Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី៧)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay) 

ភាគ ទី៧

និពន្ធដោយ នេត្រា

#Khmer_Novel_69


@ចុំហូបបាយហើយៗ(គេដើរចេញពីបន្ទប់ទឹកមកដោយស្លៀកតែកន្សែងរំចង្កេះ)
@
និងហើយ ហើយហើយ
@
លឿនមេះ
@
ឆ្ងាញ់ពេក
@
ហាស់ហា ធ្វើមិុចញុំអត់ចេះធ្វើម្ហូបទេ តែខ្លួនឯងក៏ហូបមិនកើតផង
@
ទាល់អារបស់ខ្លួនឯងសីុមិនកើតបានទុកអោយគេសីុ
@
ខ្លាចយើងឃ្លាននិងបានទុកអោយ.......
@
អឺបានហើយ ញុំចូលទៅងូតទឹកសិនហើយ(ថាហើយខ្ញុំក៏ចូលទៅងូតទឹកសម្អាតខ្លួនយ៉ាងលឿនដើម្បីប្រញាប់ចេញក្រៅ ទៅរកអីដាក់ពោះ ពេលចេញមកមិនឃើញអាបិអិុនឌៀនិងទេខ្ញុំក៏រៀបចំខ្លួនចេញទៅក្រៅ)
(
ក្រោយពីហូបអីហើយខ្ញុំឆ្លៀតទៅដើរលេងតាមសួនរ៉បមាត់ស្ទឹងសង្កែរ អង្គុយមើលមនុស្សម្នាជាច្រើនគេដើរហាត់ប្រាណ មានទាំងចាស់ក្មេងកំឡោះក្រមុំ អាស្អាតអាក្រក់យ៉ាងមិុចក៏ឃើញសព្វអស់ដែរបានបន្តិចក៏បែរទៅមើលទឹកស្ទឹងដែរកំពុងតែហូវិញដើម្បីនឹករំលឹកដល់អតីតកាលមួយចំនួន បានមួយសន្ទុះស្រាប់តែ.......)
@
ហ្អេបិ អង្គុយធ្វើអីកណ្ដោចកណ្ដែងម្នាក់ឯងនិង
@
កណ្ដោចកណ្ដែងអីមិនឃើញមនុស្សជុំវិញខ្លួនឡើងពេញទេអី(ខ្ញុំតបទៅសុខា ដោយចង្អុលទៅមនុស្សម្នាដែរដើរទៅដើរមកកាត់ពីក្រោយខ្នងខ្ញុំ)
@
ហ្អឺមិនប្រាកដថាមានមនុស្សនៅជុំវិញខ្លួនច្រើនមិនលោនលីឯណា
@
ត្រូវ!  តែបែកប៉ាមាន់អាទិត្រចេះច្រើនផង
@
ធម្មតាៗទេ ហើយមកតែឯងទេ
@
ហ្អឺ ហើយសុខាឯងណាដៃគូមិនឃើញមកជាមួយចឹង
@
គេរវល់តែស្វីុតជាមួយសង្សាគេភ្លេចយើងបាត់ហើយ
@
ហាស់ហា ធម្មតាទេអារឿងនិង
@
ហ្អឺនិយាយចឹង រស្មីឯងនិងនរាកើតអីបានមិនដែរឃើញដើរទៅណាមកណាជាមួយគ្នាចឹង
@
មានកើតអី  គ្រាន់មិនសូវមានពេលដើរជាមួយគ្នាតើ
@
អឺរាងផ្លែក ព្រោះកាលពីភ្ជាប់ពាក្យនរាក៏មិនឃើញរស្មីឯងទៅចូលរួមដែរ
@
ចុំ បងរា ភ្ជាប់ពាក្យពីអង្កាល(ខ្ញុំរាងភ្ញាក់និងប្រយោគរបស់សុខាអំបាញ់មិុញ)
@
ស្អីគេអត់ដឹងទេ?(សុខាសួរខ្ញុំទាំងងឿងឆ្ងល់)
@
ហ្អឺ....
@
ថាមែនៗ ប្រាកដជាមានរឿងអីហើយបានមិត្តភក្តិជិតស្និតនិងគ្នាតែមិនដឹងចឹង
@
គ្នាឡែងទៅលេងស្រុកមិុចនិងដឹងទៅ
@
ចុះទូរស័ព្ទ នរាមិនទេប្រាប់ទេអី
@
ហ្អឺយ ទេស្អីកើតបើទៅផ្ទះបិតទូរស័ទ្ទរហូតនិង
@
ប្រូបានណាស់ ហើយអត់ដឹងរឿងអីមែននេះ
@
ហ្អឺ អត់ដឹងសោះហ្មងនិង
@
កន្លះខែមុននរា គេអោយម៉ាក់ប៉ាគេមកចូលសួរ លីដា ហើយពួកគេមានគម្រោងរៀបការពីរខែក្រោយនិងហើយ
@
អីក៏លឿនមេះ
@
លឿនអី គេស្គាល់គ្នា ទាក់ទងគ្នាពីរបីឆ្នាំអាឡូវហើយ
@
ហ្អឺតែ.......
@
ហ្អើ ហើយស្មីឯងកាលបានរកមួយបណ្ដើរនិងគេ
@
រកអីបាន បើក្រក៏ក្ររូបក៏អន់ ពីណាមកស្រលាញ់
@
យីប៉ុន្នឹងហើយអន់ទៀត ហើយអាមិុចទើបស្អាតទៅចុះ
@
រូបសម្បត្តិយើងស្អាតសង្ហាតែបានប្រយោជន៌អី បើសម័យនេះគេចាយលុយគេមិនចាយរូបសម្បត្តិឯណា
@
ហ្អឺបើគ្មានអ្នកណាស្រលាញ់ទេ ទុកអោយញុំស្រលាញ់បានអត់
@
ឆ្កួតទេអី មកសុំស្រលាញ់កូនប្រុសគេស្រស់ៗចឹង
@
ហ្អឺថាលេងទេ តែប៉ុន្នឹងសិនហើយណា ណ៎មិត្តប្រុសគ្នាមកឈប់ចាំគ្នាហើយ បាយ (សុខានិយាយទាំងចង្អុលទៅមនុស្សប្រុសម្នាក់ដែរកំពុងតែអង្គុយលើម៉ូតូនៅលើផ្លូវនិងកំពុងតែញញឹមមកកាន់នាង រួចក៏ដើរចេញទៅ)
មើលទៅដំណឹងដែរសប្បាយចិត្តជាងគេមុនចូលកងស្អែកនេះគឺរឿងនេះហើយ មិននឹកស្មានថាបងនរាប្រញាប់ដល់ថ្នាក់និងសោះ គាត់ភ្ញាប់ពាក្យកន្លះខែមុន គឺក្រោយមានរឿងជាមួយខ្ញុំតែជាងមួយអាទិត្រប៉ុន្នោះ នេះសំណាងហើយដែលខ្ញុំមិនទទួលយកគាត់ បើប្រាប់ថាស្រលាញ់គាត់វិញកាលនោះ មិនដឹងថាអាឡូវខ្ញុំត្រូវឈឺចិត្តយ៉ាងណាទេ យ៉ាប់ណាស់មនុស្សប្រុសដែរ #សីុទាំងប្រុសសីុទាំងស្រី ពិតជាមិនគួរអោយទុក្ខចិត្តមែន ខ្ញុំទទួលស្គាល់ថាចិត្តដែរឈឺចាប់ពឺតផ្សាកំពុងតែកើតឡើង ក្រោយពីដឹងដំណឹងនេះ តែដាច់ខាតត្រូវតែរឹុងមាំុគិតគូពីអានាគត់ផ្ទាល់ខ្លួនវិញ មិនត្រូវគិតរឿងអត់បានការទេ។  ខ្ញុំព្យាយាមប្រាប់ខ្លួនឯងបែបនេះនិង ព្យាយាមមើលទេសភាពទឹកហូរនិងខ្យល់បករវិុចៗដើម្បីបន្លប់ចិត្ត តែដូចជាមិនបានផល់សោះ បានមួយសន្ទុះ ខ្ញុំក៏ត្រឡប់មកបន្ទប់វិញ ទាញកុំព្យូទ័រមកបើកមើលកំផ្លែងដើម្បីបន្ធូអារម្មណ៌ តែអត់ទេគ្រាន់តែបើកភ្លាម ឃើញរូបបងនរាថើបថ្ងាស់ខ្ញុំភ្លាម ចិត្តនឹក ចិត្តខឹងក៏កើតឡើងម្ដងទៀត ខ្ញុំក៏ប្រញាប់ដូររូបលើផ្ទាំងម៉ូនីទ័រកុំព្យូទ័រចេញ ដាក់រូបទេសភាពធម្មជាតិវិញ ហើយក៏បិតវាទុក រួចទាញទូរស័ព្ទមកស្ដាប់ចំរៀង និងទាញសៀវភៅមេរៀនមកអានជំនួសអោយការអង្គុយនឹកមនុស្សម្នាក់ដោយគ្មានបានការវិញ តែអានៗមិនដឹងថាខ្លួនដេកលក់តាំងពីពេលណាទេរហូតដល់.....។
@
ស្មីៗៗ ៗ ភ្ញាក់ឡើងហូបបាយ(អាបិអិុនឌៀមកអង្រួនដាស់ខ្ញុំនិងហៅខ្ញុំទៅហូបបាយ ខ្ញុំប្រញាប់ងើបមើលម៉ោង ម៉ោងឡើងជាង៩យប់ទៅហើយ នេះខ្ញុំដេកលក់បីបួនម៉ោងហើយ)
@
ហ្អឺ...ចាំតិចលុបមុខសិន(ខ្ញុំក៏ដើរទៅក្នុងបន្ទប់ទឹកលុបមុខលុបមាត់រួចក៏ដើរចេញមកវិញ ឃើញអាបិអិុនឌៀក្នុងសំលៀកបំពាក់លេងខ្លួនទទេខាងលើបញ្ចេញសាច់ដុំស្មានិងសាច់ដោះយ៉ាងស្រអាប់ ពាក់តែខោស្ដើងជើងវិញរំខ្លួនពីចង្កេះចុះក្រោម កំពុងអង្គុយកាន់ស្លាបព្រាសមចាំខ្ញុំនៅនិងតុអាហារ ខ្ញុំក៏ដើរចូលទៅ)
@
មើលទៅសីុកើតអត់និង
@
យី ម្ហូបចេញពីកុឡាបសណា(ឈ្មោះហាង) បើហូបមិនកើតទៀតមិនដឹងម្ហូបនៅណាហូបកើតទេ
@
ស្មានតែធ្វើខ្លួនឯងតើ
@
ហាស់ហា មើលទៅបែបរាងនិងម្ហូបញុំធ្វើហើយនោះ (គេនិយាយទាំងញញឹមពព្រាយ)
@
រាងមែននិង បើលេងខ្លោចមើលឃ្យូងប្រៃដូចអំបឹលអ្នកណាសីុកើត
@
ហាស់ហា បានហើយហូបបាយវិញទៅម្ហូបត្រជាក់អស់ហើយ
@
ហ្អឺ(ដាក់បាយបណ្ដើរខ្ញុំក៏នឹកឃើញគេហៅខ្ញុំហូបបាយបណ្ដើរទើបសួរគេ) ហើយមិុចបានស្គាល់ឈ្មោះញុំ
@
ហ្អឺ ឈ្មោះអី
@
យី  ហៅឈ្មោះដាស់ញុំមិុញនិង
@
ហ្អ ចូលមកឃើញកាតសិស្សយើងឈ្មោះនិង ហើយសៀវភៅរបស់របអីសុទ្ធតែឈ្មោះនិងមិនអោយដឹងមិុច
@
ចុំហៀនរុះរើរបស់ញុំផង
@
អត់បានរើទេ គ្រាន់រៀបចំទុកដាក់តើ ព្រោះកាលចូលមកឃើញអារត់អារាយពេក
@
ហ្អ អរគុណហើយចឹង ហ្អឺមានឃើញអីផ្លែកអត់ចុះ
@
ឃើញអី.....
@
ហ្អឺគ្មានអីទេ
@
ឃើញស្ទីកើសរសេរជេ មិត្តប្រុសយើងនិងមែន(គេនិយាយទាំងញញឹមនិងញាក់ចិញ្ចើមដាក់ខ្ញុំ  គ្រាន់តែលឺគេនិយាយពាក្យនេះភ្លៀមខ្ញុំស្ទើតែឈ្លក់បាយទៅហើយ ព្រោះខ្ញុំបានសរសេររំលឹកខ្លួនឯងនិងសរសេរជេបងនរានៅលើស្ទីកឺជាច្រើនពេញទាំងបន្ទប់ មុននិងចេញទៅលេងស្រុក)
@
ឆ្កួត មិត្តប្រុសស្អីខ្ញុំមិនមែនខ្ទើយទេណា(ខ្ញុំប្រញាប់និយាយកាត់គេ)
@
ចុះមានណាថាយើងខ្ទើយ ហូបបាយវិញទៅ (គេនិយាយទាំងដួសម្ហូបដាក់ចានខ្ញុំនិងញញឹមយ៉ាងស្រស់មកកាន់ខ្ញុំ)
@
កុំយល់ច្រឡំតែផ្ដាស់ណា!
@
ទៅកុំភ័យ សម័យនេះហើយរឿងចឹងៗគេមិនប្រកាន់ទេធ្វើអ្វីតាមដែរយើងចង់ទៅ
@
ឆ្កួតទេអី ប្រាប់ថាញុំមិនមែនចឹងទេ (ខ្ញុំនិយាយកំហកទៅកាន់គេកាន់តែខ្លាំង)
@
ហ្អឺបានៗ ញុំមិនយល់ចឹងទេ ហូបបាយវិញ (គេប្រញាប់តបទាំងដួសម្ហូបដាក់ចាន់ខ្ញុំ និងលួចសើចយ៉ាងស្រស់នៅលើភាពអៀនខ្មាស់របស់ខ្ញុំ)
@
អោយច្បាស់ណា កុំគិតផ្ដេសផ្ដាស់បន្តទៀតអោយសោះ
@
បាត  ហ្អឺនិយាយចឹងស្មីនៅចាំញុំបានអត់(គេសើច ហើយក៏ផ្ដូប្រធានបត់និយាយ)
@
ចាំអីគេ
@
យើងធ្លាប់ជួបគ្នាម្ដងហើយ ហើយក៏ធ្លាប់ជល់កែវជាមួយគ្នាដែរ នៅចាំអត់
@
ជល់កែវ?នៅណាវិញ(ខ្ញុំរាងងីងើនិងសំនួរគេ)
@
មើលទៅអត់ចាំមែននិងណាខ្ញុំ......
@
ហ្អ ម្នាក់ដែរជល់កែវជាមួយញុំកាលពីខួបកំណើតលីដានិងមែន(ខ្ញុំនិយាយកាត់គេ)
@
បាត!  (គេតបយ៉ាងប្រញាប់)
@
សុំទោសផង យប់នោះដាក់ជ្រុលទើបចាំមុខយើងអត់បាន
@
មើលទៅរស្មីដូចជាមិនជំនាញផឹកផងបានដាក់តែតិចស្រវឹុងឡើងជោគ
@
ហ្អនិងហើយ និយាយចឹងថ្ងៃនោះមានបញ្ហាអីខ្លះញុំដូចជាចាំអីអត់បានសោះ(ខ្ញុំក៏ប្រញាប់សួរគេរឿងពីយប់នោះ ព្រោះចង់ដឹងថាខ្លួនបានធ្វើអីជាមួយបងនរា)
@
ហ្អ មានអី គ្រាន់ពេលស្រវឹុងហើយស្មីឯងឡើងច្រៀងលើឆាក់សុទ្ធតែបតឈឺចាប់ៗ.....
@
ថាមិុចឡើងច្រៀង!(ខ្ញុំលេងលេបបាយហើយ គិតតែសង្កត់សួរអាគាត់អិុនឌៀ)
@
ហ្អឺ
@
ហើយមិុចទៀតទៅ.....
@
ក្រោយពីច្រៀងចប់បានពីរបីបទស្មីឯងក៏សុំគេទៅបន្ទប់ទឹកក្អួតពេញនិង ហើយក៏ត្រូវមិត្តភក្តិស្មីឯងជួយឬតខ្នកអោយហើយនាំចេញមកមុនមក)
@
តែប៉ុន្នឹងឯង....អត់មានអីទៀតទេ
@
ប៉ុន្នឹងឯង មើលទៅផឹកលើកទីមួយមែនកាលនិង
@
មនុស្សប៉បុន្នេះហើយផឹកលើកទីមួយអី គ្រាន់កាលនិងដាក់ជ្រុល(ខ្ញុំនិយាយទៅកាន់គេទាំងដកដង្ហើមធំ ដោយបានធូទ្រូងមែនែនដោយមិនបានធ្វើអ្វីផ្ដេសផ្ដាស់នៅទីនោះ) ហ្អឺហើយកាលនិងដូចជាមិនទាន់បានស្គាល់ឈ្មោះយើងផង
@
មិនមែនតែកាលនិងទេ អាឡូវក៏ចឹងដែរ
@
ហ្អឺ ភ្លេចនឹកឃើញសួរ
@
ហាស់ហា ហើយចង់ដឹងអត់អាឡូវ
@
ហើយមិនប្រាប់មក ស្រួលញុំហៅ
@
ហាស់ហា ឈ្មោះរបស់ញុំគឺនេត្រា អ្នកនៅភ្នំពេញទេ ហើយមកនៅបាត់ដំបងលើកនេះ ព្រោះជាប់ភារកិច្ចមកបង្រៀននៅសាលានេះ ហើយក៏មាននិស្ស័យបានស្គាល់ស្មីនិងស្នាក់នៅជាមួយស្មីតាហ្មងទៅ
@
ហ្អេបានហើយៗ  សួរតែឈ្មោះសោះនិងក៏បូបាច់វែងឆ្ងាយសម្បើមម្លេះ អឺុឈប់សិនមិុញនិយាយថាមិុច មកនៅនេះមករៀនឬមក.....
@
ញុំមកបង្រៀននៅនេះ
@
ស្អីគេ គ្រូបង្រៀននៅនេះ
@
បាត!
@
ហើយក៏.....
@
ញុំទើបចេញមកបង្រៀនឆ្នាំដំបូងទេ មិុចនៅក្មេងពេកមែន
@
ហ្អឺ...(មើលមិនដឹងមែនថាអាបិនេះជាគ្រូបង្រៀន ព្រោះមើលទៅរូបរាងនិងមុខមាត់ដូចជាបងខ្ញុំមួយឆ្នាំពីរសោះនិង) តែថាអាយុប៉ាម៉ានហើយ ហើយបង្ហាត់អីគេដែរ
@
ញុំហ្អេ ២៧ឆ្នាំនេះហើយ ហើយបង្ហាត់ខាងអាយធី
@
២៧! តែមុខមាត់...
@
ហ្អ រឿងនិងអ្នកណាក៏ទាយមិនដែលត្រូវដែរ គេថាញុំទើបតែ២២   ២៣ អីនិងព្រោះសាច់ញុំចាំ ហើយនៅក្មេងសង្ហា (គេនិយាយទាំងសើចឌឺខ្ញុំ)
@
ស្អីគេ លោកគ្រូ រាងចឹងសម្បុរចឹងក្មេងសង្ហា?  ខ្មៅមើលតែគុលព្រីងសោះនិង
@
អន់តែសម្បុរតើ អីផ្សេងៗមានអន់ណា
@
ហាស់ហា និងបានហើយព្រមចឹងចោះឆាប់ចប់ ហូបបាយវិញ(ខ្ញុំក៏ប្រញាប់ហូបបាយលេងហៀនមើលមុខគេទៀតហើយ អ្នកណាទៅដឹង ថាគេជាគ្រូនោះ បើប៉ះតែបង្ហាត់ថ្នាក់ខ្ញុំទៀតមិនវីវទៅហើយទេ?  បន្ទាប់ពីហូបបាយហើយខ្ញុំក៏រៀបចំទុកដាក់ចាន់ឆ្នាំងស្អាតបាតហើយ ទើបចូលទៅមើលមេរៀននៅលើគ្រែ លែងហៀនមើលមុខអាបិអិុនឌៀនិងចំហើយ យូៗម្ដងខ្ញុំលួចដៀងទៅមើលគេម្ដង ឃើញគេដេកលេងទូរស័ព្ទនិងសើចញឹមៗតែឯង ហ្អឺយម្យ៉ាងដែរបានមនុស្សម្នាក់នៅជាមួយចឹងក៏ធ្វើអោយយើងមិនវឹលវល់គិតរឿងខូចចិត្តឆ្កួតៗដែរ បើទោះជាមិនសូវមានសេរីភាពក៏ដោយ)។
ព្រឹកឡើងខ្ញុំភ្ញាក់ពីដេកប្រញាប់ងូតទឹករៀបចំខ្លួនហើយឆុងមីកញ្ចប់ហូប មុននិងទៅសាលា ពេលរៀបនិងចេញពីបន្ទប់ទើបឃើញលោកគ្រូនេត្រាភ្ញាក់ពីដេក គិតទៅអាគាត់នេះដេកទ្រមួកដែរតើ!
@
ទៅរៀនហើយនិង
@
បាត ដល់ម៉ោងហើយ
@
អីគេថាមិុចមិុញ (គេឈ្លីុចសួរខ្ញុំពេលដែលលឺខ្ញុំឆ្លើយថាបាត)
@
យី ត្រជៀកមានបញ្ហាមែនបានជិតគ្នាប៉ុន្នឹងហើយស្ដាប់មិនច្បាស់ទៀត
@
មកពីម៉ាថ្ងៃហើយ មិនលឺស្មីនិយាយជាមួយញុំថាបាតចឹង បានឆ្ងល់
@
បានហើយ ញុំដល់ម៉ោងទៅរៀនហើយ ត្រូវការឆុងមីហូបអីនៅចង្ក្រានបាយ ញុំដាំទឹកទុកអោយហើយ
@
បាតអរគុណ
(
ថាហើយខ្ញុំប្រញាប់ចេញពីបន្ទប់មកសាលាយ៉ាងលឿន ព្រោះដូចជារាងអៀនៗអាបិនេត្រានិងមិុចទេ។ នៅទីធ្លាសាលាក៏បានជួបមិត្តរួមថ្នាក់ចាស់ ហើយនាំគ្នាដើររកបន្ទប់ឡើងវង្វេង ទំរាំរកឃើញម៉ាបែកញើសព្រោះឡើងចុះៗចេញពីមួយទៅមួយច្រឡំបន្ទប់រហូត ថ្ងៃដំបូងតែចឹងហើយព្រោះគ្មានកាលវិភាគមើល។ ពេលចូលដល់ក្នុងបន្ទប់ឃើញមិត្តភក្តិប្រហែល២០នាក់ជាងប៉ុន្នោះដូចជាបាត់ជិតពាក់កណ្ដាលហើយ ប្រហែលជាថ្ងៃដំបូងគេមិនទាន់មកក៏មិនដឹង។  អង្គុយបានម៉ាភ្លេតខាងទីចាត់ការក៏បានយកកាលវិភាគពីការិយាល័យមកអោយយើងកុពីចែកគ្នា តែមានអីម្នាក់ៗថតយកៗគ្មានទៅចាំកុពីអីទេ)
@
ចុំប៉ះគ្រូថ្មីៗទាំងអស់ហ្មងហើយនាគ(អាធាវានិយាយឡើង)
@
ទាំងអស់ស្អី ប៉ះអាគ្រូ កាតឿអាចម៌ញ៉ុកទៀតហើយមិនមើល(មិត្តម្នាក់ផ្សេងទៀតគេនិយាយទៅកាន់អាធា)
@
ហ្អឺ ហើយតាមមកទៀតហ្វី អាគ្រូនេះចង់ធ្វើបាបយើងដល់ណាទៀតនិង
@
ស្អីគេ ប៉ះគាត់ល្អហើយ(ខ្ញុំតប)
@
ហ្អើ តាមអីស្មីឯងចេះអង់គ្លេសនោះ (គ្រូកាតឿដែរពួកយើងនិយាយគាត់ឈ្មោះរមនា ឯកទេសអង់គ្លេសទូទៅ គាត់បង្ហាត់ល្អណាស់ តែថាតឹងតែងរឿងពិន្ទុតិច មិនងាយអោយសិស្សទេ ទាំងអវត្តមាន ហូមហ្វើក អាសាញ់មិន មីុតធើមអី និយាយពីពិនិត្រច្បាស់លាស់ណាស់ ហើយលឺថាឆមាស២នេះមានសិស្សធ្លាក់ឯកទេសគាត់ច្រើនគួរសំ ទើបធ្វើអោយម្នាក់ៗមិនសូវជាចូលចិត្តគាត់ប៉ាមាន់ទេ លើកលែងតែខ្ញុំ ព្រោះសម្រាប់ខ្ញុំមុខវិជ្ជាអង់គ្លេសនេះគឺសីុពិន្ទុស្រួលជាងគេបំផុតហើយ)
@
ហ្អឺ ឆ្នាំនេះគ្នាសុំអង្គុយជិតស្មីឯងម្ដងហើយ(អាធាវានិយាយនិងទាញតុមកជិតខ្ញុំ)
@
អង្គុយទៅ អាណាថាអី
@
យ៉ាស់ឯងចង់ជំនួសកន្លែងបងធម៌សំណព្វគេមែន(មិត្តម្នាក់គេនិយាយចំអន់ខ្ញុំលេង)
@
អឺអារាមិត្តភក្តអញ មុននិងវាទៅវាផ្ដាំអញអោយមើលថែប្អូនវាផង ចឹងអញមកអង្គុយជិតដើម្បីជួយមើលថែស្មីមិនបានអី(អាធាវានិយាយឌឺទៅកាន់គេ)
@
ហ្អើមិនដឹងជាទៅមើលថែ ឬចាំទៅចម្លងពីស្មីទេហ្អា
@
បានហើយ មើលមើលឆ្នាំនេះមានប៉ះគ្រូស្រីអត់(ដើម្បីបន្លប់ស្ថានការខ្ញុំក៏បង្វែសាច់រឿងនិយាយ)
@
យ៉ាស់សួររកតែគ្រូស្រីណេះ
@
ហ្អឺ ចង់ស្គាល់គ្រូអាយធីស្រីៗម្ដងមើលម៉ាឆ្នាំហើយកុំអោយតែបានជួបគ្រូស្រីមួយ
@
អឺមានតើ មានម្នាក់ដែរនាគ(អាធា)
@
គាត់បង្ហាត់ផ្នែកអី
@Database
@
យ៉ាស់ខ្លាំងផងនេះ ចាំមើលបង្ហាត់កើតអត់(ខ្ញុំនិយាយ)
@
ហើយមានC++ចូលទៀតនាគ ឆ្នាំមុនប៉ះCឯងធ្លាក់មិនអស់ចិត្តទេមើលទៅ បានតាមមកដល់ឆ្នាំនេះទៀត(អាធា)
@C++
គ្រូថ្មីឬគ្រូចាស់(ខ្ញុំសួរគេទាំងមិនទាន់បានមើលកាលវិភាគ)
@
គ្រូថ្មីឈ្មោះ នេត្រា
@
ស្អីគេ មើលតិចមើល(ខ្ញុំក៏ប្រញាប់ទាញទូរស័ព្ទពីអាធាមកមើល ម៉ែគ្រូបង្ហាត់C++ ឈ្មោះនេត្រា តិចលោអាបិអិុនឌៀនិងទៅ ចុំហើយព្រឹកនេះប៉ះឯកទេសនិងទៀតមិនវីវរទៅហើយទេហ្អី សម្រាក់មួយពេលប្រហែលជាល្អ
គិតហើយខ្ញុំប្រញាប់ប្រាប់អាធាសុំទៅមុនព្រោះឈឺពោះ ហើយក៏រៀបចំសម្ភារះចេញទៅក្រៅ តែមិនទាន់និងបានងើបចេញពីតុផង គ្រូក៏ចូលមកដល់ល្មម)
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment