Breaking

Saturday, June 9, 2018

រឿង វាសនា (ភាគ១)

រឿង វាសនា
(ភាគ១)
និពន្ធដោយ . Rainy Son

#Khmer_Novel-69


រំលឹករឿងចាស់ៗខ្លះ1f609😉1f609😉1f609😉1f609😉1f609😉1f609😉
2712✒️2712✒️ដំណើរចាកចេញពីស្រុកកំណើត
ព្រលឹមស្រាងៗម៉ោងប្រមាណ៦ព្រឹក នៅស្ថានីយ៍រថយន្តក្រុងមានមនុស្សអ៊ូរអរ មានរថយន្តខ្លះក៏បានចេញដំណើរ ហើយខ្លះទៀតក៏មានចូលសំណត។ ស្ថិតនៅក្នុងរថយន្តក្រុងមួយ យើងសង្កេតឃើញមានបុរសវ័យក្មេងម្នាក់ដែលមានសាច់ឈាមស្រស់ថ្លា ហាក់ដូចជាជាប់ខ្សែស្រឡាយចិនផងនោះអង្គុយនៅកៅអីខាងក្រោយគេគឺ តារា។ តារាអង្គុយនៅក្នុងរថយន្តក្រុងដោយគ្មានអើពើរនឹងអ្នកណាទាំងអស់ ដោយកាសស្តាប់ចម្រៀងបានបំពាក់ទៅនឹងត្រចៀកទាំងសងរបស់គេ ភ្នែកបិទជិត ដៃទាំងសងខាងអោបវីយូឡុងមួយយ៉ាងជាប់។តារាគឺជាកូនប្រុសតែម្នាក់របស់ក្រុមគ្រួសារអ្នកជំនួញមួយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងខែត្រ។ តែជាអកុសលមុខជំនួញ និងការរកស៊ីរបស់ពួកគេត្រូវបានបាត់បង់ដោយសារភ្លើងឆេះរោងចក្រ ប្រាក់ដែលនៅក្នុងធនាគាទាំងប៉ុន្មានត្រូវបានយកទៅបើកអោយបុគ្គលិក កម្មករ។ ទ្រព្យសម្បត្តិដែលសេសសល់ត្រូវបានតុលាការសម្រេចដកហូត យកទៅលក់ដើម្បីសងដៃគូពាណិជ្ជកម្ម។ ប៉ារបស់តារាចាប់ផ្តើមធ្លាក់ខ្លួនឈឺ ចំណែកម៉ាក់តារាខិតខំស្វះស្វែងរកប្រាក់ដើម្បីដោះបំណុលដែលនៅសល់ និង ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ថ្ងៃមួយប៉ាម៉ាក់តារាបានទៅជួបម្ចាស់បំណុលក្នុងគោលបំណងដើម្បីពន្យារពេលសងបំណុល តែជាអកុសលលោកទាំងពីរបានជួបនឹងគ្រោះថ្នាក់រថយន្ត ដែលបណ្តាលអោយបាត់បង់ជីវិត។នៅសល់តែតារាដែលត្រូវដោះស្រាយបញ្ហាទាំងអស់ វិធីតែម្យ៉ាងគត់គឺលក់ផ្ទះដែលជាកេរ្តិ៍ចុងក្រោយរបស់ប៉ាម៉ាក់តារា។ បណ្ដាំចុងក្រោយដែលអ្នកទាំងពីរចង់បានគឺចង់អោយកូនបន្តការសិក្សាអោយបានចប់ ដូចនេះតារាត្រូវធ្វើដំណើរមកទីក្រុងដើម្បីមករស់នៅជាមួយអ្នកស្រីវិជ្ជនីដែលជាមិត្តភក្តិដ៏ល្អរបស់ម៉ាក់តារា។ ម៉ោងប្រមាណ៧ព្រឹក រថយន្តបានចេញដំណើរ។ ស្ថិតនៅក្នុងរថយន្តក្រុងគេសង្កេតឃើញថា ហាក់ដូចជាមានភាពស្ងប់ស្ងាត់បន្ទាប់ពីរថយន្តក្រុងបានធ្វើដំណើរចាកចេញផុតពីទីក្រុង។ ដោយមើលឃើញថា មានអ្នកដំណើរខ្លះក៏សម្ងំសម្រាក អ្នកខ្លះស្តាប់ចម្រៀង ហើយអ្នកខ្លះទៀតក៏បណ្តែតអារម្មណ៍ទៅតាមធម្មជាតិនៅតាមដងផ្លូវ។ ក្រឡេកមកមើលកម្លោះតារាយើងវិញ ក្រោយពីការសម្រាកជាច្រើនម៉ោងនៅលើរថយន្តក្រុង តារាបើភ្នែកទាំងសង រំពៃទៅកាន់ទេសភាពដ៏ស្រស់ត្រកាលនៅចុងរដូវប្រាំង។ វាលស្រែ វាលស្រូវ រុក្ខជាតិនៅតាមដងផ្លូវហាក់បីដូចកំពុងឈរតម្រុងជួរគ្នាស្វាគមន៍នៃការធ្វើដំណើរទៅនឹងមករបស់អ្នកដំណើរទាំងអស់។ បើមើលទៅទឹកមុខតារា យើងអាចដឹងបានថាគេកំពុងតែគិតវែងឆ្ងាយ អារម្មណ៍អណ្តែតអណ្តូងដោយមានរឿងអ្វីមួយលាក់នៅក្នុងចិត្ត។ មុខមាត់ស្រងូតស្រងាត់ ភ្នែកសំឡឹងទៅឆ្ងាយ ដៃទាំងសងកាន់វីយូឡុងយ៉ាងណែន។ ពេលខ្លះយើងមើលឃើញថាតារាលួចសម្រក់ទឺកភ្នែក។ឱវាសនារបស់ក្មេងប្រុសកម្លោះដ៏កំសត់ម្នាក់នេះតើទៅជាយ៉ាងណា?
ម៉ោង៥ ល្ងាចរថយន្តក្រុងបានមកដល់ចំណត។ ចុះពីរថយន្តដៃកាន់វីយូឡុងឯខ្នងស្តាយសាក់កាដូមួយយ៉ាងធំ ភ្នែករំពៃមើលឆ្វេងស្តាំ រំពេចនោះក៏មានបុរសម្នាក់អាយុប្រមាណ៥០ប្លាយដៃម្ខាងកាន់រូបថត និង ម្ខាងទៀតមកទះស្មាតារា គាត់ឈ្មោះឈឿនជាអ្នកបើកឡានអោយគ្រួសារអ្នកស្រីវិជ្ជនីអស់ជាច្រើនឆ្នាំមកហើយ។
• “អត់ទោស តើអ្នកប្រុសឈ្មោះតារាមែនទេ?” ពូឈឿនបានសួរទៅកាន់តារា
• “បាទ បាទ ខ្ញុំតារា”តារាតប។
• អ្នកស្រីវិជ្ជនីអោយខ្ញុំបាទមកទទួលអ្នកប្រុសទៅផ្ទះ ឯណាខ្លះរបស់របរខ្ញុំជួយយកទៅដាក់ឡាន។ ពូឈឿននិយាយទៅកាន់តារា។
• តារាតប” អត់អីទេអំ ខ្ញុំគ្មានអ្វីច្រើនទេ ខ្ញុំអាចកាន់ខ្លួនឯងបាន”។
• “អូ អញ្ចឹងយើងប្រញ៉ាប់ទៅលោកប្រុស អ្នកស្រីវិជ្ជនីនៅរងចាំ”។
អ្នកទាំងពីរបានចូលទៅក្នុងរថយន្តមួយដ៏ទំនើបដែលចតចាំនៅជិតនោះ ដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះរបស់អ្នកស្រីវិជ្ជនី។
ថ្ងៃទី១ក្នុងភូមិគ្រឹះអ្នកស្រីវិជ្ជនី
ចំណាយពេលតែ៣០នាទី ពូឈឿនបានបើករថយន្តនាំអ្នកកម្លោះតារាមកដល់ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ។ ពូឈឿនបានចតរថយន្តនៅនឹងមុខក្លោងទ្វារបង និង បន្លឺស៊ីភ្លេរថយន្ត។ បន្តិចក្រោយមកក៏មានក្មេងស្រីម្នាក់មានអាយុប្រមាណ១៨ឆ្នាំបានរត់មកបើកទ្វារបង នាងឈ្មោះចាន់ គឺជាក្មេងបំរើនៅផ្ទះអ្នកស្រីវិជ្ជនី ចាន់មានចរិកក្មេងខ្ចីនិយាយច្រើន និយាយអ្វីដែលបានឃើញនិងមិនចេះលាក់លៀម គេជាក្មេងខ្ជិលបន្តិច។ រនាំងទ្វាដ៏ធំបានបើកដើម្បីអនុញ្ញាតអោយរថយន្តបន្តដំណើរចូលទៅក្នុង។ ពីក្លោងទ្វារបងរហូតទៅដល់មុខភូមិគ្រឹះមានប្រវែងប្រហែល១០០មែត្រ។ នៅតាមដងផ្លូវមានដាំលំអរទៅដោយបុប្ផាចំរុះពណ៍ មានរុក្ខជាតិលំអរតូចធំដាំដោយមានរបៀបរៀបរយជាទីទាក់ទាញកែវភ្នែកនៃអ្នកដែលបានឆ្លងកាត់។ ប៉ុន្មាននាទីក្រោយមករថយន្តបានទៅចតនៅខាងមុខភូមិគ្រឹះ។ បើកទ្វារថយន្តពូឈឿននិយាយទាំងញញឹមទៅកាន់តារា។
