រឿង នាងកូឡាបខ្មៅ
From: Future Bold Man
ក្នុង វគ្គ2នេះ
គឺខ្ញុំសេសេរមកក្នុងបំណងបង្ហាញអោយឃើញពីភាពកខ្វក់ នៃផ្នែកខ្លះរបស់ BL សង្ឃឹមថានឹងមិនមានប្រតិកម្មបែបអវិជ្ជមាន ពីអ្នកអាន (ប៉ះពាល់)
ខ្ញុំគ្មានបំណង ប្រមាថមើលងាយ អ្នកណាទេ តែចង់អោយអ្នកអាន
មើលឃើញបញ្ហានិងកុំអោយចាញ់ការលួងលោម ស្នេហារកផលប្រយោជន៍។
ក្នុងឆ្នាំ2018 ខ្ញុំបានឆ្លៀតចូលបំរើការងារ ក្រៅម៉ោង
បន្ថែម នៅហាងអាហារតូចមួយ ម្តុំក្បែរវត្តលង្កា។ ដោយគិតថា ការងារដដែលៗគួរអោយធុញ
ទើបគិតថាអនាគតចង់ងាកទៅធ្វើការរកសុី តូចតាចវិញម្តង
គ្រាន់បានភ្លក់រស់ជាតិជីវិតប្លែកៗកុំអោយ ដដែលៗពេក ម្យ៉ាងក៏ចង់ឃើញមនុស្សម្នាអ៊ូអរ ខុសពីការងារ
office ជួបតែក្រុមការងារ មួយក្តាប់តូច😜។
ខ្ញុំចេញពីកន្លែងការងារមកចូលផ្ទះបងស្រី ងូតទឹកផ្លាស់សម្លៀកបំពាក់
ទើបបន្តទៅធ្វើការ ដែលstart ពីម៉ោង 6 ដល់ម៉ោង10យប់។ ទល់មុខហាងរបស់ខ្ញុំមាន បាមួយឈ្មោះថា Duplex សំបូរតែភ្ញៀវបរទេស (type ខ្ញុំ😜) ម្ល៉ោះហើយទើបទាក់ចិត្តខ្ញុំអោយចង់បំរើការងារនៅទីនោះ។
ម្ចាស់ហាងឬថៅកែរខ្ញុំគាត់ជាជនជាតិ ក្រិចកាត់អារ៉ាប់ គាត់មិនញាំសាច់ជ្រូកទេ
ចំណែកប្រពន្ធគាត់មិនដឹងសាសន៍អ្វីទេ ដឹងតែនាង ស្អាតដូចម៉ារ៉ាកាំង
ភ្នែកធំច្រមុះស្រួច មុខតូច កាត់សក់ខ្លី បែបទាន់សម័យ។ ខ្ញុំក៏មានមិត្តរួមការងារម្នាក់ជាជនជាតិ
ហ្វីលីពីន។ អាគាត់ណឹង ក្មេងជាងខ្ញុំ1ឆ្នាំ ឈ្មោះគាត់
អេវីន ក៏មានប្រពន្ធកូនរួចហើយតែនៅហ្វីលីពីនឯណោះ។ បើនិយាយពីម៉ូយវិញ
គឺភាគច្រើនជាជនបរទេស ស្ទើតែគ្មានខ្មែរផង បើមានក៏មានតែពួកខ្មែរ ដែលនិយមស្ទីលបរទេស
ឬ មករកបរទេស (លក់ខ្លួនឬមានសង្សាបរទេស...។ ល។) ការងាររបស់ខ្ញុំ
បើនិយាយពីប្រាក់ខែគឺតិចមែនទែន ព្រោះថា
គ្មានអ្នកចេះភាសាអង់គ្លេសអាចទំនាក់ទំនងបានដោយស្រួល ហើយសាច់ឈាមស្អាតបាត
ស្លៀកពាក់ស្អាតបាត ឯណាមកធ្វើការ សុីប្រាក់ខែប៉ុននឹងទេ
ភាគច្រើនគឺអ្នកមកពីគ្រួសារខ្វះខាតនិងរៀនពុំសូវបានច្រើន
ទើបព្រមធ្វើការងារក្នុងប្រាក់ខែប៉ុននេះ។ តាំងពីថ្ងៃចូលធ្វើការដំបូង
បុគ្គលិកនៅហាងម្តុំៗណឹង គេហាក់ដូចជា លួចមើលខ្ញុំ ហើយខ្ញុំគិតថាបែបមកពីខ្ញុំ
ចេះតែញញឹមដាក់គេ ទើបគេចូលចិត្តក៏មិនដឹង ឬក៏មកពីខ្ញុំមើលទៅ ស្អាតបាត😜។
ធ្វើការនៅណឹងត្រឹម1អាទិត្យទើបខ្ញុំដឹងពីមូលហេតុ
ដែលអ្នកជិតខាងគេចេះតែមើលមកខ្ញុំ។ ថ្ងៃមួយនាងបំរើការក្នុងហាង Mango shake គាត់មកនិយាយលេងនឹងខ្ញុំថា គាត់សរសើរថៅកែរខ្ញុំណាស់
ដែលពូកែររកបុគ្គលិកមកធ្វើការ ព្រោះអ្នកមុនៗនៅមិនសូវបានយូរ។
ខ្ញុំសួរគាត់ថាថីបានគេនៅមិនបានយូ? គាត់ថា អោយប្រាក់ខែតិច
ហើយតឹងតែង។ ខ្ញុំស្តាប់គាត់ហើយក៏មិនតបអីដែរ ព្រោះខ្ញុំមិនមានបញ្ហារឿងប្រាក់ខែទេ...
មិនមែនខ្ញុំអ្នកមានទេ តែខ្ញុំចង់ចេះម្ហូបក្នុងហាង និងចង់បើកហាងដោយខ្លួនឯងច្រើនជាង
គិតរឿងប្រាក់ខែ។ មេខ្ញុំគាត់សប្បាយចិត្តណាស់ដែលខ្ញុំព្រមធ្វើការ ក្នុងតម្លៃ ប្រហែល1មុឺនរៀលមួយថ្ងៃ។ ខ្ញុំចាំថា ថ្ងៃមួយពេលចេញពីហាង ម៉ោង10យប់តិចតួចស្រាប់តែម៉ូតូខ្ញុំបែកកង់ក្រោយ ធូស្ពេត។
🧔 ស៊យដល់ហើយ
មកបែកទាំងយប់មិនដឹងរកជាងឯណាទេ... ហុឺ
💃អើបង
បែកកង់ទាំងយប់... (គាត់ជាភេទទី3
ដែលធ្វើការនៅនឹងក្លឹបជិតណឹង គាត់លៀបក្រែប ផាត់ម្សៅតិច ល្មមមើលដឹងថាខ្ទើយ ហើយ
បថមទៀត)
🧔 បាទបែកចឹងមិនដឹងថាមានជាងជិតៗណឹងអត់?
💃 បងនៅដល់ណា...ជិះដល់ស្ពានជ្រោយចង្វាអត់?
🧔 ខ្ញុំនៅហួសណឹងទៅទៀត
💃អោយខ្ញុំដោយសារផងទៅ
ចាំខ្ញុំប្រាប់កន្លែងប៉ះ...
ខ្ញុំមើលទៅគាត់ដូចរាក់ទាក ហើយក៏មិនគួអោយខ្លាចអ្វីដែរ
🧔 មានអីខ្ញុំជិះតែឯងណឹង...😁
💃តោះចឹង
មកតាមខ្ញុំមក នៅជិតនេះទេ
គាត់នាំខ្ញុំឆ្លងផ្លូវ ក្រោយវត្តលង្កា នៅនឹងកែងផ្លូវសីហនុ
មានជាងប៉ះកង់ពិតមែន ជាងនោះប៉ះដល់រំលងអាធ្រាតុឯណោះ។
🧔 អេហេតុអី
សុំខ្ញុំជូនទៅផ្ទះទុកចិត្តខ្ញុំដែរ?
💃ខ្ញុំឃើញបងឯងរាល់ថ្ងៃ
ហើយដឹងថាទើបមកធ្វើការនៅណឹងទៀត... មានអីត្រូវខ្លាចបង...សុទ្ធតែអ្នកធ្វើការដូចគ្នា
ម្យ៉ាង ខ្ញុំគ្មានអីខ្លាចបាត់បង់ផង
ខ្ញុំគិតក្នុងចិត្តចង់ញ៉ោះគាត់លេងផង ក៏បន្ត
🧔 ធម្មតាទេ
ខ្ញុំឃើញជាស្ត្រីភេទ ចេះតែសួរនាំទៅ
💃អូយបង
មើល និយាយ... ខ្ញុំជាស្ត្រីដែលមិនចេះខ្លាចប្រុសទេ
ក្មេងប៉ះកង់ គាត់ញឹមៗ ចង់សើច ខ្ញុំក៏បង្អាប់បន្ថែម
🧔 ណ៎
អូនប៉ះកង់លួចមើលហ៎ អូនប៉ះកង់ចង់អោយគាត់ខ្លាចអត់?
ក្មេងប៉ះកង់សើចតិចៗ ហើយតបថា <ចង់អោយគាត់ស្រលាញ់...
ហិហិ... 😁>
🧔 ឆ្លាតណាស់នាគ
ចេះឆ្លើយឡើងលូយ
💃បងស្រលាញ់ទាំងអស់អូន
តែស្មោះតែហាន់នីបងមួយទេ
🧔 អូយសេដបាត់...
មានហាន់នីហើយ... ចុះថ្ងៃនេះហាន់នីទៅណា? អត់មកយក?
💃ញាំការ
គេឯស្រុក ស្អែកបានឡើងមក វិញ។ ហើយសេធមែនអី លឺថាខ្ញុំមានហាន់នីចឹង? (គេលេងធ្វើភ្នែក បិតបើកស្ទាយស្រីស្អាត)
🧔 និយាយលេងទេ...
ញ៉ោះលេងតើ ខ្ញុំចូលចិត្តធ្វើអោយគេសប្បាយចិត្ត...
💃 អូ...ដល់ម្លឹងផង... រាងតូចបន្តិច បើធំជាងណឹងខ្ញុំលង់តែម្តង💋
🧔 អើហើយចុះឈ្មោះអី?
យូណាស់ហើយអត់ទាន់ដឹងឈ្មោះ?
💃កូលាប
ចា...
🧔 ខ្ញុំឈ្មោះរីយ៉ូ...
ពួកយើងជជែកគ្នារហូតជាងប៉ះកង់រួចរាល់
ទើបខ្ញុំជិះឌុបកូលាបតាមផ្លូវវិមានឯករាជ្យ ឆ្ពោះទៅផ្លូវមាត់ទន្លេ...
