Breaking

Friday, June 8, 2018

រឿង វិថីជិវិតខ្ញុំ (ភាគ ទី៣)

រឿង វិថីជិវិតខ្ញុំ (#wrong_of_being_gay)
ភាគ ទី៣
និពន្ធដោយ នេត្រា
#Khmer_Novel_69


រស្មី!  រស្មី!  បើកទ្វាតិច
@បាទ......ចាំតិច(ខ្ញុំក៏ប្រញាប់ងើបទៅបើកទ្វាទាំងមីងមាំង មិនទាន់អស់ងងុយនៅឡើយ)
@ដេកហើយនិង
@បាទ ដេកលក់មួយភាំងហើយ
@ហ្អឺ ដេកបន្តទៀតទៅចឹង
@ហើយម៉ោងប៉ាមាន់ហើយនិងទើបមក
@ទើបម៉ោង១០តើ
@ម៉ោង១០!(ខ្ញុំប្រញាប់ទាញទូរស័ព្ទមកមើលម៉ោង) អឺ.....តែយ៉ាងណាក៏យប់ហើយ
@ហាស់ហា.......ប្រឹងរកហេតុផល់មកថាអោយបងមែននឹង?(គាត់និយាយបណ្ដើរសើចឌឺខ្ញុំបណ្ដើរ)
@ហ្អឺ បានហើយខ្ចឹលនិយាយណាស់ ទៅងូតទឹកងូតអីទៅ
@មិុចអស់កំលាំងខ្លាំងអីបានចូលដេកលឿនម្លឹង
@អត់ទេដេកអានសៀវភៅលេងៗក៏ដេកលក់អត់ដឹងខ្លួនទៅ
@ហាស់ហា ដេកបន្តទៀតទៅបើងងុយ(បងនរានិយាយបណ្ដើរស្រាតខោអាវបណ្ដើរ ដោយទុកតែខោស្លីបខ្លីមួយកំបាំងចំនុចពិសេសរបស់គាត់ មើលទៅរាងគាត់ហំសម្បើមណាស់ សាច់សរដូចកូនកាត់ចិនមាឌធំល្មម ក្បាលពោះមានផ្នត់៦កង់និងមានរោមដុះពីផ្សិតទៅចំនុចសំខាន់របស់គាត់យ៉ាងសីុចសីុដូចតារាម៉ូដែលចឹង ពេលខ្ញុំកំពង់តែផ្លឹកមើលរាងរបស់គាត់ក៏ត្រូវភ្ញាក់និងសម្ដីរបស់គាត់)
@ស្មី!  សម្លឹងមើលអីនិង
@អឺមើលរាងបងឯងនិង
@ចុំ!  អត់ដែលឃើញទេអី (បងនរាគាត់និយាយទាំងសើចដាក់ខ្ញុំផង)
@ឃើញឡើងសុាំហើយ
@បើសាំុហើយនៅមើលអីទៀត ព្រឹងមើលយ៉ាងនិងតិចថាលង់ស្រលាញ់បង(លឺពាក្យគាត់ចឹងខ្ញុំស្រាប់តែក្ដៅមុខភាយ ញ័រខ្លួនទប់លេងចង់ជាប់ហើយ តែក៏ខំទប់អារម្មណ៍និយាយធ្វើធម្មតាតបទៅគាត់វិញ)
@ជ្រុលហើយអី ខ្វះស្រីណាស់មែនបានញុំត្រូវទៅស្រលាញ់បងឯង
@ហាស់ហា បងនិយាយលេងតើ មោះជួយហុចកន្សែងពោះគោអោយបងតិច
@ចុំត្រឹមនិងយកខ្លួនឯងមិនបានមែន
@ទេ ប្រើតិចសោះនិង មិនបានដែរ
@កុំអោយធ្លាប់មនុស្សចូលចិត្តប្រើគេ
@អឺមិនអីទេ សម្រាក់ទៅចឹងបងទៅងូតទឹកសិន(ថាហើយគាត់ក៏ទាញកន្សែងទៅបង់ករហើយដើរចូលបន្ទប់ទឹកបាត់ ខ្ញុំក៏ទៅអង្គុយនៅនិងតុបើកកុំព្យូទ័រមើលរឿង និងគិតដល់ពាក្យគាត់សួរមិុញ ព្រោះត្រូវពាក្យគាត់ពីរបីមាត់មិុញនិងលេងងងុយបាត់ហើយ
(@តិចលង់ស្រលាញ់បង) ហាស់ហាគាត់ឆ្កួតទេអីថ្ងៃនិងបានជាមកនិយាយពាក្យផ្លែកៗដាក់ខ្ញុំចឹង មិុចនិង អាចទៅរួចដែរអី បើយើងជាប្រុសដូចតែគ្នានិង តិចលោខ្ញុំបង្ហាញអាកប្បកិរិយាណាដែលខុសប្រក្រតីធ្វើអោយគាត់យល់ច្រឡំទេដឹង 
(@សម្លឹងមើលគាត់មិុញ?) អត់ទេ!  បើមើលរាល់តែថ្ងៃនិង មានអីផ្លែក មើលទៅ បងរាមានបញ្ហាអីទៀតហើយបានជាមកគិតឆ្កួតៗចឹង។  
(ខ្ញុំគិតតែឯងបណ្ដើសើចបណ្ដើរ និងមើលទៅអេក្រង់កុំព្យូទ័រដែលកំពង់តែលេងរឿងកំផ្លែងបណ្ដើរ)
@អត់ដេកទេអី
@លេងងងុយហើយ(ខ្ញុំតបទៅបងរា ទាំងមុខនៅមើលអេក្រង់កុំព្យូទ័រនៅឡើយ តែស្រាប់តែបងនរាមកស្រវាអោបខ្ញុំពីក្រោយតែម្ដង) 
@ហ្អេបងឯងចង់ធ្វើអីនិង!(ខ្ញុំប្រញាប់គ្រវាសខ្លួនមួយទំហឹងនិងងើបស្ទុះចេញយ៉ាងលឿនបណ្ដាលអោយបងនរាទប់ជំហរមិនជាប់ដួលអុកគូទទៅនិងការ៉ូស្រែកភ្លាត់សំលេងភ្លាម កន្សែងពោះគោដែលគាត់ពាក់រលាត់ឡើងទៅគ្រប់ក្បាលគាត់និងបញ្ជេញអាវុធសំងាត់់កណ្ដាលវាល គាត់ក៏ស្ទុះទាញកន្សែងមកបិតនិងងើបឈរវិញយ៉ាងលឿន រួចទើបនិយាយតបមកខ្ញុំវិញ) 
@អ៉ូយស្មី!  ហើយកើតថីនិង
@កើតអី!  មិនសួរខ្លួនឯងវិញ(ខ្ញុំតបទៅគាត់ទាំងសម្លឹងមុខគាត់មិនដាក់ភ្នែក)
@អ៉ូយ អូនឯងយល់ច្រឡំហើយ
@យល់ច្រឡំ?
@អ៉ូយ បងឈោងយក ប្រដាប់ផ្លុំសក់ដែលនៅលើតុនេះតើ(គាត់តបទាំងថ្ងូរបន្តិចៗ និងឈោងយកប្រដាប់ផ្លុំសក់នៅលើតុយកទៅផ្លុំសក់គាត់ផង)
@ណាដឹង បើដៃបងឯងលែងមកពីក្រោយទាំងពីរចឹងអីវិន ណាមិនច្រឡំ(ខ្ញុំតបទៅគាត់វិញទាំងញីក្បាលខ្លួនឯងនិងសើចៗតិច រួចក៏ដាក់គូតអង្គុយលើតុ បែមុខទៅរកបងនរា)
@ហើយស្មីឯងក៏ភ្ញាក់សម្បើមមេះ  នេះបងឡើងដួលផ្ងាក្រោយណា សំណាងហើយ ដែលដួលទៅមិនបោកក្បាលនិងឥដ្ឋនោះ កុំអីវីវរមិនខាន
@ហាស់ហា សំមុខហើយរបស់នៅនិងមិុចមិនប្រាប់អោយញុំហុចអោយតិចទៅចាំបាច់......
@បងខ្លាចស្មីឯង ថាបងនេះប្រើទៀត បានបងឈោងយកខ្លួនឯងនិង
@ចេះខ្លាចដែរណ៎ ហើយលេងឈោងមកទាំងភ្នែនចឹងហ្មង
@អឹចុះបើវានៅមុខស្មីឯង មិនអោយបងឈោងទៅយកចឹងមិុច ហើយមិុញអូនឯងគិតអីនិងបានភ្ញាក់សម្បើមមេះ
@ហ្អឹ......គ្មានអី(ខ្ញុំឆ្លើយទៅគាត់់ទាំងបែមុខចេញ)
@ហាស់ហា និងបែបគិតថាបង.......
@ហ្អឺបើមកចឹងៗអីវិនណាមិនយល់ច្រឡំ ហើយអត់អីទេអី(ខ្ញុំនិយាយកាត់គាត់)
@ថាមែនៗ អត់អីមិុចមោះមកជួយលាបប្រេងកូឡាអោយបងតិច(គាត់និយាយទាំងលើកកែងដៃមកមើល)
@ស្អីគេតែតិចសោះរលាត់ស្បែកដែរ
@តិចមិុច អុកនិងឥដ្ឋមួយទំហឹុងណាមើលហ្អេ(គាត់ក៏លើកកែងដៃបង្ហាញខ្ញុំមានអីរលាត់ចេញឈាមគួសំដែរនិង ខ្ញុំប្រញាប់ទៅយកក្រមួនក្រឡាមកលាបអោយគាត់ ពេលអង្គុយលាបអោយគាត់ គាត់សម្លឹងមើលមុខខ្ញុំមិនដាក់សោះ)
@ហើយមើលអីមើលសម្បើមមេះ មុខញុំប្រឡាក់អីហ្អី
@អត់មានប្រឡាក់អី តែគួរអោយចង់មើល
@ប្រឹងមើលយ៉ាងនិង តិចថាលង់ស្រលាញ់ញុំ
@ហាស់ហា វៃបកបានលឿនណាស់ណ៎(គាត់និយាយទាំងសើចដាក់ញុំ) ហើយមិុញយល់ថាបងអោបមែន
@ហ្អឺ (ខ្ញុំនិយាយទាំងបែទៅមើលមុខគាត់)
@ហាស់ហា បងនិងចង់អោបស្មីឯងច្រឡំទេអី
@អឺយ៉ាបថាដែរ មនុស្សទើបបែកបាក់ស្នេហ៍ខ្លាចខូចចិត្តទៅជាឆ្កួតអីវិនទៅណា
@យ៉ាស់ខ្លាំងបាត់ បងណាចឹងនោះ បងត្រូវគ្នាវិញហើយ
@ត្រូវគ្នា!
@អឺ មិុញលីដាគេសុំទោសបង និងសុំត្រូវគ្នាវិញ
@ហ្អឺល្អតើ តែថាប៉ុន្នោះញុំរវល់ទៀតហើយ
@ឌឺមែន
@ឌឺអី តែប៉ុន្នេះបានចេញដើររំខានញុំទៀតហើយ
@បងឈប់ហើយ ហើយមិុញភ្ញាក់ខ្លាំងណាស់ណ៎
@មនុស្សអារម្មណ៍មិននៅក្នុងខ្លួនចឹងឯង
@ហើយអារម្មណ៍ហោះទៅដល់មិុញនឹង
@មានទៅណា កំពង់ជក់មើលរឿងកំផ្លែងនិង(ខ្ញុំតបទៅគាត់ទាំងដាក់មុខចុះ ការពិតមិុញនិងកំពង់តែឆ្ងល់និងពាក្យរបស់គាត់និយាយមុនពេលចូលទៅងូតទឹកទេ)
@ហស់ហា ហើយមានឃើញអីអត់ពេលបងដួលមិុញ
@ឃើញអី
@មើលគេធ្វើពើ(គាត់ឈ្លីចសួរទាំងញញឹមបង្ហាញ់មុខយ៉ាងស្រោះមកកាន់ខ្ញុំ)
@ឃើញក្ដនិងអី!(ខ្ញុំក៏តបទៅគាត់វិញទាំងធ្វើមុខមាំ)
@អឺ ហើយមានអារម្មណ៍មិុចដែរ(គាត់សើចនិងញាក់ចិញ្ចើមដាក់ខ្ញុំ)
@យី!  ឆ្កួតទេអី គ្រាន់ឃើញចឹងៗមានអារម្មណ៍ដែរ?អារបស់ឃើញរាល់ថ្ងៃសោះនិង
@ស្អីគេ ឃើញរាល់ថ្ងៃ?(បងនរា រាងភ្ញាក់និងសួរខ្ញុំវិញពេលដែលលឺខ្ញុំនិយាយចឹង)
@អឺ មិុច
@ចុំឃើញរបៀបមិុច
@យី ចុះពេលងូតទឹកអីអត់ដែលដុះសម្អាតទេអីមិុច យល់ថាមិុចនិង(ខ្ញុំឈប់លាប ហើយនិយាយគំហកទៅគាត់)
@យ៉ូយ បងនេះខំតែភ័យ ស្មានតែឃើញរបស់បងរាល់ថ្ងៃតើ(គាត់និយាយទាំងដកដង្ហើមធំ)
@ឆ្កួត! បានហើយ ដេកពួនអីទៅ(ខ្ញុំក៏ងើបដើរចេញតែបងនរាគាត់ក៏ទាញខ្ញុំមួយទំហឹុង អោយមកផ្ដួលលើគាត់)
@ហ្អេធ្វើអីទៀតហើយ លើកនេះមែនទេនទេដឹងអី(ខ្ញុំដួលទៅលើបងនរាហើយមើលមុខគាត់និងសួរទៅគាត់)
@អឺ(គាត់ងក់ក្បាលតប)
@មែនអី!  (ខ្ញុំបញ្ជាក់គាត់ម្ដងទៀត)
@បាត! (បឹុប! គាត់និយាយមិនទាន់ផុតពីមាត់ស្រួលបួលផងក៏ត្រូវមួយដៃចាំក្បាលពោះភ្លាម)
@អីយ៉ូយ បងធ្វើលេងតើ(សម្លេងបងនរាស្រែកឡើង ខ្ញុំក៏ប្រញាប់ងើបឈរវិញ)
@ញុំធ្វើលេងដែរនិង (ខ្ញុំនិយាយទាំងញាក់ចិញ្ចើមដាក់គាត់)
@តែបងឈឺមែនទែនណា(បងនរាគាត់និយាយទាំងធ្វើមុខគួអោយអាណិត)
@និងអោយសំមុខ លេងប្រឡំមែន(ថាហើយខ្ញុំប្រញាប់ដើរមកតុបិតកុំព្យូទ័រហើយក៏ឡើងដេកលើគ្រែតែដើរមិនទាន់ដល់គ្រែផង....)
@ឈប់សិនចង់ទៅណាភ្លាម ហ្វៃបងមិុញស្មានតែរួចខ្លួនហើយអី(បងនរាស្ទុះមកទាញខ្ញុំយកទៅផ្ទប់និងដើមទ្រូងរបស់គាត់ ពេលនោះខ្ញុំស្រង់ខ្លិនដើមទ្រូងរបស់គាត់ស្ទើតែឈ្លក់ទៅហើយព្រោះគាត់ទើបតែនិងបាញ់ស្រ្ពាយដាក់អំបាញ់មិុញ តែក៏ខំប្រម៉ូលអារម្មណ៍តបទៅគាត់វិញ)
@ន៎ែរ ចងធ្វើអីទៀតហើយនិង(ខ្ញុំបែរទៅមើលមុខគាត់និងសួរគាត់ដោយសង្កត់សម្លេង)
@សងបងវិញសិនមក
@សងអី!
@ហ្វៃបងមួយដៃមិុញនោះភ្លេចលឿនម្លេះ
@កុំលេងឆ្កួតៗ ចង់ត្រូវទៀតមែន
@ហើយគិតថាអាចតជាមួយបងបានអី(បងនរាសួរខ្ញុំទាំងញាក់ចិញ្ចើមដាក់ខ្ញុំផង)
@សាក់ទៅចឹង? ម៉ា  អាមាឌប៉ុន្នគ្នាសោះខ្លាចអីនិងហ្វៃ(ខ្ញុំតបទៅគាត់ទាំងធ្វើមុខមាំនិងមិនខ្ចីព្រិចភ្នែក)
@ហៀនវៃបងផង?
@ខ្លាចអី
@នេះលេងមែនទេនអី
@ទេបើហៀនលេងជ្រុល ញុំក៏ហៀនលេងមែនទេនដែរ(ខ្ញុំឬតតែធ្វើមុខមាំទ្វេឡើង)
@នេះស្មី......(គាត់តបមកខ្ញុំទាំងធ្វើមុខស្លើ)
@មិុចចង់ដឹងអី.......
@អឹ បង.....ធ្វើលេងទេ
@បើធ្វើលេងកាលបានលេងញុំនិងអាលញុំទៅដេកទៅពួនអី
@អឹ បងសុំទោស(គាត់ក៏ប្រលេងខ្ញុំពីរង្វង់ដៃទាំងទឹកមុខមិនយល់ពីខ្ញុំ ខ្ញុំក៏ដើរទៅគ្រែទាញមុងទម្លាក់ហើយចូលដេកធ្វើមិនដឹង ភ្លាមនោះបងនរាក៏ស្រែកសួរខ្ញុំ)
@ខឹងបងមែន
@អត់ទេ(ខ្ញុំតបទៅគាត់ទាំងទាញភួយមកបិតមុខហើយក៏សំងំដេក)
@បងសុំទោសមែនណា!  ថ្ងៃនេះបងសប្បាយចិត្តពេកទើបគិតថាចង់លេងជាមួយស្មីឯងម្ដង(បងនរាគាត់និយាយទាំងដើរមកបើកមុងខ្ញុំ និងទាញភួយឡើងមើលមុខខ្ញុំ ខ្ញុំក៏ស្ទុះក្រោកឡើងនិយាយទៅកាន់គាត់)
@ប្រាប់ហើយ ថាញុំមិនខឹងទេ
@ចុះមិុចក៏ធ្វើមុខខឹងដាក់បង
@យី ញុំធ្វើលេងតើ(ខ្ញុំក៏ឆ្លើយទៅគាត់ទាំងមុខញញឹមមិនស្រោះ)
@យី ចេះធ្វើអោយបងភ័យទៀត(គាត់តបមកខ្ញុំទាំងយកដៃមកទាញភួយពីខ្ញុំនិងចាក់ចង្កេះខ្ញុំ)
@ហ្អេឈប់លេងមើល ញុំងងុយដេកហើយ(ខ្ញុំងើបឡើងគេចចេញពីគាត់)
@អឺ អឺ បងឈប់លេងហើយ សម្រាក់ទៅ សុបិន្តល្អ(បងនរាគាត់ឆ្លើយតបនិងងើបដើរទៅកាន់គ្រែដេករបស់គាត់វិញ)
(បន្ទាប់ពីបងនរាពន្លត់ភ្លើងហើយខ្ញុំក៏សំងំដេកដែរ តែដេកមិនលក់សោះ ចេះតែនឹកឃើញរឿងឆ្កួតៗដែលបងនរាធ្វើមកកាន់ខ្ញុំមិុញនិង ខ្ខួរក្បាលនៅវឹលវល់តែរឿងមួយនិងឯង មិនដឹងថាថ្ងៃនិងគាត់កើតអីទេបានបញ្ចេញឬកពារឆ្កួតៗចឹង) យប់នេះខ្ញុំគិតពីសកម្មភាពគាត់យ៉ាងយូរហូតដល់ភ្នែកបិតទាំងមិនដឹងខ្លួន។ 
ព្រឹកឡើងខ្ញុំងើបឡើងទៅរៀនស្រាប់តែឃើញបាយទឹកគ្រប់អោយខ្ញុំរួចស្រេចតែអត់ឃើញបងនរាទេខ្ញុំក៏ទៅងូតទឹកងូតអីរួចហូបបាយហើយក៏ទៅរៀនធម្មតាពេលទៅដល់មុនម៉ោងតិចក៏ជួបបងនរានៅក្នុងថ្នាក់ស្រាប់ ខ្ញុំក៏ទៅអង្គុយក្បែរគាត់ហើយខ្សឹបសួរគាត់)
@ហើយមានចិត្តមេះថ្ងៃនេះ?
@បងធ្វើ  ដើម្បីសុំទោសស្មីរឿងពីយប់មិុញនិងណា
@ហាស់ហា ហើយឡើងធ្វើបាយម្ហូបពីស្មើរណា
@អ៎ ម៉ោង៥ជាង ហើយមិុចឃើញបងគ្របទុកអោយអត់
@ឃើញតើ ហើយដាក់អស់ហើយ
@អឺមិុចដែររស់ជាតិ
@ដូចតែរាល់ដងនិង
@ចុំមិុចអាពីរនាក់នេះមកលឿនមេះថ្ងៃនិង(អាធាវាមកដល់ហើយនិយាយឡើងកាត់ខ្ញុំនិងបងនរា ពួកយើងក៏ផ្អាក់ខ្សឹបគ្នា ដើម្បីតបទៅកាន់អាធាវិញ)
@មិនមែនអញមកលឿនទេ ឯងមកយឺុតតើ(បងនរាគាត់តបទៅអាធា)
@តែមិនទាន់ដលល់ម៉ោងណា 
@មិនទាន់ដល់ម៉ោងស្អី គេរោទិកណ្ដឹងរួចហើយតើ(ខ្ញុំតបទៅអាធា)
@អឺ តែគ្រូមិនទាន់មកដល់ណាហ្វី 
@អឺ.....(ថាមិនទាន់ផុតផងគ្រូក៏ចូលមកដល់យើងក៏ត្រូវស្ងាត់មាត់ឆឹង រងចាំស្ដាប់ការពន្យល់របស់គ្រូ ថាទៅយើងទើបតែឆ្នាំទី១ឆមាស២ទេ តែក្រៅពីភាសាអង់គ្លេសគ្មានមុខវិជ្ជាណាស្រួលសោះ ព្រោះសាលាយើងមិនបានរៀនថ្នាក់ឆ្នាំមូលដ្ឋានដូចគេទេ គឺចូលទៅទាញចូលឯកទេសតែម្ដង ចឹងហើយមួយមុខៗគឺវេទនាយកតែមែនទេនហើយ។
(កាលពីឆមាសទីមួយអ្នកដែលបានលេខល្អលើសគេមួយថ្នាក់គឺខ្ញុំ តែតាមសមទ្ធិភាពពិតខ្ញុំដឹងថាខ្ញុំរៀនមិនឈ្នះបងនរាទេ តែបងនរាគាត់មិនសូវខំនិងមិនសូវខ្វល់ពីពិន្ទុប៉ុន្នានុះ ព្រោះគិតតែពីរឿងដើរ បងនរាគាត់រៀនឆ្លាតណាស់ស្ទើតែគ្រប់មុខតែធ្វើដូចមិនចេះចឹងនៅក្នុងថ្នាក់គាត់មិនដែលលឺមាត់តបតអ្វីទាក់ទងនិងការរៀនជាមួយគ្រូឬមិត្តភក្តិទេ គឺគិតតែពីនិយាយគ្នាជាមួយមិត្តរួមថ្នាក់ពីរឿងដើរលេងឬរឿងណាក្រៅពីមេរៀនប៉ុន្នោះ តែពេលគ្រូសួរម្ដងៗមិនដែលចេះទាល់ ខ្ញុំឆ្ងល់និងគាត់ណាស់មិនដឹងថាខួរក្បាលគាត់ធ្វើពីអីទេនៅនិងកន្លែងក៏មិនដែលឃើញមើលមេរៀន នៅថ្នាក់ក៏មិនសូវចាប់អារម្មណ៍និងការពន្យល់របស់គ្រូ តែពេលដែលខ្ញុំមិនចេះសួរគាត់គឺគាត់ដឹងតែឆ្លើយមិនចេះទាល់សោះ ខ្ញុំហួសចិត្តនិងគាត់មែនទេនហ្មង បើគាត់ខំរៀនវិញខ្ញុំគិតថាបិសាច់មិនដូរហើយ។)
រវល់តែគិតរឿងបងនរា ស្រាប់តែកណ្ដឹងរោទ៍បញ្ចាក់ថារៀនចប់មួយហ្សិកសិនបាត់ហើយ តែពេលសម្រាក់បងនរាក៏ត្រូវបានអ្នកធ្វើការខាងការិយាល័យគេចូលមកហៅអោយទៅជួបគេ បងនរាទៅបាត់រហូត រហូតដល់ម៉ោងចេញទៅផ្ទះក៏មិនឃើញគាត់មកយករបស់របរដែរ ខ្ញុំឆ្ងល់មែនទែនក៏ទៅសួរគេ គេប្រាប់ថាគាត់ចេញពីការរិយាល័យតាំងពីចូលរៀនម៉ោងសិកហ្សិនទីពីរម្លេះ ពេលនោះខ្ញុំឬតតែឆ្ងល់មិនដឹងថាគាត់ទៅណាបានជាគេចម៉ោងរៀនចឹងទេ ខ្ញុំក៏ប្រម៉ូលសៀវភៅបិកនិងកុំភ្យូទ័រគាត់យកទៅកន្លែងទាំងអស់ តែពេលទៅដល់បន្ទប់ក៏ហ្វាក់អឺនិងគាត់នៅខាងក្នុងបន្ទប់ស្រាប់។
@ហើយមកបន្ទប់ពីកាល
@មកតាំងព្រឹកមេះ
@ហើយចេះគិចម៉ោងរៀន មកដេកកើតដែរនេះ
@ហាស់ហា អឺនោះបងធ្វើបាយម្ហូបអីហើយហើយ
@ចុំ ថ្ងៃនិងកើតអីបានចិត្តល្អមេះលោកព្រះទាំងព្រឹកទាំងថ្ងៃតែម្ដងនាគ 
@ទំនេពេកទើបធ្វើអោយហើយទៅ មិុចម៉ាចាំសងបងវិញល្ងាចនេះទៅ
@ពិតជាគ្មានជំនួយណាឥតសំណងមែននេះ ហើយមិុចបានគេចម៉ោងរៀនចឹង អឺហើយការរិយាល័យគេហៅទៅធ្វើអី
@ចង់ដឹងធ្វើអី
@មិនចង់ដឹងមិុចបើម៉ាថ្នាក់ហៅទៅតែមួយ ហើយប្រធានថ្នាក់គេមិនហៅទៅ ទៅជាហៅបងនរាឯងវិញ
@អឺមិនមែនកិច្ចការសាលា ដែលត្រូវហៅប្រធានថ្នាក់ឯណា
@ហើយការងារអីចឹង
@ចង់ដឹងមែន
@យី!  មនុស្សខំសួរប៉ុន្នឹងហើយដែលថាមិនចង់ដឹងអី
@អឺ គេហៅបងទៅព្រមាន
@ព្រមាន?
@អឺ
@ហើយព្រមានរឿងអី?
@មានរឿងអី ក្រៅពីរឿងយប់មិុញនិង
@យប់មិុញ?
@អឺយប់មិុញបងមកវិញក៏ហ្វាក់អឺនិងសន្តិសុខយាមសាលា មានអីអាតាសន្តិសុខនិង មានចេះបិតមាត់ណាវា  វាយករឿងបងទៅប្រាប់គណះគ្រប់គ្រងអោយគេលុទបងមួយរយៗទាល់តែបាន
@ហាស់ហា សំមុខហើយ(ខ្ញុំសើចឌឺទៅកាន់កគាត់)ហើយគេថាអីខ្លះទៅ
@មានហៀនថាអី ក្រៅពីរកលេះបណ្ដេញចេញ មិនអោយនៅតែប៉ុន្នឹង
@ហ្អឺធ្ងន់ធ្ងរដែរនិង 
@គ្មានអីទេប៉ុន្មឹងនោះ ចាំមើលយប់នេះដើរលេងផ្គើនឯងអោយណាណីម្ដង
@កុំខ្លាំងដៃពេក ចេះគោរព្ធច្បាប់សាលារបស់គេផងទៅ 
@ហ្អឺចាំមើលទៅ ហើយដោះខោអាវងូតទឹកងូតអីទៅ និងអាលហូបបាយហូបអី បងឃ្លានហើយ
@អឺ ចាំម៉ាភ្លេតចុះ
(ក្រោយពីហូបបាយហូបអីហើយ ខ្ញុំក៏ត្រូវទៅធ្វើការរត់តុនៅភោជនីយ៍ដ្ឋានដូចរាល់ដង តែថ្ងៃនេះបងនរាគាត់សុំជូនខ្ញុំទៅធ្វើការ ថាទៅរាល់ដងខ្ញុំទៅធ្វើការជិះតែកង់ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនតែមួយគត់ដែលជាទ្រព្យរបស់ម៉ែប៉ាចែកអោយពេលនមករៀននៅទីនេះ)។
ក្រោយចេញពីធ្វើការម៉ោងខ្ទង់់៧ខ្ញុំក៏ត្រឡប់មកកន្លែងវិញ  តែមិនឃើញបងនរានៅក្នុងបន្ទប់ទេ ខ្ញុំក៏ទាញសៀវភៅទៅបង្ហាត់គួរអង់គ្លេសបន្តទៀត។  លុះដល់ម៉ោង៨ក្រោយចេញពីបង្ហាត់ខ្ញុំមកបន្ទប់វិញនៅតែមិនឃើញបងនរាត្រឡប់មកវិញដដែល ខ្ញុំរៀបតែនិងរៀបចំធ្វើបាយម្ហូបទៅហើយស្រាប់តែបងនរាគាត់ទេមកប្រាប់ថាមិនបាច់ដាំបាយអីទេ ចាំគាត់ទិញមកពីក្រៅ ហើយគាត់ត្រឡប់មកវិញអីឡូវហើយ។  ខ្ញុំក៏មិនធ្វើអីដែរងូតទឹកងូតអីហើយទាញកុំព្យូទ័រមកចុចលេងនិងធ្វើហូមហ្វើកខ្លះៗ បានប្រហែលជាកន្លះម៉ោងក៏ឃើញគាត់ត្រឡប់មកវិញជាមួយនិងអាធា ដោយមានកាន់ម្ហូបម្ហារយីងរយោងមកផង។
@ហើយកំពង់ធ្វើអីនិងស្មី(អាធាវាសួរខ្ញុំ)
@អឺ មើលហូមហ្វើកតិចនិង 
@អើបើធ្វើចេញចែកអញផង
@យី!  ឯងមិនធ្វើខ្លួនឯងទៅ ចាំតែកុពីឡាមិុចហ្អា
@ទេ អញវាអត់ទាន់បានធ្វើ បើឯងធ្វើហើយចែករំលែកខ្លះទៅ
@ណូ!
@ចុំ ចិត្តអាក្រក់មេះ!  អារាឯងមើលប្អូនឯងអត់អោយអញកុពីហូមហ្វើកទេ ឯងជួយនិយាយជាមួយប្អូនឯងតិចមើល(អាធា វាស្រែកប្រាប់ទៅបងនរាដែលកំពង់តែរៀបចានរៀបឆ្នាំងនៅចង្ក្រានបាយ)
@កុំទាន់អាលគិតរឿងហូមហ្វើម មកជួយរៀបចំគ្នាសិនមក អញឃ្លានបាយហើយ(បងនរាគាត់ស្រែកតបមកវិញ)
@យី ចឹងក៏ចេះស្រែកពិតទូដែហ្វី(ខ្ញុំតបទៅអាធាវិញ និងដើរទៅជួយរៀបចំបងនរា បន្ទាប់មកយើងក៏ហូបបាយជុំគ្នាដោយនិយាយគ្នាលេងពីនេះពីនោះជាហូហែផង បន្ទាប់ពីហូបហើយខ្ញុំក៏រៀបចំចាន់ឆ្នាំងទុក្ខ អាធាវាត្រឡប់ទៅបន្ទប់វិញ ឯបងនរាក៏ទៅដេកលើគ្រែនិយាយទូរស័ព្ទជាមួយលីដា បន្ទាប់ពីរៀបចំរួចរាល់ហើយខ្ញុំក៏ទៅធ្វើហូមវើកបន្តទៀត ក្រោយពីបញ្ចប់ការងារហើយខ្ញុំក៏ចូលសម្រាក់មុនបងនរា ព្រោះគាត់រវល់តែនិយាយទូរស័ព្ទមិនដឹងថាពេលណាបានឈប់និយាយទេ)
(កន្លងទៅបានខ្ទង់មួយខែខ្ញុំសង្គេតឃើញបងនរាដូចជាមិនសូវចេញដើរលេងយប់ប៉ុន្នានទេ តែក៏មិនទំនេរដែរ យប់ឡើងគាត់ដឹងតែពីនិយាយទូរស័ព្ទជាមួយលីដាមិនដែលលោះថ្ងៃសោះ ខ្ញុំឆ្ងល់ណាស់មិនដឹងថានិយាយពីស្អីខ្លះទេបានជានិយាយមិនចេះអស់ពាក្យសោះ ពេលខ្លះក៏ធុញនិងគាត់ខ្លាំងដែរព្រោះគាត់និយាយទូរស័ព្ទរំខានដល់ការរៀនសូត្ររបស់ខ្ញុំមែនទែន គាត់មិនដែលចេញទៅនិយាយក្រៅបន្ទប់ទេ ហើយជួនកាលនិយាយទូរស័ព្ទបណ្ដើរឈ្លាតមកលេងជាមួយខ្ញុំបណ្ដើរទៀត ដែលធ្វើអោយខ្ញុំមួម៉ៅយកតែមែនទេនហើយ រកតែខ្ញុំរៀនសូត្រអីមិនបាន)
រងចាំតាមដានភាគបន្ត

No comments:

Post a Comment