Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី១០)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay) 

ភាគ ទី១០

និពន្ធដោយ នេត្រា

#Khmer_Novel_69


ពេលផ្ដួលខ្ញុំទៅលើគ្រែហើយ លោកគ្រូក៏ស្ទុះទៅចាប់ដៃខ្ញុំនិងសង្កត់ពីលើខ្ញុំយ៉ាងជាប់៖
@
លោកគ្រូចង់ធ្វើអីនិង?
@
អត់ធ្វើអីទេ
@
បើមិនធ្វើអី ឆាប់លេងញុំភ្លាម
@
លេងយ៉ាងមិុចកើតបើ ស្មីទាក់ទាញអារម្មណ៌ញុំខ្លាំងយ៉ាងនិង
@
លោកគ្រូឆ្កួតទេអី
@
ញុំឆ្កួត!  ញុំឆ្កួតព្រោះតែស្មីនិងឯង
@
លេងញុំភ្លាម លោកគ្រូស្រវឹុងហើយ
@
អត់ទេ ញុំមិនស្រវឹុងទេ ស្រាប៉ុន្នានដបនិងមិុចនិងអាចធ្វើអោយញុំស្រវឹុងបានទៅ
@
លោកគ្រូលាក់ពុតសម្បើមណាស់!(ខ្ញុំនិយាយទាំងសម្លក់មុខគាត់)
@
បើមិនធ្វើចឹងស្មីមិុចនិងព្រមគ្រាញុំចូលបន្ទប់ទៅ(លោកគ្រូបែជានិយាយទាំងសើចស្ញេញមកកាន់ខ្ញុំទៅវិញ)
@
ហើយចង់ធ្វើអីអោយប្រកដនិង
@
ព្រមតាមញុំទៅ យើងនិងបានសុខស្រួលទាំងអស់គ្នា
@
លោកគ្រូឆ្កួតទេអី កុំធ្វើផ្ដេសផ្ដាស់អោយសោះណា
@
នរា យកខ្លួនស្មីមិនបាន តែបងត្រូវតែយកអោយបាន(លោកគ្រូនិយាយបណ្ដើរថើបឈ្មុសឈ្មុលខ្ញុំបណ្ដើរពេលនេះខ្ញុំយល់ពីបំណងរបស់គាត់ហើយ តែខ្ញុំមិនព្រមតាមគាត់ទេ ខ្ញុំព្យាយាមរើបំរ៉ាស់ចេញពីគាត់មួយទំហឹុង ធ្វើអោយគាត់រមៀលធ្លាក់ទៅក្រោម ហើយខ្ញុំក៏ស្ទុះងើបឈរយ៉ាងលឿន តែលោកគ្រូក៏ស្ទុះងើបមកសង្គ្រប់ខ្ញុំទៅផ្ទប់និងជញ្ជ្ជាំងភ្លាមៗដែល)
@
ហើយចង់រត់ទៅណាទៀត គ្រាន់តែជាការសប្បាយសោះ មិុចមិនព្រមជាមួយបងទៅ
@
សប្បាយតែឯងទៅ ញុំមិនសប្បាយនិងការឆ្កួតរបៀបនិងទេ(ខ្ញុំឆ្លើយទៅគាត់ទាំងមុខក្រញៅ ទាំងដែលមុខគាត់ស្ទើតែផ្អឹបនិងមុខខ្ញុំទៅហើយ)
@
នេះស្មី ពិតជាមិនចង់ធ្វើចឹងមែនអី(គាត់ឈ្លាតសួរខ្ញុំទាំងធ្វើមុខស្លើ)
@
ល្មមបានហើយៗ
@
អូនអត់មានអារម្មណ៌លើបងអីតិចទេអី (គាត់សួរខ្ញុំទាំងមុខងឿងឆ្ងល់)
@
ឈប់ឡប់ទៅ ខ្ញុំមិនមែនមនុស្សឆ្កួត រោគចិត្ត ដូចលោកឯងគិតទេ(ដោយក្ដៅនិងគាត់ពេកខ្ញុំក៏ឆ្លើយទាំងមិនសំរម្យទៅកាន់គាត់)
@
ស្មី អូនពិតជាមិនទទួលស្គាល់ខ្លួនឯងមែនអី?
