Breaking

Friday, June 8, 2018

រឿង វិថីជីវិតខ្ញុំ (ភាគ ទី១)

រឿង វិថីជីវិតខ្ញុំ (#wrong_of_being_gay)
ភាគ ទី១
និពន្ធដោយ នេត្រា

#Khmer_Novel-69

@..........បងរា! ធ្វើលំហាត់Cហើយនៅ
@អឺហើយតាំងពីចេញពីរៀនអាទិត្រមុនមេះ ហើយស្មីឯងធ្វើហើយនៅនិង
@មិនទាន់បានធ្វើទេ! មើសុំមើលរបស់បងតិចមើ
@ចាំតិច!បងតបឆាតគេមួយសិន ហើយអត់ទៅបង្ហាត់គេទេអីថ្ងៃនិង
@ទៅណាបង! ថ្ងៃនេះថ្ងៃអាទិត្រអី
@អឺភ្លេចអោយឆឹង អឹនេះ មើលៗបើខុសកែអោយផងបងចេញទៅក្រៅលេងជាមួយមីអូនតិច(ថាហើយគាត់ក៏ហុចកុំព្យូទ័រមកអោយខ្ញុំទាំងដែលមិនទាន់បិតហ្វេសបុកស្រួលបួលផង រួចក៏ទៅទាញអាវខោមកស្លៀកពាក់)
@ដើរទៀតហើយ! កុំយប់ជ្រៅពេកប្រយ័ត្នសាលាគេដឹងទៅ ហើយញុំខ្ចឹលអង្គុយចាំបើកទ្វាអោយណាស់
@អឺ! បងទៅតែម៉ាម៉ោងអីនិងឯងហើយមានត្រូវការហូបអីអត់ចាំបងទិញមកអោយ
@អត់ទេ
@អឺចឹងបងទៅសិនហើយ
@ហ្អេឈប់ ទុកលំហាត់នៅណានិង
@អឺលើដេសថប់និងឯង (គាត់ឆ្លើយបណ្ដើរដើរចេញទៅក្រៅបណ្ដើរ)
ក្រោយពីគាត់ទៅបាត់ខ្ញុំក៏ប្រញាប់ចូលទៅមើលលំហាត់ដែលគ្រូដាក់អោយធ្វើកាលពីអាទិត្រមុនតែដោយសាខ្ញុំរវល់ទើបមិនបានធ្វើ ហើយគ្រូត្រូវយកថ្ងៃស្អែកនេះផងទើបមកត្រូវពឹុងលើលំហាត់បងនរា ណាមួយខ្ញុំគ្មានកុំភ្យូទ័រអនុវត្តន៍ទេ ទើបគ្រប់ពេលដែលត្រូវធ្វើកិច្ចការលើកុំភ្យូទ័រខ្ញុំតែងតែមកខ្ចីកុំភ្យូទ័របងនរាធ្វើ។
@ចុំខ្លាំងផងចេះធ្វើចេញ(ខ្ញុំនិយាយតែឯង)
ខ្ចឹលគិតច្រើនកុពីចម្លើយគាត់យកតែម្ដងទៅដូរតែឈ្មោះអញ្ញាតតិចទៅបានហើយ ក្រោយពីកែរួចអស់ហើយខ្ញុំក៏បិតកុំភ្យូទ័រចោលរួចទាញទូរស័ព្ទមកចាក់ចម្រៀងកំដរអារម្មណ៍បណ្ដើរទាញសៀវភៅមេរៀនមកមើលបណ្ដើរ ខ្ញុំមើលអស់ពីមួយមុខចូលមួយមុខមើលឡើងភ្នែកបើកលេងចង់រួច ទើបទាញទូរស័ព្ទមកមើលម៉ោង