់ចេញពីបន្ទប់ទៀត ពេលគាត់ទៅគោះទ្វាអោយមកហូបអាហារពេលព្រឹកលោកគ្រូមិនព្រមចេញមកហូបទេ ប្រាប់ថាអត់ឃ្លាន តែតាមស្ដាប់សំលេងលោកគ្រូដូចជាកំពុងយំចឹង។  បន្ទាប់ពីស្ដាប់អុំស្រីរ៉ាយរ៉ាប់ប្រាបខ្ញុំហើយ ខ្ញុំក៏បានសុំខ្លួនទៅមើលលោកគ្រូម្ដង។
ខ្ញុំគោះទ្វាហៅលោកគ្រូយ៉ាងយូទើបលោកគ្រូឆ្លើយតបពីខាងក្នុងមក៖
@
ហើយមកធ្វើអីទៀត (លឺពាក្យនេះភ្លាមខ្ញុំរាងអស់សំណើចនិងលោកគ្រូ ដែលចេះង៉ក់ងរដូចជាកូនក្មេងទើបខ្ញុំឆ្លើយទាំងសើចតិចៗទៅវិញ)
@
មកមើលក្មេង ដេកយំព្រោះមានគេដណ្ដើមនំខ្លួនឯងយកទៅសីុបាត់
@
សប្បាយចិត្តណាស់មែន ដែលបានដឹងថាញុំយំ(លោកគ្រូឆ្លើយមកវិញទាំងកំហឹុង ម្ដងនេះខ្ញុំឈប់សើចហើយទើបតបទៅគាត់វិញយ៉ាងមឺុងមាត់)
@
គ្មានសប្បាយខ្មោចយ៉អីទេ!  ធុញចង់ងាប់ហើយ  ឆាប់ចេញមកនិយាយគ្នាអោយដឹងរឿង
@
ញុំគ្មានរឿងអីត្រូវនិយាយជាមួយយើងទេ បានហើយញុំចង់សម្រាក់
(
ឆ្លើយបានតែប៉ុន្នឹងលោកគ្រូឈប់តបខ្ញុំទាំងអស់ ដោយហត់និងនិយាយម្នាកឯងខ្ញុំក៏សម្រេចចិត្ត ទៅនិយាយលេងជាមួយអុំស្រីវិញ ខ្ញុំនៅចាំលោកគ្រូចេញមករហូតដល់ម៉ោងជិត៥ល្ងាច តែមិនឃើញគាត់ចេញមកសោះ ដោយមានការបារម្មណ៌ខ្លាចគាត់គិតខ្លីធ្វើរឿងឆ្កួតៗអ្វីមួយទើបខ្ញុំនិងអុំស្រី សម្រេចចិត្តទៅគោះទ្វាគាត់ម្ដងទៀត)
បន្ទាប់ពីមិនលឺការឆ្លើយបតពីខាងក្នុងពួកយើងកាន់តែភ័យស្លន់ស្លោទើបសម្រេចចិត្តថាគាស់ទ្វាចូលទៅមើល....
គ្រាន់តែលឺថាពួកយើងចង់គាស់ទ្វាភ្លាម លោកគ្រូក៏បើកទ្វាយ៉ាងលឿនបង្ហាញពីអាការះអត់ពាក់អាវ ស្លៀកតែខោស្ដើងជើងវែងឯមុខឡើងក្រហមងាំង៖
@
ម៉ាក់ញុំអត់អីទេ ញុំមានការចង់និយាយជាមួយរស្មីតែពីរនាក់ម៉ាភ្លេត(មិនទាន់និងផុតពាក្យសម្ដីគាត់ផង គាត់ក៏ស្ទុះទាញខ្ញុំចូលក្នុងបន្ទប់រួចបិតទ្វាចាក់គន្លឹះយ៉ាងជាប់ សកម្មភាពគាត់ ធ្វើអោយពួកយើងស្រលាំងកាំងមែនទែន។ បិតទ្វារួចហើយ គាត់ក៏ចាប់ខ្ញុំផ្ដួលទៅលើពូក រួចសង្គ្រប់ពីលើខ្ញុំមួយទំហឹុងរបស់គាត់បន្ទាប់មកគាត់សួរខ្ញុំទាំងកំហឹុង ដែលខ្ញុំអាចដឹងតាមរយះមុខដ៏ក្រហមរបស់គាត់ ដែលដូចជាភ្លើងកំពុងតែឆេះពេញក្រមុំចឹង )
@
ហើយមកធ្វើអីទៀត (បន្ទាប់ពីលឺពាក្យគាត់មួយឃ្លានេះ ធ្វើអោយខ្ញុំប្រែព្រួលពីទឹកមុខពីភ័យស្លន់ស្លោ ស្រលាំងកាំង ទៅជាចង់សើច យ៉ាងឆាប់រហ័ស ទើបប្រញាប់រកពាក្យឆ្លើយទៅគាត់វិញ)
@
អឹ........ញុំ.....(ដោយខ្ញុំរដេបរដុបឆ្លើយមិនចេញយូពេក លោកគ្រូក៏សំឡុតសួរខ្ញុំមួយទំហឹុង)
@
ហើយមកធ្វើអី!  យើងមានអីពាក់ពាន់និងញុំទៀត!  (ម្ដងនេះមុខខ្ញុំប្រែទៅជា ភ័យម្ដងទៀតហើយ ដោយស្លន់ស្លោនិងសម្ដីរបស់លោកគ្រូ តែក៏ប្រញាប់ឆ្លើយទៅគាត់វិញ ទាំងបែរមុខចេញពីមុខរបស់គាត់)
@
សួរស្រួលៗមិនបានទេអី ចាំបាច់ស្រែកសំឡុត
(
បន្ទាប់ពីបញ្ចប់ពាក្យរបស់ខ្ញុំ ពិភពលោកនេះក៏ប្រែជាស្ងប់ស្ងាត់អស់ពេលប្រហែលជាពីរបីនាទី ដោយមិនលឺសម្លេងអ្វីតបតទៀតខ្ញុំក៏បែរមុខមកមើលលោកគ្រូវិញ ពេលនេះមុខយើងនៅឃ្លាតពីគ្នាប្រហែលជា២០សង់ទីម៉ែត្រជាងតែប៉ុន្នោះ ហើយខ្ញុំបានឃើញមុខលោកគ្រូកំពុងសម្លឹងខ្ញុំនៅក្រហមងំដដែល តែលើកនេះភ្នែកលោកគ្រូហាក់ដូចជាមានទឹកភ្នែករលីងរលោងនៅពីលើវាចឹង ខ្ញុំមើលមុខគាត់មិនទាន់បានប៉ុន្នានផង គាត់ក៏ស្ទុះយកបបូរមាត់គាត់មកសង្កត់ពីលើបបូមាត់ខ្ញុំយ៉ាងខ្លាំង ពេលនេះខ្ញុំលេងរើបំរ៉ាស់ទៀតហើយបណ្ដោយអោយគាត់ថើបមាត់តាមចំណង់ បានបន្តិចគាត់ក៏ដកមាត់គាត់ចេញ )
@
ហេតុអីធ្វើចឹុងដាក់បង
@
ញុំ......(ខ្ញុំឆ្លើយមិនទាន់ចប់ស្រួលបួលផង លោកគ្រូក៏ស្ទុះមកបឺុតមាត់ខ្ញុំម្ដងទៀត ម្ដងនេះខ្ញុំមិនមែនរើទេ តែថែមទាំងបានឆ្លើយតបដោយថើបមាត់គាត់វិញទៀតផង  ពួកយើងបន្តសកម្មភាពនេះជាង៥នាទីទើបលោកគ្រូដកមាត់គាត់ចេញហើយស្ទុះទៅអង្គុយបែរខ្នងដាក់ខ្ញុំ ខ្ញុំក៏បែរខ្លួនដោយយកដៃទាំងសងខាងទៅអោយចង្កេះរបស់គាត់)
@
សុំទោស ដែលធ្វើបែបនេះដាក់លោកគ្រូ
@
អូនមិនគួរធ្វើចឹងទេ (លោកគ្រូឆ្លើយទាំងយំតិចៗ)
@
សុំទោស (បញ្ចប់ឃ្លានេះភ្លាមខ្ញុំក៏ទប់ទឹកភ្នែកមិនបានទៀតដែល ដោយបណ្ដោយអោយវាហូរមកយ៉ាងខ្លាំងខ្ញុំយំលើកនេះព្រោះតែការចង់សុំទោសសុំអង្វអោយលោកគ្រូអភ័យទោសអោយខ្ញុំ ដែលបានធ្វើខុសទៅលើគាត់ បានបន្តិចទើបលោកគ្រូ៏ចាប់ដៃខ្ញុំដែលកំពុងតែអោបចង្កេះគាត់យ៉ាងជាប់)
@
សុំទោស បានប្រយោជន៌អីទៅបើអូនធ្វើដាក់បងដល់ថ្នាក់នេះទៅហើយ
@
ហេតុអី មិនអាចអភ័យទោសអោយញុំ(ខ្ញុំនៅតែនិយាយទាំងយំនៅពីក្រោយខ្លួនគាត់)
@
តើមនុស្សប្រុសណាម្នាក់ដែលអាចទទួលយករឿងនេះបាន
@
លោកគ្រូប្រកាន់រឿងនេះខ្លាំងមែន?
@
ពិតមែនហើយ  ទាំងបងទាំងគេ គ្មានអ្នកណា ទ្រាំទទួលយកបានទេ នៅពេលមនុស្សដែលខ្លួនស្រលាញ់ហៀនបោះបង់ខ្លួនទទួលយកអ្នកផ្សេងនោះ(លោកគ្រូនិយាយទាំងបង្ហូទឹកភ្នែកអោយស្រក់មកលើដៃរបស់ខ្ញុំ)
@
តើយើងគ្មានវិធីណាផ្សេងប៉ះពៅទេអី
@
តើមានវិធីណាទៅ កែវដែលបែកហើយទោះជាខំប៉ះពៅអោយជាប់វិញយ៉ាងណាក៏វានៅតែមានស្លាកស្នាមដដែលនិង
@
លោកគ្រូ....ហេតុអីមិនផ្ដល់ឪកាស់អោយញុំម្ដងទៀតចឹង
@
អត់ទេបងមិនអាចធ្វើបានទេ (លោកគ្រូនិយាយទាំងដកដៃខ្ញុំចេញពីចង្កេះគាត់ ពេលនេះខ្ញុំយល់ហើយ លោកគ្រូពិតជាខឹងស្អប់ខ្ញុំមែនទេនហើយ ទឹកភ្នែកមិនអាចជួយអ្វីបានទៀតទេខ្ញុំក៏សម្រេចចិត្តឈប់សុំទោសគាត់ទៀតហើយ ទើបខ្ញុំងើបឡើងនិយាយទៅកាន់គាត់)
@
បើបងខឹងស្អប់ញុំព្រោះតែរឿងយប់មិុញ មិនអីទេគឺបងមានសិទ្ធិធ្វើបែបនេះ បងគ្មានកំហុសទេ ហើយបងក៏មិនគួរធ្វើបាបខ្លួនឯងទៀតដែល កុំដើម្បីមនុស្សដែលបងស្អប់បងធ្វើអោយខ្លួនឯងវេទនាអី ជូនពរអោយបងរកនណាម្នាកល្អជាងញុំមកជុំនួសញុំបានឆាប់ៗនេះ ហើយកុំភ្លេចមើលថែសុខភាពផង សំណាងល្អ លោកគ្រូជាទីស្រលាញ់(បញ្ចប់សម្ដីភ្លាម ខ្ញុំក៏ឈានជើងដើរចេញបម្រុងនិងបើកទ្វាចេញទៅហើយ ស្រាប់តែលោកគ្រូស្ទុះមកអោបខ្ញុំពីក្រោយដោយទាញដៃខ្ញុំមិនអោយបើកគន្លឹះទ្វា)
@
ហេតុអី មិនអាចលួងលោមចិត្តបងអោយច្រើនជាងនេះ អូនដឹងថាអូនធ្វើខុសខ្លាំងទេ(លោកគ្រូនិយាយទាំងទឹកភ្នែកនៅហូនៅឡើយ)
@
តើញុំអាចនិយាយអ្វីកើតទៀតទៅបើបង...(ខ្ញុំរៀបនិងបង្ហើយ លោកគ្រូក៏យកដៃម្ខាងរបស់គាត់មកខ្ទប់មាត់របស់ខ្ញុំ)
@
អូនគួរតែយល់ថាមនុស្សដែលកំពុងឈឺចាប់ខ្លាំងត្រូវការ កាលួងលោម យកចិត្ត ពីមនុស្សដែលគេស្រលាញ់ខ្លាំងប៉ុន្នា អូនមិនគួរគិតថាអ្វីដែលបងនិយាយអំបាញ់មិុញសុទ្ធតែជាការពិតទេ បងស្រលាញ់អូនខ្លាំងយ៉ាងនេះ តើបងធ្វើមិុចនិងបោះបង់អូនចោល ព្រោះកំហុសដែលបងធ្លាប់គិតថាវានិងកើតឡើងទៅហើយនោះ បងបានត្រៀមចិត្តរួចទៅស្រេចទៅហើយ ថាវានិងមានរឿងនេះកើតឡើងរវាងអូននិងគេ តែបងគ្រាន់តែពីបាក់ទទួលយកភ្លាមៗប៉ុន្នោះ (បញ្ចប់ពាក្យគាត់ភ្លាម លោកគ្រូក៏ចាប់បង្វែរខ្ញុំមក អោយឈរទល់មុខគាត់ និងចាប់មុខខ្ញុំអោយមើលមុខរបស់គាត់ដែលកំពុងតែយំ ពេលនេះពួកយើងមិនបានប្រើពាក្យសម្ដីទៀតទេ គឺប្រើកែវភ្នែកនិយាយជំនួសវិញ បានមួយភ្លេតដោយទ្រាំមើលមុខគាត់ទៀតមិនបានខ្ញុំក៏ស្ទុះចាប់មុខលោកគ្រូមកថើបម្ដង  ពួកយើងក៏ចាប់ផ្ដើមលេងល្បែងឯកាសាសត្វជាមួយគ្នា() ។  លុះសម្រេចរួចរាល់ហើយ ពួកយើងក៏ចាប់ផ្ដើមនិយាយគ្នាម្ដងទៀត
@
អូនសុំទោសដែលហៀនបំពានទំនុកចិត្តរបស់បង
@
បានហើយ រឿងកន្លងផុត អោយវាផុតទៅចុះ សើរើមក បានប្រយោជន៌អ្វី
@
អរគុណហើយដែលបង មិនប្រកាន់ពីកំហុសមួយនេះ
@
បងលែងខ្វល់ពីរឿងនោះទៀតហើយ រឿងដែលបងនៅបារម្ភថាតើពេលនេះអូនព្រមស្រលាញ់បងវិញហើយឬនៅ
@
ស្រលាញ់បង?  ការពិតញុំបានចាប់ផ្ដើមស្រលាញ់បងតាំងពីថ្ងៃដែលញុំព្រមស្វែងយល់ពីបងម្លេះ គ្រាន់តែញុំមិនហៀនសារភាព ព្រោះពេលនោះនៅមិនទាន់យល់ពីចិត្តខ្លួនឯងនៅឡើយ
បន្ទាប់ពីស្ដាប់ខ្ញុំនិយាយហើយលោកគ្រូក៏សប្បាយចិត្តឡើងវិញ គាត់ក៏ចាប់ខ្ញុំថើបម្ដងទៀត បន្ទាប់មកទើបពួកយើងនាំគ្នារៀបចំខ្លួនងូតទឹកងូតអីទៅជួបម្ដាយលោកគ្រូហើយក៏សុំគាត់ចេញទៅលេងខាងក្រៅ។(មួយអាទិត្រមុនពេលខ្ញុំឡើងយន្តហោះ ទៅបន្តការសិក្សានៅប្រទេសចិន លោកគ្រូបាននាំខ្ញុំទៅដើរលេងស្ទើគ្រប់កន្លែងនៃរាជធានីភ្នំពេញ ពួកយើងបានបង្កើតអនុស្សាវរីយ៌ផ្អែមល្ហែមជាច្រើននៅទីនោះ។ ថ្ងៃដែលខ្ញុំឡើងយន្តហោះចេញទៅ ទាំងលោកគ្រូនិងឪពុកម្ដាយខ្ញុំបានមកជូនដំណើរខ្ញុំគ្រប់គ្នា ហើយលោកគ្រូក៏បានទិញជញ្ជៀនគូស្នេហ៌មួយបំពាក់អោយខ្ញុំ ដើម្បីអោយចំនាំថាខ្ញុំមានម្ចាស់ហើយ មិនអោយអ្នកផ្សេងចូលមករញេរញៃបានឡើយ«គិតទៅគាត់គិតគ្រប់សព្វទាំងអស់»
  ពេលវេលានៅទីនោះខ្ញុំគ្មានខ្វល់រឿងអ្វីផ្សេងក្រៅពីការរៀនសូត្រឡើយ ដោយមានលោកគ្រូជាអ្នកជួយទំនុកបំរ៉ុងលើការរស់នៅផង ខ្ញុំក៏កាន់តែងាយស្រួលថែមទៀត។  ពេលវាកងម្ដងៗខ្ញុំឈ្លៀតមកលេងស្រុកខ្មែរ ដោយបានទៅលេងម៉ែប៉ានិងដើរលេងជាមួយលោកគ្រូគ្រប់ខេត្តក្រុងនៃប្រទេសយើង ជួនកាលលោកគ្រូក៏ឡើងទៅលេងខ្ញុំដល់ប្រទេសចិន ដើម្បីអោយទុកចិត្តថាខ្ញុំនៅបានស្រួលឬអត់ ហើយជាពិសេសគឺ ខ្លាចខ្ញុំមានអ្នកថ្មីក្បត់គាត់ ព្រោះនៅទីនោះ សម្បូរមនុស្សស្អាតៗណាស់។ 
ជាចុងក្រោយរឿងដែលសប្បាយចិត្របំផុត គឺខ្ញុំក៏បានបញ្ចប់ការសិក្សាបានយ៉ាងជោគជ័យ ដោយមានការជ្រុំជ្រែងពីលោកគ្រូនិងក្រុមគ្រួសារផង ពេលត្រឡប់មកខ្មែរវិញខ្ញុំបានបើកមុខជំនួញផ្ទាល់ខ្លួនមួយទាក់ទងនិងការនាំចូលផលិតផលគ្រឿងអេឡិចត្រូនិចពីប្រទេសចិនមកធ្វើការចែកចាយក្នុងស្រុកយើង។  ដោយសាការជោគជ័យលើមុខជំនួញខ្ញុំក៏បានជួយក្រុមគ្រួសារនិងសង្គមជាតិជាច្រើន ហើយក៏ក្លាយជាមនុស្សម្នាក់ដែលមានមុខមានមាត់ក្នុងសង្គមផងដែល ហើយរឿងនេះក៏ធ្វើអោយយុវជនដែលជាសហក្រិន និងមនុស្សមួយចំនួនច្រនែននិងចង់បានជីវិតដែលល្បីល្បាញមានមុខមានមាត់ដូចខ្ញុំណាស់  ហើយពួកគេតែងតែយល់ថាខ្ញុំជាមនុស្សដែលពូកែរ មានសំណាង និងរស់នៅប្រកបដោយភាពរីករាយ តែពួកគេមិនបានដឹងពីទុក្ខសោកនៅក្នុងខ្លួនរបស់ខ្ញុំទេ ព្រោះលោកគ្រូនេត្រាដែលជាមនុស្សដែលខ្ញុំស្រលាញ់បំផុត និងជួយខ្ញុំច្រើនបំផុតនោះ ទីបំផុតគាត់មិនបានរស់នៅជាមួយខ្ញុំទៀតទេ គាត់បានសម្រេចចិត្តយកគ្រួសារពេញលេញមួយ តាមការបង្គាប់របស់ចាស់ៗ។ ពីដំបូងគាត់ក៏ប្រកែកដែលតែដោយសាគ្មានជំរើសណាផ្សេងល្អពីនិងបាន ទើបគាត់ជ្រើសរើសដើរលើផ្លូវមួយថ្មីដែលជាផ្លូវត្រូវបាត់បង់ខ្ញុំ ហើយខ្ញុំក៏យល់រឿងនេះច្បាស់ណាស់ដែលថាវានិងមិនអាចទៅរួចសោះឡើយដែលអាចធ្វើអោយគ្រួសាគាត់និងគ្រួសារខ្ញុំទទួលយករឿងនេះនោះ។  មិនអាចដើម្បីសេចក្ដីសុខយើងពីរនាក់ធ្វើអោយមនុស្សពីរគ្រួសារត្រូវរស់នៅដោយបិតមុខបិតមាត់ពីសង្គមនេះទេ។
ស្នេហាមួយដែលត្រូវគិតគូពីមុខមាត់ កេរត្ត៌ឈ្មោះ កេត្តិយស់ ទ្រព្យសម្បត្តិ ពាក្យនិទ្ទារិះគន់ ពាក្យត្មេះតេះដៀល សង្គមវប្បធម៌ប្រពែណីទំនាមទំលាប់ពីបុរាណ និងជាពិសេសគឺប្រឆាំងតបតនិងអ្នកមានគុណ តើវានិងអាចបានសម្រេចដោយរបៀបណា ទៅ ដាច់ខាត់គ្មានសេចក្ដីសុខជាយូអង្វែងទេ។  ហើយពេលនេះទាំងបងនរា និងលោកគ្រូនេត្រា សុទ្ធតែមានគ្រួសារដ៏រីករាយនិងកក់ក្ដៅមួយ ដែលធ្វើអោយមនុស្សដូចជាខ្ញុំលួចច្រណែននិងពួកគាត់ណាស់ ព្រោះខ្ញុំជាមនុស្សតែម្នាក់គត់ដែលគ្មានភាពកក់ក្ដៅពីការបង្កើតក្ដីស្នេហាឡើយ។ ក្រោយពីលោកគ្រូមានគ្រួសារនិងមានកូនរួចមក ខ្ញុំក៏ធ្លាប់សាកល្បងដាក់ចិត្តដាក់កាយស្រលាញ់អ្នកផ្សេងដែលតែលទ្ធផល់បែជាមិនអាចធ្វើអោយខ្ញុំរីករាយដូចពួកគាត់ឡើយ ពេលខ្លះខ្ញុំថែមទាំងប្រើប្រាស់លុយដើម្បីទិញពួកមនុស្សទាំងនោះមកប្រើការ តាមការចង់ តែចុងក្រោយវានៅតែធ្វើអោយខ្ញុំគ្មានភាពរីករាយនៅក្នុងខ្លួនសោះ  ការសប្បាយភ្លើតភ្លើនបានចូលមកតែមួយភ្លេតៗតែប៉ុន្នោះ ឯចុងក្រោយមានតែទុក្ខសោក គ្រាំចិត្តទៅវិញលើសដើម ហើយខ្ញុំក៏ធ្លាប់សាកល្បងធ្វើជាស្រលាញ់ស្រីដែល តែធ្វើយ៉ាងមិុចបានទៅ បើទៅតែកាយ ឯចិត្តនិងបេះដូងមិនព្រមស្ដាប់បញ្ជាផងនោះ។  ទីបំផុតខ្ញុំនៅតែរស់នៅតែម្នាក់ឯងគ្មានដៃគូជីវិតដើម្បីដើរជាមួយឡើយ។
នេះហើយជាដំណើររឿងនៃខ្សែរជីវិតនិងប្រវត្តិស្នេហារបស់ខ្ញុំ ខ្ញុំជោគជ័យលើការរៀនសូត្រ និងមុខរបរចិញ្ជឹមជីវិតយ៉ាងត្រចេះត្រចង់ ដែលនណាម្នាក់ក៏ប្រាថ្នាចង់បាន តែខ្ញុំបានបរាជ័យយ៉ាងអាម៉ាស់លើសេចក្ដីស្នេហា ព្រោះខ្ញុំ #ខុសហើយជាតិនេះដែលកើតមកជាមនុស្សស្រលាញ់ភេទដូចគ្នា៕
រឿង វិថីជីវិតខ្ញុំ សន្មត់ថាបញ្ចប់ត្រឹមតែប៉ុន្នេះ។
អរគុណចំពោះការចូលមកអានរឿងមួយនេះ។ តែក៏សូមអធ្យាស្រ័យចំពោះកំហុសអក្ខរាវិរុទ្ធដែលបានកើតឡើងដោយអចេតនាក្នុងការសរសេររឿងនេះឡើង។
«ជាចុងក្រោយ សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអាន និងអាចយល់ដឹងឬចាប់យកអត្តន័យអប់រំណាមួយពីស្នេហារវាងប្រុសនិងប្រុស នៅក្នុងប្រលោមលោកមួយនេះតាមការចូលចិត្តរបស់ខ្លួន ហើយក៏សុំអភ័យទោសបើសាច់រឿងមិនល្អដូចដែលអ្នកទាំងអស់គ្នាចង់បាន ព្រោះរឿងនេះគ្រាន់តែចង់ឆ្លុះបញ្ចាំងពីតថភាពសង្គមមួយចំនួនតូច ដែលអ្នកអ្នកនិពន្ធបានឃើញនិងបានគិតមកលើស្នេហាប្រុសនិងប្រុសតែប៉ុន្នោះ ។»
សំណាងល្អ!
ជួបគ្នាពេលក្រោ!
ពីខ្ញុំ នី នេត្រា

No comments:

Post a Comment