ជាលើកទីមួយហើយដែលខ្ញុំឌុបភេទទី3 ដែលមិនស្គាល់គ្នាសោះបែបនេះ។
បើពីមុនវិញដាច់ខាតមិនឌុបទេ ព្រោះខ្មាសគេខ្លាចគេថាយើងខ្ទើយ ខ្លាចបងប្អូនឃើញ
អីជាដើម។ ជិះមកដល់វត្តភ្នំ ខ្ញុំសួរគាត់
🧔 កូលាបធ្លាប់ដឹងអត់ថាម្តុំណឹងសំបូរគេលក់ខ្លួន?
💃ដឹងតើ
ហើយធ្លាប់សាកអត់?
🧔ខ្ញុំធ្លាប់ត្រូវស្រីៗនៅណឹងហៅតើ...
កាលណឹងខ្ញុំនៅរៀនវេនយប់។ ម៉ែលែងហៅយ៉ាងសាហាវ... ប្រើពាក្យចំៗហ្មង... ចុ*អត់?
💃ចុះគេខ្លាចយើងអត់ដឹង
គេមិនហៅចឹង មកពីបងមើលគេទេដឹងបានគេហៅ?
🧔មិនដឹងដែរ...
ខ្ញុំឃើញជាស្រីក្មេង សម្បុរស តែខ្ញុំមេចហ៊ាន កាលណឹងខ្លាចឆ្លងអេដស៍ងាប់សឹងអី!
💃ស្រីៗចូលចិត្តណាស់ប្រុសចឹងៗ
🧔ថីបានចូលចិត្ត?
💃បែបគេគិតថា
ប្រុសចឹងនៅហ្សុីន គេស្រីលក់ខ្លួន អត់មានហ្សុីន ចឹងបើគ្នា បានសុីប្រុស
ហ្សុីនអោយគ្នាមិនរំភើបមេចបាន។
🧔ហ្សុីនអី
ដៃរាល់អាទិត្យ ហាសហាស🤣🤣🤣
ជជែកគ្នាប្រធានបទសាហាវៗ ក្នុងបរិយាកាស រ៉ូមែនទិច មានបង្គោលភ្លើង
តាមដងផ្លូវដូចពន្លឺចន្ទ ខ្យល់រាត្រីត្រជាក់ដល់បេះដូង ធ្វើអោយ ស្រម៉ៃថា
បើសិនជាអ្នកខាងក្រោយខ្នងជា the bus man (បុរសដែលខ្ញុំជួបនៅឡានក្រុង
ហើយលង់ស្រលាញ់ទាំងមិនដែលឃើញគ្នាជាថ្មី) ខ្ញុំនឹងមានក្តីសុខ ដូចក្នុងប្រលោមលោកដ៏ Romatic
មិនខាន។ ក្តីស្រម៉ៃ ធ្វើអោយខ្ញុំរំភើបចិត្ត
ចង់ក្លាយជាប្រុសសង្ហាឌុបសង្សា នាពេលរាត្រី ទៅឡើងឋានសួគ៍ គាល់ព្រះឥន្ទ្រ😜។
ខ្ញុំដឹងថាផ្ទៃមុខចាប់ផ្តើមភាយកំដៅ បេះដូងលោតមិនញាប់ទេ តែខ្លាំងៗផឹបៗជាងមុន
ខ្ញុំខំលេបទឹកមាត់សំរួលអារម្មណ៍ កុំអោយកុងទ័រវាត់ឡើង។
ចំណែកឯកូលាបពិតខ្លួនប៉ះខ្នងខ្ញុំម្តងៗមានកំដៅក្តៅភាយៗពេលខ្ញុំចាប់ហ្វ្រាំង។
តែខ្ញុំជាមនុស្សគោរពខ្លួនឯង មិនបំពានអ្នកណាទេ ក៏ធ្វើជាមិនដឹងៗ
ជិះរហូតមកដល់ម្តុំផ្សារតូចគាត់អោយខ្ញុំដាក់គាត់ចុះនៅមាត់ច្រកមួយជាផ្លូវចូលផ្ទះគាត់
បែបផ្ទះជួលព្រោះម្តុំណឹងសំបូរផ្ទះជួល។
តាំងពីថ្ងៃណឹងមក
ខ្ញុំនិងកូលាបហាក់ស្និតស្នាលនឹងគ្នាពេលខ្លះមានភ្ញៀវចង់ញាំ wrap (នំបុ័ងទួគី) ហាងខ្ញុំ គឺកូលាប តែងមកកុម្មង់ អោយជានិច្ច។
ឯមេខ្ញុំគាត់ហាក់សប្បាយចិត្តដែលឃើញខ្ញុំចេះស្និតស្នាលនឹងបុគ្គលិកក្លឹប
ហើយគេជួយទិញអាហារពីហាងគាត់។ រាប់អានគ្នាបានជាង1ខែទើបខ្ញុំដឹងថា
ការពិតកូលាប គាត់មិនត្រឹមតែជាបុគ្គលិកក្លឹបទេ តែក៏រកសុីក្រៅផ្លូវការផងដែរ។
យប់មួយមានបរទេស 2នាក់អង្គុយញាំអីនៅហាងខ្ញុំ។ហើយកូលាបគាត់មកកុម្មង់អាហារអោយភ្ញៀវហាងគាត់
ហើយភ្ញៀវបរទេសនោះ សម្លឹងមើលត្រគៀកនិងចាប់គូថនាងទៀតផង។
ឯកូលាបបែបគាត់ខ្មាស់ខ្ញុំទើបបេះដៃគេចេញ។ តែនិយាយស្និតស្នាលគ្នាណាស់ សុទ្ធតែ I
miss you baby, you made such a wonderful last time! It would be good if we make
it again!
ខ្ញុំ មិនហ៊ានសួរនាំអីច្រើនទេ ត្រឹមប៉ុននឹងក៏យល់ហើយ។
ខ្ញុំព្យាយាមញញឹមបង្ហាញមិត្តភាព ព្រោះមិនចង់អោយគាត់ខ្មាស់
ដែលខ្ញុំដឹងថាគាត់ចឹង...! តាំងពីថ្ងៃណឹងមក គាត់ក៏លែងខ្មាស់អៀន ឯខ្ញុំក៏ធ្វើធម្មតា
និងកាន់តែលើសពីធម្មតា ក្រោយពីដឹងរឿងគាត់កាន់តែច្រើន។
បែបខ្ញុំជាមនុស្សដែលធ្វើការលើបញ្ហាវិបត្តិផ្លូវចិត្តទើបធ្វើអោយ
មនុស្សដែលស្និតគ្នាល្មមៗក៏ចង់និយាយរឿងក្នុងចិត្តប្រាប់ខ្ញុំដែរ។
នៅថ្ងៃសៅរ៍ខ្ញុំមិនធ្វើការនៅអង្គការទេ ចឹងខ្ញុំអាចមានពេលទំនេរទៅអង្គុយញាំ
ស្វាយក្រឡុក នៅហាងក្បែរនោះ, Mango shake, ចៃដន្យកូលាបគាត់ដើរកាត់ហាងណឹងដែរ
គាត់ស្គាល់ម៉ូតូខ្ញុំ ពួកយើងជជែកគ្នាលេងប្រហែលជា1ម៉ោង។
តាមការជជែកគ្នាខ្ញុំដឹងថា គាត់ជាអ្នកស្រុកស្អាងកោះធំ គ្មានឪពុកម្តាយទេ។
កាលពីតូចនៅជាមួយមីងនិងបានយាយជួលមើល។ គាត់ជួយលក់ទឹកអំពៅ បបរ បង្អែម អោយគេ
យកលុយទិញសម្ភារៈសិក្សា ដោយខ្លួនឯង។ មីងគាត់ក៏ជាអ្នកចំការមិនធូធារប៉ុន្មានទេ
ម្យ៉ាងគេក៏មានកូនដែរ។ រហូតគាត់រៀនធ្លាក់ថ្នាក់ទី9
យាយក៏ស្លាប់ទៀត ទើបគាត់ផ្លាស់ទៅធ្វើការងារនៅសៀមរាប ជាអ្នករត់តុ
តាមអ្នកភូមិម្នាក់គេបបួលទៅ។ នៅទីនោះហើយដែលគាត់ស្គាល់ជីវិត ជាខ្ទើយ
ព្រោះមេចុងភៅនៅភោជនីយដ្ឋាននោះ លូកលាន់ដោយសារតែឃើញគាត់ក្មេងនិងរាងញិកញ៉ក់ផង
(គាត់និយាយប្រាប់ខ្ញុំបណ្តើរសើចកាច់ក បង្ហាញសភាពញិកញ៉ក់ដូចក្មេងពិតៗ)។
ដំបូងៗលូកចាប់បេះបោច... យូរៗទៅក៏ឈានដល់រឿង 18+។
ខ្ញុំសួរគាត់ថា ចូលចិត្តអាបុិកណឹងដែរមែនបានទៅរួច? គាត់ថា
មានអីកាលណោះមិនធ្លាប់ចឹងទេ ដល់តែគេនាំ លេងអង្អែលៗទៅស្រួលក៏តាមណឹងទៅ។
គាត់ធ្វើការណឹងបានមួយរយៈធំ ទើបស្គាល់ភេទទី3ម្នាក់(តែងស្រី)
នៅឯផ្សាជួបគ្នានិយាយគ្នាលេងយូរទៅក៏ចេះតែរាប់អាន... ហើយភេទទី3ម្នាក់ណឹងហើយ ជាអ្នកណែរនាំភ្ញៀវអោយគាត់។ ដំបូងគាត់មិនហ៊ានទេ
តែគាត់មិនមែនមិនធ្លាប់ឯណា(លេងជាមួយមេចុងភៅ) ហើយលេងជាមួយ ពូមេចុងភៅណឹងបានលុយតិចតួច
ណឹង ទើបគាត់យល់ព្រមធ្វើដើម្បីលុយ ហើយគាត់ក៏បន្តរកសុីបែបណឹង តាមសួន តាមផ្សាររាត្រី
ផ្លូវ Pub Street... អីជាដើម។ គាត់ថា សំណាងដែរ
គាត់មាននិស្ស័យបានស្គាល់ជនជាតិហូឡង់ម្នាក់គាត់អាយុជាង50
មកធ្វើការនៅសៀមរាប។ យប់នោះគាត់ត្រូវ ពួកស្ទាវពាលលូកលាន់ធ្វើបាប។
គាត់ប្រតាយប្រតប់ជាមួយពួកនោះ តិចតួច រួចពួកនោះក៏ចេញទៅ។ ពេលគាត់កំពុងអង្គុយចាំម៉ូយនៅ
ស្ទឹងសៀមរាប ស្រាប់តែ បរទេសម្នាក់ចេះនិយាយខ្មែរ ខ្លះៗ មកសួរនាំគាត់ថា
មុនណឹងមានរឿងអី? គាត់ក៏ប្រាប់ថា ពួកនឹងឈ្លើយណាស់
តែងធ្វើបាបចំអកអោយគាត់ដោយសារតែគាត់ ក្មេងកំព្រា គ្មានអ្នកណាជួយ។ ជនបរទេសនោះ
មិនដឹងថាស្រលាញ់គាត់ឬអាណិតគាត់ទេ ក្រោយពីសួរនាំជីវប្រវត្តិគាត់ហើយគាត់ដកលុយ100$ អោយកូលាប។ ហើយប្រាប់ថា បើមិនស្អប់ខ្ពើមគាត់ទេ
ទៅធ្វើអ្នកថែផ្ទះអោយគាត់ទៅ គាត់អោយ 300$ក្នុងមួយខែ។
កាលណឹងប្រាក់ខែជាមេផ្ទះបានប៉ុននឹងគឺច្រើនហើយ។
បានទាំងសុីស្រាប់ដេកស្រាប់មិនអស់ថ្លៃឈ្នួលទៀត។ មិនបាច់គិតយូ
កូលាបឆ្លើយតបយល់ព្រមភ្លាមៗ។ គាត់រស់នៅជាមួយបរទេសនោះ បានជាង3ឆ្នាំ(ខ្ញុំមិនហ៊ានសួរទេថា ដេកនៅជាមួយគ្នាឬអត់?)។
ជនបរទេសនោះក៏ចប់ការងារ ត្រូវត្រឡប់ទៅស្រុកវិញ។
គាត់បានទុកលុយកាក់មួយចំនួនដែរដល់កូលាប (ខ្ញុំមិនសួរថាប៉ុន្មានទេ? ហើយក៏មិនសួរថាជាថ្លៃអ្វីដែរ?)
កូលាបតែងតែហៅខ្ញុំបងយ៉ូៗ ហៅឡើងស្និត ឡើងពេលខ្លះ
មេខ្ញុំអោយតែឃើញកូលាប គាត់ចំអន់ខ្ញុំថា bong Yoៗ។
តាមធម្មតាខ្ញុំចេញនៅម៉ោង 10យប់ទេ តែក្នុងថ្ងៃឆ្លងឆ្នាំ 2018 ថៅកែរគាត់សុំអោយនៅដល់ម៉ោង2ភ្លឺ
ព្រោះមានភ្ញៀវដើរចេញចូលកាត់ម្តុំណឹងទល់ភ្លើ។ ថ្ងៃនោះខ្ញុំឡើងល្វើយព្រោះ
វាខុសម៉ោងគេង អត់ងងុយផង លក់ក៏ដាច់ដោយសារយើងមានធ្វើ សាច់អាំង បាប៊ីខ្ជូ
(សាច់មាន់និងចៀម)។ ពេលចុងម៉ោងធ្វើការ កូលាបបាននាំប្រុសម្នាក់មកហាងខ្ញុំ។
ម្នាក់នោះឈ្មោះ ពេជ្រ កំពស់ ល្បាក់1.70 សម្បុរស្រអែម
កាត់សក់ខ្លី និងមានរូបសាក់ ពីងពាង នៅក ក្រោមត្រចៀក។ តាំងពីថ្ងៃដំបូងជួបគ្នា
ខ្ញុំយល់ថា ពេជ្រគាត់មិនសូវស្រលាញ់ កូលាបទេ។
មានពេលខ្លះគាត់សម្លឹងទៅកូលាបដោយក្តីធុញទ្រាន់ ជិនណាយ។
ហើយក៏គ្មានមនុស្សស្រលាញ់គ្នាណាមើលមកគ្នាចឹងដែរ។ ពួកគេហៅ wrape ញាំ ចំណែកខ្ញុំក៏ឆ្លៀតបន្តនិយាយលេង ជាមួយពួកគេខ្លះៗ ហើយក៏ដឹងថា
រាល់ការចំណាយសុីចុកគឺកូលាបជាអ្នកប៉ាវ ទៅដើរលេងតាមខេត្តតាមអីក៏កូលាបជាអ្នកចេញ។
ដោយសារតែកូលាបនិយាយរឿងណឹងទើបពេជ្រគេមានទឹកមុខអោយខ្ញុំដឹងថា ពួកគេគឺ
ជាគូរស្នេហ៍នៅខាងក្រៅឯខាងក្នុងគឺដើម្បីតែប្រយោជន៍ ប៉ុណ្ណោះ។
មានពេលមួយពេជ្រcallមករកខ្ញុំ
ខ្ញុំពិតជាឆ្ងល់មែនទែនថា ពេជ្របានលេខទូរសព្ទខ្ញុំពីណាមក។
បើសូម្បីកូលាបក៏ខ្ញុំមិនដែលអោយលេខផង។ ខ្ញុំបានសួរគាត់ថា បានលេខពីណាមក? គាត់ថាគាត់មានខ្សែរយៈ ខ្ញុំលឺហើយចង់បះសក់😬(ខ្សែតាមណាចេះ)
🧔 និយាយត្រង់ៗមកមើលបានលេខមកពីណា?
🙋♂️ ចុះមានអីចម្លែកបងគ្រាន់តែខ្ញុំដឹងលេខ
🧔 ទេបើខ្ញុំចាំច្បាស់ថាអត់បានអោយសូម្បីតែកូលាប
ចុះមេចពេជ្រមានលេខ?
🙋♂️ ខ្ញុំយកពី មិត្តរួមការងារបងឯង អេវីន។ ថ្ងៃមុនខ្ញុំទៅរកបងឯងនៅកន្លែង
តែបងឯងអត់នៅ ទើបខ្ញុំសុំលេខពីគាត់។
🧔អូរ៍ចឹងទេ។
🙋♂️ធូទ្រូងមែនបង?
🧔OK ចឹងពេជ្ររកបងមានការអី?
គាត់បានសួរខ្ញុំថាមានពេល ឬអត់? ព្រោះចង់និយាយរឿងគាត់និងកូលាបអោយស្តាប់គាត់ថាគាត់ពិបាកចិត្ត។
បើខ្ញុំឆ្លើយថាមិនទំនេរដូចជាឈ្លើយក៏ព្រមស្តាប់ព្រោះ ធ្វើការលើផ្នែកណឹងស្រាប់។
គាត់ផ្តើមនិយាយថា គាត់និងកូលាប គឺមានបញ្ហានឹងគ្នា មិនសូវចុះសម្រុងទេ
ដោយសារតែកូលាប ប្រចន្ឌគាត់ច្រើនពេក ហើយរាល់លើកដែលឈ្លោះគ្នាគឺកូលាប
តែងនិយាយថាអោយគាត់ ទៅដេកគិតទៅថា ទៅរកបថមណាបានប្រហែលគាត់។ រកសុីលក់ខ្លួនលក់ក្តិ*
ធ្វើការត្រុកៗយប់ថ្ងៃយកមកផ្គត់ផ្គង់... ដេញគាត់អោយវេចអង្ករដើររកទៅ។
គាត់ប្រាប់ខ្ញុំថា កន្លងមកគឺមិនមែនកូលាប ប៉ាវឬចិញ្ចឹមគាត់ទេ
គឺមួយរយៈមុនគាត់រកសុីមានលុយ ក៏គាត់ប៉ាវនិងទិញរបស់ប្រើប្រាស់អោយកូលាបដែរ ទើបតែឥលូវ
គាត់ត្រូវរើតូប ព្រោះបងស្រីគាត់ឈប់ជួលកន្លែងអ៊ុតសក់ទើបគាត់ត្រូវរកកន្លែងលក់កាហ្វេថ្មី(គាត់លក់កាហ្វេនៅហាងអ៊ុតសក់
មិនអស់ឈ្នួល)។ ចឹងមួយរយៈណឹងគាត់ត្រូវពឹងលុយកូលាបចាយវាយសិន។
ឯរឿងលក់ខ្លួនណឹងក៏ចង់អោយឈប់ដែរ តែគាត់មិនហ៊ាននិយាយទេ
ព្រោះគាត់មិនទាន់មានលទ្ធភាពចិញ្ចឹមកូលាបនៅឡើយ
ចឹងអោយកូលាបធ្វើអីធ្វើចុះមិនប្រកាន់ទេ ព្រោះពួកគេសុទ្ធតែអ្នកអត់ដូចគ្នា។
ខ្ញុំស្តាប់គាត់ដល់ប៉ុននេះ ក៏កើតមានចិត្តអាណិតពួកគេ ហេតុតែក្រ
ស្អីក៏ធ្វើ ជាពេស្យា ជាប៉ាឡាំងកាស ទ្រាំអោយគេសើចចំអក។ ក្រោមមេឃតែមួយ
តែវាសនាខុសគ្នា ជួបហើយ ពេលនេះ។
ពេជ្រក៏បានប្រាប់អោយដឹងទៀតថា... ការប្រចន្ឌនោះគឺដោយសារ
តែខ្ញុំលេង FB ជាមួយមិត្តភត្តិ ហើយគាត់ទារឆែក
ពេលខ្ញុំទៅបន្ទប់ទឹកក៏គាត់លបស្តាប់ ក្រែងខ្ញុំឆ្លៀតណាត់ជួបអ្នកណា....
និយាយទៅគាត់សុាំខ្លាំងហ្មង ទើបខ្ញុំពិបាក យល់ចិត្តគាត់។
ខ្ញុំដឹងពីការលះបង់ការស្រលាញ់ដែលគាត់មានចំពោះខ្ញុំ
តែខ្ញុំមិនអាចរស់នៅជាមួយមនុស្សស្តេចប្រចន្ឌចឹងទេ ហើយរំលើករឿងគាត់ផ្គត់ផ្គង់ខ្ញុំប្រាប់អ្នកដទៃ
គាត់ដូចអត់ទុកកិត្តិយសអោយខ្ញុំសោះ។
មកដល់ត្រឹមណឹង ខ្ញុំចាប់ផ្តើមកាត់សម្តីពេជ្រ
🧔ពេជ្រស្រលាញ់កូលាបមិនចឹងឬ?
បើពេជ្រស្រលាញ់គាត់ព្រោះថា ធ្លាប់តស៊ូរស់នៅស្គាល់ភាពកម្សត់អត់ឃ្លាន
យល់ចិត្តគ្នាហើយ... ចឹងអាកាលះបង់ត្រឹម ផ្តល់សិទ្ធិអោយគាត់ឆែក FB ឆែកសារ និង ការព្យាយាមនិយាយទូរសព្ទនៅចំពោះមុខគាត់ វានឹងមិនពិបាកទេមែនទេ?
តាមខ្ញុំដឹងកូលាប គាត់ជាមនុស្សលក់ខ្លួន ចឹង គាត់ពិតជា
ចង់បានប្រុសម្នាក់ដែលអាចទទួលយកគាត់ ដោយមិនប្រកាន់អតីតកាល ដូចជាពេជ្រចឹង។ ជឿខ្ញុំទៅ
កូលាបគាត់គ្រាន់តែចង់បានការទុកចិត្ត ស្មោះត្រង់ប៉ុននោះ។ បើពេជ្រអាចបញ្ជាក់បានថា
ពេជ្រស្មោះនឹងគាត់ នោះបញ្ហាផ្សេងៗ ដែលគាត់ធ្វើដាក់ពេជ្រ
(ប្រចន្ឌនិងប្រមាថ)វានឹងលែងមានដូចអំបិលត្រូវទឹកមិនខាន។
ក្រោយពីជជែកគ្នា ជាង១០នាទី ខ្ញុំក៏បញ្ចប់កិច្ចសន្ទនា ជាមួយពេជ្រ
ដោយប្រាប់ថាដល់ម៉ោងធ្វើការ។ ពេជ្រគេបានអរគុណ និង សរសើរខ្ញុំថា
បើកូលាបចេះមានហេតុផលដូចខ្ញុំចឹង នោះពិតជាល្អខ្លាំងណាស់។
និយាយត្រង់ខ្ញុំមិនហ៊ាននិយាយថាពេជ្រធ្វើរឿងមិនល្អជាមួយកូលាបទេ ព្រោះវាឈ្លើយ
និងប្រញ៉ាប់វាយតម្លៃគេពេក។ តែតាមបទពិសោធន៍និងអារម្មណ៍ខ្ញុំគឺ ១០០%
ពេជ្រច្បាស់ជាមានលួចសុីក្រៅ បើមនុស្សស្មោះគេមិនធ្វើលាក់លៀមទេ
ហើយមកពីលាក់លៀមទើបកូលាប ចេះតែសង្ស័យ(គាត់អ្នកលក់ខ្លួនដែរចឹងគាត់អាចតាមទាន់)។
ខ្ញុំដកដង្ហើមវែងៗ បញ្ចេញ
ថាមពលអវិជ្ជមានស្មុគស្មាញមុននឹងទៅធ្វើការជាមួយក្មេងៗបន្តវិញ។
រឿងរ៉ាវរបស់កូលាបនិងពេជ្រ គឺមិនទាន់ចប់ត្រឹមតែប៉ុននឹងទេ។
ក្រោយមកទៀត ពេជ្រ call មកខ្ញុំប្តឹងរឿងគេនិងកូលាបជាថ្មី។
គាត់ប្រាប់ថា កូលាបអត់កែរចរិតទេ នៅតែនិយាយស្តីមើលងាយខ្ញុំ និង
តាមបិតសិទ្ធិសេរីភាពខ្ញុំ ទាំងដែលខ្ញុំបើកដៃអោយឆែក FB និយាយទូរសព្ទមុខគាត់
តាមដែលបងប្រាប់។ តែនៅតែមិនជឿចិត្តខ្ញុំដដែល។ ដងនេះខ្ញុំប្រាប់ពេជ្រជាថ្មីម្តងទៀតថា
🧔 ពេជ្រ
ការបញ្ជាក់អះអាងមិនមែនត្រឹមតែយើងផ្តល់សិទ្ធិអោយគេឆែកទូរសព្ទម្យ៉ាងទេ
ទង្វើនិងសម្តីយើងផងដែរណា។ តើពេជ្រ មានបានធ្វើអ្វីអោយកូលាបយល់ថា
ពេជ្រមិនសូវស្រលាញ់គាត់ឬទេ? (ខ្ញុំនិយាយបែបនេះព្រោះធ្លាប់ឃើញ
ពេជ្របង្ហាញកាយវិការហាក់មិនសូវស្រលាញ់ កូលាប)។ ពេជ្រប្រាប់ខ្ញុំវិញថាខឹងខ្ញុំដោយសារខ្ញុំអត់ស្រួលខ្លួន
អត់ចង់ដាក់ ដល់ចឹងគាត់ថាខ្ញុំទៅសុីក្រៅហើយហ្មងបានគ្មានកម្លាំង។
ខ្ញុំលឺហើយផ្ទុះសំណើចទប់មិនជាប់... គិតស្រម៉ៃរូបភាពចង់តែសើច។ ខ្ញុំខំទប់ចិត្ត
ហើយនិយាយថា ដំណោះស្រាយស្រួលតើ ថា ចាំសងវិញ គ្រប់ចំនួនពេលជាវិញ។ ពេជ្រថាគាត់និយាយចឹងតើ
តែកូលាបអត់ស្តាប់ហេតុផល ចាត់ទុកខ្ញុំដូច....។ គាត់សុំជួបខ្ញុំនិយាយគ្នា
ព្រោះមានរឿងច្រើនចង់និយាយ។ ល្ងាចណឹងគាត់ណាត់ខ្ញុំទៅញាំសាច់អាំងឯទួលគក។
ខ្ញុំគិតថាខ្ញុំហាក់ដូចជាត្រូវគេអូសទាញអោយចេះដឹងរឿងគេមេចទេ...។
តែណ្ហើយចាត់ដូចទៅញាំអីលេងចុះ។ ល្ងាចនោះពួកយើង ផឹកបណ្តើរជជែកគ្នាបណ្តើ
ខ្ញុំដឹងរឿងប្លែកៗជាច្រើនពីពួកគាត់។ ពេជ្រគាត់សារភាពថា គាត់មានដៃគូច្រើនពិតមែន
តាមFB តាម App តែតាំងពីស្គាល់កូលាបមកគាត់
មិនទាក់ទងអីនឹងពួកនោះទៀតទេ ព្រោះពួកនោះ ចង់តែសប្បាយជាមួយគាត់
មិនដូចកូលាបដែលលះបង់ តស៊ូជាមួយគាត់។ ពេជ្រធ្លាប់មានសង្សាជាស្រី 2-3នាក់ហើយ សុទ្ធតែបែកគ្នា ព្រោះតែពេជ្រមិនច្បាស់លាស់។
ខ្លះរកគាត់ដើម្បីតែសប្បាយក៏មាន..... ដល់គាត់និយាយអួតចឹងពេក
ខ្ញុំក៏ផ្តើមសម្លឹងមុខគាត់ ដោយយកចិត្តទុកដាក់។ មើលទៅគាត់ស្អាតជាងសព្វដងពិតមែន
ច្រមុះស្រួចល្មម មុខទ្រវែង ចង្កាស្រួច មាត់ទំរង់ស្អាតពេលញញឹម... អ្វីដែលបិតបាំងសំរស់គាត់នោះគឺ
សាច់មុខគាត់ប្រហោងតិចៗនៅថ្ពាល់និងច្រមុះ។ និយាយទៅខ្ញុំចូលចិត្តអ្នកសាច់រលោង
សាច់ស្អាត ចឹងហើយទើបមិនដែលខ្វល់យកចិត្តទុកដាក់មើលសំរស់របស់គាត់ទេ។
យប់នោះខ្ញុំមិនដឹងថាពេជ្រគាត់ស្រវឹងឬមានចេតនាទេ គាត់ហាក់ស្និតចូលជិតខ្ញុំ
ខ្លាំងជាងសព្វដង និយាយជាមួយខ្ញុំ ចាប់ស្មា អូសកាត់ដើមទ្រូង ទះទ្រូងខ្ញុំ
ហើយសម្លឹងខ្ញុំដោយខ្សែភ្នែកព្រាន រាយមន្តស្នេហ៍អីជាដើម... ត្បិតតែពួកយើងជា
ហ្គេយ៍តែពួកយើងអត់មានញិកញ៉ក់អោយអ្នកណាចាប់ថ្នាក់ទេ ម្យ៉ាងយើងនិយាយឈ្មោះកូលាប
ស្តាប់ទៅអ្នកណាក៏ថាយើងនិយាយពីមនុស្សស្រីដែរ។ ពេលលាគ្នាត្រឡប់មកផ្ទះវិញគិតលុយអស់ម្នាក់ៗក្បែរ10$
(ចេញស្មើ)
ខ្ញុំហុចដៃចាប់គាត់បំណងថាលាគ្នាតែពេជ្រគាត់ទាញខ្ញុំអោបហើយគោះស្មាខ្ញុំ អរគុណបង
មកកំដរប្អូន។ ពេលមកដល់ផ្ទះ ខ្ញុំឃើញពេជ្រ message មក
(ដល់ផ្ទះនៅបង? បើដល់ប្រាប់ប្អូនផង ប្អូនបារម្ភ😍) ខ្ញុំហាក់ប្លែកចិត្តមិនយល់ថាពេជ្រគេកំពុងចង់ធ្វើអ្វី? គេរកខ្ញុំអោយជួយនិយាយជាមួយកូលាប អោយជួយយល់ចិត្តគេ
តែទង្វើគេដូចញ៉ែខ្ញុំមេចទេ។ ខ្ញុំថាអាគាត់នេះ បែបចរិតឃើញញ៉ែចឹង
បានកូលាបប្រចន្ឌណាស់។ នេះបែបគិតថាខ្ញុំ ណឹង បថមដូចកូលាបដឹងបានញ៉ែញ៉ងចឹង។
<បាទប្អូនបងមកដល់ផ្ទះហើយ... ចាំបងរកពេលពន្យល់កូលាប អោយគាត់និងប្អូនបានយល់ចិត្តគ្នាវិញណា។
បងចង់ឃើញគូស្នេហ៍ហ្គេយ៍អាចស្រលាញ់គ្នាស្មោះស្មគ្រមិនចាញ់ប្រុសស្រីទេ>
មួយសន្ទុះសម្លេងសារតបមកវិញ
< បាទបង បើកូលាបចេះគិតដូចបងគឺគួអោយស្រលាញ់ណាស់💋>
ខ្ញុំ តបទៅវិញរាងវែងដែរ
ព្រោះគិតថាពេជ្រកំពុងទាញខ្ញុំអោយក្លាយជាជនទី៣ហើយ
< ប្អូនមិនទាន់ស្គាល់បងទេ ទើបគិតថាបងគួរអោយស្រលាញ់...តាមពិត
បងជាមនុស្សដែលមិនចេះស្រលាញ់អ្នកណាទេ
ហើយបងក៏មិនអាចលះបង់ខ្លួនឯងផ្គាប់ចិត្តគូស្នេហ៍ដូចកូលាបដែរ ។ បងមិនស្អាត
ហើយបងក៏មិនចង់ធ្វើជាមនុស្សចាញ់ដែរ មនុស្សចាញ់គឺមនុស្សចាញ់ស្នេហ៍គេ លែងគិតពីខ្លួនឯង
គិតមេចអោយតែបានគេស្រលាញ់>។
បែបនេះជាសារលើកចុងក្រោយហើយដែរខ្ញុំបានលេងជាមួយេពេជ្រ...
ព្រោះបន្ទាប់ពីណឹងមក ពួកយើងដូចទឹកនិងប្រេង (តើអ្នកអានគិតថា
នឹងមានអ្វីកើតឡើងរវាងខ្ញុំនិងពេជ្រ? សូមរង់ចាំចម្លើយនូវភាគបន្ទាប់)
Betway Casino no deposit bonus - JTM Hub
ReplyDeleteWelcome bonus: 평택 출장샵 No deposit needed, £50 free casino bonus. With a 이천 출장안마 100% 보령 출장마사지 deposit bonus up to €50 and a first deposit up to €500. 상주 출장샵 Rating: 3 · Review by 수원 출장마사지 JT Hub