Breaking

Friday, June 8, 2018

រឿង វិថីជីវិតខ្ញុំ (ភាគ ទី2)

រឿង វិថីជិវិតខ្ញុំ (#Wrong_of_being_gay)
ភាគ ទី២
និពន្ធដោយ នេត្រា
#Khmer_Novel-69

@ហើយរស្មិីមករៀនដែរ
@បាត........លោកគ្រូ
@ចុះថាឈឺអី(លោកគ្រូគាត់សួរទាំងងឿងឆ្ងល់)
@មានណាលោកគ្រូ(ខ្ញុំក៏ឆ្លើយទាំងងីងើ ហើយងាគទៅមើលមិត្តរួមថ្នាក់ឃើញគេម្នាក់ៗមុខធម្មតា ខុសតែបងនរាទេដែលសើចកខឹកតែម្ដង)
@ចុះក្រដាស់ច្បាប់នេះអ្នកណាអ្នកសរសេដាក់អោយរស្មី ហើយថារស្មីឈឺផងនាគ(លោកគ្រូឈ្លីចសួរសិស្ស និងលើកក្រដាស់ច្បាប់បង្ហាញផង ភ្លាមនោះប្រធានថ្នាក់ក៏ងើបឡើងនិយាយ)
@បាទលោកគ្រូ នរាជាអ្នកយកមកអោយញុំ
@នរា! នរាឯងអ្នកសរសេរក្រដាស់ច្បាប់ដាក់អោយរស្មីមែន?(លោកគ្រូឈ្លីចសួរទៅបងនរា)
@អឺ.....បាទលោកគ្រូញុំជាអ្នកសរសេរ
@ហើយមិុចក៏រស្មីមករៀនបានចុះ
@អឺ.....យប់មិុញរស្មីរាគម៉ាយប់ហើយ ហើយព្រឹកឡើងញុំមិនឃើញងើបមករៀន ញុំស្មានតែរស្មីអស់កំលាំងពីយប់មិុញមិនអាចមករៀនបានទើបបានជាញុំសុំច្បាប់អោយគេទៅ
@ស្អីគេ.... រាគអីគេ (ខ្ញុំតបទាំងមិនយល់ថាគាត់កំពង់តែនិយាយអំពីអី)
@ចុះយប់មិុញអោយបងជូនទៅបន្ទប់ទឹកម៉ានដងនោះភ្លេចហើយអី(បងនរាតបទាំងធ្វើមុខជាសញ្ញាដល់ញុំ ទើបញុំយល់បាន តែភ្លាមនោះមិត្តរួមថ្នាក់គេក៏នាំគ្នាសើចគឹលឡើង ពេលដែលលឺបងនរានិយាយបែបនេះ)
@អឺ ......បាតលោកគ្រូយប់មិុញញុំអត់ស្រួលពោះទើប...
@អើមិនអីទេបើមកបានល្អហើយ ហើយមានដឹងថាមកយឺុតម៉ាននាទីហើយទេនឹង
@បាតលោកគ្រូ! នេះក្រដាស់ពីការិយាល័យមក(ខ្ញុំក៏ហុចក្រដាស់អនុញ្ញាតិអោយចូលរៀនជូនដល់លោកគ្រូ)
@អឺចឹងទៅកន្លែងទៅ តោះយើងបន្តមេរៀនទៀត
(ខ្ញុំក៏ទៅអង្គុយនៅក្បែរបងនរាដែលជាកន្លែងញុំអង្គុយជារៀងរាល់ថ្ងៃគ្រាន់តែដាក់គូទអង្គុយភ្លាមមិត្តភក្តិជិតនោះវាចាប់ផ្ដើមនិយាយសួរខ្ញុំខ្សឹបៗភ្លាម)
@ហ្អេចូលបន្ទប់ទឹកម៉ានដងយប់មិុញហើយរស្មីឯងនិងអារាបានធ្វើអីខ្លះនៅបន្ទប់ទឹកនិង
