Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី៤)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay
ភាគ ទី៤
និពន្ធដោយ នេត្រា

@ចាក់អឺ!
@យ៉ាស់.......ផាំង!
@អូយ!
@សំមុខទៅ ខ្វះការងារធ្វើមកលេងឆ្កួតៗចឹង (បងនរាត្រូវមួយសៀវភៅចំកណ្ដាលមុខយ៉ាងខ្លាំង ហើយភ្លាមនោះគាត់ក៏រុះទូរស័ព្ទពីដៃ )
@អូយផ្សាភ្នែកណាស់ (គាត់ក៏យកដៃខ្ទប់ភ្នែកស្ដាំរបស់គាត់ហើយប្រញាប់រត់ទៅរកកញ្ចក់ឆ្លុះមើល)
@អាណាដឹង បើមកចាក់ចង្កេះពីក្រោយធ្វើអី (ខ្ញុំនិយាយទាំងឈរសឹងទប់ខ្លួនមិនជាប់ដែរ ព្រោះតែភ័យនិងគាត់មកចាក់ចង្កេះអំបាញ់មិញ)
@ហ្អឺ ជួយរើសទូរស័ព្ទអោយបងផង(គាត់និយាយទាំងកំពង់តែមើលកញ្ចក់នៅក្នុងបន្ទប់ទឹកនៅឡើយ ខ្ញុំក៏ប្រញាប់រកមើលទូរស័ព្ទគាត់មានអី យកមកមើលបើកគ្រឿងលេងចេញបាត់ហើយ មិនដឹងថាបែកគ្រឿងក្នុងណាខ្លះទេ ឃើញតែស្នាមអុកនិងការ៉ូនៅផ្នែកខាងក្រោយតិចសោះ យ៉ាប់មែនពួកអាទូរស័ព្ទថ្លៃៗនេះធ្លាក់តិចទួចតាំងធ្វើទុក្ខណាស់)
@ហើយមិុចហើយ (ខ្ញុំសួរគាត់ពេលដែលគាត់កំពង់តែដើរចេញមកវិញទាំងនៅបិតភ្នែកមួយចំហៀងនៅឡើយ)
@អត់អីទេ តែឈឺភ្នែកបាត់ហើយមោះណាទូរស័ព្ទបង(គាត់និយាយទាំងសើចមិនសំមកកាន់ខ្ញុំ និងហុចដៃមកយកទូរស័ព្ទ)
@នេះ (ខ្ញុំក៏ហុចទូរស័ព្ទនោះទៅអោយគាត់ គាត់ទទួលហើយយកទៅចុច)
@អីគេ រលត់គ្រឿងហើយនិង(គាត់និយាយទាំងមុខរាងឆ្ងល់)ហើយធ្វើមិុចទៅ
@អត់ដឹងទេ បងឯងធ្វើធ្លាក់ខ្លួនឯងតើ
@អឺណាទូរស័ព្ទ ស្មីឯង បងខ្ចីតិចមើល
@យកធ្វើអី
@ម៉ោះ បងទេទៅប្រាប់លីដាតិច កុំអោយគេចាំយូ
@អឺនេះ (គាត់ទាញទូរស័ព្ទពីខ្ញុំចុចទៅលីដារួចក៏ដើរចេញក្រៅបាត់ បានបន្តិចគាត់ត្រឡប់មកវិញនិងហុចទូរស័ព្ទមកអោយខ្ញុំវិញ)
@រួចហើយអី?
@បាត ហើយទំនេអត់និង
@ហ្អឹ..មានរវល់អី មិុចមានការអីហ្អី
@ជួយ យកទឹកបន្តក់ភ្នែកមកលាបអោយបងតិចមើល
@យី ប្រើទៀតហើយ! មិុចមិនធ្វើខ្លួនឯងទៅ
@បងពិបាក់មើលពេក ហើយស្មីឯងអ្នកធ្វើអោយបងឈឺភ្នែក មិុចអត់ចង់ប៉ះពៅវិញទេអី
@អឺ មិនអីទេ (ខ្ញុំក៏ទៅជួយគាត់ មានអីភ្នែកគាត់ឡើងក្រហមងាំង សង្ស័យតែមិុញនិងត្រូវខ្លាំងហើយមើលទៅ ពេលកំពង់តែបន្តក់ដាក់ភ្នែកគាត់ គាត់ព្យាយាមសម្លឹងនិងញញឹមដាក់ខ្ញុំទាំងឈឺភ្នែក )
@បានហើយ
@អឺ អរគុណ
@និងហើយអោយសំមុខប៉ុន្នលេងមិនដឹងកាលវេលា
@យី នៅថាអោយបងទៀត
@អឺ បើមកពីបងឯងលេងមុនតើ នេះសំណាងហើយដែរក្នុងដៃខ្ញុំជាសៀវភៅនោះ បើជាកាំបិតវិញបងឯងចូលពេទ្យទាំងយប់ហើយ
@ហាស់ហា ស្មីឯងអាឡូវដូចគ្មានវិញ្ញាណនៅក្នុងខ្លួនចឹង លេងតិចតួចភ្ញាក់នោះភ្ញាក់ ហើយយប់ស្អែកនេះទំនេអត់និង
@ចុះដែររវល់ពីកាលហើយមិុច
@ស្អែក ខួបកំណើតលីដាគេហៅបងនិងស្មីឯងអោយទៅចូលរួម
@ចុំមានឈ្មោះញុំដែរ
@បាត គេហៅចំឈ្មោះ
@ហើយម៉ោងម៉ានគេរៀបចំកម្មវិធី
@យប់ម៉ោងខ្ទង់៧ជាងអីនិង
@ចុំហើយ ទំរាំតែចប់មិនយប់ជ្រៅទៅហើយទេអី
@អត់ដឹងដែរ តែស្មីឯងត្រូវតែទៅចូលរួម
@ញុុំខ្លាចមកវិញមិនទាន់ណាស់
@កុំភ័យមើល មានបងទៅជាមួយដែរតើ
@បងឯងគេព្រមានម្ដងពីរដងហើយនៅអត់រៀងទៀត
@អឺមិនដឹងធ្វើមិុចទេ បើប៉ះចំថ្ងៃពិសេសចឹងៗហើយបងមិនទៅមិុចកើត ហើយស្មីឯងក៏ចឹងដែរត្រូវតែទៅ
@អឺ ញុំទៅម្ដងចុះចឹង
(បងនរាមើលទៅសប្បាយចិត្តណាស់ដែរបានខ្ញុំព្រមទៅជាមួយ ក្រោយពីនិយាយចប់ហើយពួកយើងក៏រៀបចំកន្លែងដេកពួនរៀងខ្លួន)
ស្អែកឡើងម៉ោងខ្ទង់៧យប់ខ្ញុំនិងបងនរារៀបចំខ្លួនយ៉ាងស្អាតតាមបែបយុវវ័យសម័យថ្មី ដើម្បីទៅចូលរួមពិធីខួបកំណើតលីដា។
@យ៉ាស់ ហើយអាប្អូនថ្ងៃនេះស្អាតណាស់នាគ
@ហាស់ហា ទើបចាប់អារម្មណ៍មែនលោកព្រះ
@ហ្អឺ ថ្ងៃនិងស្អាតផ្លែក
@ថីមិនស្អាត បើប្រើខោអាវអាល្អលំដាប់ចុងក្រោយហើយនិង ហើយមិុចដែរប៉ុន្និងអាចទាក់ស្រីបានអត់មើលទៅ
@ហ្អឺមានអីកាលីបហើយ ស្រីៗឃើញដឹងតែលង់ហ្មង! ហើយមើលមកបងតិចមើលប៉ុន្នេះបាននៅ
@ហ្អឺមានអី ធម្មតាៗនិង
@ខកចិត្តបាត់
@ចុះបើឃើញតែងខ្លួនចឹងៗស្ទើតែរាល់ថ្ងៃហើយអោយឃើញផ្លែកមិុច
@យីថ្ងៃនេះបងរៀបចំតានុយម៉ាអស់ដៃណា មែនដូចរាល់ដងទេ
@ហ្អនិងហើយ ឃើញផ្លែកមួយដែរ
@ផ្លែកអី
@គឺថាថ្ងៃនិងបងនរាឯងមានប្រុសស្អាតដូចញុំដើរជាមួយ
@បងសំណាងអី ចុះ
@បាត សំណាងហើយ
@ហាស់ហាសំណាងក៏សំណាងទៅ តែយប់នេះបងនិងធ្វើអោយម្នាក់ៗនៅក្នុងកម្មវិធីភ្ញាក់ផ្អើលជាមិនខាន
@រឿងអីគេ មាមការដូពិសេសជូនលីដាមែន
@បើប្រាប់លេងសុបប្រាយហើយ ចាំទៅដល់កម្មវិធីគង់តែដឹងទេ
@យីគ្រាន់ប៉ុន្នឹងប្រាប់មិនបានដែរ
@ហ្អឺចាំទៅភ្ញាក់ផ្អើលនៅក្នុងកម្មវិធីទៅ ចាំមើលថាបងអាប្អូនឯងក្លាហានប៉ុន្នា
@ហ្អឺចឹងក៏ចឹងទៅ តែអាឡូវចេញទៅបាននៅកុំអោយគេចាំយូ(ថាហើយយើងក៏បណ្ដើរគ្នាចេញមកដោយបងនរាគាត់ទៅទាញម៉ូតូធំគាត់យកមកជិះ ដោយគាត់ជាអ្នកបើកខ្ញុំអង្គុយពីក្រោយ ជាធម្មតាគាត់មិនសូវបញ្ចេញវាជិះពេលយប់ទេព្រោះពេលសាលាបិតទ្វាមិនអាចយកម៉ូតូចូលបាន ចឹងហើយយូៗម្ដងទើបត្រូវប្រើវា តែញុំដឹងច្បាស់ថាវាជាសំណព្វចិត្តរបស់បងនរា)
ពេលទៅដល់ផ្ទះលីដាកម្មវិធីបានចាប់ផ្ដើមបណ្ដើរបណ្តើរទៅហើយ គ្រាន់តែឃើញពួកខ្ញុំទៅដល់ភ្លាមលីដាស្ទុះមកទទួលពួកយើងយ៉ាងរីករាយនិងនាំយើងចូលទៅខាងក្នុង ក្នុងកម្មវិធីសម្បូរតែពួកយុវជននិងយុវនារីតែប៉ុន្នោះមិនសូវជាមានចាស់ៗប៉ុន្នានទេ មានតែម្ដាយឱពុកលីដា និងសាច់ញាតិនាងតិចតួចប៉ុន្នោះ ក្រៅពីនោះគឺសុទ្ធតែជាមិត្តភក្តិរបស់នាងទាំងអស់ ពួកគេម្នាក់ៗមើលទៅសង្ហាៗណាស់ សម្រស់តារាល្មមៗមិនឈ្នះពួកគេឡើយ ភ្លាមនោះលីដាបានសុំខ្ញុំនាំបងនរាទៅជួបឪពុកម្ដាយគេ ដោយទុកអោយមិត្តស្រីរបស់គេ(សុខា)នៅកំដរខ្ញុំ
@មើលទៅលីដានិងនរាសំគ្នាណាស់(សុខានិយាយមកកាន់ខ្ញុំ)
@ហ្អឺ ពិតមែនតើ(ខ្ញុំឆ្លើយតបទៅសុខាទាំងភ្នែកកំពង់តែសម្លឹងមើលទៅកាន់បងនរានិងលីដាដែលកំពង់តែនិយាយជាមួយអុំប្រុសអុំស្រីដែលជាម្ដាយរបស់លីដាយ៉ាងសប្បាយរីករាយ)
@ហើយស្មីឯងកាលរកមួយនិងគេដែរទៅ
(ដោយពេលនោះខ្ញុំកំពង់តែភ្លឹកមើលទៅបងនរា មិនបានចាប់អារម្មណ៍ថាសុខាកំពង់តែនិយាយអ្វីទេ)
@ស្មី!
@ហ្អ៎....បាត
@យីភ្លឹកអីគេក៏សម្បើមម្លេះ
@កំពង់មើលទៅគូលីដានិងនរានិង ហើយសុខានិយាយអីមិុញ
@យីទើបសួរ! អត់មានអីធំដុំទេ តោះទៅកាត់នំ
(សុខាបបួលខ្ញុំអោយទៅចូលរួមការកាត់នំ ជាមួយនរានិងលីដា ពេលនិងបាត់ចាស់ៗអស់ហើយនៅសល់តែពួកក្មេងៗយើងនិងឯង ម្នាក់ៗកំពុងតែនិយាយហ៊កញ្រ្ជាវនិងច្រៀងចំរៀង Happy birthday to you ទៅកាន់លីដា ដែរកំពង់តែកាត់នំដោយស្នាមញញឹមយ៉ាងពព្រាយមើលទៅនាងកំពង់តែមានក្ដីសុខណាស់។ ក្រោយពីនាងកាត់នំហើយៗម្នាក់ៗក៏នាំគ្នាបាញ់ស្រ្ពាយនិងចាប់នំដាក់ចានយកមកញាំរៀងៗខ្លួន ផង លេងជះនំផង អ្នកខ្លះក៏ទាញនំគប់ដាក់គ្នាជាពិសេសគឺគប់ទៅលីដា ពេលនិងបងនរាក៏បានយកនំទៅបាត់មុខលីដាដែរ មានតែខ្ញុំទេពេលនិងដែរមើលទៅអារម្មណ៍មិនសប្បាយចិត្ត ស្រាប់តែកើតឡើងភ្លាមៗ ខ្ញុំក៏បានទាញយកស្រាមួយកែវរួចក៏រកផ្លូវចេញមកក្រៅឆ្ងាយដាច់ពីគេរួចទៅអង្គុយនៅនិងតុម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ដោយផឹកស្រាតិចៗបណ្ដើរនិងសម្លឹងមើលទៅពួកក្មេងមួយក្រុមដែរកំពង់តែសប្បាយចិត្តនិងការលេងបាចនំបាចផ្កាដាក់គ្នាបណ្ដើរ បន្ទាប់ពីពួកគេលេងគប់នំរួចហើយក៏ដល់ពេលដែរពួកគេសប្បាយជាមួយនិងដន្រ្តីអកកាដុងម្ដង ម្នាក់ក៏បានមកអង្គុយតាមតុដែលបានរៀបចំរួចជាស្រេច រងចាំមើលលីដាឡើងនិយាយនិងច្រៀងបើកឆាក លីដានាងនិយាយពីអារម្មណ៍រំភើបរីករាយរបស់នាងដែរបានមិត្តភក្តិនិងក្រុមគ្រួសារនាងទាំងអស់មកចូលរួមប្រារព្ធកម្មវិធីបុណ្យខួបកំណើតអោយនាង និងនិយាយថ្លែងអំណរគុណទៅអ្នកចូលរួមកម្មវិធីទាំងអស់ បន្ទាប់មកនាងរៀបតែនិងច្រៀងចំរៀងទៅហើយក៏ស្រាប់តែបងនរាឡើងទៅលើឆាក់កាន់ក្បាលមេក្រូមួយនៅក្នុងដៃលុតជង្គង់ពីមុខនាងនិងនិយាយសុំនាងធ្វើជាសង្សាដោយយកដៃលីដាមកបំពាក់ជញ្ជៀនអោយនាងផង ពេលនោះម្នាក់ៗភ្ញាក់ផ្អើលខ្លាំងណាស់ ដែរឃើញទិដ្ឋភាពបែបនេះ លីដានាងយល់ព្រមដោយរំភើប។ (នេះឬជាអ្វីដែរគាត់ថាគាត់និងធ្វើអោយគ្រប់គ្មាភ្ញាក់ផ្អើលនោះ ហេតុអីក៏ជារឿងចឹងវិញ?)ឃើញទិដ្ឋភាពបែបនេះការពិតទៅខ្ញុំគួរតែសប្បាយចិត្តជំនួសបងនរានិងលីដា តែមិនដឹងហេតុអីបែជាខ្ញុំមានចិត្តឆេះឡើងក្ដៅក្រហាយមួយរំពិច ខ្ញុំប្រឹងទប់ស្មារតីយ៉ាងមាំុនិងប្រឹងសម្លឹងមើលទៅគេទាំងពីដែរកំពង់តែសប្បាយរីករាយនិងអោបគ្នានៅពីមុខមនុស្សប្រហែលជាមួយរយនាក់នេះ មិនដឹងថាពេលនេះខ្ញុំកំពង់តែប្រច័ន្ទនិងលីដាដែរបានបងនរាធ្វើបែបនេះដាក ឬយ៉ាងណាទេ បានជាអារម្មណ៍ខ្ញុំវាទៅជាយ៉ាងនេះ កើត។ ម្នាក់ៗគេសប្បាយចិត្តជួសលីដានិងបងនរាគ្រប់គ្នាពួកគេលើកកែវជាការអប់អរក្ដីស្នេហ៍អ្នកទាំងពីរ និងជូនពរពួកគេយ៉ាងទ្រហឹុងអឺងកង ខ្ញុំក៏បានលើកកែវនិងគេដែរតែប្រហែលជាការលើកកែវទាំងឈឺចាប់ជាជាងជូនពរពួកគេ ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរថាហេតុអីបានទៅជាបែបនេះ តែខ្ញុំនៅតែខំទប់អារម្មណ៍ដល់បំផុត ហើយព្យាយាមយកស្រាមកផឹកមួយកែវហើយមួយកែវទៀតដើម្បីបន្លប់អារម្មណ៍ នេះជាលើកទីមួយហើយដែរខ្ញុំផឹកស្រាមិនចេះឆ្អែតបែបនេះ។
ពេលដែលកំពង់តែផឹកស្រាក៏មានមនុស្សប្រុសផ្លែកមុខម្នាក់ដែរខ្ញុំមិនដែលស្គាល់ទាល់តែសោះគេមកសុំជល់កែវជាមួយខ្ញុំ
@សួស្ដី
@បាតសួស្ដី(ខ្ញុំតបទៅគេវិញទាំងកំពុងតែលើកកែវស្រាមកផឹក)
@សុំជល់កែវផងបានអត់
@បាត បាន ខ្ញុំតបទៅគេវិញនិងលើកកែវជល់គ្នាទាំងមិនបានមើលទៅមុខគេច្បាស់ផង
@ហើយត្រូវជាមិត្តភក្តិលីដាមែន (គេសួរខ្ញុំទាំងមើលមកមុខខ្ញុំញឹមៗ)
@បាត! ភ្លាមនោះ ខ្ញុំដាក់កែវស្រាចុះរួចតបទៅគេវិញនិងសម្លឹងទៅគេផងដែរ ពេលនោះទើបខ្ញុំឃើញមុខគេច្បាស់ មុខគេដូចកូនកាត់អីុនឌៀចឹង មិនសូវសរទេ តែច្រមុះស្រួចស្អាតណាស់ មានពុកមាត់ពុកពុកចង្ការ៉ុយៗពេញផ្ទៃមុខ រាងរៅកំពស់កំពរអីម៉ាអែមម៉ង មើលទៅប្រហែលជាកូនកាត់មែនហើយ តែថាសម្បុររាងស្រអាប់តិច
@ហើយមកតែឯងមែន
@អត់ទេ ខ្ញុំមកជាមួយមិត្តភក្តិ
@មិត្តភក្តិ.....មួយណា(គាត់រាងក្រលេកមើលមនុស្សជំវិញខ្លួនរួចទើបបែមកមើលមុខខ្ញុំវិញនិងធ្វើសញ្ញាសុំខ្ញុំជល់កែវជាលើកទី២)
@ម្នាក់សុំលីដាធ្វើសង្សាមិុញនិង ខ្ញុំលើកស្រាផឹកបន្តិចហើយក៏តបទៅគេវិញទាំងមុខកំពុងតែសម្លឹងទៅកាន់លីដានិងបងនរា
@នរា?(គាត់រាងចុចសំនួរបញ្ជាក់មកកាន់ខ្ញុំ ខ្ញុំរាងមើលមុខគាត់បន្តិចទើបតបទៅវិញ)
@ស្គាល់ដែរមែន?
@អរ លីដាធ្លាប់និយាយប្រាប់
@ហើយត្រូវជាមិុចនិងលីដាដែរ....(ពេលយើងកំពង់តែនិយាយគ្នាក៏ត្រូវកាត់ដោយ......)
@អឺស្មី បងខំតែដើររកម៉ោនៅនេះសោះ មោះទៅចូលតុជាមួយបងតិច (បងនរា ទាញដៃខ្ញុំទៅទាំងមិនបានមើលមុខបុរសម្នាក់ដែរកំពង់តែនិយាយជាមួយខ្ញុំផង គាត់ទាញខ្ញុំទៅអង្គុយជុំគ្នាជាមួយនិងលីដាសុខា និងមិត្តភក្តិមួយចំនួនទៀត បន្ទាប់មកពួកយើងក៏និយាយគ្នាលេងផង ផឹកស្រាផង ដោយមានសម្លេងចំរៀងកំដរឡើងទ្រហឹុងអឺងកង ខ្ញុំនៅចាំបានថាពេលចូលរួមតុជាមួយគ្នាឃើញបងនរានិងលីដាគេអង្គុយជិតគ្នានិងនិយាយគ្នាលេងឡើងផ្អែម មើលទៅគួរអោយច្រនែនណាស់ ដែលធ្វើអោយអារម្មណ៍ខ្ញុំមិនស្រណុកចិត្តសោះ ហើយក៏បានយកស្រាមកបន្ធូសដ្ឋានការ ដោយដាក់មួយកែវហើយមួយកែវទៀតរហូតដល់លេងដឹងខ្លួនថាខ្លួនឯងកំពង់នៅទីណា និងកំពង់តែធ្វើអ្វី)
ភ្ញាក់ដឹងខ្លួនឡើងខ្ញុំក្នុងស្ថានភាពអស់ខោអាវរលីងពីខ្លួនមានតែខោលីអូកំបិតលិតមួយបិតបាំងចំនុចពិសេសដែលឪចែកអោយ😂😂ពេលបែរមើលចុះឡើងក៏ឃើញបងនរាដេកស្រាតននោលគោគនៅលើគ្រែជាមួយខ្ញុំដែរ ខ្ញុំពិតជាមិនដឹងថាមានរឿងអីកើតឡើងទេយប់មិុញបានជាមកដេកលើគ្រែមួយពីរនាក់បងនរាបែបនេះ ហើយក៏មិនដឹងថាខ្លួនត្រឡប់មកកន្លែងវិញដោយវិធីណាដែរ។ ខ្ញុំក៏ប្រញាប់ទាញនាឡិការមកមើល
@ពុទ្ធោហ្អឺយម៉ោង៩ជាងហើយនិង (ខ្ញុំក៏ស្ទុះក្រោកឡើងតែក៏ត្រូវដួលទៅលើបងនរាវិញ ដោយគាត់ទាញខ្ញុំផ្ដួលទៅលើគាត់)
@ហើយប្រញាប់ទៅណា ខានរៀនមួយថ្ងៃទៅ
@យី មិនទៅរៀនក៏ត្រូវងើបងូតទឹកងូតអីដេរ ថ្ងៃហើយ
@ចាំតិចទៅ ដេកកំដរបងអោយបាត់ងងុយ បាត់ស្វាងស្រាសិនទៅ(គាត់និយាយទាំងទាញខ្ញុំយកទៅដេកពីលើគាត់ តែក៏ត្រូវខ្ញុំរើចេញរួចស្ទុះងើបឡើង)
@ឆ្កួតទេអី មកធ្វើរឿងឡប់ៗអីនិង
@រឿងអី?(គាត់សួរខ្ញុំទាំងមមីមមើនៅបិតភ្នែកនៅឡើយ)
@នៅសួរទៀតបានហើយញុំទៅងូតទឹកងូតអីសិន
(ថាហើយខ្ញុំក៏ទាញកន្សែងដើរចូលទៅបន្ទប់ទឹកពេលកំពុងតែងូតទឹក ខ្ញុំព្យាយាមរកនឹកព្រឹត្តការណ៍ដែរកើតឡើងកាលពីយប់មិុញនៅក្នុងពិធីខួបកំណើតលីដាមិនឃើញសោះ មិនដឹងថាមានរឿងអ្វីកើតឡើងទេ បានជាមកនៅក្នុងបន្ទប់ដេកលើគ្រែជាមួយបងនរា ហើយអត់ខោអត់អាវបែបនេះ គិតទៅស្រាពិតជាពង្វក់ស្មារតីមនុស្សបានមែន ពេលកំពុងតែរកនឹកស្រាប់តែបងនរាគាត់ ដើរចូលមកក្នុងបន្ទប់ទឹក)
@ហើយចូលមកធ្វើអី
@បងមកងូតទឹកដែរនិង(គាត់ឆ្លើយទាំងញញឹមមកកាន់ខ្ញុំ)
@យីចាំតិចទៅអត់បានទេអី
@ហើយខ្លាចអី ងូតពីរនាក់ទៅចំនេញពេលវេលាផង
@តែញុំ វាមិនចេះងូតចឹងទេយល់!(ខ្ញុំឆ្លើយនិងព្យាយាមរុញគាត់អោយចេញក្រៅវិញតែគាត់មិនត្រឹមតែមិនទៅទេថែមទាំងបិតទ្វាចាក់គន្លឹះទៀតផង)
@បើមិនចេះចាំបងបង្រៀន(បងនរាឆ្លើយទាំងញញឹមនិងដើរមកកាន់តែជិតខ្ញុំ)
@ហ្អេ! មិនទាន់ស្វាងស្រាទេអី បានជាមកចង់ធ្វើឆ្កួតៗចឹង.......
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment