Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី៨)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay) 

ភាគ ទី៨

និពន្ធដោយ នេត្រា

#Khmer_Novel_69


@ចុំនោះ បងមួយនៅបន្ទប់ជាមួយស្មីតើ
@
មែនអីស្មី
@
ហ្អឺ គាត់នៅអន្តវាសិកដែរ ហើយនៅបន្ទប់ជាមួយអញនិង
@
ហ្អើងាយស្រួលហើយចឹង ឯងទេសគាត់ចំអាយ៉ាប់ផង ស្រួលមិនស្រួលពឹុងស្មីឯងអោយគាត់ជួយយើងផងទៅ
@
ធ្វើដូចងាយណាស់ចឹង
@
ហ្អឺមិុច
@
អញអត់សីុខ្សែរជាមួយគ្រូនឹងទេ និយាយមិនត្រូវគ្នាទេ
@
ចុំ មើលវាធ្វើ
@
ដូចមិនដឹងអាស្មី ទាល់ជាមួយបងនរាវានោះ បានសីុខ្សែរគ្នា
@
ស្ងាត់ទៅស្ដាប់គាត់ណែនាំខ្លួន(នេះជាពាក្យដែលពួកខ្ញុំនិយាយគ្នាស្ងាត់ក្រោយពីលោកគ្រូដើរចូលក្នុងថ្នាក់។ គ្រាន់តែឃើញគ្រូភ្លាមស្រីៗដែលនៅក្នុងថ្នាក់នាំគ្នាជ្រួលច្របល់ព្រាត គ្រូមិនទាន់និងណែនាំខ្លួនស្រួលបួលផង ពួកគេឈ្លីុចសួរគ្រូគ្រប់សំនួរគ្រប់រឿងអស់ទៅហើយ មានអ្នកខ្លះថាបើគ្រូនៅទំនេរ ចាំមើលគេញ៉ែយកគ្រូធ្វើផ្ដីអោយបាន គ្រូនឹងក៏ណាស់ដែរបានសិស្សសួរចឹងប្រឹងនិយាយសើចពព្រាយ បញ្ចេញមន្តស្នេហ៌ទាក់សិស្សស្រីពេញក្នុងថ្នាក់ ធ្វើអោយពួកសិស្សប្រុសៗលួចខឹងមិនស្ទើ តែសំនួរមួយដែលធ្វើអោយពួកយើងអរវិញគឺនៅពេលដែលមានសិស្សស្រីសួរថា គាត់មានប្រពន្ធ ឬសង្សានៅ គាត់ឆ្លើយថាមិនទាន់មានទេ គឺកំពុង in relationship  គាត់ឆ្លើយទាំងញញឹមពភាយគ្មានយល់ចិត្តសិស្សស្រីៗដែលកំពុងលួចស្រលាញ់គាត់អីតិចទេ មានអីដល់តែចឹងស្រីៗមួយចំនួនសើចលេងចេញហើយ ទុកឱកាស់អោយប្រុសៗបានដៃម្ដង ។  ក្រោយពីណែនាំខ្លួនហើយគាត់អោយសិស្សឡើងណែនាំខ្លួនអោយគាត់ស្គាល់ម្នាក់ម្ដងៗវិញ សូម្បីតែខ្ញុំក៏មិនលើកលែងដែរខ្ញុំក៏ឡើងណែនាំខ្លួនដែរ តែដែលផ្លែកគ្រូនេះ ឈ្លីចសួរខ្ញុំច្រើនសំនួរជាងគេ ហើយសំនួរដែលធ្វើអោយខ្ញុំវេទនាឆ្លើយបំផុតនោះគឺ៖
@
រស្មី នៅទំនេឬមានសង្សាហើយ (ខ្ញុំស្ទើតែមិនជឿថាគាត់ហៀនសួរប្រយោគនេះមកខ្ញុំ តែគាត់បែធ្វើជាសើចជាមួយសិស្សក្នុងថ្នាក់ធ្វើមិនដឹង ម្នាក់ៗចាំស្ដាប់ខ្ញុំអោយព្រាតជាពិសេសស្រីៗ ព្រោះពួកនាងក៏ចាប់អារម្មណ៌មកលើរូបសម្រស់និងចំនេះដឹងខ្ញុំខ្លាំងដែរ ខ្ញុំក៏តបទៅគាត់វិញ)
@
ទំនេកាយ តែមិនទំនេចិត្តទេ (ពាក្យប៉ុន្នេះក៏បានធ្វើអោយលោកគ្រូសើចមិនសូវសំប៉ុន្នានដែរ តែមិត្តរួមថ្នាក់ដែរមិនសូវយល់ន័យ បានត្រឹមតែសើចគឹលនិងសួររកមុខមនុស្សដែលខ្ញុំស្រលាញ់ប៉ុន្នោះ។)
ក្រោយពីខ្ញុំណែនាំខ្លួនហើយលោកគ្រូក៏អោយមកកន្លែងអង្គុយវិញ ហើយគាត់ក៏ចាប់ផ្ដើមបង្រៀន ដែលធ្វើអោយសិស្សសើចលេងស្រស់ហើយ ព្រោះគិតថាថ្ងៃនេះគ្រាន់តែណែនាំខ្លួនប៉ុន្នោះ មិនរៀនទេ តែដឹងអីគ្រូនេះមិនអោយខាតម៉ោងគាត់ សូម្បីមួយសិកហ្សិនសោះ!  ហាស់ហាពេលចូលមេរៀន  ម្នាក់ៗរាងភ្ញាក់ក្រញ៉ាងព្រោះអាគ្រូមុខអិនឌៀ ឈប់សើចដូចមិុញទៀតហើយគិតតែពង្រឹងវិន័យរឿងវត្តមាននិងការរៀនរបស់សិស្ស ហើយបើថាចុចសួរសំនួរមេរៀនចាស់ៗវិញគឺម្នាក់ៗរាងញ័រអស់ហើយ ព្រោះឆ្លើយមិនកើត គិតទៅអាបិនេះ ដូចខ្មោចមុខពីរចឹង ផ្លាស់ផ្ដូរលឿនហួស ស្ទើតែមិនគួរអោយជឿ!  ក្រោយចេញពីរៀនខ្ញុំក៏រៀបចំដាំបាយដាំទឹកហូប តែក៏មិនភ្លេចដួសទុកកអោយលោកគ្រូអិុនឌៀដែរ ព្រោះមិនដឹងថាបាកាច់ទៅណាបាត់ទេ តាំងពីចេញពីបង្ហាតមកមិនឃើញគាត់មកបន្ទប់សោះ ហូបបាយអីហើយខ្ញុំក៏ទៅធ្វើការជាធម្មតា។
ព្រលបឡើងត្រឡប់មកវិញឃើញគ្រូអិុនឌៀកំពុងតែអង្គុយចុចកុំព្រួទ័រនៅលើតុ
@
ទើបមកពីណានឹង បាត់ម៉ាថ្ងៃហើយ
@
យីដូចមិនដឹង!  ទើបមកពីធ្វើការនឹងណា(ខ្ញុំស្រែកសំឡុតដាក់គេ)
@
ថាមិុចមិុញ?(លោកគ្រូនេត្រាបែខ្លួនមកសួរខ្ញុំទាំងងឿងឆ្ងល់ ពេលនោះទើបខ្ញុំរាងភ្ញាក់ខ្លួន)
@
ហ្អឺ សុំទោសលោកគ្រូ ញុំច្រឡំស្មានតែ
@
ស្មានតែញុំនរាមែន.....(គាត់ឈ្លីចសួរបញ្ជាក់)
@
បាត!  ដើម្បីបន្លប់ស្ថានការខ្ញុំក៏ធ្វើសួរ និយាយចឹងលោកគ្រូមានឃើញបាយម្ហូបញុំទុកអោយអត់ (សួបណ្ដើរខ្ញុំទាញសៀវភៅទៅបង្ហាត់អង់គ្លេសបណ្ដើរ)
@
ឃើញហើយ ហើយហូបអស់ហើយ! ហើយស្មីទៅណាទៀតហើយនិង
@
ទៅបង្ហាត់អង់គ្លេសម៉ាភ្លេត
@
អត់សម្រាក់សិនទេ?
@
ដល់ម៉ោងហើយសម្រាក់អីកើត ហ្អឺកុំភ្លេចជួយដាំបាយ....
@
ដាំបាយ?
@
ហ្អញុំ ចង់ថា បើលោកគ្រូទំនេជួយដាំបាយផង ចាំញុំមកវិញជាអ្នកធ្វើម្ហូប (ថាហើយខ្ញុំក៏ប្រញាប់ដើរចេញយ៉ាងលឿន នឹកខ្មាស់គាត់ណាស់ មិនគួរណាច្រឡំថាគាត់ជាបងនរាដល់ទៅពីរដង ហើយហៀនប្រើគាត់ចឹងទេ ) ពេលកំពុងបង្ហាត់ក៏មានអារម្មណ៌ចង់សើចតែឯងដែរ តែខំទប់មែនទេន ទំរាំដល់ម៉ោងចេញ ក៏ប្រញាប់ត្រឡប់មកបន្ទប់វិញ ដើម្បីធ្វើម្ហូបហូបបាយ ព្រោះថ្ងៃនេះមិនដឹងយ៉ាងមិុចបានជាឃ្លានបាយណាស់ ។  មកដល់មុខបន្ទប់ខំធ្វើអារម្មណ៌អោយនឹងនរសិនកុំអោយខ្មាស់លោកគ្រូទៀត ពេលដើរចូលក្នុងអត់ឃើញលោកគ្រូទេ តែធំខ្លិនឈ្ងុយចេញពីចង្រ្កានបាយខ្ញុំក៏ដើរទៅមើលឃើញលោកគ្រូកំពុងបន្ថយហ្កាស
@
ញុំប្រាប់ថាដាំតែបាយបានហើយ មិនចាំបាច់ធ្វើម្ហូបទេទក្ខអោយញុំអ្នកធ្វើ
@
មិនអីទេ ផ្លាស់ខោអាវងូតទឹកងូតអីទៅ(លោកគ្រូព្យាយាមរុញខ្ញុំចេញ ខ្ញុំក៏ចេញមកក្រៅទ្វាចង្ក្រានបាយ)
@
ហើយហូបកើតអត់នឹង
@
មិុចខ្លាចមែន
@
និងហើយ កំពុងឃ្លានផងបើម្ហូបហូបមិនកើត មិនវីវរទៅហើយ
@
ធ្វើកុំភ័យមើល ទៅទៅផ្លាស់ខោអាវ ងូតទឹកងូតអីទៅ លោកគ្រូធានាថាលើកនេះមិនអីទេ
@
ប្រាកដហើយអី
@
ទៅ ទុកចិត្តលោកគ្រូផងមើល (ថាបណ្ដើរគាត់ទាញខ្ញុំអោយបែរមកបន្ទប់ដេកនិងរុញអោយមកងូតទឹកបណ្ដើរ ខ្ញុំក៏មិនចង់សាំញុំជាមួយគាត់ ប្រញាប់ដើរចូលបន្ទប់ទឹកទៅងូតទឹក។  ពេលកំពុងតែងូតទឹកខ្ញុំចេះតែស្រមៃថាមិនដឹងជាបានអំបឹលឬស្កសីុទេម្ដងនេះ ព្រោះបើចុងភៅចំណានយ៉ាងនិង បើបានបងនរានៅមិនដឹងជាស្រួលយ៉ាងណាទេ(អត់ទេ នឹកឃើញគាត់ទៀតហើយ នេះញុំឆ្កួតទេអី គាត់មិនមែនមនុស្សល្អដែលគួរអោយយើងពឹុងគាត់គ្រប់ស្ថានការណ៌ទេ គាត់ចិត្តការហើយណា អោយដឹងខ្លួនផង) ពេលកំពុងតែងូតក៏លឺសម្លេងលោកគ្រូហៅពីខាងក្រៅ៖
@
ស្មីហើយងូតទឹកកាលហើយនិង សម្លត្រជាក់អស់អាឡូវហើយ
@
ចាំតិចហើយអាឡូវហើយ
ថាហើយខ្ញុំក៏ប្រញាប់ងូតទឹកយ៉ាងលឿន តែពេលផ្លាស់ខោទើបដឹងថាអត់បានយកកន្សែងពោះគោមកផ្លាស់ទេខ្ញុំក៏បើកទា្វបន្ទប់
@
បងរាជួយយកកន្សែងអោយញុំតិចមើល
@
មិនមកយកខ្លួនឯង
@
យី!  ខ្លាចដើរទៅសើមកន្លែង យកតិចមកនៅនឹងចុងជើងនិង
@
នេះ លោកគ្រូក៏យកមកអោយខ្ញុំ(អីយូយពេលនេះខ្ញុំវង្វេងទៀតហើយមិុចក៏អាចច្រឡំទៀតចឹង)
@
អរគុណ  ( ខ្ញុំក៏ប្រញាប់ទាញកន្សែងពីដៃគាត់ហើយចូលមកផ្លាស់នៅខាងក្នុងយ៉ាងលឿន វីវរទៀតហើយនេះ)
@
ប្រញាប់តិចមក ម្ហូបត្រជាក់ហើយ(លោកគ្រូស្រែកប្រាប់ពីខាងក្រៅ)
@
បាតហើយអាឡូវហើយ (ខ្ញុំជូតខ្លួនទាំងភ័យៗបេះដូងលោតខុសចង្វាក់ព្រោះការយល់ច្រឡំអំបាញ់មិុញនេះ តែក៏ប្រឹងធ្វើខ្លួនធម្មតា ដើរចេញមកទាំងខ្លួននៅមិនទាន់បាត់ភ័យស្រួលបួលផង។  ពេលចេញមកក៏ឃើញលោកគ្រូកំពុងលើកចានពីក្នុងមកដាក់លើតុរៀបចំហូបបាយ ខ្ញុំក៏ប្រញាប់ផ្លាស់កន្សែងស្លៀកខោកីឡា និងទៅជួយរៀបចាំគាត់។ មានអីមើលទៅម្ហូបដូចជាខ្លិនឈ្ងុយគួរអោយចង់ហូបណាស់តើ ខ្ញុំក៏ដួសបាយដួសម្ហូបអោយលោកគ្រូទាំងមិនហៀនមើលមុខគាត់ពេញនិងមិនហៀនហើបមាត់និយាយមួយមាត់)
@
ឆ្ងាញ់អត់
@
ហាស់ហា ម្ហូបហាង
@
បើមិនចេះធ្វើមានតែចឹងឯង ហើយហាងណាវិញ?
@
បាត់ដំបងថោន
@
ចុំស្គាល់ទៀត!
@
មិនមែនទើបមករស់នៅឯណា
@
យ៉ាស់បែបចូលហាងញឹកញាប់ហើយនាគបានស្គាល់រស់ជាតិច្បាស់យ៉ាងនិង
@
មិនសូវទេ យូៗម្ដង
@
ទៅជាមួយនរាមែន?  (លឺសំនួរនេះខ្ញុំរាងមិនសូវស្រួលចិត្តសោះ ក៏បែរទៅមើលមុខគាត់យ៉ាងសោះកក្រោះទាំងដែលគាត់កំពុងមើលមុខខ្ញុំមិនដាក់ភ្នែក)
@
បាត.....
@
មើលទៅបែបនឹកនរាខ្លាំងហើយបានច្រឡំខ្ញុំថានរាពីរបីលើកចឹង
@
មនុស្សធ្លាប់នៅជាមួយគ្នាគឺតែងតែនឹកគ្នាបែបនិងឯង (ខ្ញុំក៏ឆ្លើយទៅគាត់ទាំងមុខមិនស្រស់និងមិនខ្ចីមើលមុខគាត់)
@
សុំទោសណាដែលញុំសួររឿងផ្ទាល់ខ្លួនយើង
@
បាតអត់អីទេ (ខ្ញុំក៏ឆ្លើយតបទៅគាត់រួចប្រញាប់ហូបបាយដោយមិនបាននិយាយអ្វីជាមួយគាត់ទៀតឡើយ)
បន្ទាប់ពីរៀបចំចាន់ឆ្នាំងទុកដាក់ហើយខ្ញុំក៏ទៅមើលសៀវភៅលើគ្រែដេករបស់ខ្លួនដោយមានកាស់ពាក់ជាប់និងត្រជៀកផង ឯលោកគ្រូនេត្រាក៏មិនលឺមាត់អ្វីដែលប្រហែលជាគិតថាខ្លួនខុសដែលសួរសំនួរផ្ទាល់ខ្លួនខ្ញុំច្រើនហើយមើលទៅ។  ព្រឹកឡើងខ្ញុំក៏ងើបដាំបាយដាំទឹកហូបជាធម្មតា ពេលចំអិនហើយ ក៏ដាស់លោកគ្រូនេត្រាអោយមកហូបជាមួយ តែប្រហែលជាគាត់មិនទម្លាប់ហូបព្រឹកហើយទើបបានមិនព្រមឡើងមកហូបសោះ ខ្ញុំហូបម្នាក់ឯង  ហើយចេញទៅរៀនធម្មតា។ 
គិតទៅការរស់នៅមានមនុស្សម្នាក់ថ្មីបែបនេះយូៗទៅក៏ធ្វើអោយខ្ញុំធូចិត្តច្រើនដែល មិនសូវនឹកឃើញដល់បងនរាទេ។  ខ្ញុំសង្គេតឃើញថាចាប់តាំងពីយប់នោះមកលោកគ្រូមិនដែលសួរនាំខ្ញុំពីរឿងបងនរាទៀតទេ សកម្មភាពគាត់គឺចូលចិត្តមើលខ្ញុំពេលធ្វើម្ហូបថ្ងៃៗណាស់គាត់ថាមកពីគាត់ចង់ចេះធ្វើម្ហូបដែលទើបបានជាចូលចិត្តមើល តែថាបង្ហាតយ៉ាងណាក៏ខ្មោចមិនអាចរស់វិញបានឡើយគឺគាត់នៅតែធ្វើសីុមិនកើតដដែល ចឹងហើយភាគច្រើនអោយតែពេលទំនេពេលយប់ ឬសៅអាទិត្រគាត់ចូលចិត្តបបួលខ្ញុំទៅហូបអាហារនៅខាងក្រៅណាស់ យូៗទៅក៏ធ្វើអោយអាធាវាបង្អាប់ខ្ញុំថាមានបងធម៌ម្នាក់ទៀតហើយ តែខ្ញុំក៏និយាយចាក់ទៅវាវិញ ថាខ្ញុំជាមនុស្សមានអំណោយទានតែងតែសម្បូរគេចង់រាប់អានចឹងឯង។  លោកគ្រូនេត្រាធ្លាប់និយាយប្រាប់ខ្ញុំថាគាត់គឺជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារ ហើយមានបងស្រីម្នាក់ដែលសព្វថ្ងៃបងគាត់ជាអាជីវករលក់ដូនិងមានគ្រួសារហើយ ហើយគាត់គ្មានឪពុកទេមានតែម្ដាយប៉ុន្នោះដែលសព្វថ្ងៃនៅផ្ទះជាមួយបងស្រីនៅឯភ្នំពេញ ជួនកាលយូៗម្ដងខ្ញុំលឺគាត់និយាយទូរស័ព្ទឡើងចង់តឹងសរសៃករជាមួយម្ដាយគាត់ រឿងម្ដាយគាត់បង្ខំគាត់អោយឆាប់យកប្រពន្ធនិងដូរទៅបង្ហាត់នៅភ្នំពេញវិញ តែគាត់បដិសេធន៌ជានិច្ច ហើយអោយតែនិយាយរឿងនិងម្ដងៗគាត់ចូលចិត្តមកនិយាយអោយខ្ញុំលឺណាស់ទាល់តែខ្ញុំដេញចេញអោយទៅនិយាយអោយឆ្ងាយកុំអោយរំខានខ្ញុំទើបគាត់ចេញ តែថាកន្លះខែឬទំនេរបុណ្យទានអីគាត់ឡើងទៅលេងម្ដាយគាត់ម្ដងហើយ ហើយជាញឹកញាប់គាត់តែងបបួលខ្ញុំអោយទៅលេងភ្នំពេញជាមួយគាត់ តែមិនដែលបានសម្រេចម្ដងទេ។  នៅជាមួយគាត់យូៗក៏ធ្វើអោយខ្ញុំមានអារម្មណ៌ថាស្និទ្ធស្នាលជាមួយគាត់ខ្លាំងដែល គាត់ចូលចិត្តបង្កើតឪកាស់បានចេញក្រៅឬទៅណាមកណាជាមួយខ្ញុំណាស់មិនដូចបងនរាសូម្បីតែផ្ទះគាត់ក៏មិនដែលបបួលខ្ញុំទៅលេងនោះទេ តែខ្ញុំមិនចង់ទៅណាមកណាជាមួយលោកគ្រូនេត្រាសោះព្រោះខ្ញុំមិនចង់អោយគេយល់ច្រឡំហើយក៏មិនចង់អោយខ្លួនឯងធ្លាក់ក្នុងអន្លង់ស្នេហ៌លើមនុស្សភេទដូចគ្នាជាលើកទីពីរឡើយព្រោះអារម្មណ៌ខ្ញុំរាងចាលហើយណាមួយអារម្មណ៌នឹកស្រលាញ់បងនរានៅតែមាននៅឡើយ។
ថ្ងៃមួយខ្ញុំក្នុងសំលៀកបំពាក់ខោខ្លីលើជង្គង់អាវកាក់វាលឃ្លាក ហើយលោកគ្រូនេត្រាមានតែខោជើងវែងលែងខ្លួនទទេអត់អាវ ពេលកំពុងតែដាំបាយធ្វើម្ហូបលោកគ្រូគាត់នៅឈរពីក្រោយខ្ញុំនិយាយលេងសួរនាំនិងឈ្លៀតជួយថែមគ្រឿងម្ហូបជាមួយខ្ញុំផង ស្រាប់តែមានមនុស្សម្នាក់បានចូលមកឃើញសកម្មភាពលោកគ្រូកំពុងអោនភ្លក់ម្ហូបដែលខ្ញុំកំពុងតែកាន់វែកអោយលោកគ្រូភ្លក់ ការពិតមិនដឹងថាគេឈរមើលតាំងពីពេលណាទេ ព្រោះពួកខ្ញុំមិនបានចាប់អារម្មណ៌ថាមានមនុស្សចូលមកទេព្រោះទ្វាបានបិតចាក់សោទៅហើយ តែដឹងអីមនុស្សម្នាក់នោះក៏មានសោចូលដែល៖
៙ហ្អឺ......មានការអីដែល(លោកគ្រូគាត់សួរទៅមនុស្សម្នាក់ដែលឈរមើលយើងដោយដកខ្លួនឆ្ងាយពីខ្ញុំបន្តិច ខ្ញុំក៏បែរទៅមើលដែរហើយក៏ឃើញបងនរាកំពុងឈរសម្លឹងមើលពួកយើងមិនដាក់ភ្នែក)
៙សុំទោសណាដែលចូលមកមិនបានគោះទ្វា(បងនរាតប)
៙អត់អីទេតោះទៅខាងនោះនិយាយលេង  (លោកគ្រូតបទៅបងនរានិងឈ្លាតនាំបងនរាទៅអង្គុយនៅក្នុងបន្ទប់ដេក ឯខ្ញុំវិញពេលនេះលេងដឹងរស់ជាតិសម្លយ៉ាងមិុចទៀតហើយ អារម្មណ៌មួយដែលខ្លាចបងនរាយល់ច្រឡំបានកើតមានឡើងខ្ញុំក៏ប្រញាប់បង់គ្រឿងក្រូវនិងរៀបចំទុកដាក់ម្ហូបអាហារយ៉ាងលឿន ហើយក៏ចេញទៅជួបបងនរា) ការពិតខ្ញុំគួរតែត្រេកអរនិងបានផ្ឌឺបងនរាក្នុងសកម្មភាពបែបនេះ តែអត់ទេ ខ្ញុំបែជាខ្លាចបងនរាយល់ខុសថាខ្ញុំនិងលោកគ្រូមានអីៗនិងគ្នាណាមួយខ្លាចគាត់ខឹងខ្ញុំទៅវិញ។  ពេលដែលខ្ញុំដើរចេញទៅអត់ឃើញលោកគ្រូនេត្រាទេឃើញតែបងនរាកំពុងអង្គុយចុចកុំព្យូទ័រនៅលើតុ ហើយពេលដែលដឹងថាខ្ញុំដើរចូលមកគាត់ក៏បែរមកមើលខ្ញុំនិងញញឹមពព្រាយមកកាន់ខ្ញុំ។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment