រឿង នាងកូឡាបខ្មៅ
ខ្ញុំគិតថា
ប្រហែលជាពេជ្របន្តផ្ញើមកទៀត តែមិនដូចការគិតទេ គឺស្ងាត់តែម្តង។ ខ្ញុំមុជទឹកហើយ
ឆែកទូរសព្ទមើលក៏មិនឃើញមានឆ្លើយ ខ្ញុំទុកទូរសព្ទចោលចូលគេង។
ផ្ទះខ្ញុំបែរទៅទិសខាងកើតឈៀងត្បូងចឹងនៅខែកត្តិកខ្យល់ពីជើងវាមិនសូវជាត្រជាក់ខ្លាំងប៉ុន្មានទេ។
ព្រះខែស្ទើមូល រះជិតផុតបង្អួតរបស់ខ្ញុំ... ខ្ញុំសម្លឹងមើលដួងខែ
និងគិតក្នុងចិត្តតែម្នាក់ឯង...
ហុឺ... ខ្ញុំដឹងថា មនុស្សយើងកើតមកគ្មានអ្នកណាចង់រស់នៅ
ក្នុងស្ថានភាពអន់ៗ អោយសង្គមមើលងាយឡើយ។ ខ្ញុំមិនបានមើលងាយកូលាបនិងពេជ្រទេ
តែខ្ញុំស្អប់ខ្ពើមស្ថានភាពជីវិត ដែលគាប់សង្កត់អោយពួកគាត់ ធ្វើរឿងដែលសង្គមមិនអោយតម្លៃ
(ពេស្យានិងសត្វប្រឡាំងកាស😏)សូមបុណ្យកុសលដែលខ្ញុំបានសាង
និង បន្តសាងជួយខ្ញុំអោយមានជីវិត ចៀសផុត ជីវិតស្នេហាបែបនេះផងចុះ។
និយាយបន់ស្រន់រួចខ្ញុំននៀលអោបខ្នើយអោប បិតភ្នែកសង្ងំដេកក្នុងភួយយ៉ាងមានក្តីសុខ
(រដូវត្រជាក់)។
<បងយ៉ូ បងយ៉ូ មោះដើរលេង>
វាជាសម្លេងកូលាប ហៅខ្ញុំ
<ហើយទៅដើរលេងឯណា? >
<ខ្ញុំស្គាល់កន្លែងមួយ សប្បាយណាស់ បងមកតាមខ្ញុំមក
តោះប្រយ៉ាប់ឡើង>
ខ្ញុំ សម្លឹងទៅកូលាប ឃើញនាងដូចជាចម្លែក កែវភ្នែកហាក់ឆ្លេឆ្លា
ប្រញ៉ាប់ៗដូចមានរឿងអ្វីម្យ៉ាង លាក់បាំង
<អេ ទៅដើរលេងអីទេស ខ្ញុំមានរឿងចង់និយាយប្រាប់កូលាប រឿងពេជ្រណា៎>
<ណឹងហើយបងទៅនិយាយគ្នានៅកន្លែងណឹងក៏បានមិនឆ្ងាយទេ
តោះបងប្រញ៉ាប់មក>
កូលាបបានរត់ទៅមុន ខ្ញុំក៏សំរេចរត់តាមពីក្រោយ
រត់បានបន្តិចក៏មានអព្ទពេញផ្លូវ ខ្ញុំមើលអ្វីមិនឃើញក៏ឈប់ ស្រាប់តែខ្យល់ផាត់អព្ទចេញ
ហើយកូលាបទាញដៃខ្ញុំរត់ទៅមុខជាមួយនាង។ ពេលអព្ទបាត់អស់ ខ្ញុំចាប់អារម្មណ៍ថាពួកយើង
គឺស្ថិតក្នុងវាលស្រែជាច្រើន ហើយវាជាពេលយប់ទៀតផង។
ខ្ញុំរត់តាមកូលាបបណ្តើស្រែកសួរនាងបណ្តើ កូលាបទីនេះកន្លែងណា? បងរត់តាមខ្ញុំមក ខ្ញុំនាំបងស្គាល់កន្លែងសប្បាយ ទីនោះស្អាតណាស់។
មួយសន្ទុះក្រោយមក ពួកយើងបានមកដល់ផ្លូវបែកជាបួន ដែលមានស្រះអមសងខាងផ្លូវទាំងអស់។
កូលាបញញឹមដាក់ខ្ញុំ ហាក់ដូចជាសប្បាយចិត្តយ៉ាងខ្លាំង កែវភ្នែកនាង
មានពន្លឺថ្លាដូចគំនូរញញឹមដែលគេផាត់។ នាងចង្អុទៅព្រះចន្ទ រួចនាងនិយាយថា
<បងមើលន៎ ព្រះចន្ទស្អាតណាស់> ខ្ញុំងើយមើលទៅព្រះចន្ទ
តាមដែរនាងប្រាប់ ឃើញព្រះចន្ទ ពេញវង់ពិតមែន តែក៏មានពពកខ្មៅរសាត់មកបំរុងនឹងបាំងព្រះចន្ទ។
<កុំបាំងព្រះចន្ទអី> ផ្ទៃមេឃប្រែងងិតជាងមុន
ខ្ញុំក៏រកមើលកូលាបលែងឃើញមិនដឹងជានាងរលាយបាត់ជាមួយ ស្បៃអន្ធកាលឬយ៉ាងណា? ទិដ្ឋិភាពស្ងប់ស្ងាត់ងងិតបែបនេះ ធ្វើអោយខ្ញុំព្រឺឆ្អឹងខ្នងតែម្តង។
ខ្ញុំសម្លឹងជុំវិញ ភ្លែកបន្ទោល មួយយ៉ាងធំ រាងដូចសរសៃ ឈាម ជះពន្លឺយ៉ាងខ្លាំង
ធ្វើអោយខ្ញុំ ត្រូវដួល ភ្លាមនោះក៏មាន សម្លេងមួយផ្ទុះយ៉ាងខ្លាំងដូចគ្រាប់បែក
ចេញពីទឹកស្រះក្រោយខ្នងខ្ញុំ ជះសាចទឹក ស្រោចលើខ្ញុំ។
ខ្ញុំប្រាកដក្នុងចិត្តច្បាស់ជារន្ទះបាញ់ហើយ ។ តែពេលខ្ញុំបើកភ្នែកម្តងទៀត
ខ្ញុំឃើញកូលាបត្រូវប្រុសចាស់ម្នាក់ អោប ក ជាប់និងខាំកបឺតឈាមនាង(ព្រាយជញ្ជក់ឈាម)។
នាងយំ សម្លឹងមកខ្ញុំ ហើយស្រែកថា <ហេតុអ្វីជាខ្ញុំ
ខ្ញុំឈរខាងក្រោយតើ? > ខ្មោចជញ្ជក់ឈាមនោះ ប្រែជាសក់ខ្មៅ
ក្មេងជាងមុនបន្តិចៗម្តង ក្រោយពីកូលាបដួលទៅដី។ ខ្ញុំភ័យណាស់ច្រួលរឹងមោះ
ដូចចាញ់ច្រាប បំរុងរត់គេចតែរឹងជើងដៃអស់... ពេលខ្មោចនោះងាកមកចង្អុមុខ...ខ្ញុំភ័យស្ទើដាច់ដង្ហើម
រហូតភ្ញាក់ដូចគេ កន្រ្តាក់អោយព្រលឹងមកចូលក្នុងរូបវិញ។ ខ្ញុំនៅស្រៀវក
យកដៃស្ទាបកខ្លួនឯងដោយខ្លាចមានខ្មោចមកខាំ ព្រោះវាច្បាស់ៗមែនទែនដូចជាការពិត។
ពេញមួយថ្ងៃដែលខ្ញុំនៅគិតវល់ៗពីសុបិន្ត។
តើខ្ញុំគួរនៅរវល់ពាក់ព័ន្ធនឹងរឿង កូលាបនិងពេជ្រទៀតឬទេ?
... អភន្តរញាណរបស់ខ្ញុំប្រាប់ថា មនុស្សនេះមានចេតនាមិនល្អទេចឹង?
អាចនឹងមានរឿងមិនល្អប្រសិននៅរាប់អានតទៅទៀត។ នៅល្ងាចនោះ
ខ្ញុំសំរេចសុំឈប់ធ្វើការនៅហាងអាហារ ព្រោះរយៈកាលកន្លងមក
ពួកគេមិនដែលអោយខ្ញុំចេះធ្វើម្ហូបអ្វីសោះឡើយ។ ការងារខ្ញុំគឺទៅដល់ភ្លាម បោស ជូតកំរាល
សំអាតតុ កៅអី មើលរៀបចំរបស់លើតុ ខ្វះអីថែមអ្វី រួចដៃគេប្រើអោយហាន់បន្លែ
លាងរបស់របរដែលគេធ្វើហើយ។ បើសិនជាខ្ញុំទំនេរឈរមើលគេលាយទឹកជ្រលក់គេដេញអោយទៅទិញ
បន្លែឬគ្រឿងផ្សំមិនចឹងទិញភេសជ្ជ... ជាដើម និយាយរួមគឺមិនអោយដឹងគ្រឿងប្រលាក់សាច់
គ្រឿងធ្វើទឹក sauce អ្វីឡើយ។ ខ្ញុំគិតថា ខ្ជះខ្ជាយពេល
បើនៅធ្វើក៏អត់ចេះអីអាដែលដូចតែបុគ្គលិកអនាម័យអោយគេចឹង។
ខ្ញុំសំរេចចិត្តឈប់នៅចុងខែ មករា 2019
ដោយប្រាប់ថៅកែខ្ញុំថា ម៉ាក់គាត់ពិបាកចាំផ្លូវ ខ្ញុំទៅដល់ផ្ទះ ម៉ោង10:30 តែគាត់ចូលសំរាន្តតាំងពីម៉ោង10ម្ល៉េះ។
មេខ្ញុំគាត់ស្តាយណាស់មិនចង់អោយខ្ញុំឈប់ទេ ព្រោះខ្ញុំស្រួលប្រើ
ទៅណាមកណាទិញអីខ្ញុំជិះម៉ូតូខ្លួនឯងមិនទារថ្លៃសាំង ពេលមានបញ្ហាផ្សេងៗជាមួយខ្មែរ
ខ្ញុំជួយនិយាយ ដោះស្រាយអោយ (គាត់បរទេសពេលខ្លះគេគៀបសុី ឬយកឈ្នួលថ្លៃ
លក់ដូអោយថ្លៃ)។ ថ្ងៃនោះថៅកែរខ្ញុំគាត់ព្យាយាមសួរខ្ញុំពីមូលហេតុផ្សេងៗ
ដូចជាសួរថាខ្ញុំរកការងារថ្មីបាន? តើមានបញ្ហាអ្វីទេនៅកន្លែងការងារ?
គឺគាត់ចង់សំដៅថា ខ្ញុំមិនត្រូវគ្នាជាមួយ អេវីន ឬ យ៉ាងមេចបានឈប់
គាត់គិតថាអេវីន អាចមានបញ្ហាទើបបុគ្គលិកធ្វើការមិនលើសពី3ខែគឺសុំឈប់រហូត។
ខ្ញុំបានព្យាយាមប្រាប់គាត់ថា < Avin is a good stuff that you need to
take care of. He works hard everyday for you. He's never said sth bad abt you,
since I have been working here. He is not khmer. He also a foreigner as you, so
he would be on your side to be safe and....I mean helping each other.
ក្រោយពីប្រាប់គាត់ហូហែរមកគាត់ក៏ឈប់សួរ
តែគាត់សង្ឃឹមថាខ្ញុំនៅជួយការងារគាត់បានយូតទៅទៀត។ គាត់ថាបើខ្ញុំ នៅជាមួយគាត់បាន6ខែទៀតគាត់នឹងបង្រៀនអោយចេះម្ហូបទាំងអស់ដែលគាត់លក់។
ខ្ញុំចេះតែង៉ក់ក្បាលទៅតែខ្ញុំបានសំរេចចិត្តថា ឈប់រួចទៅហើយនៅបំណាច់ខែ។
ខ្ញុំប្រាប់គាត់ថា បើខ្ញុំឈប់គាត់អាចហៅ បុគ្គលិកពីហាង Fish & Chips ជាហាងដៃគូរបស់គាត់អោយមកជួយបានបណ្តោះអាសន្នសិនបើនៅតែរកមនុស្សថ្មីមកជំនួសមិនទាន់បាន។
ក្រោយពីប្រាប់រឿងលាឈប់ រួចខ្ញុំដូចជាបានធូទ្រូង (តើធូទ្រូងរឿងអ្វីអោយប្រាកដ?
ខ្ញុំខ្លួនឯងក៏មិនដឹងដែរ)។ ចំណែកអេវីន គាត់ហាក់មិនសូវសប្បាយចិត្ត
ពេលដែលដឹងថាខ្ញុំឈប់។ មើលទៅគាត់បែបមានអារម្មណ៍ថា ឯកា ព្រោះពីមុនមកគាត់មាន
មិត្តល្អម្នាក់ជាជនជាតិហ្វីលីភីន ធ្វើការក្នុងហាងនេះជាមួយគ្នា។
តែដោយសារតែពេលមានគ្នានោះ គាត់ដើរលេងច្រើន និង មិនសូវស្តាប់មេ ទើបថៅកែបំបែកអោយ
ឈប់ម្នាក់។ ហើយគាត់ក៏ហាក់ ស្ងាត់ស្ងៀមជាងមុនតាំងពីពេលណឹងមក។ ថ្ងៃដំបូងដែលខ្ញុំទៅធ្វើការ
ខ្ញុំមើលទៅគាត់ (អេវីន) ដូចជាមនុស្សមិនសូវទុកចិត្តលើខ្លួនឯងទេ។
គាត់ចេះតែលួចមើលខ្ញុំ ហាក់ដូចជាគិតថា តើខ្ញុំនិងគាត់អាចចុះសម្រុងល្អជាមួយគ្នាឬទេ?
កន្លងមក ខ្ញុំមិនដែលធ្វើអ្វីជំទាស់ចិត្តគាត់ដែរ... ជារឿយៗ
ខ្ញុំនិយាយរឿងបទពិសោធន៍ដើរលេងក្រៅប្រទេសប្រាប់គាត់...
ឯគាត់គិតថាខ្ញុំអួតឬយ៉ាងណានោះខ្ញុំក៏មិនដឹងដែរព្រោះបើគិតទៅ មនុស្សសុីប្រាក់ខែ
ប៉ុនខ្ញុំ មិនដឹងជាមានលទ្ធភាពឯណាដើរលេងក្រៅស្រុកទេ។
ចំណែកឯមូលហេតុដែលនិយាយរឿងនេះព្រោះ ខ្ញុំមិនដឹងនិយាយអ្វីជាមួយគាត់
បើយើងនៅស្រុកផ្សេងគ្នា ចឹងមានតែនិយាយពីប្រទេសទី៣ គាត់ប្រាប់ពីអារម្មណ៍គាត់ពេលមកដល់ខ្មែរ
(អារម្មណ៍អ្នកចំណូលថ្មី) ខ្ញុំក៏ប្រាប់ថា ពេលខ្ញុំទៅស្រុកគេ ក៏មានអារម្មណ៍
ដូចគ្នាគឺអ្វីៗថ្មីគ្រប់យ៉ាង ស្រុកគេស្អាត សម្បូអីញាំ
តែអ្វីដែលគួរអោយបារម្ភនោះគឺ វង្វេងផ្លូវតែម្តង។
ខ្ញុំរំលឹកប្រាប់គាត់ពីអនុស្សាវរីយ៍ កាលទៅម៉ាឡេសុីដំបូង។
កាលណោះខ្ញុំទៅមានគ្នាដល់ទៅ 6នាក់
តែខ្ញុំនិងមិត្តភត្តិម្នាក់ទៀតត្រូវទៅមុន អ្នកផ្សេងគេមិនទាន់ដល់ថ្ងៃសំរាក។
ចំណែកការងារនៅអង្គការ គឺឈប់មុន3ថ្ងៃ ចូលក្រោយ3ថ្ងៃ សំរាប់ចូលឆ្នាំខ្មែរនិងភ្ជុំ ដោយសារត្រូវជូនក្មេងទៅស្រុក
និងនាំមកវិញចឹងខ្ញុំទំនេរមុន អាចទៅមុន២ថ្ងៃបាន។
និយាយពីពេលចេញដំណើរទៅជាមួយមិត្តម្នាក់ទៀតដែលអត់ធ្លាប់ទៅម៉ាឡេដូចគ្នា
ហើយវាអត់ពូកែភាសាទៀត។ ខ្ញុំនិងវា ដើរសួរផ្លូវគេរហូត សំណាងដែរ ស្រុកម៉ាឡេ
ទោះចាស់ក៏ដោយក៏ចេះភាសា English អាចទំនាក់ទំនងបានដែរ។
នៅម៉ាឡេ ខ្ញុំមានមិត្តភត្តិម្នាក់ចាំជាស្រេច ចឹងហើយ ទើបហ៊ានទៅ។ គាត់ផ្តាំថា
ពេលខ្ញុំ ចុះពីយន្តហោះមកអោយខ្ញុំរកទិញ លេខទូរសព្ទ ដើម្បីខលទៅគាត់។ ហើយរកឡានក្រុង
ដែលធ្វើដំណើរទៅ KL Central គាត់នៅចាំទទួលនៅទីនោះ។
និយាយពីរឿងក្នុងព្រលាន ខ្ញុំដើរតាមតែអ្នកទេសចរណ៍ផ្សេងៗ ព្រោះមិន សូវពូកែររឿងណឹង
ហើយគិតជាស្រេចថា គេគ្រប់គ្នា ច្បាស់ជារកច្រកចេញដូចតែខ្ញុំចឹង។ ពេលដើរមកដល់កន្លែង Domestic
Arrival មិត្តខ្ញុំវាសួរថា យើងចូលតម្រង់ជួរដូចគេអត់😊? វាទៅកេះគេសួរ
គេក៏អោយវា ឈរនៅចាំ ខ្ញុំក៏នៅចាំជាមួយគ្នា😀។
តែខ្ញុំឃើញជនបរទេសគេនាំគ្នាដើរទៅកន្លែងផ្សេង ក៏សួរនាំគេជាថ្មី ទើបគេប្រាប់ថា
កន្លែងគេ គឺសំរាប់តែជនជាតិ ម៉ាឡេទេ😬 (បែបមកពីមិត្តខ្ញុំមុខដូចឥណ្ឌា
ទើបគេច្រលំថា វាជាអ្នកស្រុកម៉ាឡេ🤣🤣🤣។ ចេញផុតពីព្រលាន មានគេលក់លេខទូរសព្ទ ស្រេចមិនបាច់រក ខ្ញុំសួររកឡានក្រុង
ព្រូឡាននាំទៅជិះទៀតតម្លៃសំបុត្រលក់ធម្មតា មិនកោដូចស្រុកយើងទេ
(ស្រុកយើងខ្មែរតម្លៃផ្សេងបរទេសតម្លៃផ្សេង)។ ពេលរកឡានក្រុងបានហើយ
អ្វីដែលខ្ញុំបារម្ភនោះគឺ ខ្ញុំមិនដឹងថា KL Central នៅឯណាទេ។
គ្រាន់តែចូលអង្គុយប៉ុក ខ្ញុំកេះសួរនាំមនុស្សក្បែរៗខ្លួនភ្លាមៗ
ដើម្បីប្រាកដចិត្តថា ឡាននឹងឈប់នៅទីនោះ😀។
ខ្ញុំនិយាយផងសើចផង
បែបអេវីនគាត់គិតថា ខ្ញុំចូលចិត្តដើរលេង គាត់ បានបើកទូរសព្ទបង្ហាញផ្ទះ
គាត់នៅហ្វីលីពីន និងឆ្នេរសមុទ្ទ ដែលគាត់ធ្លាប់ទៅលេង
គាត់បបួលខ្ញុំអោយទៅលេងផ្ទះគាត់ ព្រោះប៉ុន្មានខែទៀតគាត់ត្រលប់ទៅលេងស្រុក។
គាត់ទិញសំបុត្រយន្តហោះរួចហើយ បើខ្ញុំចង់ទៅ អាចទិញទៅជាមួយគាត់តែម្តងមិនពិបាក
អត់ស្គាល់ផ្លូវ។ ខ្ញុំប្រាប់គាត់ថា មិនមានលុយទៅទេ គាត់ថាចំណាយមិនច្រើនទេ
គាត់អោយខ្ញុំស្នាក់នៅផ្ទះគាត់ គាត់មានរថយន្តជូនដើរលេង ចំណែកអាហារហូបចុក
ក៏មិនថ្លៃជាងស្រុកខ្មែរដែរ។ ខ្ញុំចេះតែប្រាប់គាត់ថា គិតមើលសិនៗ
តែក្នុងចិត្តដឹងតែអត់ទៅហើយ ព្រោះខ្ញុំមិនចេះទុកចិត្តអ្នកណាងាយៗទេ។ កាលទៅម៉ាឡេនោះ
ក៏ដោយសារ មិត្តម៉ាឡេ ខ្ញុំស្គាល់គាត់២ឆ្នាំហើយ ម្យ៉ាងគាត់ជាប្តី
(ប្រុសយកប្រុស)របស់អាផលមិត្តខ្ញុំផង។
បើទៅហ្វីលីពីនទាល់តែខ្ញុំមានមិត្តជិតស្និតពីខ្មែរទៅជាមួយម្នាក់ទៀតទើបហ៊ានទៅ។
ម៉ោងជាង8ទៅហើយ មិនទាន់ឃើញកូលាបមក order សោះបែបយប់ណឹង
គ្មានភ្ញៀវហាងនាងចង់ញាំអាហារសំរន់ពីហាងខ្ញុំទេ។ ខ្ញុំ ឈរនៅខាងមុខហាង
សម្លឹងទៅភ្ញៀវនៅឯ Duplex ដែលភាគច្រើនជាជនជាតិអុឺរ៉ុប
អង្គុយជជែកគ្នា ខ្លះជក់បារី ខ្លះ រាំតិចៗ តាមភ្លេង អ្នកខ្លះនាំក្មេងប្រុសអាយុ 20តិចតួច មកញាំស្រា ជជែកគ្នា និង ទំនងបន្តទៅមើលកុនជប៉ុន ជាមួយគ្នាផង🤣 គិតៗទៅបរទេសចាស់ៗ ទាំងនោះគាត់ចូលចិត្ត ការកុហក់ខ្លួនឯងណាស់។
ស្មានតែក្មេងៗទាំងនោះគេស្រលាញ់គាត់ឬ? ពួកគេធ្វើព្រោះចង់បានញាំឆ្ងាញ់
ចូលហាង សប្បាយៗនិងបានលុយប៉ុននោះ។ ក្មេងខ្លះគាត់ស្អាត ខ្ញុំឃើញហើយក៏ សរសើរដែរ
(ល្មមសុីចុក) រាងតូចល្មម សម្បុរទឹកឃ្មុំ (ត្នោតភ្លឺ) សក់ខ្មៅក្រាស ភ្នែកធំៗ
ខ្ជូតៗ។ ឯខ្លះទៀតអាយុ ២០ក្រាស់ក៏មាន តែពួកអាយុច្រើន ចូលចិត្តតែងខ្លួនបែបស្អាតបាត
សក់កាត់ស្អាត បាស់ៗ ឈូសជើងសក់ស្រមោលៗ សាច់ស រាងសាច់ដុំបន្តិច(ស្មាបើកក្រអាញជាង
ក្មេងៗជំទង់) និយមស្លៀកខោខៅប៊យជើងវែងស្បែកជើងប៉ាតា អាវយឺត មានកឬអាវក្រណាត់
ខ្លះមានពាក់វែនតាខ្មៅ... និយាយទៅពួកណឹងចេះធ្វើខ្លួន បានស្អាត។
ក្មេងខ្លះក៏មិនសូវស្អាតដែរ តែវាអាស្រ័យលើ ធនធានបុរស់បរទេសរូបនោះ
បើគាត់មានលុយគាត់រកប្រុស ក្មេងៗស្អាតៗ។ អ្នកមានលុយល្មមៗបែបមានការងារគួសម
រកបានប្រុសចាស់បន្តិច សំរស់ថយបន្តិច ចំណែកពួកបរទេស ដែលមិនសូវមានលុយនិងចាស់ៗទៀតនោះ
ច្រើនតែរកបាន ក្មេងៗដែលមិនសូវស្អាត (សាច់ឈាមមិនសូវថ្លាដូចក្មេងមកពីជនបទ
មករកការងារធ្វើលក់កម្លាំងនៅភ្នំពេញ)
មកអង្គុយផឹកជាមួយ…កំពុងតែគិតពីជីវិតក្មេងទាំងនោះ ខ្ញុំមិនបានចាប់អារម្មណ៍ថា
មានភ្ញៀវដើរចូលហាង។ ទាល់តែលឺអេវីន ស្វាគមន៍ភ្ញៀវទើបខ្ញុំ ងាកទៅនិយាយជាមួយភ្ញៀវ។
គឺជាភ្ញៀវបរទេស2នាក់ អាយុល្បាក់សាម ម្នាក់ខ្មៅ ម្នាក់ស ។
តាំងពី ខ្ញុំមកធ្វើការមក ឃើញ២នាក់ណឹង ធ្លាប់មកញាំដែរ។
ពួកគាត់កុម្មង់រួចទាញបារីមកជក់ ជជែកគ្នាលេង។
ឯខ្ញុំដាក់មេប្រុចទៅឈរនៅក្រៅ(គេចផ្សេងបារី)តែចោលភ្នែកមកក្រោយម្តងៗ
ដើម្បីចាំយកអាហារអោយភ្ញៀវ។ កូលាបទើបតែចេញមកក្រៅហើយសើចដាក់ខ្ញុំ
💃បងយ៉ូ
ទំនេរហីបានមកឈរនៅមុខហាង?
🧔ខ្ញុំធុមផ្សេងបារី ឈឺក្បាល
💃ខ្ញុំសាំហើយ
អារឿង ជក់រឿងផឹកណឹង
🧔អូហ៍ ហើយពេជ្រមាននិយាយអ្វីខ្លះទេ? កាលពីថ្ងៃអាទិត្រ
ខ្ញុំជួបគាត់ គាត់ថា កូឡាប ប្រចណ្ឌ ខ្លាំងពេកធ្វើអោយគាត់ថប់អារម្មណ៍!
💃បើគាត់ធ្វើអោយខ្ញុំមិនទុកចិត្ត!...គាត់មានរឿងលាក់បាំងច្រើនណាស់បង...
បងឯងមិនទាន់ស្គាល់គាត់ទេ ល្បិចច្រើនណាស់ ខ្ញុំតាមសឹងមិនទាន់ផង។
រីយ៉ូ!
(អេវីនហៅខ្ញុំ លើកអាហារអោយភ្ញៀវ)
🧔 ខ្ញុំទៅក្នុងសិន ហើយកុម្មង់អីដែរថ្ងៃណឹង?
កូលាបដើរចូលតាមខ្ញុំហើយជួបភ្ញៀវបរទេស២នាក់នោះនិយាយគ្នាលេង។
នាងនិយាយផងខ្សឹបផង (បែបម៉ូយរាត្រីគាត់ពីមុន)។ កូលាបដើរមកក្នុង order ជាមួយអេវីន។ ហើយមកនិយាយខ្សឹបៗដាក់ខ្ញុំ
💃មេចដែរបងពីរនាក់ណឹង?
ចូល Type បងឯងអត់?
🧔ម្នាក់ស មើលទៅសមរម្យតើ បើម្នាក់ខ្មៅ មិនទេ
ខ្ញុំអត់ចំណូលចិត្តទេ ពួកអាហ្វ្រិច? ហើយម៉ូយកូលាបមែន
💃មានឯណា.....
គាត់សួរខ្ញុំថា ស្គាល់បងអែងមែន?
លឺកូលាបសួរចឹងខ្ញុំងាកទៅមើលភ្ញៀវ២នាក់ណឹង ឃើញខ្ញុំមើលទៅ
គាត់ញាក់ចញ្ចើមដាក់។ ខ្ញុំដឹងភ្លាមថាពួកគេចង់គិតអី។
🧔កូលាប អើយពួកគាត់ណឹង ចៃរាត្រី... ឃើញតែមកផឹក រឿយៗ
បើគេអ្នកល្អគ្រាន់បើ បែបមានសង្សាត្រឹមត្រូវ ចេះនៅផ្ទះ នៅអីខ្លះហើយ។ ពួកគាត់ណឹង salala
live for today😀
💃ខ្ញុំប្រាប់គាត់ដែរតើថា បងគ្រាន់តែមកធ្វើការរកបទពិសោធន៍
ដើម្បីចង់បើកហាងរកសុីខ្លួនឯង មិនខ្វះខាតចង់រកសុីក្រៅទេ។ ពួកណឹងតាចឹងទេបង
ចេះតែញ៉ែៗចោល បានក៏ត្រកអរទៅ អត់ពេលខ្លះម៉ូម៉ៅ ដូចខ្មោចចូលក៏មាន ។
🧔ចុះកូលាបទៅរួចជាមួយពួកគាត់ដែរ?
💃បងឯងឌឺមេស...
🧔មានអីត្រូវឌឺ ខ្ញុំជួយគិតគូអោយកូលាបតើ
💃បាច់ទេ...
គេខ្លួនគេចេះគិតគូហើយ
ក្នុងមួយសប្តាហ៍នេះខ្ញុំអត់ដែរទទួលការហៅមកពេជ្រសោះ
ហើយពេជ្រក៏មិនឃើញ ទិញចំណី អោយកូលាបដូចមុនៗ។ ខ្ញុំនៅទៅធ្វើការដូចធម្មតា
ឯកូលាបក៏ចេញចូលធម្មតា ដល់ខ្វះ1អាទិត្រទៀតឈប់
ទើបខ្ញុំប្រាប់កូលាបយដឹង។
🧔កូលាប យើងជិតលែងបានជួបមុខគ្នាហើយ
💃បងឈប់ហ៎?
ខ្ញុំញញឹម ងក់ក្បាល
💃មេចបងឯងរកទៅលក់ដូរខ្លួនឯងវិញហើយអ៎មេច?
🧔មិនទាន់ទេ តែនៅក៏មិនចេះអី គាត់អត់បង្រៀនអីផងណឹង! និយាយចឹង
អត់សូវឃើញពេជ្រមកផ្អែមល្ហែមយកចំណីមកផ្គាប់ផ្គុនចឹងឥលូវណឹង?
💃ពួកយើងបែកគ្នាហើយបង
🧔ហ៎ាមេចចឹង?
💃ខ្ញុំអស់ទ្រាំហើយ...
កន្លងមកខ្ញុំផ្គាប់ចិត្តគេ ដល់តែខ្ញុំរាងស្បើយលុយ គេក៏រករឿងម៉ួម៉ៅ...
ខ្ញុំមានអារម្មណ៍ថាអន់ ហេតុអីក៏ខ្ញុំត្រូវតាមចិត្តគេគ្រប់យ៉ាង... ឬមកពីខ្ញុំ
ជាពេស្យា ទោះជូតដុះលាងយ៉ាងណាក៏វាមិនល្អដូចគេធម្មតា...
ទើបខ្ញុំត្រូវតាមទ្រយកចិត្តគេ...ទាំងខ្លួនឯង ស្ទើតែចង់ដួល... ពេលខ្លះគិតដល់រឿងអនាគតដូចជាងងឹតៗខ្លាំងតែម្តងបង។
ខ្ញុំបានដឹងរួចមកហើយថា ស្នេហាពួកគេ គឺជារឿងមិនអាចទៅរួច
ថ្ងៃដែលខ្ញុំរំពឹងគិតវាក៏មកដល់
🧔 កូលាប
ខ្ញុំមិនដឹងជាមានពាក្យអ្វីនិយាយអោយកូលាបអាចសប្បាយចិត្តបានភ្លាមៗទេ។
ខ្ញុំគ្រាន់តែអាចចង់អោយកូលាប ស្តាប់ការយល់ឃើញរបស់ខ្ញុំ ចំពោះជីវិតមនុស្ស។
សំរាប់ខ្ញុំជីវិតមនុស្សម្នាក់ៗកើតមកគឺមិនដូចគ្នាទេ តែមានតម្លៃស្មើៗគ្នា
ហេតុអ្វីខ្ញុំថាស្មើ? ស្មើនោះគឺជាមនុស្សសោយនូវវេទនសរម្មណ៍ដូចគ្នា។
ទោះអ្នកមាន អ្នកក្រ សេដ្ឋី បណ្ឌិត ស្អីក៏ដោយ ចេះឈឺពេលគេជេរគេមើលងាយ
និងត្រូវការការទទួលស្គាល់ដូចគ្នា។ អារម្មណ៍ ឬ ចិត្តនេះហើយគឺជា
មនុស្សម្នាក់ៗវាមិនអាស្រ័យសម្បកកាយគាត់ទេ ព្រោះតា
ព្រះធម៌ចិត្តធំចិត្តជាប្រធាន យល់អត់កូលាប?
💃បងចង់ថា
ស្មើត្រង់ចេះឈឺចេះរីករាយដូចគ្នាត្រូវអត់?
🧔ណឹង... មិនមែនយើងកើតមក ក្រដើរលក់ខ្លួន បំរើគេ ហើយគេជេ
មិនឈឺ គេបោកប្រាស់មិនចេះស្តាយនោះទេ គឺឈឺដូចគ្នាណា។
គ្មានអ្នកណាកើតមកដើម្បីអោយតែគេធ្វើបាបទេ
ម្នាក់ៗមានសិទ្ធិទាមទាររកតម្លៃអោយខ្លួនឯងដូចគ្នា។ គ្រាន់តែពួកអ្នកមានគេ
ងាយនឹងត្រូវគេសង្គមមនុស្សទទួលស្គាល់ តែតម្លៃទាំងនោះ
វាមិនបានធ្វើអោយជីវិតគាត់មានតម្លៃជាងអ្នកផ្សេងៗទេ ព្រោះក្នុងព្រះធម៌
របស់ព្រះសម្មាសម្ពុទ្ធ អត់បាននិយាយថា មនុស្សមានលុយ មានប្រជាប្រិយក្នុងសង្គម
មានតម្លៃជីវិតលើសអ្នកណាឡើយ។ បើអ្នកមានសាងបាបបានបាប អ្នកក្រសាងបុណ្យបានបុណ្យ។
អ្នកមានមើលងាយអ្នកក្រ មកពីអ្នកមាននោះក្រចិត្តមេត្តា ក្រចរិយាមារយាទ ក្រទឹកចិត្ត។
កូលាបឈប់មើលងាយខ្លួនឯងទៅ ទោះសង្គមមនុស្សថ្នាក់ខ្ពស់គេមិនអោយតម្លៃយើង តែចំពោះ
កម្មផល ចំពោះបុព្វជិត ព្រះសម្មាសម្ពុទ្ធ ដែលជាបុគ្គល់ដ៏ប្រសើរ លោកអត់មានបែងចែក
យើងដោយគ្រឿងលំអរទាំងនោះឡើយ ហើយទ្រង់ក៏មិនវាយតម្លៃអតីតកាលយើងដែរ សំខាន់ខណៈនេះ
ពេលនេះយើងជាមនុស្ស ប្រកបដោយទឹកចិត្ត មិនអាត្មានិយម សួនតួ
មិនធ្វើបាបអ្នកដទៃដើម្បីសុខខ្លួន នោះគឺយើងអាចងើបមុខ
នៅចំពោះទ្រង់ដោយឥតមានក្តីអៀនខ្មាស់ទៀតទេ។
💃អរគុណបងដែលជួយលើកទឹកចិត្តខ្ញុំ។
មែនហើយព្រះពុទ្ធដែលជាធំនៅពីលើក្បាលមនុស្សលោកមិន រើសអ៉ើងផង
រឿងអីយើងព្រមអោយមនុស្សសាមញ្ញៗ មកធ្វើអោយយើងបាត់តម្លៃខ្លួនឯង។
🧔👍👍👍 និយាយបានល្អ ប្អូនស្រី... បងចង់និយាយប្រាប់ថា ប្អូនកុំមើលងាយខ្លួនឯងពេក
កុំគិតថា អត់ពីពេជ្រគ្មានអ្នកណា ត្រូវការប្អូន។ កុំស្តាយគេ កុំ ឈឺចិត្ត ព្រោះគេបោកយើងណឹង
គេមិនបានព្រាត់ស្លាប់ឯណា នេះទៅចោលភ្នែកសោះ គ្មានស្តាយយើងផងណឹង
បែបគេគិតថាយកយើងដូចជិះក្របីចម្លងភក់សោះណឹង...
💃បងហ៎
និយាយអាក្រក់មេស ជិះក្របីចម្លងភក់! ខ្ញុំមិនព្រមចម្លងវាទេ ក៏មិនធ្វើក្របីដែរ
🧔សុំទោសបងនិយាយមាត់ឆៅបន្តិចហើយ តែបងចង់អោយប្អូនដឹងថា
គេមិនអោយតម្លៃយើងផង តើយើងទៅស្តាយរបស់គ្មានតម្លៃដូចគេធ្វើអ្វី? ត្រូវអត់?
កូលាបគិតមួយសន្ទុះ
រួចនាងសម្លឹងមុខខ្ញុំ ហើយផ្តើមនិយាយថា
💃បងយ៉ូ!
ខ្ញុំ... មានរឿងមួយចង់ប្រាប់បង... ដំបូងថាមិនចង់និយាយតែ
ខ្ញុំយល់ថាបងល្អជាមួយខ្ញុំរាប់អានខ្ញុំអស់ពីពោះចឹងគួរតែប្រាប់បង។ ម្យ៉ាងយើងជិតលែងបានជួបគ្នាទៀតហើយ
ខ្ញុំមិនចង់ មានអារម្មណ៍ថាខុសចំពោះបង ទោះបងខឹងក៏ដោយ
🧔ប្រាប់រឿងអី? និយាយមកខ្ញុំបើកចិត្តទទួល
មិនខឹងកូលាបទេ។
សូមរង់ចាំអាន
ភាគបញ្ចប់ ដែលខ្ញុំនឹងអោយកូលាប បកស្រាយ រឿងដែលខ្ញុំចងកន្លងមក 😀
No comments:
Post a Comment