អីយ៉ាស់ម៉ោង១០ជាងហើយតើ តែស្មានេះហើយបងនរានៅមិនទាន់មកពីដើរលេងទៀតណា ធ្វើមិុចទេដេកមិនកើតទេព្រោះគាត់មកត្រូវទៅបើកទ្វាអោយគាត់ដដែលនិង ចឹងមានតែទាញទូរស័ព្ទទាញកាស់យកមកស្ដាប់ហើយក៏ដើរចេញទៅលេងនៅសួនខាងក្រៅ កំដរការងងុយទៅ។ នៅខាងក្រៅក្នុងវេលាពេលនេះ ទីធ្លាសាលាទាំងមូលមានសភាពងងឹតនិងស្ងាតជ្រងុំមានតែភ្លើងអំពូលមួយៗតាមបង្គោលក្បែរសួនដែរបើកចោលអាចអោយយើងមើលឃើញផ្កាក្នុងសួនកំពង់រីកនិងញញឹមទៅកាន់វេហាដ៏សោកសង្រេងមួយនេះតែប៉ុន្នោះ។ ដោយមានកាស់ជាប់ត្រជៀកផងខ្ញុំក៏បានដើរទៅអង្គុយលើបង់មួយក្បែរសួនដោយស្ដាប់ចំរៀងAttentionដែលជាបទខ្ញុំចូលចិត្តបំផុត និងទស្សនានៅដួងតារាជាច្រើនដែលកំពង់តែប្រជែងគ្នាបង្អួតពន្លឺរៀងៗខ្លួននៅលើលំហរអាកាស ដោយសាយប់នេះជាខែរនោចធ្វើអោយខ្ញុំមិនអាចមើលឃើញព្រះច័ន្ទឡើយ ខ្ញុំសម្លឹងមើលទៅផ្ទៃមេឃដ៏ងងឹតចាក់ធ្លុះមើលអ្វីពុំយល់មានតែពន្លឺផ្កាយតូចៗរះមួយៗតែប៉ុន្នោះ។ ទិដ្ឋភាពបែបនេះធ្វើអោយខ្ញុំនឹកដល់ស្រុកកំណើតនឹកដល់ម៉ែប៉ាបងប្អូនខ្លាំងណាស់មិនដឹងថាពួកគាត់កំពង់តែធ្វើអ្វីទេ មិនដឹងថាពួកគាត់កំពង់តែនឹកដល់ខ្ញុំ ដូចដែលខ្ញុំកំពង់តែនឹកដល់ពួកគាត់ដែរឬអត់ទេ។ ពេលនេះខ្ញុំកណ្ដោចកណ្ដែងណាស់ដូចជាចករសាត់លើផ្ទៃសមុទ្យគ្មានកោះត្រើយឡើយ ( ព្រោះតែចង់បន្តការសិក្សាអោយបានចប់ថ្នាក់ឧត្តមសិក្សាតាមក្ដីសុបិន្តរបស់ខ្លួនឯង ទើបបានជាខ្ញុំត្រូវបែកពីក្រុមគ្រួសារមករស់នៅទីក្រុងម្នាក់ឯងបែបនេះ វាមិនមែនជាការងាយស្រួលទេសម្រាប់និស្សិតក្រីក្រដូចជាខ្ញុំ ក្នុងការត្រដររស់និងសិក្សារៀនសូត្រដោយគ្មានអ្នកឧបត្ថម្ភទំនុកបំរ៉ុងបែបនេះ ខ្ញុំត្រូវពីចេញពីសិក្សាពេលថ្ងៃត្រង់និងត្រូវធ្វើការជាអ្នករត់តុនៅភោជនីយ៍ដ្ឋានមួយកន្លែងនាពេលរសៀលរហូតដល់យប់ម៉ោង៨ជាងទើបត្រូវត្រឡប់មកកន្លែងវិញដើម្បីរកលុយផ្គត់ផ្គង់ការចាយវាយប្រចាំថ្ងៃព្រោះម៉ែប៉ាមិនមានលុយផ្ញើរមកអោយចាយឡើយ ដោយសាខ្ញុំចេះភាសាអង់គ្លេសបានខ្លះកាលពីនៅវិទ្យាល័យទើបពេលមកដល់កន្លែងខ្ញុំត្រូវបង្ហាត់គួរភាសាអង់គ្លេសមួយម៉ោងបន្ថែមទៀតដល់សិស្សនិស្សិតដែលមកពីជនបទស្រុកស្រែដូចគ្នាហើយដែលពួកគេមិនសូវចេះភាសានេះដើម្បីរកប្រាក់ចំនោលផ្គត់ផ្គង់ជីវភាពរស់នៅបន្ថែមទៀត នេះបើកុំតែខ្ញំុជានិស្សិតអាហារូបកណ៍៤ឆ្នាំពេញកុំអីខ្ញុំមិនអាចមានលុយបង់ថ្លៃសាលារៀនបានឡើយ កន្លែងស្នាក់នៅក៏ចឹងដោយខ្ញុំគ្មានលទ្ធភាពជួលផ្ទះសំណាក់ស្នាក់នៅឡើយ ទើបបានជាត្រូវមកស្នាក់នៅអន្តេវាសិកដ្ឋានរបស់សាលា ដែលនៅទីនេះគឺមិនតម្រូវអោយយើងចេញថ្លៃស្នាក់នៅឡើយ គឺចេញតែថ្លៃទឹកភ្លើងប៉ុន្នោះ។ ខ្ញុំមកនៅទីនេះបានជិតមួយឆ្នាំហើយ ដោយស្នាក់នៅបន្ទប់មួយពីរនាក់ជាមួយនិងបងប្រុសម្នាក់ឈ្មោះនរា ការពិតបងនរាជាកូនអ្នកនៅទីរួមស្រុកមួយដែលមិនមែនជាអ្នកក្រីក្រគ្មានលទ្ធភាពផ្គត់ផ្គង់លើការចាយវាយនិងការសិក្សារៀនសូត្រទេ តែព្រោះតែគាត់ជាមនុស្សដែលពូកែដើរលេងច្រើន ណាមួយឪពុកម្ដាយគាត់ជាបងប្អូនលោកគ្រូនាយកសាលាទើបបានជាសុំអោយកូនគាត់មកស្នាក់នៅទីនេះដែរ ព្រោះទីនេះមានច្បាប់ហាមប្រាមកំណត់មិនអោយសិស្សដែលស្នាក់នៅដើរលេងឬចេញទៅណាមកណាបានតាមចិត្តទេ ជាពិសេសគឺពេលយប់តែម្ដង។ ហើយបើតាមតែបងនរាប្រាប់មក ពីដំបូងគាត់ក៏ធ្លាប់ស្នាក់នៅផ្ទះលោកគ្រូនាយកដែរតែដោយសាគាត់មិនត្រូវគ្នាជាមួយកូនគ្រូនាយក់ទើបគាត់រើមកនៅទីនេះតែម្ដង។ តែមានឯណាមនុស្សចោលចរិតពីធម្មជាតិមិុចកើត ទោះជាសាលាមានច្បាប់ហាមយ៉ាងមិុចក៏មិនអាចហាមឃាត់ឬឃាត់ឃាំងសិស្សឆ្លាតនិងក្បាលខូចដូចជាបងនរាបានដែរ ដូចពេលនេះចឹងយប់ស្មានេះទៅហើយនៅមិនទាន់ឃើញគាត់ត្រឡប់មកវិញទៀត ពេលដែលគាត់ចេញទៅដើរលេងយប់ជាមួយសង្សាគាត់ម្ដងៗ ខ្ញុំឯនេះទេដែរត្រូវវេទនាមកអង្គុយចាំផ្លូវគាត់មិនបានដេកពួននោះ តែម្យ៉ាងដែរអោយតែគាត់មកវិញម្ដងៗដឹងតែមានតែបៃតងឬចំណីដែលខ្ញុំចូលចិត្តយកមកផ្ញើរដើម្បីបិតមាត់ខ្ញុំហើយ!) ។ គិតៗទៅជិវិតដូចជាឆាក់ល្ខោនចឹងម្ដងចេះម្ដងចុះម្ដងសប្បាយម្ដងកើតទុក្ខតាមតែវាសនាកំណត់ ធ្វើអោយយើងមិនអាចប្រកែកបានសោះឡើយ ណ្ហើយទទួលយកទៅ ធ្វើមិុចបើយើងបានជាជ្រុលមករស់នៅលើភពផែនដីនេះទៅហើយ មិនមែនតែយើងទេដែលជួបបញ្ហាត្រូវដោះស្រាយមិនចេះចប់មិនចេះហើយនោះ សូម្បីតែកំពូលអ្នកមានលំដាប់ប៉ុន្នាក៏ដោយក៏គង់មានបញ្ហាដូចតែគ្នានិង ចឹងកុំសើចកុំយំនិងវាសនាខ្លួនយើងធ្វើអី...........ពេលខ្ញុំកំពង់តែអន្លង់អន្លោចម្នាក់ឯងដោយការមើលផ្កាយនិងគិតពីជិវិតនិងមានបទចំរៀងកំដរអារម្មណ៍ផងនោះស្រាប់តែមានដៃមួយបានមកទាញកាស់មួយចំហៀងពីត្រចៀកខ្ញុំយកទៅ ខ្ញុំរាងភ្ញាក់បន្តិចហើយក៏ក្រលេកមើលទៅដៃដែលមកដកកាស់ពីត្រចៀកខ្ញុំនោះ
@មិុចចូលតួរម្នាក់ឯងដល់ណាហើយនិង
@មានដល់ណាទេ
@អឺនេះតែបៃតងបងទិញមកផ្ញើរ(គាត់ដាក់គូទអង្គុយនៅលើបង់បណ្ដើរហុចតែបៃតងអោយខ្ញុំបណ្ដើរ) ហើយចេះអង្គុយត្រាមាម្នាក់ឯងកើតដែរនេះ
@មកពីញុំគ្មានគូដូចគេបានអង្គុយត្រាមាម្នាក់ឯងនិង បើមានមេះមិននៅអង្គុយត្រម៉ង់ត្រម៉ោចចេះទេ
@ចង់ឌឺអោយបងមែន (គាត់ទាញកាស់ទៅដាក់ត្រជៀកបណ្ដើរ និងនិយាយទាំងញញឹមមកកាន់ខ្ញុំបណ្ដើរ)
@គ្មានបានឌឺទេ និយាយការពិតតើ
@ហាស់ហា បានសម្ដីណាស់ ហើយមិុចក៏ចូលចិត្តស្ដាប់បទនិងមេះ
@បទពិសេសផ្ទាល់ខ្លួនគេមិនអោយគេចូលចិត្តស្ដាប់
@អឺ បងលឺឡើងចេះអស់ហើយ
@ថាលែងឬមែននិង
@មែន!