@
ខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនខ្ទើយទេ បើហៀនតែប៉ះពាល់ខ្ញុំ លោកឯងច្បាស់់ជាមានបញ្ហាមិនខាន
@
មិនមែនខ្ទើយៗ ចុះអូនឯងថាបងនិងខ្ទើយមែន បងគ្រាន់តែស្រលាញ់អូនឯង មិនមែនបងទៅផ្តូភេទឯណា(លោកគ្រូគាត់ស្រែកសំឡុតខ្ញុំ)
@
និងហើយ អាចរិតប្រុសស្រលាញ់ប្រុសនិងហើយ ដែលគេហៅថាខ្ទើយនោះ(ខ្ញុំក៏សំឡុតទៅកាន់គាត់វិញ)
@
ចុះអូនឯង គិតថាខ្លួនឯងនិងជាប្រុសពេញលក្ខណះណាស់ទៅអី
@
ត្រូវហើយ ញុំមិនដូចលោកឯងទេ
@
បានសម្ដីណាស់!  ចុះពីណាគេដែលយំដោយសាស្រលាញ់នរា ខូចចិត្តដោយសានរានោះ
@
កុំចេះតែថាផ្ដាស់ ខ្ញុំមិន.....
@
ស្មី ដោយ សាតែអូនឯងមាត់រឹុងមិនទទួលស្គាល់ការពិតនៃបេះដូងខ្លួនឯងចឹងហើយ បានជាអូនឯងត្រូវបាត់បង់នរា ហើយលួចឈឺចាប់ម្នាក់ឯងនោះ
@
អ្នកណា ថាខ្ញុំស្រលាញ់បងនរា
@
បើមិនស្រលាញ់ទេ មិុចចាំបាច់សរសេរស្ទីកឺ ឈឺចាប់ យំសោក ខឹង និងជេនរា  បិតពេញបន្ទប់ចឹង
@
ខ្ញុំ......(ខ្ញុំរាងស្រលាំងកាំងនិងគាត់ម្ដងទៀត តែក៏នឹកឃើញថាគាត់ល្មមតែដឹងហើយ ព្រោះគាត់ជាអ្នករៀបចំបន្ទប់ពេលខ្ញុំទៅលេងស្រុក)
@
យ៉ាងមិុចអស់ពាក្យដោះសាហើយមែន....(គាត់និយាយឌឺនិងញាក់ចិញ្ចើមដាក់ខ្ញុំ)
@
ត្រូវហើយ ខ្ញុំជាខ្ទើយ ស្រលាញ់ប្រុសដូចគ្នាពិតមែន តែមនុស្សដែលខ្ញុំស្រលាញ់គឺបងនរា មិនមែនលោកឯងទេ(ដោយដោះសាមិនបានខ្ញុំក៏សារភាព និងឆ្លើយតបទៅគាត់វិញ)
@
អូនស្រលាញ់គេ  តែពេលនេះគេការប្រពន្ធហើយ អូនគិតថាគេវឹលមករកអូនវិញអី
@
ខ្ញុំគ្មានបំណងអោយគាត់វឹលត្រឡប់មកវិញទេ ឬតតែគ្មានបំណងអោយគាត់បែកបាក់ពីគ្រួសារទៀត...
@
បើចឹងមិុចមិនព្រម ដកចិត្តពីគេ មកស្រលាញ់បងវិញ អូនគិតថារស់នៅចឹងអស់មួយជីវិតមែន(លោកគ្រូតបមកខ្ញុំទាំងកំហឹុង)
@
លោកស្មានថា ការស្រលាញ់និងវាដកចេញដាក់ចូល បានតាមចិត្តចឹងអី
@
តើនរា  វាល្អជាងបងត្រង់ណា បានអូនមិនដាច់ចិត្តពីវាសោះ
@
ព្រោះគាត់មិនដែល ធ្វើបាបខ្ញុំនិងបំពានខ្ញុំដូចលោកឯងទេ
@
អូនយល់ថាបងធ្វើចឹងព្រោះដើម្បីចង់បានអាក្ដីសុខមួយភ្លេតនិងមែន បងគ្រាន់ចង់ឈ្នះចិត្តអូនឯងប៉ុន្នឹងទេ
@
លោកឯងហៀនបំពានលើខ្ញុំ លោកឯងបាត់បង់ភាពជាមនុស្សហើយ លឺនៅ?(ខ្ញុំព្យាយាមដោះសា សំឡុតទៅគាត់វិញ)
@
បាន បើអូនឯងគិតចឹងទៅហើយ បងនិងធ្វើអោយអូនឯងមើលថាតើ អាការបាត់បង់ភាពជាមនុស្សនិងវាយ៉ាងមិុច (ថាហើយគាត់ក៏ព្យាយាមសម្រុកថើបមាត់ខ្ញុំនិងទាញអាវខ្ញុំចេញ តែចៃដន្យភ្លាមនោះសម្លេងគោះទ្វានិងច្រានទ្វាក៏បន្លឺឡើង ដែលបានបង្អាក់សកម្មភាព លោកគ្រូបានមួយភ្លេត ហើយក៏ជាឪកាស់អោយខ្ញុំបានរត់ចេញពីរង្វង់ដៃគាត់សម្រុកទៅបើកគន្លឹះទ្វាបាន ភ្លាមនោះដែលក៏លេចមុខបងនរាចេញមកមិនទាន់និងបើកទ្វាបានស្រួលបួលផង បងនរាក៏ស្ទុះវឹុង៖
@
អាចង្រៃ ផាច់(មិនទាន់និងផុតសម្ដីផង មួយ កណ្ដាប់ដៃរបស់បងនរា បានជះទៅលើ មុខលោកគ្រូនេត្រា បងនរាបំរ៉ុងតែនិងថែមមួយដៃទៀតទៅហើយ តែលោកគ្រូនេត្រាក៏បានចាប់ដៃជាប់ ដាក់សងមកវិញមួយដៃពេញទំហឹុងចំថ្កៀមបងនរា ធ្វើអោយបងនរារាងថយក្រោយបន្តិច បងនរាបម្រ៉ុងនិងចូលទៅតបតវិញ តែក៏ត្រូវបានខ្ញុំចូលទៅចាប់ និងឈរនៅចំកណ្ដាល ពួកគាត់ទាងពីរ)
@
បានហើយ ពួកបងចង់ធ្វើអីនិង(ខ្ញុំស្រែកឡើង)
(
បងនរារាងថយក្រោយបន្តិចទបជំហរដោយមានឈាមហូរចេញពីមាត់មកតិចៗ ឯលោកគ្រូនេត្រាក៏ឈរក្ដាប់ដៃនៅខាងក្រោយខ្ញុំ)
@
បងមិនអោយវា ប្រមាត់អូនទេ(បងនរាតប)
@
អាណាប្រមាត់ស្មី ឯងទេដែលប្រមាតស្មីនោះ
@
អាចង្រៃនៅប្រកែកទៀត (បងនរាស្ទុះចូលមកមុខបន្ថែម)
@
បើកុំតែឯងចិត្តរាយមាយស្រលាញ់ស្មីផង លីដាផង ហើយចុងក្រោយមករៀបការជាមួយលីដា ស្មានថាស្មីធ្លាក់ខ្លួនមកចឹងអី(លោកគ្រូតប និងសម្រុកចូលមកដែល ខ្ញុំក៏ព្យាយាមទបអ្នកទាំងពីរនិងច្រានពួកគាត់ចេញពីគ្នាធ្វើអោយបងនរា ខ្ទៀតចេញទៅក្រៅ ហើយលោកគ្រូខ្ទៀតទៅលើគ្រែ ភ្លាមនោះខ្ញុំរៀបតែនិងទៅលើកបងនរាហើយ តែក៏លេចមុខកូនក្រមុំរត់មកទប់បងនរាយ៉ាងលឿន ធ្វើអោយខ្ញុំទប់ខ្លួននៅនិងមួយកន្លែង បានត្រឹមឈរមើលលីដាលើកបងនរាឡើងប៉ុន្នោះ)
@
ហើយមានរឿងអីនិង(លីដាស្រែកសួរ និងបែរមករកខ្ញុំនិងលោកគ្រូ)
@
អឹ......(ខ្ញុំនិយាយមិនចេញ)
@
ឯងឆ្លើយទៅ (លោកគ្រូនិយាយព្រមទាំងញាក់ចិញ្ចើម មកកាន់បងនរា បងនរា បានត្រឹមក្ដាប់ដៃខាំធ្មេញប៉ុន្នោះ រំពេចនោះម្ដាយលោកគ្រូនេត្រាក៏បានរត់មកមើល)
@
ហើយមានរឿងអី(ម្ដាយបងនរា ស្ទុះមកជួយលើកបងនរា រួចទើបរត់មកមើលលោកគ្រូនេត្រា)
@
គឺ.....(ខ្ញុំមិនអាចធ្វើអី្វឬឆ្លើយតបអ្វីបានសោះ ពេលនៅចន្លោះអ្នកទាំងបួន បានត្រឹមបង្ហាញទឹកមុខភ័យស្លន់ស្លោចង់យំក៏យំមិនចេញប៉ុន្នោះ)
@
គ្មានអីទេម៉ាក់ កូនទាស់សម្ដីគ្នាពីរបីមាត់ប៉ុន្នោះ(លោកគ្រូតប)
@
ទាស់សម្ដីគ្នារឿងអី បានឈានដល់ការប្រើដៃប្រើជើង មើលមានស្នាមបែកមុខបែកមាត់ពេញនិងនាគ (ម្ដាយលោកគ្រូសួរទាំង យកដៃទៅប៉ះស្នាមខៀវលើថ្ពាល់លោកគ្រូ)
@
ហើយមានរឿងអីអោយប្រកដស្មី (លីដាឈ្លីុចសួរខ្ញុំ)
@
ខ្ញុំ.......
@
គ្មានអីទេអូន បងឈ្លោះជាមួយ នេត្រានិងវាយគ្នាមួយដៃពីរ ហើយស្មីក៏ចូលមកឃាត់ តែប៉ុន្នឹង
@
ហើយរឿងអីបានឈនដល់វាយតប់គ្នានិង (លីដាសួរបងនរា)
@
គឺ អាត្រាវាឌឺដាក់បងពេក ទើបបងប្រដៅវាមួយដៃពីរ(បងនរាតប)
@
អាណាឌឺដាក់ឯង (លោកគ្រូនេត្រាតប ទាំងព្យាយាមងើបឡើងមករកបងនរាផង តែក៏ត្រូវម្ដាយគាត់ទាញអោយអង្គុយចុះវិញ)
@
បានហើយ ម៉ាក់ប្រាប់ហើយតើថាកុំអោយផឹកដល់ស្រវឹុងតែស្រវឹុងហើយវាចឹងណា បាត់បង់ម្ចាស់ការលើខ្លួនឯងអស់
@
ពេលនោះចំពេលដែល មានគេមកហៅកូនកំឡោះកូនក្រមុំអោយទៅធ្វើពីធីបោះផ្កាល្មម លីដាក៏ប្រញាប់និយាយសុំទោសលោកគ្រូនេត្រា និងជួយជូតសំអាតអោយបងនរារួចនាំបងនរាចេញទៅ បងនរាបានត្រឹមតែសម្លឹងមកកាន់ខ្ញុំទាំងស្រង៉ូតស្រង៉ាត់ហើយក៏ព្រមទៅតាមលីដា ក្រោយពីបងនរានិងលីដាចេញទៅបាត់ ម្ដាយលោកគ្រូ ក៏បានអោយខ្ញុំជួយយកក្រមួនក្រឡានិងប្រេងខ្យល់មកអោយគាត់ដើម្បីឬតអោយលោកគ្រូនេត្រា ពេលកំពុងតែលាប អុំស្រីក៏ត្រូវបានម្ដាយកូនក្រមុំមកអូសដៃអោយទៅចូលរួមក្នុងពិធី ដោយបន្សល់តែខ្ញុំអោយជួយលាបអោយលោកគ្រូនេត្រាបង្ហើយ ពេលនោះខ្ញុំក៏បានបដិសេធន៌និងសុំខ្លួនចេញទៅដែលតែត្រូវលោកគ្រូដំអូញដាក់ម្ដាយគាត់និងសុំអោយទុក្ខខ្ញុំនៅមើលថែគាត់ ដោយមិនចង់អោយអុំស្រីទើសទាល់ខ្ញុំក៏យល់ព្រម ពេលអុំស្រីចេញទៅ ខ្ញុំក៏បើកទ្វាចង្ហល្មមម៉ារត់ចេញបាន ស្រួលពេលមានបញ្ហាអ្វី ហើយទើបចូលមកលាបប្រេងកូឡាអោយលោកគ្រូនេត្រាវិញ ពេលលាបខ្ញុំមិនខ្ចីមើលមុខគាត់ទេឯគាត់គិតតែពីសម្លឹងមុខខ្ញុំយ៉ាងខ្លាំង)
@
អូនពិតជាមិនស្រលាញ់បងមែនអី
(
ខ្ញុំមិនតប)
@
ស្អប់បងខ្លាំងណាស់មែន?
@
ខ្ញុំមិនដែលស្អប់លោកគ្រូទេ
@
ហេតុអីមិនព្រមមើលមុខបងចឹង
@
ព្រោះខ្ញុំស្អប់សកម្មភាពលោកគ្រូអំបាញ់មិុញ
@
សុំទោស....
@
និយាយបានស្រួលណាស់ពាក្យនេះ តែការទទួលខុសត្រូវវាមិនស្រួលដូចការនិយាយទេ
@
បងពិតជាសុំទោសមែន
@
និយាយពាក្យនិងហើយ បានអីមកវិញ
@
បងដឹង បងមិនគួរបណ្ដោយខ្លួនតាមចំណង់តណ្ហា ធ្វើអោយមានបញ្ហាធំបែបនេះទេ តែនេះមកពីស្រលាញ់អូនពេក
@
ការស្រលាញ់របស់លោកគ្រូ អាត្មានិយមណាស់ លោកគ្រូគិតតែពីសេក្ដីសុខផ្ទាល់ខ្លួនប៉ុន្នឹងឯង
@
អូននៅតែមិនយល់ពីបងទៀតមែន (លោកគ្រូនិយាយបណ្ដើរចាប់ដៃខ្ញុំបណ្ដើរ និងធ្វើទឹកមុខគួរអោយអាណិត)
@
លេងដៃខ្ញុំភ្លាម(ខ្ញុំឈប់លាប រួចតបទៅគាត់ លោកគ្រូក៏ព្រមលេងតាមសម្ដីខ្ញុំ)
@
ធ្វើយ៉ាងមិុចទើបអូនព្រមលើកលែងទោសអោយបង
@
បើលោកគ្រូមិនទៅសុំទោសបងនរាទេ ខ្ញុំមិនព្រមលើកលែងទោសអោយលោកគ្រូដាច់ខាត
@
ហេតុអីត្រូវទៅសុំទោសវា មានតែអូនទេដែលបងគួរសុំទោស ឯវាមានតែសុំទោសបងវិញទើបត្រូវ
@
លោកគ្រូភ្លេចហើយអី រឿងនេះលោកគ្រូអ្នកបង្កឡើងមិនថាអ្នកណាអ្នករងរបួសទេ តែអ្នកបង្កនៅតែជាដើមហេតុ
@
តែបង...
@
បើមិនបានក៏មិនអីដែល បានហើយ លាបហើយហើយ ខ្ញុំទៅសិនហើយ(ខ្ញុំក៏ងើបចេញពីគ្រែ បំរ៉ុងតែនិងដើរចេញ ក៏ត្រូវលោកគ្រូស្ទុះងើបមកអោបពីក្រោយយ៉ាងជាប់)
@
តើបងពិតជាខុសមែនអីដែលស្រលាញ់អូន ឬព្រោះអូនមិនទាន់ដាច់អាល័យពីនរា(លោកគ្រូអោបខ្ញុំនិងនិយាយសួរខ្ញុំ)
@
លោកគ្រូគិតខ្លួនឯងទៅ នេះលោកគ្រូកំពុងបង្កកំហុសលើកទីពីរហើយ បើមិនលេងខ្ញុំទេ ខ្ញុំគ្មានថ្ងៃលើកលែងអោយលោកគ្រូទេ (ពេលខ្ញុំនិយាយចប់ លោកគ្រូក៏ព្រមលេងខ្ញុំតាមសម្រួល ហើយខ្ញុំក៏ប្រញាប់រៀបចំខ្លួនដើរចេញមកខាងក្រោមវិញ ពេលនោះខ្ញុំឃើញកូនកំឡោះកូនក្រមុំកំពុងនៅក្នុងកម្មវិធីេជាមួយភ្ញៀវយ៉ាងសប្បាយរីករាយ ខ្ញុំក៏សរសៀរៗ ទៅប្រាប់ម្ដាយលោកគ្រូអោយទៅមើលថែលោកគ្រូម្ដង ព្រោះខ្ញុំមិនសូវស្រួលខ្លួនសុំត្រឡប់មកសាលាមុន)
(
មកដល់សាលាខ្ញុំសែនរញេរញៃក្នុងចិត្តណាស់ មិនដឹងថាត្រូវដោះស្រាយរឿងដែលកើតឡើងអំបាញ់មិុញតាមវិធីណាទេ ខ្ញុំនៅតែស្រលាញ់បងនរា នៅគ្រប់ពេលដែលឃើញមុខគាត់ តែក៏ដឹងច្បាស់ថាគាត់គ្មានថ្ងៃវឹលមករកខ្ញុំវិញទេ ចំពោះលោកគ្រូនេត្រាពេលខ្លះក៏ធ្លាល់មានអារម្មណ៌លើគាត់ខ្លះដែល អាចថាមកពីភាពស្និទ្ធស្នាលជាមួយគាត់ពេកក៏ថាបាន តែក៏ថាមិនត្រូវ ស្នេហ៌ប្រហែលជាមិនឈ្នះស្និទ្ធទេមើលទៅ។   តើខ្ញុំគួរធ្វើយ៉ាងណាបន្ត ប្រឈមមុខនិងពួកគាត់យ៉ាងមិុចទៀតទៅនៅពេលក្រោយ ហើយតើគួរឈប់ទាក់ទងនិងបងនរា មកទទួលយកលោកគ្រូនេត្រាឬយ៉ាងមិុច ខ្ញុំពេលនេះគិតអ្វីមិនចេញពិតមែន។  សម្រាប់ខ្ញុំពេលនេះ វិធីសាស្រ្តដែលល្អគួរតែគិចមុខពីពួកគាត់មួយរយះសិន គិតហើយខ្ញុំក៏បានរៀបចំឥវាន់ទៅលេងផ្ទះនៅឯស្រុកមួយរយះ។  នៅផ្ទះមានម៉ែមានប៉ាមានបងមានប្អូន និងស្រែចម្កាជាច្រើនដែលទន្ទឹងរងចាំការមកសួរសុខទុក្ខពីខ្ញុំ ស្ថានភាពជុំវិញទាំងអស់នេះក៏បានធ្វើអោយខ្ញុំរំសាយអារម្មណ៌ពីរឿងកើតទុក្ខមួយចំនួនដែល តែអោយតែគិតថាត្រូវត្រឡប់មកសាលាវិញខួរក្បាលខ្ញុំចាប់ផ្ដើមស្មុគទៀតហើយ ខ្លាចនិងប្រឈមមុខជាមួយបងនរានិងលោកគ្រូនេត្រាណាស់។គិតទៅរយះពេលដែលខ្ញុំមកលេងស្រុកគឺស្ទើជិតកន្លះខែទៅហើយ ហើយពេលដែលផ្ដាច់ទំនាក់ទំនងពីប្រព័ន្ធទូរស័ព្ទនិងបណ្ដាញសង្គមក៏ដូចគ្នាដែល ខ្ញុំមិនបើកគ្រប់ការទាក់ទងទាំងអស់ សូម្បីតែលេខទូរស័ព្ទក៏ខ្ញុំបិតដែលព្រោះមិនចង់ដឹងលឺរឿងឈឺក្បាលដែលកើតឡើងថ្មីៗនេះទេ។  ខ្ញុំព្យាយាមគិុចចេញពីរឿងហេតុមួយនេះ តែប្រហែលជាមិនអាចគិុចបានរហូតទេ ដើម្បីអនាគតផ្ទាល់ខ្លួន និងក្ដីសង្ឃឹមរបស់ម៉ែពុក ដាច់ខាត់ខ្ញុំត្រូវតែត្រឡប់មករៀនវិញ មកសាលាដើម្បីសឹក្សា និងប្រឈមមុខនិងរឿងដែលបានកើតឡើងនោះ ខ្ញុំមិនអាចចេះតែរត់គិចចឹងទេ។
ត្រឡប់មកដល់បន្ទប់វិញខ្ញុំមិនបានជួបលោកគ្រូនេត្រាទេ តែឃើញសម្ភារះរបស់គាត់នៅទីនេះទាំងអស់ ខ្ញុំបានសួរទៅអាធា៖
@
ចុំអត់ដឹងអីតិចទេនិង លោកគ្រូទើបតែទៅលេងភ្នំពេញព្រឹកមិុញនេះតើ ព្រោះមុខវិជ្ជាគាត់បង្ហាត់ចប់ក្រេឌីតអស់ហើយណា
@
ហ្អឺអត់ដឹងមែនតើ ហើយកាលគាត់មកវិញ
@
មិនដឹងដែលប្រហែលជាទាល់តែប្រឡងបញ្ចប់ឆមាសដឹង ហើយគាត់អត់ទេប្រាប់អីតិចទេនិង
@
អឺនៅស្រុកអត់សេវា ទាក់ទងមិនកើតទេ
(
បន្ទាប់ពីសួរអាធារួចមក ខ្ញុំក៏រាងធូចិត្តបន្តិច ដោយមិនហត់ធ្វើខ្លួនប្រឈមមុខនិងលោកគ្រូ តែក៏ភ័យព្រួយមិនតិចដែលពីលទ្ធផល់ក្នុងការសិក្សារៀនសូត្រ ថាទៅគ្រប់មុខវិជ្ជាគឺនៅរៀនទាំងអស់ ចប់តែមុខវិជ្ជាលោកគ្រូនេត្រាមួយមុខទេ ភ្លាមៗខ្ញុំក៏នឹកឃើញទៅយកសីុមចាស់មកដំណើរការវិញ។ ព្រះ!  គ្រាន់តែដំណើរការភ្លាមសារនិងមីុសខល លោតមកចង់គាំងទូរស័ព្ទទៅហើយ គឺសុទ្ធតែជាសាសុំទោសនិងមីុសខលរបស់លោកគ្រូ និងបងនរាទាំងអស់ ខ្ញុំបើកសាមើលម្ដងមួយៗ សារបស់បងនរាភាគច្រើនគឺអត្តន័យសុទ្ធតែសុំទោសដែលគាត់ច្រឡំធ្វើរឿងអោយប៉ះពាល់ដល់ទំនាក់ទំនងខ្ញុំនិងលោកគ្រូហើយគាត់ចង់ណាត់ជួបខ្ញុំនិយាយគ្នាអោយអស់រឿងម្ដង ឯសារបស់លោកគ្រូគឺសុទ្ធតែជាសាសារភាពទោសកំហុសដែលគាត់ហៀនបំពានរាងកាយខ្ញុំនិងធ្វើអោយមានជម្លោះ ជាមួយបងនរា គាត់ក៏បានប្រាប់ថាគាត់បាននិយាយជាមួយបងនរានិងសុំទោសបងនរារួចហើយ ហើយសង្ឃឹមថាខ្ញុំនិងព្រមអធ្យាស្រ័យអោយគាត់ បន្ទាប់ពីបានឃើញសារបស់ពួកគាត់រួចមកខ្ញុំក៏រាងធូចិត្តដែល តែក៏នៅឆ្ងល់ថាតើពួកគាត់និយាយគ្នាពីរឿងអ្វីខ្លះទៅ បានជាអត្តន័យសារបស់អ្នកទាំងពីរដូចគ្នាម្លេះ តែខ្ញុំលែងសូវខ្វល់ហើយពីរឿងនេះ ចាំតែដល់ពេលជួបពួកគាត់ចាំដោះស្រាយតែម្ដងទៅគឺចប់ហើយ គឺគិតតែរឿងរៀនសូត្រវិញហើយមើលទៅ ព្រោះបើមិនចឹងទេ ប្រឡងបញ្ចប់ឆមាសនេះច្បាស់ជាសូន្យអីឡូវហើយ។ណាមួយមានរឿងមួយទៀតដែលខ្ញុំត្រូវតែខំនោះគឺការប្រកួតប្រជែងយកអាហារូបករណ៌ទៅសិក្សានៅប្រទេសចិនបន្តទៀត ព្រោះខ្ញុំក៏ដាក់គោលដៅថាត្រូវតែទៅសិក្សាបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅទីនោះតាំងពីដំបូងម្លេះ។)
ស្អែកជាថ្ងៃប្រឡងបញ្ចប់ឆ្នាំទី២ហើយ តែថ្ងៃនេះវិញខ្ញុំក៏ត្រូវប្រឈមមុខនិងមនុស្សម្នាក់ដែលខ្ញុំគិុចពីគាត់ជិតមួយខែមកនេះ។
(
ស្របពេលដែលខ្ញុំកំពុងតែធ្វើម្ហូបនៅចង្រ្កានបាយស្រាប់តែសំលេងគោះទ្វាបានបន្លឺឡើង ខ្ញុំក៏ប្រញាប់ប្រញាល់ទៅបើកទ្វាតែក៏ត្រូវភាំងបន្តិច៖)
@
លោកគ្រូ!
@
បាត! សុខសប្បាយអត់
@
អឹ  អត់អីទេ ហើយ....
@
មិុចគិតថានៅឈរបាំងផ្លូវមិនអោយញុំចូលចឹងហ្មងអី(លោកគ្រូនិយាយឡើងស្របពេលដែលខ្ញុំកំពុងតែឈរនៅនិងមុខទ្វា បាំងផ្លូវរបស់គាត់)
@
បាត.......(ខ្ញុំក៏ប្រញាប់សម្រួលអារម្មណ៌មកវិញឆ្លើយតបនិងលោកគ្រូ រួចដកខ្លួនចេញយ៉ាងប្រញាប់ រត់ទៅមើលម្ហូបនៅចង្រ្កានបាយ)
@
ហើយបានម្ហូបអីឈ្ងុយសម្បើមណាស់នាគ(លោកគ្រូស្រែកសួរពេលដែលគាត់កំពុងតែផ្លាស់ខោអាវនៅបន្ទប់ដេក)
@
ស្ងោងាំង៉ូវមាន់ (ខ្ញុំតបពីចង្កា្រនបាយមកវិញ បានបន្តិចលោកគ្រូក៏មកឈរពីមុខទ្វាចង្កា្រនបាយ ដោយស្លៀកតែកន្សែងរំចង្កេះ បង្ហាញសាច់ដុំទ្រូង ញញឹមមកកាន់ខ្ញុំ)
@
មានទទួលបង្ហាត់សិស្សធ្វើម្ហូបទៀតអត់
@
អត់រេ ខ្ចឹលបង្ហាត់ណាស់
@
មិុចចឹង
@
សិស្សរៀនម៉ែអាឆ្លាតបែបនេះ ខ្លាចខូចឈ្មោះគ្រូណាស់
@
ចរិតឌឺដងផ្លែផ្កានៅតែមិនចោលដដែល
@
ញុំតែចឹងឯងមិនចេះផ្ដូទេ (លឺពាក្យនេះហើយ លោកគ្រូញញឹមលេងចេញ ហើយក៏ផ្ដូប្រធានបទនិយាយ)
@
អឺខ្ចឹលប្រកែកណាស់ ទៅងូតទឹកសិន និងអាល់មកភ្លក់ម្ហូបដ៏សែនឈ្ងុយម្ដង ព្រោះកំពុងឃ្លាន
@
នឹងហើយនៅនិយាយនិង បានហូបឆាប់ហើយ (ក្រោយពីស្ដាប់ឃ្លានេះហើយលោកគ្រូក៏ដើរទៅងូតទឹកទាំងញញឹម។បន្ទាប់ពីធ្វើម្ហូបហើយខ្ញុំក៏រៀបចំបាយម្ហូបរងចាំលោកគ្រូជាស្រេច ក្រោយពីផ្លាស់ខោអាវហើយលោកគ្រូក៏មកអង្គុយហូបបាយដោយគ្មាននិយាយអ្វី ដោយមិនចង់ឌឺដងអ្វីទៀតខ្ញុំក៏បានផ្ដើមសំនួរទៅលោកគ្រូ)
@
លោកគ្រូសុខសប្បាយអត់...........
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment