Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី៥)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay) ភាគ ទី៥និពន្ធដោយ នេត្រា#Khmer_Novel_69



........@បងអត់ស្រវឹងទេ ហើយក៏មិនធ្វើឆ្កួតដែរ (គាត់និយាយនិងព្យាយាមដើរមកកាន់តែជិតខ្ញុំ ឯខ្ញុំក៏កាន់តែខិតក្រោយរហូតដល់ជល់និងជញ្ជាំងបន្ទប់ទឹក)
@ន៎ែកុំលេងឡប់ៗ ប្រយ័ត្នរន្ទះបាញ់ងាប់ណា
@ងាប់ក៏ងាប់ទៅ អោយតែងាប់ពីនាក់ស្មី(គាត់តបទាំងបង្ខិតមុខគាត់អោយកាន់តែខិតមកជិតមុខរបស់ខ្ញុំ ពេលនោះច្រមុះយើងស្ទើតែដល់គ្នាទៅហើយ)
@ចង់ងាប់ងាប់តែឯងទៅ ញុំអត់ចង់ងាប់ជាមួយទេ (ថាហើយខ្ញុំក៏ឡើងជង្គង់តម្រង់ទៅអាវុធសំងាត់របស់គាត់ តែគាត់ក៏លឿនណាស់ដែរ គេចផុតហើយថែមទាំងយកដៃមកចាប់ជើងរបស់ខ្ញុំជាប់រួចអោនមកខ្សឹបនិងត្រចៀករបស់ខ្ញុំ)
@មិុចក៏ចូលចិត្តប្រើហឹង្សាដាក់បងម្លេះ តិចបងទ្រាំមិនបាន បងតបតវិញណា
@អត់ខ្លាចទេ ប៉ុនប៉ុនគ្នានិង បើធ្វើឆ្កួតៗចឹងដឹងតែត្រូវហឹង្សាចឹងហើយ
@បងឆ្កួតតែជាមួយស្មីតើ មិុចអត់ព្រមជាមួយបងទេអី
@ញុំ មិនធ្វើរឿងស្មោគគ្រោគចឹងទេ មិនថាជាមួយអ្នកណាទេរួមទាំងជាមួយបងនរាឯងផង(ខ្ញុំយកដៃរុញគាត់អោយចេញឆ្ងាយតែគាត់ចាប់ដៃជាប់ ហើយកាន់តែបង្ខិតមុខរបស់គាត់មកជិតខ្ញុំទ្វេដង ភ្នែកគាត់ក៏ប្រឹងសម្លឹងខ្ញុំមិនព្រិច)
@មាត់រឹុងម្លេះ ចង់កុហក់ខ្លួនឯងដល់ណាទៀត(គាត់នៅតែអោនមកនិងនិយាយខ្សឹបៗមកកាន់ខ្ញុំ)
@កុហក់អី?
@សម្ដីដែរនិយាយនិងទឹកភ្នែកដែរហូរពីយប់មិុញនោះ មិុចភ្លិចលឿនម្លេះ(គាត់និយាយនិងសើចមកកាន់ខ្ញុំទាំងដែរខ្ញុំកំពុងតែគេចមុខចេញ)
@យប់មិុញ?(ខ្ញុំរាងស្រឡាំងកាំងនិងពាក្យគាត់ តែក៏ព្យាយាមប្រកែកទៅគាត់វិញ) ញុំមិនដឹងទេយប់មិុញញុំស្រវឹង ញុំមិនទាំងដឹងថាខ្លួនឯងមកដល់បន្ទប់និងដេកគ្រែជាមួយបងរាឯងយ៉ាងមិុចផង អោយញុំចាំពាក្យដែរនិយាយនិងយ៉ាងមិុចកើតទៅ
@ចង់អោយបងរំលឹកអត់(គាត់បង្ខិតមាត់គាត់រៀបតែនិងដល់មាត់ខ្ញុំ តែក៏ត្រូវខ្ញុំគិចមុខចេញ)
@អត់ទេញុំមិនចង់ដឹងទេ ហើយបងឯងក៏កុំមកធ្វើរឿងឆ្កួតៗចឹង បើចង់អោយខ្ញុំនៅគោរព្ធបងឯងបន្តទៀតនោះ  ហើយកុំប៉ះពាល់ខ្ញុំអោយសោះបើបងហៀនខ្ញុំនិងមិនលើកលែងអោយបងឯងរហូត (ខ្ញុំនិយាយទាំងមិនមើលមុខគាត់)
@នេះអូនឯងគិតថាពាក្យដែរនិយាយហើយ អាចលេបចូលវិញបានចឹងអី?(គាត់រាងតំលើងសំលេងមកកាន់ខ្ញុំ)
@ពាក្យមនុស្សស្រវឹុងបងឯងយកជាការដែរអី?
@តែពាក្យដែរស្រវឹុងជាពាក្យដែរមិនចេះកុហក់និងចេញពីអារម្មណ៍ពិតមិនចឹងអី(គាត់និយាយទាំងកុំហកនិងបែមុខខ្ញុំអោយមើលចំទៅមុខរបស់គាត់ ពេលនោះខ្ញុំទទួលអារម្មណ៍ថា គាត់ដូចជាខឹងខ្ញុំហើយ ភ្នែកគាត់ចាប់ផ្ដើមក្រហមព្រឿង ហើយមុខលេងមានស្នាមញញឹមមកកាន់ខ្ញុំទៀតហើយ)
@អត់ទេ ញុំពិតជាមិនចាំមែន ហើយក៏មិនចង់ដឹងអីដែបំភ្លេចចោលទៅ
@បំភ្លេច?  អូនគិតថាពាក្យ ដែរអូនថាអូនស្រលាញ់បង អាចអោយបងបំភ្លេចវាយ៉ាងមិុច(គាត់និយាយដោយទឹកមុខយ៉ាងមាំុដែរខ្ញុំមិនដែរឃើញមុខគាត់បែបនេះឡើយ តែភ្លាមនោះខ្ញុំក៏ស្រលាំងកាំងណាស់ដែរនៅពេលដែរលឺពាក្យគាត់និយាយបែបនេះ ខ្ញុំរាងមិននឹងនរក្នុងខ្លួន មិនដឹងថាតបទៅគាត់តាមរបៀបណាទេ) ហេតុអីអូនលាក់អារម្មណ៍ខ្លួនឯងខ្លាំងម្លេះ អូនគិតថាអូនអាចលាក់ទុករហូតបានមែន?
(ពេលនេះខ្ញុំរកពាក្យតបទៅគាត់លែងបានហើយ មានតែទឹកមុខដែរគួរអោយអាណិតជំនួសពាក្យសម្ដីប៉ុន្នោះ)
ស្មីបងដឹងថាអូនឯងមិនចង់បង្ហាញមិនចង់បញ្ចេញអារម្មណ៍មួយនេះព្រោះអូនអាចនិងខ្លាចបងបដិសេធន៍ តែមិុចអូនមិនសួរបងផងថាបងស្រលាញ់អូនដែរឬអត់អូនដឹងថាអូនធ្វើបែបនេះវាធ្វើអោយអូនតែម្នាក់ឯងប៉ុន្នោះដែរនិងត្រូវរស់នៅជាមួយនិងការឈឺចាប់ ហេតុអីអូនមិនបញ្ចេញវាមកអោយបងបានជួយរំលែកទុក្ខនេះខ្លះ? (គាត់នៅតែនិយាយទាំងសម្លឹងមុខខ្ញុំមិនដាក់ភ្នែក)
@អត់ទេ បងយល់ច្រឡំហើយ!ញុំមិនមែនមនុស្សដូចបងឯងគិតទេ! (ខ្ញុំនៅតែប្រកែក ជាមួយគាត់យ៉ាងដាចអហង្ការ)
@មិុចក៏មាត់អូនរឹុងម្លេះស្មី អូនចង់អោយបង...(ថាហើយគាត់ក៏អោនមកថើបមាត់របស់ខ្ញុំ ពេលនោះមាត់និងមាត់យើងដល់គ្នាទៅហើយ ខ្ញុំព្យាយាមរើតែរើមិនឈ្នះគាត់ទេ បានប្រហែលជា៣នាទីគាត់ក៏ដកមាត់ចេញនិងមើលមកមុខខ្ញុំទាំងមុខគួរអោយអាណិត រួចទើបនិយាយត )
@អូនចង់អោយបងធ្វើយ៉ាងមិុចទៀតទើបអូនសារភាព
@មនុស្សឆ្កួត! (ពេលនោះខ្ញុំក៏រុញគាត់ចេញមួយទំហឹុងទៅផ្ទប់និងអាងទឹករួចក៏ស្ទុះទៅបើកទ្វារត់ចេញមកក្រៅហើយបងនរាក៏ខំរត់មកតាមក្រោយនិងហៅខ្ញុំអោយឈប់ដែរ តែយើងទាំងពីរក៏ត្រូវផ្អាក់ដំនើរ ដោយឃើញ អាធានិងលោកគ្រូនាយកកំពុងតែដើរចូលមកក្នុងបន្ទប់)
@ពួកឯងធ្វើអីនិង(លោកគ្រូនាយក់ស្រែកសួរពួកយើង ដោយឃើញខ្ញុំក្នុងសំលៀកបំពាក់មានតែកន្សែងពោះគោសើម ក្រវាត់នៅនិងចង្កេះ ឯបងនរាពាក់តែខោលីអូខ្លីមួយប៉ុន្នោះ)
@គឺ....(ខ្ញុំរកឆ្លើយមិនកើត បានត្រឹមតែមើលទៅលោកគ្រូនិងអាធាដែរកំពុងតែស្រឡាំងកាំងនិងឃើញសកម្មភាពរបស់ខ្ញុំនិងបងនរាអំបាញ់មិុញ)
@រៀនសូត្រមិនគិតខំទេ គិតតែពីដើរលេងផឹកសីុ ហើយមកធ្វើរុឿងឆ្កួតៗនៅសាលាទៀត ពួកឯងត្រូវទៅខាងអប់រំម្ដងហើយបានបាន រៀបចំខ្លួនអោយលឿនឡើងយើងចាំនៅការិយាល័យ(លោកនាយកថាអោយពួកយើងទាំងមុខក្រហមងាំង រួចគាត់ក៏ចេញទៅខាងក្រៅបាត់ទៅ )
@ហើយពួកឯងកំពុងធ្វើអីនិង(អាធាវាសួរពួកយើងទាំងងឿងឆ្ងល់)
@គ្មានស្អីទេ!  ខ្ចីបន្ទប់ទឹកឯងប្រើសិន(ខ្ញុំតបទៅអាធាវិញរួចក៏ដើរទៅយកសោពីវា និងទៅងូតទឹកសំអាតខ្លួននៅបន្ទប់វា ពេលនោះអារម្មណ៍ខ្ញុំលេងនៅនិងខ្លួនទៀតហើយខ្ញុំងូតបណ្ដើរគិតបណ្ដើពីពាក្យសម្ដីបងនរាថាអំបាញ់មិុញ (អូនស្រលាញ់បង) តើខ្ញុំនិយាយវាចេញមករបៀបមិុចទៅ ហើយកាលពីយប់មិុញខ្ញុំបាននិយាយនិងធ្វើស្អីខ្លះជាមួយបងនរា មិុចក៏ខ្ញុំមិនដឹងអីសោះចឹង ហេតុមិុ្ដចក៏រឿងទៅជាឆ្កួតៗឡប់ៗបែបនេះ ខ្ញុំពិតជាមិនដឹងសោះហើយតើខ្ញុំពិតជាស្រលាញ់គាត់មែនឬ?  មិុចក៏រឿងនិងអាចទៅរួចចំពោះគាត់វិញទើស្រលាញ់ខ្ញុំឬអត់?  បើស្រលាញ់ខ្ញុំហេតុអីទៅសុំលីដាធ្វើជាសង្សាធ្វើអីខ្ញុំពិតជាតាមចិត្តខ្លួនឯងនិងស្វែងយល់ពីចិត្តបងនរាមិនយល់មែន!  ហើយតើមានរឿងអីបានជាលោកនាយកមករកពួកយើងដល់កន្លែង ហើយខ្ញុំត្រូវដោះស្រាយជាមួយលោកនាយកយ៉ាងមិុចទៅពេលនេះខ្ញុំពិតជាវឹលវល់អស់ហើយ មិនដឹងថាធ្វើអ្វីឬគិតអ្វីមុននោះទេ?  កំពុងតែគិតរឿងអស់ទាំងនេះស្រាប់តែអាធាវាស្រែកពីខាងក្រៅមក តឿនអោយខ្ញុំងូតទឹកអោយលឿនប្រញាប់ទៅជួបលោកនាយក។  ខ្ញុំក៏រូតរះងូតទឹកងូតអីហើយរៀបចំខ្លួនទៅជួបលោកនាយក់។  តែពេលនោះខ្ញុំមិនឃើញបងនរាទេក៏សួរអាធា អាធាវាប្រាប់ថាបងនរាគាត់ទៅមុនហើយ។ ពេលយើងទៅដល់មុខបន្ទប់លោកនាយក់ធ្វើការក៏ឃើញបងនរា កំពុងតែអង្គុយនៅនិងតុរងចាំ ពេលនោះគាត់មើលមុខខ្ញុំយ៉ាងមុាំដដែល ខ្ញុំវិញមិនហៀនមើលមុខគាត់ចំទេ ភ្លាមៗអ្នកកាន់ខាងវិន័យសាលា បានចេញមកហៅខ្ញុំនិងបងនរាអោយចូលទៅក្នុងបន្ទប់។  ពេលចូលទៅដល់ក្នុងបន្ទប់គឺមានតែមនុស្សបួននាក់ប៉ុន្នោះ បងនរា ខ្ញុំ លោកនាយក់ និងអ្នកកាន់ផ្នែកវិន័យសាលា ក្រោយពីអង្គុយស្រួលបួលហើយអ្នកកាន់ផ្នែកវិន័យក៏ចាប់ផ្ដើមឡើង៖
@រស្មី នរា យប់មិុញនាំគ្នាចេញទៅណា
@ទៅខួបកំណើតមិត្តភក្តិ(បងនរាឆ្លើយវឹុង ទាំងកំបុតៗពាក្យ រួចហើយគាត់អង្គុយធ្វើមិនដឹងវិញ)
@រស្មី ចឹងមែនអត់!
@បាត លោកគ្រូ.....
@ហើយទៅខួបកំណើតនិង ពួកឯងត្រត្រឡប់មកវិញស្មាណា(លោកនាយកសង្ឃកសួរ)
(បងនរា គាត់មើលទៅជញ្ជាំងធ្វើមិនដឹង)
@ស្មី!  (លោកនាយកឈ្លីចសួរខ្ញុំ)
@បាត.........
@ម៉ោង១២ជាង (បងនរាគាត់ឆ្លើយកាត់)
@ម៉ោង១២?  ពួកឯងអត់មានដឹងថាសាលាបិតទ្វាម៉ោងម៉ានទេអី?
@សុំទោស លោកនាយក(ខ្ញុំតបទៅលោកនាយក)
@ពួកឯងគិតថាសាលារៀននេះជា ផ្ទះសំណាក់ឬសណ្ឋាគារដែរពួកឯងចង់ចេញចង់ចូលស្រេចតែនិងចិត្តចឹងអីហាស់ បានជាមិនគោរព្ធមិនអោយតំលៃលើវិន័យសាលាអីតិចសោះ
@សុំទោសផងលោកនាយក ខ្ញុំសន្យាថាមិនអោយរឿងបែបនេះកើតឡើងជាលើកទីពីរទេ
@ចុះឯង នរានេះលើកទីប៉ុន្នានហើយ?(លោកនាយកគាត់សួរទាំងកំហឹងទៅកាន់បងនរា)
@រាប់មិនអស់ទេ(បងនរាគាត់ឆ្លើយទាំងមិនខ្ចីមើលមុខលោកនាយកផង)
@រាប់មិនអស់?ឯងគិតថាសាលានេះផ្ទះឯងមែនហាស់
@អត់ទេ! ផ្ទះខ្ញុំគ្មានអ្នកនៅទេសនាព្រឹកល្ងាចថ្លង់រកតែរៀនសូត្រមិនកើតចឹងទេ(បងនរាគាត់តបទៅលោកគ្រូនាយកទាំងធ្វើមុខឌឺទៅកាន់លោកនាយកផង)
@អារា!  ឯងប្រហើនណាស់អាឡូវ មិុចឯងយល់ថាមានអញជាពូនិងគ្មានអ្នកណាហៀនធ្វើអីហ្អែងចឹងអី(លោកនាយក គាត់តបទៅបងនរាទាំងងើបឈរទះតុផង ឃើញសភាពបែបនេះទាំងខ្ញុំនិងអ្នកកាន់ខាងវិន័យតក់ស្លុតអស់ហើយ តែបងនរាវិញគាត់ធ្វើមិនដឹងហើយងើបឈរឡើងនិងតបទៅលោកគ្រូនាយកវិញ)
@អត់ទេ ខ្ញុំមិនដែរអាងថាលោកនាយក  ជាពូខ្ញុំទេ ហើយក៏មិនដែរដើរនិយាយប្រាប់អ្នកណាគេថាលោកនាយកជាពូខ្ញុំដែរ ព្រោះខ្ញុំខ្លាចខ្មាស់គេណាស់ដែរមានពូជានាយកសាលាត្រូវបានសិស្សនិស្សិតគេនិយាយដើមស្អុយគគ្រោគពីរឿងស្រីញីបែបនេះ
@អារា!  ឯងគិតថាអញមិនហៀនដេញឯងចេញមែន
(ដោយខ្លាចមានបញ្ហាធំខ្ញុំក៏បានចាប់ដៃបងនរា ជាសញ្ញាកុំអោយគាត់តបតទៅលោកនាយកសាលាបន្តទៀត)
@អត់ទេ ព្រោះលោកធ្លាប់ដេញខ្ញុំចេញពីផ្ទះលោកម្ដងហើយ ចឹងត្រឹមបណ្ដេញចេញពីសាលាម្ដងទៀត លោកមិនខ្លាចនិងធ្វើទេ (បងនរាតបទៅលោកគ្រូនាយកទាំងញាក់ចិញ្ចើមដាក់ផង ពេលនោះលោកគ្រូនាយកគាត់គ្រឺតធ្មេញដាក់បងនរា)
@ត្រូវហើយ ឯងមិនខ្លាចទេ ព្រោះមនុស្សដូចហ្អែងមិនដែរខ្វល់ពីរឿងនាំទុក្ខដល់មនុស្សជុំវិញហ្អែងទេ
នៅផ្ទះឯងនាំរឿងដល់ម៉ែឪឯងមិនអស់ចិត្ត មកសាលាឯងនៅឆ្លៀតនាំរឿងដល់មិត្តភក្តិទៀត!
@អត់មានទាក់ទងនិងម៉ែឪខ្ញុំទេ កុំទាញពួកគាត់មកទាក់ទងក្នុងរឿងនេះ(បងនរាស្រែក កំហកទៅលោកនាយក)
@ចុះរស្មីឯងគិតថាមិនអីដែរចឹងអី(លោកនាយកតបទៅគាត់ព្រមទាំងចង្អុលមកខ្ញុំ បងនរាគាត់បែរមកមើលខ្ញុំទើបតបទៅលោកនាយកវិញ)
@គ្មានទាក់ទងនិងរស្មីទេ រឿងនេះគឺខ្ញុំតែឯងទេខ្ញុំនាក់បបួលស្មីទៅ គេគ្រាន់ទៅតាមការស្នើរសុំខ្ញុំទេ
@ត្រូវ!  ពីដើមមករស្មីជាសិស្សឆ្លាតគោរព្ធពេលវេលា និងចូលចិត្តសិក្សារៀនសូត្រ តែតាំងតែពីឯងចូលមកនៅជាមួយគេ ឯងនាំគេដើរលេង ផឹកសីុ ស្រីញីអូនបង ស្ទើតែខូចមនុស្សអស់ រំខានដល់កាសិក្សារបស់គេ ធ្វើអោយគេធ្លាក់ក្រេឌីតទៀត ឯងគិតថាមកពីអ្នកណា?
@លោកនាយកអត់ទាក់ទងនិងបងនរាទេ មកពីខ្ញុំធ្វើការខាងក្រៅទើបមិនបានមើលមេរៀនហើយពិន្ទុធ្លាក់ចុះចឹង!  (ខ្ញុំតបទៅលោកនាយកវិញ)
@ចុះយប់ មិុញ ឯងចេញទៅក្រៅ មកវិញហួសពេលហើយផឹកស្រាស្រវឹុងទៀត និងមកពីធ្វើការដែរអី
@ខ្ញុំ.......(ពេលនេះខ្ញុំដោះសាជាមួយលោកនាយក់លេងកើតទៀតហើយ បានតែអេះអុញប៉ុន្នឹងឯង ខ្ញុំរាងឆ្ងល់ដែរមិនដឹងថាគាត់ដឹងរឿងនេះពីណាមកទេ)
@ឃើញអត់ និងមកពីណា មិនមកពីឯងសេពគប់ជាមួយអារាអី
@ចុះមិុច ម្ដងពីរដងនិង វាងាប់អី!  លោកអត់ដែរផឹកសីុស្រីញីអូនបងឬដើរលេងពាសណាពាសណី កាលពីនៅរៀនទេហ្អី ឬលោកអត់ធ្លាប់ចូលរៀនផងទេហើយបានងារជានាយក់នេះព្រោះបុកលុយទេដឹង(បងនរាគាត់តបទៅលោកនាយក់ទាំងមុខមាំដូចចង់សីុសាច់ហុតឈាមគ្នាចឹង លោកនាយក់វិញដោយទ្រាំនិងពាក្យបងនរាមិនបានក៏ស្ទុះមកបំរ៉ុងនិងហ្វៃបងនរាតែត្រូវឃាត់ដោយអ្នកកាន់វិន័យ រួចអ្នកកាន់វិន័យនិយាយឡើង)
@នរា លោកនាយក់ កុំចឹងអី ពេលនេះយើងចង់រកដំណោះស្រាយពីបញ្ហាដើរលេងហួសម៉ោងកំណត់ មិនមែនរឿងបណ្ដេញចេញឬប្រកែកគ្នារឿងផ្សេងទេ
@លើកទីមួយយើងអាចហៅមកទូន្មានបាន ចុះបើរាប់មិនអស់ដូចអារាចឹងហើយ តើនៅដោះស្រាយអីទៀត!(លោកនាយក់គំហកទៅអ្នកកាន់វិន័យ)
@ខ្ញុំ ក៏មិនខ្លាចនិងចេញ ឈប់នៅសាលានិងដែរ តែកុំបណ្ដេញអ្នកដែរគ្មានទោសអោយសោះ!
(ដោយសាបងនរាធ្លាប់ត្រូវគេព្រមានច្រើនដងហើយ ទើបត្រូវបណ្ដេញឈប់អោយស្នាក់នៅអន្តេវាសិកដ្ឋានរបស់សាលាបន្តទៀត ឯខ្ញុំគ្រាន់តែធ្វើលិខិតស្នាម ជាលើកទី១ប៉ុន្នោះ)
ពេលត្រឡប់មកកន្លែងវិញបងនរាគាត់ឡើងទៅដេកលើគ្រែធ្វើមិនដឹងហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងសោះ ខ្ញុំក៏រៀបចំធ្វើម្ហូបអាហារ ពេលដែរកំពុងតែរៀបចំអាធាក៏ចូលមកដល់
@ចុំពួកអានេះមានកិត្តិយស់ដល់ហើយ បាននាយក់មកសួរនាំ ហើយហៅទៅជួបទាំងព្រឹកហ្មងណ៎
@កុំរំលឹកឈ្មោះតាកាប៉ោងនិងអញគ្មានអារម្មណ៍ទេ(បងនរាតប គាត់តែងតែហៅគ្រូនាយកថាតាកាប៉ោងចឹងឯង និយាយទៅនៅពីក្រោយខ្នង និស្សិតម្នាក់ណាក៏និយាយដើមគ្រូនាយក់ដែរ គឺរឿងគាត់មានស្រីរាប់ភ្លេចនិងហ្មង (និយាយទៅ ផ្លេបយចំតែម្ដងហើយ) តែក៏សរសើររឿងពង្រឹងវិន័យនិងគុណភាពអប់រំរបស់សាលាដែរ តាំងពីគាត់ឡើងធ្វើនាយក់ឃើញថាសាលាមានការរីកចំរើនលើផ្នែកនេះច្រើនណាស់ តែទាស់តែមួយគឺ ស្រីនិងហ្មង គឺថាសីុតាំងពីនិស្សិតសាលាឯងមិនសល់ ចឹងហើយបានបងនរាស្អប់គាត់ណាស់)
@ហ្អើ ហើយគេហៅទៅរឿងអី
@គ្មានអីទេ
@បើគ្មានអីមិុចគេហៅឯងនិងអាស្មីទៅ
@យីអានេះ សួរច្រើនម្លេះ បើទំនេរទៅជួយធ្វើម្ហូបរស្មីទៅ និងអាលបានសីុចុកឆាប់ៗ អញឃ្លានហើយ
(លឺបងនរានិយាយចឹង អាធាវាសៀៗមកជិតខ្ញុំជួយធ្វើការខ្ញុំបណ្ដើរនិង ឈ្លីុចសួររឿងព្រឹកមិុញបណ្ដើរ ខ្ញុំក៏ប្រាប់វាតាមដំណើររឿង ពេលយើងកំពុងតែនិយាយគ្នាបងនរាគាត់ដេកស្ដាប់យើងបណ្ដើរ ចុចទូរស័ព្ទបណ្ដើរ រហូតដល់ធ្វើម្ហូបអាហាររួចហើយយើងក៏ហូបបាយរួមគ្នា តែបងនរាគាត់មិនហៀននិយាយរកខ្ញុំទេ ឯខ្ញុំវិញក៏មិនហៀនមើលមុខគាត់ចំដែរ រួចហើយអាធាវាក៏លាយើងទៅបន្ទប់វិញខ្ញុំក៏រៀបចំទៅធ្វើការធម្មតា រៀបតែនិងចេញទៅ ស្រាប់តែបងនរាគាត់និយាយមកកាន់ខ្ញុំ)
@អត់មានអីនិយាយជាមួយបងទេអីស្មី
@អត់ទេ!
@ចង់គិចមុខពីបងមិនមើលមុខបងរហូតចឹងមែន
@អត់មានអីត្រូវមើលទេ ខ្លាចឃើញមុខមនុស្សរោគចិត្ត  ហើយញុំប្រាប់ហើយតើ ប៉ះពាល់ញុំគឺញុំមិនលើកលែងអោយទេ
@អូនខឹងនិងបងដល់ថ្នាក់និង?ហើយថាបងរោគចិត្ត ឬរស្មីមិនហៀនទទួលការពិតដោយខ្លួនឯង
@បានហើយ ញុំទៅធ្វើការហើយ កុំភ្លេចរើឥវ៉ាន់បងចេញអោយអស់ផង(ខ្ញុំតបទាំងដើរចេញទៅក្រៅ)
@ឈប់សិន គិតទៅណាលឿនម្លេះ មិនទាន់ប្រាប់បងផង(បងនរាស្ទុះ មកចាប់ខ្ញុំហើយទាញមុខខ្ញុំអោយមើលមុខគាត់)
@លេងទៅ ញុំដល់ពេលទៅធ្វើការហើយ(ខ្ញុំស្រែកដាក់គាត់)
@អត់ទេប្រាប់បងសិនមក ទោះជាចម្លើយយ៉ាងណាក៏បងអាចទទួលយកបានដែរ សំខាន់នេះជាចម្លើយរបស់មនុស្សជាមិនមែនជាពាក្យរបស់មនុស្សឆ្កួតនិងស្រា
@បងចង់ដឹងដល់ណាទៀតទៅ
@បងចង់ដឹង ចង់ដឹងពីមាត់របស់រស្មីពេលនេះ
@បាន បងចាំស្ដាប់ណា ពីដើមមកខ្ញុំចាត់ទុកបងជាបងប្រុសរបស់ខ្ញុំតែប៉ុន្នោះ ហើយបើចរិតលក្ខណះរបស់ញុំត្រង់ណាមួយធ្វើអោយបងយល់ច្រឡំ ញុំសុំទោសផង ព្រោះញុំពិតជាគ្មានអារម្មណ៍ស្រលាញ់បងមែន
@ពិតមែន?
@បាត ល្មមលែងញុំបាននៅ
@ចុះពាក្យអូនថាស្រលាញ់បងកាលពីយប់មិុញនោះវាទៅណាបាត់ហើយ
@ញុំប្រាប់ហើយតើ ថាញុំស្រវឹុង ចេះតែនិយាយទេ
@ស្មី បងស្មានចិត្តអូនមិនត្រូវមែន
@ញុំក៏ដូចគ្នា ញុំឃើញបងនិយាយទូរស័ព្ទជាមួយលីដា និងសុំគេធ្វើជាសង្សាគិតថាបង ជាមនុស្សត្រឹមត្រូវ មិនឆ្កួតលីលា នឹកមិនដល់ថាបងមកធ្វើរឿងឡប់ៗដាក់ញុំចឹងទេ
@ជាមួយលីដាបងគ្រាន់តែ....
@ឈប់ទៅ!  ញុំមិនចង់ដឹងទេ ល្មមលែងញុំបានហើយ ព្រោះញុំដល់ម៉ោងទៅធ្វើមែនទែនហើយ
@បាន....
(បងនរាក៏លែងខ្ញុំពីដៃរបស់គាត់ មើលទៅគាត់ហាក់ដូចជាមនុស្សគ្មានវិញ្ញាណចឹងពេលដែលលឺចម្លើយខ្ញុំបែបនេះ ក្រោយពីគាត់លែងខ្ញុំហើយ ខ្ញុំក៏ដើរចេញយ៉ាងលឿនប្រញាប់ទៅធ្វើការ)
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment