Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី១១)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay) 

ភាគ ទី១១

និពន្ធដោយ នេត្រា

#Khmer_Novel_69


@ខាក់ៗ...(សម្លេងសើចលាយឈ្លក់ បន្លឺឡើងចេញពីមាត់លោកគ្រូ)
@
ហើយថីនិង
@
មិុញថាមិុចមិុញនិង
@
ញុំសួរថាលោកគ្រូសុខសប្បាយអត់
@
និងហើយ ផ្លែកណាស់!  ញុំមិនដែលលឺពាក្យនេះចេញពីមាត់ស្មីទេ ចឹងហើយបានជាឈ្លក់បាយនិង
@
យី ចឹងសោះនិង
@
ហាស់ហា អរគុណណា សុក្ខខ្លាំងណាស់ ចុះស្មី
@
មានអី ញុំធម្មតាទេ
@
ធម្មតាមែនអី
@
បាត
@
ចុះរឿង........
@
អត់អីទេ រឿងកន្លងហួសញុំលេងគិតហើយបណ្ដោយវាអោយកន្លងផុតទៅ(ខ្ញុំប្រញាប់និយាយកាត់ ព្រោះដឹងថាលោកគ្រូនិងនិយាយពីរឿងដែលកើតឡើងក្នុងពិធីមង្គលការបងនរា)
@
បាត....តែញុំ(លោកគ្រូនិយាយទាំងទឹកមុខស្រពោន)
@
តែអីគេទៀតហើយ ញុំលើកលែងទោសអោយហើយ នៅមិនសប្បាយចិត្តទៀត(ខ្ញុំនិយាយបែបខ្លាំងៗនិងកំផ្លែងទៅកាន់លោកគ្រូ)
@
រឿងនិងញុំទទួលយកទាំងសប្បាយចិត្តហើយ តែរឿងបេះដូងដែលញុំបានប្រាប់ដល់ស្មីនោះ តើស្មីនិង...
@
ចុះរឿងនោះ ញុំមានបានបដិសេធន៌ឯណា
@
ថាមិុច ស្មីមានន័យថាមិុចនិង(លោកគ្រូសួរបញ្ជាក់ខ្ញុំទាំង សប្បាយចិត្តខ្លាំង នៅពេលដែលលឺថាខ្ញុំមិនបដិសេធន៌ការស្រលាញ់របស់គាត់)
@
ញុំថាញុំអត់បដិសេធន៌ទេ តែក៏មិនទាន់យល់ព្រមដែល
@
ស្មី!  មានន័យមិុចទៀតហើយនិង ញុំអត់យល់ទេនាគ(លោកគ្រូ សួរទាំងងឿងឆ្ងល់)
@
លោកគ្រូ!  ខ្ញុំគិតថាល្មមដល់ពេលដែលខ្ញុំធ្វើតាមបេះដូងខ្លួនឯង និងព្រមទទួលយកការពិតហើយ
@
ចុះស្មី....
@
ដែលញុំប្រាប់ថាមិនបដិសេធន៌និងលោកគ្រូ ព្រោះញុំចង់សាក់ល្បងយកចិត្តខ្លួនឯងមកគិតលើលោកគ្រូ និងចង់ដាក់ចិត្តស្រលាញ់លោកគ្រូវិញ តែដែលថាមិនទាន់យល់ព្រមនោះ ព្រោះញុំមិនទាន់អាចដកចិត្តពីបងនរាភ្លាមៗបានទេ អារម្មណ៌ខ្ញុំនៅមានលើគាត់នៅឡើយ តើលោកគ្រូអាចទទួលយកវាបានអត់?
@
ស្មីពិតជាចង់ធ្វើចឹងមែនអី?(លោកគ្រូសួរបញ្ជាក់ខ្ញុំ)
@
បាត
@
បាតបាន! អោយតែអូនព្រមបើកចិត្តទទួលបង ទោះអូនត្រូវការពេលយូប៉ុន្នាក៏បងព្រមដែល សំណព្វចិត្តបង បងរងចាំពាក្យនេះយូហើយ(លោកគ្រូតបមកខ្ញុំ ទាំងសប្បាយចិត្តបំផុត ស្ទើតែនិងងើបចេញពីតុទៅហើយ)
@
បានហើយ សំណព្វចិត្តអីភ្លាម មិនទាន់ដល់ពេលហៅចឹងទេ (ខ្ញុំឆ្លើយទៅកាន់លោកគ្រូ និងព្យាយាមបញ្ឈប់សកម្មភាពលោកគ្រូ ដែលកំពុងតែសប្បាយចិត្ត)
@
អត់អីទេ ទោះជាមិនបានពេលនេះ តែច្បាស់ណាស់អូនគង់តែបានបងទេ ចាំមើលចុះបងនិងធ្វើអោយអូនស្រលាញ់បងខ្លាំងជាងអូនស្រលាញ់នរាទៅទៀត
@
បើច្បាស់ចឹង ចាំសាក់ធ្វើទៅ តែប្រយ័ត្នតែមិនបានស្រលាញ់ បែជាបានការស្អប់វិញណា(ខ្ញុំតបទាំងធ្វើមុខឌឺទៅលោកគ្រូ)
@
អត់អីទេ បងយល់ពីអូនច្បាស់ណាស់ បងនិងមិនធ្វើអោយមានកំហុសជាដាច់ខាត់់...........
(
បន្ទាប់ពីបានលឺចំលើយខ្ញុំមក លោកគ្រូហូបបាយលេងចូលទៀតហើយគឺគិតតែពីសើចសប្បាយរីករាយ និងមើលមុខខ្ញុំរហូតឯខ្ញុំក៏ប្រឹងញញឹម ទៅកាន់គាត់ទាំងលាក់អារម្មណ៌ពិតនៅក្នុងបេះដូងទាំងអស់។  ដែលខ្ញុំឆ្លើយប្រាប់គាត់បែបនេះព្រោះមិនចង់អោយមានបញ្ហាអ្វីរវាងខ្ញុំនិងគាត់ នឹងរវាងគាត់និងក្រុមគ្រួសារបងនរាតែប៉ុន្នោះ ខ្ញុំគ្មានជំនឿថាខ្ញុំអាចលង់ស្រលាញ់គាត់ទេ#Because_my_love_is_for_Norea_only តែក៏សង្ឃឹមថាពាក្យចាស់ដែលបានពោលថា #ស្នេហ៌មិនឈ្នះស្និទ្ធនោះ អាចក្លាយជាការពិតបាន ហើយអាចធ្វើអោយខ្ញុំដកការស្រលាញ់ពីបងនរា យកមកប្រគល់ជូនលោកគ្រូវិញទៅចុះ ខ្ញុំដឹងថាខ្ញុំធ្វើបែបនេះមិនត្រឹមត្រូវទេ គឺដូចជាកំពុងតែបោកប្រាស់ការស្រលាញ់របស់លោកគ្រូស្រស់ៗចឹង ហើយបើថ្ងៃណាដែលលោកគ្រូដឹងរឿងនេះ ប្រាកដណាស់លោកគ្រូតែម្នាក់គត់ដែលនិងត្រូវឈឺចាប់វេទនាជាងខ្ញុំទៅទៀតនោះ សង្ឃឹមថាពេលវេលាពិតជាអាចផ្លាស់ផ្នូនិស្ស័យស្នេហ៌របស់ខ្ញុំបានទៅចុះ។)
បន្ទាប់ពីពេលនោះមក លោកគ្រូព្យាយាមធ្វើល្អនិងបង្កើតការស្និទ្ធស្នាលជាមួយខ្ញុំទ្វេឡើង។  ក្រោយពីប្រឡងបញ្ចប់មានពេលទំនេ លោកគ្រូមិនបានទៅលេងផ្ទះទៀតទេ គាត់ឈ្លាតនៅជួយបំប៉នខ្ញុំរឿងប្រឡងយកអាហារូបករណ៌ទៅសិក្សាបន្តនៅប្រទេសចិន។ ពេលរសៀលៗគាត់តែងដឹងខ្ញុំទៅលេងតាមរមនីយ៌ដ្ឋានជិតៗក្រុងបាត់ដំបង ឬនាំខ្ញុំទៅហូបអីនៅតាមទីកន្លែងផ្សេង សកម្មភាពខ្លះមិនបានធ្វើអោយខ្ញុំលង់ស្រលាញ់ឬស្និទ្ធស្នាលនិងគាត់ទេ តែបែជាធ្វើអោយខ្ញុំនឹកទៅដល់បងនរាទៅវិញ គាត់កាន់តែជិតស្និតនិងយកចិត្តខ្ញុំ ខ្ញុំកាន់តែអាណិតគាត់ ព្រោះវាធ្វើអោយខ្ញុំដឹងថាខ្ញុំមិនអាចស្រលាញ់គាត់ទេ គឺកាន់តែនឹកបងនរាធ្វេឡើង តែខ្ញុំក៏ព្យាយាមលាក់វា និងញញឹមទៅកាន់គាត់ដើម្បីកុហក់ខ្លួនឯងនិងកុហក់គាត់ជានិច្ច។  ពេលវេលាជិតកន្លះខែលទ្ធផល់ប្រឡងប្រកួតដើម្បីបានទៅសិក្សានៅប្រទេសចិនក៏បានមកដល់ ខ្ញុំពិតជាមិនធ្វើអោយខ្លួនឯងនិងលោកគ្រូអស់សង្ឃឹមទេ ខ្ញុំទទួលបានជោគជ័យហើយត្រៀមខ្លួនរត់ឯកាសាទៅរៀននៅប្រទេសចិនក្នុងរយះពេល មួយខែខាងមុខ។  ក្រោយពីបានដឹងដំណឹងនេះភ្លាមលោកគ្រូត្រេកអរខ្លាំងណាស់គាត់រៀបចំជប់លាងអោយខ្ញុំនិង ជួយរត់ការឯកាសារជាច្រើនដល់ខ្ញុំ ទាំងការបកប្រែសញ្ញាប័ត្រ ធ្វើលិខិតឆ្លងដែន សំបុត្រសុខភាពជាដើម គឺលោកគ្រូជួយខ្ញុំទាំងអស់ គាត់បានយកខ្ញុំទៅលេងផ្ទះគាត់នៅឯភ្នំពេញរយះពេលមួយសប្ដាហ៌ ដើម្បីបានជួបម្ដាយគាត់និងសាច់ញាតិគាត់ជាច្រើនផ្សេងទៀត ពួកគេទទួលរាក់ទាក់ខ្ញុំខ្លាំងណាស់ ព្រោះម្នាក់ៗគិតថាខ្ញុំជាសមាជិកគ្រួសាររបស់គេទៅហើយ។  នៅទីក្រុងភ្នំពេញលោកគ្រូក៏បាននាំខ្ញុំទៅលេងនៅទីកន្លែងផ្សេងៗដើម្បីលំហែអារម្មណ៌មុននិងចេញទៅរស់នៅក្រៅប្រទេសនិងដើម្បីបង្កើតអនុស្សាវរីយ៌ជាមួយគ្នា។  ដោយសាការយកចិត្តទុក្ខដាក់មកលើខ្ញុំខ្លាំងពេកធ្វើអោយខ្ញុំអៀនខ្លួនទៅហើយ មានអារម្មណ៌ថាខ្លួនកំពុងធ្វើបាបចិត្តលោកគ្រូទៅវិញ ព្រោះពេលនេះត្បិតថាខ្ញុំភ្លេចបងនរាបានខ្លះៗក៏ពិតមែន តែអារម្មណ៏ថាស្រលាញ់លោកគ្រូបែជាគ្មានទាល់តែសោះ ខ្ញុំបែជាគិតថាចង់អោយខ្ញុំនិងគាត់ក្លាយទៅជាបងប្អូនទៅវិញ តែខ្ញុំមិនហៀនប្រាប់គាត់ឡើយ។ ស្នាក់នៅទីនោះបានមួយអាទិត្រខ្ញុំក៏បានសុំគាត់ត្រឡប់មកបាត់ដំបងវិញ ទោះជាគាត់ឃាត់យ៉ាងណាក៏ដោយ ដោយខ្ញុំយកលេះថាមកលេងផ្ទះម៉ាក់ប៉ា មុននិងចេញទៅក្រៅ គាត់សុំមកជាមួយដែលតែខ្ញុំមិនព្រមតាមសំណើរគាត់ទេ ។ ខ្ញុំក៏ចេញពីភ្នំពេញមកលេងស្រុកកំណើតតែម្នាក់ឯង។  លុះខ្វះមួយសប្ដាហ៌ត្រូវឡើងទៅប្រទេសក្រៅខ្ញុំក៏លាម៉ាក់ប៉ាមកបាត់ដំបងវិញដើម្បីរៀបចំរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើន ដែលបន្សល់នៅក្នុងបន្ទប់ ឯសាលារៀន។ពេលមកតាមផ្លូវលោកគ្រូនេត្រាក៏ទេមកលេង និងសួរនាំខ្ញុំយ៉ាងច្រើន ដោយមិនចង់អោយប៉ះពាល់សុវត្តិភាពពេលធ្វើដំណើរខ្ញុំក៏បានប្រាប់គាត់ថាចាំខ្ញុំមកដល់កន្លែងចាំខ្ញុំតេទៅគាត់វិញ។
ព្រលប់ៗពេលមកដល់បន្ទប់ឃើញទ្វាបន្ទប់បើកខ្ញុំគិតថាប្រហែលជាលោកគ្រូមកពីភ្នំពេញវិញចង់មកពញ្ញាក់ខ្ញុំហើយទើបខ្ញុំដើរលបៗចូលទៅ តែពេលចូលទៅដល់បែជាឃើញបងនរាកំពុងតែដេកលេងនៅលើគ្រែរបស់ខ្ញុំទៅវិញ  គ្រាន់តែឃើញខ្ញុំគាត់ស្ទុះងើបអង្គុយនិងញញឹមមកកាន់ខ្ញុំយ៉ាងលឿន រួចទើបសួរខ្ញុំ
@
ទើបមកពីភ្នំពេញមែន
@
អត់ទេ ទើបមកពីលេងស្រុកតើ
@
បាត!  ចូលរួមត្រេកអរផង ដែលអូនបានសម្រេចបំណង បានចេញទៅបន្តការសិក្សានៅក្រៅប្រទេស
@
បាតអរគុណ!  តែហេតុអីក៏បងដឹង!(ខ្ញុំរាងភ្ញាក់ និងសួរគាត់ទាំងងឿងឆ្ងល់ ព្រោះរឿងនេះខ្ញុំមិនបានប្រាប់គាត់ទេ)
@
តើបងមិនដឹងយ៉ាងមិុចទៅ បើអូនជាមនុស្សដែលបងតាមដានគ្រប់ជំហៀននិង(គាត់និយាយទាំងសើចស្ញេញដាក់ខ្ញុំ)
@
ហាស់ហា លើសហើយដឹងនេះ(ខ្ញុំនិយាយបណ្ដើរ ផ្លាស់ខោអាវបណ្ដើរ) ហើយបងមកដល់ពីស្មាណានិង
@
បងទើបមកដល់មិុញៗដែលទេ ហើយផ្លាស់ខោអាវងូតទឹកអោយលឿនទៅ បងនៅចាំបាយ(បងនរានិយាយបណ្ដើរ ចង្អុលទៅលើតុ ដែលមានកញ្ចប់បាយពីរបីកញ្ចប់នៅលើតុបណ្ដើរ)
@
ចុំ ហើយគិតមិុចនិង បានជាមកលេង មានបាយមានទឹកមកផងនាគ
@
ទៅ!  ទៅងូតទឹកសិនទៅ ស្អុយញើសណាស់(គាត់និយាយបណ្ដើរងើបមករុញខ្ញុំចូលបន្ទប់ទឹកបណ្ដើរ)
@
យី បើជិះម៉ូតូកណ្ដាលវាល មិនអោយបែកញើស (ថាបណ្ដើរ ខ្ញុំទាញ កន្សែងដើរទៅបន្ទប់ទឹកបណ្ដើរ) ពេលកំពុងងូតទឹកខ្ញុំចេះតែឆ្ងល់ថា តើបងនរាគាត់មកធ្វើអី ហើយចង់ធ្វើអីទៀតហើយនេះ ហើយហេតុអីពេលឃើញមុខគាត់ខ្ញុំស្រាប់តែមានអារម្មណ៌សប្បាយផ្លែកទៅវិញ។ អត់ទេខ្ញុំមិនអាចគិតផ្ដេសផ្ដាស់លើគាត់បានទៀតទេ គាត់មានប្រពន្ធហើយ ហើយខ្ញុំក៏មានលោកគ្រូម្នាក់ហើយដែល មិនអាចអោយអតិតកាលសើរើឡើងវិញទេ។
ក្រោយពីចេញពីបន្ទប់ទឹកខ្ញុំឃើញបងនរាគាត់ដោះខោអាវអស់អាលីង ពាក់តែខោជើងខ្លី មួយប៉ុន្នោះ អង្គុយចាំខ្ញុំនៅនិងតុបាយជាស្រេច ខ្ញុំពាក់ខោអាវហើយក៏ចូលទៅអង្គុយនៅនិងតុ ជាមួយគាត់ដែល គាត់ក៏រៀបចាំស្រាយម្ហូបអាហារ ដាក់ចាន់ ដែលម្ហូបគឺសុទ្ធតែជារបស់ដែលខ្ញុំពេញចិត្តទាំងអស់ ដោយឃ្លានខ្លាំងផងខ្ញុំក៏ចាប់ផ្ដើមហូប ដោយគ្មាននិយាយអីតិច រហូតដល់បងនរាសួរ៖
@
មិុចឆ្ងាញ់ដែលអី
@
មានអី ម្ហូបដែលញុំចូលចិត្តហើយ មិនអោយឆ្ងាញ់មិុច
@
មើលទៅអូនឯងទៅនៅណាក៏មិនភ័យដាច់បាយស្លាប់ដែល បើម្ហូបអីក៏ចូលចិត្តនិងហូបកើតដែលនិង(បងនរានិយាយលេងសើចជាមួយខ្ញុំ)
@
ចឹងហើយគេមិនចេះ តមនោះអី
@
ចឹងបានសាច់ដូចមិនសូវស្រកកាឡូសោះ
@
ហាស់ហា ស្រកមិុចបានបើហូបបានសឹងអីមើលសាច់ដុំនេក (ខ្ញុំនិយាយបណ្ដើរ លើកដៃបង្ហាញ់សាច់បណ្ដើរ ហើយទើបបែរទៅមើលបងនរា ទើបចាប់អារម្មណ៌ថារាងបងនរាផ្លែកណាស់ ទើបខ្ញុំសួរទៅគាត់វិញ) អឺហើយចុះបងឯងវិញមិុចក៏ស្គមសម្បើមម្លេះ....សង្ស័យប្រយុទ្ធខ្លាំងពេកហ្មង
@
ប្រយយទ្ធអីគេ
@
កុំធ្វើពើ មនុស្សមានប្រពន្ធមានប្រយុទ្ធអីផ្សេង ក្រៅពីអារឿងនិង(ខ្ញុំនិយាយទាងសើចឌឺគាត់)
@
កុំគិតតែផ្ដាស់នោះ បងមិនដល់ថ្នាក់និងពេកទេ
@
ហើយចឹងមូលហេតុអីបានស្គមម្លេះ
@
អឺ.......ហូបទៅកុំសួរនាំច្រើនអី(បងនរានិយាយទាំងមុខស្រពោន និងដួសម្ហូបដាក់ចានខ្ញុំដើម្បីបន្លប់រឿង ពេលនោះខ្ញុំយល់ខ្លះៗហើយថាបងនរាមានរឿងខ្វាយខ្វល់ជាច្រើនដែលលាក់ទុក្ខនៅក្នុងចិត្តមិនបង្ហាញ។ ពេលយើងកំពុងតែហូបបាយ ទូរស័ព្ទខ្ញុំដែលដាក់នៅលើតុបាយដែលនោះ ក៏បានរោទ៌ឡើង ខ្ញុំមើលទៅឃើញថាជាលេខលោកគ្រូនេត្រា ខ្ញុំរាងញញឹម កាន់ទូរស័ព្ទរៀបនិងលើកក៏នឹកឃើញថាបងនរាកំពុងតែមើលមកខ្ញុំទាំងមុខស្រពោន ទឹកមុខគាត់ហាក់ដូចជាអង្វខ្ញុំថាកុំអោយលើកទូរស័ព្ទអី ខ្ញុំក៏សម្រេចចិត្តមិនលើកទូរស័ព្ទលោកគ្រូទេ។  បន្ទាប់មកពួកយើងក៏ហូបបាយបន្តយ៉ាងស្ងៀមស្ងាត់ ពេលហូបរួចហើយខ្ញុំក៏បានរៀបចំសម្ភារះទុក្ខដាក់ ភ្លាមនោះទូរស័ព្ទក៏រោទ៌ឡើងជាលើកទីពីរ ខ្ញុំមើលទៅឃើញថាលេខលោកគ្រូនេត្រាទៀតហើយ ខ្ញុំក៏នឹកឃើញដល់ពាក្យសន្យាថានិងខលទៅគាត់វិញពេលមកដល់កន្លែង ទើបខ្ញុំទាញទូរស័ព្ទដើរចេញពីមុខបងនរាបន្តិចទើបលើកទទួល តែពេលដែលខ្ញុំរៀបនិងនិយាយពាក្យHello ស្រាប់តែបងនរាស្ទុះមកពីអោបខ្ញុំពីក្រោយមួយទំហឹុងគាត់ធ្វើអោយខ្ញុំភាំងធ្វើអ្វីមិនកើត គាត់បានយកចង្ការមកដាក់លើស្មារបស់ខ្ញុំ ស្របពេលដែលដៃរបស់ខ្ញុំកាន់ទូរស័ព្ទដាក់សំយ៉ុងចុះក្រោម បន្សល់តែសំលេងលោកគ្រូនេត្រា ស្រែកសួរពីជ្រុងម្ខាងនៃប្រព័ន្ធទូរស័ព្ទ បានបន្តិចខ្ញុំរាងដឹងខ្លួនឡើងវិញទើបសួរគាត់តិចៗ៖
@
បងចង់ធ្វើអី?
@
កុំនិយាយជាមួយគេអី  (សម្លេងបងនរាបន្លឺឡើងតិចៗខ្សោយៗហាក់ដូចជាកំពុងតែអង្វករខ្ញុំចឹង)
@
ហេតុអី?នេះបងកំពុងយំមែន?(ខ្ញុំមិនរើទេ តែក៏សួរគាត់ទាំងមិនយល់)
@
អាចទេ  កំដរបងតែម្នាកបានហើយយប់នេះ ធ្វើរឿងនេះដើម្បីបងបានទេ! ចាត់ទុកថាវាជាលើកចុងក្រោយដែលបងរំខានអូន!  តែម្ដងទេណា(គាត់និយាយតិចៗ និងបន្លឺឬតតែច្បាស់នៅសំលេងយំខ្សឹកៗរបស់គាត់)
@
ហេតុអីបានចង់ធ្វើចឹង?(ខ្ញុំសួរគាត់ ទាំងងឿងឆ្ងល់)
@
ព្រោះបងស្រលាញ់អូន!
(
លឺប្រយោគនេះចេញពីមាត់របស់បងនរាភ្លាម ធ្វើអោយបេះដូងខ្ញុំទន់ម្ដងទៀតហើយទឹកភ្នែកខ្ញុំក៏ភ្ញាក់មកដំណាល់គ្នាក្នុងពេលនេះផងដែល តែក៏ព្យាយាមប្រម៉ូលអារម្មណ៌ត្រឡប់មកវិញ  រួចដៃម្ខាងរបស់ខ្ញុំខំចុចបិតគ្រឿងទូរស័ព្ទយ៉ាងលឿន ដោយមិនខ្វល់ពីសំលេងលោកគ្រូនេត្រាកំពុងតែសួរពីម្ខាងទៀតនៃទូរស័ព្ទឡើយ បន្ទាប់មកទើបខ្ញុំចាប់ផ្ដើមសួរទៅបងនរាទាំងទឹកភ្នែកកំពុងហូរ)
@
បើស្រលាញ់ញុំ ហេតុអីទៅរៀបការជាមួយលីដា?  បោះបង់ញុំអោយនៅតែឯងបែបនេះ?(ខ្ញុំសួរគាត់ទាំងទឹកភ្នែក! ពេលនេះខ្ញុំលាក់អារម្មន៌ពិតបន្តទៀតលេងបានហើយ)
@
បងសុំទោស!  (ពាក្យមួយឃ្លាដែលលឺតិចៗ តែបែជាលឺសម្លេងយំយ៉ាងខ្លាំង ចេញពីមាត់បងនរាទៅវិញ)
@
សុំទោស! បងចូលចិត្តប្រើពាក្យនេះដាក់ញុំម្លេះ បងដឹងថាញុំជាមនុស្សទន់ជ្រាយនិងពាក្យនេះ........
(
ខ្ញុំនិយាយមិនទាន់ចប់ស្រួលបួលផង បងនរាក៏បំបែខ្លួនខ្ញុំអោយមកទល់មុខគាត់ រួចយកបបូរមាត់គាត់មកផ្អឹបលើបបូរមាត់ខ្ញុំដើម្បីកុំអោយខ្ញុំនិយាយចេញទៀត ហើយគាត់ក៏បានចាប់បឺុតមាត់ខ្ញុំយ៉ាងរោលរាល និងយកខ្ញុំទៅផ្ដួលនៅលើគ្រែដេក និងបន្តចាប់ថើបឈ្មុះឈ្មុលខ្ញុំពេញទាំងសព្វរាងកាយ ឯខ្ញុំក៏មិនបានបដិសេធន៏ឬប្រឆាំងតបតនិងគាត់ដូចកាលមុនទេ មានតែឆ្លើយតបទៅតាមចំណង់តណ្ហារបស់គាត់ទៅវិញ ពួកយើងក៏ចាប់ផ្ដើមបង្កាត់ភ្លើងស្នេហ៌យ៉ាងរោលរាល និងបំពេញតំរេកតណ្ហាអោយគ្នាទៅវិញទៅមក តាមសេចក្ដីចង់បានរបស់ម្នាក់ៗ រហូតដល់ចំនុចកំពូលដែលសព្វសត្វទាំងឡាយប្រាថ្នាចង់បានរាងៗខ្លួន។
នេះហើយជាលើកដំបូងបំផុតដែលខ្ញុំទទួលបានភាពកក់ក្ដៅក្នុងល្បែងស្នេហាដ៏ចាក់ស្រេះមួយនេះ។
បន្ទាប់ពីសម្រេចសេចក្ដីសុខផ្លូវកាមអោយគ្នាទៅវិញទៅមកហើយខ្ញុំក៏ដេកកើយដៃបងនរាទាំងអាក្រាតកាយ ឯបងនរាយកដៃម្ខាងធ្វើជាខ្នើយអោយខ្ញុំកើយម្ខាងទៀតយកមកអង្អែលផ្ទែមុខរបស់ខ្ញុំនិងច្បិចចង្កាខ្ញុំលេងផង។
@
តើអូននិងត្រូវទៅចិននៅថ្ងៃណា(មាត់បងនរាសួរ ឯដៃវិញនៅតែអង្អែលមុខខ្ញុំមិនលេង)
@
ប្រាំមួយថ្ងៃទៀតទេ!
@
មិនដឹង ថាអូនទៅនៅទីនោះ បានសុខឬអត់ទេ
@
មិនអីទេ ញុំងាយរស់នៅណាស់ ទីណាក៏អាចរស់បានស្រួលដែល ហើយនិយាយចឹងបងមកថ្ងៃនេះមានការអីដែល
@
បងមកលេងអូននិងហើយ!
@
កុហក់សំណាស់!  មើលទៅបងមានរឿងជាច្រើនដែលលាក់ក្នុងចិត្តមិនទាន់ប្រាប់ខ្ញុំនៅឡើយ
@
ទាយមើលថាបង មានរឿងអី
@
ប្រហែលជាបញ្ហាគ្រួសារហើយមើលទៅ
@
ត្រូវម្លេះ!  មើលទៅអូនមិនបាច់ទៅរៀនតទេ ដាក់កំប៉ុងជើងធុ នៅនិងមុខតាដំបងក្រញូងចាំទាយតាហ្មងទៅ(បងនរា និយាយទាំងសើចដាក់ខ្ញុំ ស្របពេលដែលខ្ញុំបែមុខងើយទៅមើលមុខរបស់គាត់)
@
ហាស់ហា ខ្លាចតាដំបងក្រញូងច្រណែនណាស់ ស្រួលមិនស្រួលគាត់វាយញុំបាក់កអាឡូវហើយ គាត់កំពុងល្បីខ្លាំងផង (ខ្ញុំនិយាយទាំងសើសឌឺទៅគាត់វិញ)
ហើយបងជួបបញ្ហាអីខ្លាំងមែននៅក្នុងគ្រួសារ
@
បងរស់នៅ មិនសូវចុះសម្រ៉ុងជាមួយនិងលីដាសោះ
@
ហេតុអី?ប្រាប់ញុំអោយត្រង់មក!
@
បងមិនដឹងទេ?  ចំពោះការងារប្រកបរបររកសីុ ឬការប្រស្រ័យទាក់ទងជាមួយសាច់ញាតិទាំងសងខាងគឺល្អប្រសើរទេ តែចំពោះផ្លូវចិត្តវិញ យើងទាំងពីរចេះតែមាន វិវាទនិងគ្នាញឹកញាប់ណាស់
@
បងមានស្វែងយល់ពីបញ្ហានោះទេ ថាមកពីបងឬមកពីលីដា
@
បងមិនសូវច្បាស់ទេ តែអាចថាមកពីបង ព្រោះបងមិនសូវផ្ដល់ភាពស្និទ្ធស្នាលសីុជម្រៅណាមួយជាមួយនិងគាត់សោះ
@
បើចឹងងាយស្រួលណាស់ បើបងរកឃើញប្រភពបញ្ហាហើយ ដំណោះស្រាយក៏ងាយស្រួលដែល គឺខ្លួនបងទេដែលត្រូវធ្វើអោយសេចក្ដីសុខផ្លូវចិត្តរវាងបងនិងប្រពន្ធ កើតមានឡើង
@
បងព្យាយាមហើយ តែនៅតែមិនអាច(គាត់និយាយ ទាំងសម្លឹងមុខខ្ញុំ)
@
អត់ទេមិនមែនមិនអាចទេ តែបងមិនទាន់ដាច់ស្រឡះថានិងត្រូវធ្វើវា អោយបានល្អបំផុត
@
ហេតុអីអូនយល់ចឹង
@
ខ្ញុំស្គាល់បងច្បាស់ណាស់ រឿងអីបងធ្វើអ្វី លាក់អី ខ្ញុំមិនដឹងនោះ ខ្ញុំយល់ថាគឺព្រោះតែបង នៅគិតដល់ខ្ញុំ ទើបបងបែងចែកចិត្តខ្លួនឯងបែបនេះ អោយតែបងបោះបង់ខ្ញុំចោលអោយផុតពីការគិតរបស់បង នោះបងនិងអាចសាងសុភមង្គលជាមួយលីដា បានកាន់តែប្រសើ
@
តែបង......
@
បងនរា បងត្រូវដឹងណា! ពីដំបូងខ្ញុំមិនដឹងថាបងយល់ព្រមរៀបការចាប់យកលីដាជាដៃគូជីវិត ព្រោះមូលហេតុអ្វីទេ តែបងកុំគិតតែពីខ្លួនឯងពេកអោយសោះ មនុស្សស្រីម្នាក់ដែលគេបោះបង់គ្រួសាគេទាំងមូល មកចាប់យកបងធ្វើជាប្ដីដើរលើផ្លូវជីវិតជាមួយគ្នាលុះថ្ងៃស្លាប់នោះ បងដឹងថានាងលះបង់ប៉ុន្នាទេ នាងសុខចិត្តមើលរំលងប្រុសគ្រប់រូប ដើម្បីមកយកបង ការលះបង់របស់នាងធំធេងណាស់សូមបងកុំអោយនាងអស់សង្ឃឹមអី
@
ចុះបងមានបានធ្វើបាបនាងឯណា
@
ផ្លូវកាយ បងមិនបានធ្វើបាបនាងទេ តែចុះផ្លូវចិត្តវិញបើនាងដឹងថាប្ដីដែលនាងកំពុងតែដេកអោបនិងទ្រូង បែជាកំពុងតែនឹកគិតដល់អ្នកផ្សេងវិញ តើនាងនិងឈឺចាប់ប៉ុន្នាទៅ ខ្ញុំធ្លាប់ហើយដែលឈរមើលមនុស្សដែលខ្លួនស្រលាញ់ទៅអោបអ្នកផ្សេងនោះ គឺវេទនាចិត្តជាងគេវាយដំច្រំធាក់ទៅទៀត បងយល់អត់!
@
ចឹងអូនចង់អោយបងធ្វើមិុចអោយប្រាកដ
@
ឈប់គិតពីញុំ! ផ្ដើមការស្រលាញ់លើលីដាដោយស្មោះត្រង់ កុំមានអ្នកណានៅក្នុងចិត្តទៀតអោយសោះ
@
បងធ្វើមិនបានទេ ហេតុអីបងមិនអាចមានចិត្តលួចនឹកស្រលាញ់អូន(បងនរា តបមកខ្ញុំទាំងបែរមុខចេញពីខ្ញុំ)
@
មកដល់ពេលនេះបងនៅតែមិនយល់ដដែល បងដឹងថាហេតុអីបានជាបងបាត់បង់ញុំពីដៃបងទេ មិនមែនព្រោះញុំបដិសេធន៌មិនទទួលយកបងទេ តែព្រោះបងជាមនុស្សបែបនេះហើយយល់តែពីចិត្តខ្លួនឯង មិនស្គាល់អ្វីជាតំលៃស្នេហាទេ បងចូលចិត្តបង្កើតស្នេហាម្ដងពីបីក្នុងពេលតែមួយ មិនព្រមលះអោយដាច់ពីម្នាក់ណាសោះ បងដឹងថាធ្វើបែបនិង អ្នកដែលបងជ្រើសរើសនោះ គេមិនមានសុភមង្គលទេ?  ហេតុតែថាការស្រលាញ់មិនមែនជាការហួងហែងតែម្យ៉ាង តែការស្រលាញ់ក៏មិនអាចចែករំលែក ម្ដងគេម្ដងយើងដូចគ្នា ម្នាក់ៗចង់បានដៃគូដែលស្មោះស្ម័គ្រនិងគ្នាតែម្នាក់ប៉ុន្នោះ គេមិនចង់អោយអ្នកណាម្នាក់ចូលមកជ្រៀតជ្រែកស្នេហាគេឡើយ ដូច្នេះទើបបងមិនអាចរកសុភមង្គលអោយនណាម្នាក់បានទាំងញុំនិងលីដា ព្រោះបងមិនមែនជាមនុស្សដែលពួកញុំត្រូវការ ហើយបើនៅតែបន្តបែបនេះទៀត ថ្ងៃណាមួយបងនិងបាត់បង់លីដាម្នាក់ទៀតមិនខាន។
@
បង.....(បន្ទាប់ពីស្ដាប់ខ្ញុំចប់គាត់រៀបនិងត តែខ្ញុំក៏បានកាត់សម្ដីគាត់)
@
បងនរា យប់នេះជាយប់ចុងក្រោយហើយដែលញុំនៅជាមួយបង តែបងត្រូវចាំណា ញុំមិនមែនជាមនុស្សទំនេរដូចពីមុនទៀតទេ ញុំមានគេម្នាក់ផ្សេងទៀតនៅក្នុងចិត្តហើយ ដូច្នេះពួកយើងមិនគួរបន្តទៀតទេ
@
អូនច្បាស់ហើយថាអូនផ្លាស់ទៅស្រលាញ់នេត្រាវិញនោះ (បងនរាបកសំនួរមកខ្ញុំវិញ)
@
មុននេះបន្តិចមិនទាន់ប្រាកដទេ តែក្រោយពីបានដឹងពីចិត្តបងមិុញហើយ ធ្វើអោយញុំភ្ញាក់យល់ពីអារម្មណ៌លោកគ្រូនេត្រាច្បាស់ណាស់ ការលះបង់គាត់ធំធេងណាស់សម្រាប់ញុំ ញុំមិនគួរធ្វើបាបចិត្តគាត់បន្តទៀតទេ ញុំគួរតែទទួលយកគាត់ដើម្បីដើម្បីតបស្នងដល់ការស្រលាញ់របស់គាត់
@
តែនេះមិនមែនជាការស្រលាញ់ទេ វាជាការអាណិតតើ
@
បងមិនដែលលឺពាក្យថា អាណិតធំជាងស្រលាញ់ទេអី ខ្លាចបងក៏អាណិតស្រលាញ់ញុំដែលតើ ហេតុអីមិនអាចដោះលេងញុំអោយមានសុភមង្គលលើផ្លូវដែលគ្មានបងផង
@
អូនប្រាកដហើយអី ថាអូនអាចអត់ពីបងបាន(បងនរាបញ្ជាក់សួរខ្ញុំ)
@
ច្បាស់ហើយ បងក៏ល្មមយលពីញុំដែល
@
បាន!  ពេលនេះបងយល់ហើយ! បងសុំទោសដែលចុងក្រោយនៅតែមករំខានអូន តែចាត់ទុកថានេះជាយប់ចុងក្រោយដែលយើងលាគ្នាចុះ
@
បាត
@
តែអូនត្រូវចាំបើមានបញ្ហាអ្វីក្នុងផ្លូវខាងមុខ ជាពិសេសគឺរឿងថវិការរៀនសូត្រនៅក្រៅប្រទេសនោះ អូនកុំភ្លេចនៅមានបងដែលចាំជួយផ្គត់ផ្គងអូន បងចង់ជួយនេះមិនមែនចង់អោយអូនវឹលមករកបងឬបែចិត្តមកស្រលាញ់បងវិញទេ តែបងចង់ជួយប្អូនប្រុសតែមួយរបស់បងអោយបានជោគជ័យលើការសិក្សាតែប៉ុន្នោះ សន្យានិងបងបានអត់ ប្អូនប្រុសសម្លាញ!  (បងនរានិយាយទាំងញញឹមមករកខ្ញុំនិងលើកដៃកូនរបស់គាត់មកជាការស្បថសន្យាជាមួយខ្ញុំខ្ញុំក៏ព្រមសន្យាធ្វើតាមគាត់ តែខ្ញុំបានប្រាប់ខ្លួនឯងហើយ ទៅផ្លូវខាងមុខទោះមានបញ្ហាអ្វីក៏ដោយក៏ខ្ញុំមិនអោយបងនរាចូលមកពាក់ពាន់ជាដាច់ខាត ព្រោះខ្ញុំមិនចង់សើរើអតីតកាលដ៏ឈឺចាប់ឡើងវិញឡើយ ឬតតែមិនចង់អោយគាត់គ្មានសុភមង្គលក្នុងគ្រួសារថែមទៀត ជាពិសេសខ្ញុំមានមនុស្សដែលត្រូវពឹុងពាក់ហើយ នោះគឺ លោកគ្រូនេត្រា)

សូមរងចាំតាមដានភាគបញ្ចប់!

No comments:

Post a Comment