_អ្នកប្រុសយើងមកដល់ហើយ សូមអញ្ជើញចេញមកលោកស្រីកំពុងរង់ចាំនៅខាងក្នុង។
តារាពុំបាននិយាយអ្វីតបទៅអំឈឿនវិញទេ។ គេចុះពីរថយន្តដោយពុំភ្លេចនូវវីយូឡុងរបស់គេឡើយ។ ពូឈឿនបានបានអោយនាងចាន់នាំតារាទៅជួបអ្នកស្រីវិជ្ជនី។ កំរាលឥដ្ឋរលោងស្រិលប្រៀបបាននិងកញ្ចក់គ្រីស្តាល នៅលើពិដានលំអរទៅអោយអំពូលដូចជាចង្កោមគ្រាប់ពេជ្ររាប់លានគ្រាប់ សីតុណ្ហភាពត្រជាក់ហាក់បីដូចជានៅអឺរ៉ុបនាសិរសិរដូវ។ ជំហានចេះតែបោះភ្នែកចេះតែរំពៃមើលគ្រប់ជ្រុងជ្រោយ មួយជំហានទៅមួយជំហានបាននាំតារាទៅដល់បន្ទប់ទទួលភ្ញៀវ ដែលនៅទីនោះអ្នកស្រីវិជ្ជនីកំពុងអង្គុយរងចាំតារា បន្ទប់ទទួលភ្ញៀវប្រៀបបាននិងបន្ទប់ខុនដូដ៏ធំមួយ ពាក់រ៉ូបពណ៍ក្រហម កវាលបន្តិច រំលេចទៅដោយខ្សែកបណ្តោងពេជ្រ សក់បួងឡើងទៅលើ ដៃកាន់តេលេទូរទស្សន៍ ម្រាមដៃចាំងដោយជញ្ចៀនពេជ្រ ភ្នែកបាញ់ទៅរកផ្ទាំងកញ្វក់ទូរទស្សន៍ដ៏ធំមួយដែលព្យួរនៅនឹងជញ្ជាំង។ អាយុប្រមាណជា៤០ឆ្នាំអ្នកស្រីវិជ្ជនីនៅតែមានសម្រស់ស្រស់ស្អាត និង ថ្លៃថ្នូរ។ អ្នកស្រីគឺជាអ្នកជំនួញម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បី ហើយអ្នកណាៗក៏ស្គាល់ គាត់គឺជាម្ចាស់នៃសណ្ឋាគារដ៏ធំបំផុតនៅក្នុងប្រទេស។ គាត់ជាមនុស្សរួសរាយ រឹងប៉ឹង មានសន្តានចិត្តល្អប្រពៃ និងជាមនុស្សពោរពេញទៅដោយសេចក្តីសប្បុរស។ គាត់ជាស្រ្តីមេម៉ាយតាំងពីស្វាមីរបស់គាត់បានចាកលោកទៅ២០ឆ្នាំមុន។
-លោកស្រី លោកស្រី អ្នកប្រុសតារាបានអញ្ជើញមកដល់ហើយចា។ នាងចាន់បាននិយាយទៅកាន់អ្នកស្រីវិជ្ជនី។
អ្នកស្រីបានក្រឡេកភ្នែកទាំងសងតម្រង់មករកតារាលាយឡំដោយស្នាមញញឹម។
-ហ្អាស មកដល់ហើយហ្អាស់តារា ចាន់ឯងទៅប្រាប់មីងសយអោយត្រៀមរៀបចំអាហារពេលល្ងាចទៅ។ គាត់និយាយដោយការវិការប្រញ៉ាប់ប្រញាល់។ និយាយពីមីងសយគាត់គឺជាចុងភៅប្រចាំនៅភូមិគ្រិះអ្នកស្រីវិជ្ជនី។
អ្នកស្រីវីជ្ជនីបានទាញដៃតារាអោយទៅអង្គុយនៅលើសាឡុងមួយនៅជិតនិងគាត់។ កាត់បានសាកសួរពីការធ្វើដំណើររបស់តារា និង ការសោកស្តាយចំពោះការបាត់បង់រោងចក្រ ក្រុមហ៊ុន និងការស្លាប់របស់ប៉ាម៉ាក់តារា។
-មីងពិតជាមានការសោកស្តាយណាស់ចំពោះរឿងរ៉ាវដែលបានកើតឡើងចំពោះគ្រួសារតារា។ កុំគិតច្រើនអីណាក្មួយប្រុស ឯងអាចចាត់ទុកមីងជាម្តាយឯងពេលពីនេះតទៅ។ ចំណែកការរស់នៅស្នាក់អាស្រ័យចាត់ទុកផ្ទះដូចជាផ្ទះតារាទៅ ឯការចំណាយទាំងប៉ុន្មានចូលកុំបារម្ភមីងជាអ្នកចំនាយ ខ្វះខាតអ្វីប្រាប់មីងចុះ ហើយសាលាមីងគិតថាតារាគួរតែសិក្សាសាលាជាមួយវិសុទ្ធកូនមីង ព្រោះងាយស្រួលទៅជាមួយគ្នានឹងមើលថែគ្នាផង។ តើតារាគិតយ៉ាងណាដែរ?
លោកស្រីវិជ្ជនីមាននិយាយនិងសួរទៅកាន់តារា។
-តាមតែអ្នកមីងជាអ្នកសម្រេចទៅចុះ។ តារាតប។
លោកស្រីវិជ្ជនីញញឹម “ឯណាចាន់ ជួយទៅហៅវិសុទ្ធអោយមកនេះបន្តិច”។
-ចាស អ្នកស្រី អ្នកប្រុសតូចកំពុងលេងGameនៅក្នុងបន្ទប់។ នាងចាន់តប។
លោកស្រីវិជ្ជនីមានកូនប្រុសតែម្នាក់គត់ គេឈ្មោះវិសុទ្ធ។ វិសុទ្ធជាក្មេងប្រុសកម្លោះមានអាយុ២៥ឆ្នាំ គឺបងតារា១ឆ្នាំ។ គេមានរូចរាងខ្ពស់ស្រឡាស សម្បុរស ភ្នែកបែបកូនកាត់ចិន មានមនុស្សស្រីជាច្រើនតាមស្រឡាញ់គេ ហើយគេក៏ជាមនុស្សដែលតែងតែដូរសង្សារជាបន្តបន្ទាប់ដែរដោយសារតែភាពសង្ហា និង ភាពស៊ីវិល័យរបស់គេ។ វិសុទ្ធជាមនុស្សមានចរិក រឹសរួស ក្រអឺតក្រទោម សេពគប់មិត្តភត្តិមិនល្អ និងមិនសូវជាចូលរៀនប៉ុន្មានទេ។ សិស្សមួយចំនួនមិនសូវជាចូលចិត្តគេទេ។ នៅក្នុងគ្រួសារវិញគេពុំសូវខ្វាយខ្វល់ពីអ្នកណាឡើយ ពេលខ្វះមិនដែលចូលផ្ទះមួយអាទិត្យក៏មាន។ ដោយស្រឡាញ់កូន និង ពុំមានពេលសម្រាប់អប់រំកូនផងនោះអ្នកស្រីវិជ្ជនីតែងតែផ្តល់គ្រប់បែបយ៉ាងអោយទៅតារាជំនួសពេលវេលាដែលអ្នកស្រីពុំអាចផ្តល់អោយកូនបាន។
-ម៉ាក់ហៅខ្ញុំមកមានការអី? វិសុទ្ធនិយាយទៅកាន់ម៉ាក់គេ ដោយភ្នែកសំឡឹងទៅរកតារា។ ឯតារាវិញ បានត្រឹមតែអោនមុខចុះ។
-ស្គាល់ប្អូនទៅកូន ពេលនេះកូនឈប់អផ្សុកទៀតហើយ តារានឹងមករស់នៅជាមួយយើង ត្រូវចេះស្រឡាញ់គ្នាណាកូន។ តារានេះគឺជាវិសុទ្ធ កូនប្រុសមីង។
-ជំរាបសួរបង។ តារានិយាយ និង លើកដៃសំពះទៅកាន់វិសុទ្ធ។
-ខ្ញុំអត់ចង់បានបងប្អូនអីទេ ហើយខ្ញុំក៏មិនដែលអផ្សុកដែរ បើអស់ការអីហើយខ្ញុំទៅហើយ។ វិសុទ្ធនិយាយដោយសម្តីខ្លាំងៗ រួចក៏ដើរចេញទៅ។

អ្នកស្រីវិជ្ជនីបានត្រឹមតែគ្រវីក្បាល ហើយដើរមកជិតតារា រួចយកដៃអង្អែលស្មាតារាដោយថ្លែងថា កុំយកសម្តីគេមកគិតអីណា គេតែប៉ុណ្ណឹង តែចិត្តគេមិនមែនបែបនឹងទេមីងដឹងចិត្តគេច្បាស់ណាស់។ តោះឡើងទៅបន្ទប់ទៅ មុជទឹកនឹងអាលមកញ៉ាំបាយ មីងអោយចាន់រៀបបន្ទប់អោយរួចហើយ។

សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment