Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី៦)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay

ភាគ ទី៦

និពន្ធដោយ នេត្រា

#Khmer_Novel_69


(នៅកន្លែងធ្វើការខ្ញុំខំធ្វើទាំងគ្មានវិញ្ញាណនៅក្នុងខ្លួនចាប់នេះខុសចាប់នោះខុសរហូត ទាល់តែអ្នកធ្វើការជាមួយគេសួរនាំពីមូលហេតុ ខ្ញុំគិតមិនយល់ពីខ្លួនឯងសោះថាតើខ្ញុំបាននិយាយអ្វីធ្វើអ្វីទៅបានជាធ្វើអោយបងនរាគាត់ស្រលាញ់ខ្ញុំនោះ ហើយតើខ្ញុំស្រលាញ់គាត់វិញឬអត់និង ខ្ញុំមិនច្បាស់សោះ។ ដល់ម៉ោងចេញពីធ្វើការខ្ញុំក៏បានតេប្រាប់កូនសិស្សរៀនក្រៅម៉ោងសំុសម្រាក់មួយថ្ងៃហើយខំពន្យាពេលជិះកង់លេងតាមសួនម្នាក់ឯង ព្រោះពេលនេះខ្ញុំមិនចង់ទៅបន្ទប់វិញទេ ខ្ញុំខ្លាចនិងឃើញមុខបងនរាណាស់ ពិបាក់ធ្វើខ្លួនជាមួយគាត់ណាស់ ខ្ញុំខំពន្យាពេលរហូតដល់យប់ទើបត្រឡប់មកកន្លែងវិញ នេះបើកុំតែគ្មានកន្លែងត្រូវទៅកុំអីខ្ញុំមិនត្រឡប់មកវិញអោយងនរាឃើញមុខជាដាច់ខាត ពេលមកដល់បន្ទប់វិញខ្ញុំឃើញទ្វាបន្ទប់ចាក់សោចិត ហើយមិនឃើញបងនរានៅខាងក្នុងទេហើយខោអាវនិងសម្ភារះប្រើប្រាស់របស់គាត់ក៏បាត់អស់ដែរ ឃើញសល់តែកុំព្យូទ័រនិងក្រដាស់ស្ទីកើមួយសរសេរបិតនៅលើកុំព្យូទ័រ
"ស្មីបងសុំទោស! បងដឹងថាបងមិនល្អគ្រប់គ្រាន់អោយអូនទទួលយកបង ហើយក៏ដឹងថាអូនមិនទាន់ស្គាល់ចិត្តខ្លួនឯងនិងមិនទាន់ក្លាហានសារភាពប្រាប់បងដែរ តែបងសង្ឃឹមថាអូនបំភ្លេចរឿងដែរកើតឡើងថ្ងៃនេះចោលអោយអស់ហើយឈប់គេចមុខពីបងទៅ វឹលមកធ្វើជាប្អូនប្រុសរបស់បងដូចដើមវិញទៅ ថែខ្លួនណាពេលដែឃ្មានបងនៅក្បែរ"
ភ្លាមនោះក្នុងខ្លួនខ្ញុំដូចជាធីងធោង វិលវល់បាត់បង់អ្វីម្យ៉ាងចឹង អារម្មណ៍ខ្ញុំពេលនេះលេងនៅក្នុងខ្លួនទៀតហើយ ខ្ញុំអស់កំលាំងល្ហិតល្ហៃណាស់ ទន់អស់ហើយសារពាង្គកាយ ខ្ញុំដួលទៅលើគ្រែទាំងមិនទាន់បានផ្លាស់សម្លៀកបំពាក់នៅឡើយ ហេតុអីទៅពេលដែរគ្មានគាត់ខ្ញុំគួរតែសប្បាយចិត្តព្រោះគ្មានអ្នករំខានខ្ញុំតែហេតុអីវាបែជាធ្វើអោយខ្ញុំវឹលវល់ចង់បានគាត់ត្រឡប់មកវិញចឹងតើនេះខ្ញុំក៏ស្រលាញ់គាត់ដែរមែនទេខ្ញុំសួរខ្លួនឯងបណ្ដើរទឹកភ្នែកខ្ញុំចាប់ផ្ដើមស្រក់ចុះមកបណ្ដើរ ពេលនេះខ្ញុំស្គាល់ខ្លួនឯងច្បាស់ហើយការពិតបេះដូងខ្ញុំក៏ត្រូវការគាត់ដែរ! ក៏ស្រលាញ់គាត់ដែរ! ខ្ញុំក៏ចង់សារភាពដែរតែអោយខ្ញុំធ្វើយ៉ាងមិុចទៅបើគាត់មិនប្រាកដប្រជាជាមួយខ្ញុំផងនោះ យប់នោះបើគាត់ស្រលាញ់ខ្ញុំហេតុអីក៏ទៅសារភាពសុំលីដាធ្វើជាសង្សាធ្វើអី គាត់ខ្លួនមួយចង់ជាន់ទូកពីរបែបនេះតើអោយខ្ញុំទទួលយកគាត់យ៉ាងមិុចទៅនឹកដល់រឿងនេះអារម្មណ៍ខឹងគាត់ក៏ផ្ទុះចេញមកភ្លាម! 
«អត់ទេមិនសំដំលៃទេ មនុស្សគាត់មិនសំនិងទទួលបានក្ដីស្រលាញ់ពីខ្ញុំទេ មិនសំអោយខ្ញុំយំដោយសាគាត់ទេ។ មនុស្សគាត់សំតែខ្ញុំបដិសេធន៍បែបនោះហើយ ទ្រាំទៅឈឺតែបន្តិចទេ បន្តិចទៀតលេងអីហើយ ខ្ញុំព្យាយាមប្រាប់ខ្លួនឯងអោយរឹុងពឹងឡើង» ហើយក៏ងើបរៀបចំខ្លួនងូតទឹកងូតអី ហើយក៏ចូលសម្រាក់ដើម្បីយកកំលាំង។)
ក្នុងថ្នាក់រៀនបងនរាគាត់ព្យាយាមសម្លឹងមករកខ្ញុំណាស់ ខ្ញុំក៏ប្រឹងគេចមុខពីគាត់រហូត ពេលចេញលេងខ្ញុំគេចចេញទៅខាងក្រៅជាមួយមិត្តផ្សេងទៀតដើម្បីកុំអោយជួបមុខគាត់ លុះចូលរៀនវិញខ្ញុំក៏ដូកន្លែងអង្គុយជាមួយមិត្តរួមថ្នាក់ម្នាក់។ ដល់ម៉ោងចេញខ្ញុំប្រញាប់ដើរទៅបន្ទប់យ៉ាងលឿនរួចចាក់គន្លឹះទ្វាជាប់ ពេលដាក់កាតាបចុះក៏ឃើញកុំព្យូទ័ររបស់បងនរា អារម្មណ៍ក្ដៅក្រហាយក៏កើតឡើងម្ដងទៀត បានមួយសន្ទុះ សំលេងបងនរាគោះទ្វាក៏លឺឡើង តែខ្ញុំមិនខ្ចីទៅបើកទ្វាអោយឡើយ សូម្បីតែឆ្លើយតបក៏ខ្ញុំមិនតបទៅផង
@ស្មី! បើកទ្វាអោយបង បងមានការចង់និយាយជាមួយអូនតិច ស្មីៗៗៗ!(១០នាទីក្រោយដោយគ្មានសង្ឃឹមថាខ្ញុំនិងបើកទ្វាអោយ គាត់ក៏ត្រឡប់ទៅវិញបាត់)ខ្ញុំក៏ប្រញាប់ធ្វើម្ហូបអាហារញាំហើយក៏ទៅធ្វើការ។ អារម្មណ៍ខ្ញុំនៅតែដិតជាប់និងរឿងដែរកើតឡើងថ្មីៗជាមួយនិងបងនរាដដែល មិនដឹងថាខ្ញុំអាចគិចមុខពីគាត់បានដល់ពេលណាទេ បើស្អែកឡើងត្រូវទៅរៀនជួបគាត់ទៀតហើយនោះ។
ស្អែកឡើងខ្ញុំបានយកកុំព្យូទ័រផ្ញើរតាមអាធាអោយយកទៅអោយបងនរា ហើយអោយវាជួយដាក់ច្បាប់អោយខ្ញុំបានមួយអាទិត្រដើម្បីទៅលេងស្រុក។ មិនដឹងធ្វើយ៉ាងមិុចទេគិចមុខបានប៉ុន្នាធ្វើប៉ុននឹងទៅ ខ្ញុំពិតជាមិនចង់ជួបមិនចង់ឃើញមុខរបស់គាត់មែន មិនមែនខ្ញុំស្អប់គាត់ទេ តែខ្ញុំមិនចង់អោយគាត់ឃើញខ្ញុំ និងដឹងពីអារម្មណ៍ខ្ញុំ ថាខ្ញុំស្រលាញ់គាត់ទេ។
ទៅដល់ស្រុកខ្ញុំបានជួយធ្វើចំការម៉ែប៉ាយ៉ាងច្រើន ដើម្បីរំសាយអារម្មណ៍និងបន្លប់ចិត្តខ្លះៗ។ ថាទៅពេលបានជួបជុំម៉ែប៉ានិងបងប្អូនបែបនេះខ្ញុំពិតជាសប្បាយចិត្តណាស់លែងចង់ទៅរៀននៅទីក្រុងទៀតហើយ ពេលនេះមិនមែនខ្ញុំចង់មកទេ តែគឺម៉ែប៉ាទៅវិញទេដែរបានជម្រុញអោយខ្ញុំមករៀនបន្ត ព្រោះថាអីឡូវជីវភាពពួកគាត់បានធូស្រាលជាងមុនឆ្ងាយហើយ ហើយដើម្បីលើកទឹកចិត្តខ្ញុំគាត់ក៏បានទិញម៉ូតូលំដាប់មធ្យមមួយនិងអោយលុយខ្ញុំមួយចំនួនយកមករៀនផងដែរ។ ថ្ងៃអាទិត្រខ្ញុំក៏បានត្រឡប់មកសាលារៀនវិញពេលមកដល់បន្ទប់អាធាវាបានយកកុំព្យូទ័របងនរាមកអោយខ្ញុំវិញ៖
@អញមិនយកទេ ឯងយកទៅអោយម្ចាស់វាវិញទៅ
@ហ្អេ ពួកឯងឆ្កួតទេអីអញធុញណាស់នាំទៅនាំមកល្មិចនិង
@ហ្អឺវាមិនមែនជារបស់អញអោយអញទទួលមិច
@អារាវាខឹងអញចង់ងាប់ដែរយកទៅអោយវា ហើយវាអោយអញយកមកអោយឯងវិញ បើឯងមិនយកទេ យកទៅអោយវាខ្លួនឯងទៅ អញខ្ចឹលណាស់ រឿងស្អីពួកឯងនិង (ថាហើយវាក៏ទុកកុំព្យូទ័រនៅលើតុរួចដើរចេញទៅ រកតែខ្ញុំឃាត់វាមិនទាន់)
ខ្ញុំមិនខ្ចីខ្វល់ទេ បើម្ចាស់វាមិនមកយកទេក៏ទុកចោលនៅនិងទៅខ្ញុំលេងខ្វល់ហើយ។ ខ្ញុំក៏បានរៀបចំកន្លែងនិងទាញសៀវភៅមកមើលមេរៀនធ្វើមិនដឹង។ ពេលនៅតែឯងបែបនេះក៏មានអារម្មណ៍ថាដូចជាបាត់បង់អ្វីម្យ៉ាងដែរ តែលែងគិតទៀតហើយព្រោះរឿងដែរខ្ញុំត្រូវគិតនៅពេលនេះគឺអនាគត់ផ្ទាល់ខ្លួន និងត្រូវជួយម៉ែប៉ាវិញយ៉ាងមិុចទើបត្រូវ។ ស្អែកឡើងទៅរៀនខ្ញុំមិនឃើញបងនរាទេមិនដឹងថាយ៉ាងមិុចបានគាត់មិនមករៀន តែវាក៏ធ្វើអោយខ្ញុំសប្បាយចិត្តណាស់ដែរដែលមិនហត់គេចមុខគេចមាត់ពីគាត់បែបនេះ ។ មិនដឹងយ៉ាងមិុចទេដោយសាសម្បូរលំហាត់ដែទាក់ទងនិងកុំព្យូទ័រពេកខ្ញុំក៏ដាច់ចិត្តបើកកុំព្យូទ័រគាត់យកមកធ្វើហ្មងទៅ ព្រោះគិតថាខឹងគោវៃអាទេះវាមិនសំ ណាមួយទាល់ទៅហើយ ដោះទាល់មួយពេលសិនទៅ យកវាមកប្រើក៏គ្មានអ្នកដឹងដែរclip_image002😂clip_image002😂
ពេលបើកឡើងខ្ញុំរាងភ្ញាក់បន្តិចដោយឃើញWallpeperនៅលើScreenកុំព្យូទ័រ ជារូបខ្ញុំកំពុងតែដេកកើយដៃបងនរា ហើយបងនរាគាត់កំពុងតែថើបថ្ងាស់របស់ខ្ញុំនិងសេលហ្វីលយ៉ាងរំភើយ ខ្ញុំស្ទើតែមិនជឿថាមានរូបចឹងទេ ប្រហែលជាគាត់លួចថតនៅពេលដែលខ្ញុំស្រវឹុងកាលពីយប់នោះហើយ ខ្ញុំខឹងខ្លួនឯងណាស់ដែរព្យាយាមរកនឹកសកម្មភាពនិងពាក្យសម្ដីដែរខ្លួនបានធ្វើកាលពីយប់នោះមិនឃើញសោះ។ សម្លឹងមើលបានបន្តិចក៏ឃើញឯកាសាមួយនៅលើដេសថប់ ៖
«រស្មី បងសុំទោសណាគ្រប់រឿងដែរបងធ្វើទៅលើអូន រឿងដែរបងថាស្រលាញ់អូន ការពិតបងពិតជាស្រលាញ់អូនមែនហើយខ្លាំងទៀតផង បងដឹងថាបងធ្វើនេះមិនសំទេ ដែរមានចិត្តលើអូនផងនិងលីដាផងក្នុងពេលតែមួយ! ព្រោះតែមិនទាន់ច្បាស់ពីអូនបងសាកល្បងស្ទៀបស្ទង់ចិត្តអូនច្រើនដងច្រើនសាតែអូនសម្ដែងជាគ្មានអារម្មណ៍លើបង ធ្វើអោយបងវេទនាចិត្តណាស់! ចុងក្រោយបងគិតថាអូនប្រហែលជាចាត់ទុកបងជាបងប្រុសមែនហើយ ទើបបងសម្រេចចិត្តជ្រើសរើសលីដា តែក្រោយពីបងជ្រើសរើសលីដាហើយទើបអូនប្រាប់ថាស្រលាញ់បងនៅពេលដេែអូនស្រវឹុងនោះអូននិយាយប្រាប់បងគ្រប់រឿងទាំងអស់ បងដឹងហើយសប្បាយចិត្តណាស់គិតថាអូននិងផ្ដល់ឱកាស់អោយបងហើយ តែអូននៅតែបដិសេធន៌និងបងដដែល ប្រហែលជាអូនស្អប់បងដែលបានសុំលីដាធ្វើជាសង្សាហើយទើបអូនព្យាយាមធ្វើដូចនេះ តែអូនដឹងទេអូនធ្វើចឹងឬតតែធ្វើអោយបងមិនស្រួលចិត្តទ្វេឡើង ពិតមែនហើយបើអូនសារភាពប្រាប់បងថាស្រលាញ់បងនិងទទួលយកបងពេលនោះ បងក៏មិនដឹងថាត្រូវធ្វើបែបណាដែរបងមិនអាចបែកពីលីដាភ្លាមៗក៏មិនអាចបង្ហាញអោយគេដឹងថាយើងស្រលាញ់គ្នាដែរ បងដឹងប្រហែលជាអូនគិតបែបនេះហើយទើបចាក់ចេញពីបង និងគេចមុខពីបងបែបនេះ តែអូនកុំធ្វើបាបខ្លួនឯងតាមវិធីនេះអី បងសុំទោសផងដែរធ្វើអោយអូនខករៀនដោយសាបង បងនិងគិចចេញអោយឆ្ងាយពីអូនមិនអោយអូនត្រូវយ៉ាប់សម្របខ្លួនដោយសាបងទេ បងនិងលាអូនទៅសាងវិថីជីវិតថ្មីចុះ ហើយអូនក៏ដូចគ្នាត្រូវតាំងចិត្តខំរៀនសូត្រនិងថែរក្សាសុខភាពអោយល្អ ពេលដែរគ្មានបងនៅក្បែរ។
សន្យានិងបងខំរៀនណាដើម្បីអាណាគត់ដ៏ល្អ ជួបគ្នាពេលក្រោយសង្ឃឹមថាយើងអាចក្លាយជាមិត្តដ៏ល្អឬក៏ជាបងប្អូនក្រៅផ្ទៃបាន។ កុំភ្យូទ័រនេះចាត់ទុកជាកាដូបងជូនអូនជាចុងក្រោយចុះ សង្ឃឹមថាអូនថែរក្សាវាអោយល្អនិងមិនខឹងបងដល់ថ្នាក់បំផ្លាញ់វាចោលទេ!
ពួកយើងប្រហែលជាមាននិស្ស័យតែគ្មានវាសនា!
ពីបង បងប្រុសរបស់អូន នរា
»
មើលហើយកាលណាអារម្មណ៍ខ្ញុំចាប់ផ្ដើមនឹកដល់បងនរាទៀតហើយ មានអារម្មណ៌ថាខ្ញុំធ្វើខុសលើគាត់ច្រើនពេកហើយតែដាច់ខាតស្នេហាខ្ញុំនិងគាត់មិនអាចទៅរួចទេ សុខចិត្តនៅជាមិត្តឬបងប្អូនល្អជាមួយគាត់ប្រសើរជាង ព្រោះវានិងមិនធ្វើអោយយើងត្រូវលំបាក់ចិត្តនៅពេលក្រោយ។ គិតហើយខ្ញុំក៏បានយកទូរស័ព្ទទេទៅគាត់ បំណងចង់និយាយជាមួយគាត់អោយស្រួលបួល ដើម្បីកុំអោយគាត់ឈប់រៀន ឬគិចមុខទៅទីណាមួយ មិនជួបខ្ញុំជារៀងរហូត តែទេទៅមិនចូលសោះ ខ្ញុំក៏បានបើកហ្វេសបុកមើលតែគាត់អត់អនឡាញបួនប្រាំថ្ងៃហើយ ខ្ញុំក៏ផ្ញើសារអោយគាត់ខលមកខ្ញុំឬជួបគ្នាពេលណាមួយដើម្បីនិយាយគ្នា?
កន្លងទៅជិតមួយខែបាត់ដំណឹងបងនរាឆឹងគាត់បានឈប់រៀនត្រឡប់ទៅស្រុកវិញ ហើយគាត់មិនដែរខលមកខ្ញុំទេឬតតែមិនតបសាខ្ញុំទៀត ខ្ញុំក៏ចាប់ផ្ដើមត្រម៉ង់ត្រម៉ោច និងក្លាយជាមនុស្សម្នាក់ថ្មីដែរមិនសូវចេះលឺមាត់ក ឬក៏និយាយអ្វីច្រើនដែរ ក្រៅពីទៅរៀន ទៅបង្ហាត់ និងធ្វើការគឺខ្ញុំគិតតែសំងំនៅក្នុងបន្ទប់ម្នាក់ឯង មើលមេរៀន ឬដេកស្រម៉ៃឃើញអតីតកាល កាលពីមានបងនរានៅខ្បែរខ្លួន មើលទៅប្រហែលជាខ្ញុំពឹុងលើបងនរាច្រើនពេកហើយបានជាពេលដែរគ្មានគាត់ខ្ញុំហាក់ដូចជាមិនអាចធ្វើអ្វីដែរមានអារម្មណ៍ថាខ្លួនមានជំនឿចិត្តនិងធ្វើបានទាល់តែសោះ។
អាកប្បកិរិយារបស់ខ្ញុំប្រែជាបែបនេះតាំងពីពេលដែរបងនរាចេញទៅរហូតដល់មានមនុស្សម្នាក់ថ្មីចូលមកទើបធ្វើអោយខ្ញុំប្រែក្លាយមកជាសភាពដើមវិញ)
បន្ទាប់ពីបញ្ចប់ឆមាស២ឆ្នាំទី១ខ្ញុំក៏មានពេលមួយអាទិត្រដើម្បីទៅលេងស្រុក។ពេលត្រឡប់មកដល់បន្ទប់វិញស្រាប់តែឃើញបន្ទប់ខ្ញុំអត់បានចាក់សោពីក្រៅទេ ហើយពេលដែរទាញបើកមកស្រាប់តែវាជាប់គន្លឹះខាងក្នុងទៅវិញ ខ្ញុំក្ដៅក្រហាយណាស់មិនដឹងថាពីណាគេមករញេរញៃក្នុងបន្ទប់ខ្ញុំទេ សម្លេងស្រែកកំហកសួរក៏បានលឺចេញពីមាត់ខ្ញុំធ្វើអោយមិត្តភក្តិដែរនៅក្បែរនោះចេញមកមើលគ្រប់គ្នាតែមនុស្សដែរនៅក្នុងបន្ទប់មិនខ្ចីធ្វើលឺមកបើកទ្វាសោះ
@ហើយឯងក៏ស្រែកបានម្លេះ (អាធា វាចេញមកសួរ)
@ហើយអាណាគេទៅនៅក្នុងបន្ទប់អញនិង
@អញអត់ដឹងទេឃើញខាងការិយាល័យនាំមកដាក់កាលពីម្សឹលម្ងៃ(អាធា តប)
@យី! ហើយងាប់បាត់ទេអីបានគោះទ្វាប៉ុន្នឹងហើយមិនបាកាច់មកបើកទ្វាសោះចឹង
@គេរវល់..........ពេលអាធាកំពុងតែនិយាយ ទ្វាបន្ទប់ក៏របើកឡើង លេចមុខបុរសខ្មែរកាត់អីុនដៀម្នាក់ ក្នុងសំលៀកបំពាក់ខោកីឡាជើងខ្លី អាវកាក់វាលខ្លៀក បញ្ចេញសាច់ដុំស្មាធំ និងមានវ៉ែនតាពីរបាំងភ្នែកផង
@មានការអីដែរ
@នេះម្នាក់ដែរនៅបន្ទប់ជាមួយបងគេទើបមកពីលេងស្រុក(អាធាវាតបហើយ ក៏ដើរទៅបន្ទប់វាវិញ ធ្វើអោយខ្ញុំនៅមួរម៉ៅសម្លឹងមើលមុខអាបិ អីុនដៀនេះម្នាក់ឯង)
@ហ្អ ចូលមក(ដោយឃើញខ្ញុំសម្លឹងគេមិននិយាយស្ដី គេក៏រាងស្រឡាំងកាំងហើយក៏ហៅខ្ញុំអោយចូលមកខាង ក្នុង ខ្ញុំក៏ដើរចូលមកដោយមិននិយាយរកគេមួយម៉ាត់ ក្រោយពីខ្ញុំដើរចូលមក គេក៏បិតទ្វាហើយដើរទៅផ្ទះបាយបាត់ ខាងក្នុងរៀបចំមានរបៀបណាស់! ខ្ញុំនៅចាំបានថាពេលដែរខ្ញុំចេញទៅស្រុក សៀវភៅ ឯកាសារមេរៀន របស់របរប្រើប្រាស់និងរបស់របសីុចុកគឺនៅអារត់ អារាយពេញនិង ព្រោះខ្ញុំមិនបានរៀបចំវាជាងមួយអាទិត្រហើយ ថាចាំមកពីស្រុកវិញចាំរៀប តែអាឡូវមានអីclip_image003
😂មានឈ្នួលរៀបអោយដោយមិនអស់លុយ ដោយជិះម៉ូតូអស់កំលាំងពេកគ្រាន់តែមកដល់លើគ្រែភ្លាមខ្ញុំក៏ទម្លាក់ខ្លួនដេកលក់ភ្លេត)
រឺងៗៗៗ......
@អាឡូម៉ាក់....
@ទៅដល់សាលានៅនិង
@ដល់ហើយម៉ាក់ ញុំភ្លេចទេប្រាប់ម៉ាក់អោយឆឹង
@អឺ មិនអីទេ! ម៉ាក់គ្រាន់ទេទៅសួរចង់ដឹងទេ
@បាតម៉ាក់
@ចឹងប៉ុន្នឹងសិនហើយ
@បាត (ដាក់ទូរស័ព្ទចុះភ្លាមមើលម៉ោងស្រាប់តែម៉ោង៣ជាងទៅហើយ ងាប់ដាច់បាយថ្ងៃបាត់ទៅហើយ ខ្ញុំក៏ប្រញាប់ងើបទៅផ្ទះបាយដើម្បីរកមីកញ្ចប់ឆុងហូប)
@ហើយពីណាមកធ្វើអីនៅផ្ទះបាយនិង(សម្លេងខ្ញុំស្រែកភ្ញាក់ នៅពេលដែរឃើញផ្ទះបាយរាងផ្លែកជាងមុន ភ្លាមនោះស្រាប់តែ....)
@មានការអីទៀតហើយ(អាបិមុខអីុនឌៀ ដើរចេញពីបន្ទប់ទឹកចេញមកដោយដៃកំពុងតែកាន់ច្រាស់ដុះធ្មេញ និងលែងខ្លួនរំតែកន្សែងពោះគោ បង្ហាញសាច់ទ្រូងដែរមានដុះរោមស្រឡូនៗវែងៗយ៉ាងច្រើន ចុះតាំងពីទូ្រងមកដល់ផ្ចិត ហើយចុះពីផ្ចិតចូលទៅក្នុងកន្សែងទៀត មើលទៅសិចសីុមែនទេន)
@ហ្អឺ....គ្មានអីទេ ខ្ញុំឆ្លើយទៅគេទាំងងាគមុខចេញយ៉ាងប្រញ៉ាប់នៅពេលដែរឃើញគេចាប់អារម្មណ៍ថាខ្ញុំកំពុងតែមើលទៅសាច់ទ្រូងដ៏ហាប់ណែនរបស់គេ (ភ្លេចអោយឆឹងថាអាឡូវមែននៅតែឯងទេ មានមាន់ថ្មីនៅជាមួយដែរ)
@ចុះមិុញលឺស្រែកអីគេ
@ហ្អឺ...អត់អីទេភ្លេចខ្លួន ក៏ច្រឡំស្រែក
@ហាស់ហា ប្រហែលគិតថាមានចោរមករុករើកន្លែងហើយ
@ហ្អឺ!
@រកអីហូបមែន?
@និងហើយ បាត់ម៉ាម៉ាទៅណាអស់ហើយ
@ហ្អព្យួរនៅនួក (គេនិយាយបណ្ដើរចង្អុលទៅកន្លែងព្យួរកេសមីបណ្ដើរ) តែកុំហូបអីខូចសុខភាព ម្ហូបបាយញុំធ្ចើគ្រប់ទុកលើតុរួចហើយ ហូបទៅ
@ហ្អឺ អរគុណ! (ថាហើយខ្ញុំក៏ដើរចេញពីក្នុងបន្ទប់បាយយ៉ាងលឿន រៀបតែនិងបុកគេដែរកំពុងឈរនៅនិងមាត់ទ្វាផង រួចក៏ឈ្លៀតក្រលេកមើលទៅគេដែរកំពុងដើរចូលទៅបន្ទប់ទឹកវិញ)
@យី!មិុចភ្លេចទៅកើតនាគ វាចាប់អារម្មណ៌ថាអែងមើលសាច់វាអត់ទេនាគ (ខ្ញុំនិយាយមកកាន់ខ្លួនឯង និងដកដង្ហើមធំៗ ព្រោះមិនទាន់បាត់ភ័យបាត់អៀនពីមុខអាបិអីុនឌៀមិុញផង)
@អឺយកុំខ្វល់ច្រើនឃ្លានបាយហើយ (ខ្ញុំក៏ដោះដូរខោអាវដែពាក់តាំងពីផ្ទះមក ហើយក៏ទៅបើកសាជីមើលបាយម្ហូបដែរគេគ្រប់ទុកអោយ
@ស្អីគេ ចៀនសាច់ជ្រូកឫក៏ដុតសាច់ជ្រូកនេះ ខ្ញុំនឹកក្នុងចិត្តម្នាក់ឯងដោយឃើញសាច់ជ្រូកដែរគ្រប់ទុកខ្លោចៗឡើងខ្មៅ)
@ទេអាបិនេះល្ងង់មិនចេះធ្វើម្ហូបឬក៏ចង់ធ្វើបាបឯងនេះ តែណ្ហើយគ្រាន់ជាងអត់ដែរ សីុសិនទៅ
@ម៉ែជួយ! សាច់ជ្រូកជៀនម៉ែអាណាក៏ប្រៃសម្បើមមេះ
រងចាំតាមដានភាគបន្ត!

No comments:

Post a Comment