@ចូលខ្មោចអីមានអាណាឈឺអី(ខ្ញុំតបទាំងមុខសម្លឹងទៅបងនរា)
@នែ៎កុំតាពាស់ហ្វី បើអញចាត់ការចាំបាច់ទៅចាត់ការនៅបន្ទប់ទឹកធ្វើអី លើគ្រែមិនស្រួល(បងនរានិយាយទៅកាន់មិត្តរួមថ្នាក់ដែលសួរញុំទាំងញាក់ចិញ្ចើមដាក់ញុំផង)
@ហើយកំពុងនិយាយពីអីនិង បងរា
@អីយ៉ាស់មើលគេធ្វើពើ(អាធា មិត្តរួមថ្នាក់វានៅតែឈ្លីចសួរនិងនិយាយឌឺមកកាន់ខ្ញុំ)
@ធ្វើពើអី អញអត់យល់មែនតើ(ថាទៅក្នុងថ្នាក់និងក្រៅពីបងនរាមួយ ខ្ញុំគ្មានហៅពីណាថាបងទៀតទេ ព្រោះសុទ្ធតែអាយុប្រហាក់ប្រហែលគ្នាទាំងអស់)
@អារាឯងជួយពន្យល់ប្អូនឯងតិចមើល(អាធា វានិយាយទាំងសើចទៅកាន់បងនរា)
@ហ្អឺបានហើយស្ដាប់គ្រូពន្យល់ណ៎ (បងនរាតប! ក្រោយមកពួកវាក៏រាងស្ងាត់ឈប់សួរឌឺទៀតទៅ បន្តិចមកដល់វេនខ្ញុំម្ដង ខ្ញុំខ្សឹបសួរបងនរាតិចៗ)
@ហើយមិុចមិនដាស់ញុំផង
@ហ្អឺ បើឃើញដេកលក់ស្រួលបងមិុចហៀនដាស់
@ឆ្កួតទេអី យប់មិុញប្រាប់អីតើ ថាអោយដាស់ញុំផង
@អឺ សុំទោស
@ហើយចេះរកនឹកល្មិច បានមកសរសេរដាក់ច្បាប់ថាញុំរាគម៉ាយប់នាគ
@អឺ រកមូលហេតុអីផ្សេងទៀតអត់បាននិងណា
@យី ហើយឈឺក្បាលឈឺអីមិនដាក់ទេ មកដាក់ថារាគឯណាៗឯនេះវិញ យ៉ាប់ (ខ្ញុំនិយាយទៅកាន់គាត់ទាំងក្រវីក្បាល)
@ហើយមានបានហូបបាយព្រឹកនៅ
@នៅទេ
@ហ្អាក! ចុះបងធ្វើទុកលើតុអោយនោះអត់ឃើញទេអី
@ឃើញហើយតែប្រញាប់ពេក អត់បានសីុចុកអីទេ
@ហេតុតែគេអ្នករៀនខាត់មួយសិកហ្សិនមិនបានមែននេះ(គាត់និយាយទាំងឌៀងភ្នែកមកកាន់ខ្ញុំ)
@ហ្អឺចឹងហើយ កូនគេល្អ(ខ្ញុំតបទាំងញាក់ចិញ្ចើមដាក់គាត់វិញ)
@អត់គិតសុខភាពប្រយ័ត្នតែឈឺទៅដឹងខ្លួនហើយ
@មិនអីទេ ចាំសម្រាក់រត់ទៅហូបតិចក៏មិនអីដែរ
@ហ្អឺ ចឹងក៏ចឹងទៅ
(យើងនៅតែនិយាយគ្នាពីនេះពីនោះឡើងវល់ពេញនិង ម៉ាសិកហ្សិនដំបូងនិងគ្មានបានស្ដាប់គ្រូពន្យល់អីទេ លុះតែដល់ម៉ោង កន្ដឹងរោទ៍ឡើង ទើបយើងឈប់និយាយគ្នា នាំគ្នាចេញទៅលេងនៅខាងក្រៅថ្នាក់ ខ្ញុំក៏ប្រញាប់រត់មកហូបបាយសិនព្រោះមិនដែលអត់បាយព្រឹកទេ ត្រឡប់មកវិញយើងក៏ឈរនិយាយគ្នាលេងនៅក្នុងថ្នាក់រៀនឡើងវ៉ែទាល់តែដល់ម៉ោងចូលរៀនវិញទើបស្ងាត់ ពេលលោកគ្រូចូលមកដល់ក្នុងបន្ទប់គាត់ក៏ចាប់ផ្ដើមប្រម៉ូលលំហាត់ដែលដាក់អោយសិស្សធ្វើពីអាទិត្រមុន គាត់ប្រម៉ូលពីសិស្សបានតែ៤ទៅ៥នាក់ប៉ុន្នោះ ព្រោះលំហាត់ពិបាក់សិស្សជាច្រើនធ្វើមិនចេញទេ ក្នុងចំនោមលំហាត់ដែលលោកគ្រូប្រម៉ូលទៅក៏មានរបស់ខ្ញុំនិងបងនរាដែរ គ្រូគាត់យកទៅកែនៅកុំភ្យូទ័រគាត់ និងបញ្ជាំងនៅលើក្ដាខៀនតាមរយះផ្ទាំងស្លាយផង ពេលនោះគ្រូសរសើរថារបស់ខ្ញុំនិងបងនរាធ្វើស្រដៀងគ្នាតែក៏បានល្អជាងគេ ត្រូវតាមអ្វីដែលគាត់ចង់បាន និងស្រួលមើលងាយយល់ ពេលលឺគ្រូសរសើរចឹងសិស្សក្នុងថ្នាក់ក៏ចាប់ផ្ដើមនិយាយឌឺដងអោយខ្ញុំនិងបងនរាម្ដងទៀត ខ្លះសរសើរខ្លះផ្លែផ្កាខ្លះបង្អាប់ពេញតែនិង បងនរាគាត់អត់លឺមាត់អីទេ គិតតែពីសើចញឹមៗ ឯខ្ញុំតបទៅគេឡើងវង្វងតែក៏សប្បាយចិត្តនោះសប្បាយ ដែលទទួលបានលទ្ធផល់ល្អចឹង ហាស់ហាតែបើនិយាយអោយស្មោះត្រង់ទៅកិច្ចការនិងគឺបងនរាអ្នកធ្វើតែម្នាក់ឯងទេ ខ្ញុំចាំតែចម្លងយកនិងដូរកូដតិចតួចប៉ុន្នឹងឯង។)
ក្រោយពីចេញពីរៀនពួកយើងក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ថាទៅជីវិតខ្ញុំមួយថ្ងៃៗដូចជាច្រំដែលដដែលៗណាស់ ចេញពីរៀនភ្លាមខ្ញុំត្រូវទៅបន្ទប់ដាំបាយធ្វើម្ហូបតែឯង ឯបងនរាគាត់នៅអង្គុយមើលយូធុបលេងធ្វើមិនដឹង ថាទៅនេះមិនមែនគាត់មិនចង់ជួយទេតែមកពីខ្ញុំដាក់កំហិតមិនអោយគាត់ជួយព្រោះយើងបែងចែកគ្នាចូលចង្ក្រានម្នាក់មួយពេល គឺពេលថ្ងៃភារកិច្ចខ្ញុំ ហើយពេលល្ងាចគឺភារកិច្ចបងនរា ឯពេលព្រឹកគឺអ្នកណាឡើងធ្វើក៏បានតែភាគច្រើនគឺខ្ញុំតែម្នាក់ឯងទេ ព្រោះបងនរាគាត់មិនទម្លាប់ហូបបាយពេលព្រឹកទេ បើនិយាយពីការចេញហិរញ្ញវត្ថុវិញគឺអង្ករបងនរាគាត់ចេញទាំងអស់ឯម្ហូបម្ហាវេនអ្នកណាអ្នកនិងចេញ តែថាភាគច្រើនគឺបងនរានៅតែចេញដដែលព្រោះគាត់ឧស្សាចេញក្រៅចឹងហើយតែចេញទៅគាត់ទិញមកទុកដែរហើយ ថាទៅនេះមិនមែនខ្ញុំសីុចេះលើគាត់ទេ មកពីគាត់ខ្លួនឯងតើ1f602😂1f602😂!
ក្រោយពីធ្វើអាហាររួចរាល់ហើយយើងក៏ហូបបាយជុំគ្នាថ្ងៃខ្លះតែពីរនាក់ខ្ញុំនិងគាត់ទេ តែថ្ងៃខ្លះក៏ជាមួយមិត្តភក្តិបីបួននាក់ផ្សេងទៀតដែលជានិស្សិតស្នាក់នៅក្បែរៗយើងដែរ ជាពិសេសគឺជាមួយនិងអាធា មិត្តភក្តិបងនរានិងហ្មង អានិងវាមិនចេះធ្វើអីទេ ចាំតែដល់ពេលមកសីុតែម្ដង ថាទៅថ្ងៃខ្លះក៏ខឹងវា តែថ្ងៃខ្លះក៏សប្បាយព្រោះបើមានវាសីុបាយជាមួយដឹងតែ បានសើចពេញតែនិងឯងតែបើគ្មានវាទេ បងនរានិងខ្ញុំដូចគេចុកមាត់ចឹងគ្មានលឺមាត់មួយអឺសទេ! ក្រោយពីហូបបាយអីហើយខ្ញុំត្រូវទៅធ្វើការនៅភោជនីយ៍ដ្ឋានមួយកន្លែងដោយចូលធ្វើការពីម៉ោងមួយថ្ងៃរហូតដល់ម៉ោង៧យប់ទើបចេញត្រឡប់មកវិញ ពេលមកដល់កន្លែងត្រូវទៅបង្ហាត់អង់គ្លេសមួយម៉ោងទៀតដែលមានសិស្សប្រហែលជា១០នាក់ជាងមានស្រីមានប្រុសហើយសុទ្ធតែជាមិត្តភក្តិខ្ញុំនិងអ្នករៀនជាមួយគ្នាទៀតផង ថាទៅនេះគ្រាន់តែជាការចែករំលែកតែប៉ុន្នោះព្រោះខ្ញុំក៏មិនសូវជំនាញអីខ្លាំងដែរទេ គ្រាន់តែថាលើសពួកវាបន្តិចបន្តួចក៏ចេះតែចង់ចែករំលែកទៅ តែក៏បានប្រាក់ខែសីុដែរមិនមែនបង្ហាត់ហ្វ្រីុៗទេ
នៅម៉ោង៨ក្រោយចេញពីបង្ហាត់ទើបខ្ញុំបានរួចខ្លួន និងបានហូបអាហារពេលល្ងាចជាមួយបងនរា តែពេលខ្លះក៏ត្រូវហូបម្នាក់ឯងព្រោះបងនរាគាត់ចេញទៅហូបក្រៅជាមួយមិត្តស្រីគាត់ញឹកញាប់ណាស់ តែប្រហែលជាកន្លះខែជាងនេះមិនដែលឃើញគាត់ចេញទៅហូបអីឬចេញទៅដើរលេងនៅខាងក្រៅទៀតទេ គឺនៅនិងក្នុងបន្ទប់រហូត ថាទៅប្រហែលជាជំងឺបេះដូងមិនទាន់ជាបានជានៅសម្ងំបែបនេះ1f602😂1f602😂!
@ផ្លាស់ខោអាវងូតទឹកងូតអីទៅអាំងនិងចេញក្រៅហូបអីជាមួយគ្នា(បងនរាគាត់និយាយមកកាន់ខ្ញុំ នៅពេលដែលឃើញខ្ញុំកំពង់តែដើរចូលមកបន្ទប់)
@អីគេចេញក្រៅអី ញុំអត់ទៅទេ
@បើមិនទៅបានអីហូប បើបងមិនបានដាំបាយដាំអីផងនិង
@យី ហើយមិុចចឹង
@បងគិតថាបបួលស្មីឯងចេញក្រៅម្ដង បានបងអត់ដាំនិង ណាមួយបងខានចេញក្រៅយូហើយ
@អត់ទេ ញុំមិនទៅទេ ខ្លាចគេចាប់បានវីវរអាឡូវហើយ ញុំឆុងមីហូបក៏មិនអីដែរ
@ទៅកុំភ័យពេកមើល ទៅម្ដងទៅ បងចេញទៅរាល់តែលើកមិនដែលមានអ្នកណាចាប់បានផង
@តាមអីបងរាឯងជំនាញអាខាងនិងហើយ
@អឺទៅ ចេញតែម៉ាភ្លេតតើគ្រាន់តែទៅហូបអីទេ មានអីយូ មកវិញគេមិនទាន់បិតទ្វាទេ
@តែថាញុំអត់ទុក្ខចិត្តទេ
@ទៅ នៅប្រកែកដល់ណាទៀត ដល់ម៉ោងអាឡូវហើយទៅងូតទឹកងូតអីអោយលឿនទៅ(គាត់និយាយទាំងរុញខ្ញុំចូលបន្ទប់ទឹកនិងឈ្លៀតយកកន្សែងមកពាក់កខ្ញុំទៀត)
@អឺ ចាំម៉ាភ្លេតចឹង
(ខ្ញុំក៏ចូលទៅងូតទឹកងូតអីយ៉ាងលឿនដើម្បីកុំអោយបងនរាចាំយូ ក្រោយពីរៀបចំខ្លួនអីហើយយើងក៏នាំគ្នាចេញទៅហូបអីនៅខាងក្រៅជាមួយគ្នា)
ត្រូវការញាំអីដែរបង(អ្នករត់តុមកសាក់សួរពួកខ្ញុំ)
@រស្មីចង់ហូបអីហៅទៅ
@ញុំបាយឆា សាច់ចៀមអាំង ហើយកាហ្វេមួយកែវផង
@យប់ហើយផឹកកាហ្វេធ្វើអីទៀតខ្លាចរាល់ដងញាំតែ តែបៃតងតើអី!
@ខ្លាចថាញុំចង់ហូបអីអោយហៅអានិងអី ហើយអាឡូវ.......(ខ្ញុំឆ្លើយទាំងសម្លឹងទៅកាន់បងនរា)
@តែបងគិតថាវាខូចសុខភាព(បងរាឆ្លើយទាំងសម្លក់ខ្ញុំ)
@មិនអីទេ ហើយបងរាឯងមិនហៅអីដែរទៅ
@អឺ បើចឹងក៏ចឹងទៅ! ញុំសុំបាយឆាសាច់ចៀមមួយដែរ ហើយថែមកូការមួយកែវផង(គាត់ឆ្លើយទាំងធ្វើមុខគ្រឺតដាក់ខ្ញុំ)
(បាទអញ្ជើញចាំម៉ាភ្លេត)
@ហើយរាល់ដងស្មីឯងចូលចិត្តផឹក តែបៃតងតើអី ហើយមិុចយប់នេះចង់ផឹកកាហ្វេវិញ
@ចង់សាក់រស់ជាតិកាហ្វេលេងម្ដង អត់បាន!
@អឺ មានអី ហើយចេញពីហូបបាយគិតចង់ទៅណាទៀត
@ហ្អេមិុចត្រូវសួរ! ចេញពីនិងទៅកន្លែងវិញនិងឯង
@ឆាប់មេះ ដើរលេងតាមសួនជាមួយបងម៉ាសន្ទុះទៅ យើងមិនងាយបានចេញដើរផង
@អត់ទេ ញុំខ្លាចសាលាចាប់បានណាស់
@ទៅបើគេចាប់បាន ចាំបងអ្នករ៉ាប់រង
@អត់ទេ! ញុំអត់ចង់ដើរទេ
@អត់ក៏ត្រូវ........
@សួរស្ដីប្រុសស្អាតទាំងពីរ តើញុំអាចសុំញាំបាយរួមតុជាមួយផងបានអត់(ភ្លាមនោះក៏លេចមុខ លីដានិងសុខាចេញមក(លីដាជាមិត្តស្រីរបស់បងនរា ឯសុខាជាមិត្តភក្តិស្រីរបស់លីដាពួកគេទាំងពីរស្និទ្ធស្នាលនិងគ្នាខ្លាំងណាស់) ពួកនាងមកដល់តុរបស់យើងហើយក៏និយាយគួរសំ និងសុំពួកយើងរួមតុផង)
@បាតអញ្ចើញ!(ខ្ញុំក៏ងើបផ្ដូរកន្លែងដើម្បីអោយពួកនាងចូលរួមតុជាមួយយើង)
@ខានជួបគ្នាយូរស្មីស្អាតជាងមុនឆ្ងាយណាស់!(សុខា)
@និយាយលែងនិយាយមែន
@ចាស់ ការពិតតើ ហើយមិុចថាញុំកុហក់មែន
@អត់ទេថាលេងតើ សុខាឯងវិញក៏មិនណយដែរ ខ្យូតយ៉តែមែនទែនហើយនាគ
@យ៉ាស់មែនអី
@មែនតើ មិនដឹងថាអនាគតប្រពន្ធអ្នកណាទេណ ស្អាតដល់ហើយ(ខ្ញុំនិយាយលេងសើចទៅកាន់សុខា ភ្លាមនោះអ្នករត់តុ ក៏លើកអាហារមកអោយយើងគ្រប់ចំនួនគ្នាយើងតែម្ដង ព្រោះសុខានិងលីដាគេកុហ្មង់រួចស្រេចមុននិងមកអង្គុយជាមួយខ្ញុំ)
@ប្រពន្ធ រស្មីឯងទេដឹង (សុខានាងនិយាយឌឺដងមកខ្ញុំវិញរួចពួកយើងក៏ចាប់ផ្ដើមហូបអាហារបន្ដើរបន្តរនិយាយគ្នលេងបន្ដើរតែមានតែខ្ញុំនិងសុខាទេដែរនិយាយគ្នា ឯបងនរា និងលីដា ស្ងាត់មាត់មិនតបតរទេ ចាំតែសើចញឹមៗនិងមើលមុខគ្នាទៅវិញទៅមកយ៉ាងសោះកក្រោះ ខ្ញុំក៏យល់អារម្មណ៍មួយនេះដែរ មនុស្សទើបតែនិងបែកបាក់ស្មេហាមិនដល់មួយខែផងពេលឃើញមុខគ្នាតើអោយញញឹមរកគ្នាយ៉ាងមិុចនិងកើតទៅ ដូច្នេះមានតែខ្ញុំនិងសុខាទេដែរចេះតែនិយាយបន្លប់បរិយាកាស់ទៅ)
@ស្មីតោះត្រឡប់ទៅវិញ(ក្រោយពីហូបអាហាមិនទាន់ហើយស្រួលបួលផងបងនរាគាត់បបួលខ្ញុំត្រឡប់មកកន្លែងវិញ តែភ្លាមនោះសុខាក៏និយាយឡើង)
@ហ្អេឈប់ ទៅណាភ្លាម ញុំមានការអោយរស្មីជួយតិច
@សុខា មានការអីអោយញុំជួយអី
@ចាស់ តោះទៅក្រៅតិចទៅ ញុំមានការនិយាយគ្នាតែពីរនាក់(សុខានិយាយទាំងញាក់ភ្នែកដាក់ខ្ញុំផង ខ្ញុំយល់ការ ក៏ព្រមតាមនាងទៅ)
@ចឹងតោះ! បងនរាលីដាញុំទៅមុនហើយ!
@ហ្អេ ឈប់សិន....(បងនរាគាត់ងើបឈរចង់ឃាត់ពួកខ្ញុំតែឃាត់មិនកើតក៏នៅអង្គុយពីរនាក់ លីដាវិញទៅ)
@មានការអីមែន
@មោះឡើងម៉ូតូសិនមក
@ហ្អឺ.....(ខ្ញុំក៏ឡើងជិះម៉ូតូពីក្រោយសុខា នាងជិះចេញពីហាងតម្រង់មកសួនរបមាត់ស្ទឹងសង្កែរ បរិយាកាស់យប់ស្មានេះមិនទាន់ស្ងាត់មនុស្សនៅឡើយទេ នៅតាមផ្លូវមនុស្សម្នាធ្វើដំណើរទៅវិញទៅមកឥតអាក់ ពេលមកដល់ក្បែរសួន សុខានាងចតម៉ូតូស្រួលបួលហើយរួចបបួលខ្ញុំទៅអង្គុយលេងនៅនិងបង់មួយកន្លែង)
@ហើយមកនិងធ្វើអី
@រស្មី ធ្លាប់មកលេងតាមសួនពេលយប់ឡើងជាមួយនណាគេអត់
@ធ្លាប់មកជាមួយបងនរា
@ចុះ មិត្រភក្តិស្រី?
@អត់ទេ .......(ខ្ញុំក្រវីក្បាលដាក់គេ)
@មិុចចុះ? រស្មីអត់មានមិត្តស្រីទេ
@ក្រដូចញុំចឹង តើរកមិត្តស្រីបានរបៀបមិុចទៅបើមួយថ្ងៃៗរកតែលុុយផ្គត់ផ្គង់ជីវភាពរស់នៅផ្ទាល់ខ្លួនមិនចង់បានផង
@ក៏ត្រូវដែ សម័យអីឡូវបើគ្មានលុយទេតើទៅធ្វើអីកើត (សុខា នាងនិយាយទាំងដាក់ទឹកមុខចុះ)
@ចុះសុខា មកអង្គុយជាមួយខ្ញុំចឹងអត់ខ្លាច......
@ខ្ញុំអត់មានទេ.......(នាងប្រញាប់ឆ្លើយកាត់ខ្ញុំ)
@ដូចមិនសំសោះ រូបស្អាតយ៉ាងនេះតើប្រុសៗណាដែលអាចមើលរំលងសុខាបាននោះ(ខ្ញុំនិយាយរបៀបលេងសើចដាក់សុខា)
@ញុំក៏ធ្លាប់មានដែរ តែបែកគ្នាមួយឆ្នាំជាងហើយ ហើយពេលនេះលេងចង់ខ្វល់ពីវាហើយទុកពេលខំរៀនដើម្បីអនាគត់វិញ
@អឺល្អតើ! ហើយចុះថាមានរឿងចង់និយាយគ្នាជាមួយញុំនោះ ចង់និយាយពីរឿងអីគេ
@រឿង មិុញនិងឯង
@រឿងមិុញ?
@ហាស់ហា អត់យល់ទេអី! ញុំចង់ទុកឪកាស់អោយលីដានិងនរាគេមានពេលនិយាយគ្នាពីរឿងផ្ទាល់ខ្លួនរបស់គេតែពីរនាក់តើ ទើបរកលេះនាំរស្មីឯងចេញមកនិងណា
@ចឹងទេ អី! ស្មានតែមានរឿងអីធំដុំចង់សួរញុំតើ
@អត់ទេ! ហើយរាល់ថ្ងៃនិងក្រៅពីធ្វើការរៀនសូត្ររស្មីឯងអត់មានចេះចេញដើរលេងខាងក្រៅនិងគេទេអី
@មិុចសួរចឹង
@បើមិនដែលឃើញចេញដើរផង
@ខ្លះៗដែរតែមិនសូវទេ ព្រោះទំនេរតែយប់ៗហើយសាលាហាមប្រាមមិនអោយដើរលេងយប់ផងនិង
@ហ្អឺ និយាយចឹងសុំមើលទូរស័ព្ទតិចមើល
@មើលធ្វើអី
@អោយមក
@នេះ.....
@នេះលេខញុុំមានការអីញុំទេទៅលេងហើយណា(នាងក៏យកទូរស័ព្ទខ្ញុំចុចទៅទូរស័ព្ទនាង)
@បាទ
យើងបន្តនិយាយគ្នាលេងជិតកន្លះម៉ោងទៀតទើបសុខានាងជូនខ្ញុំត្រឡប់មកសាលាវិញ មកដល់សាលាសំណាងហើយដែលគេមិនទាន់បិតទ្វា។
ក្រោយពីចូលមកដល់បន្ទប់វិញខ្ញុំក៏ចូលទៅងូតទឹកងូតអីហើយ អង្គុយមើលសៀវភៅមេរៀននិងរចាំបងនរា អានបានមួយភ្លេតសុខាក៏ទេមកលេងខ្ញុំនិងសួរនាំខ្ញុំពីនេះពីនោះឡើងជិតកន្លះម៉ោងទើបនាងបិតទូរស័ព្ទ ក្រោយពីបញ្ចប់ការនិយាយជាមួយសុខា ខ្ញុំមើលទៅម៉ោងឃើញថាម៉ោង៩កន្លះទៅហើយ តែបងនរានៅមិនទាន់មកវិញទៀតខ្ញុំក៏ទាញទូរស័ព្ទមកពាក់កាស់និងត្រចៀកហើយក៏ទាញសៀវភៅមកអានលេងនិងប្រាស់ខ្លួកដេកទៅលើគ្រែ។
រងចាំតាមដានភាគបន្ត!

No comments:

Post a Comment