@ច្រៀងអោយស្ដាប់ម៉ាឃ្លាមើលចឹង
@You just want attention you do not want my heart (ស្រាប់តែគាត់ច្រៀងឡើងមែនតែខ្ញុំក៏កាត់ភ្លាម)
@ហ្អេបានហើយ សម្លេងទៅមិនកើតទេ
@ដឹងដែនិងតែគ្រាន់ចង់បញ្ជាក់ថាបងចេះច្រៀងតើ
@ទៅដឹងចេះហើយ(ខ្ញុំនិយាយទាំងធ្វើមុខឌឺដាក់គាត់)ហើយដើរមានមើលម៉ោងអត់និង
@អឺ សុំទោសផង! សង្សាបងគេចេះតែឃាត់អោយនៅទើបដើរជ្រុលតិច
@សង្សាបងឯងឃាត់ឬបងឯងឃាត់គេវិញ
@គេឃាត់បងមែនតើ បងអត់និយាយកុហក់ទេ
@ជឿទៅឆាប់ចប់
@អត់ជឿបងមែន
@តោះចូលក្នុង ញុំងងុយដេកហើយ
@កុំទាន់អី បានជ្រុលហើយ នៅកំដរបងតិចទៀតទៅ
@ងងុយដេកណាស់ ណាមួយព្រឹកត្រូវរៀនផង(ខ្ញុំនិយាយទាំងងើបឈររៀបនិងដើរចេញតែក៏ត្រូវគាត់ចាប់ទាញដៃអោយអង្គុយចុះវិញ)
@នៅតិចទៀតទៅ កំដរបងទៅណា បងមិនដែលមានពេលអង្គុយមើលមេឃមើលផ្កាយចឹងទេ
@តែខ្ញុំខ្លាចងើបមិនទាន់
@មិនអីទេ ចាំបងដាស់
@ច្បាស់ហើយអី
@ហ្អឺ (បងនរានិយាយទាំងមុខស្រង៉ូតស្រងាត់មកកាន់ខ្ញុំ ខ្ញុំក៏យល់ព្រមអង្គុយកំដរគាត់ដែរទៅ)
@ហើយកើតអីថ្ងៃនិងបានមានអារម្មណ៍ចង់អង្គុយមើលមេឃមើលផ្កាយជាមួយញុំ
@សង្សាបងគេសុំបងបែក(បងនរានិយាយទាំងមុខនៅមើលផ្ទៃមេឃនៅឡើយ)
@ស្អីគេ ខ្លាចទើបមកពីដើរលេងជាមួយគ្នាតើអី(ខ្ញុំសួរទាំងរៀងឆ្ងល់ទៅកាន់គាត់)
@ហ្អឺការពិតបងទៅជួបគេនិង គឺទៅនិយាយគ្នារឿងនិងឯង
@ហើយបញ្ហាមកពីរឿងអី
@គេថាបងអត់មានពេលវេលាគ្រប់គ្រាន់សម្រាប់គេ អត់សូវខ្វល់ពីគេ
@ចុំមិចទៅជាចឹងវិញទៅ(មនុស្សម្ងៃៗឃើញតែលេងឆាតនិយាយគ្នាបែជាថាអត់ពេលទៀត)
@ការពិតប្រហែលមកពីគេមានអ្នកថ្មីហើយបានជាគេសុំបងបែកចឹង
@ចុះបងគិតមិុច
@បងធ្វើអីកើតទៅ ក្រៅពីយល់ព្រមតាមគេនោះ
@ងាយពេកហើយដឹងអីបង
@បងមិនចង់ទេ តែបើគេចង់ហើយបងមានតែស្របតាម
@យ៉ាប់មែនតើ មិនដឹងជាស្នេហាល្បល់កាច់ល្បល់យ៉អីទេ ឆ្កួតៗចឹងនោះ
@ឆ្កួតអី
@អឺរាល់ថ្ងៃឃើញនិយាយគ្នាសុទ្ធតែគម្រោងរៀបកា យកកូនអីណាអីណី អាឡូវមិនទាន់ដឹងអីផងមក.....
@ចឹងហើយ ស្នេហាដែមិនសំប្រកបគឺបែបនិងហើយ
@ហើយមិុចអត់ឈឺចិត្តអីទេអី
@មើលអត់ដឹងទេអីថាបងឈឺចិត្តអត់
@ហ្អឺចេះតែសួរទៅ គ្រាន់តែឃើញផ្លែក មកចង់មើលមេឃមើលផ្កាយអីនិងក៏ដឹងថាវាមិនស្រួលចិត្តទៅហើយ
@ប្រាប់បងតិចមើល!(គាត់សួរទាំងបែមកមើលមុខខ្ញុំ)
@ប្រាប់អី
@មនុស្សប្រុសបើយំព្រោះតែស្នេហាទន់ជ្រាយអត់មើលទៅ
@អត់ដឹងទេ! ញុំមិនដែលមានស្នេហាមិនដែលយំព្រោះស្នរហាមិនដឹងថាវាយ៉ាងមិុចទេ អារឿងទន់ជ្រាយមិនទន់ជ្រាយនិងនោះ
@ស្មីឯងអត់ដែលមានស្នេហាទេអី
@អឺ អត់ដែលមានទេ
@គ្រាន់ហើយចឹង កុំមានល្អជាង
@មិុចវិញ
@បើមានស្នេហាហើយដឹងតែមានការឈឺចាប់ដែរហើយកុំមានអីល្អជាង
@កុំអគតិពេកវាមិនចឹងទាំងអស់ទេ ព្រោះបើចឹងទាំងអស់មនុស្សចាំបាច់បង្កើតស្នេហាអោយមានឡើងធ្វើអី
@អឺវាចឹងហើយ តែស្នេហាយុវវ័យដូចយើងចឹងវាមិនផុតពីការឈឺចាប់ទេ
@ដឹងច្បាស់មេះ
@បងមានបទពិសោធន៍ច្រើនហើយរឿងនិងនោះ
@អឺ ហើយដឹងចឹងដែរនៅខំបង្កើតវាធ្វើអីទៀត
@ស្មីឯងមើលមមាចមើល វាដឹងថាភ្លើងក្ដៅហើយអាចសម្លាប់វាបានតែវានៅតែចូលចិត្តប្រឡែងលេងជាមួយភ្លើងដែរនិង ស្នេហាក៏ចឹងដែរ
@អឺពូកែប្រៀបធៀបណាស់ ហើយគិតមិុចទៀតទៅ ទៅថ្ងៃមុខ
@ប្រហែលជារៀនរស់តាមស្មីឯងម្ដងហើយ
@តាមញុំ?
@អឺ បងចង់សាក់រសនៅដោយគិតតែពីរឿងរៀន រឿងរកសីុចិញ្ចឹមក្រពះដោយមិនខ្វល់រឿងដើរលេង រឿងស្រីនិងម្ដង ចាំមើលថាវាយ៉ាងមិុច(គាត់និយាយទាំងបែមកមើលខ្ញុំទៀតហើយ)
@កុំអី ជីវិតញុំមិនស្រួលសម្របតាមទេ(ខ្ញុំនិយាយទាំងបែមុខចេញពីគាត់ទៅមើលផ្កាយលើមេឃវិញ)
@មិុចចឹង
@រស់នៅដោយគិតគូគ្រប់រឿងគ្រប់រ៉ាវវាមិនស្រួលទេ ហត់ណាស់ ដោយសាតែហត់និងជីវិតបែបនេះទើបញុំមិនខ្វល់រឿងស្នេហាអីទៀតទេ ព្រោះតែប៉ុន្នេះគ្រប់គ្រាន់ហើយ ញុំមិនចង់រវល់ជាងនិងទៀតទេ
@បងដឹងថាជិវិតស្មីមិនស្រួលដូចបងទេ តែកុំទុដ្ឋិបែបនេះពេក រៀនធ្វើខ្លួនអោយសប្បាយដូចគេដូចឯងខ្លះទៅ(ខ្ញុំបែរទៅមើលគាត់ក្រោយពីលឺគាត់និយាយបែបនោះហើយ រួចតប)
@សប្បាយហើយតើរាល់ថ្ងៃនិងនោះ
@សប្បាយអីទៅ បងមិនដែលឃើញ!
@អ្នកមានគេសប្បាយហឺហាចាយវាយលុយកាក់តាមរបៀបគេជាអ្នកមាន ឯអ្នកក្រដូចញុំគឺមានតែពេញចិត្តនិងអ្វីដែលខ្លួនមានហើយទទួលយកវានិងរស់នៅជាមួយវាទៅគឺសប្បាយហើយ
@ពិតមែនអី?
@បាត របៀបសប្បាយរបស់ញុំមិនបាច់សើចអោយគេឃើញមិនបាច់បង្ហាញថាញុំមានអ្វីៗគ្រប់យ៉ាងទេ តែក្នុងចិត្តញុំសប្បាយបាត់ទៅហើយ
@ចឹងបានបងឃើញស្មីដូចជាមិនដែលចាប់អារម្មណ៍លើការសប្បាយភ្លឺតភ្លើនលើសម្ភារះនិយមឬក៏ដើរលេងដើរអីដូចគេសោះ
@ហឺស ញុំអាចធ្វើបានអត់?
@ធ្វើអីគេទៅ
@ដូចដែលបងថានិង ទោះជាញុំចង់ធ្វើក៏មិនអាចដែរព្រោះជីវភាពញុំវាមិនអាចរ៉ាប់រងចឹងៗបានទេ
@បងឃើញអ្នកខ្លះអត់ ជាងស្មីឯងផងតែនិយាយពីលោតឆាយសម្ភារះនិយមនិងធ្វើខ្លួនលើសកូនសេដ្ឋីទៀត
@មកពីគេមិនចង់អោយសង្គមនេះមើលងាយទើបបានជាគេព្យាយាមបង្ហាញបែបនោះ
@អាចថាចឹងក៏ត្រូវម្យ៉ាងដែរព្រោះសម័យអីឡូវ មនុស្សគេមើលតែសម្បកក្រៅចឹងឯង តែបងនៅតែថាធ្វើដូចស្មីល្អជាង
@បាត ហើយមិុចហើយអារម្មណ៍បងឯងអាឡូវ
@អឺគ្រាន់បើហើយ
@បើចឹងល្មមចូលក្នុងសម្រាក់ហើយ
@អឺតោះ
(ព្រឹកឡើងពេលដែលខ្ញុំភ្ញាក់ដឹងខ្លួនស្រាប់តែតំណាល់គ្នានិងសម្លេងកណ្ដឹងសាលារោទ៍ចូលរៀនសិកហ្សិនដំបូង ខ្ញុំមើលទៅនាលិកា ចុំហើយម៉ោង៧កន្លះទៅហើយ គេចូលរៀនបាត់ហើយនិង ហើយមិុចក៏បងនរាមិនដាស់ខ្ញុំចឹង ខ្ញុំប្រញាប់ចូលទៅងូតទឹកងូតអីរួចស្លៀកពាក់និងរៀបចំសៀវភៅទៅរៀនយ៉ាងលឿន ពេលទាញសៀវភៅមកក៏ឃើញបាយទឹកគ្រប់ទុកលើតុយ៉ាងស្អាត)
@ចង្រៃមែន ច្បាស់ជាបងនរាធ្វើទុកអោយខ្ញុំហើយតែហេតុអីបានមិនដាស់ខ្ញុំចឹង
(ខ្ញុំប្រញាប់ទាញកាតាបចេញទៅយ៉ាងលឿនតែទៅជិតដល់ថ្នាក់មើលម៉ោងស្រាប់តែម៉ោងជិត៨ទៅហើយ បើចូលទៅបន្ទប់រៀនក៏គ្រូមិនអោយចូលដែរ មានតែទៅការរិយាល័យសុំលិខិតមួយពីគណះគ្រប់គ្រងសិនបានៗ តែទំរាំសុំបានក៏ត្រូវមាត់មិនតិចដែរ បើកុំតែអ្នកគ្រប់គ្រងផ្នែកអវត្តមាននិងអ្នកកាន់លិខិតនេះសីុខ្សែរជាមួយខ្ញុំកុំអីប្រហែលជាត្រូវផ្ដិតមេដៃមួយហើយមើលទៅ ក្រោយពីបានលិខិតចាមកហើយ ខ្ញុំក៏រុះរាន់មកបន្ទប់រៀនភ្លាម ថាទៅទំរាំបានចូលដល់បន្ទប់ម៉ោង៨តិចតួចទៅហើយ គ្រាន់តែបើកទ្វាចូលភ្លាម.........)
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment