រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay)
ភាគ ទី៩
និពន្ធដោយ នេត្រា
#Khmer_Novel_69
@សុខសប្បាយអត់(បងនរាសួរខ្ញុំទាំងញញឹមនៅពេលដែលខ្ញុំកំពុងតែអង្គុយចុះនៅលើគ្រែក្បែគាត់)
@អត់អីទេ ធម្មតាតើ ចុះបងនរាវិញ
@បងមិនសូវសុខទេ រវល់ការងារច្រើន
@ចឹងហើយ តែឈប់រៀនគឺដល់ពេលដែលត្រូវធ្វើការងារហើយ
@ហ្អឺ បើដឹងចឹងបងមិនទាន់ឈប់រៀនទេ........
@បើបានជាជ្រុលហើយ កុំរាថយអីបន្តទៀតទៅ អាចថាទៅថ្ងៃមុខវានិងប្រសើរជាងសព្វថ្ងៃ
@សង្ឃឹមចឹងចុះ
@ចុះបងមកមានការអីដែរ
@បងមកនេះចង់.......កុំភ្លេចទៅចូលរួមផង(គាត់ក៏ហុចសំបុត្រការមួយច្បាប់មក )
@បង ការហើយ?(ខ្ញុំយកមកមើលឃើញឈ្មោះគាត់និងលីដា)
@បាត..មុនដំបូងបងគិតថាបងមិនគួរមក...
@អត់អីទេ កុំគិតផ្ដេសផ្ដាស់ចាំញុំទៅចូលរួម ការបងទាំងមូលអត់មុខញុំមិុចបាន(ខ្ញុំក៏និយាយកាត់គាត់ភ្លាមៗ ទាំងញញឹមមិនសូវស្រស់ ព្រោះដឹងថាគាត់បំរ៉ុងនិងនិយាយអ្វី)
@ស្មីពិតជាអាចទៅចូលរួមបានមែនអី
@កុំភ័យអី ទោះរវល់ប៉ុន្នាក៏ត្រូវឈ្លាតទៅដែល ហ្អនិយាយចឹងកុំព្យូទ័របងយកទៅវិញផង ញុំរកលុយទិញបានកុំព្រូទ័រថ្មីហើយ (ខ្ញុំនិយាយទាំងឡើងទៅបិតកុំព្យូទ័រដែលគាត់កំពុងចុចនិងរៀបចំអោយគាត់)
@ណាទៅ អាថ្មី?(បងនរាឈ្លីុចសួរខ្ញុំ)
@មិនទាន់ទិញទេ តែមានលុយទិញហើយ
@ហ្អ មិនបាច់ទេចឹុង បើគិតថាអាចាស់នេះយ៉ាប់ប្រើស្មីយកវាទៅលក់បង្គ្រប់ទិញអាថ្មីទៅ បងមិនយកវាវិញទេ ព្រោះវាជារបស់តែមួយគត់ដែលបងទុកអោយប្អូនរបស់បងប្រើការក្នុងការរៀនសូត្រ
@ហាស់ហា បែកយូបងចេះនិយាយពាក្យសីុអារម្មណ៌ផង(ខ្ញុំក៏ទុកវាវិញនិងនិយាយបែបកំផ្លែងទៅកាន់គាត់)
@សីុអារម្មណ៌អី ធម្មតាតើ អឺហើយរស់នៅជិតនេត្រាមិុចដែរ
@មានអីធម្មតាទេ តែមិុចបងស្គាល់គាត់?
@ហ្អ គេជាបងប្អូនជីដូនមួយនិងលីដា ហើយធ្លាប់ជួបគេច្រើនដងដែលនៅផ្ទះលីដា
@ថាមិុចគាត់ជាសាច់ញាតិនិងលីដា?
@បាត អត់ដឹងទេអី?
@បើមិនដែលនិយាយគ្នារឿងប្រវត្តិរូបអីផង មិុចនិងដឹងទៅ
@ហើយនិយាយរឿងអីវិញចុះ
@មានអីទេ ក្រៅពីរឿងរៀន និងរឿងហូបចុកនិង
@ស្មានតែរឿងដូចបងឃើញមិុញ(គាត់និយាយទាំងសើចស្ញេញមកកាន់ខ្ញុំ)
@កុំយល់ច្រឡំតាពាស(ដូចដែលខ្ញុំប្រាប់បងចឹង ខ្ញុំមិនមែនជាមនុស្សដូចបងគិតទេ)
@ហាស់ហា នៅតែដដែល
@និងហើយញុំមិនចេះផ្លាស់ផ្ដូរទេ មានតែអ្នកខ្លះទេ មិនទាន់ដឹងអីផងផ្លាស់៣៦០ដឺក្រេទៅហើយ
@ថាអោយបងមែន
@ចុះមានអ្នកណាទៀតបើនិយាយតែពីរនាក់នឹង
@ខឹងបងអត់ចុះ ពេលបងប្រែព្រួលចឹង
@អត់មានសិទ្ធិខឹងទេ ហើយក៏មិនដឹងថាខឹងធ្វើអីដែល
@មិនខឹងតែ មិុចក៏ជេបង ដាក់ទំនាយបងខ្លាំងមេះ
@ញុុំចេដាក់ទំនាយបងពីអង្កាល?
@នៅតែដដែល! បងថាលេងទេ និយាយចឹងបាយម្ហូបឆ្អិនហើយនៅបងឃ្លានហើយ
@ឆ្អិនហើយ ហ្អឺចាំតិច (ខ្ញុំក៏ប្រញាប់ទៅរៀបចំបាយម្ហូបដាក់លើតុ ទាំងភ្លេចថាអ្នកដែលត្រូវហូបជាមួយខ្ញុំគឺលោកគ្រូនេត្រាមិនមែន បងនរាទេ តែពេលកំពុងតែរៀបចំលោកគ្រូនេត្រាក៏ដើរចូលមកដោយដៃកាន់កូកាដបធំមួយនិងទឹកកអនាម័យមួយថង់មកផង ពេលនោះទើបខ្ញុំរាងស្វាងឡើងវិញហើយប្រញាប់រៀបចំបាយម្ហូបសម្រាប់មនុស្សបីនាក់ ពួកយើងក៏អង្គុយហូបជុំគ្នាដោយនិយាយគ្នាយ៉ាងសប្បាយរីករាយ លាយដោយការឈឺចាប់មើលមុខគ្នាទៅវិញទៅមកបង្កប់អត្តន័យយ៉ាងជ្រៅនៅក្នុងជម្រៅចិត្តរៀងៗខ្លួន បងនរានិយាយរឿងការងារងារជាច្រើនជាមួយលោកគ្រូនេត្រាហើយក៏មិនភ្លេចសរសើរពីស្នាដៃធ្វើម្ហូបខ្ញុំនិងចំអន់ខ្ញុំលេងទេ ឯលោកគ្រូនេត្រាក៏មិនណយដែលនិយាយឌឺខ្ញុំនិងលួចចាក់បងនរាដោយកាំបិតគឺសម្ដីមួយម៉ាត់ពីរម៉ាត់ផង ហេតុតែម្នាក់ៗមានស្នាមញញឹមនិងសម្លេងសើចបន្លឺឡើងមែន តែខ្ញុំដឹងថាម្នាក់ៗមានអ្វីលាក់បាំងគ្នាយ៉ាងច្រើន ជាពិសេសគឺខ្ញុំមិនសូវហៀននិយាយទេ គិតតែពីសើច ដោយមិនទាំងហៀនមើលមុខគាត់ទាំងពីរនាក់ចំៗផង បន្ទាប់ពីបញ្ចប់ការហូបបាយហើយ បងនរាក៏លាពួកយើងត្រឡប់ទៅវិញដោយមិនភ្លេចដាស់តឿនខ្ញុំនិងលោកគ្រូនេត្រាអោយទៅចូលរួមមង្គលការគាត់ផង ខ្ញុំក៏រៀបចំទុកដាក់ចាន់ឆ្នាំងឯលោកគ្រូនេត្រាដូចជាពុលបាយចឹងគាត់ក៏ឡើងទៅសម្រាក់នៅលើគ្រែស្រម៉ុកធ្វើមិនដឹង។ យប់ឡើងបន្ទាប់ពីចេញពីបង្ហាត់អង់គ្លេស លោកគ្រូនេត្រាក៏បបួលខ្ញុំចេញទៅហូបអីនៅខាងក្រៅដូចធម្មតា។ ប៉ុន្នានថ្ងៃនេះខ្ញុំមានអារម្មណ៌ដឹងថាលោកគ្រូនេត្រាមិនសូវនិយាយអ្វីច្រើនជាមួយខ្ញុំទេ ទាំងការលេងសើចជាដើម តែគាត់បែរជាចូលចិត្តនាំខ្ញុំខ្ញុំទៅក្រៅតែពីរនាក់គាត់ ដូចជាចង់បង្ហាញមនុស្សជុំវិញខ្លួនថាយើងទាំងពីរមានអ្វីម្យ៉ាងស្និទ្ធស្នាលលើសពីគ្រូនិងសិស្ស ពេលជិតដល់ថ្ងៃការបងនរា លោកគ្រូបានបបួលខ្ញុំចូលហាងលក់សំលៀកបំពាក់មួយកន្លែងដោយគាត់បានទិញខោអាវនិងស្បែកជើងជាលក្ខណះគូស្នេហ៌មួយឈុតហើយនិងទិញសម្ភារះមួយចំនួនទៀត។
@ហើយលោកគ្រូទិញអោយអ្នកណានេះ(ខ្ញុំសួរគាត់និងលើកយកខោអាវគូស្នេហ៌មកបង្ហាញ)
@មានអោយអ្នកណាគេ គឺទិញទុក្ខប្រើខ្លួនឯងនិងព្រោះជិតដល់ពេលប្រើវាហើយ
@ប្រើជាមួយអ្នកណា
@ចាំដល់ថ្ងៃចាំប្រាប់ ទុកសិនទៅ (លោកគ្រូឆ្លើយទាំងសើចដាក់ខ្ញុំពព្រាយរួចទាញកន្សែងដើរចូលបន្ទប់ទឹកបាត់ ខ្ញុំរាងឆ្ងល់ណាស់ សង្ស័យតែទុកពាក់ជាមួយខ្ញុំហើយ តែក៏មិនខ្វល់ច្រើនយកវាទៅភ្យួរទុកទៅ)

ដល់ថ្ងៃរៀបការបងនរា!
@អីយ៉ាស់ផ្លែកម្លេះ ស្លៀកពាក់ទៅសីុការគេ មិនមែនទៅលេងសមុទ្យទេលោកគ្រូ(ខ្ញុំនិយាយទៅកាន់លោកគ្រូនៅពេលដែលខ្លួនកំពុងតែដើរចេញមកពីបន្ទប់ទឹក ដោយមានតែកន្សែងបង់ក និងពាក់ខោខ្លីលើក្បាលជង្គង់ពីលើលីអូមួយកំបិតលិតបាំងចំនុចសំខាន់ប៉ុន្នោះ ឯលោកគ្រូកំពុងអង្គុយមើលមកខ្ញុំមិនដាក់ភ្នែកក្នុងសំលៀកបំពាក់គូស្នេហ៌ អាវយឺុតដៃខ្លីពណ៌សរដោយមានរូបសញ្ញាបេះដូងមួយចំហៀងនៅចំកណ្ដាលទ្រូង និងពាក់ខោរាងជើងវែងពណ៌ខ្មៅ សំឡុះយ៉ាងស្អាត)
@បាតដឹងតើ ពាក់ខោអាវអោយលឿនទៅខ្វាក់ភ្នែកលោកគ្រូអស់ហើយ(គាត់តបមកទាំងញញឹមរួចបោះខោអាវមកអោយខ្ញុំ)
@ធ្វើមើលតែមិនដែលឃើញ! ហ្អឺហើយមិុចចង់អោយញុំពាក់ខោអាវនិងទៅសីុការដែល(ខ្ញុំសួរគាត់នៅពេលដែលលើកខោអាវឃើញជាខោអាវដែលគាត់កំពុងពាក់)
@ហ្អឺ....គាត់ឆ្លើយទាំងញាក់ចិញ្ជើមដាក់ខ្ញុំបែបឌឺ
@សុំទោស ទៅអត់រួចទេ ធ្វើអីអោយចូលចំនោមគេផង(ខ្ញុំឆ្លើយទៅគាត់ រួចបំរ៉ុងនិងបោះខោអាវនិងទៅអោយគាត់វិញតែ....)
@តែម្ដងទេ! កុំប្រកែកអីបានអត់! (លោកគ្រូស្ទុះមកអោបខ្ញុំទាំងនិយាយពាក្យនេះតិចៗដាក់ត្រចៀកខ្ញុំ ពេលនេះខ្ញុំស្ទើតែឆ្កួតទៅហើយមិនដឹងថាការពិតឬអត់ទេ នាគ មិុចក៏លោកគ្រូធ្វើចឹងកើត ខ្ញុំស្ទុះចេញពីដៃរបស់លោកគ្រូទាំងមិនយល់ពីគាត់ តែអត់រួចទេ)
@លោកគ្រូធ្វើអីនិង លេងញុំភ្លាម
@អត់ទេ បើស្មីមិនពាក់ខោអាវនេះទៅការ ជាមួយញុំទេ
@លោកគ្រូកើតថីនិង ខ្មោចចូលមែន
@អត់ទេញុំមិនអីទេ ញុំសុំតែម្ដងទេបានអត់
@សុំអី ពាក់ខោអាវនិងមែន?
@បាត
@អាវចឹងៗគេពាក់ដើរលេងមិនមែនពាក់ទៅសីុការទេ
@លោកគ្រូដឹងតើ តែចាំដាក់អាវក្រោះសេពីលើមួយជាន់ទៀតទៅលេងអីហើយ
@បាន តែគ្រាន់ចឹងសោះចាំបាច់មកអោបញុំដែលលេងញុំទៅ
@មកពីខ្លាចស្មីមិនព្រមនិង(លោកគ្រូនិយាយទាំងលេងខ្ញុំរួចញញឹមមកកាន់ខ្ញុំទៀត)
@គ្រាន់ចឹងសោះនិង ធ្វើអោយខ្ញុំភ័យមិនតិចអី
@បើមិនធ្វើចឹងយើងមិនព្រមទេ
@ញុំស្មានតែលោកគ្រូ រោគចិត្តផងមិុញ (ខ្ញុំឆ្លើយទាំងទាញខោអាវមកពាក់ មានអីល្មមម៉ាច់)
@គ្រាន់តែអោបសោះរោគចិត្តដែល
@ចុះបើអោបប្រុសដូចគ្នាមិនរោគចិត្ត
@សម័យនេះហើយ ខ្វះអីប្រុសអោបប្រុសនោះ មានអីត្រូវរោគចិត្ត
@និយាយដូចច្បាស់ណាស់ចឹង
@ស្មីមិនដឹងឬធ្វើមិនដឹងនិង
@អូយ អត់ចង់ដឹងលឺរឿងនិងទេ ខ្លាចរន្ទះបាញ់ (ខ្ញុំនិយាយតបទៅលោកគ្រូបណ្ដើរទាញខោអាវមកពាក់បណ្ដើរឯលោកគ្រូនៅជួយសារេញុំម៉ាស្អាត)
@វាមិនដែល ចឹងប្រុសយកប្រុសនោះរន្ទះបាញ់ងាប់អស់ហើយ
@លើសហើយដឹងអី (ខ្ញុំបែរទៅមើលមុខលោកគ្រូដែលនៅគាកខ្ញុំនៅឡើយ ពេលនោះលោកគ្រូនៅតែញញឹមបញ្ចេញស្នាមខួចលើថ្ពាល់យ៉ាងស្រស់មកកាន់ខ្ញុំនិងហាក់ដូចជាចង់មកថើបខ្ញុំចឹង ខ្ញុំប្រញាប់បែមុខចេញធ្វើជារកអាវក្រោសសេមកពាក់) ហើយអីណាអាវក្រៅ
@ហ្អឺ ភ្លេចចាំតិច (លោកគ្រូក៏ទៅបើកកាបូបទាញអាវធំពីក្រៅពីរចេញមក) នេះរបស់ស្មី នេះរបស់ខ្ញុំ
@ស្អីគេ អាវក្រៅស្អីចឹង ហើយក៏ដូចគ្នាមេះ (អាវធំដែលលោកគ្រូយកមក អត់មានលេវបិតទេ គឺពាក់បង្ហាញដើមទ្រូងហ្មង ហើយដែលសំខាន់គឺទាំងពណ៌ទាំងម៉ាក់និងរូបរាងគឺដូចគ្នាបេះបិតតែម្ដង)
@មានអី ពាក់ទៅ
@អត់ទេ គ្មានលេវបិតផងនិង
@អានិងគេមិនបិតទេ គេពាក់បង្ហាញដើមទ្រូងចឹងឯង
@នេះលោកគ្រូ
@សន្យាហើយ អត់មានលេបពាក្យទេ
@តែខ្ញុំ.....ហ្អូយ ហើយបើគេឃើញគេយល់ច្រឡំថាលោកគ្រូនិងញុំអីៗទៅគិតមិុច
@គ្មានពីណាគេយល់ច្រឡំទេ
@តែ លោកគ្រូចង់ធ្វើបាបញុំមែន
@មានណា ទៅតែម្ដងទេ
@ញុំ...
@ញុំអីទៀតមោះចាំលោកគ្រូពាក់អោយ (ថាហើយគាត់ក៏ទាញអាវនោះមកពាក់អោយខ្ញុំ ខ្ញុំក៏ពាក់វាទាំងទើសចិត្ត) មានអីសង្ហាណាស់តើនាគ
@លោកគ្រូច្បាស់ហើយថាគ្មានគេយល់ច្រឡំ
@ធ្វើកុំភ័យមើល លោកគ្រូមិនខ្មាស់គេផងស្មីឯងទៅខ្មាស់អ្នកណាមោះដល់ពេលហើយ(ថាហើយលោកគ្រូក៏ទាញទឹកអប់មកបាញ់អោយខ្ញុំ រួចទាញដៃខ្ញុំចេញទៅខាងក្រៅ ខ្ញុំនៅរាងភាំងនិងសកម្មភាពលោកគ្រូនៅឡើយទេ ពេលទៅដល់ក្រោមលោកគ្រូទាញម៉ូតូចេញមកហើយអោយខ្ញុំឡើងជិះពីក្រោយគាត់ទើបរាងដឹងខ្លួន កាពិតខ្ញុំយល់ហើយនេះជាអ្វីដែលលោកគ្រូបានរៀបចំទុកយូហើយ តែខ្ញុំនៅតែមិនយល់ថាគាត់ធ្វើនេះចង់បានន័យថាមិុច គាត់ស្រលាញ់ខ្ញុំហើយចង់បង្ហាញគេគ្រប់គ្នាអោយដឹងថាខ្ញុំជារបស់គាត់ឬមិនមែន ឬគ្រាន់ចង់បញ្ឍឺចិត្តបងនរាទេ) ពេលចូលទៅក្នុងពិធីមង្គលការលោកគ្រូគាត់ដឹកដៃខ្ញូំដើរចូលទៅខ្ញុំអៀនខ្លួនពេកក៏កន្រ្តាក់ដៃចេញពីគាត់ ហើយប្រាប់គាត់កុំអោយធ្វើចឹង ខ្លាចវាមិនសំភ្នែកគេ លោកគ្រូក៏មិនហៀនថាអ្វីដែល ពេលចូលដល់ខ្ញុំឃើញបងនរាក្នុងសំលៀកបំពាក់ជាកូនកំលោះយ៉ាងសង្ហា ឯកូនក្រមុំវិញ ក៏ស្អាតមិនធម្មតាដែល មើលទៅពួកគាត់សំគ្នាណាស់ ហើយចាត់ថាជាសំណាងបងនរាហើយដែលបានកូនក្រមុំស្រស់ដូចទេវតាបែបនេះ។
@យ៉ាស់ អាប្អូន តែងខ្លួនស្អាតម្លេះថ្ងៃនេះ!(បងនរាគាត់រាងភ្ញាក់បន្ទាប់ពីបែរមុខមកឃើញខ្ញុំនិងលោកគ្រូនេត្រាកំពុងតែដើរចូល)
@ការបងទាំងមូល មិនស្អាតមិុចបាន
@ស្មី ស្ទៀវណាស់ហ្វឺយថ្ងៃនេះ យីអាវគូស្នេហ៌ទៀត (អាធាដែលធ្វើជាកូនកំដរវានិយាយមកកាន់ខ្ញុំ និងលោកគ្រូ ឯលោកគ្រូក៏មិនលឺមាត់កអីតបទៅអាធាដែលគឺគិតតែពីញញឹម ហើយបែរទៅនិយាយជាមួយកូនក្រមុំ)
@អាវគូស្នេហ៌ស្អី គ្រាន់តែវាដូចគ្នាតើ
@យី អាដូចគ្នានិងហើយ អាវគូស្នេហ៌នោះ
(ពេលឃើញបែបនេះ មុខបងនរាមុខដូចជាមិនសូវស្រស់ដូចកាលពីឃើញខ្ញុំដំបូងទេ គាត់គិតតែសើចញឹមៗ និងរងចាំស្ដាប់អាធាវានិយាយឌឺខ្ញុំ)
@លើសហើយ អាធា
@បងស្មានតែ ស្មីមិនបានមកចូលរួមតើ (បងនរាគាត់បែមកសួរខ្ញុំ)
@ប្រាប់ហើយតើ ថាការបងទាំងមូលខ្ញុំមិនមក មិុចបាន
@បាត បងអរគុណហើយ (គាត់និយាយមកខ្ញុំយ៉ាងសុភាពទាំងមុនមិនរីករាយទេ។ បានបន្តិចខ្ញុំក៏បែរទៅរាក់ទាក់ជាមួយកូនក្រមុំហើយក៏ត្រូវ លោកគ្រូនាំចូលទៅខាងក្នុង ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារគាត់។ លោកគ្រូបានណែនាំខ្ញុំអោយម្ដាយនិងញាតិមិត្តគាត់ស្គាល់ គាត់បានប្រាប់ទៅម្ដាយគាត់ថាខ្ញុំនេះហើយដែលជាប្អូនធម៌របស់គាត់និងរស់នៅជាមួយគ្នានៅសាលា ហើយដែលគាត់តែងតែនិយាយប្រាប់នោះ។ ពេលនេះទើបខ្ញុំដឹងច្បាស់ថាគាត់ជាសាច់ញាតិនិងលីដាមែន ម្ដាយគាត់រាក់ទាក់និងខ្ញុំណាស់គាត់ហៅខ្ញុំថាកូនៗពេញមាត់ ហើយគាត់ថែមទាំង ប្រាប់ខ្ញុំអោយជួយមើលថែលោកគ្រូផង ព្រោះលោកគ្រូមកនៅបាត់ដំបងនេះ មិនសូវស្និទ្ធស្នាលជាមួយអ្នកណាផ្សេងទេ សូម្បីតែសាច់ញាតិខ្លួនឯង។ ដល់តែចឹងទៅខ្ញុំមិនដឹងឆ្លើយតបថាយ៉ាងមិុចបានត្រឹមតែអឺុអើនិងគាត់ទៅ។ បន្ទាប់មកយើងក៏ចូលទៅអង្គុយនៅនិងតុមួយដែលជាតុ ពិសេសជាងតុដ៏ទៃព្រោះ មួយតុនេះសុទ្ធតែជាសាច់ញាតិកូនកំលោះកូនក្រមុំទាំងអស់។ បានមួយសន្ទុះ កូនកំឡោះនិងកូនក្រមុំក៏មករាក់ទាក់និងយើង ហើយក៏អង្គុយរួមតុជាមួយយើង បងនរាគាត់ក៏បានណែនាំខ្ញុំប្រាប់ទៅឪពុកម្ដាយគាត់អោយស្គាល់ផងដែរ បន្ទាប់ពីផឹកសីុបានបន្តិច ពួកគាត់ក៏ចេញទៅរាក់ទាក់និងតុដ៏ទៃ។ ខ្ញុំផឹកសីុបណ្ដើរក្រលេកមើលទៅបងនរានិងកូនក្រមុំដែលកំពុងតែដើរទៅវិញទៅមកយ៉ាងរីករាយបណ្ដើរ ម្ដងនេះខ្ញុំទប់អាររម្មណ៌លេងបានទៀតហើយ ខ្ញុំព្យាយាមយកស្រាមកបន្លប់ការកើតទុក្ខដែលឃើញមនុស្សដែលខ្លួនស្រលាញ់បណ្ដើរអ្នកផ្សេងយ៉ាងសប្បាយរីករាយបែបនេះ ខ្ញុំគិតតែពីផឹកៗរហូតដល់លោកគ្រូនេត្រាគាត់ចាប់ដៃខ្ញុំជាប់ និងសុំអោយខ្ញុំផឹកប៉ុន្នឹងបានហើយ តែខ្ញុំមិនស្ដាប់ទេ លើកនេះខ្ញុំលែងមានអារម្មណ៌ថាស្រវឹុងហើយទោះផឹកអស់ច្រើនប៉ុន្នាក៏អារម្មណ៌នៅតែដឹងខ្លួន និងមិនទន់ជ្រាយដូចពេលមុនៗទៀតទេ ។
ដោយឃើញខ្ញុំបែបនេះលោកគ្រូនេត្រាក៏បានផឹកកំដរខ្ញុំយ៉ាងច្រើនដែល រហូតដល់គាត់រាងស្រវឹុងជាងខ្ញុំទៅវិញ។ ខ្ញុំមិនដឹងថាហេតុអីបានជាពេលនេះអារម្មណ៌ខ្ញុំបែជារឹុងមាំុយ៉ាងនេះទេ ប្រហែលជាឥទ្ធិពល ស្នេហ៌ធ្វើអោយស្រាក្លាយជាទឹកហើយមើលទៅ។ យើងផឹកអស់ស្រាយ៉ាងច្រើនរហូតដល់ពេលដែលកូនកំឡោះកូនក្រមុំគេឡើងប្រារព្ធកម្មវិធីសប្បាយៗជាច្រើននៅលើឆាក់ដន្រ្តី ភ្លាមនោះ លោកគ្រូនេត្រាក៏បានសុំគេឡើងច្រៀងចំរៀងលើឆាក់។ ខ្ញុំមិននឹកស្មានថាស្រាធ្វើអោយមនុស្សប្រែរព្រួលដល់ថ្នាក់នេះសោះ កាលពីមិនទាន់ស្រវឹុងគាត់រំទំសុភាពណាស់ តែដល់តែស្រាចូលខ្លួនដូចជាផ្លាស់ផ្ដូចរិតទាំងអស់តែម្ដង។
គាត់ច្រៀងចំរៀងមួយបទហើយមួយបទទៀតសុទ្ធតែបទស្នេហាឈឺចាប់អន្លង់អន្លោចណាស់ ធ្វើអោយពិធីការ ស្ទើតែខ្លាយទៅជាមហោស្របភាពយន្តទៅហើយ។ ខ្ញុំអង្គុយមើលគាត់ពីខាងក្រោម ទាំងមិនយល់ពីលោកគ្រូ ពេលនេះអាម្មណ៌ខ្ញុំលេងនៅនិងបងនរាទៀតហើយ តែបែជាគិតតែពីលោកគ្រូនេត្រាទៅវិញ ខ្លាចគាត់ធ្វើអីផ្ដេសផ្ដាស់នៅលើឆាក់ដន្រ្តី ពេលចប់អស់បីបួនបទ ម្ដាយលោកគ្រូក៏មកប្រាប់ខ្ញុំអោយទៅហៅលោកគ្រូចុះមកវិញ ព្រោះមើលទៅលោកគ្រូស្រវឹុងខ្លាំងហើយ ខ្ញុំក៏ឡើងទៅលើឆាកដើម្បីសុំឳកាស់គេច្រៀងចំរៀងមួយបទ និងដើម្បីកុំអោយលោកគ្រូច្រៀងបន្តទៀត បទដែលខ្ញុំច្រៀងគឺចម្រៀងជូនពរគូស្វាមីភរិយាថ្មី ពេលនោះខ្ញុំឃើញ បងនរានិងកូនក្រមុំ ក៏បានបែរមកមើលខ្ញុំផងដែល កូនក្រមុំមើលទៅសប្បាយចិត្តណាស់ តែបងនរាវិញ ខ្ញុំដឹងថាគាត់មិនសប្បាយចិត្តទេ គាត់ញញឹម តែបង្កប់នៅការកើតទុក្ខនៅក្នុងចិត្តនិងជំរៅបេះដូងគាត់ ឯលោកគ្រូនេត្រាក៏អង្គុយឈ្ងោគនៅនិងតុបាត់ទៅហើយ។ បន្ទាប់ពីច្រៀងចប់ខ្ញុំក៏បានចុះមកក្រោមវិញ ហើយក៏ត្រូវម្ដាយលោកគ្រូពឹុងអោយជួយគ្រាលោកគ្រូឡើងទៅលើផ្ទះដើម្បីសម្រាក់ព្រោះគាត់រវល់ជួយទទួលភ្ញៀវ។ ខ្ញុំក៏គ្រាលោកគ្រូឡើងទៅខាងលើពេលដល់ក្នុងបន្ទប់ភ្លាមលោកគ្រូនេត្រាក៏ស្ទុះទៅចាក់គន្លឹះទ្វាភ្លាមហើយក៏ចាប់ខ្ញុំផ្ដួលទៅលើគ្រែទាំងកំរោលធ្វើអោយខ្ញុំស្រលាំងកាំង រកទប់ជុំហរមិនបានទាល់តែសោះ។

សូមរងចាំតាមដានភាគបន្ត
No comments:
Post a Comment